គួរតែចូលរួមកម្មវិធីអ្វីទៅហ្ន៎!? ចុងសប្ដាហ៍នេះ
គួរតែធ្វើអ្វីចុងសប្ដាហ៍នេះ? ចូលរួមទស្សនាការសម្ដែងខនសឺត? ទស្សនាការសម្ដែងបែបតន្ដ្រី Acoustic? ទស្សនាការនិយាយកំប្លែង ឬចូលរួមរាំកម្សាន្តចង្វាក់អេឡិកត្រូនិក ចុងសប្ដាហ៍នេះមានទាំងអស់សម្រាប់អ្នកជ្រើសរើស…
ថ្ងៃសុក្រ
ភាពយន្ត
ដោយទទួលបានឈ្មោះដណ្ដើមពានអូស្ការផ្នែកភាពយន្តបរទេសល្អបំផុតនៅឆ្នាំ ២០២០ ភាពយន្ត Les Misérables បានរក្សាឈ្មោះរបស់ខ្លួន ដោយនិយាយពីរឿងរ៉ាវដ៏គួរឲ្យកត់សម្គាល់មួយ។ នៅទីតាំងរស់នៅខាងក្រៅក្រុង Suburb នៃទីក្រុងប៉ារីស ដែលបញ្ហាររើសអើងពូជសាសន៍កំពុងតែមានកំណើន ប៉ូលីសដែលគួរតែបំពេញភារកិច្ចខ្លួន ប៉ុន្តែជាអ្នកមិនគោរពច្បាប់ទៅវិញ។
ចាប់បញ្ចាំងពីម៉ោង៨កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
រឿងកំប្លែង
កម្មវិធី Comedic Stylings នៅ Box Office បានត្រលប់មកវិញហើយ ដែលអ្នកអាចចូលរួមដោយសេរីសម្រាប់ ការសម្ដែងពីអ្នកនិយាយរឿងកំប្លែងពិសេសៗប្រចាំទីក្រុងភ្នំពេញ។ ដោយចង់រក្សាទីតាំងឲ្យមានសុវត្តិភាព អីចឹងកន្លែងអង្គុយគឺមានកំណត់ យកល្អគួរតែទំនាក់ទំនងកក់កន្លែងទុកជាមុនទើបល្អ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Box Office ផ្លូវលេខ ២៤៤
តន្ដ្រី
តន្ដ្រីបែប Groove នៅ Alchemy ប្រចាំថ្ងៃសុក្របានត្រលប់មកវិញហើយ ដោយ The Antonio Trio ដឹកនាំសម្ដែងដោយ Antonio Elchico នឹងសម្ដែងតន្ដ្រីបែប Acoustic Covers ពីតន្ដ្រីចង្វាក់ប៉ុបល្បីៗ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
ក្រុមចម្រៀងបែប Hard Punk ហៅថា Blood Bricks និងក្រុមចម្រៀងបែប អេឡិចត្រូវរ៉ុក Goldilocks Zone នឹងសម្ដែងជាមួយគ្នាសម្រាប់កម្មវិធីពិសេសមួយ ដែលមាន VJ Cymatica ជាអ្នកចាត់ចែងខាងភ្លើងកំដរ។
ចាប់ពីម៉ោង៩ល្ងាចនៅ Could ផ្លូវលេខ ៩
Aguita ‘E Coco នឹងសម្ដែងផ្ទាល់នូវតន្ដ្រីរាំកម្សាន្តល្បីៗពីអាមេរិកឡាតាំង ពីទស្សវត្សទី៥០ដល់ទស្សវត្សទី៩០។
ចាប់ពីម៉ោង៩យប់នៅ Est. Lounge ផ្លូវលេខ ២១៤
រាំកម្សាន្ត
Sundown Social Club និង Harvest Craft Beer បានចូលដៃគ្នាដើម្បីប្រារព្ធកម្មវិធីជប់លៀងថ្ងៃលិចដ៏ពិសេសមួយ ដើម្បីនិយាយថាលាហើយទៅថ្ងៃក្នុងសប្ដាហ៍ និងត្រៀមខ្លួនជប់លៀងចុងសប្ដាហ៍។ DJs Jack Malipan, Sound Advice and Dr Wah Wah នឹងចាក់តន្ដ្រីបែប Disco ហើយ Harvest នឹងចែកស្រាបៀរ Pale ដោយឥតគិតថ្លៃចាប់ពីម៉ោង៥ដល់៦ល្ងាច។
