គន្លឹះដំណើរកម្សាន្តក្រុងភ្នំពេញចុងសប្ដាហ៍នេះ
ចុងសប្ដាហ៍នេះសម្បូរទៅដោយកម្មវិធីយ៉ាងសម្បូរបែប មិនថាជាការរាំកម្សាន្ត Cubik, ឬការសម្ដែងសៀក ព្រមទាំងការសម្ដែងតន្ដ្រីហ្សាសជាច្រើនកន្លែងនោះទេ អ្នកអាចជ្រើសរើសបាន…
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ភាពយន្តចំណងជើងថា “Promising Young Woman” បញ្ចាំងនៅ The Flicks ចាប់ពីម៉ោង៨កន្លះល្ងាច ភាពយន្តកំប្លែងបែប រំជួលអារម្មណ៍នេះនឹងបង្ហាញពីដំណើររឿងនៃ តួអង្គសម្ដែងពីតារាអង់គ្លេសល្បីឈ្មោះ Carey Mulligan ខណៈដែលនាងតែងតែ ល្បួងជនអាក្រក់ដែលតែងតែមានបំណងអាក្រក់លើនារីៗនៅក្នុង Club។ អីចឹងចង់ដឹងអត់ថា សាច់រឿង មានលក្ខណៈបែបណាអ្នកអាចកក់សំបុត្រចូលទស្សនានៅទីនេះ។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
មានអ្វីនៅលើឆាកសម្ដែង?
ក្រុមចម្រៀងអ្នកពិការខ្មែរនឹងមានការសម្ដែងពិសេសមួយនៅ ផ្ទះបុរាណ សម្ដែងតន្ដ្រីខ្មែរក្លាស៊ីករ៉ុកខិនរ៉ូល ធ្វីស និង ឆាឆាឆា ពីជំនាន់ដើមល្បីៗ ឲ្យអ្នកចូលរួមទស្សនាទាំងអស់គ្នារាំលេងកម្សាន្ត។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Boran House ផ្លូវលេខ ៣១០
មានអ្វីល្អជាងច្រៀងនិងរាំកម្សាន្តតាមចង្វាក់ភ្លេងរបស់ Joe & the Jumping Jacks? ល្ងាចថ្ងៃសុក្រនេះពួកគេនឹងសម្ដែងនៅផ្នែកខាងក្នុង Bassac Lane អាចឲ្យចូលរួមទស្សនាដោយសេរី។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Bassac Lane ផ្លូវលេខ ៣០៨
អ្នកអាចមកទស្សនាការសម្ដែងតន្ដ្រីបែបខ្មែរនៅ Khmer Magic Music Bus (ចាប់ពីម៉ោង៧ល្ងាចនៅ Bouchon Wine Bar ផ្លូវលេខ ១៧៤) ឬក៏អាចទៅកាន់ Alchemy បើអ្នកចូលចិត្តការសម្ដែងបទភ្លេងបែប Air Guitar ជាមួយ Zargz Experince (ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy ផ្លូវលេខ ១២៣) ឬក៏អាចស្ដាប់ភ្លេងពិសេសបែប សិចស៊ីឡាតាំងពី Aguita E’Coco (ចាប់ពីម៉ោង៧ល្ងាចនៅ EST Bar ផ្លូវលេខ 19z)
មានអ្វីនៅយប់ជ្រៅ?
