Connect with us

ចុង​សប្ដាហ៍​ចុង​ខែអីចឹង ដើរ​លេង​ឯណា​សប្បាយ​ទៅ​ហ្ន៎?!

មគ្គទេស​ចុង​សប្ដាហ៍

ចុង​សប្ដាហ៍​ចុង​ខែអីចឹង ដើរ​លេង​ឯណា​សប្បាយ​ទៅ​ហ្ន៎?!

ចុង​សប្ដាហ៍​ចុង​ខែអីចឹង ដើរ​លេង​ឯណា​សប្បាយ​ទៅ​ហ្ន៎?!

នេះ​ជា​ចុង​សប្ដាហ៍ចុងក្រោយ​ខែ​វិច្ឆិកា​ហើយ អីចឹង​គួរ​តែ​រៀប​គម្រោង​ទៅ​ដើរ​លេង​ឯណា​ល្អ​ទៅ​ហ្ន៎?!!!​គិត​ គិ​ត គិត

ថ្ងៃសុក្រ

 

ភាពយន្ត

 

ប្រសិន​ជា​អ្នក​មិន​ធ្លាប់​ទស្សនា​ភាពយន្ត The Godfather ចាប់​យកឱកាស​ដើម្បី​ទស្សនាភាពយន្ត​នេះ នៅ​កញ្ចក់​កុន​ខ្នាត​ធំ​ជាមួយ​នឹង​ ពោតលីង​ ស្រា និង​ភីហ្សា។ នេះ​ជា​ភាពយន្ត​ក្លាស៊ីក​បង្កើត​ដោយ​ Francis Ford Coppola សម្ដែង​ដោយ Al Pacino ហើយ​ Marlon Brando ពិត​ជា​ស្រស់​ស្អាត​។ ភាពយន្ត​នេះ​ត្រូវ​គេ​ចាត់ទុក​ជា​ជា​ភាពយន្ត​មួយ​ក្នុង​ចំណោម​ភាពយន្ត​ល្អ​បំផុត​ក្នុង​លោក អីចឹង​ពិត​ជា​ពិសេស។

ចាប់ដាក់​បញ្ចាំង​ពី​ម៉ោង​៨​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥  

 

តន្ដ្រី

 

បន្ទាប់​ពី​បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​កម្មវិធី​ Open Mic ពី​មុនៗ​សប្បាយរីករាយ​​ ពេល​នេះ Alisha បាន​ត្រលប់​មក​វិញ ដើម្បី​សម្ដែង Solo ជា​លើក​ដំបូង​។ នាង​នឹង​ច្រៀង​តន្ដ្រី​បែប Soul ជាមួយ​នឹង​ហ្គីតា​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Cloud ផ្លូវ​លេខ ៩

 

សម្រាប់​អ្នក​ចូលចិត្ត​តន្ដ្រីបែប​ Reggae, Blue, Classic Rock រាំកម្សាន្ត​ The Usual Suspects នឹង​នាំ​យក​នូវ​ការ​សម្ដែង​ពួក​គេ​មក​កាន់ Alchemy។ អីចឹង​គឺ​កុំ​ភ្លេច​ត្រៀម​ស្បែក​ជើង​ដើម្បី​រាំកម្សាន្ត​ទាំង​អស់គ្នា។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

Jazz and the City នឹង​សម្ដែង​ចម្រៀង​ពី​សៀវ​ភៅ​តន្ដ្រី​របស់ Ella Fitzgerald។ Intan Andriana នឹង​នាំ​យក​នូវ​សំលេង​របស់​ Ella ត្រលប់មក​វិញ​ អម​ទៅ​ដោយ​ការ​សម្ដែង​ព្យ៉ាណូ​ពី James Atkinson និង Bass ពី Andrey Mescheryakov។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