ចាប់ពីម៉ោង៥ល្ងាចនៅ Sundown Social Club ផ្លូវលេខ ៤៤០
ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌនៅ Teddy នឹងមានកម្មវិធីសម្ដែងរាំពិសេសពី Morningstar (ឬហៅថា Rihanna) កំដរដោយអាហារឆ្ងាញ់ៗនិងភេសជ្ជៈដាក់លក់ក្នុងតម្លៃសមរម្យ។
ចាប់ពីម៉ោង៨ល្ងាចនៅ Teddy Bar ផ្លូវលេខ ៤៦០
DJ Mash-K នឹងចាក់តន្ដ្រីនៅ Duplex ដោយនាំយកនូវបទភ្លេងបែបហ៊ីបហប R&B, House, Reggaeton និង EDM ជាដើម។
ចាប់ពីម៉ោង ៩យប់នៅ Duplex Tavern ផ្លូវលេខ ២៧៨
Metatronic ទីតាំងសម្រាប់តន្ដ្រីបែប Electronic Underground ចាក់តន្ដ្រីរាំកម្សាន្តនៅ Meta House រៀងរាល់សប្ដាហ៍។ ក្នុងនោះមានដូចជាតន្ដ្រីបែប Deep House, Tech House និង Jungle ដោយមានចូលរួមពី DJs ដូចជា DJ Sequence, Fin_lay និង Shibui Q។
ចាប់ពីម៉ោង៩យប់នៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីទៀត?
ភេសជ្ជៈតម្លៃថោក សម្រាប់អ្នកជប់លៀងថវិការមានកំណត់ គឺនៅកម្មវិធី Mad Monkey’s happy hour ដែលស្រាក្រឡុកដាក់លក់មួយកែវថែមមួយកែវ ព្រមទាំងមានអ្នកចាក់ភ្លេងកំដរផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Mad Monkey ផ្លូវលេខ ៣០២
ថ្ងៃសៅរ៍
ភាពយន្ត
ចាប់ផ្ដើមថ្ងៃរបស់អ្នកជាមួយនឹងភាពយន្ត ដែលជំរុញទឹកចិត្ត និងមានលក្ខណៈជារឿងរ៉ាវ មិត្តភាពរវាងសត្វនិងមនុស្សដែលជាស្នាដៃថ្មីមួយពី Disney។ ក្នុងភាពយន្ត The One and Only Ivan បានចូលរួមសម្ដែងដោយតារាល្បីៗជាច្រើនរូប ដោយអ្នកអាចសាកទាយបានពីការបញ្ចូលសំលេងរបស់ពួកគេទៅលើតួអង្គសត្វ នៅក្នុងសាច់រឿង។
ចាប់ដាក់បញ្ចាំងនៅម៉ោង១០ព្រឹកនៅ The Flicks ផ្លូវលេខ ៩៥
សិល្បៈ
អ្នកអាចយកវត្ថុប្រើប្រាស់របស់អ្នក មករចនា ឬកែលម្អរ ខណៈដែលអ្នកអាចញ៉ាំស្រា និងនំ Tapas ព្រមទាំងទស្សនាការដាក់តាំងពិពរណ៌នៅ Sra’Art សម្រាប់កម្មវិធី Pimp My Item។
ចាប់ពីម៉ោង២ដល់៦ល្ងាចនៅ Sra’Art ផ្លូវសុធារស
“Recollection” គឺជាពិពរណ៌រូបថតមិនធម្មតា ពីក្រុមថតរូបមួយក្រុម បើកដាក់បង្ហាញថ្ងៃនេះនៅ ទទឹម។ មិនធម្មតាពេលនេះ ពីព្រោះនេះគឺជាការសហការគ្នារវាងអ្នកថតរូប Pay Bunarath និងអ្នករាំរបាំ Sophiline។ នេះគឺជាបណ្ដារូបថតបែបសិល្បបង្ហាញពីជីវិតនៅកម្ពុជា មុននិងបន្ទាប់ពីសម័យកាលខ្មែរក្រហម។
ចាប់ពីម៉ោង៥ដល់៨យប់នៅ ទទឹម ផ្លូវលេខ ៤១៨
