ចុងសប្ដាហ៍នៃក្ដីស្រលាញ់បានមកដល់ហើយ!
មានគូរឬក៏អត់គូរ Valentine គឺសម្រាប់គ្រប់គ្នា ចុងសប្ដាហ៍នេះជាពិសេសថ្ងៃសុក្រគឺពិតជាសម្បូរកម្មវិធីសប្បាយៗជាច្រើន
ថ្ងៃសុក្រ
ថ្ងៃនេះគឺជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ អ្នកខ្លះក៏ប្រារព្វកម្មវិធីនេះជាមួយសង្សារ ឬគូរស្វាមីភរិយា ឬក៏អាចចំណាយពេលជាមួយសមាជិកគ្រួសារបានដូចគ្នា។ ប៉ុន្តែបើអ្នកមិនចូលចិត្ត ហើយចង់ចំណាយពេលផ្ទាល់ខ្លួន ឬក៏ជាមួយមិត្តភក្តិនៅដូចនៅថ្ងៃធម្មតាក៏បាន។
គូសបញ្ជាក់ដែរថានៅប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិនៃការបៀតបៀនផ្លូវភេទជាច្រើនករណីសម្រាប់ថ្ងៃនេះជាពិសេស។ ដូច្នេះត្រូវចងចាំថា ថ្ងៃនេះគឺជាថ្ងៃដែលត្រូវអបអរក្ដីស្រលាញ់ពិត មិនមែនកើតឡើងដោយបង្ខិតបង្ខំ។ ក្ដីស្រលាញ់គឺនៅគ្រប់ទីកន្លែង សម្រាប់មនុស្សគ្រប់គ្នាមិនថាជា មិត្តភក្តិ មិត្តរួមការងារ គ្រួសារ ជាដើម អីចឹងគួរតែយកថ្ងៃនេះមកបង្ហាញពីក្ដីស្រលាញ់មួយដែលពិសេស រវាងគ្នានឹងគ្នា។
ជម្រើសយើង
ក្នុងជាផ្នែកមួយនៃបេសកម្មពិភពលោកដើម្បីបញ្ឈប់អំពើហិង្សាលើស្ដ្រី កម្មវិធី Phnom Penh Fem Fest បានឈ្លៀតយកឱកាសនេះដើម្បីអបអរស្ដ្រីកម្ពុជា សម្រាប់ការជប់លៀងចាប់ផ្ដើមដំណើរការឆ្នាំ ២០២០។ ជាមួយនឹងការសម្ដែងពី The Sound Initiative ផ្ដោតសំខាន់ទៅលើតារាចម្រៀងស្ដ្រី ដែលផលិតបទចម្រៀងដោយខ្លួនឯង នឹងបានសម្ដែងនៅទីតាំងជាច្រើនកន្លែងទូទាំងប្រទេស។ ការគូរគំនូរដោយផ្ទាល់នៅនឹងកន្លែង ដោយអ្នកសិល្បៈគំនូរនារីមានថ្វីដៃ ចាន់ ឌីណា និងតន្ដ្រីចាក់ឲ្យរាំកម្សាន្តដោយ DJ Sao Sopheak។ កម្មវិធីនេះទទួលបានការឧបត្ថម្ភជាពិសេសពី Bodia Spa, Baitong Hotel, Four Pillars Gin ដោយផ្ដល់នូវរង្វាន់ពិសេសផ្សេងៗ អាចឲ្យអ្នកចូលរួមមានឱកាសចាប់រង្វាន់។ ចូលរួមដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៦ល្ងាចដល់១១យប់ នៅ Lantern Rooftop Bar ផ្លូវលេខ ២៨២។
ទោះបីជាមានគូរឬក៏អត់គូ មិនជាបញ្ហា បបួលមិត្តភក្តិទៅកាន់កម្មវិធីជប់លៀងថ្ងៃក្ដីស្រលាញ់ Dog Meet Dog នៅ Futures Factory។ អ្នកអាចចំណាយពេលសប្បាយជាមួយមិត្តភក្តិក៏ដូចជា ជួបជាមួយសុនកជាច្រើនក្បាល ដែលម្ចាស់ពួកវានឹងនាំមក។ ស្រាក្រឡុកក៏មាន អ្វីដែលពិសេសនោះគឺអ្នកដែលនាំសុនកមកអាចទទួលបានថ្នាំបង្ការឆ្កែឆ្កួតដោយឥតគិតថ្លៃពី Animal Mama ផងដែរ សម្រាប់សុនកគួរឲ្យស្រលាញ់របស់ពួកគេ។ ចាប់ពីម៉ោង ៥ដល់ ៩យប់នៅ Futures Factory ផ្លូវលេខ ១៣។
