Connect with us

កម្មវិធី​កម្សាន្តពិសេសៗចុងសប្ដាហ៍នេះ

មគ្គទេស​ចុង​សប្ដាហ៍

កម្មវិធី​កម្សាន្តពិសេសៗចុងសប្ដាហ៍នេះ

កម្មវិធី​កម្សាន្តពិសេសៗចុងសប្ដាហ៍នេះ

ទម្រាំតែ​ដល់​ថ្ងៃ​សុក្រពិត​ជា​យូរ​ណាស់ ឥឡូវ​ឱកាស​ដល់​ហើយ​ ចាំ​អង្កាល់?​​

ថ្ងៃសុក្រ

 

ភាពយន្ត

 

Meta House បានចាប់​ផ្ដើមកម្មវិធី​ចាក់​បញ្ចាំង​រឿង​ខ្លី​ប្រចាំ​ឆ្នាំ ​Social Impact Media Awards Film Festival កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅនេះ។ ពាន​រង្វាន់​នេះ​គឺ​ដើម្បី​ផ្ដល់​កិត្តិយសដល់ ផលិតករ​ភាពយន្ត​ប្រកប​ទៅ​ដោយ​ទេពកោសល្យ​មក​ពី​ទូទាំង​ពិភពលោក ដែល​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​សង្គម​ផ្សេងៗ ដូច​ជា សកម្មភាព​នយោបាយ​ ការ​យោគយល់​គ្នា និង​ការ​ផ្លាស់​ប្ដូរ​ផ្សេងៗនៃ​សង្គម​ជា​ដើម​។ សម្រាប់​រាត្រី​នេះ ភាពយន្ត​ខ្លី​ចំនួន​៥​នឹង​ត្រូវ​យក​មក​ដាក់​បញ្ចាំង​ ដោយ​មាន​ប្រភព​មក​ពី តំបន់ មេឌីទែរ៉ានេះ ឥណ្ឌា និង​ ស៊ូដង់​ខាង​ត្បូង​ ចាប់ពីម៉ោង ៧យប់​នៅ Meta House ផ្លូវលេខ ១៧៨។​​​

 

 

បើ​សិន​ជា​ចង់​ប្ដូរ​អារម្មណ៍​មក​ទស្សនា​រឿង​បែប​ប្រឌិត​ បាញ់​ប្រហារ​វិញ​ម្ដង​ ទៅ​មើល​រឿង​កូរ៉េ Hitman។ និយាយ​អំពី​​តួអង្គ​ឈ្មោះ Joon ដែល​ឈប់​ធ្វើ​ការហើយ​បាន​ក្លាយ​ជាភ្នាក់​ងារ​សម្ងាត់​ម្នាក់​ដើម្បី​  ក្លា​យ​ជា​អ្នក​និពន្ធ​សៀវ​ភៅ​រឿង​បែប​ Webcomic។ ដោយ​រឿង​រ៉ាវ​លោក​ប្រឌិត​ឡើង​គឺ​មិន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍ លោក​ក៏បែក​គំនិត​សរសេរ​រឿង​ ដែលខ្លួន​បាន​ជួប​ប្រទះ​រាល់​ថ្ងៃ​តែ​ម្ដង​។ នេះ​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្រង​លោក មិន​សប្បាយ​ចិត្ត​ដោយ​ពួក​គេ​សម្លាប់​មនុស្ស​ជារបរ​ប្រចាំ​ថ្ងៃ​ធម្មតា។ និយាយ​ជា​ភាសា​ខ្មែរ​ ប៉ុន្តែ​មាន​ Subtitles ជា​ភាសា​អង់គ្លេស​។ ចាប់​ដាក់​បញ្ចាំង​ពីថ្ងៃ​សុក្រ​នេះ នៅ​តាម​បណ្ដា​រោង​កុន​នានា។   ​​​​ ​  

 

សិល្បៈ

 

 

ធ្លាប់​ចាប់​អារម្មណ៍​មើល​​មួក​សុវត្ថិភាព​របស់​អ្នក​ជិះ​ម៉ូតូជិត​គ្នា​ នៅ​តាម​ផ្លូវ​អត់? ធម្មតា​មួក​នៅ​តាម​ដង​ផ្លូវ​គឺ​វា​ស្រដៀង​តែគ្នា​ និយាយ​ទៅ​គឺ​គ្មាន​អ្វី​ប្លែក​សោះ​។ នៅ Sra’Art ល្ងាច​នេះ​នឹង​មា​ន​កម្មវិធី  Pimp My Helmet ចាប់​ពី​ម៉ោង ៦ដល់ ៩ល្ងាច​ ដោយ​បង្ហាញ​ពី​អ្នក​សិល្បៈ​គំនូរ​គូររូប​​រចនា​លើ​មួក​សុវត្ថិភាព​ផ្ទាល់​នៅ​នឹង​កន្លែង។ Sra’Art មាន​ទីតាំង​នៅ​តាម​បណ្ដោយ​វិថី សុធារស។  ​​

