Connect with us

គួរ​តែ​ធ្វើ​អ្វី​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​​បុណ្យ​ហាឡូវីននេះ?

ការ​ណែនាំ​ និង Reviews ផ្សេងៗ

គួរ​តែ​ធ្វើ​អ្វី​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​​បុណ្យ​ហាឡូវីននេះ?

ពិត​ណាស់! សប្ដាហ៍​នេះ​គឺ​ពិត​ជា​ពិសេស​បំផុត​ ដោយ​មិន​មែន​គ្រាន់​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ​ទេ គឺ​ចុង​សប្ដាហ៍​ហាឡូវីន នេះ​មាន​ន័យ​ថា​នឹង​មាន​កម្មវិធី​ជប់​លៀង​កាន់​តែ​ច្រើន​ជាង​រាល់​ដង។

វេលា​កណ្ដាល​អាធា្រត្រ​ជិត​ឈាន​មក​ដល់ ខ្មោច​ព្រាយ​បិសាច​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ពី​ទីងងឹត​ ក្រោម​ពន្លឺ​ព្រះ​ច័ន្ទ, អ្នក​ឃើញ​ទិដ្ឋភាព​មួយ​ដែល​វិះ​នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ស្មារតី… ពិត​ណាស់! សប្ដាហ៍​នេះ​គឺ​ពិត​ជា​ពិសេស​បំផុត​ ដោយ​មិន​មែន​គ្រាន់​តែ​ចុង​សប្ដាហ៍​ប៉ុណ្ណោះ​ទេ គឺ​ចុង​សប្ដាហ៍​ហាឡូវីន នេះ​មាន​ន័យ​ថា​នឹង​មាន​កម្មវិធី​ជប់​លៀង​កាន់​តែ​ច្រើន​ជាង​រាល់​ដង។

ថ្ងៃ​សុក្រ

ជប់​លៀង​បុណ្យហាឡូវីន

Alchemy នឹង​ចាប់​ផ្ដើម​កម្មវិធី​ជប់​លៀង​បុណ្យ​ហាឡូវីន​ដោយ​​មាន​ ស្រាក្រឡុក​ប្រចាំ​កម្មវិធី​ និងនំ Tapas ដោយ​មិន​គិត​ថ្លៃ​ចាប់​ពីម៉ោង ៦​ដល់​៧​ល្ងាច, ហើយ​ក៏​មាន​បទ​ភ្លេង​កំដរ​អារម្មណ៍​ជាមួយ​ចង្វាក់​ Deep House និង​ Electro ពី​ DJ James What, DJ Amro និង DJ Inee ហើយ​ក៏​មាន​រង្វាន់​ជា​ទឹក​ប្រាក់​សម្រាប់​អ្នក​ស្លៀក​ពាក់​ឈុត​ហាឡូវីន​ដ៏​ល្អ​ជាង​គេ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​តទៅ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១២៣។

នៅ Sharky Bar ឯណោះ​វិញ​ ក៏​មាន​ក្រុម​ចម្រៀង Cover ចង្វាក់​រ៉ុក​ B Pure និង​ផ្តល់​នូវ​ចម្រៀង​កំដរ​ក្នុង​កម្មវិធី​នោះ ព្រម​ទាំង​តម្លៃ​ពិសេស​សម្រាប់​ Happy Hour គឺ​ពេញ​មួយ​យប់​តែ​ម្ដង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ចាប់​ឆ្នោត​យក​រង្វាន់ ដែល​សរុបជា​ទឹក​ប្រាក់​គឺ​ដល់​ទៅ ៨ ១៥១​ដុល្លារ​ និង​រង្វាន់​ជា​ច្រើន​ទៀត​សម្រាប់​អ្នក​ស្លៀក​ពាក់​បាន​ល្អ​ជាង​គេ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ Sharky Bar ផ្លូវ​លេខ​ ១៣០។

នៅម្ដុំ​ម៉ាត់​ទន្លេក៏​មានSangria, អាហារសម្រន់​ផ្សេង​និង Shots សុទ្ធ​តែ​ដាក់​ឲ្យ​ញ៉ាំដោយ​ឥត​គិត​ថ្លៃ​ ព្រម​ទាំង​មាន​បទភ្លេង​ចង្វាក់ Funk, soul និង​ hip hop ក្លាស៊ីក​ពីDJ Bree ក្រោយ​មក​នឹង​មាន​ DJ Nora Haidee មក​ចាក់​បទ​ភ្លេង​ចង្វាក់​ House និង Techno រហូត​ដល់​ចប់​កម្មវិធី។ ចាប់​ពី​ម៉ោង​ ៦:៣០​ល្ងាច​ដល់ ៣​ទៀប​ភ្លឺ​នៅ​ Oskar ផ្លូវ​លេខ​ ១៥៩។

