Connect with us

ចុងសប្ដាហ៍​អីចឹង គួរ​តែ​ជប់​លៀង​នៅ​ឯណាទៅ​ហ្ន៎!

មគ្គទេស​ចុង​សប្ដាហ៍

ចុងសប្ដាហ៍​អីចឹង គួរ​តែ​ជប់​លៀង​នៅ​ឯណាទៅ​ហ្ន៎!

ចុងសប្ដាហ៍​អីចឹង គួរ​តែ​ជប់​លៀង​នៅ​ឯណាទៅ​ហ្ន៎!

រាំកម្សាន្ត, តន្ដ្រី, អាហារ​ឆ្ងាញ់ៗ, ភេសជ្ជៈ​ពិសេសៗ ព្រម​ទាំង​កម្មវិធី​សប្បាយៗ​ជា​ច្រើន អាច​ចូលរួម​បាន​ចាប់តាំង​ពី​ល្ងាច​ថ្ងៃសុក្រ​ដល់​ថ្ងៃ​អាទិត្យ

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

ចុងភៅ​និង​ពិធីករ​ទូរទស្សន៍​ល្បី​ឈ្មោះ​​ Anthony Bourdain បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក ភ្លក់​រស​ជាតិ​អាហារ​ និង​ ថត​ទុក​រូបភាព​នៃ​វប្បធម៌​ផ្សេងៗ ប្រកប​ទៅ​ដោយ​ការ​បើក​ទឹក​ចិត្ត​ទូលាយ​ ក៏​ដូច​ជា​ស្រស់​ស្រាយ​រីករាយ​រាក់ទាក់​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​ទើប​ពេល​ខ្លះ​ អ្នក​ទស្សនា​កម្មវិធី​របស់​លោក ច្រណែន​ដោយ​លោក​តែង​ញ៉ាំ​អាហារ​ថ្មី ប្លែក​ ​និង​ឆ្ងាញ់ៗ។ Meta House នឹង​ដាក់​បញ្ចាំង​នូវ​ដំណើរ​កម្សាន្ត​របស់​លោក​លើក​ទី​២​ មក​កាន់​ប្រទេស​កម្ពុជា​ ពេល​ដែល​លោក​បាន​កាត់​សក់​គួរ​ឲ្យ​អស់​សំណើច ព្រម​ទាំង​ញ៉ាំ Happy Pizza។

ចាប់​ពី​ម៉ោង ៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

ភេសជ្ជៈ

Lot 369 នឹង​មាន​កម្មវិធីសម្ពោធ ទីតាំង​ថ្មី​ដោយ​សារ​តែ​ទីតាំង​ចាស់​ត្រូវ​បាន​បង្ខំ​ឲ្យ​បិតទ្វា​ដោយ​សារ​តែ Covid-19។ ទីតាំង​ថ្មី​នេះ​គឺ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៥៥ ម្ដុំ​ទួលទំពូង​ដដែល។

ពេញ​មួយ​ថ្ងៃ​នៅ Lot  369 ផ្លូវ​លេខ ១៥៥

 

ដៃគូរអ្នក​ជំនាញ​ខាង​លាយ​ស្រា​​ ក៏ដូច​ជា​អ្នក​ធ្លាប់​គ្រប់​គ្រង​បារ បង​អាណែត​និង​បងស្នា​ ធ្លាប់​ជា​ម្ចាស់​ Mini Banana និង Tuk Tuk Bar បាន​បើក​បារ​ថ្មី​ដោយ​ខ្លួន​ឯង​ គឺ Boran House ដោយ​មាន​កម្មវិធី​សម្ពោធ​បើក​ជា​ផ្លូវ​ការ​រាត្រី​នេះ! ​កម្មវិធី​នេះ​នឹង​កំដរ​អារម្មណ៍​អ្នកចូលរួម​ ដោយ​តន្ដ្រី​ពី DSN, 5N4, Initial Dynamo និង Jaxx ដោយ​មាន​ស្រា​ Sangria តម្លៃ​ $2.5 និង BBQ ឆ្អឹង​ជ្រូក​សម្រាប់​ពេល​ល្ងាច​ផង​ដែរ។