 

Khmer painter Sous Sodavy មាន​កម្មវិធី​បើក​ដាក់​បង្ហាញ​ Collection ផ្ទាល់​របស់​លោក​ដែល​មាន​ឈ្មោះ​ថា “Danse & Gesture” នៅទី​ធ្លា​​ខាង​ក្រៅ​​នៃ​វិទ្យាស្ថាន​ភាសា​បារាំង។ កម្មវិធី​បើកតាំង​ពិពរណ៌​នេះ​ក៏មាន​ការ​ចូលរួម​សម្ដែង​ពី​អ្នក​រាំ​បារាំង Yannick Hugron និង Philippe Lebhar ផង​ដែរ។ ចូលរួម​ដោយ​សេរី ចាប់​ពី​ម៉ោង ៦កន្លះ​ត​ទៅ​នៅ វិទ្យាស្ថាន​ភាំសា​បារាំង ផ្លូវ​លេខ ២១៨។​

 

អ្នក​ជំនាញ​សិល្បៈ Elia Nurvista ទើប​តែ​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យា​ល័យ​សិល្បៈ​នៅ ឥណ្ឌូនេស៊ី សម្រាប់​ជំនាញ​ខាង​រចនា ប៉ុន្តែ​នាង​បាន​ប្ដូរ​ទៅ​កាន់​ជំនាញ​សិល្បៈ​ផ្សេងៗទៀត​ស្រដៀង​នេះ​។ នាង​នឹង​ដឹក​នាំ​ការ​បរិយាយ​ពី​អ្នក​សិល្បៈ​​ នៅ Sa Sa Art Project ជាភាសា​រអង់គ្លេស​ប៉ុន្តែ​នឹង​មាន​អ្នក​បក​ប្រែ​ជា​ភាសារ​ខ្មែរ​។ ចាប់ពី​ម៉ោង ៦​ដល់​​៧កន្លះ​នៅ Sa Sa Art Project ផ្លូវ​លេខ ៣៥០។    

 

កំប្លែង

 

ចង់​ស្ដាប់​រឿង​កំប្លែង​បែប​បរទេស​មក​កាន់កម្មវិធី​  Laughter on Tap នៅ Riel Brewing ល្ងាច​ថ្ងៃ​សុក្រ​នេះ​ ដោយ​មាន​ភ្ញៀវ​កិតិ្តយស​ពិសេស​មក​ពី​ក្រុង​សៃហ្កន​ ប្រទេស​វៀត​ណាម​ ដែល​ល្បី​ល្បាញ​ខាង​ជំនាញ​រឿង​កំប្លែង​ស្ងួត​។ លោក​ធ្លាប់​ឈ្នះ​ពាន​ Vietnam Comedy Comedition កាល​ពី​ឆ្នាំ ២០១៨ ហើយ​ក៏ជាប់​ចំណាត់​ថ្នាក់​លេខពីរ​ក្នុង​កម្មវិធី Bangkok Comdey International Comedy Competition ផង​ដែរ។ ចូលរួ​ម​ដោយ​សេរី ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ៩កន្លះ​នៅ Riel Brwing ផ្លូវ​លេខ ៤៦៤។ ​ 

 

តន្ដ្រី

 

មក​តាំង​ពីសហរដ្ឋ​អាមេរិក​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ទីតាំង​នៅ Saigon អ្នក​ចម្រៀង​និង​លេង​ហ្គីតា Jared Bibler នឹង​មក​កាន់ Farm to Table ដើម្បី​សម្ដែង​តន្ដ្រី​បែប Acoustic “Hometown Heros” ជ្រើ​ស​រើស​ចម្រៀង​បែប​អាមេរិក​ ពី​តារា​ចម្រៀង​ល្បីៗដូច​ជា Woody Guthrie, Bruce Springsteen, Patty Smith ជា​ដើម។ ចាប់ពី​ម៉ោង ៦​កន្លះ​ត​ទៅ នៅ Farm to Table ផ្លូវលេខ ៣៦០។

 