បាសាក់ឡេន នាំយក​នូវ​ការ​សម្ដែង​នៅទីធ្លារ​ច្រក​ចូល​ត្រលប់​មក​វិញ​។ សម្រាប់​រាត្រី​នេះ​ក្រុម​ចម្រៀង The Boxchords នឹង​បង្ហើរ​សំនៀង​បទ​ចម្រៀង​និពន្ធ​ដោយ​ខ្លួន​ឯង​ ក៏​ដូច​ជា​តន្ដ្រី​ Covers ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​កន្លះ​នៅ Bassac Lane

 

Whisky Got Groove ចូល​ខ្លួន​ចាក់​តន្ដ្រី​ល្ងាច​នេះ​នៅ Duplex ពួក​គេ​នឹង​ចាក់​តន្ដ្រី Classic Rock, Blues, Retro, Funk និង Reggaeton។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

ក្រុមតន្ដ្រី​ Jazz សមាជិក​បីរូប Major/Minor នឹង​សម្ដែង​នៅ Ege រាត្រី​នេះ​។ សំបុត្រ​ចូលរួម​មាន​តម្លៃ​៣ដុល្លារ ផ្ដល់​ឲ្យ​ក្រុម​តន្ដ្រី​ដោយ​អម​ជាមួយ​ស្រាបៀរ​មួយ​កែវ។

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

រឿង​កំប្លែង

 

Free comedy show ត្រលប់​មក​វិញ​នៅ The Box Office។ កម្មវិធី​នេះ​ដូច​រាល់​ដង​ រៀប​ចំ​ដោយ​ Comedy in Cambodia ដោយ​ធានា​ថា​អ្នក​នឹង​សើច​ក្អាកក្អាយ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

សិល្បៈ

 

កម្មវិធី​តាំង​គំនូរ​ប្រចាំ​សប្ដាហ៍​របស់ Good Times បារ​ បាន​ត្រលប់​មក​វិញ លើក​នេះ​នឹង​នាំ​យក​រូបគំនូរ​ពី សិល្បៈករ Yuri Matoszko និង​តន្ដ្រី​ពី DJs បួន​រូប​ព្រម​ទាំង​ការ​សម្ដែង​តន្ដ្រី​អេឡិចត្រូនិក​ពី LXR Project ផង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Good Times ផ្លូវ​លេខ ១៧២

 

រាំកម្សាន្ត

 

បន្ទាប់​ពី​ធ្វើ​ការចប់​ថ្ងៃសុក្រ​ចុង​សប្ដាហ៍ អ្នក​អាច​ទៅ​ចូលរួម​កម្មវិធី Sundown Session នៅ Sundown Social Club សម្រាប់​តន្ដ្រី​បែប Groovy Disco និង Soul ចាក់​ភ្លេង​ដោយ​ឌីជេ​ពីររូប Sound Advice និង Jack Malipan។ ក្នុង​នោះ​ក៏​មាន​ដាក់​ស្រាបៀរ​ឲ្យ​ញ៉ាំឥតគិត​ថ្លៃ​ IPA ពី Havest Craft Beer ដោយ​អ្នក​អាច​ទទួល​បាន​ម្នាក់​មួយ​ដប។

ចាប់​ពី​ម៉ោង​៥​ដល់​១១​យប់​នៅ Sundown Social Club ផ្លូ​វ​លេខ ៤៤០

 

កម្មវិធី​រាត្រី​តន្ដ្រី​ឡាតាំង​បាន​ត្រលប់​មក​វិញ​នៅ Azure លើក​នេះ​មាន​ឈ្មោះ​ថា masquerade សម្រាប់​អ្នក​ចូលរួម​ដែល​មាន​ម៉ាស​ Masquerade ស្រស់​ស្អាត​ជាង​គេ​ មួយ​ចំនួន​​នឹង​អាច​ទទួល​បាន​ភេសជ្ជៈ​មួយ​កែវ​ដោយ​ឥតគិត​ថ្លៃ។ អ្វី​ដែល​ពិសេស​នោះ​គឺ Hande Gulacar នឹង​សម្ដែង​ភ្លើង​ ព្រម​ទាំង​អាក្រូបែត ជូន​អ្ន​ក​ចូលរួម​ទស្សនា​ទៀត​ផង។ ដោយ​នេះ​គឺ​ជា​កម្មវិធី​ជប់​លៀង​រាំកម្សាន្ត​ DJ Andres Veleasco នឹង​ចាក់​តន្ដ្រី​ Salsa ពេញ​មួយ​រាត្រី។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣​

