គួរតែធ្វើអ្វីចុងសប្ដាហ៍នេះ?
សិក្ខាសិលាផ្សេងៗ បូករួមទាំងការដាក់បញ្ចាំងភាពយន្តជាច្រើន ព្រមទាំងតដ្ដ្រីរាំកម្សាន្តច្រើនកន្លែង ចុងសប្ដាហ៍នេះនៅភ្នំពេញនឹងមិនអផ្សុកទេ
ថ្ងៃសុក្រ
ភាពយន្ត
ផលិតករភាពយន្តវ័យក្មេង៦រូប នឹងបង្ហាញពីស្នាដៃរបស់ខ្លួននៅមជ្ឈមណ្ឌលបុប្ផាណា តាមរយៈកម្មវិធីមួយដែលផ្ដួចផ្ដើមផលិតដោយ អ្នកដឹកនាំធ្លាប់ឈ្នះពានរង្វាន់លោក រិទ្ធី ប៉ាន់។ កម្មវិធីភាពយន្តមួយដុល្លារ នឹងមានដាក់បង្ហាញនូវរឿងរ៉ាវ ពាក់ព័ន្ធនឹងវប្បធម៌កម្ពុជា រាប់បញ្ចូលទាំងប្រវត្តសាស្ដ្រ ការផ្លាស់ប្ដូររបបសង្គម បញ្ហាបរិស្ថាន និង សិល្បៈវប្បធម៌ផ្សេងៗជាដើម។ ភាពយន្តដាក់បញ្ចាំងជាភាសាខ្មែរ។ ចាប់ពីម៉ោង ៦កន្លះល្ងាចដល់ម៉ោង ៨កន្លះយប់នៅ មជ្ឈមណ្ឌលបុប្ផាណាផ្លូវលេខ ២០០។
Motherless Brooklyn ជាភាពយន្តផលិតឡើងដកស្រង់ចេញពីសៀវភៅដែលមានចំណងជើងដូចគ្នា និយាយអំពីរឿងរ៉ាវបែបស៊ើបអង្គេតចម្លែកមួយ ផ្ដោតទៅលើតួឯកដែលមានជំងឺ Tourette’s Syndrome។ រឿងនេះនិយាយអំពី អ្នករស់នៅម្ដុំ Brooklyn និង New York ស្វែងរកឃាតករសម្លាប់មិត្តភក្តិរបស់ខ្លួន។ ចាប់ពីម៉ោង ៨កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥។
ឱកាសពិសេស
Cloud បានរៀបចំកម្មវិធីពិសេសដើម្បីអបអរខួបគម្រប់បួនឆ្នាំរបស់ខ្លួន ដោយមានកម្មវិធីសិល្បៈជាច្រើនត្រៀមសម្រាប់យប់ថ្ងៃសុក្រនេះ។ ក្នុងនោះក្រុមចម្រៀងបែប Indie, Simoun នឹងសម្ដែង បន្ទាប់មកចូលរួមសម្ដែងដោយ Checkered Past ដែលបានស្ទីលចម្រៀងបែប Punk និង Reggae, Ska ដែលនឹងធ្វើឲ្យអ្នកចូលរួម រាំកម្សាន្តគ្រប់ៗគ្នា។ ខណៈនោះដែរអ្នកជំនាញខាងសិល្បៈគំនូរ Yalev និង Sascha នឹងបង្ហាញការគូរគំនូររបស់ពួកគេនៅទីនោះផងដែរ។ ភេសជ្ជៈត្រៀមពិសេស មានដូចជាបៀរបញ្ចុះតម្លៃ និង Cocktails ពិសេសៗដូចជា South American Liquor Cocalero។ ចាប់ពីម៉ោង ៧ល្ងាចដល់ ២ទៀបភ្លឺនៅ Could ផ្លូវលេខ ៩។
បើកដំណើរការបានមួយឆ្នាំថែមទៀត Farm to Table រៀបចំកម្មវិធីជប់លៀងខួបគម្រប់ ៥ឆ្នាំ ជាមួយនឹងការប្រគំតន្ដ្រីបែប Acoustic សម្ដែងដោយ Rhiannon Johnson។ ភោជនីយដ្ឋាននេះនឹងមានដាក់ឲ្យញ៉ាំនូវអាហារសម្រន់ និងភេសជ្ជៈកំដរដោយតន្ដ្រី។ អ្វីដែលពិសេសនោះ គឺអ្នកដែលមកដល់ ៥០ដំបូងនឹងទទួលបានភេសជ្ជពិសេសមួយកែវដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះយប់នៅ Farm to Table ផ្លូវលេខ ៣៦០។
