Connect with us

ខុសប្លែក​ពី​រាល់​ឆ្នាំ​បន្តិចលើក​នេះ! ប៉ុន្តែ​ សួស្ដី​ឆ្នាំថ្មី!

មគ្គទេស​ចុង​សប្ដាហ៍

ខុសប្លែក​ពី​រាល់​ឆ្នាំ​បន្តិចលើក​នេះ! ប៉ុន្តែ​ សួស្ដី​ឆ្នាំថ្មី!

ខុសប្លែក​ពី​រាល់​ឆ្នាំ​បន្តិចលើក​នេះ! ប៉ុន្តែ​ សួស្ដី​ឆ្នាំថ្មី!

ខណៈ​ដែល​ទីក្រុង​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បីសម្រាក​ប្រារព្ធ​កម្មវិធីបុណ្យចូល​ឆ្នាំ​ថ្មី ចុង​សប្ដាហ៍​នេះ​អ្នក​អាច​ចូលរួម​កម្មវិធី BBQ និង​រាំ​កម្សាន្ត​បាន​យ៉ាង​ច្រើន​កន្លែង 

 

សម្រាប់​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដែល​ជា​កម្មវិធី​ធំ​បំផុត​ប្រចាំ​ឆ្នាំ ធ្លាប់​តែធ្វើ​ឡើង​នៅ​ខែ​មេសា សម្រាប់​ឆ្នាំ​នេះ បាន​ត្រូវ​ផ្អាក​ដោយ​តែ​ការ​ប៉ះ​ពាល់​នៃ​ជំងឺ​រាតត្បាត​ Covid-19 ឥឡូវ​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​នេះ​ហើ​យ ចាប់​ពីថ្ងៃ​ទី​១៧​ដល់​២១។​ រំពឹង​មើល​ទិដ្ឋភាព​នៅ​ក្នុង​ក្រុង ដែល​នឹង​មាន​ភាព​ស្ងប់​ស្ងាត់​បន្តិច​ជាង​សព្វ​មួយ​ដង​ ដោយ​អ្នក​នៅ​ក្រុង​មួយ​ចំនួន​នឹង​ត្រលប់​ទៅ​កាន់​គ្រួសារ​ នៅ​តាម​បណ្ដា​ខេត្ត​ដើម្បី​អប​អរ​ឆ្នាំ​ថ្មី ប៉ុន្តែ​ចុង​សប្ដាហ៍​នេះ ក៏​មាន​កម្មវិធីខ្លះ​ៗ​កើត​មាន​នៅ​ទីក្រុង​ផង​ដែរ។ ​

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

ធ្លាប់​ឮ​ចម្រៀង​ចង្វាក់​ Funk មួយ​ឃ្លា​ទេ​ដែល​​ច្រៀង​ថា “Aww we want the funk Gotta have that funk”​? នេះ​ជា​ឃ្លា​ដក​ស្រង់​ចេញ​ពី​ចម្រៀង​ល្បី​មួយ​បទ​របស់​ក្រុម​ចម្រៀង Parliament Funkalelic។ បង្កើត​នៅ​អំឡុង​ពេលដែល អ្វី​គ្រប់​យ៉ាង​នៅ​ពេល​នោះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន ប៉ុន្តែ​ជានិច្ច​កាល​ការ​កម្សាន្ត​សប្បាយ​គឺ​តែង​តែត្រូវ​ការ។ ភាពយន្ត​ឯកសារ One Nation Under a Groove: The Story of Funk ណែ​នាំ​អ្នក​ទស្សនា​​​ឲ្យ​ស្គាល់​នូវវីរៈ​បុរស​តន្ដ្រី​ចង្វាក់​ Funk ល្បីៗ​ដូច​ជា James Brown, Sly & The Family Stone, Funkadelic and Parliament, Kool & the Gang and Earth, Wind & Fire។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

កំប្លែង

 

តារា​កំប្លែង​ល្បី​ប្រចាំ​ក្រុង Sam Thomas ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​កំប្លែង​ជើង​ចាស់​សម្រាប់ក្រុង​ភ្នំពេញ​ ដោយ​លោក​បាន​ចំណាយ​ពេល​ជាង​៧​ឆ្នាំរួច​ទៅ​ហើយ មិនត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏​បាន​ទៅ​សំដែ​ង​នៅទីតាំង​ផ្សេងៗ​ នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​ផងដែរ។ ល្ងាច​នេះ​លោក​នឹង​មក​សម្ដែង​នៅ The Box Office សម្រាប់​កម្មវិធី Comedy Styling ចូលរួម​ដោយ​ Molka Remadi និង Fred Mace។

