ចុងសប្ដាហ៍ជិតគ្រីស្តម៉ាសអីចឹងគួរតែធ្វើអីហ្ន៎?
កម្មវិធីជប់លៀងគ្រីស្តម៉ាសជាច្រើនកន្លែង ភាពយន្ត ការសម្ដែងផ្សេងៗ ខារ៉ាអូខេ ការរាំកម្សាន្តច្រើនកន្លែងយ៉ាងសម្បូរបែបត្រៀមសម្រាប់ចុងសប្ដាហ៍នេះ
ថ្ងៃសុក្រ
មានអ្វីដាក់បញ្ចាំង?
អ្នកដឹកនាំរឿងល្បីឈ្មោះលោក ជុំ សុធា នឹងបង្ហាញខ្លួនចុងសប្ដាហ៍នេះនៅក្នុងកម្មវិធី ពីអត្ថបទភាពយន្តឆ្ពោះទៅផ្ទាំងសំពត់ស ៖ ល្បឿន និងចង្វាក់ -Cine-club ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលបុប្ផាណា។ សម្រាប់អ្នកដែលមានចំណងចង់ដឹងពីចំណេះដឹងខ្លះៗ ពាក់ព័ន្ធទៅនឹងល្បឿននិងចង្វាក់នៃការថតភាពយន្ត បង្ហាញជាភាសាខ្មែរនិងភាសាអង់គ្លេស។ ចាប់ពីម៉ោង ៦កន្លះតទៅនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
សម្រាប់ចុងសប្ដាហ៍នេះភាពយន្ត Jumanji បានត្រលប់មកវិញហើយជាមួយនឹងវគ្គថ្មី ដោយដកស្រង់ចេញពីភាពយន្តផ្សងព្រេងសម្រាប់ក្មេងៗ បញ្ចេញកាលពីទស្សវត្សទី ៩០បានចូលរួមសម្ដែងដោយលោក Robin Williams។ សាច់រឿងនេះនឹងបន្តពីវគ្គមុន ដោយមានការចូលរួមសម្ដែងពីតារាហូលីវូដល្បីៗ ដូចជា The Rock, Jack Black, Karen Gillian ជាដើម។ ដាក់បញ្ចាំងនៅតាមបណ្ដារោងកុននានា ទូទាំងទីក្រុងភ្នំពេញ។
មានអ្វីក្នុងឱកាសបុណ្យគ្រីស្តម៉ាស?
Exchange Square នឹងមានកម្មវិធីបុណ្យគ្រីស្តម៉ាសរាល់ថ្ងៃចុងសប្ដាហ៍នេះ។ កម្មវិធី Winterland 2.0 នឹងប្រារព្ធទៅនៅកន្លែងលក់ទំនិញផ្សេងៗ ដោយផ្ដោតសំខាន់ទៅលើក្មេងៗ ដោយមានការតុបតែងនំឃុកឃី បណ្ណាល័យគ្រីស្តម៉ាស ការដាក់តាំងពិពរណ៌ផ្សេងៗ ការគូសមុខ ច្រៀងចម្រៀងខារ៉ូល និងការសម្ដែងតន្ដ្រីទៀតផង ដោយមានលោកតា Santa ចាំចែកស្ករគ្រាប់។ ចាប់ពីម៉ោង ៤កន្លះដល់ ៩កន្លះយប់នៅ Exchange Square ផ្លូវលេខ ១០៦។
Cloud ក៏នឹងមានកម្មវិធីច្រៀង Carols សម្រាប់គ្រីស្តម៉ាសផងដែរ សម្ដែងដោយ Pervez, Denver និង Antonio។ អ្នកអាចទិញស្រាក្រហមក្ដៅ Mulled Wine ក្នុងកម្លៃតែ ២ដុល្លារនិង សូកូឡាក្ដៅក្នុងតម្លៃតែ ២ដុល្លារកន្លះ លាយជាមួយនឹង Bailey។ អីចឹងចាំអង្គាល់ស្រាក៏ឆ្ងាញ់ ត្រូវរដូវកាលគ្រីស្តម៉ាស ព្រមទាំងមានតន្ដ្រីកំដរទៀត។ ចាប់ពីម៉ោង៨ល្ងាចដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
Tomoka Cocktail Company នឹងមានកម្មវិធីជប់លៀងគ្រីស្តម៉ាសជាមួយនឹង ស្រាវដកាកកជារាងស្ករគ្រាប់ គ្រាន់តែស្ដាប់៏ក៏ទំនងដែរ។ សម្រាប់អ្នកដែលពាក់មួគ Santa អ្នកនឹងទទួលបាន Shot ដោយមិនគិតលុយ។ សម្រាប់ការរៀបចំកម្មវិធីនៅទីនេះ គេនឹងមានដាក់អាហារឈ្មោះចម្លែកឲ្យញ៉ាំដោយហៅថា “បីសាចនៅលើខ្នងសេះ”។ ចាប់ពីម៉ោង ៦ល្ងាចដល់ ១ទៀបភ្លឺនៅ Tomoka Cocktail Company ផ្លូវលេខ ៧៥។
Est. Bar នឹងមានកម្មវិធីជប់លៀង Christmas Eve នៅយប់នេះដូចគ្នា សម្រាប់ការស្លៀកពាក់គឺបើយកល្អស្លៀកឈុតក្រហមបើចូលរួម នោះអ្នកនឹងទទួលបានស្រាស្វាគមន៍មួយកែវ ហើយអ្នកអាចស្ដាប់ភ្លេងពី DJ ចាក់កំដរនិងមានការសម្ដែងពី 17 Crush ផងដែរ។
មានអ្វីទៀត?
