គួរតែចូលរួមកម្មវិធីអ្វីទៅហ្ន៎?
គ្រប់នាទីសម្រាប់ចុងសប្ដាហ៍នេះគឺពោរពេញទៅដោយ ព័ត៌មានពីអាជីវកម្មថ្មី ការជប់លៀងថ្មីៗ ល្បែងកម្សាន្តឆ្លាតៗ សប្បាយៗ កម្មវិធីអបអរផ្សេងៗ ព្រមទាំងកម្មវិធីរាំកម្សាន្តជាច្រើន!!!
ថ្ងៃសុក្រ
ភាពយន្ត
ស្វែងរកពិភពផ្សេងៗដែលកើតឡើង ពាក់ព័ន្ធនឹងមនុស្សនិងហេតុការណ៍នានា កើតឡើងក្នុងពេលតែមួយម៉ោង។ Meta House នឹងដាក់បញ្ចាំងបណ្ដាភាពយន្តខ្នាតខ្លី ដែលផលិតដោយអ្នកដឹកនាំរឿងខ្មែរ ក៏ដូចជាអ្នកដឹកនាំរឿងដែលរស់នៅប្រទេសកម្ពុជា។ សម្រាប់យប់នេះនឹងមានដាក់បញ្ចាំងរឿង Trust ផលិតដោយលោក Marc Baudinet ដែលបង្ហាញពីសាច់រឿងក្មេងស្រីសិស្សសាលាម្នាក់ បានរាប់អានជិតស្និទ្ធជាមួយបុរសចំណាស់មួយរូបដែលលក់គ្រឿងអលង្ការខាងមុខសាលារបស់នាង។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
ជប់លៀងបើកសម្ពោធ
Mina Banana ដែលជា Hostel ព្រមទាំងបារនៅម្ដុំវត្តលង្ការ នឹងមានកម្មវិធីពិសេសអបអរខួបគម្រប់ ១០ឆ្នាំ ព្រមទាំងជប់លៀងប្ដូរអ្នកគ្រប់គ្រងថ្មី Rebirth ផងដែរ។ សម្រាប់កម្មវិធីនេះនឹងមានការចូលរួមសម្ដែងដោយ ក្រុមចម្រៀងខ្មែរ ខ្យល់ ដែលមានសមាជិក Mora និង ស្រីនាង ព្រមទាំងមានចាក់ភ្លេងពី DJs Nemo និង Dalah ជាពិសេសនោះគឺក៏មានការសម្ដែងគ្រវីភ្លើងពី Twin Flames ផងដែរ។
ចាប់ពីម៉ោង៧យប់នៅ Mini Banana ផ្លូវលេខ ៥១
តន្ដ្រី
The Boxchords នឹងសម្ដែងតន្ដ្រីជាច្រើនបែបបទ តាំងពីចង្វាក់រ៉ុក R&B, funk, folk ដោយកែច្នៃតន្ដ្រីទាំងនេះឲ្យមានជាលក្ខណៈ Upbeat ធ្វើឲ្យអ្នកទស្សនារីករាយជាមួយនឹងតន្ដ្រី Pop ល្បីៗ។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ Himawari Hotel Microbrewery ផែស៊ីសុវត្តិ
បណ្ដោយអារម្មណ៍ជាមួយតន្ដ្រីបែប Soulful ពី Mirasol and Arone នៅ Alchemy។ នាងជាអ្នកចម្រៀងចង្វាក់ Soul ដ៏មានទេពកោសល្យ ហើយ Arone ក៏ជាអ្នកលេងហ្គីតាដ៏ជំនាញមួយរូបផងដែរ។ ពួកគេនឹងសម្ដែងតន្ដ្រីល្បីៗបែប Soul, Hip hop និង Contemporary។
ចាប់ពីម៉ោង៧កន្លះយប់នៅ Alchemy GastroPub ផ្លូវលេខ ១២៣
ការសម្ដែងប្រចាំសប្ដាហ៍ពី Jazz and the City ដែលនឹងស្វែងរកពីទំនាក់ទំនង Soul Meets Jazz រាត្រីនេះ។ តារាចម្រៀង Intan Andriana នឹងចូលរួមដោយអ្នកចម្រៀង Rhianon Johnson ចូលរួមសម្ដែងជាមួយអ្នកទាំងពីរគឺលោក Euan សម្រាប់ឧបករណ៍ភ្លេង Saxophone និង James សម្រាប់ព្យ៉ាណូ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