ចាប់​ពី​ម៉ោង​៧​កន្លះ​យប់​ នៅ The Box Office ផ្លូវ​លេខ ២៤៤​

 

តន្ដ្រី

 

ក្រុម​តន្ដ្រី​​ចង្វាក់ Jazz-Blue ហៅ​ថា Major-Minor នឹង​នាំ​យក​នូវ​តន្ដ្រី​បែប​រាំ​ Groovy មក​កាន់ Alchem។ អ្នក​អាច​រាំកម្សាន្ត​ជាមួយ​តន្ដ្រី​ហ្សាស​ប្រគំ​ពី បាស់ ព្យ៉ាណូ និង​ស្គរ​ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​ក៏​មាន​ការលេង​ឧបករណ៍​ភ្លេង​ Ukelele ផង​ដែរ។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

Jazz and the City នឹង​នាំ​យក​នូវ​តន្ដ្រី​ពិសេស​ស្ទីលពី​ Frank Sinatra មក​កាន់​ការ​សម្ដែង​ថ្មី The Swingin’ Affair។  សម្រាប់​រឿង​រ៉ាវ​នេះ​គឺ​នឹង​បង្ហាញ​ពី​ ជីវិត​របស់​តារា​ជើង​ចាស់​ ចាប់​ផ្ដើម​ច្រៀង​តាំង​ពី​អាយុ​៨​ឆ្នាំនៅ​តៀម​ស្រា រហូត​បាន​រៀប​ការ​ជាមួយ​តារា​សម្ដែង​នារី​ដ៏​ស្រស់​ស្អាត​មួយរូប ក៏​ដូច​ជា​រៀប​រាប់​ពី​ហេតុការណ៍​ជួប​ជាមួយពួក​ជើង​កាង​ផង​ដែរ។ តារា​ចម្រៀង Clay George និង Intan Adriana ព្រមទាំង​រួម​សម្ដែង​ជាមួយ Metta Legita សម្រាប់​ព្យ៉ាណូ​ ដែល​នឹង​និយាយ​អំពី​រឿង​រ៉ាវ​របស់​លោក តាម​រយៈ​ចម្រៀង។

ចាប់​ពី​ម៉ោង​៧​កន្លះ​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

រាំ​កម្សាន្ត

 

Rush Pub រៀប​ចំ​កម្មវិធី​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​រាត្រីរាំកម្សាន្ត។ ជាក់​ស្ដែង​​ក្នុង​ការ​ចាប់​ផ្ដើម​កម្មវិធី Habibi Rush ពួក​គេ​នឹង​មាន​បម្រើ​អាហារ​​បុហ្វេ Tunisain ក្នុ​ង​តម្លៃ​តែ​១០​ដុល្លារ ដោយ​មាន tapas, pasta, salad និង​ briks ជា​ដើម​។ ខណៈ​ពេល​នោះ DJ Chill Bill នឹង​ចាក់​តន្ដ្រី​កំដរ​អារម្មណ៍​អ្នក​ចូលរួម​នៅ​ទី​នោះ​ ក៏​ដូ​ច​ជា​រាំ​កម្សាន្ត​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Rush Pub ផ្លូវ​លេខ ២៨២

 

បារ​នៅ​ម្ដុំ​ទួលទំពូង​ដែល​មាន​ទីធ្លា​ខាង​ក្រៅ La Petanque នឹង​មាន​កម្មវិធី​ចាក់​តន្ដ្រី​ Twisted Disco Night ដោយ​មាន​ DJ Sound Advice ជា​អ្នក​ចាត់​ចែង​ចាក់​ភ្លេង។ សម្រាប់​រាត្ដ្រី​នេះ រាំ​លេង​ជាមួយ​លោក​នូវ​ចង្វាក់​ Funk, Disco, និង Dance Tune ពេញ​មួយ​យប់។ ក្នុង​នោះ​ក៏​មាន​ដាក់​លក់ Punch ក្នុង​តម្លៃ​តែ​២​ដុល្លារ​ផង​ដែរ។

