Connect with us

គួរ​តែ​អ្វី​ចុង​សប្ដាហ៍​នេះ ជំនួ​ស​ដើរលេង​ខាង​ក្រៅ?

មគ្គទេស​ចុង​សប្ដាហ៍

គួរ​តែ​អ្វី​ចុង​សប្ដាហ៍​នេះ ជំនួ​ស​ដើរលេង​ខាង​ក្រៅ?

គួរ​តែ​អ្វី​ចុង​សប្ដាហ៍​នេះ ជំនួ​ស​ដើរលេង​ខាង​ក្រៅ?

ជាមួយ​នឹង​ដំណឹង​នៃការ​រាតត្បាត​ថ្មី​នូវ​ជំងឺ Covid19 ពួក​យើង​បាន​ធ្វើ​​មគ្គុទេស៍ណែនាំ ​សម្រាប់​​ការ​សម្រាក​ក្នុង​ផ្ទះ​ឬ​តាម​សណ្ឋាគារ​វិញ​ជាជាង​ដើរលេង​នៅ​ខាងក្រៅ….

ជំនួស​ឲ្យ​ Roundup ដូច​រៀង​រាល់​សប្ដាហ៍​ លើក​នេះ​យើង​លើក​យក​នូវ​សកម្ម​ភាព​នានា ដែល​អាច​ឲ្យ​អ្នក​ធ្វើ​បាន​ដោយ​មាន​សុវត្ថិភាព​នៅ​ក្រុង​ភ្នំពេញ​ ចុង​សប្ដាហ៍​នេះ។ អីចឹង​គ្រាន់​តែ​ស្លៀក​ពាក់​ឈុត​គេង​របស់​អ្នក កម្ម៉ង់​អាហារ​ពី​ខាង​ក្រៅ​ (ឬស្រាបៀរ) ហើយ​ស្នាក់​នៅ​ផ្ទះ​ដោយ​​ធានានូវ​ផាសុខភាព។

កម្មវិធី​ផ្សេងៗ​ តាម​អនឡាញ

 

សម្រាប់​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ចុង​សប្ដាហ៍​នេះ​ អ្នក​ក៏​អាច​ទស្សនា​ពី​ផ្ទះ​ក៏​បាន។ មជ្ឈមណ្ឌល​បុប្ផាណា នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​និយាយ​អំពី​​សម័យ​កាល​ខ្មែរ​ក្រហម​នៅ លើ​ទំព័រ​ Facebook របស់​ពួក​គេ​។ ចាប់​ពី​ម៉ោង​៥​ល្ងាច​ថ្ងៃសៅរ៍​ចុង​សប្ដាហ៍​នេះ។

 

BlaBla Language Exchange បាន​ផ្លាស់​ប្ដូរ​កម្មវិធី​ជួប​ជុំ​ថ្ងៃ​អាទិត្យ​ពួក​គេ​មក​ធ្វើ​ជា​លក្ខណៈ​អន​ឡាញ​វិញ​ ចាប់​ផ្ដើម​ពី​ម៉ោង​៦​ល្ងាច អាច​ចុះ​ឈ្មោះ​បាន​នៅ​ទី​នេះ។​

 

ឬ​ប្រសិន​ជា​អ្នក​ចង់​យល់​ដឹង​បន្ថែម​នៃ​ការ​បង្រៀន​របស់​ព្រះ​ពុទ្ធ អ្នក​អាច​តាម​ដាន Suttavada Foundation សម្រាប់​ការ​បរិយាយ​តាម​អនឡាញ​មួយ​នៅ​ល្ងាចថ្ងៃសៅរ៍​​សប្ដាហ៍​នេះ​ ចាប់​ពី​ម៉ោង​៦​។

 

នៅ​ផ្ទះ​អាន​សៀវ​ភៅ

 

 