ចាប់​ពី​ម៉ោង ៥​ល្ងាច​​តទៅ​នៅ Boran House ផ្លូវ​លេខ ៣១០

 

Cerevisia Beer Garden នឹង​មាន​កម្មវិធី​សម្ពោធ​បើកទីតាំង​ពេញ​មួយ​ចុង​សប្ដាហ៍​ ដោយ​មាន​បម្រើ​​ម្ហូប​ពិសេស តន្ដ្រី​កំដរ​ ព្រមទាំង​ស្រាបៀរ​ជា​ច្រើនដាក់​ឲ្យ​ពិសារ​ ដោយ​មាន​កម្មវិធី Happy Hour ពេញ​មួយ​យប់​តែ​ម្ដង​។ ជាមួយ​នឹង​ការ​សម្ដែង​ពី Femke និង Anthony ពួក​គេ​ក៏​មាន​កម្មវិធី​ពិសេសៗ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ស្អែក​ផង​ដែរ ដូច​ជា​ Pop Up Shops ជាដើម​​។

ចាប់​ពី​ម៉ោង ៤​ល្ងាច​នៅ Cerevisia Brewery Craft Beer Garden ផ្លូវ​លេខ ១៤៤

 

សិល្បៈ

 

Artist KOK ដែល​មាន​ពិពរណ៌​ផ្ទាល់​ខ្លួន​នៅ Sra’Art នឹង​និយាយ​អំពី​អ្វីៗ​ដែល​ជំរុញ​ទឹក​ចិត្ត​នៃ​ការងារ​របស់​លោក បច្ចេកទេស​ក៏​ដូច​ជា​ គោល​គំនិត​ផ្សេងៗ​ជាដើម​។ ក្នុង​នោះ​ក៏​មាន​សំនួរ​និង​ចម្លើយ​សម្រាប់​អ្នក​ចូល​ទស្សនា​ដែល​ចង់​ដឹង​ឲ្យ​ច្បាស់​ពី​សិល្បៈ​ករ​រូប​នេះ។ 

ចាប់​ពី​ម៉ោង ៦​ដល់​ម៉ោង​៩​ល្ងាច​នៅ Sra’Art ផ្លូវ​សុធារស

 

ឆាកសម្ដែង

 

ចូល​ចិត្ត​ការ​សម្ដែង​ Drag Show? ល្ងាច​នេះ​នៅ Teddy’s ក៏​មាន​ការ​សម្ដែង​ Drag Show ប្លែក​ផង​ដែរ ដោយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី Blue Chili បន្តិច​។ បើ​ចង់​ដឹង​កុំភ្លេច​មក​ទស្សនា​ទាំង​អស់​គ្នា។

ចាប់​ពី​ម៉ោង ៨​យប់​នៅ Teddy Bear Restaurant ផ្លូវ​លេខ ៤៦០

 

តារា​ចម្រៀង​សញ្ជាតិ​អាហ្សង់ទីន Pablo Enrique de Feo នឹង​មក​សម្ដែង​កំដរ​អាហារ​ពេល​ល្ងាច​នៅ Farm to Table ជាមួយ​នឹង​តន្ដ្រី​ស្ទីលបែប រ៉ូមេនទិក កំប្លែង​ របស់​លោក។ ក្នុង​នោះ​រំពឹង​ចាំ​ស្ដាប់នូវ​តន្ដ្រី​បែប អាមេរិក​ខាង​ត្បូង​ ជាមួយ​នឹង Flamenco, Tango និង Folk។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Farm to Table ផ្លូវ​លេខ ៣៦០

 

Jazz and the City ចូល​រួម​ដោយ​តន្ដ្រី​ករ​ពិសេស​ជា​ច្រើន​រូប​ប្រចាំ​ទីក្រុង​ភ្នំពេញ នឹង​សម្ដែង​យ៉ាង​ពិសេស​មួយ​នៅ Green Pepper រាត្រីនេះ។ ជា​អកុសល​កម្មវិធី​នេះ​ត្រូវ​បាន​គេ​លក់​សំបុត្រអស់​ទៅ​ហើយ ប៉ុន្តែ​ប្រសិន​ជា​អ្នក​ឮ​មិត្តភក្តិ​និយាយ​ថា​ គេ​នឹង​ទៅ​ចូល​រួម​តន្ដ្រី​ Jazz ធំ​មួយ​ក្នុង​ក្រុង​ គឺ​ប្រាកដ​ជា​កម្មវិធី​នេះ​ហើយ។