ចាប់​ពីម៉ោង​៧​យប់​ នៅ La Petanque ផ្លូវ​លេខ ១៥៥

 

DJ Raizo ជា​អ្នក​នាំ​យក​តន្ដ្រី​មក​ចាក់​កម្សាន្ត​នៅ Boran House យប់​នោះ ដោយ​ធ្លាប់​ល្បី​ឈ្មោះ​តា​ម​រយៈបទ​ ពិសោធន៍​ចាក់​តន្ដ្រី​រាំ​កម្សាន្ត​នៅ Club Love លោក​នឹង​​លេង​ចង្វាក់​ហ៊ីប​ហប​និង House។ 

ចាប់​ពី​ម៉ោង​៩​យប់​នៅ Boran House ផ្លូវ​លេខ ៣១០

 

Duplex នាំ​យក​មក​វិញ​នូវ​តន្ដ្រី​បែប Deep House ពី DJ fin_lay ចាក់​ឲ្យ​រាំ​កម្សាន្ត​ដោយ​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

I’m Zeke ជា​អ្នក​នាំ​មុខ​ការ​ចាក់ត​ន្ដ្រី​រាំ​កម្សាន្ត​នៅ Meta House សម្រាប់​កម្មវិធី Metatronic ប្រចាំ​ចុង​សប្ដាហ៍។ DJ សញ្ជាតិ​អាមេរិក​កាំង​រូប​នេះ​ជំនាញ​ខាង​លាយ​បញ្ចូល​រវាង​តន្ដ្រី House និង ហ៊ីបហប​។ ក្រោយ​មក​នឹង​មាន​ចូលរួម​ជាមួយ DJ fin_lay និង Shibui Q ចាក់​តន្ដ្រី​ Tech-House និង Acid Techno។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

The Flicks បាន​ត្រលប់​មក​វិញ​!​ រោងកុន​ខ្នាត​តូច​ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ កន្លែង​អង្គុយសម​រម្យ​ ដូច​សាឡុង​នៅ​ផ្ទះ ហើយ​លក់​សំបុត្រ​តម្លៃ​៤​ដុល្លារ សម្រាប់​ទស្សនា​ភាពយន្ត​ផ្សេងៗ​ពេញ​មួយ​ថ្ងៃ។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​នេះ ទីតាំង​នេះ​ត្រូវ​បាន​គេកក់​ទាំង​ស្រុង​ដើម្បី​ ដាក់​បញ្ចាំង​ភាពយន្ត​តុក្កតា​បារាំង​ចំណង​ជើង​ថា “I Lost My Body” ដោយ​ភាពយន្ត​ក៏​ត្រូវ​បាន​គេ​ជ្រើស​រើស​ពិសេស​ប្រចាំ​កម្មវិធី​មហោស្រព​ភាពយន្តកាន​ផង​ដែរ។

ចាប់​ពី​ម៉ោង​១​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥

 

 

សម្រាប់​កម្មវិធី​យប់​នេះ​នៅ Meta House គឺ​មាន​លក្ខណៈ​ប្លែក​បន្តិច ដោយ​នឹង​មាន​ការ​សម្ដែង​ផ្សេងៗ​ជា​បន្ត​បន្ទាប់។ នៅ​លើ​ផ្ទាំង​ជញ្ជាំង​ នឹង​មាន​ដាក់​បញ្ចាំង​នូវការ​​​វីដេអូ​ចម្រៀង “Hey You” ពីលោក RJ Marshall ជា​លើក​ដំបូង​ ហើយ​ក៏​ដាក់​បញ្ចាំង​រឿង​បែប​ខ្លី​ពី Antonio Pineda ផង​ដែរ។​ ប៉ុន្តែ Pineda គឺ​ក៏​មាន​ការ​សម្ដែង​ផ្ទាល់​ខ្លួន​របស់​លោក​គឺ អាច​សាច់​រឿង​ខ្លះៗ​ពី​សៀវ​ភៅ​ប្រលោ​ម​លោក ទើប​តែ​បញ្ចេញ​ថ្មី ខណៈ​ដែល​ Marshall និង​ចូល​ដៃ​ជាមួយ​ Frisco Tony ដើម្បី​សម្ដែង​តន្ដ្រីបែប Psychedelic រ៉ុក។ អីចឹង​ពិត​ជា​កម្មវិធី​ច្រើន​សម្បូរ​បែប​សម្រាប់​រាត្រី​នេះ។