sangria.gif

ជម្រើស​មួយ​ទៀត អ្នក​អាច​ទៅកាន់ DEVA Cocktail Lounge ដែល​នឹង​មាន​កម្មវីធីជប់លៀង​ហាឡូវីន “Fancy Sinners” ជាមួយ​នឹង​ DJ Noma ជា​អ្នក​ចាក់​ភ្លេង​កំដរ ចាប់​ពី​ម៉ោង ៨​យប់​ត​ទៅ ទីតាំង​នៅ​តាម​បណ្ដោយ​វិថី​ម៉ៅ​សេទុង។

ហើយ​​កន្លែង​កម្សាន្ត​មួយ​ទៀត​សម្រាប់​បុណ្យ​ហាឡូវីន​នោះ​គឺ Empire ចាប់​ពី​ម៉ោង ៩​យប់​ដល់​៣​ភ្លឺ ជិត​ស្ថាន​ទូត​រុស្សិ, 55 Club ចាប់​ពី​ម៉ោង ១១​យប់​ដល់៤​ទៀប​ភ្លឺ​តាម​បណ្ដោយ​ផ្លូវ​លេខ ៥៥ និង​នៅ​ Sound Club ចាប់​ពី​ម៉ោង ៩យប់​ដល់​៤​ទៀប​ភ្លឺ​នៅ​ ផ្លូវ​រដ្ឋសភា។

មាន​អ្វី…​ សម្រាប់​អាហារ​?

ភោជនីយដ្ឋាន​ Dorsia Lounge និង​មាន​កម្មវិធី “Delectable Oyster Night” ម្ដង​ទៀត​យប់​នេះ​។ អ្នក​អាច​ទទួល​បាន​ Oysters ៦​ គ្រាប់​និង​ White Wine ឥត​កំណត់​ក្នុង​តម្លៃ ១០​ដុល្លារ​ ចាប់​ពី​ម៉ោង ៥​ល្ងាច​ដល់​​៨​យប់​​ ទីតាំង​តាម​បណ្ដោយ​វិថី ព្រះសីហនុ។

oysters mr bean

អាហារ​សមុទ្រ​ក៏​នឹង​មាន​ដាក់​ឲ្យ​ញ៉ាំ​នៅ​កម្មវិធី​ “Paella Madness” នៅ​ Bouchon ជាមួយ​នឹង​ភេសជ្ជៈ​ស្វាគមន៍​មួយ​កែវ​ tapas ចាប់​ផ្ដើម​១​ និង​ Paella ស្រស់ៗ​មួយ​ចាន​ធំ ដែល​ទាំង​អស់​នោះ​ក្នុង​តម្លៃ ១៥​ដុល្លារ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​១០​យប់​ នៅ Bouchon Wine Bar ផ្លូវលេខ ១៧៤។ នៅ Eleven One Kitchen អ្នក​អាច​ញ៉ាំ​អាហារ​ BBQ គ្រឿង​សមុទ្រ​ និង​ឆ្អឹង​ជ្រូក​ឫ​ត្រី​សាល់ម៉ុន​ក្នុង​តម្លៃ ចាប់​ពី ៤.៩៥ដុល្លារ​ដល់​ ៩.៩៥​ដុល្លារ​ ដាក់​លក់​​តាម​ទំហំ​ចាន​។​ ចាប់​ពី​ម៉ោង ៧​ល្ងាច​ដល់​១១​យប់​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ​ ៤៦០។

សម្រាប់​ BBQ នៅ​ម្ដុំ​ទន្លេ​បាសាក់​ ឆ្ពោះទៅ​កាន់​ 21 Bar ដែល​នឹង​មាន​ BBQ ឥត​កំណត់​ចាប់​ពី​ម៉ោង ៦​ល្ងាច​ត​ទៅ ក្នុង​តម្លៃ​តែ​៦​ដុល្លារ បន្ថែម​ជាមួយ​ជម្រើស​ភេសជ្ជៈ​ពិសេសៗ និង DJ ចាក់​ភ្លេង​ចាប់​ពី​ម៉ោង ៨​យប់​ត​ទៅ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ២១។