ក្រុមតន្ដ្រីបែប Ska ហៅថា Checkered Past ទើបតែត្រលប់មកវិញពី ការរស់នៅដាច់ដោយឡែកនឹងត្រៀមខ្លួនសម្ដែងជាមួយនឹង Trumpets, Saxophones របស់ពួកគេ ដើម្បីនាំយកនូវថាមពលរបស់ពួកគេ មកសម្ដែងនៅ Cloud រាត្រីនេះ។ DJ Airfix Twin ក៏នឹងបន្តចាក់តន្ដ្រីបន្ទាប់ពីក្រុមតន្ដ្រីសម្ដែងចប់ផងដែរ។
ចាប់ពីម៉ោង៨កន្លះនៅ Cloud ផ្លូវលេខ ៩
តារាចម្រៀងអមជាមួយហ្គីតា Robin Narciso សម្ដែងនៅ Oscar រាត្រីនេះសម្រាប់តន្ដ្រីបែប Acoustic ដោយលើកយកនូវតន្ដ្រីថ្មី ព្រមទាំង Cover ខ្លះៗផងដែរ។ បន្ទាប់ពីការសម្ដែងរបស់លោក K ‘n’ E នឹងចូលខ្លួនមកសម្ដែងវិញម្ដង ដោយយកតន្ដ្រីបែបខ្មែរទស្សវត្សទី៦០ យកមកលើឆាក។
ចាប់ពីម៉ោង៨កន្លះយប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
តារាចម្រៀងប្រចាំក្រុម Havana Kings លោក Kayron Gonzalez នឹងចូលខ្លួនមកសម្ដែងជាមួយដៃហ្គីតាលោក Stan Paleco។ ក្រុមតន្ដ្រីថ្មីនេះនឹងមានឈ្មោះថា Son Cubano នាំយកសូរសៀងចម្រៀងបែប Rumba, Salsa, Bolero និង Cha Cha មកកាន់ Bassac Lane។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Bassac Lane
Femke and Anthony នាំយកនូវតន្ដ្រីបែប Late-Night Jazz ច្រៀងបែប Cover មកកាន់ Ege Bar រាត្រីនេះ នាំយកនូវស្ទីលតន្ដ្រីបែប Melodic, Acoustic, Jazz និង Pop មកសម្ដែង។
ចាប់ពីម៉ោង៩យប់នៅ Ege Bar ផ្លូវលេខ ៤៦០
រាំកម្សាន្ត
កន្លែងផលិតស្រា Seekers នឹងមានកម្មវិធីថ្ងៃសុក្រដំបូងប្រចាំខែ ដើម្បីបង្ហាញពីរស់ជាតិថ្មីៗនៃភេសជ្ជៈនិងតន្ដ្រី សម្រាប់កម្មវិធីលើកនេះ Jonah Wood មិនត្រឹមតែជា Account Manager ថ្មីប៉ុន្តែលោកក៏ជា DJ ផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Seekers Spirits ផ្លូវលេខ ៤៥៤
DJ Ah Ny នឹងផ្លាស់ប្ដូរបរិយាកាសកម្មវិធី Teddy’s Fantastic Friday ទៅជា Teddy’s Funky Fest។ ចាក់តន្ដ្រីរាំកម្សាន្តល្ងាចនេះចាប់ពីម៉ោង៨យប់នៅ Teddy’s Bar ផ្លូវលេខ ៤៦០
ប្រសិនជាអ្នកមានអារម្មណ៍ថាចង់រាំតាមចង្វាក់ភ្លេងឌីស្កូ ទៅកាន់ Duplex ដើម្បីរាំកម្សាន្តក្នុងកម្មវិធី Twisted Disco។
ចាប់ពីម៉ោង៩ល្ងាចនៅ Duplex Belgian Tavern ផ្លូវលេខ ២៧៨
តន្ដ្រីបែប Electronic Underground មានទីតាំងប្រចាំសប្ដាហ៍នៅ Metatronic ដោយរាត្រីនេះនឹងមានការសម្ដែងពី DJ Mr. Haruna សញ្ជាតិបារាំងប៉ុន្តែធ្លាប់រស់នៅប្រទេសចិន ដោយនឹងចាក់ភ្លេងបែប Bass-House។ DJ Shibi ក៏នឹងចាក់ភ្លេងបែប Tech House ផងដែរបន្ទាប់ពីឌីជេដំបូង ហើយនៅទីនោះនឹងមានដាក់លក់ស្រាបៀរតម្លៃ១ដុល្លារពេញមួយយប់។
