ការណែនាំ និង Reviews ផ្សេងៗ
ចុងសប្ដាហ៍មកដល់ទៀតហើយ លើកនេះគួរតែធ្វើអ្វីម្ដង?
ត្រៀមខ្លួនសម្រាប់ចុងសប្ដាហ៍ហើយឫនៅ? សម្រាប់ពួកយើងវិញគឺត្រៀមខ្លួនរួចជាស្រេចទៅហើយ… ហើយនេះគឺជាអ្វីដែលអ្នកគួរតែធ្វើចាប់ពីពេលនេះរហូតដល់ល្ងាចថ្ងៃអាទិត្យ។
Read This In English >>
ត្រៀមខ្លួនសម្រាប់ចុងសប្ដាហ៍ហើយឫនៅ? សម្រាប់ពួកយើងវិញគឺត្រៀមខ្លួនរួចជាស្រេចទៅហើយ… ហើយនេះគឺជាអ្វីដែលអ្នកគួរតែធ្វើចាប់ពីពេលនេះរហូតដល់ល្ងាចថ្ងៃអាទិត្យ។
ថ្ងៃសុក្រ
អាហារ និង ភេសជ្ជៈ
ស្រានិងភេសជ្ជៈឆ្ងាញ់មានច្រើនណាស់ ទាស់តែពេលមានតិចហ្នឹងហ្មង! ពិបាកបំផុតនោះគឺមិនដឹងជាសម្រេចចិត្តថាគួរតែទៅណា! ហើយការសម្រេចចិត្ត សម្រេចយប់នេះគឺមានដូចជា៖
គួរតែទៅម្ដុំ Russian Market សម្រាប់ថ្ងៃទី១នៃកម្មវិធី Small Batch Craft Beer festival របស់ Long After Dark ចាប់ពីម៉ោង៥ល្ងាចដល់ទៀបភ្លឺ មានទីតាំងនៅតាមផ្លូវ៤៥០ ទួលទំពូង ដែលនឹងមានស្រាបៀរឆ្ងាញ់ៗច្រើនប្រភេទដែលផលិតក្នុងស្រុកទៀតនោះ?
(ស្រាបៀរដែលពួកយើងចូលចិត្តនោះគឺ White Beer, the Wheat beer និង IPA… គឺពិតជាឆ្ងាញ់ខ្លាំងណាស់!)
……ឫអ្នកអាចទៅម្ដុំទន្លេបាសាក់ ដើម្បីចូលរួមកម្មវិធី Kanji’s Sake Experience ទីនោះអ្នកនឹងអាចរៀនថ្លឹងថ្លែងថាគូ Sake មួយណាដែលល្អជាងគេរវាង Sashimi & Sushi ឫក៏ Tempura ឫក៏ Spicy and Grilled Food ចាប់ពីម៉ោង៦ដល់៩ល្ងាចទីតាំងនៅ ភោជនីយដ្ឋាន Kanji Japanese Restaurant តាមបណ្ដោយវិថីសុធារស?
……ឫក៏ទៅ DEVA នៅម្ដុំបឹងកេងកង១ ដែលក្រុមអ្នកក្រឡុកស្រាដ៏មានសិល្បៈ កំពុងតែរៀបចំភេសជ្ជៈឆ្ងាញ់ៗល្បីៗគ្រប់ប្រភេទ ដើម្បីប្រារព្ធកម្មវិធី Whiskey Sour Day ចាប់ពីម៉ោង ៧ល្ងាចដល់ម៉ោង ១ភ្លឺមានទីតាំងនៅ DEVA ជាន់ទី ៩ អាគារ iOne Buidling វិថីម៉ៅសេទុង?
….ឫក៏ ទៅចូលរួមទាំងបីកម្មវិធីតែម្ដង! បើសិនជាអាច!