ការដាក់តាំងពិពរណ៌ “Cambodia B4 Covid/Finissage” បានមកដល់ទីបញ្ចប់ ហើយក៏បានប្រារព្ធកម្មវិធីជប់លៀងបិទជាផ្លូវការផងដែរ។ នេះជាឱកាសចុងក្រោយដែលអ្នកអាចមកទស្សនា ព្រមទាំងអាចទិញនូវរូបថតដែលដាក់តាំងបង្ហាញពីប្រទេសកម្ពុជាមុនខែមិនាឆ្នាំ ២០២០។
ចាប់ពីម៉ោង៦ដល់១០យប់នៅ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
Pay the Piper ជាស៊េរីកម្មវិធី ធ្វើឡើងដើម្បីគាំទ្រ ទាំងតន្ដ្រីករនិងម្ចាស់ទីតាំងជំនួញក្នុងរដូវកាលរោគរាតត្បាតទូទាំងសកលលោក។ ពួកគេបានត្រលប់មកវិញ សម្រាប់កម្មវិធីលើកទីបីដែលមានឈ្មោះថា “Battle of the sexes”។ ក្រុមចម្រៀងដែលនឹងចូលរួមសម្ដែងក្នុងកម្មវិធីលើកនេះ គឺ Hypnotic Fist Technique and Pocket Change ដែលនាំមុខដោយតារាចម្រៀងស្រី២រូបនិងប្រុស២រូប ជាមួយនឹងក្រុមអ្នកភ្លេងអម ច្រៀងឆ្លាស់គ្នាសម្រាប់ចង្វាក់ ហ៊ីបហប Pop, R&B, Soul, Rock, Rap, Reggae និង Funk។ តម្លៃសំបុត្រចូលរួមគឺ ៧ដុល្លារ ដែលអ្នកអាចទទួលបានស្រាបៀរមួយកែវឥតគិតថ្លៃ។
ចាប់ពីម៉ោង៩យប់នៅ Boran House ផ្លូវលេខ ៣១០
អ្នកចម្រៀង Solo ពីររូបបានចាប់ដៃគ្នា ដើម្បីសម្ដែងនៅ Box Office សម្រាប់តន្ដ្រីបែបទន់ភ្លន់ពី Guitar និង Tenor។ Criztian Velayo and Hugo St Leger សម្ដែងជាមួយគ្នារាត្រីនេះ ដោយពួកគេអនុញ្ញាតឲ្យអ្នកចូលរួមទស្សនាសម្ដែងផងដែរ បើសិនជាពួកគេមានទេពកោសល្យ។
ចាប់ពីម៉ោង៦ល្ងាចនៅ Box Office ផ្លូវលេខ ២៤៤
រាំកម្សាន្តជាមួយតន្ដ្រីបែបពីប្រទេសអៀកឡង់នៅកម្មវិធីពី Kheltica ដែលនឹងចាក់ភ្លេងបែប Celtic ពេញមួយយប់ ខណៈដែល Azure នឹងមានដាក់លក់ Guiness ពិសេសព្រមទាំង Fish and Chips។ ចាប់ផ្ដើមពីម៉ោង៧កន្លះល្ងាចជាមួយនឹង ការបង្រៀនក្បាច់រាំ Celtic Dance ដែលអាចឲ្យអ្នករាំកម្សាន្តយ៉ាងរីករាយ។
ចាប់ពីម៉ោង៨កន្លះនៅ Azure Bar and Grill ផ្លូវលេខ ១២៣
ដើម្បីអបអរកម្មវិធីថ្ងៃបុណ្យឯករាជ្ររបស់ប្រទេស Mexico, Mayimbe នឹងមានការសម្ដែង Salsa, Merengue, Rumba និង Bachata ខណៈដែលភោជនីយដ្ឋាន Itacate នឹងមានបម្រើស្រា Margaritas, Mezcalitas និង ម្ហូបពិសេសរបស់ពួកគេ Pambazos និង Guacamole។
ចាប់ពីម៉ោង៨យប់នៅ Itacate ផ្លូវលេខ ៣០២
Little Wine Bistro នឹងបើកទ្វារល្ងាចនេះសម្រាប់កម្មវិធីសម្ដែងដ៏ពិសេសមួយពី El Compañero de Piso (ឬបកប្រែថា មិត្តរួមផ្ទះ) លោកនឹងសម្ដែងចម្រៀងបែប Rock ពីទស្សវត្សទី៦០ ដល់ទី៩០ ព្រមទាំងតន្ដ្រីបែប Pop/Rock ជាភាសាអេស្ប៉ាញផងដែរ។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Little Wine Bistro ផ្លូវលេខ ៣០៨