ចាប់ពីម៉ោង៩យប់នៅ Meta House ផ្លូវលេខ ១៧៨
DJ Shaman នឹងមានកម្មវិធីជប់លៀង Reggaeton នៅ Est. Lounge ចង់ដឹងថាតន្ដ្រីលោកមានលក្ខណៈពិសេសបែបណា អាចមកសាកស្ដាប់បាន។
ចាប់ពីម៉ោង១០យប់នៅ Est. Lounge ផ្លូវលេខ ២១៤
ថ្ងៃសៅរ៍
បើកសម្ពោធ
Botanico មានទីតាំងថ្មី ហើយនឹងប្រារព្ធកម្មវិធីអបអរពេញមួយថ្ងៃ ដោយអាចចូលរួមបានជាលក្ខណៈគ្រួសារ។ ក្រុមតន្ដ្រីកុមារ Mimi and the Merrymakers នឹងសម្ដែងសម្រាប់កម្មវិធីនេះ ក៏ដូចជា មានការគូរមុខពី The Giving Tree School ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្នុងនោះក៏មាន BBQ ចម្អិនត្រៀម ដាក់លក់ឲ្យអ្នកចូលរួមញ៉ាំផងដែរ។ តន្ដ្រីករចង្វាក់ហ្សាស Antonio and Gerard នឹងនាំយកតន្ដ្រីរបស់ពួកគេមកកំដរបរិយាកាស។
ចាប់ពីម៉ោង១០ព្រឹកនៅ Botanico Odom Garden ផ្លូវនរោត្តម
VSL Veterinary Clinic នឹងមានកម្មវិធីបើកសម្ពោធនៅ Odom Garden សម្រាប់កម្មវិធី Fun Day Fun Dog Show។ បែបបទនៃការសម្ដែងនេះមានដូចជា Best Mutt និង Waggiest Tail (កន្ទុយស្អាយ) ដោយអាចចូលរួមពីកូនឆ្កែទាំងអស់ គ្រាន់តែត្រូវបង់ប្រាក់២ដុល្លារដើម្បីចូលរួម។ ថវិការទាំងនេះនឹងត្រូវប្រើប្រាស់ដើម្បី Animal Rescue Cambodia ធ្វើការសង្គ្រោះសត្វចញ្ចឹមនៅកម្ពុជា។ អ្វីដែលពិសេសនោះគឺ គ្រប់សត្វសុនកដែលចូលរួម នឹងអាចញ៉ាំ Pupcakes ពី Pet Kitchen Cambodia ព្រមទាំងនឹងទទួលបានការគូរគំនូរពី Nowhere Art Stuido ផងដែរ។
ចាប់ពីម៉ោង៩ព្រឹកនៅ Odom Garden ផ្លូវនរោត្តម
Kbach Arts នឹងមានកម្មវិធីប្រកួតប្រចាំឆ្នាំ annual arts competition ដោយស្វែងរកអ្នកសិល្បៈគំនូរទូទាំងប្រទេស សម្រាប់ប្រភេទគំនូរលើ ផ្ទាំងសំពត់ ដោយឌីជីថលឬនៅតាមដងវិថី។ អ្នកឈ្នះកម្មវិធីនេះនឹងទទួលបានប្រាក់រង្វាន់ ក៏ដូចជាកុងត្រាការងារទាក់ទងនឹងគំនូរសិល្បៈផងដែរ។
ចាប់ពីម៉ោង២ល្ងាចនៅ Hops Craft Beer Garden ផ្លូវលេខ ២២៨
សិល្បៈ
ទីតាំងតាំងពិពណ៌ Sa Sa Art Projects នឹងមានដាក់តាំងនូវទស្សនីយ៍ភាពសិល្បៈ ដែលក្នុងនោះមានដូចជា សត្វល្អិត ពពាក់ពពូនគ្នាដាក់តម្រៀមតាំងគួរឲ្យចាប់អារម្មណ៍ ដែលនេះជាស្នាដៃរបស់កញ្ញា Eng Rithchandaneth។ ក្នុងនោះនាងក៏នឹងមានការពិភាក្សាពីសិល្បៈពិពណ៌នេះផងដែរ នៅក្នុងកម្មវិធីបើកសម្ពោធ។ ទីតាំងនេះតម្រូវឲ្យចូលតែ១៥អ្នកតែប៉ុណ្ណោះក្នុងការចូលមើលមួយដង ដោយការបើកឲ្យចូលមាន៣ដងគឺ ម៉ោង ៥ ៦ និង ៧ល្ងាច។