ខណៈនោះដែរ សម្រាប់យប់នេះអ្នកដែលចូលចិត្ត Oyster អាចចូលរួមដល់ទៅ២កម្មវិធីគឺ ទី១ នៅ Chez Flo ដែលនៅទីនោះអ្នកអាចទិញ Oyster ចំនួន៣ក្នុងតម្លៃ ៤,៥ដុល្លារ, ចំនួន៦ក្នុងតម្លៃ ៧,៥ដុល្លារនិង ១២ក្នុងតម្លៃ ១៣,៥ដុល្លារ ជាមួយនឹងស្រា Chardonnay តម្លៃ ៤ ដុល្លារសម្រាប់មួយកែវ ឫ ១៩ដុល្លារសម្រាប់មួយដប។ កម្មវិធីចាប់ផ្ដើមពីម៉ោង ៦ល្ងាចដល់១១យប់នៅ Chez Flo ផ្លូវ ៣០៨ សង្កាត់ទន្លេបាសាក់។
កន្លែងទីពីរគឺនៅ Dorsia Lounge ដែល Oysters មកពីសមុទ្រ Pacific គឺមានតម្លៃតែ១០ដុល្លារសម្រាប់៦គ្រាប់ (ឫ៤ដុល្លារក្នុងមួយគ្រាប់សម្រាប់ Oysters មកពីកាណាដា) ប៉ុន្ដែក៏មានកម្មវិធី Wine Refill ចាប់ពីម៉ោង៥ល្ងាចដល់ ៨ល្ងាចផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៥ដល់៨យប់ នៅ Dorsia Lounge វិថីព្រះសីហនុ)។
ភាពយន្ដ
ដោយមិនបាច់គិតយូរ ភាពយន្ដសម្រាប់ទៅមើលលក្ខណៈគូស្នេហ៍យប់នេះគឺប្រាកដជារឿង “American Made” ដែលជារឿងពិតមួយប៉ុន្ដែមិនគួរឲ្យចង់ជឿ អំពីអ្នកបើកយន្ដហោះម្នាក់ (សម្ដែងដោយលោក Tom Cruise) ហើយត្រូវក្រុម CIA ចាត់ចែងឲ្យបំពេញបេសកម្មមួយដែលពាក់ព័ន្ធនឹងការលាងលុយកខ្វក់ គេចពន្ធគ្រឿងញៀន និងកាំភ្លើងជាដើម។ ភាពយន្ដនេះនឹងដាក់បញ្ចាំងនៅ Legend Cinema ស៊ីធីម៉លនៅម៉ោង ៩:១០ល្ងាច និង ៦:៤៥ល្ងាចនៅ Ledgend ទួលគោក។
ជម្រើសមួយទៀត, នៅឯ Outpost វិញ Movie Night សម្រាប់សប្តាហ៍នេះគឺនឹងដាក់បញ្ចាំងរឿងបែបវិទ្យាសាស្រ្ដគិតឈឺក្បាលវិលមុខ ចំនងជើងថា “Inception” ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវ Tonle Sap នៅជិតសណ្ឋាគារសុខា។
…. ឫ, ប្រសិនជាចាប់អារម្មណ៍ខាងភាពយន្ដឯកសារ ដ៏មានឥទ្ធិពល META House នឹងមានភាពយន្ដឯកសារមួយមានចំណងជើងថា “Life and Death at Preah Vihear” ដែលនិយាយបកស្រាយពីបញ្ហានយោបាយនិងវប្បធម៌ ដែលប៉ះទង្គិចគ្នាជុំវិញការដណ្ដើមយកប្រាសាទមួយនេះ ជាពិសេសគឺតំបន់ព្រំដែន។
សិល្បៈ, ការថតរូប & ការចនា
ធ្លាប់មានអារម្មណ៍ធុញថប់ នឹងរឿងរ៉ាវជាច្រើនស្មុគស្មាញនៅភ្នំពេញទេ? ទទួលបានការលើកទឹកចិត្ត និងរបៀបធ្វើឲ្យអ្នកធ្វើអ្វីៗនៅទីក្រុងបានល្អជាមួយកម្មវិធី Cloud’s Sustianable Design Exhibition។
កម្មវិធីនេះនឹងនាំឲ្យអ្នកនូវ ពត៌មានទាក់ទងនឹង Visual campaigns, ការអភិវឌ្ឍន៍ Branding និង Product, Design installations, Sound installation, វីដេអូ និង animation។ ហើយនៅកម្មវិធីសម្ពោធ Opening party យប់នេះ នឹងមាន Workshops, ការចែករង្វាន់ខ្លះៗ និងមានអាហារសំរន់និងភេសជ្ជៈផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៥ល្ងាចដល់១០យប់នៅ Cloud តាមបណ្ដោយផ្លូវលេខ៩។
