កម្មវិធីពិសេសៗសម្រាប់ចុងសប្ដាហ៍នេះ
សិល្បៈ, ជប់លៀង, តន្ដ្រី, សិល្បៈ, ជប់លៀង, តន្ដ្រី ជាច្រើនសម្រាប់ថ្ងៃសម្រាកចុងសប្ដាហ៍នេះ អីចឹងដឹងតែសប្បាយទៀតហើយ
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
តារាសម្ដែងជើងចាស់ Nicolas Cage បានត្រលប់មកវិញជាមួយនឹងភាពយន្តថ្មីមួយរឿង បន្ទាប់ពីបាត់ខ្លួនមួយរយៈខ្លី? ពេលនេះលោកបានបង្ហាញខ្លួននៅក្នុងរឿង Primal ដោយចំណងជើងគឺដូចជាទំនង ប៉ុន្តែសម្រាប់អ្នកវិភាគរឿងវិញ ដូចជាមិនសូវជាពេញចិត្តប៉ុន្មាននោះទេ។ បើចង់ដឹងថាភាពយន្តនេះ Nicolas ដើរតួជាតួអង្គបែបណា កុំភ្លេចចូលរួមទស្សនា។ ចាប់ពីម៉ោង ៦កន្លះល្ងាចនៅ Major Cineplex វិថី សុធារស។
ទស្សនាវីដេអូ Trailer ខាងក្រោម៖
វិទ្យាស្ថានភាសាបារាំង នឹងចាប់ដាក់បញ្ចាំងរឿង Corniche Kennedy ដែលបង្ហាញពីសេចក្ដីស្នេហានិងមនោសញ្ជេតនា សម្រាប់ជនដែលមានវ័យស្រករទើបតែដឹងក្ដី។ និយាយជាភាសាបារាំង ប៉ុន្តែមានអក្សរអង់គ្លេសជា Subtitles។ ចាប់ពីម៉ោង ៧យប់នៅ វីទ្យាស្ថានភាសាបារាំង ផ្លូវលេខ ១៨៤។
មានអ្វីនៅលើឆាកសម្ដែង?
ក្រុមល្ខោនសប្បុរសធម៌ Phnom Penh Players បានត្រលប់មកវិញសម្រាប់រឿង Panto ដែលមានលក្ខណៈពិសេសសម្រាប់បុណ្យណូអែល។ ឆ្នាំនេះពួកគេបានលើកយកសាច់រឿង Cinderella មកដាក់បង្ហាញ ដោយពោរពេញទៅដោយ ភាពរំភើប កំប្លែង ដោយនិយាយជាភាសាអង់គ្លេស។ ល្ខោននេះគឺពិសេសសម្រាប់ក្មេងតូចៗ ដោយពោរពេញទៅដោយការតុបតែងតុក្កតាផ្សេងៗ។ ចាប់ពីម៉ោង ៧ល្ងាចតទៅសម្រាប់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យនៅ រោងល្ខោន Dept. of Performing Arts Theatre ផ្លូវលេខ ៣៨៤។
ប្រសិនជាអ្នកចង់ចូលរួមស្ដាប់នូវតន្ដ្រីសម្ដែងផ្ទាល់ អ្នកអាចទៅកាន់ម្ដុំបឹងកេងកង១ និងបាសាក់ឡេន គឺធានាថាដឹងតែមិនខ្វះតែម្ដង។
Farm to Table នឹងមានការសម្ដែងពីក្រុមចម្រៀង ហ្សាសពីររូបហៅថា Riannon Johnson Duo ដោយ Riannon នឹងលើកយកចម្រៀងចង្វាក់នេះមកសម្ដែងខណៈដែលលោក Arone Silverman ជាអ្នកលេងភ្លេងសម្រាប់ការសម្ដែងនេះ។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះនៅ Farm to Table ផ្លូវលេខ ៣៦០។ នៅ Bodleian