Connect with us

ចង់រាំកម្សាន្តចុង​សប្ដាហ៍​នេះ គួរតែ​ទៅ​ណាហ្ន៎?!​

មគ្គទេស​ចុង​សប្ដាហ៍

ចង់រាំកម្សាន្តចុង​សប្ដាហ៍​នេះ គួរតែ​ទៅ​ណាហ្ន៎?!​

ចង់រាំកម្សាន្តចុង​សប្ដាហ៍​នេះ គួរតែ​ទៅ​ណាហ្ន៎?!​

បើសិន​ជា​ចង់​រាំ​កម្សាន្ត​ចុង​សប្ដាហ៍​នេះ​គឺ​ សម្បូរបែ​បតែ​ម្ដង!!! មិ​ន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ដាក់​លក់​របស់របរ​ផ្សេងៗ ការតាំង​ពិពរណ៌ និង​ តន្ដ្រី​សម្ដែង​ផ្ទាល់​ពិសេសៗ​ជា​ច្រើន​កន្លែង​ផង​ដែរ រើស​បាន​តាម​ចិត្ត!​

ថ្ងៃសុក្រ

 

ភាពយន្ត

 

He Named Me Malala គឺ​ជា​ភាពយន្ត​ឯកសារ​និយាយអំពី​នារី​វ័យ​ក្មេង​បំផុត​ដែល​ទទួល​បាន​ពាន​រង្វាន់ ណូបែល សន្តិភាព​ ឈ្មោះ Malala Yousafzei។ ភាពយន្ត​នេះ​និយាយ​អំពី​ហេតុ​ផល​ដែល​នាង​អាច​ឈ្នះ​ពាន​រង្វាន់​នេះ ខណៈ​ដែល​នាង​មាន​អាយុ​ត្រឹម​១៥​ឆ្នាំ នាង​ហ៊ាន​និយាយ​តតាំង​នឹ​ង​ក្រុម​តាលីបង់​ ចំពោះ​ការ​ហាមឃាត់​នាង​មិន​ឲ្យ​ទៅ​សាលា​។ ហេតុ​នេះ​ទើប​នាង​បាន​ក្លាយ​ជា​គោល​ដៅ​ នៃ​ក្រុម​ភេរវកម្ម​ ហើយ​នាង​បាន​រស់​រាន​មាន​ជីវិត​បន្ទាប់​ពីរង​របួស​យ៉ាង​ធ្ងន់​ពី​ការ​ធ្វើ​ឃាត​កម្ម​ ប៉ុន្តែ​មិន​បាន​សម្រេច។ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ នាង​នៅតែ​ហ៊ាន​បន្ត​ និយាយរឿង​រ៉ាវ និង​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​បន្ទាប់​ពី​ជារបួស។

ចាប់​ពីម៉ោង​៦​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥​

 

តន្ដ្រី

 

ធ្លាប់​មាន​រហ័សនាមថា “The Sound” Stan Getz ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​លេង Saxophone មាន​ឥទ្ធិពល​បំផុត​គ្របើ​សម័យ​កាល ដែល​លេង​តន្ដ្រី​បែប​ Bepop និង Cool Jazz។ រាត្រីនេះ​អ្នក​លេង​​ Saxophone លោក Gerard Evans នឹង​នាំ​យក​ការ​សម្ដែង​​ខ្លះ​ពី​ Getz ដើម្បី​ជា​ការ​ឧទ្ទិស​ផ្ដល់​កិត្តិ​យស​ដល់​លោក​ក្នុង​ជា​ផ្នែក​មួយ​នៃ ​Jazz and the City

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

ក្រុម​ចម្រៀង​ខ្មែរ Rondom នាំ​យក​ការ​សម្ដែង​ពួ​ក​គេ​មក​កាន់ Boran House សម្ដែង​តន្ដ្រី​បែប Pop រាំ​កម្សាន្ត, Soul, Blues, Funk និង Rock and Roll ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ Boran House ផ្លូវ​លេខ ៣១០

 

Little Thieves ក្រុម​តន្ដ្រី​ថ្មីដែល​មាន​ស្ទីល​បែប Bob Dylan លាយ​បញ្ចូល​ជាមួយ​អារម្មណ៍​ពី Sid Vicious ពួក​គេ​បាន​បង្កើត​តន្ដ្រី​ Original របស់​ពួក​គេ​ហៅ​ថា “for this jilted generation”។ ការ​សម្ដែង​របស់​ពួក​គេ​នឹង​បន្តដោយ​ K’n’E សម្ដែង​ជា​ភាសាខ្មែរ​និង​អង់គ្លេស​ ព្រម​ទាំង​តន្ដ្រី​បែប​ Rock and Roll ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ Oscars on the Corner កែងផ្លូវ​លេខ ១៣​ និង ១០៤