ការប្រគំតន្ដ្រី
តារាចម្រៀង Jamie Tan ដ៏គួរឲ្យស្រលាញ់ នឹងចាប់ផ្ដើមការសប្បាយបន្ទាប់ពីការងារ ចាប់ពីម៉ោង៦យប់នៅ Farm to Table ដែលនាងនឹងច្រៀងចម្រៀង Cover បទចម្រៀងផ្សេងៗដែលដកស្រង់ចេញពីរឿងស្នេហា ដូចជាពីរឿង “Frozen”, “Skyfall”, “Moulin Rouge” ព្រមទាំង “The Sound of Music” ព្រមទាំងពីក្នុងរឿងផ្សេងៗទៀត (ស្ដាប់ទៅ Romatic អត់?)។ កម្មវិធីនេះរំពឹងថានឹងមានមនុស្ស ចូលរួមជាច្រើនកុះករ ហើយនឹងច្រៀងចម្រៀងល្បីៗទាំងនោះជាមួយគ្នា ធានាថាពិតជាសប្បាយ។ កុំភ្លេចនៅ Farm to Table ដែលមានទីតាំងនៅតាមផ្លូវលេខ ៣៦០ បឹងកេងកង១។
អូ! ហើយនេះជាវីដេអូ Jamie ច្រៀង Cover បទ “Faith” របស់តារាចម្រៀង George Michael:
ចំពោះកន្លែងផ្សេងទៀត, ក្រុមចម្រៀង Pop-Rock “The Box Chords” នឹងសម្ដែងនៅ Duplex ចាប់ពីម៉ោង ៩ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រ ទីតាំងនៅតាមបណ្ដោយផ្លូវ ២៧៨ បឹងកេងកេង១។ តារាចម្រៀង Joe Wrigley និង the Jumping Jacks នឹងនាំយកនូវ Rockabilly ទៅ Alchemy ចាប់ពីម៉ោង ៨:៣០ល្ងាចដល់ម៉ោង១១យប់ នៅបណ្ដោយផ្លូវ១២៣ ម្ដុំ Russian Market។ ហើយក៏មានការសម្ដែងមួយពី Elephant Shoes នៅ Botanico Beer & Wine Garden ចាប់ពីម៉ោង ៧ដល់៩:៣០យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ២៩ សង្កាត់ទន្លេបាសាក់។ ហើយក្រុមចម្រៀងរ៉ុកសញ្ជាតិ្តខ្មែរ K’n’E នឹងសម្ដែងនៅ Oscar’s on the Corner ចាប់ពីម៉ោង ១០ល្ងាចដល់១យប់ ទីតាំងនៅកែងផ្លូវលេខ១៣និង១០៤ សង្កាត់ដូនពេញ/មាត់ទន្លេ។
ក្លឹបរាត្រី
សម្រាប់យប់នេះមានជម្រើសក្លឹបរាត្រីមួយចំនួនដែលអ្នកអាចដើរលេងរហូតដល់ភ្លឺ។
ចាប់ផ្ដើមពីម៉ោង៩យប់ មានកម្មវិធីមួយឈ្មោះ “Electrick Universe” នៅ META House ជាការសម្ដែងតន្ដ្រីផ្ទាល់ និង DJ ដែលរួមបញ្ចូល ហ្គីតាអេឡិចត្រូនិក និង Synthesizer ជាមួយចង្វាក់ភ្លេង ចាប់ពីម៉ោង ៩ល្ងាចដល់ពីរទៀបភ្លឺ ទីតាំងនៅតាមបណ្ដោយវិថីសុធារស សង្កាត់ទន្លេបាសាក់។ ឫក៏ចូលរួម EDM Party នៅ 55 Club ចាប់ពីម៉ោង ៩ល្ងាចដល់៣ទៀបភ្លឺទីតាំងនៅតាមផ្លូវ ៥៥។ ឫក៏ចូលរួមជាមួយ DJ មកពីប្រទេសកាណាដា គឺ DJ Hedpsin នៅ Pontoon ចាប់ពីម៉ោង ៩ល្ងាចដល់៣ទៀបភ្លឺ ទីតាំងតាមផ្លូវ ៥១។
