Connect with us

ចុង​សប្ដាហ៍​ថ្ងៃចូល​ឆ្នាំចិននិ​ង​ថ្ងៃក្ដី​ស្រលាញ់​គួរ​តែ​ធ្វើ​អី្វល្អ?

ជំរើស​យើង

ចុង​សប្ដាហ៍​ថ្ងៃចូល​ឆ្នាំចិននិ​ង​ថ្ងៃក្ដី​ស្រលាញ់​គួរ​តែ​ធ្វើ​អី្វល្អ?

ចុង​សប្ដាហ៍​ថ្ងៃចូល​ឆ្នាំចិននិ​ង​ថ្ងៃក្ដី​ស្រលាញ់​គួរ​តែ​ធ្វើ​អី្វល្អ?

សម្រាប់​ចុង​សប្ដាហ៍​ចូល​ឆ្នាំ​ចិន និង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ អ្នក​អាច​ចូលរួម​កម្មវិធី​ពិសេសៗ​ជាច្រើន មាន​គូរ​ឬ​អត់​មានគូរ​មិនមាន​បញ្ហា!….

 

 ថ្ងៃសុក្រ

 

មានអ្វី​នៅ​បញ្ជី​មុខ​ម្ហូប?

 

ចាប់​ផ្ដើម​ថ្ងៃចុង​សប្ដាហ៍​ជាមួយ​នឹង​អារម្មណ៍​ពិសេស សប្បាយ​រីករាយ​ និង​រ៉ូមេនទិក​ផង​ដែរ។​ អ្នក​អាច​ញ៉ាំ​អាហារ​បែប​អ៊ីតា​លី​នៅ​ក្បែរ​អាង​ហែល​ទឹក ពីចុង​ភៅ Esposito និង​ស្ដាប់​តន្ដ្រី​បែប Blues ដើម្បី​កំដរ​អារម្មណ៍​ទៀត​ផង។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ The Pavilion ផ្លូវ​លេខ ១៩  

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

សម្រាប់​អ្នក​ដែល​មិន​ចង់​ចូលរួម​ថ្ងៃបុណ្យ​ក្ដី​ស្រលាញ់ អ្នក​ក៏អាច​ទស្សនា​ភាពយន្ត​មួយ​រឿង​ចំណងជើង​ថា​ “Saint Maud” ជា​ភាពយន្ត​បែប​រន្ធត់​។ ភាពយន្តនេះ​និយាយពី​នារី​គ្រូ​ពេទ្យ​មួយ​រូប ព្យាយាម​ដើម្បី​សង្គ្រោះ​ព្រលឹង​នៃ​អ្នក​រាំ​ចូលនិវត្តន៍​​នៅ​កន្លែង​ព្យាបាល​ជម្ងឺ។

ចាប់​ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

មាន​អ្វី​នៅ​លើ​ឆាក​សម្ដែង?

 

Pavel Ramirez នឹង​នាំ​យក​នូវ​តន្ដ្រី​បែប Old School ថ្មី​ពិសេស​ ធ្វើ​ឲ្យ​លោកអ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ​នៅ the Box Office ចាប់​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

ក្រុម​តន្ដ្រី Pros & Cons នឹ​ង​មាន​ការ​សម្ដែង​មួយ​នៅ Alchemy ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​ ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ទស្សវត្ស​ទី​៧០ ៨០​ និង ៩០។

ចាប់​ពីម៉ោ​ង​៧​កន្លះ​ល្ងាច​នៅ Alchemy ផ្លូវ​លេខ ១២៣

 

សម្រាប់​អ្នក​ចង់​ចូល​រួ​ម​កម្មវិធី​ជប់​លៀង​អបអរ​ថ្ងៃចូល​ឆ្នាំ​ចិន អ្នក​អាចទៅ​កាន់​​ Hard Rock Cafe ដើម្បី​ទស្សនា​តន្ដ្រី​បែប Rock n’ Roll ចាប់​ផ្ដើម​ពីម៉ោង​៨​ល្ងាច​ត​ទៅ។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Hard Rock Cafe ផ្លូវ​លេខ ១០២ 