Re/Store ជាកន្លែងលក់ផលិតផលពិសេសសម្រាប់អ្នករចនា នឹងមានកម្មវិធីលក់ទំនិញពេលល្ងាច ដោយមានការចូលរួមពី Alice Varini Jewelry, Bee Vintage & Craft, Maison Apsara និង MUUDANA។ ពួកគេនឹងមានរៀបចំការដាក់បង្ហាញនិងពន្យល់ពីផលិតផលខ្លួន ព្រមទាំងមានភេសជ្ជៈដាក់ជូនឲ្យញ៉ាំកំដរមាត់ផងដែរ។ ចាប់ពីម៉ោង ៥ដល់ ៩ល្ងាចនៅ Good Krama ផ្លូវលេខ ២៤៤។
តន្ដ្រី
We Are Disco ជាកម្មវិធីមួយ បង្ហាញពីលក្ខណៈពិសេសរបស់តន្ដ្រីករប្រចាំក្រុង ដោយមានការចូលរួមពី Phil Javelle, Euan Grey និង Antti Siitonen សុទ្ធតែជាសិល្បៈឆ្នើមព្រមទាំងមានការចូលរួមពី អ្នកចម្រៀង Sophie Messina ផងដែរ។ អ្នកចម្រៀងជាច្រើនរូបនេះ នឹងនាំមកនូវតន្ដ្រីបែប Disco សម្ដែងផ្ទាល់ ទៅកាន់ Bouchon Wine Bar។ ចាប់ពីម៉ោង ៧កន្លះល្ងាចដល់ ១០កន្លះយប់នៅ Bouchon Wine Bar ផ្លូវលេខ ១៧៤។
Alchemy នឹងមានកម្មវិធីសម្ដែងតន្ដ្រីពីក្រុមតន្ដ្រី Gypsy Jazz ក្នុងកម្មវិធី Hot Club de Phnom Penh, ហើយពួកគេក៏មានការចូលរួមសម្ដែងពី Lyly Nhoun សម្រាប់ឧបករណ៍តន្ដ្រី Accordion ផងដែរ។ សម្រាប់បែបបទនៃបទភ្លេងវិញគឺ ជាការលាយបញ្ចូលនៃវីយូឡុង ហ្គីតានិង សំនៀងច្រៀងយ៉ាងពីរោះ។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះយប់នៅ Alchemy GastroPub ផ្លូវលេខ ១២៣។
តារាចម្រៀង Mirasol Aguila នឹងមកាន់ L.A.B ម្ដងទៀតដើម្បីនាំយកនូវតន្ដ្រីបែប Jazz, Neo Soul ដែលនឹងមានអ្នកជំនាញដៃហ្គីតា Arone Silverman ចូលរួម ធ្វើឲ្យការសម្ដែងបែប R&B classics ឬ Old School នេះកាន់តែពិសេសមួយកម្រិតទៀត។ កម្មវិធី Soul Nouveau នឹងធ្វើឡើងនៅ L.A.B ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ២៨៨។
ក្រុមចម្រៀងថៃ 7 Days Crazy នឹងសម្ដែងនៅ Epic Club យប់នេះ ដោយធ្វើឲ្យកម្មវិធីជប់លៀងរាំកម្សាន្តកាន់តែសប្បាយរីករាយ ខណៈស្រាបៀរ Hennessy ជាអ្នកឧបត្ថម្ភកម្មវិធីនាំមកនូវ ប្រូម៉ូសិនពិសេសពិសេសផងដែរ។ ចាប់ពីម៉ោង ៩យប់ដល់ ៣ទៀបភ្លឺនៅ Epic ២ Eden Garden។
មានអ្វីទៀត?