បើសិនជាចង់ទៅកន្លែងណាមិនមានការប្រារព្ធកម្មវិធីជប់លៀងគ្រីស្តម៉ាស ហើយព្រមទាំងមានការនិយាយរឿងកំប្លែងទៀតនោះ កុំភ្លេចទៅកាន់ The Box Office ធានាថាដឹងតែសើចសប្បាយ។ កម្មវិធីនេះគឺដាក់ឲ្យចូលរួមដោយឥតគិតថ្លៃ ប៉ុន្ដែបើយកល្អគួរតែកក់កន្លែងអង្គុយទុកឲ្យហើយ។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ The Box Office ផ្លូវលេខ ២៤៤។
Good Times Bar នឹងមានកម្មវិធី Ladies’ Night ដោយតម្រូវឲ្យតែនារីចូលរួមតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះអ្នកចូលរួមនឹងអាចទិញស្រាមួយកែវថែមមួយកែវផងដែរ។ ចាប់ពីម៉ោង ១០យប់ ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Good Times Bar ផ្លូវលេខ ១៩។
បារពីរកន្លែងនឹងមានកម្មវិធីខួបគម្រប់សម្រាប់ការបើកដាក់បំរើយប់នេះ។ Tacos Kokopelli ល្បីតាមរយៈកម្មវិធី Open Mic សម្រាប់ថ្ងៃអាទិត្យអស់រយៈពេលយ៉ាងយូរមកហើយ ព្រមទាំងការបម្រើអាហារមិចសិកកូពិសេសផងដែរ ដោយឆ្នាំនេះគឺមានអាយុកាល ១៥ឆ្នាំហើយ។ ក្រៅពីតន្ដ្រីនិងបៀរតម្លៃថោក ក្នុងនោះក៏មានអាហារសម្រន់ខ្លះៗ ដាក់ឲ្យញ៉ាំផងដែរ។ ចាប់ពីម៉ោង ៧ដល់ ១០យប់នៅ Tacos Kokopelli ផ្លូវលេខ ១៩។ នៅប៉ែកម្ខាងទៀតនៃទីក្រុងគឺនៅ The Deck នឹងមានការប្រារព្ធកម្មវិធីខួបគម្រប់មួយឆ្នាំផងដែរ ដោយកម្មវិធីនេះបន្តដល់ដាច់ចុងសប្ដាហ៍។ អ្វីដែលពិសេសនោះគឺ The Deck នឹងមានស្រាបៀរត្រៀមមួយស្រទែនចាក់ឲ្យញ៉ាំដោយមិនគិតថ្លៃ។ ចាប់ពីម៉ោង ៦ល្ងាចតទៅនៅ The Deck ផ្លូវលេខ ១២៣។
មានអ្វីនៅយប់ជ្រៅ?