 

DJs បី​រូប Shagzy, Moto and Kibosh នឹង​ប្ដូរ​វេន​គ្នា​ចាក់​តន្ដ្រី​នៅ HClub’s ដើម្បី​ចាក់​តន្ដ្រី​បែប Dancehall/Drum’n’bass/reggae/Jungle ជប់​លៀង​រាំកម្សាន្ត។

ចាប់​ពី​ម៉ោង​៩​យប់​នៅ HClub ផ្លូវ​លេខ ៣០៨ 

 

មាន​អ្វី​ទៀត?

 

The Kimsan Twins គឺ​ជាចុង​ភៅ​ព្រម​ទាំង​អ្នក​គ្រប់​គ្រង​រួម​គ្នា​ពី​ភោជនីយដ្ឋាន​ល្បី​ឈ្មោះ​មួយ​នៅ ខេត្ត​សៀម​រាប​ ដែល​ចាត់ចែង​ដោយ​នារី​ ព្រម​ទាំង​មាន​មុខ​ម្ហូប​ប្រចាំ​ខែ​នៃ​អាហារ​បែប​ខ្មែរ ប្លែកៗ​ទៅ​តាម​រដូវ​។ សម្រាប់​ចុង​សប្ដាហ៍​នេះ​ពួក​គេ​នឹង​មក​ដល់​ទីក្រុង​ភ្នំពេញ​ ចំអិន​ម្ហូប​ជា​ផ្នែក​មួយ​នៃ​​កម្មវិធីខួប​គម្រប់​១០​ឆ្នាំនៃ​ភោជនីយដ្ឋាន Le Moon។ សម្រាប់​អាហារ​៦​មុខ​នេះ​គឺ​មាន​តម្លៃ​៤៧​ដុល្លារ។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Le Moon Rooftop ផ្លូវ​លេខ ១៥៤

 

Meta House នឹង​មាន​កម្មវិធី​សម្ពោធ​​សៀវ​ភៅ​ថ្មី​រាត្រី​នេះ ស្នាដៃពី​អ្នក​កាសែត Sebastian Strangio ជា​កវីនិពន្ធ​សៀវភៅ Hun Sen’s Cambodia លោក​ក៏​នឹង​ពិភាក្សា​ពី​សៀវ​ភៅ​ថ្មី​របស់​លោក In The Dragon’s Shadow: Southeast Asia in the Chinese Century។ ប៉ុន្តែ​លោក​នឹង​ឆ្លើយ​សំនួរ​ដោយ​ប្រើ​ប្រាស់​វីដេអូ​ឆ្លង​ឆ្លើយ​ពី​ប្រទេស​អូស្ដ្រាលី។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ២៤៤

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

Meta House នឹង​មាន​ភាពយន្ត​ពិសេសៗ​ដល់​ទៅ​បី​រឿង​សម្រាប់​រាត្រី​នេះ trio of Cambodian rock docs។ ភាពយន្ត​ឯកសារ​ចំនួន​បី Sleepwalking Through the Mekong និយាយ​ពី​ក្រុម​ចម្រៀង Dengue Fever ខណៈ​ពេល​ពួក​គេ​មក​ទស្សនា​ប្រទេស​កំណើត​នៃ​អ្នក​ច្រៀង​នាំ​មុខ​ជា​លើក​ដំបូង The Golden Voice និយា​យ​រាជនី​សំនៀង​មាស រស សេរីសុទ្ធា និង Why We All Love Sinn Sisamouth និយាយ​អំពី​អធិរាជ​ស៊ិន ស៊ីសាមុត។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