កម្មវិធីជប់លៀងរាំកម្សាន្តដែលនឹកស្មានមិនដល់មួយ នឹងធ្វើឡើងនៅ Wings & Beer ម្ដុំទួលទំពូង ដោយមានលក្ខណៈជា House Party! ចូលរួមដោយ DJs បីរូបគឺ DJs Lyka, Mixmaster K10 និង Cool Sam ចាប់ពីម៉ោង ៧យប់តទៅ។ សម្រាប់កម្មវិធីនេះក៏មានការដាក់បៀរឲ្យញ៉ាំ ព្រមទាំងកម្មវិធីពិសេសច្រៀនទៀត។ ចាប់ពីម៉ោង ៧ដល់ ១១កន្លះយប់នៅ Wings & Beer ផ្លូវលេខ ១២៣។
នៅ Garden at Bassac នឹងមានកម្មវិធី quiz night ពិសេសសម្រាប់អ្នកដែលចូលចិត្ត trivia ប៉ុន្តែមិនដែលមានពេលអាចចេញក្រៅក្នុងអំឡុងថ្ងៃដើមសប្ដាហ៍។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨ទៅនៅ The Garden at Bassac ដោយអ្នកឈ្នះនឹងទទួលបានស្រាបៀរជាច្រៀន ឬស្រាក្រហមបារាំងពិសេសមួយដប។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ The Garden at Bassac ផ្លូវលេខ ៣០៨។
អ្នកកំប្លែងពីររូបសញ្ជាតិកាណាដា នឹងមកកាន់ទីក្រុងភ្នំពេញដើម្បីយករឿងរ៉ាវអស់សំណើចរបស់ពួកគេ មកកាន់កម្មវិធី Cancom 2020។ Eric Alexander សព្វថ្ងៃរស់នៅទីក្រុង សៀងហៃ ធ្លាប់ឈ្នះពានរង្វាន់ Bangkok International Comedy នៅឆ្នាំ ២០១៩។ Andrew Packer រស់នៅទីក្រុង Vancouver ហើយក៏ជាអ្នកបង្កើត Jokes N Tokes និង Joker Broker Podcast។ កក់កន្លែងទុកមុន អ្នកនឹងទទួលបាន ការបញ្ចុះតម្លៃ ២០% សម្រាប់សំបុត្រតម្លៃ ១០ដុល្លារ។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ The Box Office ផ្លូវលេខ ២៤៤។
រាំកម្សាន្ត
The Eighty8 បានក្លាយជាទីតាំងថ្មីមួយសម្រាប់ការរាំកម្សាន្ត ដោយ DJs Kaza, INEE និង Ryan Reid ដឹកដៃគ្នាផ្លាស់ប្ដូរវេនចាក់តន្ដ្រីសម្រាប់រាំកម្សាន្តក្នុងកម្មវិធី Raveology សម្រាប់បទភ្លេងបែប Techno និង House។ ចូលរួមដោយសេរីចាប់ពីម៉ោង ១០យប់តទៅ នៅ The Eighty8 ផ្លូវលេខ ៨៨។
ការរាំកម្សាន្ត Metatronic ប្រចាំសប្ដាហ៍ត្រលប់មកវិញនៅ Meta House ដោយនឹងមានការចាក់តន្ដ្រីពី DJ ពិសេសប្រចាំក្រុងគឺ DJ Saint Vincent មកពីប្រទេសបារាំង។ លោកនឹងមានការចូលរួមពីសំនាក់ DJs បីរូបទៀតផងដែរ សម្រាប់ការចាក់តន្ដ្រីបែប Deep House និង Techno។ ចូលរួមដោយសេរី ចាប់ពីម៉ោង ៩ដល់២ទៀបភ្លឺនៅ Meta House ផ្លូវ ១៧៨។