គិត​ថា​អ្នក​អាច​ឈ្នះ​ពាន​រង្វាន់​ផឹក​ស្រាបៀរ? ទៅចូល​រួម​កម្មវិធី TELL Beerfest ដែល​អ្នក​ត្រូវ​ចំណាយ​ទឹក​ប្រាក់​១៥​ដុល្លារ​សម្រាប់​​ Leffe blond beer និង​អាហារ​បុហ្វេ​បែប​អឺុរ៉ុប​ឥត​កំណត់។ បន្ថែម​ពី​នេះ​ក៏​មាន​ ការ​សម្ដែង​តន្ត្រី​, ការ​ចាប់​រង្វាន់​ និង ការ​ប្រឡង​ប្រជែង​ផឹក​ស្រា​បៀរ​ ហើយ​ក៏​មាន​ការ​ប្រកួត​ញ៉ាំ​សាច់​ក្រក​ទៀត​ផង​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​១១​យប់​ នៅ TELL Restaunrant and Beer Garden ផ្លូវ​លេខ៩០។

oktoberfest dancers.gif

មាន​អ្វី… ដាក់​បញ្ចាំង?

កម្មវិធី​​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លីចតុមុខ​ (CSFF) គឺ​ជា​កម្មវិធី​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ដាក់​បញ្ចូល​​នូវ​រឿង​ខ្លីៗ​ពី​សំណាក់​អ្នក​ផលិត​ភាព​យន្ត​រាប់​ពាន់​នាក់​ពី​ជាង​១២០​ប្រទេស​ទូទាំង​ពិភពលោក។ ភាពយន្ត​ជា​ច្រើន​ បាន​ដាក់​បញ្ចាំង​រាល់​ចុង​សប្ដាហ៍​នៅ​តាម​រោង​កុន​ទូទាំង​ទីក្រុង​​ភ្នំពេញ​ (មហោស្រព​ចតុមុខ, Major Cineplex, Legend City Mall, Legend TK, Legend Meanchey, Prime Cineplex, Frenh Institute, Bophana Center, Meta House, និង Diamond Island) ចំពោះ​តម្លៃ​សំបុត្រវិញ​គឺ​មិន​បាច់​បារម្ភ​ទេ ដោយ​អ្នក​អាច​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ។ កាល​វិភាគ​ដាក់​បញ្ចាំង​ទាំង​អស់គឺ​នៅ​ទី​នេះ 

នៅឯ Bophana Centre វិញ​ នឹង​មាន​ដាក់​បញ្ចាំង​នូវ​ទស្សនីយភាព​ដ៏​កម្រ​មួយ​ នៃ​ក្រុម​របាំ​បាឡេ​រាជវង្យ​ដ៏​ល្បី​ នៅ​ក្នុង​សម័យ​កាល​ឆ្នាំ ១៩៦៥។ ចាប់​ពី​ម៉ោង ៥​ល្ងាច​ដល់​៧​យប់ នៅ Bophana Centre ផ្លូវ​លេខ ២០០។

នៅ​ត្រើយ​ម្ខាង? ទៅ​កាន់​ Outpost ដើម្បី​ចូល​រួម​ទស្សនារឿង​ “The Theory of Everything” និយាយ​អំពី​រឿង​រ៉ាវ​ដ៏​ឈឺ​ចាប់​របស់ Stephen Hawking និង​ភរិយា​របស់​លោក ដែល​បាន​ឆ្លងកាត់​ការ​តស៊ូ​ជា​ច្រើន​ ដើម្បី​ប្រឈម​មុខ​នឹង​ជម្ងឺ​ដ៏​កាច​សាហាវ​ ធ្វើ​ឲ្យ​លោក​បាត់​បង់​សមត្ថភាព​ គ្រប់​គ្រង​រូប​រាង​កាយ​របស់​លោក ជា​ពិសេស​ថា​តើ​លោក​អាច​ធ្វើ​យ៉ាង​ណា​ទើប​ជម្នះ​រហូត​បាន​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ទោះ​បី​ជា​មាន​ជម្ងឺ​នេះ។ ចាប់​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង ៧​​ដល់​៩​យប់​ នៅ Outpost ផ្លូវ​ទន្លេ​សាប។

មាន​អ្វី…​នៅ​ឆាក​សម្ដែង?

ភ្នំ​ស្ករ​និង​សម្ដែង​នៅ Tusk យប់​នេះ​ រំពឹង​ថា​ជា​ការ​សម្ដែង​មួយ​ប្រកបដោយ​ថាមពល និង​កក្រើក​។ ចាប់​ពី​ម៉ោង ៩​យប់​ត​ទៅ​នៅ Tusk ផ្លូវ​ ២៧៨។

