Connect with us

ចុងសប្ដាហ៍​ខែថ្មី​ តោះ​ដើរ​លេង​ឯណា?

មគ្គទេស​ចុង​សប្ដាហ៍

ចុងសប្ដាហ៍​ខែថ្មី​ តោះ​ដើរ​លេង​ឯណា?

ចុងសប្ដាហ៍​ខែថ្មី​ តោះ​ដើរ​លេង​ឯណា?

បន្ទាប់​ពី​កម្មវិធី​វប់​លៀង​ជាច្រើន​កន្លែងធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន សប្ដាហ៍​នេះ​រាង​ស្បើយ​បន្តិច​ ប៉ុន្តែ​អ្នក​ក៏​នៅ​តែអាច​ចូលរួម​កម្មវិធី​ផ្សេងៗ​យ៉ាង​សម្បូរ​បែប​ផងដែរ…

ថ្ងៃសុក្រ

 

ភាពយន្ត

 

សម្រាប់​កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​នៅ​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​រហូត​ដល់​ថ្ងៃអាទិត្យ រសៀលថ្ងៃ​នេះ​នឹង​មាន​កម្មវិធី  ជប់លៀង​សម្ពោធ នៅ​ផ្សារ​ទំនើប​ Aeon II។ ចាប់​ផ្ដើម​ពីម៉ោង​បី​រសៀល (ប៉ុន្តែ​យកល្អគួរ​តែ​មក​ដល់​នៅ​ម៉ោង​ ២​និង​៤៥​នាទី) កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ទីតាំង​រោង​ភាពយន្ត Major Cineplex, Aeon 2 ដោយ​ក្នុង​នោះ​មាន​ភាពយន្ត ជាច្រើន​ត្រៀម​ដាក់​បញ្ចាំង​ ប៉ុន្តែ ក៏​មាន​ភាពយន្ត​ខ្លះៗ​ទៀត​ត្រៀម​ដាក់​បញ្ចាំងនៅ រោង​ភាពយន្ត​ Legend សួន​ច្បារ​អេដិន​ផង​ដែរ។

 

សមាគមធុរកិច្ច​រវាង​ប្រទេស​អ៊ីតាលី​និង​កម្ពុជា សហការជាមួយ​មួយ​នឹង​មជ្ឈមណ្ឌល​បុប្ផាណា នឹង​មាន​កម្មវិធី មហោស្រពភាពយន្តអ៊ីតាលី! បន្ទាប់​ពី​មាន​កម្មវិធី​បើក​សម្ពោធ​ជាមួយ​នឹង​ផលិតករ​ភាពយន្ត និង​អ្នក​បច្ចេកទេស​ពាក់ព័ន្ធ​ នៅ​ទី​តាំង​នោះ​នឹង​ដាក់​បញ្ចាំង​ភាពយន្ត Fiore Gemello ដែល​ដាក់​បញ្ចេញកាល​ពី​ឆ្នាំ ២០១៨។ អាច​ចូលទៅ​មើល​កាល​វិភាគ​ដាក់​បញ្ចាំង​ភាពយន្ត​ផ្សេងៗ​ទៀត​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់។ កម្មវិធី​នេះ​ដាក់​ឲ្យ​ចូលរួម​ដោយ​សេរី។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Bophana Center ផ្លូវ​លេខ ២០០

 

 

 

 

តន្ដ្រី

 