NeuDrop Collective នាំជូនមកនូវ Marie Thach and DALAH នៅ Party Patio ដោយនាំនូវតន្ដ្រីបែប Tech House និង Techno ចូលរួមដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
ថ្ងៃសៅរ៍
ភាពយន្ត
មជ្ឈមណ្ឌលបុប្ផាណា នឹងដាក់បញ្ចាំងរឿងរបស់លោក រិទ្ធីប៉ាន់ ចំណងជើងថា Paper Cannot Wrap Up Embers ដែលបានបញ្ចេញកាលពីឆ្នាំ ២០០៦។ នេះគឺជាភាពយន្តឯកសារ បង្ហាញពីជីវិតនារីៗដែលជួបគ្រោះមហន្តរាយ ដោយសារតែត្រូវប្រឈមមុខនឹងការជួញដូរផ្លូវភេទ។ អ្វីដែលពិសេសនោះគឺភាពយន្តនេះ បានដាក់បញ្ចូលនូវឈ្មោះនិងមុខមាត់នារីខ្មែរដល់ទៅ ជាងបីម៉ឺនរូបឯណោះ។ ការដាក់បញ្ចាំងគឺមិនគិតថ្លៃ ជាភាសាខ្មែរនិងមាន Subtitles ជាភាសាអង់គ្លេស។ ចាប់ពីម៉ោង ៥ដល់ ៦កន្លះនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
មានអ្វីទៀត?
អ្នកជំនាញខាងសាក់ដោយប្រើដៃ Authentic Pokes នឹងមានកម្មវិធី flash tattoos sale ពេញមួយថ្ងៃសម្រាប់ថ្ងៃនេះ ដោយមានជម្រើសសាក់ជាច្រើនដាក់ឲ្យអ្នកជ្រើសរើស រចនាដោយសមាជិកថ្មី El-Purdo។ បើចង់ដឹងកាន់តែច្បាស់មកដល់ទីតាំងដោយផ្ទាល់ ឬក៏អ៊ីម៉េលពួកគេដើម្បីកក់កន្លែងទុកជាមុន។ ចាប់ពីម៉ោង ១០ព្រឹកដល់ ៨កន្លះយប់នៅ Authentic Pokes។
បន្ទប់ល្បែងនៅ The Factory នឹងមានកម្មវិធី board game meetup ពិសេសម្រាប់អ្នកដែលចូលចិត្តលេងល្បែងបែប Board Games ប៉ុន្តែមិនដែលមានសមាជិកគ្រប់គ្រាន់ ដើម្បីចូលរួមលេង។ តោះអីចឹងទៅចូលរួមទាំងអស់គ្នា ចាប់ពីម៉ោង ២ដល់ ៥ល្ងាចនៅ The Factory ផ្លូវជាតិលេខ ២។
Politikoffee នឹងមានកម្មវិធីជួបសំនេះសំណាលក្នុងប្រធានបទ “Understanding Cambodia’s Cultural Policy” ជាមួយនឹងវាគ្មិន So Phina ជាប្រធានផ្នែក ចំនេះដឹង បណ្ដាញ និង Policy Program នៅ Policy Program។ ការបរិយាយនេះនឹងជាភាសាខ្មែរ ដោយពាក់ព័ន្ធនឹងសិល្បៈ វប្បធម៌ និងការអប់រំ ដោយផ្តោតសំខាន់ទៅការពាក់ព័ន្ធនៃចំណុចសំខាន់ទាំងនេះ នឹងការធ្វើឲ្យមានលក្ខណៈល្អប្រសើរផងដែរ។ ចាប់ពីម៉ោង ២កន្លះដល់ ៤និង៤០ នាទីនៅ Konrad Adenauer Stiftung ផ្លូវលេខ ៤៦២។