ចាប់ពីម៉ោង៥ល្ងាចនៅ Sa Sa Art Projects ផ្លូវលេខ ៣៦០
អ្នកសិល្បៈគំនូរ Adana Legros and Roman Koenig នឹងធ្វើការបរិយាយក៏ដូចជាឆ្លើយសំនួរនានាពាក់ព័ន្ធនឹងការដាក់តាំងពិពណ៌រួមគ្នា “The Art of Detachment” ដែលខណៈពេលនេះកំពុងតែដាក់តាំង។
ចាប់ពីម៉ោង៥កន្លះល្ងាចនៅ Sra’Art ផ្លូវសុធារស
តន្ដ្រី
Alchemy រាត្រីនេះនឹងមានកម្មវិធីពិសេស A Taste of Africa សម្រាប់អ្នកចូលចិត្តអាហារ ក៏ដូច ជាការសម្ដែងសកម្មភាពសិល្បៈផ្សេងៗទៀតផងដែរ។ ដឹកនាំដោយពិធីករ Daniel និង Ester រាត្រីនេះនឹងមានការសម្ដែងពីតន្ដ្រីបែប Nigeria ដោយ Phoenix Enta10ment នឹង Live Afrobeats ពី Blazeal និង E. Black, DJ’d Afrobeats ដោយ DJ Epopsy ការសម្ដែងរបាំប្រពៃណីអាហ្វ្រិកពី Esther និងការអានកំណាព្យពី Kamila Yusuf។ ជាពិសេសអ្នកអាចភ្លក់អាហារបែប Nigeria រសជាតិប្លែកចំម្អិនដោយ Kouch Oman African Restuarant។
ចាប់ពីម៉ោង៦ល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
អ្នកចម្រៀងនិងហ្គីតា DNA នឹងសម្ដែងនូវតន្ដ្រីបែប Acoustic ទាំងភាសាខ្មែរនិងអង់គ្លេស នៅជាប់នឹងអាងហែលទឹកនៅ Mad Monkey។ ជាមួយនឹងភេសជ្ជៈតម្លៃសមរម្យនិង BBQ រាត្រីនេះ DJ Bakes ក៏នឹងចាក់តន្ដ្រីបែប Underground Deep House និង Dance Tunes ផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Mad Monkey ផ្លូវលេខ ៣០២
ចូលរួមគ្នាសម្ដែងលើឆាកបន្ទាប់ពីបែបគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ ក្រុមចម្រៀងខ្មែរបែប Rock ‘n’ Rolla Rondom ត្រៀមខ្លួនពិសេសសម្រាប់សម្ដែងតន្ដ្រីពិសេសរបស់ពួកគេ តាំងពីចង្វាក់ Pop ទៅជា Funk, Soul និង Reggae។ អ្នកលេងហ្គីតា David Chhor និងដៃស្គរ Boom Bar ច្រៀងដោយ Ai Sha ព្រមទាំងចូលរួមលេង Bass ពីលោក Vincent ជនជាតិឥណ្ឌូនេស៊ី។
ចាប់ពីម៉ោង៩យប់នៅ Cloud ផ្លូវលេខ ៩
Bob Passion and the Schkoots ជាក្រុមតន្ដ្រីបែប Punk, Europunk ហើយពួកគេបានត្រៀមខ្លួនជាពិសេសសម្រាប់ការសម្ដែងយប់នេះ ត្រៀមឲ្យលោកអ្នករាំកម្សាន្ត។
ចាប់ពីម៉ោង៩យប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
ក្រុមតន្ដ្រីបែប Latin Aguita y Coco នឹងនាំយកការសម្ដែងបែប Acoustic របស់ពួកគេមកកាន់ Ege Bar។
ចាប់ពីម៉ោង៩កន្លះយប់នៅ Ege Bar ផ្លូវលេខ ៤៦០