តារាហ៊ីបហបកំពុងល្បី វណ្ណដា នឹងសម្ដែងរាត្រីនេះនៅ Epic 2 ក្នុងកម្មវិធី “Back By Dope Demand” នេះដោយសារតែអ្នកគាំទ្រជាច្រើន ពេញចិត្តនឹងសម្ដែងរបស់ វណ្ណដា ហើយនៅតែចង់បានទស្សនីយ៍ភាពសម្ដែងបន្តទៀត។ ចាប់ពីម៉ោង ៩យប់ដល់ ៣ ទៀបភ្លឺនៅ Epic 2, Eden Garden។ DJ Moudy នឹងសម្ដែង Show មួយដោយចាក់ភ្លេងរាំកម្សាន្តនៅ The Hangout ចូលរួមដោយសេរី។ កម្មវិធីនេះមានឈ្មោះថា “House Sessions” ដោយចាក់តន្ដ្រីបែប House យ៉ាងពិសេស ចាប់ពីម៉ោង ៩យប់ដល់១ទៀបភ្លឺនៅ The Hangout ផ្លូវលេខ ៤៧៦។ នៅ Party Patio ក៏មានតន្ដ្រីរាំកម្សាន្តពី DJ L~N ផងដែរ ពិសេសសម្រាប់អ្នកចូលចិត្តចង្វាក់តិចណូ, Bass និង IDM electronica។ ចាប់ពីម៉ោង ១០យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
មជ្ឈមណ្ឌលបុប្ផាណានឹងដាក់បញ្ចាំងរឿង ឯកសារបញ្ចេញកាលពីឆ្នាំ ២០១០ ចំណងជើងថា The Wanderers ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿង Christine Bouteiller។ បណ្ដាប្រជាជនកម្ពុជាដែលបានផ្លាស់ប្ដូរទីលំនៅហើយទៅកាន់ព្រំដែនថៃ ដើម្បីជៀសគេចពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ បានកន្លែងស្នាក់នៅថ្មីមួយដែលរៀបចំដោយអង្គការសហប្រជាជាតិ។ ភាពយន្តនេះដាក់បញ្ចាំងឥតគិតថ្លៃជាភាសាខ្មែរនិងបារាំងជាមួយនឹង Subtitles ភាសាអង់គ្លេស។ ចាប់ពីម៉ោង ៥ដល់៦ល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
មានអ្វីសម្រាប់រដូវកាលគ្រីស្តម៉ាស?
លោកតា Santa នឹងមកកាន់ Ginger & Grace ថ្ងៃនេះដោយត្រៀមខ្លួនដើម្បីថតរូប និងស្ដាប់នៅការអធិស្ឋានរបស់អ្នក។ ក្រៅពីមានបំណងចង់ឲ្យអ្វីដែលអ្នកត្រូវការ លោកតានៅទីនោះក៏ចាត់ចែងថា អ្នកចូលរួមនឹងអាចទិញអាហារបង្អែមឆ្ងាញ់ៗ ព្រមទាំងភេសជ្ជៈផងដែរ។ ចាប់ពីម៉ោង ១០ព្រឹកដល់ ថ្ងៃត្រង់ នៅ Ginger & Grace ផ្លូវលេខ ១៣៥។
បន្តការទិញឥវ៉ាន់សម្រាប់រដូវកាលគ្រីស្តម៉ាសរបស់លោកអ្នក ដោយទៅកាន់កម្មវិធី Cult’s all-day Christmas Market នៅវិទ្យាស្ថានភាសាបារាំង។ ផ្សារនៅទីនោះនឹងមានការផ្ដល់ជូននូវផលិតផល ផលិតក្នុងស្រុកនិងក្រៅស្រុកយ៉ាងសម្បូរបែប។ ចាប់ពីម៉ោង ១១ព្រឹកដល់ ៦ល្ងាចនៅវិទ្យាស្ថានភាសាបារាំង ផ្លូវ១៨៤។
បង្ហាញពីអារម្មណ៍រីករាយថ្ងៃបុណ្យគ្រីស្តម៉ាសនៅ Cloud សម្រាប់កម្មវិធីច្រៀងខារ៉ាអូខេពិសេស។ ញ៉ាំភេសជ្ជៈឆ្ងាញ់ៗ និងច្រៀងចម្រៀងលេងយ៉ាងសប្បាយ។ អ្វីដែលពិសេសនោះបើសិនជាអ្នកច្រៀងចម្រៀងបានបីបទ អ្នកនឹងទទួលបានស្រាបៀរមួយកែវដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៨យប់ដល់ ១ទៀបភ្លឺនៅ Cloud ផ្លូវលេខ ៩។
Teddy Bear Bar ក៏នឹងមានកម្មវិធីជប់លៀងសម្រាប់រដូវកាលនេះដែរ ដោយមានការចូលរួមសម្ដែងពិសេសពី Drag Queen ល្បីប្រចាំទីក្រុងភ្នំពេញទៀតផង។ អីចឹងអ្នកនៅម្ដុំទួលទំពូង ចាំអង្គាល់? ចាប់ពីម៉ោង ៨យប់ទៅនៅ Teddy Bear Bar ផ្លូវលេខ ៤៦០។
បើសិនជាអ្នកចូលចិត្តកីឡាបែបរត់មារ៉ាតុន ឬគ្រាន់តែរត់ត្រឹកធម្មតា អ្នកអាចចូលរួមកម្មវិធីជប់លៀងគ្រីស្តម៉ាស Running Bongs នៅ Tomoka Cocktail Company ដែលនឹងមានបង្រៀនអ្នកពីរបៀបរត់ឲ្យបានរយៈចម្ងាយឆ្ងាយ។ ចាប់ពីម៉ោង ៧យប់ដល់ពាក់កណ្ដាលអាធ្រាត្រ នៅ Tomoka Cocktail Company ផ្លូវលេខ ៧៥។
មានអ្វីសម្រាប់ទិដ្ឋភាពសិល្បៈ?