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

នៅ​ Sam’s Bar យប់​នេះ​នឹង​មាន​ការ​សម្ដែង​ពី DJ បីរូបគឺ Ben Remember, Rektchordz និង Myriad Abstruse ចូល​ដៃ​គ្នា​ដើម្បី​សម្ដែង​តន្ដ្រី​បែប Funk, House។ កម្មវិធី  Langton ចាប់​ផ្ដើម​ពី​ម៉ោង​៩​យប់​ត​ទៅ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Sam’s Bar ផ្លូវ​លេខ ៤៦០

 

DJ Dalah នឹង​ចាប់​ផ្ដើម​ចាក់​តន្ដ្រីនៅកម្មវិធីជប់​លៀង​រាំ​កម្សាន្ត​រាត្រី​នេះ​នៅ Meta House។ DJ សញ្ជាតិ​បារាំង​រូប​នេះ មាន​បទ​ពិសៅធន៍​ចាក់​តន្ដ្រី​កំដរ​អ្នក​រាំ​កម្សាន្ត​នៅ​ក្នុង​កម្មវិធី​ជាច្រើន ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Deep House។ 

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ META House ផ្លូវ​លេខ ១៧៨

 

Epic 2 នឹង​មាន​កម្មវិធី​ពិសេស​មួយ សម្រាប់​កម្មវិធី​ចូលឆ្នាំ​ចិន​ ចាប់​ពី​ម៉ោង​៩​យប់​ត​ទៅ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Epic 2 ទីតាំង​នៅ Eden Garden 

មាន​អ្វី​ទៀត?

 

Sra’Art មានកម្មវិធីសម្ដែង Aerial Show លើ​ក​ដំបូង​ដើម្បី​អបអរ​កម្មវិធី​ចូល​ឆ្នាំ​ចិន​​ Baudelaire (Mel Nutter) នឹងរាំ​សម្ដែង​ដើម្បី​ជាកិត្តិយស​ក្នុង​ការ​ដាក់​តាំង​ពិពរណ៌ “External Exhibition”ក៏​ដូច​ជា​អបអរ​ឆ្នាំ​ថ្មី​ឆ្នាំ​ចិន​ផង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Sra’Art ផ្លូវ​លេខ ៧ វិថី​សុធារស  

ថ្ងៃសៅរ៍

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

META House នឹង​មាន​កម្មវិធី​បន្តប​អរចូល​​ឆ្នាំចិន​ជាមួយ​នឹង​ការ​ដាក់​បញ្ចាំង​ short films។ កម្មវិធី​បែប Festival ខ្នាត​តូច​នេះ ត្រូវ​បាន​រៀប​ចំ​ទុក​ដោយ​ ក្រុម​មហោស្រព​ភាពយន្ត​ដ៏​មួយ​នៅទីក្រុង​ប៊ែក​ឡាំង “Interfilm”។ 

ចាប់​ពី​ម៉ោង​៧​ល្ងាចនៅ META House ផ្លូវ​លេខ ១៧៨ 

 

នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ល្ងាច​នេះ​នឹង​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ Shadow of Angkor ដែល​ជា​ស្នាដៃ​របស់​អ្នក​ដឹក​នាំ​រឿង​ Pierre-Oscar Levy និង Barbara Spitzer បញ្ចេញ​នៅ​ឆ្នាំ ១៩៩៧។ ភាពយន្ត​ឯកសារ​នេះ​បង្ហាញ​ពី​ទិដ្ឋភាព​នានា​នៅ ទីតាំង​ប្រាសាទ​អង្គរវត្ត​ ក៏ដូច​ជា​បង្ហាញ​ទិដ្ឋភាព​នានា​នៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​សង្គ្រាម​ផង​ដែរ។ កន្លែង​អង្គុយ​សម្រាប់​ទស្សនាមាន​១៥​កៅអី ហើយ​អ្នក​អាច​កក់​កន្លែង​អង្គុយ​នៅ​ទីនេះ

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Bophana Center ផ្លូវ​លេខ ២០០

 

មាន​អ្វី​នៅ​លើ​បញ្ជី​មុខ​ម្ហូប?