ដោយ​សារ​តែ​ក្នុង​ពេល​នេះ​ អ្នក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ណា​បាន​ទាល់​តែ​សោះ​ ជា​ពិសេ​ស​គឺ​ក្រៅ​ប្រទេស​ ដូច្នេះ​ហើយ​ចង់​ចូលរួម​កម្មវិធី​ជប់​លៀង​នៅ​ក្រៅ​ប្រទេស​ពិត​ជា​មិនអាច​ទៅ​រួច។ ប៉ុ​ន្តែ​សម្រាប់​ល្ងាច​ថ្ងៃសុក្រ​នេះ​នៅ សណ្ឋាគារ​ The Plantation នឹង​មាន​កម្មវិធិ​ជប់​លៀង​ រាត្រី​មួយ​នៅ​ Buenos Aires ធ្វើ​ឲ្យ​លោក​អ្នក​មាន​អារម្មណ៍​ថា​ប្រៀប​បាន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន​អីចឹង​ដែរ។ ក្រុម​ចម្រៀង​បែប Latin Folk និង Blues Los Primos នឹង​សម្ដែង​តន្ដ្រី​ជូន​លោក​អ្នក​ ខណៈ​ដែល​ Nina នឹង​បង្ហាញ​ក្បាច់​រាំ​ Tango របស់​នាង​ ជា​ពិសេស​នោះ​ក៏​មាន​ភេសជ្ជៈ​ឆ្ងាញ់​ៗ​​បម្រើ​ពី​បារ​នៅ​សណ្ឋាគារ​ផង​ដែរ។

ចាប់​ពីម៉ោង៧​ល្ងាច​នៅ The Plantation ផ្លូវ​លេខ ១៨៤

 

បណ្ដា​តន្ដ្រីករ​ប្រចាំ​ទីក្រុងភ្នំពេញ Intan, Aymen, Andrey, Stan និង​ Maxim នឹង​ចូល​ដៃ​គ្នា​ ដើម្បី​សម្ដែង​នៅ Green Pepper សម្រាប់​អ្នក​ចូល​ចិត្ត​រាំ​កម្សាន្ត​តាម​តន្ដ្រី​ចង្វាក់​ Blues និង Swing។ ដោយ​នេះ​ជា swing party អីចឹង​កុំភ្លេច​យក​ស្បែក​ជើងត្រៀមរាំកម្សាន្ត​​មក​តាម​ខ្លួន​ណា!

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

តារា​ចម្រៀង​ Mirasol Aguila និង​អ្នក​លេងហ្គីតា Arone Silverman ចាប់​ដៃ​គ្នា​សម្រាប់​ការ​សម្ដែង​ពិសេស​មួយ នៃ​តន្ដ្រី​បែប ក្លាស៊ីក​និង Contemporary ហ្សាស, R&B និង Soul។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

សម្រាប់​ការ​សម្ដែង​តន្ដ្រី​ខ្មែរ​និង​អង់គ្លេស​ពីទស្សវត្ស​ទី​៦០​ដល់​៨០ យ៉ាង​ពិសេស​​​ អ្នក​អាច​ទៅ​កាន់ Boran House ដោយ​នឹង​មាន​ការ​សម្ដែង​មួយ​ពី ក្រុមតន្ដ្រី​ជនពិការ នឹង​សម្ដែង​តន្ដ្រី​កំដរ​អារម្មណ៍​លោក​អ្នក​ល្ងាច​ថ្ងៃសុក្រ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Boran House ផ្លូវលេខ ៣១០ 

 

ក្រុម​ចម្រៀង​ចង្វាក់ Ska Checkered Past នឹង​នាំ​យក​នូវ​ការ​សម្ដែង​ពិសេស​របស់​ពួក​គេ​មក​កាន់ Ege។ ជាមួយ​នឹង​សមាជិក​ដល់​ទៅ​៨​រូប ក្រុម​តន្ដ្រី​នេះ​នឹង​ប្រើ​ប្រាស់​ឧបករណ៍​តន្ដ្រី​ បែប​ត្រែ​ លាយ​បញ្ចូល​ជាមួយ​នឹង​បទ​ភ្លេង​របស់​ពួក​គេ​ ធានា​ថា​អ្នក​ប្រាកដ​ជា​សប្បាយ​រីករាយ។ សំបុត្រ​ចូលរួម​មាន​តម្លៃ ៣​ដុល្លារ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