ក្រុម​ចម្រៀង The Boxchords គឺ​ជា​ក្រុម​ចម្រៀងបែប​ Cover ​​ដែល​ច្រៀង​តែ​ចម្រៀង​បែប​ចង្វាក់​ប៉ុប​ល្បីៗ។ អីចឹង​កុំ​ភ្លេច​ត្រៀម​ខ្លួន​ច្រៀង​និង​រាំ​តាម​ចង្វាក់​ភ្លេង​​ទាំង​អស់​គ្នា។ ចាប់​ពី​ម៉ោង ៧កន្លះ​ល្ងាច​ត​ទៅ នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣។

 

អ្នក​ចម្រៀង​និង​ហ្គីតា​ Antonio Elchico នឹង​សម្ដែង​តន្ដ្រី​បែប Acoustic Mix នៃ​ចង្វាក់ Boppy Pop និង Rock Tunes នៅ Cloud ម្ដុំ​បាសាក់​ឡេន។ ចាប់ពី​ម៉ោង ៨ដល់ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។ 

 

លាយ​បញ្ចូល​គ្នា​នៃច​ង្វាក់​បែប Latin និង Blues Los Primos នឹង​នាំ​យក​នូវ​អារម្មណ៍​តន្ដ្រី​បែប Tango Orguestro សម្រាប់​ការ​សម្ដែង​នៅ LF Social Club។ ក្រុម​ចម្រៀង​សមាជិក​បីរូប​នេះ នឹង​នាំ​យក​តន្ដ្រី​បូករួម​ជាមួយ​ ហ្គីតា​ពីរ​ដើម​និង​វីយូឡុង​។ ចាប់​ពី​ម៉ោង​​ ៨ដល់ ១១យប់​នេះ​នៅ LF Social Club ផ្លូវ​លេខ ៣០៨។ ​   

 

ក្រុម​ចម្រៀង​ប្រចាំ Hard Rock Cafe ដែ​ល​ធ្លាប់សម្ដែង​តន្ដ្រីពី​ក្រុម​ចម្រៀង​ល្បីៗដូច​ជា Metallica និង Queen ជា​ដើម​។ ឥឡូវ​ពួក​គេ​បាន​ផ្លាស់​ប្ដូរ​រស​ជាតិ​បន្តិច​ដោយ​សម្ដែង​ចម្រៀង​ពី​តារា​ប៉ុប​ល្បី​ៗ​ ដូច​ជា ​​Lady Gaga, Maroon 5, and Pink។ បើចង់​ដឹង​ថា​ការ​សម្ដែង​នេះ​ ពិសេស​យ៉ាង​ណាអាច​ទៅ​កាន់ Hard Rock Cafe ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ ទីតាំ​ង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១០២។​ 

 

Bassac Lane នឹង​រៀប​ចំ​កម្មវិធី សម្ពោធ​បារ​ថ្មី​មួយ​​ឈ្មោះ​ថា Brass Monkey ដោយ​នាំ​យក​នូវ​ក្រុម​តន្ដ្រី​ដ៏ល្បី​ប្រចាំ​ភ្នំពេញ​មក​សម្ដែង​គឺ​ក្រុម​ចម្រៀង the 99 Boyz។ អ្នក​អាច​ច្រៀង​តាម និង​រាំ​កម្សាន្ត​ជាមួយ​បទ​ចម្រៀង​ល្បីៗ​ពី​ទស្សនវត្ស​ទី ៩០ ពោល​គឹ​ប្រមាណ​ជា ២០ ឬ ៣០ ឆ្នាំ​មុន​។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Bassac Lane ផ្លូវ​លេខ ៣០៨។​ ​

 

រាំកម្សាន្ត

 

ប្រសិនជា​អ្នក​មិន​ចង់​រាំ​កម្សាន្ត​នៅ​ទី​ធ្លា​ខាង​ក្រៅ​ ហើយ​ចង់​រាំ​នៅ​កន្លែង​មិន​សូ​វ​មាន​មនុស្ស​ច្រើន​ អីចឹងអាច​ចូលរួម​កម្មវិធី​រាំ​នៅ​លើ​ទូក​លើ​ទន្លេ​វិញម្ដង។ សម្រាប់​យប់​នេះ​កម្មវិធីជប់​លៀង​លើ​ទូក Rave on the Waves នឹង​អាច​ឲ្យ​អ្នក​លំហែ​អារម្មណ៍​និង​រាំ​លេង​តាម​ចិត្ត។ ចាប់ពី​ម៉ោង ១០យប់​ដល់ ៣ ទៀប​ភ្លឺ​នៅ​ អាច​ចូល​ទៅ​មើល​តាម​រយៈ​តំណ​រ​ខាង​លើ​ដើម្បី​ស្វែង​រក​ព័ត៌មាន។ ​