 

សម្រាប់​អ្នក​ចង់​ចំណាយ​ទឹក​ប្រាក់ច្រើន​គួរ​សម​ដើម្បី​ចំណាយ​ពេល​ ពិសេស​មួយ​ជប់​លៀង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ អ្នក​អាច​ចូលរួម​កម្មវិធីេជប់​លៀង​នៅ​លើ​ទូក Rosé on The River។ រៀប​ចំ​ដោយ​ Evenementiel KH និង Fat Passion អ្នក​អាច​ញ៉ាំ​ស្រា​សាំប៉ាញ​ឥត​កំណត់ ជាមួយ​នឹង​អាហារ​បុហ្វេយ៉ាង​ឆ្ងាញ់​ពិសេស​ផង​ដែរ​។ ក្នុងកម្មវិធី​នេះ​អ្នក​នឹង​អាច​ទស្សនា​ការ​សម្ដែង​ផ្ទាល់​ពីតារា​ចម្រៀង​ Ting Tong, DJ Maily និង DJ Mik$ ផង​ដែរ។ ក្នុង​តម្លៃ​៨៩​ដុល្លារ​អ្នក​អាចញ៉ាំ​អាហារនិង​ភេសជ្ជៈ​គ្រប់​ប្រភេទ​ឥតកំណត់ តែ​អ្នក​ក៏​អាច​ជ្រើស​រើស​ជម្រើស​ផ្សេងៗ​នៅ​ទី​នេះ​ផង​ដែរ។ 

ទូក​ចេញ​ដំណើរ​នៅ​ម៉ោង​៥​ល្ងាច​ ទីតាំង​មាត់​ទន្លេ​ខាង​មុខ​ Brown 

 

Mama Wong’s នឹង​មាន​កម្មវិធី​ញ៉ាំ​នំ Dumplings ឥត​កំណត់​ក្នុង​តម្លៃ​តែ ៨,៨៨ដុល្លារ​សម្រាប់​ម្នាក់។ ទៅ​កាន់​ទី​នោះ​ចាប់​ពី​ម៉ោង​២​រសៀល​ដើម្បី​ទស្សនា​ការ​សម្ដែង​ម៉ុង​សាយ​។ អ្នក​អាច​កក់​សំបុត្រនៅ​ទីនេះ។ 

ចាប់​ពី​ម៉ោង​១២​ល្ងាច​នៅ Mama Wong’s ផ្លូវ​លេខ ៣០៨

 

មាន​អ្វី​នៅ​លើ​ឆាក​សម្ដែង?

 

Miss Sarawan នឹង​សម្ដែង​នៅ Botanico ចាប់​ពី​ម៉ោង​៧​ល្ងាច​តទៅ​ សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ខ្មែរ និង​រ៉ុកខិនរ៉ូល។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩ 

 

Little Thieves នឹង​សម្ដែង​នៅ​លើ​ឆាក​ Alchemy ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​ត​ទៅ​។ Dave, Lewis, Garry និង Rodrigo នឹង​នាំ​យក​តន្ដ្រី​បែប​ Folk របស់​ពួក​គេ​ដើម្បី​កំដរ​អារម្មណ៍​អ្នក​ទាំង​អស់​គ្នា​។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy ផ្លូវ​លេខ ១២៣ 

 