ចាប់​ពី​ម៉ោង ៧កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

Oscar’s On the Corner ចូលរួម​ដោយ Scotty Bywater រាត្រី​នេះ។ ការ​សម្ដែង​តន្ដ្រី​បែប Acoustic Solo របស់​លោក​នឹង​មាន​តន្ដ្រី​បរិយាយ​ពី ជីវិត​និង​ស្នេហា “Destiny and Water”។ កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ​ JD Pies ហើយ​នឹង​មាន​ Pies សម្រាប់​អ្នក​ចង់​សាក​ផង​ដែរ។

ចាប់​ពី​ម៉ោង ៨​យប់​នៅ Oscar’s on the Corner ផ្លូវ​លេខ ១៣​និង​១០៤

រាំកម្សាន្ត

 

Salsa ត្រលប់​មក​វិញ​នៅ Duplex ហើយ​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ អ្នក​នឹង​អាច​ចូល​រួម​រៀន​រាំ Salsa និង Bachata ដោយ​ឥត​គិត​ថ្លៃ​ ពី​សាលា​រៀន​រាំ​ Colombia Dance School ក្នុង​នោះ​ក៏​មាន​ដាក់​បញ្ចូល​ក្បាច់រាំ Taxi Dancing និង Three Shows។

ចាប់​ពី​ម៉ោង ៨​យប់​ត​ទៅ​នៅ Duplex Belgian Tavern ផ្លូវលេ​ខ ២៧៨ 

 

សម្រាប់​ជម្រើស​ផ្សេង​ខ្លះ​ទៀត Est. Lounge ក៏​នឹង​មាន​កម្មវិធី Latino dance party ដោយ​មាន​ការ​សម្ដែង​ផ្ទាល់​ផង​ដែរ។

ចាប់​ពី​ម៉ោង ៩​យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

អ្នក​ជំនាញ​ Mix ភ្លេង DJ Ka នឹង​នាំ​យក​នូវ​តន្ដ្រី​បែប Deep House មក​កាន់ Meta House រាត្រី​នេះ ហើយ​​បារ​នៅ​ទី​នោះ​ក៏​មាន​ដាក់​បម្រើ​ភេសជ្ជៈ Mojitos ដោយ​ព្រម​ទាំង​មាន​ឌីជេ​ពីរ​រូប​បន្ថែម​ទៀត​ ចូលរួម​ចាក់​តន្ដ្រី​កំដរ​គឺ VJ ILLicita និង DJ Marcus ILL ចូលរួម​ដោយ​សេរី។

ចាប់​ពី​ម៉ោង ៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

H Club ទីតាំង​ផ្លូវ​លេខ ៣០៨ ដែល​ជា​ជម្រើស​ថ្មី​មួយ​ នឹង​មាន​កម្មវិធី​ចាក់​តន្ដ្រី​រាំ​កម្សាន្ត​រាត្រី​នេះ ជាមួយ​នឹង​ចង្វាក់​ Melodic House, Deep House, Tech House ពី​ DJs Dalah, Octave, Panora and Sean-Oh?។ អីចឹង​រាំ​លេង​ជាមួយ​គ្នា​ទល់​ភ្លឺ​ម្ដង​មើល៍។

ចាប់​ពីម៉ោង​១០​យប់​នៅ H Club ផ្លូវ​លេខ ៣០៨។

 

មាន​អ្វី​ទៀត?