បើ​សិន​ជា​អ្នក​ចង់​ចំណាយ​ពេល​ចុង​សប្ដាហ៍​នេះ​អាន​សៀវភៅវិញ អ្នក​អាច​ជ្រើស​រើស​សៀវ​ទាំង​នេះ ដែល​និយាយ​ខ្លះ​ៗពី​ប្រវត្តិ​សាស្រ្ត ឬ​លក្ខណៈ​ពិសេសៗ​នានា​នៃ​ប្រទេស​កម្ពុជា​។

 

បណ្ដា​រឿង​ខ្លីៗ​និង​កំណាព្យ​ពី​អ្នក​និពន្ធ​ Santel Phin ចំណង​ជើង​ថា Cambodia in My Dream អ្នក​អាច​ទិញ​បាន​នៅ Amazon ជា​លក្ខណៈ​សៀវ​ភៅ​ឬ​ក៏​ជា​ Kindle Edition ផង​ដែរ។

 

អ្នក​ក៏​អាច​ទិញ​សៀវភៅ​ល្បីៗ​បី​ក្បាល​ពី​អ្នក​និពន្ធ អឹង លឿង​ ដែល​ក្នុង​នោះ​មាន​សៀវ​ភៅ First They Killed My Father, Lucky Child និង Lulu in the Sky អ្នក​អាច​រក​ជាវ​បាន​សឹង​តែ​គ្រប់​កន្លែង​លក់​សៀវភៅ​ឬតាម​អ៊ីនធឺណិត។

 

សៀវ​ភៅ​ប្រលោម​លោក​បែប Thriller ពី​អ្នក​និពន្ធ​ខ្មែរ​អាមេរិក​ មាស សម្បត្តិ ចំណង​ជើង​ថា The Governor’s Daughter (និយាយ​ពី​រឿង​រ៉ាវ​ អំឡុង​ខ្មែរ​អាណា​និគម​បារាំង) និង​រឿង​បែប​ មិន​មែន​ជា​រឿង​ប្រឌិត (Non-fiction) ចំណង​ជើង​ថា The Immortal Seeds (និយាយ​អំពី​ប្រវត្តិ​នៃ​គ្រួសារ​មួយ​រស់​នៅ​ក្រោម​អាណានិគម​ខ្មែរ​ក្រហម)​។ សៀវ​ភៅ​ទាំង​ពីរ​នេះ​អាច​នឹង​ពិបាក​រក​ទិញ​បន្តិច​ ប៉ុន្តែ​អ្នកអាច​ស្វែង​រក​បាន​នៅក្នុង Amazon Kindle ផង​ដែរ។ 

 

The King’s Last Song ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​កាណាដា Geoff Ryman គឺ​ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិសាស្ត្រ​មួយ​ កើត​ឡើង​នៅ​ប្រទេស​កម្ពុជា។ សៀវ​ភៅ​នេះ​ក៏​និយាយ​រៀប​រាប់​ពី​ ស្ថានភាព​នៃ​សម័​យ​អង្គរ​ ព្រមទាំង​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​សម័យ​កាល​ខ្មែរ​ក្រហម​ផង​ដែរ។ អ្នក​អាច​ស្វែង​រក​សៀវ​ភៅ​នេះ​បាន​នៅ​តាម​តូប​លក់​សៀវ​ភៅ​នានា​នៅ​ទីក្រុង​ភ្នំពេញ។ 

 

ឥឡូវ​នេះ​អ្នក​អាច​ ទិញ​សៀវ​ភៅ​ស្នាដៃ​របស់​អ្នក​នាង​ Monika Tep ចំណ​ង​ជើង​ថា “Life Between Two Worlds” និយាយ​អំពី​ដំណើរតស៊ូ​ផ្សងព្រេង​តាំង​ពី​ជា​ជន​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា រហូត​ដល់​ក្លាយ​ជា​អ្នក​ជំនួញ​ជោគជ័យ​មួយ​រូប​ ជាតារា​ម៉ូដែល​ព្រម​តាំង​ជា​ម្ចាស់​ទីតាំង​ Spa មួយ​កន្លែង​នៅ Beverly Hills សហរដ្ឋអាមេរិក។ រឿង​រ៉ាវ​របស់​នាង​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ ជា​ពិសេស​នោះ​គឺ​ ជំរុញ​ទឹក​ចិត្ត​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ការ​តស៊ូ។ សម្រាប់​ពេល​នេះ​នាង​កំពុង​ស្នាក់​នៅ​ទីក្រុង​ភ្នំពេញ​ ដូច្នេះអ្នក​អាច​ស្នើរ​ទិញ​សៀ​វ​ភៅនេះ​តាមរយៈ​គេ​ហទំព័រ​ Facebook មុន​នឹង​សៀវ​ភៅ​នេះ​ដាក់​លក់​នៅ​ខែ​ក្រោយ ចំណែកឯ​សៀវ​ភៅ​ជា​ភាសារខ្មែរ​នឹង​ដាក់​លក់​នៅ​ខែ​បន្ទាប់។​​ 

