ការណែនាំ និង Reviews ផ្សេងៗ
កន្លែងដើរលេងនិងកម្មវិធីល្អសម្រាប់ចូលរួមចុងសប្តាហ៍នេះ
ចុងសប្តាហ៍បានត្រលប់មកវិញទៀតហើយ! ខ្ញុំអត់ដឹងថាអ្នកមានគម្រោងយ៉ាងណាទេ? ប៉ុន្ដែពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីជប់លៀង។ ហើយនេះគឺការបង្ហាញខ្លះៗទាក់ទងនឹងកន្លែងដើរលេងឫកម្មវិធីល្អៗនៅភ្នំពេញដែលអ្នកអាចទៅដើរលេង ឫចូលរួមចាប់ពីល្ងាចនេះរហួតដល់ល្ងាចថ្ងៃអាទិត្យ។
Click here to read this in English >>
ចុងសប្តាហ៍បានត្រលប់មកវិញទៀតហើយ! ខ្ញុំអត់ដឹងថាអ្នកមានគម្រោងយ៉ាងណាទេ? ប៉ុន្ដែពួកយើងត្រៀមខ្លួនរួចជាស្រេចដើម្បីជប់លៀង។ ហើយនេះគឺការបង្ហាញខ្លះៗទាក់ទងនឹងកន្លែងដើរលេងឫកម្មវិធីល្អៗនៅភ្នំពេញដែលអ្នកអាចទៅដើរលេង ឫចូលរួមចាប់ពីល្ងាចនេះរហួតដល់ល្ងាចថ្ងៃអាទិត្យ។
ថ្ងៃសុក្រ
អាហារ និង ភេសជ្ជៈ
ធុញទ្រាន់នឹងញ៉ាំ Draft Beers ដដែលមែនទេ? កុំភ័យនៅ Kingdom Taproom និងមានកម្មវិធី TGIF ម្ដងទៀតហើយ គ្រាន់តែចំណាយ៧ដុល្លារ អ្នកនឹងអាចញ៉ាំ Beers បានគ្រប់ប្រភេទដោយមិនកំណត់ (ស្រាបៀរដែលពួកយើងពេញចិត្តបំផុតគឺ White Beer និង the IPA) ពេញមួយយប់តែម្ដង, ហើយសម្រាប់តែ១២ដុល្លារ អ្នកអាចញ៉ាំ Burger មួយពីហាង Mike’s Burgers (យើងសុំបញ្ជាក់ថាក្នុងនោះក៏មាន Burgers សម្រាប់អ្នកតមសាច់ផងដែរ)។ បន្ថែមពីនេះ ក៏មានតន្រ្ដីលក្ខណៈ House និង Funk ពី Phnom Penh Underground កំដរលោកអ្នកផងដែរ។ យប់ថ្ងៃសុក្រនេះប្រាកដជាមិនមានអ្វីល្អជាងនេះទេ! កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់១១យប់ នៅ Kingdom Breweries តាមបណ្ដោយផ្លូវជាតិលេខ៥ សំបុត្រអាចទិញបាននៅផ្លូវចូល។
ចំពោះកន្លែងផ្សេងទៀតគឺ BritCham គឺនឹងប្រារព្ធកម្មវិធី Friday Social ជាលើកដំបូងនៅ Tiger’s Eye ជាមួយនឹងនំ canapes ដែលអ្នកអាចញ៉ាំឥតកំណត់ជាមួយនឹងជម្រើសភេសជ្ជៈ២កែវបញ្ចូលគ្នា សម្រាប់តម្លៃសំបុត្រតម្លៃ ១៥ដុល្លារ មានទីតាំងនៅ Tiger’s Eye វិធិសុធារស។ នៅភោជនីយដ្ឋាន Open Wine Restaurant នឹងប្រារព្ធកម្មវិធី “A Night in Casablanca” ជាមួយនឹងម្ហូបបែប Royal Couscous, បង្អែមនិង ស្រាក្រឡុក, ក្លែមជាមួយនឹងសូរសៀងតន្ដ្រីព្យ៉ាណូយ៉ាងពីរោះ ចាប់ផ្ដើមពីម៉ោង៦ល្ងាចដល់១០យប់នៅតាមបណ្ដោយផ្លូវលេខ១៩។ កន្លែងញ៉ាំស្រាថ្មីមួយដែលទើបនឹងបើកឈ្មោះ Crush Wine Bar ផ្តល់ការបញ្ចុះតម្លៃ២០ភាគរយសម្រាប់អបអរការបើកហាង ដែលចាប់ផ្ដើមពីម៉ោង៦ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រ តាមបណ្ដោយផ្លូវលេខ២៩៤។ ចំណែកឯ Tropical Lounge គឺមានប្រារព្ធកម្មវិធីជប់លៀង “Go Unlimited” ដែលមានអាងហែលទឹក ជាមួយ BBQ ញ៉ាំតាមចិត្ត ហើយក៏មានទាំងស្រាក្រឡុកទៀតផង លើសពីនេះអ្នកអាចកម្មង់អាហារផ្សេងៗទៀតតាមចិត្តចង់ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ដល់៩ល្ងាចនៅ Tropical Lounge ផ្លូវលេខ៤០០ បឹងកេងកង១។
មើលកុន
នេះគឺជាជម្រើសរឿងល្អៗមើលសម្រាប់ Date-Night រាត្រីថ្ងៃសុក្រសប្តាហ៍នេះ!