កម្មវិធីរាំកម្សាន្តធំមួយប្រចាំសប្ដាហ៍នេះ គឺជាការត្រលប់មកវិញរបស់ Cubik។ កម្មវិធីរបស់ Phnom Penh Underground នេះសហការជាមួយនឹង Code Red Agency ក៏ដូចជា H Club ផងដែរ សម្រាប់ធានានូវការផ្ដល់សេវាកម្មតន្ដ្រីរាំកម្សាន្តពេញមួយយប់។ បើសិនជាអ្នកចូលចិត្តចង្វាក់ House, Techno និង Drum & Base។ ShibuiQ នឹងចាត់ចែងចាក់ភ្លេងឲ្យអ្នករាំកម្សាន្ត ខណៈដែល Kenny Chase និង Kaza នឹងប្ដូរវេនគ្នាចាក់ភ្លេងបន្ទាប់។ ក្នុងនោះ DJ Sequence, DJ Indigo និង Donabelle ក៏នឹងចូលខ្លួនចាក់តន្ត្រីដូចគ្នា។
ចាប់ពីម៉ោង៩ល្ងាចនៅ H Club ផ្លូវលេខ ៣០៨
មានអ្វីទៀត?
បងបន្លែនិង Animal Mama ចូលដៃគ្នាដើម្បីប្រារព្ធកម្មវិធីមួយរៃអង្គាសប្រាក់ថវិការ ប្រើប្រាស់ដើម្បីសង្គ្រោះសត្វដែលគ្មានទីលំនៅនៅទីក្រុងភ្នំពេញ។ កម្មវិធី Cocktails for a cause នឹងចាប់ផ្ដើមពីម៉ោង ៥រសៀល កម្មវិធីនេះមិនត្រឹមតែកើតឡើងដើម្បីសង្គ្រោះសត្វតែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្នកចូលចិត្តស្រាក្រឡុកឆ្ងាញ់ៗផងដែរ។ ស្រាក្រឡុកឆ្ងាញ់ៗដូចជា Passion Mojito, Negroni, Caipirinha Martini, Long island និង Margarita នឹងមានដាក់លក់ក្នុងតម្លៃតែ៥ដុល្លារតែប៉ុណ្ណោះ ដោយតម្លៃ១ដុល្លារពីក្នុងមួយកែវ នឹងបរិច្ចាកទៅកន្លែងសង្គ្រោះសត្វចិញ្ចឹម។
ចាប់ពីម៉ោង៥ល្ងាចនៅ បងបន្លែ ផ្លូវលេខ ៨៣០
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
មជ្ឈមណ្ឌលបុប្ផាណា នឹងដាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន៥ ចំណងជើងថា “អាវ” “រងចាំ” “បាត់ទូរសព្ទ” “រឿងរបស់ ម៉ារី” និង “បេសកម្មរបស់ Super Bean”។ សម្រាប់កម្មវិធីល្ងាចនេះ លោក Vireak ក៏នឹង បង្ហាញខ្លួននៅទីនោះផងដែរ។
ចាប់ពីម៉ោង៥ល្ងាចដល់៦កន្លះល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០
Meta House នឹងដាក់បញ្ចាំងភាពយន្តឯកសារពីររឿងអំពី បញ្ហាបរិយាកាសនៅកម្ពុជាថ្ងៃនេះ។ ភាពយន្តឯកសារដែលទទួលស្គាល់ពីអន្តរជាតិ “A River Changes Course” និង “Fight for Areng Valley” និយាយអំពីការបំផ្លាញនិងប៉ះពាល់នានាពាក់ព័ន្ធនឹងបរិស្ថាននៅប្រទេសកម្ពុជា។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីនៅលើឆាកសម្ដែង?