កៀកគ្នាជាមួយនឹង Pontoon គឺ Madhouse នឹងមានការចូលរួមពី DJ Romantic Comedy ជាមួយ DJ Moudy នឹងធ្វើឲ្យលោកអ្នកកន្ដ្រាក់អារម្មណ៍នឹងចង្វាក់ Afro House, Underground, rap, R&B, House, techno, riddim និង bass ចាប់ពីម៉ោង១០យប់ដល់៧ព្រឹក ទីតាំងតាមបណ្ដោយផ្លូវ១៧២។
នៅបឹងកេងកង១ DJ សញ្ជាត្តិក្រិកទាំងពីររូប Artslaves នឹងសម្ដែងនៅ Terrazza ចាប់ពីម៉ោង ១១យប់ដល់ទៀបភ្លឺ ទីតាំងនៅតាមផ្លូវ ២៨២ សង្កាត់បឹងកេងកង១។ ចំណែកឯ Club Love វិញក៏នឹងមានកម្មវិធី Ghetto Takeover ដែល DJ Blazian នឹងលេងភ្លេចចង្វាក់បែប oldschool ghetto, ព្រមទាំង G-House & dirty westcoast bangers ចាប់ពីម៉ោង ១១ល្ងាចដល់៤ទៀបភ្លឺ ទីតាំងតាមផ្លូវ ២៧៨ បឹងកេងកង១។
ថ្ងៃសៅរ៍
អាហារ និង ភេសជ្ជៈ
The Idea នឹងរៀបចំកម្មវិធីដ៏ធំមួួយអស្ចារ្យមួយនៅ Exchange Square ចុងសប្តាហ៍នេះ ហើយសម្រាប់ពេលនេះគឺនឹងផ្ដោតសំខាន់ខ្លាំងលើ អាហារ។
ភោជនីយដ្ឋានល្បីៗទូទាំងទីក្រុងនឹងមានស្ដង់នៅកម្មវិធីនេះ ដែលមានគ្រប់បែបយ៉ាងមិនថា Sushi ឫក៏ Macarons ដែលនឹងមានដាក់ឲ្យជ្រើសរើ់ស។ ហើយជាមួយនឹងតម្លៃ៤ដុល្លារ អ្នកអាចជ្រើសរើសញ៉ាំបានតាមចិត្ដ។
លើសពីនេះទៅទៀត,ក៏មានការរចនានំ Cookie, ការធ្វើឲ្យមានពពុះប៉េងប៉ោងធំៗ, ប៉េងប៉ុង, ការបង្ហាញពីការធ្វើម្ហូប និង សិក្ខាសាលា, កន្លែងក្មេងលេង និង…. ការញ៉ាំប្រណាំងគ្នាទៀតផង។ នេះហើយគឺជាការកីឡាប្រកួតប្រជែងដែលក្រុម What’s On Phnom Penh អាចចូលរួមបាន… កម្មវិធី Kon Slaprea Festival នឹងធ្វើទៅនៅ Exchange Squre កែងផ្លូវ ១០៦ និង ៦១ សង្កាត់វត្តភ្នំ។
ចូលចិត្តស្រា Jim Beam? ចូលចិត្តក្រូចឆ្មា? បើអីចឹង អ្នកនឹងពេញចិត្ត Citrus Highballs ថ្មីរបស់ Factory Pub។ ទិញស្រា២កែវយប់នេះអ្នកនឹងមានឱកាសឈ្នះកាមេរ់ាមួយគ្រឿង កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៤រសៀលដល់១ទៀបភ្លឺ ទីតាំងនៅផ្លូវ 3a សង្កាត់ទន្លេបាសាក់។
សិល្បៈនិងរូបថត
រឿងដែលនិយាយអំពីការតស៊ូរបស់អ្នកសិល្បៈម្នាក់ លះបង់ដើម្បីជីវិតដែលពោរពេញទៅដោយការច្នៃប្រឌិត ប៉ុន្ដែមិនដឹងថានឹងអាចរកអ្វីចិញ្ចឹមជីវិតបាន.. ស្ដាប់ទៅពិតជារ៉ូមែនទិកណាស់ប៉ុន្ដែ តាមពិតវាគឺជារឿងដ៏គួរស្អប់មួយ។
នេះគឺគោលការណ៍ ដែលទាក់ទងនឹងពិណរណ៍ថ្មីរបស់លោក Syahrulfikri Salleh ដែលជាអ្នកបង្កើត Nowhere Art Studio ឈ្មោះថា “Whatever Comes” មានទីតាំងនៅ Neverland Art Space។ ពិពរណ៌នេះបង្ហាញពីស្នាដៃរបស់លោក និងស្នាដៃផ្សេងៗទៀតពីបណ្ដាអ្នកសិល្បៈកម្ពុងជា និងបរទេសហើយពិពរណ៌នេះនឹងបង្ហាញពីវិធីដែលលោកយកឈ្នះការប្រឹងប្រែងផ្សេងៗដើម្បីគាំទ្រជីវិតជាអ្នកសិល្បៈ។ កម្មវិធីនេះមានទីតាំងនៅ Neverland ផ្លូវ ១៧២z២ ចុះពីវិថីនរោត្តម។