 

DJ មក​ពី​ទីក្រុង​ប៊ែកឡាំង​ប្រទេស​អាល្លឺម៉ង់​មួយ​រូប នឹង​មក​កាន់ Party Patio យប់​នេះ​។ លោក Mobit កំពុង​តែ​ធ្វើ​ដំណើរ​និង​សម្ដែង​ឆ្លង​កាត់​អូស្ដ្រាលី​ និង​អាស៊ី​អាគ្នេយ៍ ឥឡូវ​មក​សម្ដែង​នៅ​ភ្នំពេញ​សម្រាប់​តន្ដ្រី​បែប Techno បើ​កសម្ដែង​ដោយ​ DJ ប្រចាំ​ក្រុង​ Shadow of Space។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ១ទៀបភ្លឺ​​នៅ Party Patio ផ្លូវ​លេខ ៣០៨។ ​

 

នៅ​ម្ដុំ​ទួល​ទំពូង​ឯណោះ​វិញ នៅ La Petanque នឹង​មាន​កម្មវិធី​រាំ​កម្សាន្ត​ពិសេស​​មួយ​នៅទីធ្លា Beer Garden ខាង​ក្រៅ​។ DJ សញ្ជាតិ​បារាំង ​DJ Octave នឹង​ចាក់​ភ្លេង​បែប Disco, Indie និង​ House សម្រាប់​ឲ្យ​អ្នក​ចូលរួម​រាំ​កម្សាន្ត​ដោយ​ឥតគិត​ថ្លៃ។ ចាប់ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​យប់​នៅ La Petanque ផ្លូ​វ​លេខ ១៥៥។

 

ថ្ងៃ​សៅរ៍

 

ភាពយន្ត

 

Meta House នឹង​បញ្ចប់​កម្មវិធី​ Social Media Impact Awards Film Festival ដោយ​ដាក់​បញ្ចាំង​រឿង​ដល់​ទៅ​បី​។ រឿង​ខ្លី​ទី​១ និង​ទី ២ និយាយ​អំពី​អ្នក​ដឹក​នាំ​នារី​ ព្យាយាម​តតាំង​ជម្នះ​នឹង​ភាពក្រីក្រ​នៅ Uganda និង Bolivia ហើយ​រឿង​ទីបីនិយាយ​អំពី​ ច្បាប់​សាសនា​អ៊ីស្លាម​និង​ភាព​មិន​យុត្តិ​ធម៌​នៃ​សេរី​ភាព​យេនឌ័រ។ រឿង​ទាំង​បី​សុទ្ធ​តែ​មាន​ Subtitles ជា​ភាសា​អង់គ្លេស។ ចាប់ពី​ម៉ោង ៧ដល់ ១០យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។  

 

មាន​អ្វី​ទៀត?

 

Cloud នឹង​នាំ​យក​កម្មវិធី flea market ដ៏ល្បី​របស់​ខ្លួន​ត្រលប់​មក​វិញ ជាមួយ​នឹង​អ្នក​លក់​ផលិត​ផល​ ផ្សេងៗមិន​ថា​ជា​របស់​ផលិត​ដោយ​ដៃ​ឬ​រូប​ថត​រូបគំនូរ​ជា​ដើម។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង ១០យប់​ដោយ​មាន​អាហារ​និង​ភេសជ្ជៈ​ដាក់​លក់​​ផង​ដែរ។ Cloud មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៩ បាសាក់​ឡេន។​​

 

អ្នក​ពាក់ព័ន្ធ​នឹង​វិស័យ Media ទាំង​អស់​មិន​ថា​ជា ម៉ូដែល តារា​សម្ដែង អ្នក​ថត​រូប ឬ​ផលិត​ករ​ទូរទស្សន៍​និង​ភាពយន្ត​ជា​ដើម គឺ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី ​​​networking over cocktails  នៅ​ឯ The Fizz។ អ្នក​ចូលរួម​ទាំង​អស់​នឹង​អាច​ទទួល​បាន​ភេសជ្ជៈ​ស្វាគមន៍​មួយ​កែវ​ ពេល​មក​ដល់​។ ចាប់​ពី​ម៉ោង ៦ដល់ ១០យប់​នៅ The Fizz ផ្លូវ​លេខ ១៥៥។  