 

Sacred Lotus Cafe នឹង​មាន​កម្មវិធី stick-and-poke tattoo artist Natasha Le Roux ពេញ​មួយ​ចុង​សប្ដាហ៍​។ ណាត់​ជួប​ជាមួយ​ Natasha សម្រាប់​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក​ប្រសិនជា​អ្នក​ចង់​បាន​សាក់​ថ្មី​មួយ ឬ​ក៏​មក​កន្លែង​នេះ​នៅ​ថ្ងៃ​អាទិត្យ​តែ​ម្ដង​សម្រាប់​ Flash Tattoo។

រាល់​ម៉ោង​ធ្វើ​ការ​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​អាទិត្យ​នៅ Sacred Lotus Cafe and Homestay ផ្លូវ​លេខ ៤៤០

 

ថ្ងៃ​សៅរ៍

 

ភាពយន្ត

 

ក្រុម​ឃាតករ​មួយ​ក្រុម​បា​ន​ធ្វើ​ឃាត និង​ធ្វើ​ឲ្យ​រង​របួសនូវ​​​អ្នក​កាសែត​ មក​ពី​សហរដ្ឋ​អាមេរិក​មក​កាន់​អាស៊ី​អាគ្នេយ៍។ ឃាត​កម្ម​នេះ​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​ឡើយ​ នៅ​ក្នុង​រឿង Terror in Little Saigon ក្រុម​អ្នក​ជំនាញ​និង​ជួរ​មុខ​ បាន​រៀប​ចំ​គម្រោងការ​ដើម្បី​ស្វែង​រក​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ឃាត​កម្ម​ដល់​អ្នក​កាសែត​អាមេរិក​និង​វៀត​ណាម​នេះ ក៏​ដូច​ជា​ស្វែង​រក​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

ចាប់​ពី​ម៉ោង ៧យប់​នៅ Met House ផ្លូវ​លេខ ១៧៨

 

Meta House នឹង​មាន​ដាក់​បញ្ចាំង​ផង​ដែរ​នូវ​ភាពយន្ត​អាមេរិក Song of the South រាត្រីនេះ​។ ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជាភាពយន្ត​ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ជា​ច្រើន​ជា​ពីសេស​ពាក់​ព័ន្ធ​នឹង​ការ​រើស​អើង​ពូជ​សាសន៍។ Disney បាន​បញ្ឈប់ការ​ដាក់​បញ្ចាំង​ភាពយន្ត​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៤៦​នេះ​ទៅ​ហើយ ប៉ុន្តែ​បើសិន​ជា​អ្នក​ចង់​ដឹង​ថា​វា​បង្ហាញ​ពី​អ្វី​ឲ្យ​ប្រាកដ​អាច​មក​ទស្សនា​បាន​រាត្រី​នេះ។

ចាប់​ពី​ម៉ោង ៨​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

 

 

 

ថ្ងៃទី​៤ ​ខែ​កក្កដា 

 

ថ្ងៃ​ទី​៤ ​ខែ​កក្កដា​គឺ​ជា​ថ្ងៃ​សម្រាក​អាមេរិក​​ នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​សំណាក់​ចក្រភព​អង់គ្លេស។ ជា​ធម្មតា​ថ្ងៃ​នេះ​នឹង​ពោរពេញ​ទៅ​ដោយ​ការ​ដុត​កាំជ្រួច​ Barbeque ស្រាបៀរ​និងការ​ជប់​លៀង​ផ្សេងៗ​ជា​ច្រើន។​

នៅ Mad Monkey នឹង​មាន​កម្មវិធី​ជប់​លៀង​ដោយ​មាន​សកម្មភាព​សប្បាយ​ៗ​ជា​ច្រើន ដូច​រៀប​រាប់​ខាង​លើ អត់​មាន​តែ​ការ​បាញ់​កាំជ្រួច​។ 

ចាប់​ពី​ថ្ងៃ​ត្រង់​ត​ទៅ​នៅ Mad Monkey Hostel ផ្លូវ​លេខ ៣០២។

 

Tacos Kokapelli នឹង​មាន​បម្រើ​អាហារ Chili, Chili Burger និង Chili Cheese Fries បែប​លក្ខណៈ​អាមេរិក​​​អំឡុង​ពេល​ថ្ងៃ ដោយ​មាន​ការ​សម្ដែង​តន្ដ្រី​ Jazz/Soul/Blues ពី​ក្រុម​តន្ដ្រី Simmer ចាប់​ផ្ដើម​ពី​ម៉ោង ៧យប់។

ចាប់​ពី​ថ្ងៃ​ត្រង់​តទៅ ​នៅ Tacos Kokapelli ផ្លូវ​លេខ​ ១៩z

 