ភាពយន្ដ
អរគុណទៅដល់ ICF ភ្នំពេញ អ្នកអាចមើលរឿងដែលនិយាយអំពី សង្គ្រាមលោកលើកទី២ ចំណងជើងថា “Hacksaw Ridge” ដោយមិនគិតថ្លៃនៅរសៀលនេះនៅ Flicks 1។ នេះគឺជាភាពយន្ដមួយដែលនិយាយពីរឿងរ៉ាវ របស់ទាហានចិត្តធម៌ម្នាក់សុខចិត្តចូលប្រយុទ្ធក្នុងសង្គ្រាមដោយមិនត្រូវការអាវុធ។ នៅ Okinawa លោក Doss បានប្រថុយខ្លួនចូលសមរភូមិដើម្បីជួយសង្គ្រោះទាហានចំនួន ៧៥នាក់ ក្នុងពេលកំពុងតែមានការបាញ់ប្រហារខ្លាំង ដោយមិនប្រើកាំភ្លើងទាល់តែសោះ។ រឿងនេះនឹងដាក់បញ្ចាំងចាប់ពីម៉ោង ៤ដល់៧ល្ងាចនៅ Flicks 1 ផ្លូវលេខ៩៥ បឹងកេងកង៣។
បន្ទាប់មក អ្នកអាចទៅកាន់ META House ឲ្យកាន់តែលឿនតាមតែអ្នកអាចធ្វើបានដើម្បីចូលរួមមើលរឿង “Mindcage” ជារឿងបែប Thriller ទាក់ទងនឹងចិត្តសាស្រ្ដ ស្វែងយល់ពីការព្យាបាលអ្នកជម្ងឺផ្លូវចិត្ត នៅក្នុងសម័យកាលទំនើបនេះនៅប្រទេសកម្ពុជា និងការតស៊ូរវាងឱសថទំនើបៗ និង ជំនឿពីបុរាណ។ នេះជារឿងដែលអ្នកមិនគួររំលង ដែលចាប់ផ្ដើមពីម៉ោង ៧ដល់ម៉ោង៨:៣០ល្ងាច ទីតាំងតាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់។
កម្មវិធីពិសេសៗ សម្រាប់មិត្តនារីៗ
អូយ៉េស! សម្រាប់មិត្តនារីៗ សប្តាហ៍នេះនឹងមានផ្នែកពិសេសមួយដែលទាក់ទងនឹង feminism ព្រោះមិនមែនមានតែ១កម្មវិធីនោះទេ គឺ ២កម្មវិធីឯណោះដែលនិយាយអំពីការផ្ដល់សិទ្ធិអំណាចដល់ស្រ្ដី។
ដំបូង H/Art Academy Jiu Jitsu គឺនឹងមានកម្មវិធីមួយដែលនិយាយអំពី Women-only self-defence class ដែលដឹកនាំដោយ Christine Guyot ដែលជានារីដែលមានកម្រិតនៃការប្រគួតខ្ពស់ជាងគេរបស់ H/Art Academy។ ជាពិសេសតម្លៃសំបុត្រគឺគ្រាន់តែ១ដុល្លារតែប៉ុណ្ណោះ។ អីចឹងតោះទៅចូលរួមទាំងអស់គ្នា! ទីតាំងគឺស្ថិតនៅអាគារជាន់ទី៣ កែងផ្លូវ ៨១ និង ១០៩។
ទី២, Justice Cafe ដែលជាកន្លែងដ៏ល្អមួយនឹងប្រារព្ធកម្មវិធី Roundtable discussion អំពីយេនឌ័រ និង ការគាំទ្រភេទស្រ្ដីនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ រពឹងថានឹងមានការផ្លាស់ប្ដូរយោបល់យ៉ាងរស់រវើកមួយ។ គួរតែកត់សម្គាល់ថា កម្មវិធីនេះនឹងនិយាយជាភាសាខ្មែរ ហើយបើសិនជាអ្នកត្រូវការការបកប្រែជាភាសាអង់គ្លេស ពួកគេអាចរៀបចំអ្នកជំនួយភាសាអង់គ្លេស ហើយត្រូវតែបញ្ជាក់ពីបញ្ហានេះពេលអ្នកចុះឈ្មោះចូលរួមកម្មវិធី។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៣ដល់៥ល្ងាច នៅ Jusitce Cafe D6E0 ផ្លូវ 53BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