 

នេះ​គឺ​ជា​ Ska Friday! រាត្រី​មួយនៃការ​សម្ដែង​ តន្ដ្រី​ប្រើ​ប្រាស់​ឧបករណ៍​ភ្លេងរាំ​កម្សាន្ត​បែប Brass-instrument-laden ដោយ​មាន​ការ​សម្ដែង​ពី​ក្រុម​តន្ដ្រី Checkered Past បន្ទាប់​មកពី​ ska DJ Airfix Twin

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Tavern ផ្លូវ​លេខ ២៧៨

 

Aguita de Coco ជា​អ្នក​កាន់​កាប់​ឆាកសម្ដែង​នៅ Azure ល្ងាច​នេះ​ដោយ​ផ្ដល់​នូវ​ការ​សម្ដែង​តន្ដ្រី​នៅ ទីតាំង​បើ​ក​ចំហរ​បម្រើ​ភេសជ្ជៈ​និង​អាហារ​ ដោយ​អ្នក​ចូលរួម​អាច​រាំ​លេង​ចង្វាក់ Salsa និង Bachata ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣

 

សិល្បៈ

 

ដើម្បី​ចាប់​ផ្ដើម​កម្មវិធីពិពរណ៌​រូបថតលើក​ទី​១១ 11th Photo Phnom Penh fest សម្រាប់​កម្មវិធី​បើក​សម្ពោធ​ល្ងាច​នៅ​វិទ្យាស្ដាន​ភាសាបារាំង​ ដែល​មាន​ដាក់​បញ្ចូល​នៅ​ការ​តាំង​ពិពរណ៌​នៃ​ស្នាដៃ​របស់ Hann Enong, Stéphane Lavoué និង Yun Ranuth ដោយ​មាន​ការ​ដាក់​បញ្ចាំង​មួយ​ពី​ស្នាដៃ​របស់​អ្នក​សិល្បៈ​កម្ពុជា​៦នាក់​និង​អឺរ៉ុប​មួយ​រូប ព្រម​ទាំង​ការ​សម្ដែង​តន្ដ្រី​ពី Ly Vanthan ផង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ វិទ្យាស្ថាន​ភាសា​បារាំង ផ្លូវ​លេខ ១៨៤

 

The Community of Artists ជា​ក្រុម​អ្នក​សិល្បៈ​ប្រមាណ​២០​រូប បាន​ចាប់​ផ្ដើម​កម្មវិធី​បង្ហាញ​សិល្បៈ​នៅភោជនីយដ្ឋាន Mealea ដែល​ជា Skybar នៅ Palace Gate Hotel។ ការ​ដាក់​បង្ហាញ និយាយ​ពី “ធម្មជាតិ” គឺជា “ការបង្ហាញ​ទុក្ខសោក​ពី​បេះ​ដូង​នៃ​អ្នក​សិល្បៈ​ ដើម្បី​ជា​ការ​រំលឹក​នៃ​ពិភពដែល​កំពុង​តែ​រង​គ្រោះ នៃ​ព្រៃ​ព្រឹក្សា​ បក្សាបក្សី​ និង​សត្វ​ព្រៃ​ផ្សេងៗ​ជា​ដើម។” សំបុត្រ​ចូលរួម​តម្លៃ​២៥​ដុល្លារ​ មាន​រួម​ជាមួយ​ការ​ញ៉ាំ​ស្រាក្រហម​ឥត​កំណត់​ ព្រម​ទាំង​អាហារ​បុហ្វេ មិន​ត្រឹ​ម​តែប៉ុណ្ណោះ DJ នឹង​ចាក់​តន្ដ្រី​រាំ​កម្សាន្ត​ ជាមួយ​នឹង​ការ​គូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង​ដើម្បី​ដាក់​ដេញ​ថ្លៃ​ផង​ដែរ​។ ផ្នែក​មួយ​នៃ​ចំណូល​សម្រាប់​កម្មវិធី​នេះ​នឹង​ យក​ទៅ​បរិច្ចាក​សមាគម Shanty Town Spirit Ermine Norodom Association។ 

ចាប់​ពី​ម៉ោង​៦​ដល់​៩​ល្ងាច​នៅ Palace Gate Hotel ផ្លូវ​លេខ ២៤០

 