សម្រាប់រឿងដែលនឹងធ្វើឲ្យអ្នក “មិនយំទេតែគ្រាន់តែមានស្អីសើមៗភ្នែកតែប៉ុណ្ណោះ” កុំភ្លេចទៅមើលរឿង “Megan Leavy” ជារឿងពិតរបស់ទាហានម៉ារីនអាមេរិកម្នាក់ ខិតខំប្រឹងប្រែងដើម្បីនាំសត្វសុនកប្រើប្រាស់សម្រាប់ហិតគ្រាប់បែកមួយក្បាលដែលបានជួយនាងកាលពីនៅប្រទេសអ៊ីរ៉ាក់ ត្រលប់មកផ្ទះវិញ។ រឿងនេះនឹងចាប់ដាក់បញ្ចាំងពីម៉ោង ៨ៈ៣០ល្ងាចតទៅនៅ Flicks 1 ផ្លូវលេខ៩៥។
ប្រសិនជាអ្នកស្វែងរក រឿងលក្ខណៈ sci-fi បែបវិទ្យាសាស្រ្ដគួរឲ្យចាប់អារម្មណ៍ កុំភ្លេចរឿង “Seven Sisters” (ឫក៏មានចំណងជើងមួយទៀតថា “What Happened to Monday?”) និយាយអំពីហេតុការណ៍ទៅថ្ងៃអនាគតដែលក្រុមគ្រួសារទាំងអស់តម្រូវឲ្យមានកូនតែ១តែប៉ុណ្ណោះ។ ប៉ុន្ដែគ្រួសារនេះមានកូនភ្លោះមុខដូចគ្នាដល់ទៅ៧នាក់ ហើយដើម្បីកុហកថាពួកគេមានតែកូន១ ឪពុកម្ដាយអ្នកទាំងពីរតម្រូវឲ្យតែម្នាក់ប៉ុណ្ណោះចេញទៅខាងក្រៅតាមថ្ងៃនីមួយ។ ប៉ុន្ដែក្រោយមកក៏មានរឿងរ៉ាវកើតឡើងដោយមានអ្នកចាប់ជំរិតកូនម្នាក់សម្រាប់ថ្ងៃ “Monday”។ អ្នកអាចទស្សនាបាននៅរោងកុន Legend ម៉ោងអាចជ្រើសរើសបាន។
ជាចុងក្រោយ សម្រាប់ភាពយន្ដថ្ងៃសុក្រ រឿងប្រភេទតន្ដ្រី Jazz ដ៏ល្បីល្បាញ “La La Land” នឹងដាក់បញ្ចាំងនៅ Outpost ចាប់ពីម៉ោង ៧ដល់៩ល្ងាច ទីតាំងនៅជិត សណ្ឋាគារ សុខា។
សិល្បៈ & ការថតរូប
សិល្បៈតាមដងវិថី (Street art) គឺជាប្រធានបទនៅ META House យប់នេះក្នុងកម្មវិធី Vinyl & Vandals night ជាមួយនឹងសិល្បៈ graffiti និង pop ពី Macvillan, pop-up store ពី ៤០ Thieves ហើយនឹងមាន DJ ប៉ុន្មាននាក់លេងតន្ដ្រីចង្វាក់ funk, soul, hip hop និង drum & bass។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់២ភ្លឺនៅ META House តាមបណ្ដោយផ្លូវសុធារស។
ចង់រៀនបង្កើតអ្វីដោយខ្លួនឯងមែនទេ? អ្នកអាចចូលរួមកម្មវិធី Paint & Sip night ដោយចំណាយ២០ដុល្លារអ្នកអាចចូលរួមរៀនគូរគំនូរ និងស្រាក្រហមមួយកែវ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៥ៈ៣០ដល់៧ៈ៣០ល្ងាចនៅ Cloud បណ្ដោយផ្លូវលេខ ៩។
ការប្រគំតន្ដ្រី