 

សម្រាប់​អ្នក​ចូល​ចិត្ត ហ្វេសិន ស្រាក្រឡុក​ និង​ចូល​ចិត្តស្ដាប់​តន្ដ្រី​ ទៅ​កាន់ Penh House & Jungle Addition Hotel ល្ងាច​នេះ​ ដើម្បី​ចូលរួម​កម្មវិធី Exotic Fashion Meets Urban Jungle ដោយ​មាន​ការ​ដាក់​បង្ហាញ​ហ្វេសិន​សំលៀកបំពាក់​ពី Chula Fashion, ស្រាក្រឡុក​ពី Auskhmer Import & Export ​នឹង​តន្ដ្រីពី DJ DALAH។ ចាប់ពី​ម៉ោង ៦​ល្ងាច​ដល់ ១១យប់​នៅ Penh House & Jungle Addition Hotel ផ្លូវ​លេខ ២៤០។​  

 

The Garden បាសាក់ឡេន​នឹង​មាន​កម្មវិធី​​ barbecue ពេញ​មួយ​ថ្ងៃ​ចាប់​ផ្ដើមពី​ថ្ងៃត្រង់​ ដោយ​អ្នក​ចូលរួម​អាច​យក​មក​នូវ​សាច់​ឬ​ បន្លែ​ផ្ទាល់​ខ្លួន​ ដោយ​អាច​កម្មង់​ស្រា​ពី​បារ​បាន។ ចាប់​ពី​​ថ្ងៃត្រង់​ដល់​ម៉ោង​១យប់​ ដោយ​មាន​ DJ ចាក់​ភ្លេង​កំដរ​ចាប់​ពី​ម៉ោង ៨យប់​ផង​ដែរ។ The Garden at Bassa មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣០៨។ 

 

ក្រុម​សិស្ស​មក​ពី​សាលា CIA First International School នឹង​មានកម្មវិធី charity auction ដើម្បី​គាំទ្រ​គម្រោង​ “Untangle: A Mental Health Project”។ អ្នក​សិល្បៈ​៦​រូប​ ព្រម​ទាំងសិស្ស​មក​ពី​សាលានេះ​ បាន​បរិច្ចាក​គំនូរ​សិល្បៈ​ដើម្បី​ធ្វើ​ការ​ដេញ​ថ្លៃ ហើយ​កម្មវិធី​នេះ​ក៏មាន​អាហារ​បុហ្វេ​ ការ​គូរគំនូរ​នៅ​ទីតាំង​ផ្ទាល់​ និង​ការ​សម្ដែង​ផ្សេងៗ ព្រម​ទាំង Workshosp។ ចាប់​ពី​ម៉ោង ២ដល់​៦​ល្ងាច​នៅ Russian Science & Cultural Center ផ្លូវ​លេខ ១០២។ ​

 

តន្ដ្រី

 

មក​កាន់​ផ្សារទំនើប Aeon Mall ល្ងាច​នេះ​ដើម្បី​មក​ចូលរួម​ទស្សនា​ពី​តារា​ល្បី​ៗ ប្រចាំ​ផលិត​កម្មហង្សមាស​។ តារា​ល្បី​ៗដូច​ជា ឱក សុគន្ធ​កញ្ញា និង​ ហ្សូណូ​ ជាដើម​ នឹង​សម្ដែងអោយ​អ្នក​ទស្សនា​ដោយ​ឥតគិត​ថ្លៃ​ ឧបត្ថម្ភដោយ​ Huawai។ កម្មវិធី​នេះ​ក៏មាន​ការ​ចាប់​រង្វាន់​ផង​ដែរ។ ចាប់ពី​ម៉ោង ៥​ដល់ ៩កន្លះ​នៅ Aeon Mall ផ្លូវ​សុធារស។

 

តារា​ចម្រៀង​បែប Soul Mirasol នឹង​សហការ​ជាមួយ Hard Rock Cafe ដើម្បី​សម្ដែង​តន្ដ្រី​បែប Upbeat Soul។ ចូល​រួម​ដោយសេរី ជាមួយ​នឹង​ភេសជ្ជៈ​ពិសេស​នៅ​ទី​នោះ​តម្លៃ​៥​ដុល្លារ។ ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Hard Rock Cafe ផ្លូវលេខ១០២។ 

 