តន្ដ្រី
សម្រាប់តន្ដ្រីសម្រាប់រាត្រីនេះគឺសំបូរបែបគ្រប់ប្រភេទតែម្ដង។
តារាចម្រៀង Mariana Hensley និងអ្នកលេងព្យ៉ាណូ James Atkinson នឹងនាំមកនូវតន្ដ្រីហ្សាស មកកាន់ Farm to Table ដើម្បីសម្ដែងតន្ដ្រីបែប Acoustic ពិសេសសម្រាប់អ្នកដែលចូលចិត្តតន្ដ្រិបែបក្លាស៊ីក ដើម្បីចំណាយពេលរ៉ូមេនទិកពិសេសផងដែរ។ ចាប់ពីម៉ោង ៦កន្លះល្ងាចតទៅនៅ Farm to Table ផ្លូវលេខ ៣៦០។
ក្រុមចម្រៀងដល់ទៅបីនឹងសម្ដែងនៅ Cloud រាត្រីនេះសម្រាប់កម្មវិធី My Indierock Valentine ការសម្ដែងនេះនឹងមានចូលរួមពី Sangva Day, Simoun និង sPykic Elecktric។ ចូលរួមដោយសេរី ហើយបៀរមានតម្លៃតែ១ដុល្លារតែប៉ុណ្ណោះ។ ចាប់ពីម៉ោង ៧យប់តទៅនៅ Cloud ផ្លូវលេខ៩។
សេរីកម្មវិធីតន្ដ្រី Phnom Penh Classical Concerts នឹងមកដល់រាត្រីនេះ ដោយមានការសម្ដែងពីអ្នកជំនាញខាងវីយូឡុងសញ្ជាតិអាល្លឺម៉ង់ Markus Gundermann លេងបទ “Love Dream” ពី Franz Liszt’s និង “Salut d’Amour” ពី Edward Elgar ព្រមទាំងបទភ្លេងជាច្រើនទៀតផងដែរ។ ដើម្បីអបអរថ្ងៃកំណើតគម្រប់ ២៥០ឆ្នាំរបស់ Beethoven ការសម្ដែងចុងក្រោយនឹងលើកនូវបទរបស់លោកមកសម្ដែងគឺ “Spring Sonata”។ ខនសឺតនេះមានតម្លៃ ១០ដុល្លារដើម្បីចូលរួមនិង ៣ដុល្លារសម្រាប់សិស្ស។ ចាប់ពីម៉ោង ៧យប់តទៅនៅសណ្ឋាគារ Raffels ផ្លូវលេខ ៩២។
ក្រុមចម្រៀងប្ដីនិងប្រពន្ធ Geography of the Moon នឹងនាំយកនូវស្ទីលតន្ដ្រីបែប Dreamscape និង Post-psychedelic folk មកកាន់ Alchemy សម្រាប់កំដរការញ៉ាំអាហារពេលល្ងាចក្នុងថ្ងៃ Valentine។ ចាប់ពីម៉ោង ៧កន្លះតទៅនៅ Alchemy GastroPub ផ្លូវលេខ ១២៣។
នៅឯ Duplex Grand Café ឯណោះវិញនឹងមានកម្មវិធីជប់លៀង Naughty or Nice party សម្រាប់គ្រប់គ្នាក្នុងថ្ងៃបុណ្យនៃក្ដីស្រលាញ់នេះ។ ទៅជា Single ឬក៏មានគូរ អ្នកក៏អាចចូលរួមកម្សាន្តសប្បាយនឹងការសម្ដែងពីតារាចម្រៀង Reth Suzana ក្រុមរាំ Heat of Siem Reap និង DJ Nary ផងដែរ។ សំបុត្រចូលរួមគឺមានតម្លៃ ១០ដុល្លារ ដោយអ្នកនឹងទទួលបានស្រាពីរដប ឧបត្ថម្ភដោយស្រា Hoegaarden។ ចាប់ពីម៉ោង ៧ដល់១១កន្លះយប់ នៅ Duplex Grande Café ម្ដុំផែស៊ីសុវត្តិ។