The Tartan Gentleman នឹង​ DJ​ នៅ Sundown Social Club ពេញ​មួ​យប់​ដោយ​ នាំ​យក​នូវ​តន្ដ្រី​បែប Funky Disco-House និង Silky Sunset Vibes ដោយ​មាន​ដាក់​ស្រាបៀរ Harvest ឲ្យ​ញ៉ាំដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ម៉ោង ៦​ដល់​៧ល្ងាច​។​

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០

 

Mike Dynamo នឹង​ធ្វើ​ជា​ MC សម្រាប់​កម្មវិធី​នៅ Alchemy រាត្រី​នេះ ដោយ​មាន​ការ​ចូល​រួម​សម្ដែង​ពី Jeffro-James និង Dusty Denum សម្រាប់​តន្ដ្រី​បែប Americana និង Motown ជា​ដើម។ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​ឲ្យ​ញ៉ាំ​នូវ​អាហារ​ Barbeque និង​ភេសជ្ជៈ​ផ្សេងៗ​ផង​ដែរ។ 

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

No Problem Disco នឹង​នាំ​យក​តន្ដ្រី​មក​កាន់​ទីធ្លា​ដំបូល​នៅ Lantern នឹង​មាន​កម្មវិធី​រាំ​កម្សាន្ត​អាច​ចូលរួម​ដោយ​ឥតគិត​ថ្លៃ​។ DJs Jack Malipan និង Sound Advice នឹង​សម្ដែង​តន្ដ្រី​លក្ខណៈ​ អាមេរិក​ក្លាស៊ីក​និង​ Motown។ 

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​ នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

នៅ​ឯ​ Box Office វិញ​នឹង​មាន​កម្មវិធី “Not Another 4th July Party” ដែល​លោក Dave Bell និង Hugo St. Leger នឹង​ចាក់​តន្ដ្រី​បែបអង់គ្លេស​ពីទស្សវត្ស​ទី ៧០​និង​៩០។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ នៅ The Box Office ផ្លូវ​លេខ ២៤៤

ឆាក​សម្ដែង

 

សម្រាប់​ការសម្ដែង​មួយនេះ​ក៏​ទទួលបាន​ការ​គាំទ្រ​យ៉ាងខ្លាំង​ ដោយ​​​គិត​ត្រឹម​ពេល​នេះ​សំបុត្រ​ចូលរួម​ត្រូវ​បាន​លក់​ដាច់​អស់​ទៅ​ហើយ​។ សម្រាប់​ថ្ងៃ​សៅរ៍​នេះ​នៅ Penh House នឹង​មាន​កម្មវិធី Rihannon Johnson’s sold out farewell show ដែល​នឹង​មាន​តន្ដ្រី​ករ​ជាច្រើន​រូប​ចូលរួម​សម្ដែង​ជាមួយ​គ្នា​ នូវ​តន្ដ្រីចង្វាក់​ Soul/Jazz/Pop ដើម្បី​ជា​ការ​ជូន​ផ្លូវ​ដល់​តន្ដ្រីករ​ Rihanon Johnson ធ្វើ​ដំណើរ​ចាក​ចេញ​ពី​កម្ពុជា។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Penh House and Jungle Addition Hotel ផ្លូវ​លេខ ២៤០

 

Robin Narciso នឹង​បង្ហើរ​សំនៀង​ជាមួយ​នឹង​ការ​សម្ដែង​ Solo Show នៅ Botanico ចូលរួម​តែ​ជាមួយ​ហ្គីតារ​របស់​លោក​តែ​ប៉ុណ្ណោះ។

ចាប់​ពី​ម៉ោង​៧​ល្ងាច​ត​ទៅ​ នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩

ប្រសិន​ជា​អ្នក​ចង់​បង្ហាញ​សមត្ថភាព​តន្ដ្រី​ អាចទៅ​ចូលរួមកម្មវិធី ​open mic night at Cloud។ អ្នក​អាច​ចូល​រួម​លេង​ភ្លេង​ ក៏​ដូច​ជា ច្រៀង​ឬ​រ៉េប​ ដោយ​មាន​ Alisha និង​ John ជា​ពិធី​ករ ហើយ​ក៏​មាន​តន្ដ្រីករ​ផ្សេងៗ​ទៀត​ជា​ច្រើន​រូប​ចូលរួម​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​តទៅ​នៅ Cloud ផ្លូវ​លេខ ៩