Nowhere Art Studio នឹងប្រារព្ធកម្មវិធីជប់លៀងថ្ងៃកំណើតរបស់ទីតាំងនេះ ដោយមានដាក់លក់បញ្ចុះតម្លៃដ៏ធំមួយ។ ជាមួយនឹងការបញ្ចុះតម្លៃដល់ទៅ ៥០% ក្នុងនោះក៏មានការដាក់បញ្ចាំងភាំពយន្តខ្នាតខ្លីខ្លះៗផងដែរ។ ចាប់ពីថ្ងៃត្រង់ដល់ ៥ល្ងាចនៅ Nowhere Art Studio ផ្លូវ ព្រះមុន្នីវង្ស។
Meta House នឹងមានកម្មវិធីដេញថ្លៃសម្រាប់សប្បុរសធម៌ដើម្បីឲ្យអ្នកពេញចិត្តសិល្បៈគំនូរ។ អ្នកគំនូរទាំង ៣០រូបបានផ្ដល់ឲ្យរូបគំនូររបស់ពួកគេដោយឥតគិតថ្លៃ ដើម្បីជាចំនែកបរិច្ចាកឲ្យដល់ Animal Rescue Cambodia ដើម្បីជួយដល់សត្វឆ្កែនិងឆ្មាដែលមិនមានទីលំនៅ។ ចាប់ពីម៉ោង ៥ដល់៨យប់នៅ Meta House ផ្លូវលេខ ១៧៨។
The Plantation Lotus Pond Gallery នឹងមានកម្មវិធីជប់លៀងបើកការតាំងពិពរណ៌ថ្មីមួយ។ អ្នកគំនូរថៃ Attasit Pokpong បានផ្ដិតយកនូវគំនូរស្ដ្រីជាច្រើនរូប ដើម្បីបង្ហាញពីកម្លាំងខ្លាំងចេញពីក្នុងទឹកចិត្តរបស់ពួកគេ។ សម្រាប់ពិពរណ៌នេះគឺអាចចូលរួមបានដោយសេរី ដោយរូបថតនឹងនៅតែដាក់តាំងបង្ហាញរហូតដល់ខែកុម្ភៈ។ ចាប់ពីម៉ោង ៦ដល់១០យប់នៅ The Plantation ផ្លូវ ១៨៤។
មានអ្វីនៅយប់ជ្រៅ?
Sound Club នឹងមានកម្មវិធីជប់លៀងខួបគម្រប់២ឆ្នាំ ដោយមានការចូលរួមពី DJ HYO ពីក្រុមកូរ៉េល្បី Girls’ Genration។ ជាមួយនឹងអាជីពជាអ្នកចម្រៀង DJ ទោលកម្មវិធីនេះដឹងតែពិសេសម្រាប់អ្នកគាំទ្រតែម្ដង។ សំបុត្រចូលរួមមានតម្លៃ ២០ដុល្លារ ចាប់ពីម៉ោង ៨យប់ដល់ម៉ោង ៤ ទៀបភ្លឺនៅ Sound Club ម្ដុំកោះពេជ្រ។
DJs ដល់ទៅបីរូបនិងអ្នកជំនាញខាងសិល្បៈវីដេអូនឹងសម្ដែងនៅ Meta House យប់នេះជាមួយនឹងកម្មវិធីមួយមានលក្ខណៈជា Monochrome Dreams។ ចាប់ពីម៉ោង ៩យប់ដល់ម៉ោង ៣ទៀបភ្លឺ ដោយសំបុត្រចូលរួមទស្សនាគឺឥតគិតថ្លៃប៉ុន្តែមានតម្លៃ ៣ដុល្លារបន្ទាប់ពីម៉ោង ១១យប់។ Meta House មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៧៨។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
The Flicks នឹងមានកម្មវិធីដាក់បញ្ចាំងភាពយន្តត្រៀមពិសេសម្រាប់រដូវកាលគ្រីស្តម៉ាស ដោយបញ្ចាំងរឿង Home Alone និង Elf សុទ្ធតែជារឿងល្បីប្រចាំរដូវកាលនេះ។ អ្នកប្រាកដជាធ្លាប់ដឹងហើយពីរឿងទាំងពីរនេះ ដោយចូលរួមសម្ដែងពីតារាល្បី Mulchaley Culkin និង Will Ferrell។ ចាប់ពីម៉ោង ១០កន្លះព្រឹកសម្រាប់រឿង Elf និងចាប់ពីម៉ោង ៤ល្ងាចសម្រាប់រឿង Home Alone នៅ The Flicks ផ្លូវលេខ ៩៥។
មានអ្វីសម្រាប់រដូវកាលគ្រីស្តម៉ាស?