ចាប់​ពី​ម៉ោង​៨យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

សិល្បៈ

 

Sra’Art នឹង​មាន​កម្មវិធី​ជប់​លៀង​បិទ closing party for artist KOK’s solo exhibition អម​ដោយ​ការ​សម្ដែង​គូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង ព្រ​ម​ទាំង​ការ​ដេញ​ថ្លៃ​ រួម​ទាំង​ទូដាក់​សម្រាប់​ឲ្យ​ថត​រូប​ផង​ដែរ។ អីចឹង​ប្រសិន​ជា​អ្នក​ចង់​ចូលរួម​កម្មវិធី​ទាំង​នេះ ហើយ​ចូល​ចិត្ត​​ស្រាក្រហម​និង​សិល្បៈ​គំនូរ​ ធានា​ថា​ប្រាកដ​ជា​ត្រូវ​ចិត្ត​ជា​មិន​ខាន។

ចាប់​ពី​ម៉ោង​៦​ដល់​១០​កន្លះ​ល្ងាច​នៅ Sra’Art ផ្លូវ​សុធារស

 

តន្ដ្រី

 

តារា​ចម្រៀង Intan Adriana និង​អ្នក​ជំនាញ​លេង​ព្យ៉ាណូ Metta Legita នឹង​ចូល​ដៃ​គ្នា​សម្ដែង​ក្នុង​កម្មវិធី​មួយ​ ល្ងា​ច​នេះសួនច្បារ​បារ Botanico។

ចាប់​ពី​ម៉ោង ៧​ល្ងាច​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

 

សម្រាប់​អ្នក​ចូ​ល​ចិត្ត​ស្ដាប់​តន្ដ្រី​ Covers ពី​ចម្រៀង​ល្បី​ៗ អាច​ទៅកាន់ Alchemy ដើម្បី​ស្ដាប់​ការ​សម្ដែង​ពី  Antonio Trio ដឹក​នាំ​ដោយ Antonio Elchico សម្រាប់​ Vocals និង​ហ្គីតា ដោយ​មាន​ការ​ចូលរួម​ពី Janette សម្រាប់​ Vocals ផង​ដែរ​ ខណៈ​ Pervez ជា​អ្នក​ចាត់​ចែងខាងឧបករណ៍​គោះ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ការ​សម្ដែង​តន្ដ្រី​បែប Metal កម្ពុជា​ធ្វើ​ឡើង​ថ្ងៃ​សៅរ៍​នេះ​នៅ​ Cloud ដោយ​មាន​ការ​ចូលរួម​ពី ក្រុម​ Metal ប្រចាំ​ទីក្រុង​ភ្នំពេញ​ដូច​ជា Reign in Slumber and Doch Chkae នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​កន្លែង​សម្ដែង​តែ​ម្ដង បើ​ចង់​ចូលរួម​ហើយ​គ្រវី​ក្បាល​តាម​ចង្វាក់​ភ្លេង កុំភ្លេច​ទៅ​សាក​ទស្សនា​ទាំង​អស់​គ្នា ដោយ​អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ។

ចាប់​ពី​ម៉ោង​៨​យប់នៅ Cloud ផ្លូវ​លេខ ៩

 

សម្រាប់​អ្នក​ចូល​ចិត្ត​រាំ​កម្សាន្ត​តន្ដ្រី​ឡាតាំង​បែប​ហ៊ីបហប​អាច​ចូលរួម​កម្មវិធី La Fiesta De El Moreno សម្ដែង​ផ្ទាល់​នៅ Duplex។ តន្ដ្រី​ពិសេស​ពី El Moreno បាន​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ​រាំ​លេង​កម្សាន្ត​រាំ​ឆ្នាំ​ទៅ​ហើយ អីចឹង​តោះ​ ចាំ​អង្គាល?