Sra’Art នឹង​មាន​កម្មវិធី wine pairing ថ្មី​មួយ​ទៀត នឹង​ដាក់​បង្ហាញ​ពិពរណ៌​ “The Art of Detachment”។ ស្រាក្រហម និង​នំ​ Tapas នឹង​ដាក់​បម្រើនៅ​ទី​នោះ ដោយ​មាន​រូបសិល្បៈ​ផ្សេងៗ​ដាក់​បញ្ចាំង​លើ​ជញ្ជាំង​ បង្ហាញ​ដោយ​មាន​ការ​និយាយ​រៀប​រាប់​មុគ្គទេស៍​សម្រាប់​ផ្ទាំង​សល្បៈ​ទាំង​នោះ​ផង​ដែរ។ សំបុត្រ​ចូលរួម​មាន​តម្លៃ ២៥​ដុល្លារ។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​ដល់​៩​យប់​នៅ Sra’Art ផ្លូវ​សុធារស

 

រាំកម្សាន្ត

 

អ្នក​សម្ដែង​គ្រវី​ភ្លើង​ និង​ជា​ Digital Light Artist លោក Aaron នឹង​ប្រមូល DJ ជា​ច្រើន​រូប all-night lineup of the city’s underground DJs ដើម្បី​អប​អរ​កម្មវិធី​ជប់​លៀងខួបកំណើត​របស់​លោក។ កម្មវិធី​នេះ​នឹង​ធ្វើឡើង​លក្ខណៈ​ជា​ Themed Party លក្ខណៈ​ទស្សវត្ស​ទី​៨០​ផង​ដែរ។ កម្មវិធី​នេះ​ក៏​មាន MC! ភ្លេង​រាំ​កម្សាន្ត​ចង្វាក់ Tech-House, Garage, Hip Hop និង Drum and Bass ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​យប់​ដល់​៣​ទៀប​ភ្លឺ​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

Shibui Q បន្ទាប់​ពី​លេង​ភ្លេង​នៅ​កម្មវិធី​ជប់​លៀង​ខាង​លើ នឹង​ចូលរួម​ Nick E. Meta សម្រាប់​ការ​ចាក់​តន្ដ្រី​កម្សាន្ត​នៅ Meta House សម្រាប់​​កម្មវិធី Techo/house/electro ​ប្រចាំ​សប្ដាហ៍​របស់​ Meta House។

ចាប់​ពី​ម៉ោង​៩​យប់​ដល់​៣​ទៀប​ភ្លឺ​នៅ Meta House ផ្លូវ​លេខ ១៧៨

 

ថ្ងៃ​សៅរ៍

 

ភាពយន្ត

 

ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ថា​ចង់​សាក​ល្បង​មក​មើល​រឿង​មិន​សូវ​ជា​ល្បី​ប៉ុន្មាន ប៉ុន្តែ​រៀង​លក្ខណៈ​នៅ​ខាង​ក្រៅ​ភព ជាមួយ​បច្ចេក​ទេស​ថត​ជាដើម សាក​មក​ទស្សនា​ភាពយន្ត 2067។ សម្រាប់​ពេល​នេះ​ ភាពយន្ត 2067 ទទួល​បាន​ Rating ពី IMDB តែ​ 4.5 និង Rotten Tomatoes តែ ២៨​ភាគរ​យ។ ប៉ុន្តែ​សាក​ប្ដូរ​អារម្មណ៍​មក​មើល​សាក​ល្បង​មើល៍ ថា​ភាពយន្ត​ហ្នឹង​មិន​ល្អ​និង​គួរ​ឲ្យ​អស់​សំណើច​កម្រិត​ណា? 

ចាប់​ពីម៉ោង​៨​យប់​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

អ្នក​ចម្រៀង​និង​និពន្ធ​ជាមួយ​ហ្គីតា Gareth Bawden នាំ​យក​នូវ​តន្ដ្រី​បែប Emotional Ballads, Golden Oldies និង Modern Classics ព្រមទាំង​ជ្រើសរើស​ពិសេស​នូវ​តន្ដ្រី​បែប Rock, Folk និង Blues ​ផង​ដែរ សម្ដែង​នៅ​សួនច្បារ​ខាង​ក្រៅ​នៃ​ Botanico។

ចាប់​ពីម៉ោង​៧យប់​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

 