នឹងមានកម្មវិធី Friday Fizz ដោយមានការចូលរួមសម្ដែងពីក្រុមចម្រៀង The Box Chord ដោយពួកគេនឹងសម្ដែងបទចម្រៀងជាលក្ខណៈ Cover ជាច្រើនបទ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Bodleian ផ្លូវ ២៨៨។ Bassac Lane នឹងស្វាគមន៍ការត្រលប់មកវិញចំពោះការសម្ដែងពី Havana King ដែលទស្សនិកជននៅទីនោះពេញចិត្តជាខ្លាំង រាល់ការសម្ដែងរបស់ពួកគេ។ ការសម្ដែងនេះនឹងចាប់ផ្ដើមពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Bassac Lane ផ្លូវលេខ ៣០៨។ នៅក្បែរនោះដែរ Party Patio នឹងមានកម្មវិធីចាក់តន្ដ្រីបែប អេឡិចត្រូនិកពី DJ Inee និង Kaza សម្រាប់តន្ដ្រីតិចណូហៅថា “Mentor & Pupil”។ ចាប់ពីម៉ោង ៩យប់ដល់ ១យប់នៅ Party Patio ផ្លូវលេខ ៣០៨។ LF Garden ឯណោះវិញ ទីតាំងនៅ Bassa Lane ដដែលនឹងមានការសម្ដែងពី Clara និង Charlie ច្រៀងបទមនោសញ្ជេតនាជាមួយឧបករណ៍ភ្លេងហ្គីតា Acoustic និង Cello ចាប់ពីម៉ោង ៨ ដល់ ១១ យប់នៅ LF Garden ផ្លូវលេខ ៣០៨។ ចុងផ្លូវឯណោះវិញនៅ Cloud នឹងមានការសម្ដែងពីក្រុមចម្រៀងរ៉ុកដល់ ទៅ ៧ ក្រុមឯណោះ។ ក្រុមខ្លះសម្ដែងតែ ២ ឬ ៣ បទ ប៉ុន្តែក្រុមខ្លះក៏នឹងសម្ដែងច្រើនបទផងដែរ។ ចាប់ពីម៉ោង ៧ល្ងាចដល់ ១យប់នៅ Cloud ផ្លូវលេខ ៩។
មានអ្វីទៀត?
ថ្នាក់ពី Sa Sa Art Projects សម្រាប់ឆ្នាំ ២០១៩ នឹងមានការដាក់តាំងពិពរណ៌ស្នាដៃរាត្រីនេះ សម្រាប់ដាក់តាំងសមិទ្ធផលក្នុងរយៈពេល ៥ខែកន្លងមកនេះ។ អ្នកសិល្បៈដល់ទៅ ១១រូប នឹងដាក់តាំងរូបថតដែលពួកគេ ថតឡើងបង្ហាញក្នុងប្រធានបទផ្សេងៗគ្នា ដែលគិតថាសំខាន់សម្រាប់ពួកគេក្នុងនោះមានដូចជា គ្រួសារ បរិស្ថាន និងបទពិសោធន៍ផ្ទាល់ខ្លួនជាដើម។ ចាប់ពីម៉ោង ៦ដល់ ៨ នៅ Sa Sa Art Project ផ្លូវលេខ ៣៥០។
Le Moon Terrace Bar នៅម្ដុំមាត់ទន្លេនឹងមានកម្មវិធីជប់លៀង “Destination Parties” ជាកម្មវិធីប្លែកមួយដែលលើកនេះ គេនឹងផ្ដោតសំខាន់ទៅលើការជប់លៀងបែបម៉ិចសិក “La noche Mexicana”។ អីចឹងបើសិនជាចង់ញ៉ាំ Taco ស្រា Tequila, Cocktails អីចឹងគឺត្រូវតែម្ដង។ ចាប់ពីម៉ោង ៥ដល់ ១១កន្លះយប់នៅ Le Moon Terrace Bar ផែស៊ីសុវត្ថិ។
មានអ្វីនៅយប់ជ្រៅ?