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

នៅ​ Oscar នឹង​មាន​កម្មវិធី The Extraordinary Chambers ជា​ការ​សម្ដែង​តន្ដ្រី​បែប Cast-iron Rock’n’roll និង​ រាំកម្សាន្ត​បែប Groovy Dancing Tunes។ ថ្ងៃ​នេះ​ដែរ​ក៏​ជា​ការ​អបអរ​ថ្ងៃ​កំណើត​របស់ សមាជិក​ក្រុមលោក Greg ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscar’s on the Corner កែងផ្លូវ​លេខ ១៣​ និង ១០៤

 

Love Lounge ស្វាគមន៍ Femke and Anthony មក​កាន់​ឆាក​សម្ដែង​បែប​ Acoustic ល្ងាច​នេះ​ ដោយ​មាន​ការ​ដាក់​លក់​ភេសជ្ជៈ​បញ្ចុះ​តម្លៃ​៥០​ភាគរយ​គ្រប់​មុខ​ចាប់​ពី​ម៉ោង​៩​ដល់​ម៉ោង​១០។

ចាប់​ពី​ម៉ោង​៩​តទៅ​នៅ Love Lounge ផ្លូវ​លេខ ២៧៨

 

រាំ​កម្សាន្ត

 

DJs Sound Advice and Dr Wah-Wah នឹង​កំដរ​អារម្មណ៍​អ្នក​រាំ​កម្សាន្ត​ជាមួយ​ចង្វាក់​ផ្សេងៗ​ពិសេស​ តាំង​ពី​ថ្ងៃ​ដល់​យប់​ ដូច​ជា Soul, funk, disco និង House នៅ​ទីតាំង​បារ​លើ​ដំបូល​ អាច​ទស្សនា​ទិដ្ឋភាព​ទីក្រុង​បាន​យ៉ាង​ពិសេស។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​ នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

Raveology ចាប់​ផ្ដើម​អបអរ​ថ្ងៃ​សម្រាក​ចូល​ឆ្នាំ​ខ្មែរ ដោយមាន​កម្មវិធី​ជប់លៀង​រាំ​កម្សាន្ត​ The Valley of Music កម្មវិធីទី​១ “Episode One: The Construction” ចូលរួម​ចាក់​តន្ដ្រី​កំដរ​អារម្មណ៍​ដោយ DJs Kaza and Lefty Stryker។ 

ចាប់​ពី​ម៉ោង​៧​យប់​នៅ Party Patio ផ្លូវ​លេខ ៣០៨ 

 

Ege Bar នឹង​មាន​កម្មវិធី​ជប់​លៀង Phnom Penh’s “first Desi Party” ជា​រាត្រី​មួយ​ពោរពេញ​ទៅ​ដោយ​ ការ​រាំ​កម្សាន្ត​បែប Bollywood អម​ដោយ​ការ​ដាក់​សាច់​ឲ្យ​ញ៉ាំ​ក៏​ដូច​ជា​អាហារ​ផ្សេងៗ​ទៀត​​ Vegan Kebabs និង Tikkas ជា​ដើម។

ចាប់​ពី​ម៉ោង​៧​កន្លះ​យប់​នៅ Ege Bar ផ្លូវលេខ ៤៦០

 

មាន​អ្វី​ទៀត?

 

រៀន​វាយ​ស្គរ​ដ៏​ធំ​មួយ​ដែល​អ្នក​មិន​ធ្លាប់​ឃើញ (Japanese taiko) នៅ Aeon Mall ថ្ងៃ​នេះ​សម្រាប់​ការ​បង្រៀន​ Mekong Deiko’s beginner lessons។ ស្គរ​ទាំង​នេះ​គឺ​ធំ​មែន​ទែន ដែល​អ្នក​គួរតែ​ស្លៀក​ពាក់​សំលៀក​បំពាក់​កីឡា ប្រសិនជា​អ្នក​ចង់​វាយ​។ សម្រាប់​ការ​ចូល​រួ​ម​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​គឺ ២​ដុល្លារ​កន្លះ។