ក្រុម​តន្ដ្រី​បែប​ខ្មែរ​រ៉ុក Rondom សម្ដែង​តន្ដ្រី​បែប​ ប៉ុប, Soul, funk និង Blue ជា​ភាសាអង់​គ្លេស​និង​ខ្មែរ ដោយ​មាន​សមាជិក​បួន​រូប​ ក្រុម​នេះ​នឹង​ធានាថា​ឲ្យ​លោក​អ្នក​រាំ​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​គ្រប់ៗគ្នា។

ចាប់​ពីម៉ោង​១០​កន្លះ​ល្ងាច​នៅ Sharky’s ផ្លូវ​លេខ ១៣០

 

រាំកម្សាន្ត

 

ធ្លាប់​តែ​ជា​ទីតាំង​បែប​រ៉ូមែនទិក បារ​លើ​ដំបូល Juniper Gin Bar នឹង​មាន​កម្មវិធី No Problem Disco and DJ Sound Advice ដោយ​ពួក​គេ​នឹង​ចាក់​តន្ដ្រី​បែប Funk, Soul, House និង​ Disco អាច​ឲ្យ​អ្នក​ចូលរួម​រាំកម្សាន្ត​ទាំង​អស់​គ្នា ជាមួយ​នឹង​ Happy Hour ពី​ម៉ោង​៥​ដល់​៧​ល្ងាច។

តន្ដ្រី​ចាប់​ផ្ដើម​លេង​ពី​ម៉ោង​៦​ល្ងាច​នៅ Juniper Gin Bar ផ្លូវ​លេខ ១៣០

 

បន្ទាប់​ពី​​បា​​ន​បើក​មួយ​រយៈ HClub នឹ​ង​មាន​កម្មវិធី​សម្ពោធ​បើក​ជា​ផ្លូវ​ការ soft opening ដោយ​កម្មវិធី​នេះ​នឹង​មាន​ការឧបត្ថម្ភ​ពិសេស​ពី Seekers Spirits និង Jason King Spirit។ DJs Jonah និង Indigo នឹង​ចាក់​តន្ដ្រី​កំដរ​អារម្មណ៍​អ្នក​ចូលរួម​និង​រាំកម្សាន្ត។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ HClub ផ្លូវ​លេខ ៣០៨

 

Meta House នឹង​មាន​កម្មវិធី​ចាក់​តន្ដ្រី​ពិសេស​មួយ​ ផ្ដោត​សំខាន់​ទៅ​លើ​តន្ដ្រី​រាំកម្សាន្ត​ពី​ DJs នៅ​ខាង​​ប៉ែក​អាស៊ី​វិញ​ម្ដង។ កម្មវិធី Asian Beats នឹង​មាន​ការ​ចូលរួម​ពី​ DJs មក​ពី​កម្ពុជា សាំងហ្គាពួរ​ និង​ វៀត​ណាម (Sam. E, Subspiiker និង Shibui Q)។ បទ​ភ្លេង​នៃ​កម្មវិធី​ល្ងាច​នេះ​មាន តិចណូ House, Tech-House និង Electro។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មាន​អ្វី​ទៀត?

 

អ្នក​ជំនាញ​ខាង​សាក់​ដោយ​ប្រើ​ម្ចុល​ដៃ Authentic Pokes នឹង​មាន​កម្មវិធី​ flash event ពេញ​មួយ​ចុង​សប្ដាហ៍ ដោយ​អ្នក​អាច​សាក់​នៅ​ទីតាំង​ទីនោះ​ក្នុង​តម្លៃ​ថោក​ ចាប់​ពី​៣០​ដុល្លារ​ឡើង​ទៅ។ អីចឹង​កុំ​ភ្លេច​កក់​កន្លែង​ឲ្យ​ហើយ​​ ព្រម​ទាំងជ្រើស​រើស​យក​សាក់​ដែល​អ្នក​ពេញ​ចិត្ត។