Upcycling គឺជាដំណើរការមួយ ដែលបង្ហាញពីការប្រើប្រាស់ឡើងវិញ reuse, reduce និង recycle។ កម្មវិធីនេះក៏ជាឱកាសពិសេសមួយសម្រាប់បង្ហាញពីការច្នៃប្រឌិតផងដែរ។ Farm to Table នឹងរៀបចំកម្មវិធី Workshop នេះសម្រាប់ក្មេងអាយុពី ៣ ទៅ ៦ឆ្នាំ ដើម្បីចូលរួមលេងល្បែងកម្សាន្តនិងកែច្នៃ។ តម្លៃចូលរួមគឺ ១០ដុល្លារសម្រាប់ថ្នាក់នេះ ដោយមានបន្ថែមការ៉េមមួយកែវដោយឥតគិតថ្លៃផងដែរ។ ចាប់ពីម៉ោង ៣ដល់ ៥ល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០។
Ege Bar នឹងមានកម្មវិធី Shop and Drink garage sale ពេញមួយថ្ងៃ ជាមួយនឹងការដាក់លក់វត្ថុផ្សេងៗ ដូចជាខោរអាវជជុះ ស្បែកជើង និងគ្រឿងលំអរផ្សេងទៀត ព្រមតាំងខោរអាវក្មេងៗ និងប្រដាប់ដារក្មេងលេង និងឧបករណ៍ប្រើសប្រាស់ក្នុងផ្ទះជាដើម។ ចាប់ពីម៉ោង ១១ព្រឹកដល់ ១ទៀបភ្លឺនៅ Ege Bar ផ្លូវលេខ ៤៦០។
តន្ដ្រី
តន្ដ្រីរ៉ុកបែបហ្គារ៉ាស Garage Party នឹងធ្វើឡើងល្ងាចនេះនៅ Garage ដោយសមាជិក៥រូបនៃ Sinville Roadshow នឹងមកសម្ដែងលើឆាក ដោយមានការចូលរួមពី Clay George។ ដោយនេះជា Burger Bar អីចឹងអ្នកអាចមកមើលការសម្ដែងបណ្ដើរញ៉ាំបណ្ដើរ។ ចាប់ពីម៉ោង ៧ដល់ ១០យប់នៅ Garage ផ្លូវលេខ ១១០។
Sophie Messina, Phil Javelle និង Antti Siitonen ចូលរួមគ្នាម្ដងទៀតក្នុងការសម្ដែងល្ងាចនេះសម្រាប់កម្មវិធី Weekend Deluxe នៅ L.A.B ដែលជាវីស្គីបារនិងកន្លែងសម្ដែងតន្ដ្រីនៅ ម្ដុំបឹងកេងកង។ ចាប់ពីម៉ោង ៨ដល់១១យប់នៅ L.A.B ផ្លូវលេខ ២៨៨។
Pocket Change, ជាក្រុមចម្រៀងសមាជិក ៥រូប តែងតែនាំយកនូវតន្ដ្រីបែប Soul និង Funk Disco ពេលនេះពួកគេនឹងត្រលប់មកកាន់ Alchemy ដើម្បីធ្វើឲ្យរាត្រីថ្ងៃសៅរ៍កាន់តែពិសេស។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ Alchemy ផ្លូវលេខ ១២៣។
សណ្ឋាគារ Amanjaya Hotel Suite រួមជាមួយភោជនីយដ្ឋាន Kwest នឹងមានកម្មវិធីរាំកម្សាន្តបែបតន្ដ្រីក្លាស៊ីករដូវកាលឆ្នាំ 2020 Recuerdos de la Alhambra ដោយអ្នកលេងហ្គីតា Huy Thanh Nguyen។ ការសម្ដែង Solo របស់លោកនឹងរាប់បញ្ចូលពីស្នាដៃរបស់ Granados, Tarrega, Albeniz និង Rodriguez។ សំបុត្រចូលរួមមានតម្លៃ ១៥ដុល្លារដោយមាន បុហ្វេនំ Tapas និង ភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៧ដល់ ១០យប់នៅ សណ្ឋាគារ Amanjaya Pancam ផ្លូវលេខ ១៥៤។