រាំ​ចង្វាក់ Swing យ៉ាង​សប្បាយ​រីករាយ​ជាមួយ​ដៃ​គូរ គឺ​ប្រាកដ​ជា​ល្អ​សម្រាប់​ល្ងាច​ថ្ងៃ​សៅរ៍។ រាត្រី​នេះ Femke Quartet, joined by Intan Andriana នឹង​សម្ដែង​តន្ដ្រី​ Swinging ពិសេស​ពី Alchemy ដោយ​អ្នក​អាច​រាំ​កម្សាន្ត​បាន​នៅទី​ធ្លា​ខាង​ក្រៅ​។ គួរ​តែ​មក​លឿន​បន្តិច​​ដោយ​ អ្នក​អាច​នឹង​ទទួល​បាន​ការ​បង្រៀន​រយៈ​ពេល​៣០​នាទី​ នៃ​ការ​រាំ​ចង្វាក់​នេះ​បើ​សិន​ជា​អ្ន​ក​មិន​ទាន់​ចេះ។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

គ្មាន​អ្នក​ណា​សម្លេង​ពីរោះ​ជាង​អ្នក? បង្ហាញ​វា​ដោយ​ចូលរួម​កម្មវិធី Mic Drop Karaoke។ Mike Dynamo ពី 99 Boyz នឹង​រៀបចំ​ឆាក​ពិសេស​ ព្រមទាំង​ប្រព័ន្ធ​ភ្លើង​និង​មេក្រូ​ សម្រាប់​ឲ្យ​អ្នក​និង​មិត្តភក្ដិ​បង្ហើរ​សំនៀង​ បង្អួត​អ្នក​ចូលរួមនៅ​ទី​នោះ​។ 

ចាប់​ពី​ម៉ោង​៨​យប់​នៅ The K’s ផ្លូវ​លេខ ២០៨

 

Ege ប្រារព្ធ​កម្មវិធី​ខួប​គម្រប់​២​ឆ្នាំ​ ដោយ​មាន​កម្មវធី​សម្ដែង​តន្ដ្រីយ៉ាង​ពិសេស​ពី​ក្រុម​ចម្រៀង​ដល់​ទៅ​៥​ Mirasol Aguila, Little Thieves, The Blue Souls, Psykic Elektric and Face Slap ព្រម​ទាំង​មាន​ DJ មួយ​រូប​ត្រៀម​ចាក់​តន្ដ្រី​ផង​ដែរ។ សំបុត្រចូលរួម​តម្លៃ​៥​ដុល្លារ នឹង​ផ្ដល់​ឲ្យ​ក្រុម​តន្ដ្រី​ផ្ទាល់​តែ​ម្ដង ដោយ​អ្នក​អាច​ទទួល​បាន​ស្រាបៀរ​មួយ​កែវ។

ចាប់​ពី​ម៉ោង​៨​យប់​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Heavy Meta វិញ កុំភ្លេច​ទៅ​កាន់ Oscars on the Corner ដែល​ក្រុម​ចម្រៀង​ដល់​ទៅ​បី​នឹង​អាច​ឲ្យ​អ្នក​រាំ​គ្រវីក្បាល​ពេញ​មួយ​យប់​។ Doch Chkae, Blood Bricks and 4AM នឹង​សម្ដែង​រាត្រី​នេះ អាច​ចូល​ទស្សនា​បាន​ដោយ​សេរី។

ចាប់​ពី​ម៉ោង​៨​យប់​នៅ Oscars on the Corner កែវ​ផ្លូវ​១៣​និង​១០៤

 

Zeppelins បន្ត​កម្មវិធី​ជប់លៀង​បិត​ហាង​ពេញ​មួយ​ខែ​របស់​ពួក​គេ ជាមួយ​នឹង​ការ​សម្ដែង​ពិសេស​មួយ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ ពី Ariane និង Scoddy ដោយ​ជាមួយ​គ្នា​ហៅថា The Sock Essentials

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Zeppelin Cafe ផ្លូវ​លេខ ២៧៨

 

សិល្បៈ

 

បន្ទាប់​ពី​ការ​តាំង​ពិពរណ៌ Sra’Art នឹង​អញ្ជើញ កវីករកំណាព្យ, អ្នក​រាំ និង តន្ដ្រីករ មក​លើ​ឆាក​ ដើម្បី​សម្ដែង​បង្ហាញ​ពី​អត្ថន័យ​នៃ​ Artwork នីមួយៗ។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Sra’Art ផ្លូវ​សុធារស។

 