សេរីខនសឺតនៅបាសាក់ឡេនហៅថា Uncomfortably White Brothers Band នឹងនាំយកមកនូវតន្ដ្រីពិសេសស្ទីលតារាចម្រៀង Barry White និង Marvin Gaye។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Bassac Lane។
កំប្លែង
ថ្ងៃ Valentine ធ្វើឲ្យអ្នកសេដ? មកស្ដាប់រឿងកំប្លែងវិញ សម្រាប់កម្មវិធី Anti-Valentine’s Day នៅ Box Office។ កម្មវិធីនេះអ្នកអាចចូលរួមដោយឥតគិតថ្លៃ ចាប់ពីម៉ោង ៧កន្លះដល់ ៩កន្លះយប់នៅ Box Office ផ្លូវលេខ ២៤៤។
ប្លែកវិញម្ដងនៅឯ Mad Monkey នឹងមានកម្មវិធី speed dating night សម្រាប់អ្នកដែលអត់គូរហើយចង់សាក ជួបជាមួយមនុស្សថ្មីម្នាក់ ហើយ Date លេងលេង ថាមិនត្រូវអាចពេញចិត្តគ្នាក៏ថាបាន។ ចាប់ពីម៉ោង ៨ដល់ ៩យប់នៅ Mad Monkey ផ្លូវលេខ ៣០២។
មានអ្វីទៀត?
The Garden នឹងមានកម្មវិធីពិសេសម្រាប់ថ្ងៃនេះដោយហៅឈ្មោះថា Valentine’s Day/Galentine’s Day/Ilovememyselfandmine’s Day ដោយមានដាក់លក់គ្រឿងក្រណាត់ធ្វើដោយដៃក្នុងស្រុកពី Culotté.es នឹងមានដាក់លក់ស្រាក្រហម Blowfish Wines ទិញមួយកែវថែមមួយកែវផងដែរ។ ចាប់ពីម៉ោង ៦ដល់ ៩យប់នៅ The Garden at Bassac ផ្លូវលេខ ៣០៨។
Rokku នឹងមានកម្មវិធី Couples Quiz Night សួរសំនួរទៅកាន់ ដៃគូររបស់អ្នក ព្រោះវាប្រាកដជាធ្វើឲ្យអ្នករីករាយ ដោយនេះជាកម្មវិធីប្លែកមួយយកតាមស្ទីលរបស់ កម្មវិធីទូរទស្សន៍អាមេរិក The Newlywed’s Game ដោយបានដាក់បញ្ចាំងអស់រយៈពេលដល់ទៅជិត ៥០ឆ្នាំឯណោះ។ កម្មវិធីនេះអាចចូលរួមដោយសេរី ក្នុងនោះក៏មានភេសជ្ជៈដាក់ឲ្យញ៉ាំដោយឥតគិតថ្លៃសម្រាប់នារីមុនម៉ោង ៩យប់ផងដែរ។ ជាមួយនឹងតន្ដី្រកំដរកម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Rokku ម្ដុំវត្តបុទុម។
Blue Chilli is celebrating Valentine’s Day អ្នកណាមិនស្គាល់ Blue Chili? បារល្បីខ្លាំងនៅភ្នំពេញ? ជាមួយនឹងការសម្ដែង Drag Shows ជាធម្មតា រាត្រីនេះនឹងកាន់តែពិសេស ដោយនឹងមានការចាក់ភ្លេងកំដររាំកម្សាន្តពី DJ Ya Ya និងអ្នកជំនាញខាងរាំបង្គោលដែកពីបារាំងទៀតផង។ ចាប់ពីម៉ោង ១០យប់ដល់ម៉ោង ៤ទៀបភ្លឺ នៅ Blue Chilli ផ្លូវលេខ ១៧៨។
រាំកម្សាន្ត