 

 ប្រសិនជា​អ្នក​តាម​ដាន​នូវ​រឿង​រ៉ាវ​ក៏ដូច​ជា​ស្នាដៃ​នៃ​បណ្ដា​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ពួក​គេ​មាន​អ្វី​ពិសេសៗ​ជា​ច្រើន​ដើម្បី​ចែក​រំលែក​ ជា​ពិសេស​គឺ​បណ្ដា​អ្នក​និពន្ធ​ខ្មែ​រ​អាមេរិក។ អ្នក​និពន្ធ​ខ្លះៗ​ដែល​អ្នក​គួរ​តែ​ផ្ដោត​សំខាន់​នោះ​គឺ Angela So, Monika Sok និង Sokunthary Svay។ ជា​អកុសល​អ្នក​និពន្ធ Anthony Veasna បា​ន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​ក្នុង​អាយុ​វ័យ​ត្រឹម​តែ​២៨​ឆ្នាំ ប៉ុន្តែ​សៀវ​ភៅ​នៃ​រឿង​ខ្លីៗ​របស់​លោក នឹង​ត្រូវ​បោះ​ពុម្ភ​ផ្សាយឆ្នាំ​នេះ។ នេះ​គឺ​ជា​ការ​ High Light ស្នាដៃ​ខ្លះ​ៗ​របស់​លោក  Three Women of Chuck’s Donuts ផ្សាយ​នៅ​លើ​កាសែត​បរទេស  The New Yorker។

Netflix & Chill

 

ភាពយន្ត​ខ្មែរ​អ្វី​ខ្លះ​ដែល​អ្នក​អាច​ទស្សនា​បាន​នៅលើ​ Netflix ប្រចាំ​ប្រទេស​កម្ពុជា? តាម​ពិត​មាន​ច្រើន​គួរ​សម​ដែរតើ!

 

ប្រសិនជា​អ្នក​នៅ​តែ​មិន​ទាន់​បាន​ទស្សនា​រឿង “First They Killed My Father” អីចឹង​ចាំ​អង្គាលទៀត​។ ប៉ុន្តែ​មុន​នឹង​ទស្សនា​គួរតែ​ត្រៀម​ក្រដាសជូត​ទឹក​ភ្នែក​ឲ្យ​ហើយ​។

ប៉ុន្តែ​បើសិន​ជា​អ្នក​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​ខ្មែរ​ បែប​វាយ​តប់​ដោយ​ព្រមទាំង​មាន​ដាក់​បញ្ចូល​គុន​ខ្មែរ​ដែរ​នោះ អាចសាក​ទស្សនា​ភាពយន្ត “Jailbreak”។ 

ឬ​ក៏​អាច​ទស្សនា​ភាពយន្ត​មួយ​និយាយ​អំពី​និស្សិត​ពេទ្យ​ពី​ប្រទេស​ជប៉ុនប៉ុន្មាន​រូប​ ចូលរួម​គ្នា​សាងសង់​សាលា​នៅ​កម្ពុជា​ ពី​ក្នុង​រឿង “We Can’t Change the World But We Wanna Build a School in Cambodia” បញ្ចាំង​កាល​ពី​ឆ្នាំ​ ២០១១។

 