តារាចម្រៀង Clay George មាន​ដើម​កំណើត​ពី​ទីក្រុង Austin រដ្ឋ​តិច​សាស់​ សហរដ្ឋ​អាមេរិក មាន​សំនៀង​​ធ្ងន់ អម​ជាមួយ​សំលេង​ហ្គីតា​ សម្ដែង​នៅ​ទីធ្លាសួន​ច្បារ​​ Botanico។

ចាប់ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine & Beer Garden ផ្លូវ​លេខ ២៩

 

ក្រុម​តន្ដ្រី​បែបឥណ្ឌា Prerna នឹង​សម្ដែង​នៅ Cloud ខណៈ​ដែល​នៅ​ទី​នោះ​នឹង​បម្រើ​អាហារ​ សាច់​មាន់​និង ដំឡូង​ Biryanis ផង​ដែរ។ សមាជិក​ក្រុម​តន្ដ្រី​ក៏​ដូច​ជា​ចុង​ភៅ Pervez Gulzar នឹង​ធានារ​ថា​ធ្វើ​អ្នក​ចូលរួមទាំង​អស់​គ្នា​សប្បាយ​រីករាយ​ទាំង​តន្ដ្រី​និង​អាហារ។

ចាប់​ពីម៉ោង​៨​ល្ងាច​ត​ទៅនៅ Cloud ផ្លូវ​លេខ ៩

 

នេះ​គឺ​ថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ Movember ហើយ​តន្ដ្រី​ករ​មួយ​ចំនួន​ចង់​បង្ហាញ​ពី​ពុក​មាត់​ទុក​ រយៈ​ពេល​មួយ​ខែ​នេះ​របស់​ពួក​គេ​។ ក្រុម​ចម្រៀង Psykic Elektric នឹង​នាំ​យក​ស្ទីល​តន្ដ្រី​ពិសេស​របស់​ពួក​គេ​មក​សម្ដែង ក៏ដូច​ជា​ចូលរួម​សម្ដែង​ពី Initial Dynamo ផង​ដែរ។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​៥​ដុល្លារ ដោយ​ផ្តល់​ទៅ​ឲ្យ​ក្រុម​តន្ដ្រី​ទាំងស្រុង​អម​ជាមួយ​ស្រាបៀរ​មួយ​កែវ។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ Boran House ផ្លូវ​លេខ ៣១០

 

Mic Drop Karaoke ត្រលប់​មក​វិញ​ម្ដង​ទៀត​ហើយ! អ្នក​ខ្លះ​ចូល​ចិត្ត​ច្រៀង​ខារ៉ាអូខេ? ជាមួយ​នឹង​ភ្លើង​ពណ៌​ទីតាំង​ពិសេស​ ព្រមទាំង​ MC ពីររូប​យ៉ាង​ស្ទាត់​ជំនាញ​ (សមាជិក​ក្រុម​ 99 Boyz ពីររូប)។ អីចឹង​ចាំ​អង្កាល?

ចាប់​ពី​ម៉ោង​៩​យប់​នៅ The K’s ផ្លូវ​លេខ ២០៨

 

ទិញ​ទំនិញ​រដូវគ្រីស្តម៉ាស

 

ទទឹម នឹង​ប្រារព្ធកម្មវិធី​​ផលិត​ផល​ក្នុង​ស្រុក​ផលិត​តាម​ផ្ទះ​សម្រាប់​កម្មវិធី​ Craft Week។ ផលិតផលផ្ការតុបតែង​បែប​ខ្មែរ​៤​ប្រភេទ​នឹង​មានដាក់លក់​នៅ​ទី​នោះ គឺ Balae, La Cuisine d’Aline​ ផ្កាភ្ញី និង អន្សមអ្នកគ្រូ។