កម្មវិធីជប់លៀងបែប Underground គឺ Cubik នឹងត្រលប់មកវិញសម្រាប់ខែធ្នូលើកនេះនឹងធ្វើឡើងនៅ Heart of Darkness ដោយមាន DJ ចំនួន ៤រូបប្ដូរវេនគ្នាចាក់ភ្លេងកំដរចង្វាក់ Techno, House និង drum & bass ពី Moudy, Dalah, Nora Haidee និង DJ Sequence។ ពីដោរ នឹងជាអ្នកចាត់ចែងក្នុងការគូរមុខ សំបុត្រចូលរួមគឺដោយឥតគិតថ្លៃមុនម៉ោង ១១យប់ ហើយមានតម្លៃ ៦ដុល្លារបន្ទាប់ពីនោះ។ ចាប់ពីម៉ោង ១០យប់ដល់ ៤ទៀបភ្លឺនៅ Heart of Darkness ផ្លូវលេខ ៥១។
DJ Mei សញ្ជាតិចិនមានឈ្មោះហៅក្រៅថា Temple Rat នឹងមកចាក់ភ្លេងនៅ Meta House ល្ងាចនេះដោយនាំយកស្ទីលតន្ដ្រីបូករួមជាមួយនឹងឧបករណ៍ភ្លេងតន្ដ្រីប្រពៃណីចិន ហៅថា Erhu។ ជាមួយនឹង DJ ប្រចាំ DJ L~N ចាក់ភ្លេងបែបទស្សវត្សទី ៩០ និងអាស៊ីត។ ល្ងាចនេះអ្នកមិនគួររំលង។ នៅ Meta House ផ្លូវ ១៧៨ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ២ ទៀបភ្លឺ។
ថ្ងៃសៅរ៍
មានអ្វីលើឆាកសម្ដែង?
Funk the Bar ជាកម្មវិធីពិសេសមួយសម្រាប់ ប្រមូលផ្ដុំអ្នកសិល្បៈ អ្នករៀបចំកម្មវិធីនិង DJ ជាច្រើនទូទាំងពិភពលោក។ សម្រាប់រាត្រីថ្ងៃសៅរ៍នេះនៅ The Hangout ម្ដុំទួលទំពូងនឹងមានការចូលរួមសម្ដែងពី DJs Shagzy, Niko Yu និង Bree ខណៈឯ DJ ជាច្រើនទៀតនឹងប្រារព្ធកម្មវិធីនេះដូចគ្នានៅទីតាំងជាច្រើនទូទាំងពិភពលោក។ ចាប់ពីម៉ោង ៧ល្ងាចដល់ ២យប់នៅ The Hangout ផ្លូវ ៤៧៦។
ក្រុមចម្រៀងបុរសសង្ហារ Goldilocks Zone និង Psykic Elektric នឹងត្រលប់មកសម្ដែងរាត្រីនេះនៅ Alchemy សម្ដែងទាំងពីរក្រុមក្នុងពេលតែមួយ។ សម្រាប់ក្រុម Goldilocks Zone តន្ដ្រីពួកគេមានលក្ខណៈស្រដៀងនឹង “Hot Pink Chili Peppers” ខណៈឯ Psykic Elektric មានលក្ខណៈដូចជា តន្ដ្រីមកពីទស្សវត្សទី ៨០, funk និង New Wave។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Alchemy Gastropub ផ្លូវលេខ ១២៣។
ប្រសិនជាខកខានមិនបានចូលរួមកម្មវិធីកាលពីយប់មិញ ដែល DJ មកពីទីក្រុង Chengdu នឹងសម្ដែងម្ដងទៀតនៅ Azure ម្ដុំទួលទំពូងវិញម្ដង ជាមួយនឹង DJ L~N។ ចាប់ពីម៉ោង ៥ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រនៅ Azure ផ្លូវលេខ ១២៣។
កម្មវិធីជប់លៀងលើកទី ៦នៃ Psynovation នឹងត្រលប់មកវិញរាត្រីនេះនៅ Party Patio ជាមួយនឹងការចាក់ភ្លេងពី DJs Dalah និង Toke។ ចាប់ពីម៉ោង ៩យប់ដល់ ១ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
មានអ្វីដាក់បញ្ចាំង?