DJs ដល់ទៅបួនរូបនឹងនាំមកនូវតន្ដ្រីបែប Hip Hop លក្ខណៈ Old School, R&B, Trash Pop និង Urban Classics សម្រាប់កម្មវិធី Golden Days 90s/2000s party នៅ Pontoon Pulse។ អីចឹងត្រៀមសម្លៀកបំពាក់ទស្សវត្សទី ៩០ និង ០០ សម្រាប់កម្មវិធីពិសេសនេះចាប់ពីម៉ោង ១១យប់ដល់ ៥ ទៀបភ្លឺនៅ Pontoon Pulse ផ្លូវលេខ ១៧២។
Party Patio នឹងមានតន្ដ្រីបែប Drum and Bass ពី DJ Sequence ដែលនឹងចាក់ភ្លេងនៅបារនេះលើកដំបូង បើកឆាកសម្រាប់យប់នេះគឺចាក់ភ្លេងដោយ Marie ពិសេសសម្រាប់តន្ដ្រីបែប Tech House និង Techno។ ចូលរួមដោយសេរី ចាប់ពីម៉ោង ៩យប់ដល់ ១អាធ្រាត្រនៅ Party Patio ផ្លូវលេខ ៣០៨។
ពិសេសសម្រាប់ថ្ងៃ Valentine នៅឯ Club Love ឯណោះវិញនឹងមានកម្មវិធី traffic light party ដែលអាចចូលរួមទាំងអស់គ្នា មិនថាជាអត់គូរឬក៏មានគូរ។ ពណ៌ក្រហមបង្ហាញថាអ្នកមានគូររួចហើយ ពណ៌លឿងមានន័យថាប្រហែលជាអាច ហើយពណ៌បៃតងមានន័យថាអ្នក Avaiable។ ប៉ុន្តែត្រូវចងចាំថា ទោះបីជាគេមានពណ៌បៃតងក៏ដោយ ត្រូវតែច្បាស់ថាបាន Consent ជាមុនសិន។ DJs Indigo និង Blazien នឹងចាក់តន្ដ្រីយប់នេះ ចាប់ពីម៉ោង ៩យប់ដល់ ៤ទៀបភ្លឺនៅ Club Love ផ្លូវលេខ ២៧៨។
ភាពយន្ត
នៅ The Flicks នឹងមានដាក់បញ្ចាំងភាពយន្តមួយ ដែលបង្ហាញថាអ្នកមិនគួរមើលអ្នកដទៃតែតាមរយៈសំបកក្រៅនោះទេ។ នៅក្នុងរឿង Corpus Christi ក្មេងប្រុសម្នាក់ ដែលបានរស់នៅតែក្នុងបន្ទប់ Detention រហូតព្រោះតែអកប្បកិរិយាមិនល្អរបស់គេ ប៉ុន្តែបានក្លាយជាគ្រូសាសនានៅក្នុងទីក្រុងដ៏តូចដែលគេកំពុងរស់នៅ ប្រកបទៅដោយរឿងរ៉ាវមិនល្អជាច្រើន។ តើបុរសម្នាក់នោះនឹងអាចជួយក្រុងរបស់ខ្លួនបានឬទេ? ចាប់ពីម៉ោង ៩យប់នៅ The Flicks ផ្លូវលេខ ៩៥។
ថ្ងៃសៅរ៍
ជម្រើសយើង
Raising the Voices of Grassroots Women Leaders គឺជាកម្មវិធីមួយនិយាយអំពីការបកស្រាយសាច់រឿង តុពិភាក្សា និងជួបសំណេះសំណាលផ្សេងៗ។ Vlogger ពី A Dose of Cath គឺ Catherine Harry នឹងដឹកនាំតុពិភាក្សានេះ ជាមួយនឹងក្រុមអ្នកដឹកនាំស្ដ្រីកម្ពុជា ដែលធ្លាប់បានជម្នះនូវឧបសគ្គផ្សេងៗ ជាច្រើនមិនថាជាយេនឌ័រ ការសិក្សា ការថែរក្សាខ្លួនឯង និងជាពិសេសគឺភាពជាអ្នកដឹកនាំផ្ទាល់តែម្ដង។ រៀបចំកម្មវិធីនេះដោយ Weaving Women’s Leadership for Change អ្នកអាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៤ដល់ ៨កន្លះនៅ The Factory ផ្លូវជាតិលេខ ២។
មានអ្វីទៀត?