Plan B ក្រុម រ៉ុកនិង Soul បង្កើតកាលពីពាក់កណ្ដាលទសវត្សទី ៨០ នៅ Adelaide ប្រទេសអូស្ដ្រាលី គឺនៅតែបន្តមកដល់ពេលនេះ ហើយឥឡូវពួកគេបានចាប់ផ្ដើមតន្ដ្រីទេសចរណ៍ឆ្នាំ ២០២០ ”សុំឈប់ទីនេះ” នៅ Hard Rock Cafe។ ស្គាល់ពួកគាត់អត់? អាចមកចូលរួមបាន ដោយឥតគិតថ្លៃចូលរួមទេ។ ចាប់ពីម៉ោង ៨យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Hard Rock Cafe ផ្លូវលេខ ១០២។
រាំកម្សាន្ត
DJ Nakadia ប្រចាំទីក្រុងប៊ែកឡាំង បានចាប់ផ្ដើម Tour នៅអាស៊ីអាគ្នេហ៍ ដោយបានមកកាន់ទីក្រុងភ្នំពេញជាផ្នែកមួយនៃកម្មវិធីជប់លៀងរាំកម្សាន្ត Cubik។ មានដើមកំណើតពីប្រទេសថៃ នាងជំនាញតន្ដ្រីខាង Techno និង Deep House។ ចូលរួមរាត្រីនេះ គឺ Tim Coates, INEE និង DJ Sequence ដែលរួមបញ្ចូលទាំងការសម្ដែង Drag Queen ផងដែរ។ ចូលរួមដោយឥតគិតថ្លៃមុនម៉ោង ១០កន្លះនិង ៨ដុល្លារបន្ទាប់ពីនោះ។ ចាប់ពីម៉ោង ៨យប់ដល់ ៥ទៀបភ្លឺនៅ Heart of Darkness ផ្លូវលេខ ៥១។
នៅក្បែរនោះដែរ One Love Reggae Rooftop ផ្លូវ ១៧៨ នឹងមានកម្មវិធីជប់លៀងរាំកម្សាន្តដោយមាន Lineup ដល់ទៅ ៥ DJs ឯណោះគឺ Neil Pierce មកពី UK, Serginho មកពី Portugal, Sound Advice មកពី UK, Jack Malipan មកពី Portugal និង Cookss មកពីប្រទេសបារាំង។ ពួកគេនឹងចាក់តន្រ្តីបែប Disco និង Deep House ក្នុងកម្មវិធី Shindig and No Problem Disco សំបុត្រចូលរួមតម្លៃ ៥ដុល្លារថែមជូន Cocalero Bomb ដោយឥតគិតថ្លៃមួយ។ ចាប់ពីម៉ោង ១០យប់ដល់ ៤ ទៀបភ្លឺនៅ One Love Reggae Rooftop ផ្លូវលេខ ១៧៨។
នៅម្ដុំបាសាក់ឡេនឯណោះវិញ នឹងមានកម្មវិធី Party Patio’s free party ចូលរួមដោយ DJ Paul Jove មកពី Bolivia ចាក់ភ្លេងបែប Deep House ខណៈ DJ Reltho ពីបារាំងនឹងចាក់តន្ដ្រីបែប Micro House។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺ នៅ Party Patio ផ្លូវលេខ ៣០៨។
ថ្ងៃអាទិត្យ
ភាពយន្ត
Meta House នឹងដាក់បញ្ចាំងរឿង Shoplifters ជាផ្នែកមួយនៃ Cinema Series នៃអ្នកផលិតភាពយន្តជប៉ុន។ គ្រួសារ Shibata បីជំនាន់បានរស់ជាមួយគ្នាដោយក្រីក្រនៅក្នុងផ្ទះមួយ។ ភាពយន្តនេះបង្ហាញពីការតស៊ូ និងការបែងចែកឋានៈនៅប្រទេសជប៉ុន។ គូសបញ្ជាក់ដែរភាពយន្តនេះបានឈ្នះពានរង្វាន់ Palme d’Or នៅ Cannes Film Festival ផងដែរ។ ចាប់ពីម៉ោង ៧ដល់ ៩យប់នៅ Meta House ផ្លូវលេខ ១៧៨។
មានអ្វីទៀត?