Felix El Moreno ធានាថានឹងធ្វើឲ្យអ្នកចូលរួមទស្សនា រីករាយរាំកម្សាន្តនឹងតន្ដ្រីបែបហ៊ីបហបបែបអេស្ប៉ាញរបស់លោក។
ចាប់ពីម៉ោង៩យប់នៅ Duplex Belgian Tavern ផ្លូវលេខ ២៧៨
រាំកម្សាន្ត
រៀនរាំចង្វាក់ Salsa នៅកន្លែងបង្រៀនពីអ្នកមានទេពកោសល្យតែម្ដង សម្រាប់ថ្នាក់ salsa dance workshops។ ថ្នាក់ទាំងនេះគឺផ្ដោតសំដៅទៅលើ អ្នកទើបតែចាប់ផ្ដើម អីចឹងកុំបារម្ភដោយថ្នាក់នេះមានតម្លៃសមរម្យគឺ ៣ម៉ឺនពីរពាន់រៀលសម្រាប់ខ្មែរ និង១០ដុល្លារសម្រាប់ជនបរទេស។
ចាប់ពីម៉ោង៧ដល់៨និង១៥នាទីនៅ The Factory ផ្លូវជាតិលេខ ២
DJs មកពីចក្រភពអង់គ្លេស Ginnell នឹងចាត់ចែងចាក់តន្ដ្រីបែប entourage ពិសេសសម្រាប់អ្នកចូលចិត្តរាំកម្សាន្ត។ DJs សម្រាប់កម្មវិធីនេះគឺមានដូចជា Contra, S7eelz, Cymatica និង fin_lay ដែលពួកគេនឹងចាក់ភ្លេងបែប Underground UK hip hop, UKG, future garage, deep dubstem, house និង techno។
ចាប់ពីម៉ោង៩យប់នៅ Good Times X ផ្លូវលេខ ១៧២
មានអ្វីទៀត?
ក្នុងផ្នែកមួយសម្រាប់កម្មវិធី Eco-Tourism Fair ពេញមួយខែ Farm to Table នឹងរៀបចំទីតាំងសម្រាប់ស្វាគមន៍អង្គការដែលអភិរក្សសត្វខ្លានិងសត្វពង្រូល ដែលកំពុងថែរក្សានៅ សួនសត្វភ្នំតាម៉ៅ ដោយ Wildlife Alliance Cambodia និង Chi Phat Community-Based Ecotourism។ អាចមកកាន់ទីតាំងនិងស្វែងយល់ពីការងារទាំងនេះបាន ដោយអ្នកអាចនឹងទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងការអភិរក្សសត្វបានជាច្រើន។
ចាប់ពីម៉ោង១០ព្រឹកដល់២រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០
ថ្ងៃអាទិត្យ
ភាពយន្ត
ឃាតករស៊ីឈ្នួលមួយរូប ពីហុងកុងក្នុងទស្សវត្សទី៩០ បានបាត់បង់ផ្លូវដើររបស់ខ្លួន ព្រមទាំងដៃគូរខ្លួនហើយព្យាយាមចង់ដកខ្លួនចេញពីឧក្រិដ្ឋកម្មនេះ។ ចំណែកឯរឿងរ៉ាវមួយទៀតគឺនិយាយអំពីអតីតជនបោកប្រាស់មួយរូប។ ចង់ដឹងថាជីវិតពួកគេទាំងពីរបន្ទាប់ពីជួបគ្នាគឺមានលក្ខណៈយ៉ាងណា អាចទៅកាន់ Meta House ដើម្បីទស្សនារឿង Fallen Angels។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
សម្រាប់ថ្ងៃអាទិត្យនេះ Intan and Arone នឹងមានការសម្ដែងបែប Relax និង Chilled មួយនៅ Green Pepper ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃច័ន្ទ សម្ដែងតន្ដ្រីបែប Jazz និង Soul។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