Zargz នឹង​ចាប់​ផ្ដើម​ការ​សម្ដែង​លឿន​បន្តិច​នៅ Stage Bar គឺ​ចាប់​ពី​ម៉ោង ៤​ល្ងាច​នៅ ជ្រោយ​ស៊ីសុវត្តិ(Sisowath Quay)។ Lisa Conception នឹង​នាំ​យក​នូវ​ការ​សម្ដែង​ Acoustic Covers ដ៏​ពូកែ​របស់​នាង​ទៅកាន់ Botanico ចាប់​ពី​ម៉ោង ៧​យប់​ នៅ​ផ្លូវ​លេខ ២៩។ អ្នក​ពូកែ​លេង​ហ្គីតា Antti Siitonen នឹង​ចូល​ដៃ​គ្នា​ជាមួយ Ian Mark Francisco នៅ Farm to Table ចាប់​ពី​ម៉ោង៩យប់​ត​ទៅ​ នៅ​ជ្រោយ​ស៊ីសុវត្ថិ​។ នៅ​ Jazz Club នឹង​មាន​ការ​សម្ដែង​ដោយ Frank Herrgott Tro ចាប់​ពី​ម៉ោង ៩​យប់​ត​ទៅ នៅ​ផ្លូវ​លេខ ២៨២។

 

មាន​អ្វី…នៅ​យប់​ជ្រៅ?

META House នឹង​មាន​កម្មវិធី​ជប់លៀង Friday Vinylmania Collective យប់​នេះ​ មាន​តែ​ Records ពិតៗ​តែ​ប៉ុណ្ណោះ​ដែល​ត្រូវ​ចាក់​ ចាប់​ពី​ម៉ោង ៩​យប់​ដល់​២​ទៀប​ភ្លឺ​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​សុធារស។ នៅ​ Show Box ក៏​នឹង​មាន​កម្មវិធី Electro Disco រៀប​ចំ​ដោយ DJ Remix ចាប់​ពី​ម៉ោង ៧:៣០ល្ងាច​ដល់​ ១០:៣០​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៣០។ នៅ​ Top Banana គឺ​នឹង​មាន​ការ​សម្ដែង​ចុង​ក្រោយ​មួយ​របស់​ DJ Kaztet Dee (WAT A GWAAN) នៅ​ទីក្រុង​ភ្នំពេញ​ ចាប់​ពី​ម៉ោង ៩​ល្ងាច​ដល់​១​យប់​ ទីតាំង​តាមបណ្ដោយ​ផ្លូវ​លេខ ២៧៨។

បន្ថែម​ពី​នេះ DJ Shaman, DJ St Vincent និង Alan Ritchie នឹង​សម្ដែង​នៅ Pontoon Pulse ចាប់​ពី​ម៉ោង ១០​យប់​ដល់​៤​ទៀប​ភ្លឺ​ ទីតាំង​តាម​ផ្លូវ​លេខ ៥១។

 

កម្មវិធី​ចុង​ក្រោយ…

ក្រុម​ Design Kompany ចូល​រួម​ជាមួយ Jazz Club យប់​នេះ​ដើម្បី​បង្កើត​កម្មវិធី​មួយ​ដែល​​ ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​អំពី សិល្បៈ​និង​ការ​ច្នៃ​ប្រឌិត។ “The Prospect of Beauty” គឺ​កំណត់​ឲ្យ​អ្នក​ចួលរួម​តែ​១០​អ្នក​តែ​ប៉ុណ្ណោះ ហើយ​ប្រើ​ប្រាស់​ល្បែង​​បុរាណ​មួយ​បែប​ ដើម្បី​ឲ្យ​​មាន​វត្តមាននូវគំនិត​ផ្សេងៗ​។ ហើយ​នឹង​មាន​ការ​ប្រគុំតន្ដ្រី​ Jazz Concert បន្ទាប់​ពី​នោះ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​យប់​ដល់​១០​យប់​ នៅ Jazz Club ផ្លូវ​លេខ ២៨២​ សំបុត្រ​តម្លៃ ១០​ដុល្លារ។

 

