គួរតែធ្វើអ្វីចុងសប្ដាហ៍នេះ?!
មានគម្រោងដើរលេងឬនៅសម្រាប់ចុងសប្ដាហ៍នេះ? តោះអ៊ុតមើលបន្តិចមើល៍មានកម្មវិធីអ្វីខ្លះពិសេសៗ ដែលអ្នកអាចចូលរួមបាន?!
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
ភាពយន្តចំណងជើងថា “The Burnt Orange Heresy” នឹងចាប់ដាក់បញ្ចាំងពីម៉ោង៨កន្លះល្ងាចនៅ The Flicks។ ភាពយន្តនេះបញ្ចេញនៅឆ្នាំពី២០១៩ ដែលមានលក្ខណៈជាភាពយន្តរំជើបរំជួលអារម្មណ៍ (Thriller) ដោយមានការចូលរួមសម្ដែងពីលោក Mick Jagger ដើរតួជាជនឧក្រិដ្ឋជនមួយរូប។
The Flicks មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៩៥
មានអ្វីលើឆាកសម្ដែង?
Joshua Chiang ជាតន្ដ្រីករពី Psykic Elektric និង Boxchords នឹងសម្ដែងរាត្រីនេះនៅ Tacos Kokopelli ចាប់ពីម៉ោង៧ល្ងាចតទៅ។ ចាប់ផ្ដើមថ្ងៃចុងសប្ដាហ៍របស់អ្នកជាមួយនឹងតន្ដ្រីពិសេស អមជាមួយនឹង Tacos យ៉ាងឆ្ងាញ់ពិសារ។
ចាប់ពីម៉ោង៧ល្ងាចដល់១០យប់នៅ Tacos Kokopelli ផ្លូវលេខ ១៩z
Alchemy នឹងចាប់ផ្ដើមការសម្ដែងល្ងាចថ្ងៃសុក្រជាមួយក្រុមតន្ដ្រី Ska ចាប់ពីម៉ោង៧កន្លះល្ងាច។ ក្រុមតន្ដ្រី Checkered Past Ska និង DJ Airfix Twin នឹងចាប់ផ្ដើមសម្ដែងលើឆាកចាប់ពីម៉ោង១០កន្លះល្ងាចតទៅ។
Alchemy មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១២៣
មានអ្វីនៅយប់ជ្រៅ?
Cloud Bar នៅម្ដុំ Bassac Lane នឹងមានកម្មវិធីខួបគម្រប់ ៥ឆ្នាំយប់នេះ ចាប់ពីម៉ោង៧ល្ងាចតទៅ។ DJ Bree និងតារាចម្រៀងបារាំងប៉ុន្តែចេះច្រៀងទាំងបារាំងនិងខ្មែរ 12Me នឹងសម្ដែងតន្ដ្រីបែប Rap ទាំងពីរភាសារជូនដល់អ្នកមកចូលរួមកម្មវិធី។ មិនត្រឹមតែប៉ុណ្ណោះ Initial G និង Mike Dynamo ក៏នឹងចូលរួមសម្ដែងក្នុងកម្មវិធីពិសេសនេះផងដែរ។
ចាប់ពីម៉ោង ៧ល្ងាចតទៅនៅ Cloud ផ្លូវលេខ ៩ បាសាក់ឡេន
តារាចម្រៀងរ៉េប Vannda នឹងសម្ដែងរាត្រីនៅ Epic ចាប់ពីម៉ោង៩ល្ងាចតទៅ។ អ្នកអាចចូលរួមកម្មវិធីនេះដោយសេរីដោយកម្មវិធីនេះនឹងធ្វើឡើងរហូតដល់ម៉ោង៣ទៀបភ្លឺ។
Epic មានទីតាំងនៅតាមបណ្ដោយវិថីនរោត្ដម
សម្រាប់អ្នកចូលចិត្តតន្ដ្រីបែបអេឡិចត្រូនិក កុំភ្លេចទៅកាន់ Meta House ចាប់ពីម៉ោង៩យប់តទៅ សម្រាប់កម្មវិធី Electric Ladyland ពី DJ Party ជាមួយនឹង Lyka ព្រមទាំង Sao Sophak ធានាថាមួយកប់ហ្មងរាត្រីនេះ។
ចាប់ពីម៉ោង៩ល្ងាចតទៅ Meta House មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៧៨
H Club នឹងចាប់ផ្ដើមកម្មវិធីជប់លៀងរបស់ពួកគេចាប់ពីម៉ោង៩យប់តទៅ។ កម្មវិធី Substantial គឺជារាត្រីមួយនៃការរាំកម្សាន្ត ចង្វាក់ Dancehall, DnB, Reggae, Rddim និង “Jungle Tunes” ផងដែរ។
ចាប់ពីម៉ោង៩ល្ងាចដល់យប់ជ្រៅនៅ HClub បាសាក់ឡេន
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
ភាពយន្តនិយាយអំពី Susan Sontag នឹងចាប់ដាក់បញ្ចាំងចាប់ពីម៉ោង ៨កន្លះយប់នៅ Meta House។ ភាពយន្តនេះនិយាយអំពីការស៊ើបអង្កេតមួយពីជីវិតនៃអ្នកជំនាញវៃឆ្លាតខាងគិតគូរផ្សេងៗ សកម្មជន ក៏ដូចជាអ្នកនិពន្ធប្រឆាំងនឹងសង្គ្រាមផងដែរ។
មានអ្វីនៅលើឆាកសម្ដែង?