នេះ​គឺ​ជា​កម្មវិធី​សិល្បៈ​​លាយ​បញ្ចូល​គ្នា​មួយ ទីតាំង​លក់​គ្រឿង​អលង្ការ​ Penh Lenh និងអ្នក​សិល្បៈ Kierstyn Werth នឹង​រៀប​ចំ​កម្មវធី​លក់​រួម​បញ្ចូល​គ្នា​មួយ ដើម្បី​បរិច្ចាក​ឲ្យ​​អង្គការ​មនុស្ស​ធម៌​នៅ​ក្នុង​ស្រុក។ ២៥​ភាគ​រយ​នៃ​គ្រឿង​អលង្ការ​នៅ Penh Lenh និង ១០​ភាគ​រយ​នៃ​ការ​លក់ Werthless Art នឹង​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​ ActBlue Bail Fund និង The Little Heatists Program។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Penh Lenh ផ្លូវ​លេខ ៤៥៦

 

រាំកម្សាន្ត

 

Hometown Hangout ជា​ទីតាំង​នៅ​ម្ដុំ​ទួល​ទំពូង​និង​មាន​លក្ខណៈ​តូច​បន្តិច​មែន ប៉ុន្តែ​កុំ​ឲ្យ​វា​បញ្ឈប់​អ្នក​ពី​ការ​រាំ​កម្សាន្ត​ ជាមួយ​នឹង​កម្មវិធី reggae night របស់​ពួក​គេ។ អ្វី​ដែល​ពិសេស​នោះ​ ពួក​គេ​ក៏​មាន​ដាក់​លក់​ Jungle Juice តម្លៃ​២​ដុល្លារ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៤​ល្ងាច​នៅ Hometown Hangout ផ្លូវ​លេខ ៤៥០

 

បារខាង​ក្រៅ​នៃ​ទីតាំង LF Social Club នឹង​មាន​ការ​សម្ដែង​ពី Sparkle Act ជាមួយ​នឹង​ការ​សម្ដែង​ភ្លើង​ យ៉ាង​ពិសេ​ស​មួយ អម​ទៅ​ដោយ​តន្ដ្រី​យ៉ាង​ពិសេស​ពី DJ Xenia។ សម្រាប់​អ្នក​ចូល​ចិត្ត​ភ្លេង​បែប Melodic, Deep និង Porgressive House អ្នក​ប្រាកដ​ជា​មិន​ខក​បំណង។

ចាប់​ពីម៉ោង​៨​ល្ងាច​នៅ LF Social Club ផ្លូវ​លេខ ៣០៨

 

Neudrop Collective នឹង​មាន​កម្មវិធី​ Pontoon Pulse Takeover។ សម្រាប់ Lineup ល្ងាច​នេះ​គឺ​តន្ដ្រី​បែប Deep House និង Tech House ពី DJs Shaman, Naq, Dalah and Shadows of Space។ ចាប់​ពី​ម៉ោង​៩​យប់​នៅ Pontoon Pulse ផ្លូវ​លេខ ១៧២

 

DJ Dalah ក៏​នឹង​ចាក់​តន្ដ្រី​នៅ HClub ផងដែរ ចាប់​ពី​ម៉ោង​៩​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ DJ បារាំង​រូប​នេះ​ នឹង​ចាក់​តន្ដ្រី​បែប Spiritual Deep House ឬ​ Tech House។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ HClub ផ្លូវ​លេខ ៣០៨

 

មាន​អ្វី​ទៀត?

 

ក្រុម​អភិរក្ស​សត្វព្រៃ SVC នឹង​ផ្ដល់ sunrise walking tour នៃ​ទីក្រុងភ្នំពេញ​ ជាមួយ​នឹង​អ្នក​ជំនាញ​ខាង​ផ្ដល់​មុគ្គទេសន៍​បក្សី​ បង្ហាញ​ពី​បក្រី​កម្ពុជា​កម្រ​ ដូច​ជា Tailorbirds និង Indochinese Paradise Flycatcers ជាដើម។ កាហ្វេ​នឹង​មាន​បម្រើ​មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទេស​ចរណ៍ ហើយ​ក៏​មាន​នំ Pastry ព្រមទាំង​ភេសជ្ជៈ​ញ៉ាំ​ដោយ​សរី សម្រាប់​ពេល​ត្រលប់​មក​វិញ​ផង​ដែរ​។ សំបុត្រសម្រាប់​កម្មវិធី​ពេញ​មួយ​ថ្ងៃ​នេះ​គឺ ៦២​ដុល្លារ។