តើអ្នកគួរតែធ្វើបែបណា បើសិនជាជាអ្នកមានអាយុត្រឹមតែ៦ឆ្នាំហើយត្រូវគេដាក់នៅក្នុងគុក ដែលមិនត្រូវគេដឹងថាគុកនេះគឺពិតជាមានពិតមែនឬអត់? Camp 32 ដាក់បញ្ចាំងនៅ មជ្ឈមណ្ឌលបុប្ផាណា និយាយអំពីក្មេងម្នាក់ ដែលឥឡូវនេះធំពេញវ័យហើយត្រលប់ទៅកាន់ទីកំណើតវិញ ដើម្បីស្វែងយល់ពីអតីតកាលរបស់ខ្លួន។ ចាប់ពីម៉ោង ៥ដល់ ៦កន្លះល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
នៅ CKCC នឹងមានកម្មវិធី “Mekong Film and Outreach Festival” សម្រាប់ដាក់បង្ហាញពីអ្វីគ្រប់យ៉ាងសំខាន់នៃទន្លេមេគង្គ ដោយមានទាំងការលេងល្បែងកម្សាន្ត សុន្ទរកថានិងការសម្ដែងផ្សេងៗ។ ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាចនៅ CKCC ផ្លូវលេខ ៥៩៨។
មានអ្វីទៀត?
ដើម្បីជាកិត្តិយសនៃថ្ងៃបុណ្យសិទ្ធិមនុស្សនៅថ្ងៃអង្គារនេះ កម្មវិធីពីរធំៗនឹងដាក់ឲ្យចូលរួមជាសាធារណៈ។ SWSB ក្រុមតូចនឹងសម្ដែងនៅ Olympic Stadium បូករួមនឹងតារាផ្សេងៗទៀត ដោយមានការសម្ដែងនិងចែកអាវយឺតផងដែរ។ ចាប់ពីម៉ោង ២ដល់៩យប់នៅ ស្ដាតអូឡាំងពិក។ Futures Factory នឹងផ្ដល់កិត្តិយសដល់ សហគមន៍ LGBTIQ រៀបចំកម្មវិធីមួយហៅថា ជម្រកដ៏កក់ក្ដៅ ដោយមានការចូលរួមសម្ដែងជាច្រើនពី Queer Artists ដូចជា Sinora Roath, Sambo, Heang ការសម្ដែងពី Drag Queens និងច្រើនទៀត។ ចាប់ពីម៉ោង ៣ដល់ ៧យប់នៅ Futures Factory ផ្លូវលេខ ១៣។
នៅ 5 Drunk Men នឹងមានកម្មវិធី Jungle on My Mind ដាក់បង្ហាញពី រូបថតនិងគំនូរក្នុងលក្ខណៈជា សុប្បរសធម៌ ផ្ដល់ទៅកាន់សហគមន៍អ្នកអភិរក្សសត្វព្រៃនៅ Koh Kong។ អ្នកជំនាញថតរូប Miguel Jeronimo នឹងដាក់បង្ហាញនូវពិពរណ៌រូបថត ក្នុងយុទ្ធនាការប្រឆាំងនឹងអ្នកជួញដូរសត្វព្រៃ នៅភូមិជីផាត់។ ចាប់ពីម៉ោង ៦ដល់ ១១កន្លះអាធ្រាត្រនៅ 5 Drunk Men ផែស៊ីសុវត្ថិ។