អូខេ! ឥលូវនិយាយទាំងអស់គ្នា៖ អ្នកណាជាអ្នកគ្រប់គ្រង់ពិភពលោក…? តាមពិត, មិនបាច់ឆ្លើយក៏បានដែរ ព្រោះចម្លើយវាគួរឲ្យពិតជាធ្វើឲ្យយើងពិបាកចិត្តខ្លាំង។
ការប្រគំតន្ដ្រី
The Box Chords នឹងត្រលប់មកវិញសម្រាប់ ល្ងាចថ្ងៃនេះ ចាប់ពីម៉ោង ៥ដល់៨ល្ងាចនៅ The Box Office ទីតាំងនៅតាមបណ្ដោយផ្លូវ ២៤៤។
បន្ទាប់មកទៀត ក្រុមចម្រៀង Blue & Rock ឈ្មោះ The Fender Bender នឹងធ្វើឲ្យកក្រើកឆាកនៅ FCC ចាប់ពីម៉ោង ៧ដល់៨យប់ ទីតាំងនៅ Sisowath Quay/ មាត់ទន្លេ។ ហើយ ក្រុមចម្រៀងដែលច្រៀង Cover សម្រាប់បទចម្រៀងទសវត្សទី៩០ The 99 Boys នឹងសម្ដែងនៅ Cloude ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត ទីតាំងនៅផ្លូវលេខ៩ ទន្លេបាសាក់។
ក្លឹបរាត្រី
DJ Leonie, MC Step និង កញ្ញា ឈិត សុវណ្ណបញ្ញា និងមកសម្ដែងជាមួយគ្នានៅកម្មវិធី Cafri Night Party នៅ Town Club តាមបណ្ដោយផ្លូវ ១១៨។
ពេលនេះផងដែរ, គឺមានកម្មវិធី Vinylmania Party ដែលនឹងចាក់តែ Records ដែលពិតៗតែប៉ុណ្ណោះ ជាមួយនឹង DJ Watt’s Up នៅ META House ចាប់ពីម៉ោង ៩ល្ងាចដល់២ភ្លឺ តាមបណ្ដោយវិថីសុធារស សង្កាត់ទន្លេបាសាក់។ ហើយ DJ Sequence ដែលជាបុគ្គលល្បីប្រចាំ Phnom Penh Underground ក៏នឹងនាំនូវចង្វាក់ House និង Drum & Bass ទៅ Club Love ចាប់ពីម៉ោង ១១យប់ដល់ទៀបភ្លឺ ទីតាំងតាមបណ្ដោយផ្លូវ ២៧៨ បឹងកេងកេង១។
ថ្ងៃអាទិត្យ
អាហារ និង ភេសជ្ជៈ
គួរតែចំណាយពេលយ៉ាងល្អសម្រាប់ពេលថ្ងៃអាទិត្យ បែបណាទៅឲ្យវាកាន់តែល្អ? យើងគិតថាគ្មានអ្វីពិសេសជាងចំណាយពេលនេះទៅចូលរួមកម្មវិធី Kon Slaprea Festival ថ្ងៃទី២នោះទេ។ ជាមួយនឹងទីតាំងនៅ Exchange Square កែងផ្លូវ ១០៦ និង ៦១ សង្កាត់វត្តភ្នំ កុំភ្លេចទៅចូលរួមជាមួយគ្នា។
នៅតែឃ្លានទៀតមែនអត់? ធ្វើដំណើរទៅ Farm to Table ដើម្បីចូលរួមកម្មវីធី Doggy day ប្រចាំខែនេះ ដែលអ្នកនឹងអាចយកកូនឆ្កែរបស់អ្នកមកជាមួយ (ឫអាចលេងជាមួយនឹងកូនឆ្កែរបស់អ្នកដទៃ) ស្របពេលដែលអ្នកអាចញ៉ាំអាហារឫកាហ្វេដែលអ្នកពេញចិត្តចេញពី Menu។ ដឹងតែសប្បាយតែម្ដង! កម្មវិធី August Doggy Day នឹងចាប់ផ្ដើមពីម៉ោង ៤ ដល់ម៉ោង ៧ល្ងាចនៅ Farm to Table តាមបណ្ដោយផ្លូវ ៣៦០ សង្កាត់ បឹងកេងកង១។
សិល្បៈ និង សិក្ខាសាលា
ការតាំងពិព័រណ៍ដ៏ល្អចំនួន២កន្លែង នឹងឈានមកដល់ទីបញ្ចប់ចុងសប្តាហ៍នេះហើយ គឺ Waiting for the Ice Melt របស់លោក Nget Chanpenh នៅ META House (វិថីសុធារស សង្កាត់ទន្លេបាសាក់) – អានចំណាប់អារម្មណ៍របស់យើងនៅទីនេះ