ចាប់​ពី​ម៉ោង​១១​ព្រឹក​ដល់​៩​យប់​ចាប់​ពី​ថ្ងៃ​សៅរ៍​ដល់​អាទិត្យ​នៅ Authentic Pokes

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

សម្រាប់​អ្នក​​ចូល​ចិត្ត​ការ​ស្លៀក​ពាក់​បែប Cosplay Anime នៅ Prime Cineplex, Samai Square នឹង​មាន​កម្មវិធី​ពិសេស​មួយ​។ ដោយ​ដាក់​បញ្ចាំង​រឿង My Hero Academia: Heroes Rising និយាយ​ភាសាខ្មែរ និង​មាន​ Subtitles ជា​ភាសាអង់គ្លេស​ហើយ​ក៏​មាន​ការ​សួរ​និង​ឆ្លើយ​សំនួរ​ផង​ដែរ​។ អ្វី​ដែល​ពិសេស​នោះ​គឺ សម្រាប់​អ្នក​ចូលរួម​ដែល​ស្លៀក​ឈុត​ Cosplay នឹង​ទទួល​បាន Lucky Draw មួយ។

ចាប់​ពីម៉ោង​១​រសៀល​ត​ទៅ​នៅ Prime Cineplex, Samai Square ទួលគោក

 

តន្ដ្រី

 

អ្នកចម្រៀង​និង​និពន្ធ​តន្ដ្រី​សញ្ជាតិ​អង់គ្លេស Dean Wolf Bailey នឹង​សម្ដែង​តន្ដ្រី​បែប Indie-Rock របស់​លោក ព្រម​ទាំង​ Cover បទ​ចម្រៀង​ផ្សេងៗ​ខ្លះ​ទៀត នៅ​សួន​ច្បារ​ Botanico។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

 

Swing Time គឺ​ជា​ឈ្មោះ​ក្រុម​ចម្រៀង​ថ្មី​មួយ​​ ពី​តន្ដ្រី​ករ​ប្រចាំ​ក្រុង Intan ជា​អ្នក​ចម្រៀង Aymen និង Stan ជា​អ្នក​លេង​ហ្គិតា និង Andrey ជា​អ្នក​លេខ Bass ចូលរួម​គ្នា​ដើម្បី​សម្ដែង​តន្ដ្រី​ហ្សាស​យ៉ាង​ពិសេ​ស​មួយ។

ចាប់​ពី​ម៉ោង​៧​កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

LF Social Club នឹង​មាន​កម្មវិធី​ពិសេស​ triple header show ជា​ផ្នែក​មួយ​នៃ​​ការ​សម្ដែង​តន្ដ្រី Acoustic Night។ នៅ​លើ​ឆាក​សម្ដែង​មាន Lewis McTi អ្នក​ជំនាញ​ខាង​បង្ហើរ​សំនៀង​ Ieva Zdram និងអ្នក​ជំនាញ​ហ្គីតា Robin Narcisco។ នេះ​ជា​លើក​ទី​១​ ដែល​ពួក​គេ​សម្ដែង​រួម​គ្នា អីចឹង​កុំ​ឲ្យ​​ការ​សម្ដែង​ពិសេស​មួយ​នេះ​រំលង​ផុត​ទៅ​ដោយ​មិន​បាន​ចូលរួម។

ចាប់​ពី​ម៉ោង​៨​យប់​នៅ LF Social Club ផ្លូវ​លេខ ៣០៨

 

រាត្រី​ទស្សវត្សទី៨០​ បាន​ត្រលប់​មកវិញ​នៅ Cloud លើ​ក​នេះ​សម្រាប់​តន្ដ្រីបែប Acoustic សប្បាយ​សប្បាយ​ ក្រុម​តន្ដ្រី The Boxchords នឹង​ចូល​ខ្លួន​សម្ដែង​ ដោយ​នាំ​យក​មក​នូវ​តន្ដ្រី​ពិសេស​ពី​ ទស្សវត្ស​៨០។ បន្ទាប់​ពី​នេះ​អ្នក​ចូលរួម​ក៏​អាច​ចូលរួម​ច្រៀង​ខារ៉ាអូខេ បន្ទាប់​ពី​ការ​សម្ដែង​បាន​បញ្ចប់​ ក៏​ដូច​ជា​លេង​វីដេអូ​ហ្គេម​បែប Retro ផ្សេងៗ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Cloud ផ្លូវ​លេខ ៩