ចូលចិត្តការសម្ដែងរបស់ Drag Queens អត់? ថ្ងៃសៅរ៍នេះ Queen មកពី Haus of Chili នឹងមកសម្ដែងឲ្យកក្រើកឆាក Hard Rock Cafe ម្ដង ដោយពួកគេនឹងសម្ដែងបែប Cabaret show ដែលអាចចូលរួមដោយសេរី។
ចាប់ពីម៉ោង៨ល្ងាចតទៅនៅ Hard Rock Cafe ផ្លូវលេខ ១០២ កែងផ្លូវ៥១ Exchange Square
ទីតាំងពិសេសមួយនៅទីក្រុងភ្នំពេញនឹងប្រារព្ធកម្មវិធីខួបកំណើតរបស់ពួកគេ សម្រាប់រយៈពេលដំណើរការ៦ឆ្នាំកន្លងមកនេះ។ Farm to Table នឹងមានកម្មវិធី Homeward Bound ចូលរួមសម្ដែងពីក្រុមតន្ដ្រី The Grass Snake Tiro ពីសមាជិក Marianna, Graham និង Joe នាំយកមកនូវការសម្ដែងបែប Bluegrass, Gospel និង Celtic Folk មកលើឆាក។
ចាប់ពីម៉ោង៦កន្លះល្ងាចដល់៩កន្លះយប់នៅ Farm To Table ផ្លូវលេខ ៣៦០
Blue Roots នឹងនាំលោកអ្នកទៅកាន់ការផ្សងព្រេងមួយ ឆ្លងកាត់ប្រវត្តិនៃតន្ដ្រី Soul ចាប់ពីម៉ោង៧កន្លះល្ងាច។ Alchemy នឹងរៀបចំកម្មវិធីពិសេសមួយ សម្រាប់់តន្ដ្រី Blue ក្លាស៊ីក ពី Noah Lewis ទៅ Muddy Walters។ អីចឹងហៅភេសជ្ជៈញ៉ាំ ហើយអង្គុយទស្សនាការសម្ដែងយ៉ាងពិសេសនេះ កំដរអារម្មណ៍ថ្ងៃសៅរ៍។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ Alchemy ផ្លូវលេខ ១២៣
នាំយកនូវក្ដីស្រលាញ់ចំពោះតន្ដ្រីហ្សាសរបស់លោកអ្នកកាន់ Aquarius Hotel and Urban Resort ល្ងាចនេះ ដើម្បីទស្សនាការសម្ដែងយ៉ាងពិសេសមួយពី Femke Trio សម្ដែង Pop ហ្សាសនិង Swing។
ចាប់ពីម៉ោង៧ល្ងាចនៅ Aquarius Hotel and Urban Resort ផ្លូវលេខ ២៤០
Lisa Conception នឹងនាំយកការសម្ដែងនូវសំនៀងក្រអួចក្រអៅរបស់នាងមកកាន់ Botanico រាត្រីនេះ។
ចាប់ពីម៉ោង៧ល្ងាចនៅ Botanico ផ្លូវលេខ ២៩
មានអ្វីនៅ យប់ជ្រៅ?
មិនមានកម្មវិធី ជប់លៀង ណាដូចជាកម្មវិធី West African នោះទេ! H Club នឹងមានកម្មវិធីពិសេសមួយចាក់តន្ដ្រីបែប Afrobeat ជាមួយនឹង DJ Slin, DJ Soma Vibes និង DJ Moto! ចូលរួមកម្មវិធីនេះដោយស្លៀកពាក់សម្លៀកបំពាក់ពិសេសៗរបស់អ្នក ព្រមទាំងរាំកម្សាន្តជាមួយតន្ដ្រី HipHop បែប Jamaican យ៉ាងសប្បាយរីករាយ។
ចាប់ពីម៉ោង៧ល្ងាចនៅ H Club ផ្លូវលេខ ៣០៨
មានអ្វីទៀត?