 

ក្រុម​ចម្រៀង​បែប Glam Rock, Punkabilly Conspiracy Theory នឹង​មក​សម្ដែង​រាត្រី​នេះ​នៅ Oscar’s on the Corner។

ចាប់​ពី​ម៉ោង​៩​យប់​ នៅ Oscar’s on the Corner កែង​ផ្លូវ​​ ១៣​និង​១០៤

 

រាំកម្សាន្ត

 

DJ Octave ត្រលប់​មក​វិញ​ជាមួយ​កម្មវិធី​ជប់​លៀង​រាំ​កម្សាន្ត “Beats Fever” នៅ Le Petanque ដោយ​នាំ​យក​នូវ​តន្ដ្រី​បែប​ Groove/Indie/Electro រយៈ​ពេល​បី​ម៉ោង​ពេញ កម្មវិធីនេះ​អាច​ចូលរួមដោយ​សេរី។

ចាប់​ពី​ម៉ោង​៩យប់​នៅ Petanque Bar ផ្លូវ​លេខ ១៥៥z

 

ត្រលប់​ទៅ​កាន់ Old School នៅ Est. Lounge សម្រាប់​កម្មវិធី Retro Night. DJ Shaman ដែល​នឹង​មាន​បទ​ភ្លេង​ពីរោះ​ពី​ទស្សវត្ស​ទី ៧០,​ ៨០​ និង ៩០។ 

ចាប់ពី​ម៉ោង៩យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

Meta House មាន​កម្មវិធី Two-fer ជប់​លៀង​រាំ​កម្សាន្ត​ សម្រាប់​អបអរ​ថ្ងៃ​កំណើត​របស់ Rathna។ DJs Marcus ILL and Sopheak នឹង​ចាក់​តន្ដ្រី​ចាប់​ពី​ម៉ោង​៨​យប់​ ត​ទៅ​នាំ​យក​នូវ​ចង្វាក់​ House និង Techno។ ប៉ុន្តែ​ចាប់ពី​ម៉ោង​១០​ត​ទៅ នឹង​មាន​ការ​ចាក់​តន្ដ្រី​ពី Scrambled X – Live from the Berlin Underground នាំ​យកនូវ​តន្ដ្រី Minimal, Industral, Experimental Baseline Techno និង House។

ចាប់​ពី​ម៉ោង ៨​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មាន​អ្វី​ទៀត?

Phnom Penh Dance Studio ​នឹង​មាន​កម្មវិធី​បើក​សម្ពោធ​ ដោយ​មាន​ថ្នាក់​បង្រៀន​ដោយ​ឥតគិត​ថ្លៃ ព្រម​ទាំង​ការ​ចុះ​ឈ្មោះ​បញ្ចុះ​តម្លៃ​១០​ដុល្លារ​ផង​ដែរ សម្រាប់​ខែ​កក្កដា​នេះ។

ចាប់​ពី​ម៉ោង​៩​ព្រឹក​ នៅ​ Phnom Penh Dance Studio ផ្លូវលេខ​៣០៦

 

Farm to Table មាន​កម្មវិធី farmers mini-markets សម្រាប់​ថ្ងៃ​នេះ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ភេសជ្ជៈ​ Tangy Turtle Kombucha និង​ផលិត​ផល​ថ្មី​ពី Ministry of Cat ក្នុង​គោល​បំណង​រៃ​ថវិការ​ដើម្បី​សង្គ្រោះ​សត្វ​ចិញ្ចឹម។

ចាប់​ពី​ម៉ោង​១០​ព្រឹកនៅ Farm to Table ផ្លូវ​លេខ ៣៦០

 

អមតៈ បាន​រៀប​ចំ​កម្មវិធី Unofficial board game club ដែល​កំពុង​តែ​ទទួល​បាន​ការ​ល្បី​ល្បាញ​។ ក្នុង​នោះ​នឹង​មាន​ដាក់​បញ្ចូល​នូវ​ ល្បែង​ដូច​ជា Splendor, Clue, Magik និង Exploding Kittens។ អ្នក​ចូលរួម​អាច​យក​ល្បែង​ផ្ទាល់​ខ្លួន​មក​លេង​បាន​ផង​ដែរ។