Mirasol ដ៏គូរឲ្យស្រលាញ់នឹងនាំយកនូវកម្មវិធី Jazz-soul fusion ទៅ Farm to Table យប់នេះចាប់ពីម៉ោង ៦ៈ៣០ដល់៨ៈ៣០ល្ងាច តាមបណ្ដោយផ្លូវ ៣៦០ បឹងកេងកងមួយ។ ហើយ Scoddy & Joe Wrigley នឹងនាំអ្នកទៅកាន់តន្ដ្រី Rock’n’Roll ទស្សវត្សទី៥០នៅ Botanico Beer & Wine Garden ចាប់ពីម៉ោង ៩ល្ងាចដល់១ៈ៣០ទៀបភ្លឺ តាមបណ្ដោយផ្លូវលេខ២៩។ ហើយយប់នេះដែរនៅ Show Box នឹងមានការសម្ដែងដោយតារា singer-songwriter-guitarist Raggy សញ្ជាតិម៉ាឡេស៊ី ដែលនឹងសម្ដែងចម្រៀងចេញពីអាល់ប៊ុមដ៏ល្អរបស់លោកទាំង៣។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៧ៈ៣០ដល់១០យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ៣៣០។
ក្លឹបរាត្រី
ដូចរាល់ដងអីចឹងអ្នកអាចរំពឹងលើ Top Banana តាមបណ្ដោយផ្លូវ២៧៨ ឫ MadHouse តាមបណ្ដោយផ្លូវ១៧២ សម្រាប់តន្ដ្រីបែប Rave រាំកម្សាន្ដយប់នេះ សប្តាហ៍នេះ DJ Joshi និង DJ ល្បីៗជាច្រើនរូបទៀតនឹងលេងភ្លេងកំដរដល់ម៉ោង៧ភ្លឺ។ ខណៈដែល DJ Watts Up & Lazy P និងលេងភ្លេងបែប funky house និង techno រហូតដល់ម៉ោង ២ទៀបភ្លឺ ជាមួយ Punch តម្លៃតែ ២,៥ដុល្លារតែប៉ុណ្ណោះ និង Roots & Burgers ពិសេស។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩ល្ងាចដល់២ទៀបភ្លឺនៅ Petanque បណ្ដោយផ្លូវ ១៥៥។
ថ្ងៃសៅរ៍
អាហារ និង ភេសជ្ជៈ
រីករាយថ្ងៃកំណើត Alchemy! ដែលជាកន្លែងដ៏ល្អនិងពិសេសមួយនៅម្ដុំ Russian Market នឹងប្រារព្ធខួបគម្រប់មួយឆ្នាំយប់នេះ។ ក្នុងនោះដែរនឹងមានការផ្ដល់ជូននៅ Wine ពិសេសៗ ស្រាបៀរផលិតក្នុងស្រុក តន្ដ្រីកំដរ DJ សម្រាប់រាំកម្សាន្ដពេលយប់ជ្រៅ ឈុត BBQ បារី Cigars និង ស្រាក្រឡុកផងដែរ។ ហើយសម្រាប់អ្នកទៅដល់ទីនោះដំបូងគេចំនួន ៧៥នាក់នឹងទទួលបាន ស្រាមួយកែវដោយឥតគិតថ្លៃទៀតផង។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់២ទៀនភ្លឺនៅតាមបណ្ដោយផ្លូវលេខ១២៣។
អត់ដឹងពីភោជនីយដ្ឋានបំរើអាហារឥណ្ឌាដ៏ល្អនៅភ្នំពេញមែនទេ? អាចរៀនធ្វើខ្លួនឯងបានតើ! រសៀលនេះនឹងមានថ្នាក់រៀនមួយពី Indian Cooking Courses ដែលនឹងបង្រៀនអ្នកឲ្យចេះធ្វើមាន់ប័របែបឥណ្ឌាដ៏ពិសេសមួយ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៣ដល់៤រសៀលនៅ Elite Town កោះពេជ្រ។