ស្ថានទូតសាំងហ្គាពួរនឹងរៀបចំកម្មវិធីខួបគម្រប់ ៥៥ឆ្នាំនៃ ទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជាដោយរៀបចំកម្មវិធី Street Art Fest នាំយកនូវអ្នកសិល្បៈជាច្រើនរូបមកចូលរួម។ នៅថ្ងៃសម្ពោធអ្នកសិល្បៈពីររូបគឺ FONKi និង Yip Yew Chong នឹងបង្ហាញពីស្នាដៃគូរគំនូរផ្ទាល់នៅនឹងកន្លែង ព្រមទាំងដាក់លក់បន្ទាប់ពីគូររួចហើយផងដែរ។ ប្រាក់ដែលទទួលបានពីការលក់គំនូរនេះ នឹងបរិច្ចាគទៅកាន់ Cambodia Children’s Fun និង Cambodia Living Arts។ កម្មវិធីនេះក៏មាននូវតន្ដ្រី អាហារនិង ភេសជ្ជៈផងដែរ។ ចាប់ពីម៉ោង ៥ដល់ ៩យប់នៅ WB Arena ផ្លូវជាតិលេខ ២។
កម្មវិធីបើកបណ្ណាល័យថ្មីផ្ដោតទៅលើគំនិតច្នៃប្រឌិត នឹងមានការកម្មវិធីបើកសម្ពោធថ្ងៃនេះ។ តាមរយៈកម្មវិធីនេះអ្នកនឹងអាចស៊ើបដឹងថា តើប្រភេទសៀវភៅបែបណាខ្លះដែលមាននៅទីនេះ។ កម្មវិធីនៅថ្ងៃនេះអាចចូលរួមដោយឥតគិតថ្លៃ ព្រមទាំងមានអាហារនិងភេសជ្ជៈផងដែរ។ ចាប់ពីម៉ោង ១០ព្រឹកដល់ថ្ងៃត្រង់នៅ The Factory ផ្លូវជាតិលេខ ២។
នៅហាងលក់គ្រឿងអលង្ការ Penh Lenh នឹងមានកម្មវិធី Penh Lenh Galentine’s Day-themed workshop ដែលអ្នកចូលរួមអាចរៀនពីរបៀបធ្វើគ្រឿងអលង្ការដោយដៃ ព្រមទាំងមានស្រា Champagne អាហារសម្រន់ដាក់ឲ្យញ៉ាំពេលនោះដែរ។ តម្លៃចូលរួម ៤០ដុល្លារ ហើយកន្លែងមានកំណត់។ ចាប់ពីម៉ោង ៥ដល់ ៧យប់នៅ Penh Lenh ផ្លូវលេខ ៤៥៦។
បង្រៀនកូនៗរបស់អ្នកពីរបៀបដាំកូនរុក្ខជាតិនៅ Eleven One Kitchen សម្រាប់កម្មវិធី gardening workshop។ ក្មេងៗនឹងរៀនពីប្រភេទនៃគ្រាប់និងប្រភេទរុក្ខជាតិដែលគេអាចដាំដុះ។ ពួកគេនឹងអាចនាំយកទៅវិញនូវថូរផ្ការនិងគ្រាប់រុក្ខជាតិតាមជម្រើសរបស់គេផងដែរ។ តម្លៃចូលរួមគឺ ១៩ដុល្លារដោយផ្ដល់ជូននូវសម្ភារៈដែលត្រូវការ ព្រមទាំងទឹកក្រូចឬការ៉េមផងដែរ។ ចាប់ពីម៉ោង ១ដល់ ៣រសៀលនៅ Eleven One Kitchen បឹងកេងកង ផ្លូវលេខ ៣៣៤។
Meta House កំពុងស្វែងរកជើងឯកអ្នកលេង Smash នៅកម្ពុជា។ ពួកគេនឹងប្រកួតប្រជែងគ្នាក្នុងកម្មវិធី SmashBodia tournament លើកដំបូង ដោយអ្នកឈ្នះនឹងទទួលបានរង្វាន់ដល់ទៅ ១៥០ដុល្លារ។ លក្ខខណ្ឌផ្សេងៗបានដាក់បង្ហាញរួចជាស្រេចនៅលើ Event’s Page ហើយអ្នកត្រូវតែយក Controllers មកដោយខ្លួនឯង។ ចាប់ពីថ្ងៃត្រង់ដល់ម៉ោង ៦ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨។