រាំកម្សាន្ត
DJ Pitch and Teach Support នាំយកនូវតន្ដ្រីរាំកម្សាន្តមកកាន់ Sundown ល្ងាចថ្ងៃសៅរ៍នេះ ដោយអ្នកអាចទស្សនាថ្ងៃលិច ក៏ដូចជាស្តាប់និងរាំកម្សាន្តនូវតន្ដ្រីបែប Disco, Hip Hop បារាំង។
ចាប់ពីម៉ោង៥ល្ងាចនៅ Sundown Social Club ផ្លូវលេខ ៤៤០
Cocalero Cambodia និង Brass Monkey ក៏នឹងមានការសម្ដែងជុំគ្នាដោយមានដាក់ភេសជ្ជៈ Cocalero Bombs និងភេសជ្ជៈពិសេសៗផ្សេងៗទៀត ព្រមទាំងមានការសម្ដែងពី Sound Advice ផងដែរ។
ចាប់ពីម៉ោង៨ល្ងាចនៅ Brass Monkey ផ្លូវលេខ ៣០៨
សម្រាប់ការរាំកម្សាន្តមួយបែបទៀត ដែលក្បាច់រាំរាងពិបាកបន្តិចតម្រូវឲ្យអ្នករៀននោះគឺ រាំកម្សាន្តបែបឡាតាំង ដោយនៅ Duplex នឹងមានកម្មវិធី Latin night ចាក់តន្ដ្រីបែប Salsa និង Bachata។
ចាប់ពីម៉ោង៩យប់នៅ Duplex Belgian Tavern ផ្លូវលេខ ២៧៨
ជប់លៀងដូចជានៅទស្សវត្សឆ្នាំ៩០ នៅ Est. Lounge ដោយ DJ Moto នឹងចាក់តន្ដ្រីបែបជប់លៀងពិសេសៗពីសម័យកាលនោះ។ អ្វីដែលពិសេសនោះគឺ DJ រូបនេះបង្ហើបថាអ្នកក៏អាចសំណូមពរបទចម្រៀងផងដែរ។
ចាប់ពីម៉ោង១០កន្លះយប់នៅ Est. Lounge ផ្លូវលេខ ២១៤
មានអ្វីទៀត?
សម្រាប់កម្មវិធី dance flow នៅ Java Creative Cafe ព្រឹកថ្ងៃសៅរ៍នេះ នឹងអាចឲ្យអ្នកចូលរួមហាត់ប្រាណដោយមានអ្នកបង្ហាត់នៅទីនោះ ដោយថ្នាក់មានតម្លៃតែ៥ដុល្លារ។ កម្មវិធីនេះនឹងមានសកម្មភាពផ្សេងៗគ្នាមិនត្រឹមតែម្នាក់ឯង ប៉ុន្តែក៏មានជាលក្ខណៈដៃគូរផងដែរ។
ចាប់ពីម៉ោង៩ព្រឹកនៅ Java Creative Cafe ផ្លូវលេខ ៤៦៨
សម្រាប់កម្មវិធីដាក់បង្ហាញមួយនៅ Farm to Table សម្រាប់ថ្ងៃនេះគឺ ដើម្បីផ្សព្វផ្សាយនូវឱកាស Eco-Tourism សម្រាប់កម្មវិធីដំណើរទេសចរណ៍នៅខេត្តមណ្ឌលគីរី កម្មវិធី “Mondulkiri Calling: Pachyderms & Primates” ដឹកនាំដោយ Explore Wild Cambodia ក្នុងនោះមានការចូលរួមដោយ Elephant Valley Proejct, Jahoo Gibbon Camp និង WCS Cambodia។
ចាប់ពីម៉ោង១០ព្រឹកដល់២រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០។
អ្នកមានអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួន ក៏ដូចជា សហគ្រិនខ្លះៗនឹងមានតូបលក់ផលិតផលផ្សេងៗនៅ Azure ថ្ងៃនេះសម្រាប់កម្មវិធីដាក់លក់ Ethical Pop-Up Market។ កម្មវិធី Pop-Up Saturday លើកទីបីនេះនឹងមានដាក់លក់ សម្លៀកបំពាក់ នំផ្សេងៗ ផលិតផលគ្រឿងសម្អាងផ្សេងៗ ភេសជ្ជៈនិងអាហារ។
ចាប់ពីម៉ោង៣ដល់៧យប់នៅ Azure Bar and Grill ផ្លូវលេខ ១២៣