ចាប់ពី​ម៉ោង ២​ល្ងាច​នៅ CrossFit Amatak ផ្លូវលេខ ៤៧០

 

ថ្ងៃអាទិត្យ

 

ជម្រើស​យើង

 

ស៊េរីកម្មវិធី “I Am a Daughter” បាន​រៀប​ចំ​កម្មវិធី​តុពិភាក្សា panel discussion with women who work in sports សម្រាប់​កីឡាការនី​ដាល់បុក​និង​បាល់ទាត់​ជាដើម និយាយ​អំពី​ការ​រស់​នៅ​ទី្វប​អាស៊ី​ជា​នារី និង​ផ្នែក​កីឡា​ដែល​ពោរពេញ​ទៅ​ដោយ​បុរស។ ក្នុង​នោះ​ក៏​មាន​ការ​សម្ដែង​លក្ខណៈ Theatre “Women Empowerment រៀប​ចំ​ដោយ Khmer Art Action (KAA)។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Meta House ផ្លូវលេខ ១៧៨

 

ភាពយន្ត

 

ភាពយន្ត​ដំបូង​ដែល​លោក Matt Dillon បាន​ដឹក​នាំព្រម​ទាំង​សម្ដែង​ផង​ដែរ និយាយ​អំពី​ជន​បោកប្រាស់​អាមេរិក​មួយ​រូប គេច​ពី​ច្បាប់​នៅ​អាមេរិក​ ហើយ​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​យក​ថវិការ​ពី ការ​បោក​ប្រាស់​ធានារ៉ាប់រង។ ថត​នៅ​ឆ្នាំ ២០០២ City of Ghosts នឹង​មាន​ឈុតឆាក​បង្ហាញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ជិត​ពីរ​ទស្សវត្សមុន។ 

ចាប់​ពី​ម៉ោង៧​យប់​ នៅ​ Meta House ផ្លូវលេខ ១៧៨

 

មាន​អ្វី​ទៀត?

 

Treehouse Cafe នឹង​ចាប់​ផ្ដើម​ថ្ងៃអាទិត្យ​ដោយ​មាន​កម្មវិធីបែបសិក្សា Educational Course និយាយ​រៀប​រាប់​ពី​កាហ្វេ។ កម្មវិធី​ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​កាហ្វេ​ពី​តិចៗ​ទៅ​លក្ខណៈ​ដឹងច្បាស់​ពី​កាហ្វេ។ តម្លៃ​ចូលរួម​គឺ ១៥​ដុល្លារ​ ដោយ​មាន​ឲ្យ​ដាក់​ភ្លក់​នូវ​កាហ្វេ​ផ្សេងៗ​ផង​ដែរ។ 

ចាប់​ពី​ម៉ោង​១០​ព្រឹក​នៅ Treehouse Cafe ផ្លូវលេខ ១១៣

 

Penh House Hotel បាន​នាំយក​នូវ​កម្មវិធី Sunday crepes brunch ត្រលប់​មក​វិញ។ ប្រសិន​ជា​អ្នក​ចូល​ចិត្ត​នំ Crepes ហើយ​ចង់​លំហែរ​អារម្មណ៍​លើ​ដំបូល​អាគារ​ជាមួយ​អាង​ហែល​ទឹក​ អីចឹង​ចាំអង្គាល់?

ចាប់​ពី​ម៉ោង ១១ព្រឹក​ដល់​៣​រសៀល​នៅ Penh House and Jungle Addition Hotel ផ្លូវលេខ ២៤០

 

កម្មវិធី Sunday open mic ប្រចាំ Sharky bar បានត្រលប់​វិញ​ដោយ​អ្នក​អាច​ចូលរួម​ច្រៀង​បាន ពិសេស​ជាមួយ​នឹង​ស្រាបៀរ​មួយ​កែវ​ជូន​អ្នក​ទៀត​ផង​ បើសិន​ជា​ហ៊ាន​បង្ហាញ​សមត្ថភាព។

ចាប់​ពី​ម៉ោង​៨​យប់​នៅ Sharky’s ផ្លូវលេខ​១៣០

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top