Himawari Hotel Apartments នឹងមានកម្មវិធីជប់លៀងគ្រីស្តមាស ថ្ងៃនេះនិងថ្ងៃស្អែក ដោយបើកឲ្យចូលរួមពីសំនាក់សាធារណជន ដើម្បីបង្ហាញពីអាហារអាស៊ីនិងផលិតផលទំនិញ ពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។ ក្នុងនោះក៏មានការច្រៀងចម្រៀង Carol ពិសេសម្រាប់រដូវគ្រីស្តម៉ាស និងការថតរូបជាមួយលោកតាណូអែលជាដ់ើម។ ចាប់ពីម៉ោង ១១ព្រឹកដល់ ៧យប់នៅ ថ្ងៃសៅរ៍និងអាទិត្យនៅ Himawari Hotel Apartments ផែស៊ីសុវត្ថិ។
សម្រាប់អ្នកនៅម្ដុំបាសាក់ឡេន ហើយអត់ទាន់គម្រោងសម្រាប់ដើរលេងទៅណា អាចមកកាន់ Cloud ដើម្បីចូលរួមកម្មវិធីច្រៀងបទ គ្រីស្តម៉ាស ផ្សេងៗក៏ដូចជារាំកម្សាន្តទៅកាន់បទចម្រៀងចាស់ៗល្បីៗ សម្រាប់រដូវកាលនេះ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
ខណៈពេលដែលរឿងភាគល្បីខ្លាំងប្រចាំចក្រភពអងគ្លេស Downton Abbey បានមកដល់ទីបញ្ចប់បន្ទាប់ពីបញ្ចេញដល់ទៅ ៦រដូវកាល។ រឿងភាគនេះត្រូវបានគេចូលរួមទស្សនាដល់ទៅ ១០លានអ្នកឯណោះទាំងនៅសហរដ្ឋអាមេរិកនិងទូទាំងពិភពលោក។ ឥឡូវរឿងភាគនេះបានបង្ហាញខ្លួនជារឿងបែបខ្លីតែមួយភាគក្ដោបក្ដាប់សាច់រឿងទាំងស្រុង។ ចាប់ពីម៉ោង ៣និង១៥នាទីរសៀលនៅ The Flicks ផ្លូវលេខ ៩៥។
មានអ្វីទៀត?
នៅឯក្បាច់ម្ដុំ The Factory ឯណោះវិញនឹងមានកម្មវិធី KBach Arts at the Factory សម្រាប់ប្រកាសលទ្ធផលនៃអ្នកសិល្បៈគំនូរដែលនឹងទទួលជ័យជម្នះសម្រាប់ការប្រកួតប្រចាំឆ្នាំ ២០១៩ នេះ។ ក្នុងនោះនឹងមានការសម្ដែងផ្សេងៗ ដូចជា ក្បាច់រាំ Break Dance, ការនិយាយកាព្យឃ្លោង ជាដើម។ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ ១០យប់នៅ The Factory ផ្លូវជាតិលេខ ២។
មានអ្វីលើឆាកសម្ដែង?
Dance Academy Cambodia នឹងមានកម្មវិធីសម្ដែងជប់លៀងចុងឆ្នាំ ហៅថា The Nutcracker ដោយមានការរាំរបាំងបាឡេពីក្មេងៗ និងមានការសម្ដែងចម្រៀងពីលោក Felix Sia ផងដែរ។ ចាប់ពីម៉ោង ៣កន្លះដល់ ៧យប់នៅ មហោស្រពចេនឡា ផ្លូវម៉ាសេទុង។
សម្រាប់អ្នកចូលចិត្តចម្រៀងបែប Choir រដូវកាលគ្រីស្តម៉ាសទៅកាន់ Botanico ដោយនឹងមានការសម្ដែងពីសំណាក្រុម Choir ពីររូបគឺ Antonio និង Justin ច្រៀងចម្រៀងរដូវកាលនេះឲ្យអ្នកចូលរួមស្ដាប់កម្សាន្ត។ ចាប់ពីម៉ោង ៤ដល់ ៧ យប់នៅ Botanico Wine & Beer Garden ផ្លូវលេខ ២៩។