សិល្បៈ & ការថតរូប
ប្រសិនបើអ្នកមិនធ្លាប់ទៅទស្សនាសិល្បៈ Street art gallery ដ៏ស្អាតៗ នៅ KBach ពេលនេះគឺជាឱកាសដ៏ល្អមួយ ពួកគេនឹងរៀបចំកម្មវិធី Pre-auction exhibit សម្រាប់ស្នាដៃដ៏ល្អជាងគេថ្ងៃនេះ។ ថវិការដែលបានមកពីការដេញថ្លៃនេះនឹងផ្ដល់ទៅ Shanty Town Spirit ដូច្នេះវាគឺជាកម្មវិធីដ៏ល្អមួយ។ ចាប់ផ្ដើមពីម៉ោង ១១ព្រឹកដល់៦ល្ងាច នៅ KBach Gallery ផ្លូវលេខ១៧៨។
ខណៈពេលនោះដែរ Sa Sa Art Projects នឹងប្រារព្ធកម្មវិធីនិយាយជាមួយអ្នកសិល្បៈថៃ Lathapon Korkiatarpul ចាប់ពីម៉ោង ៦ដល់៧ៈ៣០ល្ងាច នៅ Sa Sa Art Space ផ្លូវ ៣៥០។ ហើយក៏មានការសម្ដែងនិយាយកំណាព្យនិងពាក្យពេចន៍និយាយនៅក្នុងកម្មវធី A Nook for Rhyme Crooks នៅ Cloud ផ្លូវលេខ៩។
ជំនាញសារពត៌មាន
ព្រួយបារម្ភពីអនាគតនៃកាសែតនៅប្រទេសកម្ពុជាមែនទេ? ចំពេលដែល Cambodia Daily និង Radio Free Asia កំពុងតែមានការគំរាមកំហែង វាគួរតែព្រួយបារម្ភមែន.. ហើយនេះគឺឱកាសដែលអ្នកអាចស្វែងរកចម្លើយ នៅ METa House សម្រាប់កម្មវិធី Journalist Town Hall Meeting ចាប់ពីម៉ោង ៥ដល់៩យប់ តាមបណ្ដោយផ្លូវសុធារស។
កីឡា
រៀនរាំកាច់ចង្កេះនៅកម្មវិធី Salsa Class នៅ Dance Academy Cambodia’s salsa class នៅថ្ងៃរសៀលនេះ ចាប់ពីម៉ោង៤ៈ៤៥ដល់៥ៈ៤៥ ទីតាំងតាមបណ្ដោយផ្លូវ ៥១។
មើលកុន
អត់បានមើល Game of Thrones រដូវកាលទី៧ទាំងស្រុងមែនទេ? អ្នកអាចមកមើលរឿងនេះទាំងស្រុងនៅ Flicks 2 ចាប់ពីម៉ោង ១១ព្រឹក ទីតាំងតាមបណ្ដោយផ្លូវ ១៣៦។
បន្ទាប់មកអ្នកអាចមកទស្សនារឿងកំប្លែង “Rough Night” សម្ដែងដោយ Scarlett Johannson ដែលនឹងក្លាយជាកូនក្រមុំឆាប់ៗ ចូលរួមនៅក្នុងកម្មវិធីជប់លៀងមុនរៀបការដែល ធ្វើឲ្យមានរឿងធំកើតឡើង.. នៅពេលដែលមិត្តភក្ដិស្រីៗនាងសម្លាប់អ្នករាំស្រាតប្រុសម្នាក់ដោយចៃដន្យ។ ចាប់ផ្ដើមពីម៉ោង៨យប់ នៅ Flicks 1 តាមបណ្ដោយផ្លូវលេខ៩៥។
ការប្រគំតន្ដ្រី
យប់នេះក្នុងកម្មវិធិ Bassac Lane Street Party នឹងមានចូលរួមដោយតារា Funk-rock-pop The Boxchords ចាប់ពីម៉ោង ៨ៈ៣០ល្ងាចដល់ពាក់កណ្ដាលយប់ ទីតាំងតាមបណ្ដោយផ្លូវលេខ ៣០៨។ យប់នេះនឹងក្លាយជាយប់ដ៏ពិសេសមួយ!