និង Upside Down របស់ Oeur Sokuntevy នៅ Java Arts (វិថីសីហនុ បឹងកេងកង១) – អានចំណាប់អារម្មណ៍របស់យើងនៅទីនេះ
ធុញទ្រាន់នឹងមើលខ្លួនឯងច្រៀងដាក់ក្នុងកញ្ចក់មែនអត់? អីចឹងសាកឈានមួយជំហ៊ានដើម្បីឲ្យក្ដីសុបិនរបស់លោកអ្នកក្លាយជាការពិត ដោយចុះឈ្មោះច្រៀងជាមួយ អ្នកគ្រូ Jeralyn Glass ក្នុងកម្មវិធីសិក្ខាសាលា ច្រៀងដោយឥតគិតថ្លៃ នៅថ្ងៃនេះ ចាប់ពីម៉ោង ៣ដល់៤:៣០ នៅ Music Arts School ទីតាំងតាមបណ្ដោយផ្លូវ ៣៦០ បឹងកេងកេង១។
កីឡា
ថ្ងៃនេះគឺជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី National Karting Championship វាជាកម្មវិធីមួយដែលគួរឲ្យទស្សនាណាស់។ ជាមួយនឹងបេក្ខជនមកពីគ្រប់ទីកន្លែងទូទាំងពិភពលោក រួមបញ្ចូលទាំងបេក្ខភាពខ្លះៗដែលអ្នកអាចនឹងចំណាំមុខបានពីភ្នំពេញផងដែរ។ កម្មវិធី Cambodia Karting Circuit នេះមានទីតាំងចុះពីផ្លូវជាតិលេខ៤ ម្ដុំផ្សារកំបូល។
អ្នកចូលចិត្តកីឡាវាយបុក (ឫក៏អ្នកដែលចង់ឃើញលោក Floyd Matyweather ត្រូវគេដាល់កណ្ដាលមុខ) គឺប្រាកដជាសប្បាយចិត្តហើយ។ ទោះបីជាការប្រកួតនេះចាប់ផ្ដើមនៅពេលព្រលឹមបន្ដិច មានកន្លែងខ្លះៗនឹងចាក់ផ្សាយពីការប្រកួតនេះ – ហើយនេះជាទីតាំង
ចំណែកឯកីឡាប្រដាល់ Emmanuel “Manu” Onyedikachi និងត្រលប់មកវិញថ្ងៃនេះ ជាមួយនឹងការប្រកួតជាមួយកីឡាករមកពីប្រទេសអ៊ីរ៉ង់។ ការប្រកួតនេះនឹងដាក់បញ្ចាំងនៅ ស្ទូឌីយ៉ោប៉ិស្តិ៏ទូរទស្សន៍បាយ័ន ប៉ុន្ដែអ្នកក៏អាចទៅទស្សានាផ្ទាល់ដោយទិញសំបុត្រ។ នេះជាព័ត៌មានទាក់ទងការទិញសំបុត្រ។ ការប្រកួតនេះចាប់ផ្ដើមពីម៉ោង ៦ល្ងាច នៅស្ទូឌីយ៉ោប៉ិស្តិ៏ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ។
ប្រសិនជាកន្លែងទាំងនេះមើលទៅដូចជាខ្លាំងពេកស្របពេលដែលយើងកំពុងស្វាងស្រវឹងបន្ទាប់ពីយប់ថ្ងៃសៅរ៍ផងនោះ មកសម្រួលអារម្មណ៍ជាមួយនឹងយ៉ូហ្ការជាមួយ Myrto Weekly yoga class នៅ Show Box ជំនួសវិញ ដែលចាប់ផ្ដើមពីម៉ោង ៥ដល់៦ល្ងាចនៅ Show Box ផ្លូវ៣៣០។
ភាពយន្ដ
ជាដំបូង នឹងមានឱកាសមួយដែលអ្នកអាចទស្សនា ការងារមួយដែលកំពុងតែដំណើរការទាក់ទងនឹងឯកសារនិយាយអំពីជីវិតនៅទៅក្រុងភ្នំពេញ នៅ The School of Slow Media / National Institute of Education’s free community screeing នៅ Emergent Stories ផ្លូវនរោត្តម។
មើលរឿង Game of Thrones អត់ទាន់គេមែនទេ? ចាប់យកកន្លែងអង្គុយ និងទស្សនាវគ្គចាស់ៗសម្រាប់រឿងនេះនៅ Box Office ដែលនឹងដាក់បញ្ចាំងពីវគ្គទី៤ដល់៦ នៅថ្ងៃរសៀលនេះ។ ចាប់ពីម៉ោង ២ដល់៥ល្ងាចនៅ The Box Office ផ្លូវ ២៤៤។