 

មក​មើល​ការ​សម្ដែង​ពី Aguita E Coco នៅ Ege Bar សម្រាប់​ការ​រាំ​តន្ដ្រី​បែប Latin America។ បើ​សិន​ជា​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែបឡាតាំង និង​រាំ​កម្សាន្ត កុំ​ភ្លេច​មក​ចូលរួម​រាំ​លេង​ជាមួយ​គ្នា។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

សិល្បៈ

 

Sra’Art មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់អ្នក​ដែល​ចង់​ចំណាយ​ពេល​ថ្ងៃសៅរ៍ ធ្វើ​អ្វី​ពាក់ព័ន្ធ​នឹង​សិល្បៈ​។ សម្រាប់​កម្មវិធី Sip & Paint អ្នក​អាច​គូរ​គំនូរ​ផ្សេងៗ ពីក្រណាត់ Canvas និង​ស្រាក្រហម​នៅ​នឹង​ដៃ ធានាថា​ប្រាកដ​ជា​ពេល​វេលា​បង្កើត​ផ្ទាំង​សិល្បៈ​យ៉ាង​រីករាយ​មួយ។ តម្លៃ​ចូលរួម​គឺ ២៥​ដុល្លារ។

ចាប់​ពី​ម៉ោង​២​រសៀល​​នៅ Sra’Art ផ្លូវ​សុធារស​

 

រាំកម្សាន្ត

 

DJ Ah Ny នឹង​ចាក់​ភ្លេង​នៅ Petanque ដល់​ទៅ​បី​ម៉ោង​យប់​នេះ សម្រាប់​អ្នក​ចូលចិត្ត​តន្ដ្រី​ចង្វាក់ Deep House, Funky, Hip Hop ឬ​ Disco House។ រាត្រី​នេះ​ក៏​មាន​ដាក់​បម្រើ​ភេសជ្ជៈ​ពិសេស​ផង​ដែរ ដោយ​ទិញ​ស្រាក្រឡុក​ពីរ​ថូ​ ថែម​មួយ​ថូ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Petanque Bar ផ្លូវ​លេខ ១៥៥

 

មាន​អ្វីទៀត?

 

ថ្ងៃសៅរ៍​នេះ Factory នឹង​មាន​កម្មវិធី Retail Street! នាំ​យក​នូវអ្នក​សិល្បៈ​ខ្មែរ​ដល់​ទៅ​២០​ រូប​ដើម្បីចូលរួមតាម​រយៈ​សកម្មភាពផ្សេងៗ។ កម្មវិធី​នេះ​អម​ទៅ​ដោយ​ការ​ដាក់​លក់​អាហារ​ និង​ភេសជ្ជៈ​ពិសេសៗ​ ជា​ច្រើន​ ក៏ដូច​ជា​ការ​បង្ហាញ​សកម្មភាព​សិល្បៈ​ជា​ច្រើន​ផង​ដែរ។ តម្លៃ​សំបុត្រចូលរួម​គឺ​ចាប់​ពី ១.៥​ដុល្លារ​ទៅ​៥​ដុល្លារ​ ដោយ​មាន​ថែម​ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ​មួយ​កែវ។

ចាប់​ពីម៉ោង​៤​ដល់​៩​ល្ងាច​នៅ The Factory ផ្លូវ​ជាតិ​លេខ ២

 