ប្រសិនជាអ្នកចង់ញ៉ាំស្រាដែលមិនសូវថ្លៃ ហើយជាមួយនឹងទីតាំងខាងក្នុងមិនមានសំលេងរំខាន កុំភ្លេចទៅ DJ Guesthouse ដែលអ្នកនឹងជួបតារាចម្រៀង nordic-folk acoustic singer-songwriter ឈ្មោះ Caroline Rowlnad សម្ដែងចាប់ពីម៉ោង ៧ៈ៣០ដល់១០ៈ៣០យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ២៩។ ឫក៏អ្នកអាចអាចស្ដាប់ចម្រៀង Covers ចង្វាក់ Rock ពីតារាចម្រៀង Peter Doyle នៅ Sharky Bar ចាប់ពីម៉ោង៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ តាមបណ្ដោយផ្លូវ១៣០។ ឫទៅចូលរួមកម្មវិធីThe Extraordinary Chambers នៅ Oscar’s On the Corner ចាប់ពីម៉ោង១០យប់ដល់ម៉ោង១ព្រឹក តាមបណ្ដោយផ្លូវលេខ១៣និង១០៤។
ក្លឹបរាត្រី
Dj Max Mason នឹងត្រលប់មកវិញនៅ Duplex សម្រាប់ចុងសប្តាហ៍នេះជាមួយនឹងចង្វាក់ Tropical techno house ដែលអ្នកអាចរាំកម្សាន្តពីម៉ោង ៨យប់ដល់ពាក់កណ្ដាលយប់ ទីតាំងតាមបំណ្ដោយផ្លូវលេខ ២៧៨។
ខណៈនោះដែរ នៅ Bouchon Wine Bar នឹងមានកម្មវិធី Elektropical night ដែល DJ Watts នឹងត្រលប់មកវិញ នឹងធ្វើឲ្យកក្រើកមិនខុសបំណង ហើយ DJ ជ័យលាភីកម្មវិធី Pioneer DJ Battle DJ Maily បង្ហាញលោកអ្នកថាតើហេតុអ្វីបានជានាងជាម្ចាស់ក្សត្រីនៃកន្លែងរាំកម្សាន្តនៅកម្ពុជា។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង១១យប់ដល់៤ទៀបភ្លឺនៅ Club Love តាមបណ្ដោយផ្លូវលេខ២៧៨។
ហើយប្រសិនជាអ្នកនៅតែមិនទាន់ទៅផ្ទះ Moudy Heka និង Greg J នឹងធ្វើឲ្យកក្រើក MadHouse រហូតដល់ម៉ោង ៧យប់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ ១៧២។ ឫក៏ទៅ Pontoon ព្រោះនៅជិតគ្នាបង្កើយ។
ថ្ងៃអាទិត្យ
អាហារ និង ភេសជ្ជៈ
បន្ទាប់ពីដើរលេងសប្បាយយប់ថ្ងៃសៅរ៍ អីចឹងប្ដូររសជាតិទៅងូតទឹកលេងនៅ Pool party ម្ដង។ Hotel Cambodiana នឹងប្រារព្ធកម្មវិធីសម្ពោធអាងហែលទឹករបស់ពួកគេ ដែលកម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរ Heineken ហើយអាចចូលរួមដោយឥតគិតថ្លៃទៀតផង។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៣ល្ងាចដល់៨យប់ នៅ សណ្ឋាគារ Cambodiana, នៅជ្រោយ Sisowath។ ឫអ្នកអាច បន្ធូរអារម្មណ៍ខណៈដែលមិនទាន់ស្វាងស្រវឹងដាច់ ជាមួយនឹងកម្មវិធី Bloody Mary’s, Beers , Bacon and Beats នៅ Tiger’s Eye ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែល្អសម្រាប់ថ្ងៃអាទិត្យ។ កម្មវិធីនេះចាប់ពីម៉ោង ១១ព្រឹកដល់៥ល្ងាច នៅ Tiger’s Eye តាមបណ្ដោយផ្លូវសុធារស។