ចាប់​ពីម៉ោង​១០​កន្លះ​ព្រឹក​នៅ Aeon Mall ផ្លូវ​សុធារស

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

The Flicks​ នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ពេញ​មួយ​ថ្ងៃ ដោយ​អ្នក​អាច​ចូលរួម​ក្នុង​តម្លៃ​តែ​៤​ដុល្លារ​។​ ថ្ងៃ​នេះ​នឹង​មាន​ការ​ចាក់​បញ្ចាំង​ល្ខោន​ល្បី Hamilton។ ក៏​ដូច​ជា ការ​សម្ដែង​ពិសេស​នៃ​រឿង​ The Banker ទើប​តែ​បញ្ចេញ​ថ្មី និយាយ​អំពី​ប្រវត្តិសាស្ត្រ​អាមេរិក​ ពឹង​ផ្អែក​ទៅ​លើ​ព្រឹត្តិការណ៍​ពិតៗ ដោយចូលរួម​សម្ដែង​ពី Samuel L. Jackson និង Anthony Mackie បង្ហាញ​ពី​ស្ថាន​ភាព​អ្នក​ទាំង​កំពុង​តែ​ចាត់ចែង​ជំនួញ​រក​ស៊ី។ ខណៈ​ពេល​នោះ សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​អំឡុង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ជន​ជាតិ​ស្បែក​ស​ និង​ស្បែក​ខ្មៅ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​ការ​ជន​ស្បែក​ស​មួយ​រូប​ដើម្បី​ជា​តំណាង​ម្ចាស់​អាជីវកម្ម​នោះ រហូត​ដល់​ពេល​មួយ​ក្រុម​ស៊ើប​អង្កេត​ FBI ចាប់​ផ្ដើម​សង្ស័យ។

ចាប់​ពី​ម៉ោង៥​និង​៤៥​នាទី​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥ 

 

 

 

 

មានអ្វី​ទៀត?

 

The Flick ក៏​បាន​នាំ​យក​មក​វិញ​នូ​វ​កម្មវិធី​ប្ដូរ​សៀវភៅ​ថ្ងៃ​អាទិត្យ​ ដោយ​សៀវ​ភៅ​ទាំង​នោះ​គឺ​ជា​ភាសាអង់គ្លេស។ យោង​ទៅតាម​ការ​ព្រាង​ទុក​នៃ​ការ​នាំ​យក​សៀវ​ភៅ​មក​មួយ​ ហើយ​អាច​ប្ដូរ​យក​បាន​មួយ​ទៅ​វិញ ដោយ​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ ខណៈ​ពេល​ដែល The Flicks នឹង​ចាក់​បញ្ចាំង​ភាពយន្ត។ 

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៥​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

ដើម្បី​អបអរ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ Brass Monkey នឹង​មាន​កម្មវិធី​ជប់​លៀង​បែប​អាហ្វ្រិកខាងត្បូង​ Sunday Braai។ ក្នុង​នោះ​នឹង​មាន​អាហារ​ប្លែក​ៗ​ជា​ច្រើន​មុខ​ដូច​ជា Sosatie សាច់​ចៀម, Boereors, ឆ្អឹង​ជំនី​ជ្រូក​ ជាដើម​និង​ម្ហូប​ជា​ច្រើន​មុខ​ទៀត​។ ក្នុង​តម្លៃ​តែ​១៥​ដុល្លារ​ អ្នក​អាច​ញ៉ាំ​បាន​តាម​ចិត្ត​តែ​ម្ដង។

ចាប់​ពី​ម៉ោង​១២​ដល់​៣​រសៀល​នៅ Brass Monkey ផ្លូវលេខ ៣០៨

 

រាំកម្សាន្ត

 

Cerevisia Brewery ចាប់​ដៃ​គូ​ជាមួយ DJ Shagzy ដើម្បី​នាំ​អ្នក​មក​កាន់​កម្មវិធី “High Life” ជា​កម្មវិធី​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ដល់​យប់​ រាំ​កម្សាន្ត​តន្ដ្រី​បែប Afropop/soul Breaks/tropical លក្ខណៈ House Party។ ជាមួយ​នឹង​ស្រាបៀរ​និង​ Cider ដាក់​ឲ្យ​ញ៉ាំ​ ក៏​មាន​ម្ហូប​ពិសេស​ Happy Hour រយៈ​ពេល​៣​ម៉ោង​ ព្រមទាំ​ង​កម្មវិធី​ពិសេស​ជា​ច្រើន​ទៀត។

ចាប់​ពី​ម៉ោង​២​រសៀលដល់​១០​យប់​នៅ Cerevisia Brewery ផ្លូវ​លេខ ១៤៤ 

 

រីករាយ​ថ្ងៃ​ឈប់​សម្រាក, អ្នក​ទាំង​អស់​គ្នា!

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top