សកម្មភាពមួយសម្រាប់អបអររដូវកាលនេះ គឺការរចនានំឃុកឃី។ Pelican Food Company នឹងមានកម្មវិធីប្រកួតរចនានំឃុកឃី ដោយមានរង្វាន់ជាច្រើនអាចប្រើបានសម្រាប់ទីកន្លែងនានាជាច្រើននៅក្នុងក្រុង។ តម្លៃចូលរួមលេងគឺ ១ដុល្លារសម្រាប់ Cookie ដល់ទៅបី។ ចាប់ពីម៉ោង ៩ព្រឹកដល់ ៦ល្ងាចនៅ Pelican Food Company ផ្លូវលេខ ២៨២។
បើសិនជាអ្នកមិនបានចូលរួមកម្មវិធី Christmas Gift Market កាលពីម្សិលមិញទេ អ្នកអាចទៅកាន់ Kinin ដើម្បីទិញផលិតផលជាច្រើន ពីអ្នកផលិតសម្លៀកបំពាក់ក្នុងស្រុក និងទំនិញពីសំណាក់អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកជាច្រើនទៀតផង។ ចាប់ពីថ្ងៃត្រង់ដល់ម៉ោង ៦យប់នៅ Kinin ផ្លូវលេខ ១២៣។
នៅឯ Hey Hey ឯណោះវិញនឹងមានការបង្រៀនពីរបៀបរចនាដបសម្រាប់ដាក់តាំងថ្ងៃបុណ្យគ្រីស្តម៉ាស។ ដោយមានគ្រូនៅទីនោះផ្ទាល់សម្រាប់ផ្តល់គន្លឹះក្នុងការរចនា ធានាថាប្រាកដជាប្លែកនិងពិសេសសម្រាប់អ្នកចូលចិត្តការតុបតែងផ្សេងៗ។ សំបុត្រចូលរួមគឺមានតម្លៃ១០ដុល្លារ ក្នុងនោះមានជាស្រាប់នូងគ្រឿងសម្រាប់តុបតែងនិងស្រាបៀរឬទឹកក្រូចផងដែរ។ ចាប់ពីម៉ោង ៥ដល់ ៧ល្ងាចនៅ Hey Hey ផ្លូវ ១៥៥។
មានអ្វីទៀត?
Duplex Grand Café ដែលទើបនឹងបើកថ្មីៗ នឹងបន្តការជប់លៀងដោយមានកម្មវិធី BBQ សម្រាប់អាហារថ្ងៃត្រង់ដែលអ្នកអាចញ៉ាំដល់ឆ្អែត។ កម្មវិធីនេះមានឈ្មោះថា “Holy Smoke: Eat Till You Drop” ក្នុងតម្លៃតែ ១២ដុល្លារ អ្នកអាចញ៉ាំអាហារជាច្រើនមុខដូចជា Steaks, Satay សាច់មាន់ សាច់ជ្រូកជាប់ឆ្អឹងនិងសាច់ក្រកជាដើម។ ចាប់ពីថ្ងៃត្រង់ដល់ម៉ោង ៤ល្ងាចនៅ Duplex Grand Café ផែស៊ីសុវត្ថិ។
តែបើសិនជាអ្នកមិនចង់ញ៉ាំសាច់ អាចទៅចូលរួមកម្មវិធី plant-based cooking class សម្រាប់អ្នកចាប់ផ្ដើមដំបូង។ ចុងភៅជំនាញ Sall Douglas នឹងប្រាប់អ្នកពីរបៀបញ៉ាំអាហារបួស ប៉ុន្តែផ្ដល់នូវជីវជាតិគ្រប់គ្រាន់ និងមានឪជារស។ ចាប់ពីម៉ោង ៣ដល់៥កន្លះរសៀល តម្លៃចូលរួមគឺ ២៥ ដុល្លា។ Vibe Cafe មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៤៦។