សិល្បៈ និង ការសម្ដែង
អ្នកស្រលាញ់ល្ខោន អាចសប្បាយរីករាយនឹងកម្មវិធី ល្ខោនខោល ប្រារព្ធទៅនៅមហោស្រពចតុមុខ ដែលនឹងបង្ហាញពីសិល្បៈខ្មែរនិងវប្បធម៌ពីគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជា។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩ព្រឹកដល់៩ល្ងាច នៅជ្រោយ Sisowath។
កីឡា
បើសិនជាអ្នកអាចភ្ញាក់ពីព្រលឹមថ្ងៃអាទិត្យ អ្នកអាចចូលរួមសកម្មនឹងអាចរៃលុយបានខ្លះសម្រាប់កម្មវិធីមួយនៅ ស្តាតអូឡាំពិក។ អ្នកអាចរត់ដល់ទៅ២គីឡូម៉ែត្រឯណោះ សម្រាប់ជាជំនួយក្នុងសប្បុរសធម៌សម្រាប់បរិស្ថានរបស់ ACE. តម្លៃសំបុត្រចូលរួមគឺតែ៥ដុល្លារតែប៉ុណ្ណោះ ដែលអ្នកអាចទទួលបានអាវយឺតមួយដោយឥតគិតថ្លៃ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ៈ៣០ព្រឹកដល់ ១០ៈ៣០ព្រឹកនៅស្ដាតអូឡាំពិក។
ភាពយន្ដ
មានភាពយន្ដមួយទៀតសម្រាប់អ្នកចូលចិត្តរឿងបែបកម្សត់ៗ នៅ Flicks 1 យប់នេះ។ រឿងដែលមានចំណងជើងថា “Maudie” ដែលជានារីពូកែខ្មាស់ ប៉ុន្ដែមានទេព្យកោសល្យខាងសិល្បៈគំណូរ ដែលគ្រាន់តែចង់គូររូប ប៉ុន្ដែបានក្លាយជាអ្នកបំរើនៅតាមកសិដ្ឋាននៅ Nova Scotia ដើម្បីចិញ្ចឹមជីវិត។ អ្នកវិភាគរឿងបាននិយាយថាការសម្ដែងនេះនឹងធ្វើឲ្យអនាគតរបស់តារាសម្ដែងនិងដឹកនាំរឿងកាន់តែល្អ។
ការប្រគំតន្រ្ដី
អ្នកក៏នៅតែអាចចូលរួមទស្សនាការសម្ដែងរបស់ K’n’E នៅ Orcar’s On the Corner ចាប់ពីម៉ោង ១០ល្ងាចដល់១យប់ ទីតាំងកែវផ្លូវលេខ១៣និង១០៤។ ហើយក៏មានការសម្ដែងមួយរបស់តារាចម្រៀងសញ្ជាត្តិអូស្រ្តាលី Coast & Ocean នៅ Show Box។ ដោយទើបតែត្រលប់ពីការសម្ដែងតន្ដ្រីទេសចរណ៍ global Tour អត្ថន័យចម្រៀងដ៏ល្អៗ និងការសម្ដែងបែប Acoustic របស់លោក និឹងធ្វើឲ្យថ្ងៃចុងសប្តាហ័៍របស់លោកអ្នកពិតជាមានន័យ៕
ទាំងនេះគឺជាការណែនាំទាំងអស់ពីពួកយើងសម្រាប់សប្ដាហ៍នេះ! សំណាងល្អទាំងអស់គ្នា! ហើយនឹងជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយ។ អូ! និយាយអីចឹងកុំភ្លេចចុះឈ្មោះសម្រាប់ Newsletter របស់ពួកយើងដើម្បីទទួលបាន Friday Roundup ផ្ងើរចូលប្រអប់សាររបស់លោកអ្នកងាយៗតែម្ដង! ជារៀងរាល់សប្ដាហ៍!

Pingback: Top Things to Do in Phnom Penh THIS Weekend – WHAT'S ON PHNOM PENH