ថ្ងៃ​សៅរ៍

ជប់​លៀង​ហាឡូវីន

មាន​ជម្រើស​ជា​ច្រើន​ តែ​មិនមាន​ពេល​ច្រើន។ កម្មវិធី​ដ៏​ធំ​បំផុត​នឹង​មាន​នៅ Tusk ដែល​ជា​កម្មវិធី Moondance Z ចាប់​ពី​ម៉ោង​ ៨​ល្ងាច​ដល់​២​ទៀប​ភ្លឺ​ ផ្លូវ​លេខ ២៧៨។ ឫ​ Raise the Dead នៅ Cloud ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់​២​ទៀប​ភ្លឺ នៅ​ផ្លូវ​លេខ​៩។ ចូល​បាន​ប្រសិន​ជា​អ្នក​ហ៊ាន​នៅ Club Love  ចាប់​ពី​ម៉ោង ១០​យប់​ដល់​៤​ទៀប​ភ្លឺ​ ផ្លូវ​លេខ​ ២៧៨។ ឫ​ក៏​ចូល​រួម​កម្មវិធី Abandoned asylum-themed party នៅ​ Hotel Cambodiana ដែល​ជា​កម្មវិធី​ឧបត្ថម្ភដោយ​ Heineken ចាប់​ពី​ម៉ោង ៤​ល្ងាច​ដល់​១១​យប់​ នៅ​ជ្រោយ​ស៊ីសុវត្ថិ (Sisowath Qua) និង The Haunting នៅ Elbow Room ចាប់​ពី​ម៉ោង ៨​យប់​ដល់​២​ទៀប​ភ្លឺ​ នៅ​ផ្លូវលេខ​ ៣០៨ ដែល​នឹង​មាន​ Cocktail ជូន​ដោយ​ឥត​គិត​ថ្លៃ​ប្រសិន​ជា​អ្នក​មក​ដល់​ជាមួយ​នឹង​ Costume ចាប់​ពី​ម៉ោង ៨​ដល់​១០​យប់។ អ្នក​អាច​មើល​រាល់​ជម្រើស​ទាំង​អស់​ទាក់​ទង​នឹង​បុណ្យ​ហាឡូវីន​នៅ​ទី​នេះ ។

មាន​អ្វី…​សម្រាប់​អាហារ?

នៅ​ Justice Cafe នឹង​មាន​កម្មវិធី​មួយ​គឺ “Brunch for Change ថ្ងៃ​នេះ​ ដែល​មាន​គោល​បំណង​ប្រមូល​ផ្ដុំ​គ្រប់​គ្នា​ដែល​មាន​គោល​បំណង​ចង់​ឲ្យ​កម្ពុជា​កាន់​តែ​ល្អ​ជាង​នេះ។ ចំណូល​សរុប​បាន​មក​ពីកម្មវិធី​នេះ​នឹង​ យក​ទៅ​ផ្គត់​ផ្គង់​ការ​ងារ​របស់​ពួក​គេ​ គឺ​ការ​ផ្ដល់​នូវ​កន្លែង​ជួប​និង​ផ្គត់ផ្គង់​កុមារ​កម្ពុជា​ ដែល​អាច​ផ្លាស់​ប្ដូរ​កម្ពុជា​នៅ​ថ្ងៃ​អនាគត។ ពេល​នេះ​ ក្រុម​ការងារ​ គឺ​កំពុង​តែ​រៃ​អង្គាស​ប្រាក់​ដើម្បី​ បង្កើត​ស្ទូទីយ៉ោ​ថត​វីដេអូ​មួយ​។ ចាប់​ពី​ម៉ោង ១១​ព្រឹក​ដល់​ ២​ល្ងាច​ នៅ Justice Cafe ផ្លូវ​លេខ ៥៣BT។ អាច​កក់​សំបុត្រ​មុន​តាម​: rsvp@justice.cafe។

ប្រសិន​ជា​ចង់​ញ៉ាំ​ Pizza ជាមួយ​នឹង​ទេស​ភាព​ល្អ កុំ​ភ្លេច​ទៅ​កាន់​កម្មវិធី Moon Pizza Bar’s nod to Halloween។ ដែល​ចំណាយ​តែ ២៥​ដុល្លារ​នឹង​ផ្ដល់​លោក​អ្នក​នូវ​ភីស្សា​ដោយ​ឥត​កំណត់​ ព្រមទាំង​ភេសជ្ជៈ​ផ្សេងៗ​ជាមួយ​នឹង​ការជប់​លៀង​តែង​ខ្លួន​ជា​ចោរ​សមុទ្រ​នៅ​លើ​ដំបូល​។ ទីតាំងនៅ Moon Pizza Bar ផ្លូវ​លេខ ២០០។

pirate jack sparrow.gif

មាន​អ្វី…ទាន់​សម័យ?

នៅ Milano Fine Dining​ នឹង​មាន​កម្មវិធី the Kor Khor Fashion Show រាត្រី​នេះ ជាមួយ​នឹង​ការ​រចនា​ម៉ូត​ផ្សេងៗ​តម្រូវ​នឹង​បុណ្យហាឡូវីន បន្ថែម​ជាមួយ​ Canapes និង​ភេសជ្ជៈ​ស្វាគមន៍។ ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​៩​យប់​ នៅ​ Milano Fine Dining ផ្លូវ​សុធារស។

មាន​អ្វី..​.​ដាក់​បញ្ចាំង?