Blues Roots នឹង​ចាប់​ផ្ដើម​សម្ដែង​ពី​ម៉ោង​៧​កន្លះ​ល្ងាច​តទៅ​នៅ the Box Office។ រីករាយ​កម្សាន្ត​ជាមួយ​នឹង​តន្ដ្រី​ចង្វាក់​ Blue ពី​ទស្សវត្សន៍​ឆ្នាំ ១៩២០ដល់​១៩៥០​ ព្រម​ទាំង​តន្ដ្រី​បែប ឡាតាំង​ និង​អាហ្វ្រិក​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប African អ្នក​អាច​ទៅ​កាន់  Wunderbar សម្រាប់​កម្មវិធី Sahara Night: Through The Belly។ អ្នក​អាច​រីករាយ​ទស្សនា​កម្សាន្ត​ការ​រាំ​គ្រវី​ពី Linda ព្រមទាំង​ញ៉ាំ​អាហារបែបអារ៉ាប់ និងរីករាយ​ស្ដាប់​ភ្លេង​ពី DJ Chill Bill ផង​ដែរ។

 

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Wunderbar ផ្លូវ​លេខ ១០២

 

មាន​អ្វី​នៅ​យប់​ជ្រៅ? 

 

 Azure មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក​ដែល​អត់​គូរ​ ក្នុង​ចុង​សប្ដាហ៍​ថ្ងៃ​បុណ្យក្ដី​ស្រលាញ់​នេះ​ ជាមួយ​នឹង​កម្មវិធី Guilty Pleasure Message Parry។ អ្នក​រៀប​ចំ​កម្មវិធី​និង​ DJ, Mariah I Don’t Fucking Carey នឹង​នាំ​យក​នូវ​តន្ដ្រី​ពិសេស​ៗ​ពីតារាចម្រៀង​ដូច​ជា Spice Girl និង Backstreet Boys។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​អ្នក​ចូលរួមទាំង​អស់​នឹង​ទទួល​បាន​ក្រដាស​មួយ​សន្លឹក​ដែល​អ្នក​អាច សរសេរ​លេខ​ទូរសព្ទ​ ហើយ​ប្រសិន​ជា​អ្នក​សម្លឹង​ឃើញ​អ្នក​ណា​អ្នក​ចាប់​អារម្មណ៍​អ្នក​អាច​ សរសេរ​ទៅ​កាន់​ម្នាក់​នោះ​នៅ​កន្លែង​ដាក់​ប្រអប់​សំបុត្រ​ដ៏​គួរ​ឲ្យ​ស្រលាញ់។

ចាប់​ពី​ម៉ោង​៨​ល្ងាច​ត​ទៅនៅ Azure ផ្លូវ​លេខ ១២៣ 

 

បារ​ថ្មីនៅ​ម្ដុំ​ទួលទំពូង Sam’s Bar នឹង​មានកម្មវិធីពិសេស​មួយ ចាក់​តន្ដ្រី​ពី Ali G ចាប់​ផ្ដើម​ពីម៉ោង​៩​ល្ងាច​ត​ទៅ​ ធានា​ថា​ប្រាកដ​ជា​កម្មវិធី​ដ៏​ពិសេសមួយ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Sam’s Bar ផ្លូវ​លេខ ៤៦០ 

 

ប្រសិនបើ​អ្នក​ចង់​ទស្សនា​ការ​សម្ដែង Drag Show កុំភ្លេច​ទៅ​កាន់  Blue Chilli  ដោយ​ពួកគេ​នឹង​មាន​ការ​សម្ដែង​យ៉ាង​ពិសេស​មួយ​សម្រាប់​កម្មវិធី​ជប់​លៀង​ចូល​ឆ្នាំ​ចិន។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Blue Chilli ផ្លូវ​លេខ ១៧៨

 

 The Neudrop Collective នឹង​នាំ​យក​ការ​សម្ដែង​ពួក​គេ​មក​កាន់  H Club ចាប់​ពី​ម៉ោង​១០​ល្ងាច​តទៅ​។ DJs ប្រចាំ Neudrop Dalah, Shadoes of Space និង Garuda នឹង​នាំ​យក​តន្ដ្រី​បែប Techno និង House ពួក​គេ​មក​កំដរអារម្មណ៍​អ្នក​ទាំង​អស់​គ្នា។ តម្លៃ​ចូល​រួមគឺ ៥ដុល្លារ​ អីចឹង​ចូលរួម​កុំ​ខក​ខានឲ្យ​សោះ។

ចាប់​ពី​ម៉ោង​១០​យប់​នៅ H Club ផ្លូវ​លេខ ៣០៨

មានអ្វី​ទៀត? 