បន្ទាប់មក នឹងមានភាពយន្ដឯកសារជាច្រើនដាក់បញ្ចាំងជុំវិញទីក្រុង។
The L Bar នឹងដាក់បញ្ចាំង “Accidental Courtesy” ជាភាពយន្ដឯកសារមួយដែលនិយាយអំពីដំណើរផ្សងព្រេងរបស់ Daryl Davis ជាអ្នកតន្ដ្រីស្បែកខ្មៅជាមួយនឹងការចាប់អារម្មណ៍ដ៏ចំលែកមួយ គឺ The KKK។ លោក Davis ធ្វើដំណើរជុំវិញសហរដ្ឋអាមេរិក ហើយបានជួបជាមួយនឹងសមាជិកក្រុមនេះ ព្រមទាំងប្រមូលនូវព័ត៌មានផ្សេងៗ។ ចាប់ពីម៉ោង ៧ដល់១១យប់នៅ The L Bar ផ្លូវ ៩៣ បឹងកក់។
ឫ, អ្នកអាចទស្សនានូវភាពយន្ដឯកសារតែគួរឲ្យបេតី តែក៏គួរឲ្យកម្សត់ដែលនិយាយអំពី កម្ពុជាអំឡុងឆ្នាំ ១៩៧៨ ឈ្មោះថា “Kampuchea”។ ថតដោយក្រុមអ្នកកាសែតមួយដែលមកពី ប្រទេស Yugoslavia ដែលត្រូវបានអញ្ជើញក្នុងកម្មវិធីសន្និសិទ្ធទេសចរណ៍មួយនៅកម្ពុជា ដោយពួកខ្មែរក្រហម។ ក្នុងនោះនឹងមានដាក់បញ្ចូលនូវកិច្ចសម្ភាសន៍ជាមួយ ប៉ុល ពត ហើយឯកសារនោះនឹងបង្ហាញពីការពិតពីក្រោយ ការរៀបចំដ៏ងងឹតមួយសម្រាប់រដ្ឋកុំមុយនិស ចាប់ផ្ដើមពីម៉ោង ៧ដល់៨យប់។
បន្ទាប់ពីរឿងបែបឯកសាអស់ទាំងនេះ អ្នកអាចផ្លាស់ប្ដូរអារម្មណ៍មកទស្សនារឿងអាល្លឺម៉ង់មួយដែលមានចំណងជើងថា “Tunnel” និយាយអំពីកីឡាករធ្លាប់ទទួលពានខាងហែលទឹកម្នាក់ព្យាយាមជួយសង្រ្គោះប្អូនស្រីឈ្មោះ Lotte ពីពួកកុំមុយនិស នៅក្រុងប៊ែលឡាំងខាងកើត បន្ទាប់ពីការសាងសង់ ជញ្ជាំងក្រុងប៊ែលឡាំង។ ចាប់ពីម៉ោង៨ដល់១០:៣០ល្ងាចនៅ META House ផ្លូវសុធារស សង្កាត់ទន្លេបាសាក់។
ការប្រគំតន្ដ្រី
ដើម្បីបញ្ចប់ចុងសប្តាហ៍របស់អ្នកឲ្យកាន់តែពិសេស កុំភ្លេចថាមានកម្មវិធីមួយដែលនឹងប្រព្រឹត្តិទៅនៅ សារៈមន្ទីជាតិ ល្ងាចនេះ។ ទីនោះនឹងមានដាក់បង្ហាញនូវ ប្រវត្តិសាស្ដ្រចម្រៀងដ៏សម្បូរបែបរបស់កម្ពុជា ក្នុងកម្មវិធី ”ការសម្តែងតន្រ្តីឆ្លងសតវត្ស” តាំងពីសម័យអង្គរ រហូតដល់សម័យតន្ដ្រីរ៉ុកខ្មែរទស្សវត្សទី ៦០ រហូតដល់ថ្ងៃបច្ចុប្បន្ន។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦:៣០ដល់៧:៣០ នៅសារៈមន្ទីជាតិកម្ពុជា តម្លៃសំបុត្រ៣ដុល្លារ/៥ដុល្លារសម្រាប់ VIP។
ទាំងនេះគឺជាការណែនាំទាំងអស់ពីពួកយើងសម្រាប់សប្ដាហ៍នេះ! សំណាងល្អទាំងអស់គ្នា! ហើយនឹងជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយ។ អូ! និយាយអីចឹងកុំភ្លេចចុះឈ្មោះសម្រាប់ Newsletter របស់ពួកយើងដើម្បីទទួលបាន Friday Roundup ផ្ងើរចូលប្រអប់សាររបស់លោកអ្នកងាយៗតែម្ដង! ជារៀងរាល់សប្ដាហ៍!

Pingback: Top Things to Do in Phnom Penh THIS Weekend – WHAT'S ON PHNOM PENH