កម្មវិធី​​មហោស្រព​ភាពយន្ត​ខ្នាត​ខ្លីចតុមុខ​នឹង​បន្តដល់​ថ្ងៃ​នេះ​ អាច​មើល​កាលវិភាគ​បាន​ដាក់​បង្ហាញ​​នៅ​ថ្ងៃ​សុក្រ។

នៅ​ Flicks 1 នឹង​មាន​ការដាក់​បញ្ចាំង​ដ៏​ពិសេសមួយ​នៃ​រឿង “The Light Between Oceans” ដែល​ធ្វើឡើង​ដោយ​ ICF ដែល​នឹង​បង្ហាញ​ពី​រឿង​រ៉ាវ​របស់​គូស្នេហ៍​សញ្ជាតិ្ត​អូស្រ្ដាលី​មួយ​គូ បាន​យក​ទារក​មក​ចិញ្ចឹម​ ដែល​ពួក​គេ​រក​ឃើញអណ្ដែត​នៅ​សមុទ្រ។ ការ​ដាក់​បញ្ចាំង​នេះ​គឺ​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្ដែ ICF នឹង​ស្វាគមន៍​នូវរាល់​ការ​បរិច្ចាក​ផ្សេងៗ។ ការ​ពិភាក្សា​មួយ​នឹង​មាន​បន្ទាប់​រឿង​បញ្ចាំង​ចប់។

មានអ្វី…នៅឆាក​សម្ដែង?

តារា​ចម្រៀង​ ឈិន​ មានិច្ច​ នឹង​សម្ដែង​ក្នុង​កម្មវិធីខនសឺត​មួយ​លើឆាក​ Pi Pay នៅ Aeon Mall ថ្ងៃ​នេះ​ ដោយ​អម​ដោយ​ក្រុម​រាំ​​ OMG។ បន្ថែម​ពី​នេះ​អ្នក​ទិញ​ឥវ៉ាន់​ដែល​បាន​ប្រើ​ប្រាស់​ Pi Pay នឹង​អាច​ចូល​រួម​កម្មវិធីចាប់​រង្វាន់ ដើម្បី​ឈ្នះ​ទឹក​ប្រាក់ ៥០០​ដុល្លារ ឫ​ទូរសព្ទ Samsung Galaxy S8។ ចាប់​ពី​ម៉ោង ៦ល្ងាច​​ត​ទៅ​នៅ​ជាន់​ផ្ទាល់​ដី ផ្សារ​ទំនើប Aeon Mall ផ្លូវ​សុធារស។

នៅ​ពេល​ល្ងាច​ Acoustic Trio របស់​កញ្ញា Sarawan នឹង​សម្ដែង​តន្ដ្រី​របស់​តារា​ស្រី​ល្បីៗ​នៅ Alchemy ចាប់​ពី​ម៉ោង ៨​យប់​ នៅ​ផ្លូវ​លេខ ១២៣។ ម្ចាស់​ក្សត្រី Punk គឺ Vartey Ganiva នឹង​សម្ដែង​នៅ Botanico ចាប់​ពី​ម៉ោង ៧​យប់​ដល់​៩:៣០​ល្ងាច​។ ក្រុម​ចម្រៀង​ Cover ចង្វាក់​រ៉ុក Fender Bender នឹង​សម្ដែង​នៅ Stage Bar ចាប់​ពី​ម៉ោង ៨​យប់​ ទីតាំង​នៅ​ជ្រោយ​ស៊ីសុវត្ថិ(Sisowath Qoay) ហើយ​ ភ្នំស្ករ​នឹង​សម្ដែង​នៅ Oscar’s On the Corner ចាប់​ពី​ម៉ោង ១០​យប់​ នៅ​កែង​ផ្លូវ​លេខ​ ១៣​និង​១០៤។

ក៏​មាន​ការ​រាំ​កម្សាន្ត​ចង្វាក់​ឡាទីន​នៅ Duplex ជាមួយ​នឹង​ចង្វាក់​ភ្លេង​ពី Felix El Moreno Melin និង​ 12Me ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​១០​យប់​ ផ្លូវ​លេខ ២៧៨ ហើយ​ប្រសិន​ជា​អ្នក​ចង់​បង្កើត​តន្ដ្រី​ដោយ​ខ្លួន​ឯង​ ចូល​រួម​កម្មវិធី​ Karaoke តាម​បែប​ Halloween នៅ DJ Guesthouse & Lounge រៀប​ចំ​កម្មវិធី​ដោយ Saska Chewan​​ ចាប់​ពី​ម៉ោង ៨​យប់​ដល់​១១​យប់។

មាន​អ្វី…នៅ​យប់​ជ្រៅ?