ចាប់​ពីម៉ោង​១០​ព្រឹក​ដល់​៦​ល្ងាច​នៅ TorTim Gallery & Cafe ផ្លូវ​លេខ ៤២៦

 

Ginger & Grace ចាប់​ផ្ដើម​ការ​ដាក់​លក់​រដូវ​កាល holiday shopping ពួក​គេ​ដោយ​អញ្ជើញ​ផលិតករ​ពី​ប្រភេទ​ផលិត​ផល​ធ្វើ​ដោយ​ដៃបី​មុខ​គឺ Jacobette ព្រីនដោយដៃ Tavi កាបូប​ស្បែក​មិន​ធ្វើ​ពី​ស្បែក​សត្វ​ និង Daiku ផលិត​កាបូប​ស្ពាយនិង​ដាក់​កាមេរ៉ា។

ចាប់​ពី​ម៉ោង១១​ព្រឹក​ដល់២​រសៀល​នៅ Ginger & Grace ផ្លូវ​លេខ ៤៧០ 

 

Santa’s coming to town!! ហើយ​លោក​តា​ Santa ក៏​នាំ​ភេសជ្ជៈ​ឆ្ងាញ់​ៗ​មក​តាម​ដែរ។ នៅ Samai Distillery នឹង​មាន​កម្មវិធី holiday craft market ក្នុង​នោះ​ក៏​មាន​បង្ហាញពី​ផលិត​ផល​ពី​អាជីវកម្ម​ក្នុង​ស្រុក​ខ្លះៗ​ផង​ដែរ ព្រមទាំងកម្មវិធី​ Lucky Draw។ ចំណូល​បាន​ពី​កម្មវិធី​នេះ​នឹង​ផ្ដល់​ជូន​ទៅ​ឲ្យ​ក្រុម​សុប្បរសធម៌ Let Us Create Futures។

ចាប់​ពី​ថ្ងៃត្រង់​ដល់​ម៉ោង​៨​ល្ងាច​នៅ Samai Distillery ផ្លូវ​លេខ ៨៣០ 

 

នៅ Azure ក៏​នឹង​មាន​កម្មវិធី holiday craft market ផង​ដែរ ដោយ​អ្នក​ចូលរួម​អាច​ញ៉ាំ​ស្រាក្រឡុក​ឆ្ងាញ់​ៗ ក៏​ដូច​ជា​គូរ​ Henna លើ​ដង​ខ្លួន​​ផង​ដែរ។ សហគ្រិ​ន​ដល់ទៅ​១៤​រូប​នឹ​ងតាំង​បង្ហាញ​ផលិត​ផល​របស់​ពួក​គេ ក៏​ដូច​ជា​បម្រើ​សេវាកម្ម​ផ្សេងៗ​ផង​ដែរ។ សម្រាប់ Elves ថវិការ​របស់​អ្នក​ដែល​ឲ្យ​ពួក​គេ​នឹង​ត្រូវ​ផ្ដល់​ជូន​ទៅ​ឲ្យ​ Animal Rescue Cambodia។

ចាប់​ពី​ម៉ោង​៣​ដល់​៧​ល្ងាច​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣

 

មាន​អ្វី​ទៀត?

 

ថ្ងៃសៅរ៍ចុង​សប្ដាហ៍​នេះ​ដែរ កន្លែង​ផលិត​ធ្យូង Khmer Green Charcoal នឹង​បើក​រោង​ចក្ររបស់​គេ​ ឲ្យ​អ្នក​ចូល​ទស្សនា។ សម្រាប់​ធ្យូង​អនាម័យ​ដែល​គេ​ផលិត​នេះ គឺ​កែច្នៃ​មក​ពី​សំបក​ដូង សំនល់​ផ្សេងៗ ដែល​អាច​ដុត​យូរ​ជាង​ធ្យូង​ឈើ​ ដោយ​គ្មាន​ក្លិន​និង​ផ្សែង។ ស្ដាប់​ទៅ​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍។ អ្នក​អាច​ចូលរួម​បាន ប៉ុន្តែ​ត្រូវ​ចុះឈ្មោះ​តាម​អន​ឡាញ​ជាមុន​សិន។