 

រីករាយ​កម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ជាមួ​យ​នឹង​ទេសភាព​ដ៏​ស្រស់​ស្អាត​នៅ Le Moon ដោយ​មាន​ទីតាំង​នៅ​លើ​ដំបូល​អាគារ​ម្ដុំ​មាត់​ទន្លេ។ កម្មវិធី​រាំ​កម្សាន្ត​បែប Lion Dance នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៤​កន្លះ​ល្ងាច​តទៅ។ អ្នក​អាច​ចូលរួម​ដោយ​សេរី ប៉ុន្តែ​កក់​សំបុត្រគឺជាការ​ល្អ។  

 

Cloud ក៏​មានកម្មវិធីពិសេស​មួយ​ផង​ដែរ សម្រាប់​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រលាញ់ហៅថា Valentie Olympiads ចាប់​ពី​ម៉ោង​៧​ល្ងាច​។ អ្នក​អាច​មក​ជាមួយ​ដៃគូរ​ឬ​ ក៏​មក​ម្នាក់​ឯង​ក្នុង​គោល​បំណង​រក​ដៃ​គូ​ក្នុង​សុបិន​។ ជាមួយ​នឹង​ល្បែង​កម្សាន្ត​​ពិសេសៗ​ជា​ច្រើន សាក​ល្បង​បន្តិច​មើល៍។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Cloud កែង​ផ្លូវ​ ៣០៨ 

 

ថ្ងៃអាទិត្យ 

មាន​អ្វី​ដាក់​បញ្ចាំង?

 Some kind of Heaven ចាប់​ដាក់​បញ្ចាំង​នៅ The Flicks ចាប់​ពីម៉ោង​១២​យប់​ទៅ។ ភាពយន្តឯកសារ​បែប​ព្រឺសម្បុរ​នេះ និយាយអំពី សហគមន៍​ចម្លែក​មួយ​នៅរដ្ឋ​ហ្លរីដា សហរដ្ឋ​អាមេរិក ជាមួយ​នឹង​ហេតុ​ការណ៍​នឹក​ស្មាន​មិន​ដល់​ជា​ច្រើន។

ចាប់​ពី​ម៉ោង​១២​យប់​នៅ The Flicks ផ្លូវ​លេខ ៩៥

 

បញ្ចប់​ថ្ងៃចូល​ឆ្នាំ​ចិន​ជាមួយ​នឹង​ការ​ទស្សនា​ភាពយន្ត​បែប ក្លាស៊ីក​ចិន​ ចំណង​ជើងថា Farewell my Concubine។ ភាពយន្ត​បែប ប្រវត្តិសាស្រ្ត​និង​ដ្រាម៉ា​នេះ​ បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៩៣​ នឹង​ចាប់​ដាក់​បញ្ចាំង​ពី​ម៉ោង​៧​យប់​នៅ​ Meta House។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨  

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

ក្រុម​សម្ដែង​សៀក ហ្វែរ​ នឹង​មាន​ការ​សម្ដែង​ចាប់​ពី​ថ្ងៃ​ព្រហស្បត្តិ៍nigថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ។ សំបុត្រចូល​រួម​គឺ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ពី​១០​ដល់​២០​ដុល្លារ។ អាច​ទិញ​សំបុត្រនៅ​ទី​នេះ

ការ​សម្ដែង​នេះ​គឺ​ធ្វើ​ឡើង​នៅ The Factory​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។

 

 

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top