ពី​ប្រទេស​ជិត​ខាង​វិញ ភាពយន្ត​វៀត​ណាម​ចំណង​ជើង​ថា “Furie” ជា​ភាពយន្ត​បែប​វាយ​តប់​ដូច​គ្នា និយាយ​អំពី​អ្នក​ប្រមូលបំណុល​ត្រលប់​ទៅ​កាន់ទីក្រុង សៃហ្គន ដែល​ជាកាន់ផ្នែក​ងងឹត​នៃ​អតីត​កាល​របស់​នាង ជា​កន្លែង​ដែល​កូន​ស្រី​នាង​ត្រូវ​គេ​ចាប់​ជម្រិត។

 

ជម្រើស​មួយ​ទៀត​ គឺ​ភាពយន្តថៃ ​បែបប្រឌិត​អម​ទៅ​ដោយ​មន្ត​អាគមន៍​ ព្រមទាំង​មាន​ទំនាក់​ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ​។ ភាពយន្ត​ “P” និយាយ​អំពី​នារី​ខ្មែរ​ម្នាក់​ ដែល​សុខចិត្ត​ទៅ​ធ្វើ​ការ​នៅ​បារ​រាំ​ស្រាត​នៅ​ប្រទេស​ថៃ ដើម្បី​ចិញ្ចឹម​ជីដូនជរា​របស់​នាង​។ ដើម្បី​មើលថែរក្សារ​ចៅ​ស្រី​វិញ ជីដូន​របស់​នាង​បាន​ប្រើ​ប្រាស់​មន្ត​អាគមន៍​ងងឹត​ សម្រាប់​អ្នក​ណា​ដែល​ចង់​ធ្វើ​បាប​ចៅស្រី​ខ្លួន។ ​ ​

 

ភ្នំពេញ​ក៏​បង្ហាញ​ខ្លួន​នៅ​ក្នុង​វីដេអូ​ “ Breakfast Lunch & Dinner” នៅ​លើ Netflix ដែល​ជា​ស្នាដៃ​របស់​ចុង​ភៅ David Chang។ ឬ​កអាច​ក្រឡេក​មើល​ស៊េរី​មួយ​ចំណង​ជើង​ថា “Dark Tourist” ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​របស់ សមាជិក​ក្រុម​ What’s On PP លោក Frazer McRobert បង្ហាញ​ខ្លួន​មួយ​ភ្លេត​នៅក្នុង​ស៊េរី​មួយ​និយាយ​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

ដើរលេង​លក្ខណៈ Staycation

 

បើ​សិន​ជា​អ្នក​ចង់​ដើរ​លេង​បែប Treat Yourself ចុង​សប្ដាហ៍​នេះ​ អ្នក​គួរ​តែ​ទៅ​ស្នាក់​នៅ​កន្លែង​ណា​ពិសេសៗ​ ព្រោះ​ឥឡូវ​នេះ​អ្នក​អាច​ស្នាក់​នៅ​សណ្ឋាគារល្បីៗ​ជា​ច្រើន​ក្នុង​តម្លៃ​យ៉ាង​ពិសេស​មិន​ធ្លាប់​មាន។

 

អ្នក​អាច​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​ក្នុង​តម្លៃ​តែ ៤០០ ទៅ​៧០០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ក្នុង​នោះ​ក៏​មាន​បម្រើ​អាហារ​ពេល​ព្រឹក​ទៀត​ផង។ ឬក៏​អាច​ស្នាក់​នៅ​តែ​មួយ​យប់​ឬ​ពីរ​យប់​ក្នុង​តម្លៃតែ​ ៣០ ទៅ​៥០​ដុល្លារ​ក្នុង​យប់។ ទោះ​បី​ជា​អ្នក​មិន​អាច​ទៅណា​បាន​ អ្នក​ក៏​អាច​លំហែរ​ក្បែ​អាងហែល​ទឹក ជាមួយ​ភេសជ្ជៈ​ឆ្ងាញ់ៗ​មួយ​កែវ នៅ​ក្បែរ​ខ្លួន។

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top