ចាប់​ពី​ម៉ោង​៥​និង​២០​នាទី​ព្រឹក​នៅ Farm to Table ផ្លូវ​លេខ ៣៦០   

 

TwoBirds Brewery ប្រារព្ធ​កម្មវិធី Octoberfest ជាមួយ​នឹង​ October Feast សម្រាប់​ថ្ងៃ​នេះ​ ដោយ​តម្លៃ​ចូលរួម​២០ដុល្លារ អ្នក​អាច​ញ៉ាំ​ស្រាបាន​តាម​ចិត្ត ជាមួយ​នឹង​តន្ដ្រី​លេង​កំដរ BBQ បែប​អាល្លឺម៉ង់ អាហារ​ពី​ប្រទេស​ផ្សេងៗ​និង​ល្បែង​ស្របៀរ​ផង​ដែរ​។ ចូលរួម​ដោយសេរី។

ចាប់​ពីម៉ោង​១​រសៀល​នៅ The Factory ផ្លូវជាតិ​លេខ ២

 

សម្រាប់​កម្មវធី​លើក​ទី​បួន​នៃ​ផ្សារ​ចល័ត​ social enterprise market  នៅ Azure នឹង​ប្រព្រឹតិ្តទៅ​នៅ​ថ្ងៃ​នេះ។ ដោយ​មាន​ដាក់​លក់​របស់​របរ​ជាច្រើន​ពី អ្នក​ជំនួញ​ក្នុង​ស្រុក​ ដូច​ជា​សម្លៀក​បំពាក់ ការ៉េម និង​សាប៊ូ​គ្រឿង​សម្អាង​ជាដើម​។ នៅ​កម្មវិធី​នេះ​ក៏​មាន​អ្នក​អាន Tarot ពី Eileen McCormick និងគូរ Henna ពី Princella Anum Gill ផង​ដែរ។

ចាប់​ពី​ម៉ោង​៣​រសៀល​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣

 

ថ្ងៃ​អាទិត្យ

 

ភាពយន្ត

 

តន្ដ្រី មនោសញ្ជេតនា  La La Land ធ្លាប់​ជា​ប្រធាន​បទ​ពេញ​ទីក្រុង​ កាល​ពី​ភាពយន្ត​នេះ​ទើប​បញ្ជេញ​នៅ​ឆ្នាំ ២០១៦​ បន្ទាប់​មក​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ដល់​ទៅ​៦។ បើ​ចង់​​ត្រលប់​មក​ទស្សនា​ភាពយន្ត​យ៉ាង​ពិសេស​នេះ​ម្ដង​ទៀត មក​កាន់ The flicks ល្ងាច​ថ្ងៃ​អាទិត្យនេះ ចាប់​ពី​ម៉ោង​៦​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩៥

 

 

តន្ដ្រី

 

Table 6 Miniature Harmonica Orchestra ផ្ដល់​កិត្តិយស​សម្រាប់​សមាជិក​ដែល​ចាក​ចេញ​មួយ​រូប Karen ជាមួយ​នឹង​ការ​សម្ដែង​លើក​ចុង​ក្រោយ។ Tacos Kokopelli នឹង​មាន​បម្រើ​អាហារ​ខ្លះ​ ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ឱកាស​ពិសេស​នេះ ផង​ដែរ។

ចាប់​ពីម៉ោង​៥​ដល់​៨​យប់​នៅ Tacos Kokopelli ផ្លូវ​លេខ ១៩

 

បញ្ចប់​ថ្ងៃចុងសប្ដាហ៍​ជាមួយ​តន្ដ្រីបែប smooth jazz ពី Intan Andriana ជា​អ្នក​ចម្រៀង ចំណែក​ឯ Stan Paleco ជា​អ្នក​លេង​ហ្គីតា​និង Andrey Meshcheryakov ខាង​ស្គរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវលេខ ៣៧០

 

មានអ្វី​ទៀត?

 

នេះ​គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ការ​បន្ទាប់​ពី​ដើរ​លេង​ពេញ​មួយ​ចុង​សប្ដាហ៍គឺ Detox Day។ Maya Garden បាន​រៀប​ចំ​កម្មវិធី​មួយ​ព្រឹក​នៃ Yoga, ភេសជ្ជៈ​ដើម្បី Detox ម្ហូប​ល្អ​សម្រាប់​សុខ​ភាព​ជាដើម។

ចាប់​ពីម៉ោង​៩​ព្រឹក​នៅ Piseth Lun Yoga ផ្លូវ​លេខ ៣០២

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top