ចាប់​ពី​ម៉ោង​២​​រសៀល​នៅ Khmer Green Charcoal ផ្លូវ​លំ​

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

Kristin Stewert ចូលរួម​សម្ដែង​ជាមួយ​តារា​ជា​ច្រើន​រូប​ទៀត​ សម្រាប់​ភាពយន្ត​មនោសញ្ចេតនាថ្ងៃបុណ្យ​គ្រីស្តម៉ាស់​ Happiest Season។ នេះ​គឺ​ជា​ឱកាស​មួយ​ក្នុង​ការ​ស្វែង​រក​ការ​ទទួល​ស្គាល់​ពី​គ្រួសារ។ ជាមួយ​នឹង​បញ្ហា​ជា​ច្រើន​មិន​ថា​ជា​ ស្នេហា ការ​ឈឺចាប់​ផ្សេងៗ ជា​ដើម​ ធម្មតា​គឺ​ពិត​ជា​ពិបាក​ជាពិសេស​ក្នុ​ងការ​ជួប​ជុំ​សមាជិក​គ្រួសារ​ម្ដងៗ។

ចាប់​ពី​ម៉ោង​៦​និង​៤៥​នាទី​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥ 

 

តន្ដ្រី

 

សម្រាប់​ថ្ងៃអាទិត្យ​នេះ​ក៏មាន​កម្មវិធី​សម្ដែង​ពិសេស​មួយ​ពី Intan Andriana, Stan Paleco និង Andrey Meshcheryakov ក្នុង​កម្មវិធី Smooth Sunday នៅ Green Pepper។

ចាប់​ពីម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

មាន​អ្វី​ទៀត?

 

ផលិត​សម្លៀក​បំពាក់​កីឡា​កម្ពុជា​ដំបូង Yekowave នឹង​មាន​ការ​ដាក់​លក់​នៅ DIB Club។ ហេតុ​អ្វី​បាន​ផលិត​នេះ​ចូលរួម​ថែរក្សា​បរិស្ថាន​ នេះ​គឺ​ដោយ​សារ​សាច់​ក្រណាត់​គឺ​ផលិត​ពី​សំណាញ់​ដែល​ប្រើ​ប្រាស់​រួច​ វត្ថុធាតុ​ដើម​ផ្សេងៗ​ទៀត​គឺ​យក​ពី​កាក​សំនល់​រោង​ចក្រជាដើម។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៦​ល្ងាច​នៅ DIB Club កោះ​ពេជ្រ

 

 

សម្រាប់​អ្នក​មាន​កូន​សុនក​តូច​ៗ កុំ​ភ្លេច​យក​ពួក​គេ​ទៅ​ចូលរួម​កម្មវិធី Farm Doggy Day។ យក​ល្អ​គួរ​តែ​ខ្សែ​និង​កន្លេះ​ករ​មក​ជាមួយ​ផង ដោយ​នៅ​ទីតាំង​នឹង​មាន​អាហារ​និង​ទឹក​ឲ្យ​កូនៗ​សុនក​របស់​លោក​អ្នក។

ចាប់​ពី​ម៉ោង​៤​ដល់​៦​ល្ងាច​នៅ Farm to Table ផ្លូវ​លេខ ៣៦០

 

<iframe src=”https://giphy.com/embed/TEp2iYZpnGYOz5aqtL&#8221; width=”480″ height=”480″ frameBorder=”0″ class=”giphy-embed” allowFullScreen></iframe><p><a href=”https://giphy.com/gifs/memecandy-TEp2iYZpnGYOz5aqtL”>via GIPHY</a></p>

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top