Alchemy នឹងមានការសម្ដែងមួយពីក្រុមតន្ដ្រីរ៉ុកល្បីក្នុងស្រុក Sam & the Unbreakables។ ពួកគេនឹងសម្ដែងតន្ដ្រីបែបរ៉ុក Alternative ក៏ដូចជាសម្ដែងបទចម្រៀងល្បីៗជាច្រើនបទរបស់ពួកគេផងដែរ។
ចាប់ពីម៉ោង៨ដល់១០កន្លះល្ងាចនៅ Alchemy ផ្លូវលេខ ១២៣
ធ្លាប់ចង់ចេះរាំចង្វាក់ Swinging ឬអត់? នេះជាឱកាសពិសេស សម្រាប់កម្មវិធី Swing time អ្នកអាចរៀនរាំចង្វាក់ Gypsy, Jazz ជាមួយនឹងតន្ដ្រីសម្ដែងផ្ទាល់យ៉ាងពិសេស។
ចាប់ពីម៉ោង ៨ល្ងាចតទៅនៅ Au Marche មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៩
First World Problems នឹងមានការសម្ដែងមួយនៅ Oscar’s on the Corner ចាប់ពីម៉ោង៩ល្ងាចតទៅ សម្រាប់ការសម្ដែងនេះពួកគេនឹងនាំយកមកនូវបទចម្រៀងនិពន្ធផ្ទាល់ខ្លួនពីសមាជិកក្រុមពីប្រទេសកាណាដា ស្វីស និង ស៊ុយអែត។
ចាប់ពីម៉ោង៩យប់តទៅនៅ Oscar’s on the Corner កែងផ្លូវលេខ ១៣ និង ១០៤
មានអ្វីនៅយប់ជ្រៅ?
បារថ្មីហៅថា Sam នឹងមានកម្មវិធីជប់លៀង Party បើកសម្ពោធថ្ងៃនេះចាប់ផ្ដើមពីម៉ោង៤ល្ងាច។ ទីតាំងថ្មីនេះមានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៦០ ហើយនឹងធានាថានឹងធ្វើឡើងយ៉ាងកក្រើក។ ក្រុមចម្រៀងលាក់ឈ្មោះមួយនឹងសម្ដែងចាប់ពីម៉ោង ៨កន្លះល្ងាច បន្ទាប់មកនឹងមានការសម្ដែងពីក្រុមចម្រៀង Littles Thieves ចាប់ពីម៉ោង៩កន្លះល្ងាចតទៅ។
សម្រាប់អ្នកចូលចិត្ត Love Lounger កម្មវិធី Rush Hour នឹងធ្វើឡើងថ្ងៃសៅរ៍នេះ ចាបពីម៉ោង៩យប់តទៅ ដោយនឹងមានការចាក់តន្ដ្រីពី DJ Indigo និង DJ Niko Yu។
Love Lounge មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ២៧៨
មានអ្វីទៀត?
នេះជាកម្មវិធីពិសេសបែប Mindful Drink Festival ដោយធ្វើឡើងចាប់ពីពេលរសៀលថ្ងៃសៅរ៍ ជាមួយនឹងការដាក់លក់ភេសជ្ជៈនានាជាច្រើនដោយគ្មានជាតិអាល់កុល។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៣រសៀលតទៅ អមដោយការដាក់លក់ភេស្ជជៈពិសេសៗជាច្រើនគ្មានជាតិអាល់កុល ព្រមទាំងអាហារឆ្ងាញ់ៗ និងតន្ដ្រីកំដរផងដែរ។
ចាប់ពីម៉ោង៣រសៀលតទៅនៅ Farm to Table ផ្លូវលេខ ៣៦០
S-Liquor នឹងមានកម្មវិធី Taylor’s ដោយមានការដាក់លក់ស្រាក្រហម អាហារនិងភេសជ្ជៈ ក៏ដូចជាការសម្ដែងតន្ដ្រីពិសេសៗផងដែរនៅ Odom Garden ផ្លូវនរោត្ដមថ្ងៃសៅរ៍និងអាទិត្យ។
ថ្ងៃអាទិត្យ
មានអ្វីនៅលើឆាកសម្ដែង?
ក្រុមសម្ដែងសៀក ហ្វែរ នឹងមានការសម្ដែងចាប់ពីថ្ងៃព្រហស្បត្តិ៍ដល់ថ្ងៃអាទិត្យរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។ សំបុត្រចូលរួមគឺមានដាក់លក់ក្នុងតម្លៃពី១០ដល់២០ដុល្លារ។ អាចទិញសំបុត្រនៅទីនេះ។
ការសម្ដែងនេះគឺធ្វើឡើងនៅ The Factory
មានអ្វីសម្រាប់អាហារ?
Uncle Mac’s Diner នឹងមានកម្មវិធីញ៉ាំអាហារ BBQ ឥតកំណត់ចាប់ពីម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង ៣រសៀល ជាមួយនឹងអាហារដូចជា សាច់គោ សាច់មាន់ ឆ្អឹងជ្រូក និងសាច់ក្រកជាមួយដំឡូងផងដែរ ព្រមទាំងអាហារពិសេសៗជាច្រើនមុខទៀត។ សំបុត្រចូលរួមមានតម្លៃ១៤ដុល្លារកន្លះ ដោយអាចទិញបាននៅទីនេះ។
Uncle Mac’s Diner មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ១២៣
មានអ្វីទៀត?
S-Liquor នឹងមានកម្មវិធី Taylor’s ដោយមានការដាក់លក់ស្រាក្រហម អាហារនិងភេសជ្ជៈ ក៏ដូចជាការសម្ដែងតន្ដ្រីពិសេសៗផងដែរនៅ Odom Garden ផ្លូវនរោត្ដមថ្ងៃអាទិត្យនេះពេញមួយថ្ងៃ។