ចង់​ជៀស​ចេញ​ពី​ការ​ជប់​លៀង​តុបតែង​ខ្លួន​មែន​ទេ? សម្រាប់​អ្នក​ដែល​មិន​ចង់​ចូល​រួម​កម្មវិធិ Halloween តែ​នៅ​ចង់​រាំ​កម្សាន្ត​នោះ ទៅ​ចូល​រួម​ជាមួយ Disc Joshi និង DJ Moudy នៅ​ MadHouse ចាប់​ពីម៉ោង​១០​យប់​ដល់​ ៧​ព្រឹក​ នៅ​ផ្លូវ​លេខ ១៧២។ Eddie Richards, Tim Coates និង Dr Wah Wah ជប់​លៀង​នៅ Pontoon Pulse ចាប់​ពី​ម៉ោង ១១​យប់​ដល់​៥​ទៀប​ភ្លឺ ទីតាំង​ផ្លូវ​លេខ​ ៥១ ឫ ចូលរួម​កម្មវិធី Cambodian Rock Night នៅ​ META House ចាប់​ពី​ម៉ោង ៩​យប់​ដល់​២​ទៀប​ភ្លឺ ទីតាំង​តាម​វិថី សុធារស។

 

កម្មវិធីចុង​ក្រោយ…

ចាប់​អារម្មណ៍​ក្នុង​ការ​សិក្សា​អំពី​ជំនួញ​ខ្នាត​តូច​នៅ​កម្ពុជា ឫ​ក៏​ចូលរួម​គាំទ្រ​ស្ត្រី​ពូកែៗ​ដើម្បី​ជម្នះ​រណាំង​ផ្លូវ​ភេទ​នៅ​ភ្នំពេញ? ចូល​រួម​កម្មវិធី SHE Conference ដែល​នឹង​មាន​អ្នក​បញ្ចប់​ការ​សិក្សា​ពី​កម្មវិធី SHE investion និយាយ​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ ការ​ពិបាក​ផ្សេងៗ​និង​ជោគជ័យ។ បន្ថែម​ពី​នោះ នឹង​មកាន​កម្មវិធី​ផ្សេងៗ​សម្ដែង​ដោយ​អ្នក​សិល្បៈ​ខ្មែរ​ទៀត​ផង​។ ចាប់​ពី​ម៉ោង ៨​យប់​ដល់​៥​ល្ងាច​ នៅ​សកលវិទ្យាល័យ ពុទ្ធិសាស្ត្រ ផ្លូវ​លេខ ១៨០, ១៨៤។ សំបុត្រ​តម្លៃ ៥​ដុល្លារ​នៅ​ច្រក​ចូល ២ដុល្លារ​សម្រាប់​សិស្សនិស្សិត។

 

ថ្ងៃ​អាទិត្យ

ជប់លៀង​ហាឡូវីន

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​សម្រាប់​កម្មវិធី​លើក​ដំបូង mini-music និង​ art festival គឺ Posit+ve Vibes នឹង​ត្រលប់​មក​ Tusk ម្ដងទៀត​លើក​នេះ​ជាមួយ​នឹង​ការ​ជប់​លៀងបែប​រន្ធត់។ បន្ថែម​ពី​នេះ តម្លៃ​ចូល​រួម​គឺ​មិន​គិត​ថ្លៃ​ ហើយ​អ្នក​ក៏​អាច​អាច​យក​ស្រាបៀរ​ដោយ​គិត​ថ្លៃ​ផង​ដែរ។​ ចាប់​ពី​ម៉ោង ៣​រសៀល​ដល់​ ១​យប់ នៅ​ Tusk ផ្លូវ​លេខ ២៧៨។

បុណ្យហាឡូវីន​ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​តុបតែង​ខ្លួន ដូច្នេះ​នេះ​ហើយ​គឺ​ជា​ពេល​វេលា​ដ៏​ពិសេស​មួយ​ដែល​អ្នក​អាច​បញ្ចេញ​នូវ​ ធាតុពិត​របស់​អ្នក​។ ចូល​រួមកម្មវិធី Cosplay for Charity: Halloween Edition ជាមួយ​នឹង​តម្លៃសំបុត្រ ៤ដុល្លារ ហើយ​នឹង​ចូល​ទៅកាន់​ក្រុមបរិច្ចាក SCADP។ ចាប់​ពី​ម៉ោង ១​រសៀល​ដល់​៥ល្ងាច​នៅ សណ្ឋាគារ InterContinental ផ្លូវ​ម៉ោសេទុង។

ខណៈ​នោះ​ដែរ នឹង​មាន​កម្មវិធី Halloween Happy Hour នៅ​ Farm to Table ចាប់​ពី​ម៉ោង ៦​ល្ងាច​ ដែល​អ្នកអាច​សាក​ល្បង​នូវ​អាហារ​ផ្សេងៗដូច​ជា Black Magic, Blood Sangria, Beetle Juice និង Frog leg Martini ចាប់​ពី​ម៉ោង ៦​ល្ងាច​ នៅ Farm to Table ផ្លូវ​លេខ ៣៦០។