Seekers នឹងមានកម្មវិធីពិសេសសម្រាប់អ្នកដែលអត់គូរសម្រាប់ថ្ងៃនៃក្ដីស្រលាញ់ឆ្នាំនេះ ដោយអនុញ្ញាតិឲ្យពួកគេញ៉ាំស្រាមួយថែមមួយសម្រាប់ Cocktails ពិសេសនិងតន្ដ្រីពី DJ Shaman អីចឹង Single ក៏ Single ទៅសុំសប្បាយមួយល្ងាចសិន។ ចាប់ពីម៉ោង ៨កន្លះយប់ដល់ ពាក់កណ្ដាលអាធ្រាត្រនៅ The K’s ផ្លូវលេខ ២០៨។
Samai Rum នឹងមកកាន់ Sundown Social Club សម្រាប់កម្មវិធីពិសេស “tiki cocktail takeover”។ ចាប់ផ្ដើមពីម៉ោង ៤រសៀលដល់ពាក់កណ្ដាលអាធ្រាត្រដោយក្នុងនោះចាប់ពីម៉ោង ៥ដល់ម៉ោង ៧គឺជា Happy Hour នៅ Sundown Social Club ផ្លូវលេខ ៤៤០។
តន្ដ្រី
Intégrité បារនិងខារ៉ាអូខេ ម្ដុំទួលទំពូងនឹងមានកម្មវិធី Afro-Kizoba party ថ្ងៃសៅរ៍នេះ ដោយមានលក្ខណៈប្លែកនិងពិសេស។ Kizomba គឺជាប្រភេទចង្វាក់រាំពី Angola ដែលច្រៀងក្នុងភាសា Portuguese។ កម្មវិធីជប់លៀងនេះក៏មានតន្ដ្រីផ្សេងៗពីប្រទេសមកពី ទ្វីបអាហ្វ្រិកផងដែរ។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Intégrité ផ្លូវលេខ ៤៥០។
នៅម្ដុំបាសាក់ឡេនវិញ Cloud នឹងមានកម្មវិធីតន្ដ្រីខ្មែរ Khmer folk music night ដោយក្រុមចម្រៀង Aram Khmer នាំយកនូវសំនៀងហ្គីតា បាស និងស្គរ លាយជាមួយតន្ដ្រីដោយប្រើឧបករណ៍ភ្លេងខ្មែរ រនាតឯក និង ទ្រអូ៊រ លាយឡំជាមួយសំនៀងច្រៀងជាភាសាខ្មែរ។ ចាប់ពីម៉ោង ៧ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
Kirsty Day និង David Bell នឹងនាំយកនូវភាពសប្បាយរីករាយមកកាន់ The Box Office ដើម្បីរៀបចំកម្មវិធីច្រៀងនិងរាំកម្សាន្តពេញមួយល្ងាចនៅទីនោះ។ ចាប់ពីម៉ោង ៦កន្លះដល់ម៉ោង ១១កន្លះនៅ The Box Office ផ្លូវលេខ ២៤៤។
តារាចម្រៀង Soul Mirasol Aguila នឹងសម្ដែងយប់នេះនៅ Alchemy ជាមួយនឹងដៃហ្គីតាលោក Arone Silverman និងអ្នកលេខស្គរ Kenn។ មិនត្រឹមតែសម្ដែងតន្ដ្រីបែប Soul ពួកគេក៏បន្ថែមនូវតន្ដ្រីចង្វាក់ Hip Hop, R&B និង contemporary hits ផងដែរ។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ Alchemy GastroPub ផ្លូវលេខ ១២៣។
LF Social Club បានសម្រាកបន្តិចដោយធ្វើការកែលម្អរ ពេលនេះបានត្រលប់មកវិញដោយបើកឆាកជាមួយនឹងការជប់លៀងបើកថ្មី រួមជាមួយនឹងការសម្ដែងពីក្រុមចម្រៀង Latin The Havana Kings។ ចាប់ពីម៉ោង ៨ដល់១១យប់នៅ LF Social Club ផ្លូវលេខ ៣០៨។
រាំកម្សាន្ត