តារាមូដែលនិងអ្នកជំនួញកូនកាត់ អាមេរិក កម្ពុជា Monika Tep នឹងមានកម្មវិធីពិសេសមួយ បង្ហាញពីជីវិតរបស់នាង “Life Between Two Worlds” នៅលើដំបូល Baitong Hotel។ ដោយមានអតីតកាលជា កម្មកររោងចក្រមួយរូប ត្រូវបានរងគ្រោះការជួញដូរផ្លូវភេទ Monika រស់រានមានជីវិតពីភាពក្រីក្រ ការបំពាធបំពាន និងភាពលំបាកជាច្រើននៅប្រទេសកម្ពុជា ទម្រាំនាងមានឱកាស ជោគជ័យនៅសហរដ្ឋអាមេរិក។ សៀវភៅរបស់នាងបង្ហាញពីសាច់រឿងផ្ទាល់ខ្លួន ក៏ដូចជាក្នុងគោលបំណងជំរុញទឹកចិត្តអ្នកដទៃទៀតក្នុងការតស៊ូដើម្បីអនាគតរបស់ពួកគេផងដេរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Lantern Rooftop Bar, សណ្ឋាគារ Baitong ផ្លូវលេខ ២៨២
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
Meta House នឹងដាក់បញ្ចាំងភាពយន្តកូរ៉េបែប Art-House ចំណងជើងថា “Right Now, Wrong Them”។ ភាពយន្តដែលឈ្នះពានរង្វាន់អន្តរជាតិនេះដឹកនាំដោយ Hong Sang-Soo នឹងចាប់ផ្ដើមបញ្ចាំងពីម៉ោង៧ល្ងាច។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីនៅលើឆាកសម្ដែង?
ក្រុមសម្ដែងសៀក ហ្វែរ នឹងមានការសម្ដែងចាប់ពីថ្ងៃព្រហស្បត្តិ៍ដល់ថ្ងៃអាទិត្យរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។ សំបុត្រចូលរួមគឺមានដាក់លក់ក្នុងតម្លៃពី១០ដល់២០ដុល្លារ។ អាចទិញសំបុត្រនៅទីនេះ។
ការសម្ដែងនេះគឺធ្វើឡើងនៅ The Factory ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ២ចាប់ពីម៉ោង៥ល្ងាចតទៅ។
ដោយចុងសប្ដាហ៍នេះសំបូរទៅដោយការសម្ដែងនានា ចង្វាក់ហ្សាស អ្នកអាចបញ្ជប់ចុងសប្ដាហ៍នេះជាមួយតន្ដ្រីហ្សាសទៀតងផងដែរ។ កម្មវិធី Bossa Nova Jazz Night នឹងចាប់ផ្ដើមពីម៉ោង៧កន្លះល្ងាចនៅ Le Point។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Le Point ផ្លូវលេខ ២០៨
មានអ្វីទៀត?
The Balthazar ផ្ដល់ជូននូវពេលវេលាថ្ងៃត្រង់យ៉ាងពិសេសមួយ សម្រាប់សប្ដាហ៍នេះ។ អ្នកអាចញ៉ាំស្រាស៊ាំប៉ាញដោយឥតកំណត់ ព្រមទាំងតែពិសេសថ្ងៃត្រង់និងការសម្ដែងតន្ដ្រីពី Femke ផងដែរ។ កម្មវិធីនេះមានតម្លៃ៣០ដុល្លារសម្រាប់ចូលរួម ប៉ុន្តែអ្នកអាចញ៉ាំភេសជ្ជៈផ្សេងៗដោយសេរីក្នុងរយៈពេល៣ម៉ោង។ កក់កន្លែងផ្ទាល់នៅទីនេះ។
ប្រសិនជាអ្នកចង់ឲ្យជំនាញខាងនិយាយភាសាខ្មែររបស់អ្នកកាន់តែពូកែ អ្នកអាចមករៀនឬក៏អាចធ្វើជាអ្នកបង្រៀនស្ម័គ្រចិត្តផងដែរ។ ចាប់ពីម៉ោង៦ល្ងាចតទៅនៅ Eleven One Kitchen អ្នកអាចចូលរួមដោយសេរី ព្រមទាំងអាចចូលរួមញ៉ាំអាហារពេលល្ងាច ជាមួយក្រុមអ្នករៀនក្នុងតម្លៃតែ៣ដុល្លារ។
ចាប់ពីម៉ោង៦ល្ងាចតទៅនៅ Eleven One Kitchen ផ្លូវលេខ ១២៣