ចំពោះហេតុការភ្លើងឆេះនៅបាក់ទូកថ្មីៗនេះ បានធ្វើឲ្យប៉ះពាល់ដល់ទៅ ១៥០គ្រួសារឯណោះ។ ដោយសារតែភាគច្រើននៃអ្នករងគ្រោះសុទ្ធសឹងតែជនក្រីក្រដូច្នេះហើយក្នុងកម្មវិធី សុប្បរសធម៌ Bak Touk Fire អ្នកអាចចូលរួមដើម្បីជួយពួកគេ ដោយកម្មវិធីនេះនឹងធ្វើឡើងនៅ Kinin ផ្លូវលេខ១២៣ ចាប់ពីម៉ោង ១១ព្រឹកដល់ ៦ល្ងាច។
Dai Khmer Refill Station នៅម្ដុំទួលទំពូលនឹងមានកម្មវិធី soap-making workshop ដើម្បីផលិតសាប៊ូដោយប្រើដៃផ្ទាល់។ សម្រាប់តម្លៃនៃការចូលរួមគឺ ៣៥ដុល្លារ សម្រាប់ថ្នាក់រយៈពេល ២ម៉ោងនិងឧបករណ៍ដែលត្រូវការ។ ចាប់ពីម៉ោង ១ដល់៣រសៀលនៅ Dai Khmer Refill Station ផ្លូវលេខ ៤៦៤។
Surya Rooftop Yoga Studio នឹងមានកម្មវិធី ថ្នាក់យ៉ូហ្កាពិសេសមួយហៅថា gentle yoga class followed by a sound bath ពិសេសសម្រាប់អ្នកបើសិនជាចង់លំហែអារម្មណ៍ធ្វើឲ្យមានការស្រស់ស្រាយ បន្ទាប់ពីរវល់ពេញមួយសប្ដាហ៍៊។ ចាប់ពីម៉ោង ៥ដល់ ៦កន្លះល្ងាចនៅ Surya Rooftop។
Samai Square នឹងមានកម្មវិធីជប់លៀង soft opening យប់នេះ ដោយនឹងមានការសម្ដែងពី 17 Crush Band និង DJ Zsofia ដោយបញ្ចុះតម្លៃ ៣០% សម្រាប់ភេសជ្ជៈគ្រប់ប្រភេទ។ ចាប់ពីម៉ោង ៦ល្ងាចនៅ Samai Square ផ្លូវលេខ ៣៣៧។
សម្រាប់ចុងសប្ដាហ៍នេះគឺត្រូវនឹងថ្ងៃនៃការប្រកួតកីឡាបាល់ឱប Super Bowl 54។ ដោយត្រូវនឹងម៉ោង ៦កន្លះព្រឹកនៅថ្ងៃអាទិត្យអ្នកអាចទៅចូលរួមទស្សនានៅ .Boston Pizza & Bar ផ្លូវលេខ ២៧៨ ឬទៅកាន់ Lone Star Saloon មានទីតាំងនៅតាមបណ្ដោយផ្ឡូវលេខ ២៣ តម្លៃចូលរួមគឺ ១០ដុល្លារ។