The Deck នឹងប្រារព្ធកម្មវិធីគម្រប់មួយឆ្នាំនៃ Quiz Night ដោយរៀបចំកម្មវិធី Quiz តុកតុក The Magical Quiz-tery Tour រៀបចំដោយ The Deck ផ្ទាល់តែម្ដង។ សម្រាប់កម្មវិធីនេះនឹងមានតុកតុក យ៉ាងតិច២៥ចូលរួម ដោយតម្រូវឲ្យបង់ប្រាក់៥ដុល្លារសម្រាប់ម្នាក់ដើម្បីចូលរួម។
ចាប់ពីម៉ោង៣រសៀលនៅ The Deck ផ្លូវលេខ ១៣៥
ថ្ងៃអាទិត្យ
ភាពយន្ត
សម្រាប់ថ្ងៃអាទិត្យនេះ The Flicks នឹងដាក់បញ្ចាំងរឿង Bill and Ted Face the Music ចូលរួមសម្ដែងពីតារាហូលីវូដល្បីៗដូចជា Keanue Reeves និង Alex Winter ជាដើម។ ភាពយន្តនេះទទួលបានការគាំទ្រយ៉ាងច្រើន ដោយនេះគឺភាគថ្មីបន្ទាប់ពីភាគដំបូងបានចាប់ដាក់បញ្ចាំងតាំងពីទស្សវត្សទី៨០ ដូច្នេះក្នុងនោះតួអង្គដែលធ្លាប់តែនៅក្មេង បានក្លាយជាតួចំណាស់ ហើយអីចឹងសាច់រឿងនឹងកាន់តែគួរឲ្យចាប់អារម្មណ៍។
ចាប់ដាក់បញ្ចាំងចាប់ពីម៉ោង៤រសៀលនៅ The Flicks ផ្លូវលេខ ៩៥
បើកសម្ពោធ
នៅ Odom Garden នឹងមានកម្មវិធី farmer’s market ដោយនឹងដាក់លក់ ផលិតផលផ្សេងៗ ពីអ្នកសិល្បៈក្នុងស្រុក ពីអ្នកច្នៃម៉ូដ និងផលិតផលផលិតដោយដៃជាដើម។ ក្នុងនោះក៏មានដាក់លក់ភេសជ្ជៈ និង BBQ ផងដែរ។
ចាប់ពីម៉ោង៩ព្រឹកដល់៤រសៀលនៅ Odom Garden ផ្លូវនរោត្តម
សិល្បៈ
អ្នកសិល្បៈ Lixette នឹងបង្ហាញផ្ទាំងគំនូរថ្មីរបស់នាង ក៏ដូចជាជាកិច្ចស្វាគមន៍សម្រាប់ការបើកបារថ្មីឈ្មោះថា Checkpoint Charlie ពីមុនមានឈ្មោះថា Ink and Drink។ ក្រៅពីគំនូរដាក់លក់ ក្នុងនោះក៏មានស្រាក្រហម ឈីសផលិតពីផ្ទះនិងអាហារផ្សេងៗដាក់លក់ និងភេសជ្ជៈ។
ចាប់ពីម៉ោង២ដល់៥រសៀលនៅ Checkpoint Charlies ផ្លូវលេខ ៤៥០
មានអ្វីទៀត?
សម្រាប់គម្រោង I am a Daughter នឹងបន្តធ្វើឡើងនៅរសៀលថ្ងៃអាទិត្យនេះ សម្រាប់ការពិភាក្សា “The Price Tag for Female Employees” ។ នេះគឺជាការសម្ដែងមួយបែប Theatre ព្រមទាំងមានការវិភាគ បន្ទាប់ពីការសម្ដែងចប់ អាចចូលរួមដោយសេរី។
ចាប់ពីម៉ោង២ដល់៥រសៀលនៅ Meta House ផ្លូវលេខ ១៧៨
ក្នុងផ្នែកមួយនៃកម្មវិធី Explore Wild Cambodia, Farm to Table នឹងប្រារព្វកម្មវិធី Wild Trivia ដើម្បីគាំទ្រអង្គការដែលអភិរក្សព្រៃកម្ពុជា។ តម្លៃសំបុត្រចូលរួមគឺ៥ដុល្លារ អាចប្ដូរបាន ស្រាបៀរឬសូដាមួយកែវ។ ក្រុមដែលឈ្នះ Trivia នេះនឹងអាចទទួលបានភេសជ្ជៈដោយឥតគិតថ្លៃ និង Gift Certificate ពី Farm to Table។
ចាប់ពីម៉ោង៤ដល់៦ល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០