បន្ទាប់​មក​ទៀត​នៅ Epic Club នឹងមាន​កម្មវិធី​ ជប់លៀងហាឡូវីន​ធំៗ​ចំនួន​២​យប់ ចាប់​ពី​ម៉ោង ៩​យប់​ដល់​៣​ភ្លឺ ទីតាំង​នៅ​ខាង​ក្រោយ ស្ថានទូត​រុស្សី សង្កាត់​ទន្លេបាសាក់។

មានអ្វី… សម្រាប់​អាហារ?

អាហារ​ប្រពៃណី​របស់​អង់គ្លេស​គឺ Sunday Roast ដែល​មាន​បន្ថែម​នូវ Yorkshire Puddings ក្នុង​បរិមាណ​សម​ស្រប​គឺ​នឹង​ដាក់​ឲ្យ​នៅ The Box Office រួម​បញ្ចូល​ទាំង​ការ​ប្រគំតន្ដ្រី​ពី Jamie May Ann ចាប់​ពី​ម៉ោង ១​រសៀល​ដល់​៨​យប់​ នៅ The Box Office ផ្លូវ​លេខ ២៩។

ដើម្បី​អបអរសាទរ​ខែ​ដំបូង​ដ៏​ល្អ Stage Bar នៅ​មាត់​ទន្លេ​នឹង​មាន​កម្មវិធី​ចែក​ Beer ដោយ​ឥត​គិត​ថ្លៃចាប់ពី​ម៉ោង ៧:៣០ដល់​៨យប់ ទីទាំង​នៅជ្រោយ​ស៊ីសុវត្ថិ។

មាន​អ្វី​…ដាក់​បញ្ចាំង?

កម្មវិធីមហោស្រព​រឿង​ខ្នាត​ខ្លី​ចតុមុខ​នឹង​បន្ដ​ដល់​ថ្ងៃ​នេះ អាច​មើល​កាលវិភាគ​នៅ​ថ្ងៃ​សុក្រ។

សម្រាប់​អ្នក​ចូល​ចិត្ត​រឿង​បែប​កំប្លែង​ កុំ​ភ្លេច​ទៅ​មើល​រឿង “How to Be a Latin Lover” នៅ Flicks 1។ គឺ​ជា​សាច់​រឿង​មួយ​ដែល​និយាយ​អំពី បុរស​ម្នាក់​ចង់​សុំ​ស្នេហ៍​ស្រី​មេម៉ាយ​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់​ បន្ទាប់​ពី​ប្រពន្ធ​វ័យ ៨០​ឆ្នាំ​របស់​លោក​ បណ្តេញ​លោក​ចេញ​ដើម្បី​រក​គូស្នេហ៍​វ័យ​ក្មេង​ជាង​លោក។

មាន​អ្វី…សម្ដែង​លើ​ឆាក?

យប់​នេះ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ទាក់​ទង់​នឹងការ​ជប់​លៀង​​បុណ្យហាឡូវីន ប៉ុន្ដែ​អ្នក​អាច​មក​មើល Antii Siitonen និង Ian Mark Francisco សម្ដែង​នៅ Hops Brewery នៅ​ម៉ោង ៧​ល្ងាច ទីទាំង​ផ្លូវ​លេខ ២២៨។

កម្មវិធីចុងក្រោយ

ពូកែ​លេង Poker អត់?​ នៅ Riverking Poker Club នឹង​អាច​អោយ​អ្នក​ចូលរួម​លេង​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ​ឈ្មោះ Riverking Poker tornament ដោយ​ចំណាយ​តម្លៃ​សំបុត្រ​ ២៥​ដុល្លារ ចាប់​ពី​ម៉ោង ៥​ល្ងាច​ ទីតាំង​នៅតាម​ផ្លូវ​លេខ ២១៤។

នេះគឺ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​ទាំង​អស់​សម្រាប់​ចុង​សប្ដាហ៍​នេះ! កុំ​ភ្លេច​ ​ “ចុះ​ឈ្មោះ​នៅទី​នេះ”​ ដើម្បី​ទទួល​បាន​​មគ្គុទេសក៍​រាល់​សប្តាហ៍​នៅ​ក្នុង​ប្រអប់​សារ​របស់​អ្នក រៀង​រាល់​ថ្ងៃ​សុក្រ។ ជួបគ្នា​នៅ​ឱកាស​ក្រោយ​ទៀត​!!!

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in ការ​ណែនាំ​ និង Reviews ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top