HypeLab Club Love takeover នឹងមាន DJ ល្បីៗជាច្រើនដូចជា Kenny Chase, Premo Sounds, Brandon Perez និង Daniel Omens ធានាថានឹងធ្វើឲ្យអ្នកចូលរួមរាំកម្សាន្តយ៉ាងពេញចិត្ត។ ចាប់ពីម៉ោង ៩យប់ដល់ ៤ទៀបភ្លឺនៅ Club Love ផ្លូវលេខ ២៧៨។
Martin Tobias DJ មកពីក្រុង London ដែលធ្លាប់សម្ដែងនៅ Ministry of Sound Club នឹងមកកាន់ Party Patio រាត្រីនេះ ដោយចាក់តន្ដ្រីបែប Funky, tribal groove techno និង Deep tech house។ ចូលរួមសម្ដែងជាមួយលោកគឺ DJ Théo កម្មវិធីល្ងាចនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា ដោយទិញស្រាបីកែវនិងទទួលបានអាវយឺតមួយ មួយថូបានអាវពីរ និងមួយ Tower បានអាវបី។ ចាប់ពីម៉ោង ៩យប់ដល់ ១ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
សម្រាប់អ្នកចូលចិត្តតន្ដ្រីបែប Acid (រួមជាមួយ House, Techno, Electro) Rhythm Control នឹងធ្វើឲ្យអ្នករាំកម្សាន្តយ៉ាងពេញចិត្ត ជាមួយនឹង DJs Alan Ritchie, Rob Bianche, Lefty Stryker នាំយកតន្ដ្រីបែប Underground Electro មកកាន់ Pontoon Pulse ចាប់ពីម៉ោង ១១យប់ដល់ ៥ទៀបភ្លឺនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ភាពយន្ត
រឿង ភ្នំភ្លើងមច្ចុរាជ នឹងចាប់ដាក់បញ្ចាំងថ្ងៃសៅរ៍នេះនៅ Major Cineplex និយាយអំពីភ្នំភ្លើងដ៏ធំមួយនៅ កូរ៉េ ខាងជើង។ អីចឹងដើម្បីជំលៀសគ្រោះថ្នាក់ពីភ្នំភ្លើងនេះ តើពួកគេនឹងត្រូវប្រឈមមុខជាមួយវាបែបណា? ចាប់ពីម៉ោង ៩និង២០នាទីយប់នៅ Major Cineplex Sen Sok។
ថ្ងៃអាទិត្យ
ភាពយន្ត
Fantasy Island ជាភាពយន្តបែបរន្ធត់នឹងដាក់បញ្ចាំងចុងសប្ដាហ៍នេះ ដែលដកស្រង់ចេញពីរឿងភាគល្បីពីអាមេរិក ដែលនិយាយអំពីកោះអាថ៌កំបាំងមួយរបស់លោក Rourke ដែលអាចឲ្យមនុស្សទៅដល់ទីនោះ អាចទទួលបាននូវអ្វីដែលគេចង់បាន។ ប៉ុន្តែអ្វីដែលពួកគេគិតនោះគឺខុសស្រឡះ ព្រោះពួកគេមិនបានគិតដល់ថា តើនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់អ្វីខ្លះ? ចាប់ដាក់បញ្ចាំងជាច្រើនម៉ោង នៅតាមបណ្ដារោងកុននៅភ្នំពេញ។
មានអ្វីទៀត?
Farm to Table នឹងមានកម្មវិធីពិសេសមួយហៅថា all-day trip to the salt farms of Kampot ដោយអ្នកចូលរួមនឹងធ្វើដំណើរទៅកាន់ស្រែអំបិលខេត្តកំពត រួមជាមួយនឹងអាហារថ្ងៃត្រង់ ភេសជ្ជៈនិងថ្លៃធ្វើដំណើរផ្សេងៗ។ កន្លែងអង្គុយមានកំណត់ ដោយសំបុត្រចូលរួមមានតម្លៃ ៤៥ដុល្លារ។ ចាប់ពីម៉ោង ៧ព្រឹកដល់ ៦ល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០។