Future Factory នឹង​មានកម្មវិធី​អប​អរ​ស្នាដៃការងារ​នៃ​ អ្នក​សិល្បៈ​វ័យ​ក្មេង​កម្ពុជា ពេញ​មួយ​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គេ​សម្ដែង​ស្នាដៃ​ទាំង​នោះ។ ក្នុង​ថ្ងៃ នេះ​អ្នក​នឹង​ជួប​ Con ជា​អ្នក​ច្នៃ​ម៉ូដ​ខក្បាច់​រចនា​ខ្មែរ Skyler Rose ជា​អ្នកជំនាញ​ខាង​រចនា​ម៉ូដ​សម្លៀកបំពាក់​ទាន់​សម័យ និង​អ្នក​សិល្បៈ​ផ្សេងៗ​ទៀត។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៩​យប់​នៅ Futures Factory ផ្លូវ​លេខ ១៣

 

បុណ្យ​ហាឡូវីន​មិនទាន់​ចប់​នៅ​ឡើយ​សម្រាប់ Le Moon ដោយ​ពួក​គេ​នឹង​មាន​កម្មវិធី Halloween-themed tuk tuk scavenger hunt ដែល​អ្នក​ចូលរួម​អាច​ស្លៀក​ឈុត​ប្លែក ហើយ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដូច​ជា​ទៅ​កាន់​ទីតាំង​ផ្សេងៗ​ ដែល​គេ​បោះ​បង់ចោល​ជាដើម។ គូស​បញ្ជាក់​ថា​អ្នក​ដែល​ឈ្នះ​ល្បែង​នេះ​នឹង​ទទួល​បាន​ រង្វាន់​ស្នាក់​នៅ​សណ្ឋាគារ​ល្អ​ៗ​ដូច​ជា​ (The Royal Sands, Le Relais de Chhlong and Amanjaya Pancam Hotel)។ តម្លៃ​ចូលរួម​គឺ ៣២​ដុល្លារ​ក្នុង​ម្នាក់។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Le Moon Rooftop ផ្លូវ​លេខ ១៥៤

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

ពេល​ដែល​គូស្នេហ៍វ័យ​ក្មេង​មួយ​គូនៅ Tehran ប្រទេស​អឺរ៉ង់​​បាន​ផ្លាស់​ប្ដូរ​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​ថ្មី ប៉ុន្តែ​ត្រូវ​រង​ការ​ប៉ះពាល់​នូវ​បទ​ពិសោធន៍ជីវិត​ដ៏​ព្រៃផ្សៃ​របស់​អ្នក​ស្នាក់​នៅ​ពីមុន។ ​The Salesman គឺ​ជា​រឿង​បែប​ Thriller របស់​អឺរ៉ង់​មួយ ដែល​អ្នក​គួរ​តែ​ទស្សនា។

ចាប់​ពីម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨​

 

មាន​អ្វី​ទៀត?

 

សម្រាប់​កម្មវិធីទេសចរណ៍​ព្រឹក​ព្រលឹម​ birding tour ពី Farm to Table បាន​ត្រលប់​មក​វិញ​ហើយ ចាប់​ផ្ដើម​ពី​ម៉ោង​៥​កន្លះ​ព្រឹក។ ក្រុម​មុគ្គទេសទេសចរណ៍​បក្សី នឹង​នាំ​លោក​អ្នក​ស្វែង​បក្សី កម្រៗ ក៏​ដូច​ជា​ផ្ដល់​នូវ​បទ​ពិសោធន៍​ថ្មីៗ​ជា​ច្រើន​ផង​ដែរ។

បន្ទាប់​ពី​ដំណើរ​ទេសចរណ៍​នេះ​ចប់​ អ្នក​នឹង​អាច​ញ៉ាំអាហារ​និង​ភេសជ្ជៈ​ឥត​កំណត់​ ដោយ​សំបុត្រចូលរួម​មាន​តម្លៃ ៦២​ដុល្លារ។

ចាប់​ពី​ម៉ោង​៥​កន្លះ​ព្រឹក​នៅ Farm to Table ផ្លូវ​លេខ ៣៦០ 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top