Latin Night នៅ Duplex នឹង​មាន​ការ​សម្ដែង​បី​ផ្សេង​គ្នាពី Aguita E’Coco សម្ដែង​តន្ដ្រី Bachata, Salsa និង Bolero ដើម្បី​ឲ្យ​អ្នក​រាំ​ Salsa និង​អ្នក​ចូលរួម​ទាំង​អស់​គ្នា​រាំឬ​ស្ដាប់​ភ្លេង​កម្សាន្ត។ ចាប់ពី​ម៉ោង ៩ដល់ ១១កន្លះ​យប់​នៅ Duplex Belgian Taverne ផ្លូវ​លេខ ២៧៨។

 

រាំ​កម្សាន្ត

 

DJ INEE and her pupil Kaza នឹង​នាំ​យក​តន្ដ្រី​របស់​ពួក​គេ​មក​កាន់ Party Patio សម្រាប់​កម្មវិធី Sound of the night: loud techno សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Techno, Electronic។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ១ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។​ 

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

ភាពយន្ត Dark Waters ដែល​ត្រូវ​បាន​គេ​ដាក់​ចំណាត់​ថ្នាក់​ល្អ នឹង​ដាក់​បញ្ចាំង​នៅ The Flick យប់​នេះ។ តួអង្គ​សម្ដែង​ដោ​យ​លោក Mark Ruffalo គឺ​ជា​មេធាវី​មួយ​រូប ដែល​សិក្សា​អំពី​ក្រុមហ៊ុនធំៗ​ បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជាច្រើន​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រជាជន​ធម្មតា​រាប់​ពាន់​នាក់​។ ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង ៨យប់​នៅ The Flicks ផ្លូវ​លេខ ៩៥។​​

 

សិល្បៈ

 

ប្រសិន​ជា​អ្នក​មិន​បាន​ចូលរួម​កម្មវិធី Fashion Show កាល​ពី​យប់​មិញ កុំបារម្ភ Chula Fashion នៅ​តែ​មាន​ដាក់បង្ហាញ​ សម្លៀក​បំពាក់​ពិសេសពិសេស​​ជាច្រើន ព្រម​ទាំង​ដាក់​លក់​ផង​ដែរ នៅ​សណ្ឋាគារ​ផ្ទាល់​តែ​ម្ដង។ ចាប់ពី​ម៉ោង ១០ព្រឹក​ដល់ ៦​ល្ងាច​នៅ Penh House & Jungle Addition Hotel ផ្លូវលេខ ២៤០។

 

តន្ដ្រី

 

អ្នក​ជំនាញ​លេង​ព្យ៉ាណូ​សញ្ជាតិ​ Lithuanian Martyna Jatkauskaite នឹង​សម្ដែង​បទ​ភ្លេង​ពិសេស​ពី Schumann, Debussy និង Prokofiev នៅឯ The Piano Shop។ តម្លៃ​សំបុត្រ​ចូលរួម​មានតម្លៃ ២៥ដុល្លារ​ ដោយ​មាន​ស្រាក្រហម​និង​ Canapes។ ចាប់​ពី​ម៉ោង ៦ដល់ ៧កន្លះ​ល្ងាច​នៅ The Piano Shop ផ្លូវ​លេខ ៥១។ ​ 

 

មាន​អ្វី​ទៀត?

 

Oskar’s Bistro នឹង​មានកម្មវិធី afternoon boat party តាម​ដង​ទន្លេ​ពិសេស​ដោយ​មាន​តន្ដ្រី​ពី DJs Lyka និង Saint Vincent។ សំបុត្រចូលរួម​មាន​តម្លៃ​ ២០/២៥ដុល្លារ​ ចាប់​ពី​ម៉ោង ២រសៀល​ដល់ ៧ល្ងាច។ 

 

Phnom Climb នឹង​មាន​កម្មវិធី​ប្រកួត​ប្រជែង​លើក​ទី​មួយ​ប្រចាំ​ឆ្នាំ ២០២០។ អ្នក​ឈ្នះ​កម្មវិធី​ Sva Prey Bouldering Competition នឹង​ទទួល​បាន​ប្រាក់​រង្វាន់​និង​ឧបករណ៍​ឡើង​ជញ្ជាំង​។ បើ​ក​ឲ្យ​ចូលរួម​សម្រាប់​អ្នក​ដែល​មាន​អាយុ​ចាប់​ពី​ ១៥ឆ្នាំ​ឡើង​ទៅ​។ ចាប់ពី​ម៉ោង ៧កន្លះព្រឹក​ដល់ ៧កន្លះល្ងាច​នៅ Phnom Climb ផ្លូវ​លេខ ៤៦០។

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top