ការណែនាំ និង Reviews ផ្សេងៗ
ចុងសប្ដាហ៍នេះអត់ដឹងថាទៅណាមែន? បន្ទាប់ពីមមាញឹកពីការងារតាំងតែពីថ្ងៃច័ន្ទអីចឹង តោះទៅដើរលេងឲ្យសប្បាយម្ដង!
ជាក់ស្ដែង នេះជាកន្លែងល្អៗ ដែលពួកយើងជ្រើសរើសដើម្បីឲ្យអ្នកទាំងអស់គ្នាដើរលេងសប្បាយ តាំងពីម៉ោង៥ល្ងាចថ្ងៃសុក្ររហូតដល់យប់ថ្ងៃអាទិត្យ។
ជាក់ស្ដែង នេះជាកន្លែងល្អៗ ដែលពួកយើងជ្រើសរើសដើម្បីឲ្យអ្នកទាំងអស់គ្នាដើរលេងសប្បាយ តាំងពីម៉ោង៥ល្ងាចថ្ងៃសុក្ររហូតដល់យប់ថ្ងៃអាទិត្យ។
ថ្ងៃសុក្រ
ជប់លៀងលើទូក
ចេញពីធ្វើការគួរតែញ៉ាំអីល្អ? អ្នកខ្លះចង់ញ៉ាំស្រាក្រឡុក អ្នកខ្លះចង់ញ៉ាំវីស្គី ជាដើម ប៉ុន្តែដឹងអត់ថា មានអ្វីពិសេសជាងនេះ? មកសាកស្រាក្រឡុកលើទូកបន្ទាប់ពីចេញពីធ្វើការម្ដងមើល៍។ ជាមួយនឹង សាច់អាំងបារប៊ីឃ្យូ អមជាមួយទេសភាពតាមដងទន្លេដ៏ស្អាតបំផុតក្នុងក្រុងបែបនេះខានម៉េចបាន?
យប់នេះ បងស្រីធីតា និងក្រុមការងាររបស់គាត់នៅ Backstreet Bar (ទីតាំងនៅតាមវិថី សុធារស ជិត META House) បានរៀបចំកម្មវិធីជប់លៀងលើទូកដំបូងបង្អស់តាមដងទន្លេមេគង្គ។ តម្លៃសំបុត្រគឺ៥$ ប៉ុន្តែបើសិនជាកក់បានមុននោះនឹងកាន់តែល្អ ប្រិយមិត្តអាចទាក់ទងលេខទូរស័ព្ទ ០៩៦២៥០៤០១១ ដើម្បីកក់សំបុត្រ ឫអាចទៅដល់ទីតាំងតែម្ដងកាន់តែល្អ។
ភាពយន្ត
យប់នេះនឹងមានការបញ្ចាំងភាពយន្តដ៏ពិសេសមួយនៅ META House គឺជាភាពយន្តខ្មែរដ៏ល្អមួយ ដែលមានចំណងជើងថា “កោះពេជ្រ” ដែលនឹងមានការសួរនិងឆ្លើយសំនួរជាមួយនឹងអ្នកដឹកនាំរឿង លោក ចូ ដាវី បន្ទាប់ពីបញ្ចប់ការបញ្ចាំង។ ភាពយន្តនេះគឺនិយាយពីរឿងដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងនឹងជីវិតធំដឹងក្ដីរបស់យុវវ័យកម្ពុជា នៅក្បែរការដ្ឋានសាងសង់និងទំនើបកម្មរបស់តំបន់ កោះពេជ្រ ហើយពួកយើងសូមណែនាំភាពយន្តនេះ ធានាថាពិតជាល្អមើលនិងមិនខកបំណងនោះទេ។ អ្នកអាចអានអំពីការវិភាគអធិប្បាយពីរឿងនេះទាំងស្រុងតាមរយៈតំណនេះ
ការប្រគំតន្ត្រី
ចាប់តាំងពីក្បាលព្រលប់ គ្រាន់តែពីចេញពីធ្វើការភ្លាមៗ ប្រិយមិត្តអាចចូលរួមទស្សនាទស្សនីយភាព ដ៏ល្អមួយ ដែលលោក Joe Wrigley ត្រលប់មកវិញជាមួយនឹងតន្ត្រីបែបអាមេរិកបុរាណ។ សម្រាប់ការសម្ដែងលើកនេះគឺ លោកនឹងសម្ដែងតន្ត្រីបែបហ្សាសបុរាណអំឡុងទសវត្ស ១៩២០ ចាប់ផ្ដើមពីម៉ោង ៦កន្លះល្ងាច នៅ Farm to Table តាមបណ្ដោយផ្លូវ ៣៦០។
បន្ទាប់មក លោក Simon Wong អ្នកចម្រៀងចង្វាក់ Blue នឹងនាំយកមកនូវសំឡេងដ៏ពីរោះរបស់លោក បូករួមជាមួយនឹងអ្នកលេងហ្គីតា BB King និង Gary Moore ធ្វើឲ្យកក្រើក Alchemy ជាមួយនឹងជំនួយការលេងព្យ៉ាណូម្នាក់ឈ្មោះ លោក Phil Javelle ចាប់ផ្ដើមពីម៉ោង ៨កន្លះយប់នៅ Alchemy Gastropub មានទីតាំងតាមបណ្ដោយផ្លូវ ១២៣។ Lisa និង Alaika នឹងសម្ដែង Conception play នៅ The Jazz Club បន្ទាប់មកនឹងមានការរាំគ្រលែងចង្កេះ (Belly Dancing) ពី Hypnotic Jasmine។
បន្ទាប់មក Tinn ដែលជាតារាចម្រៀងរ៉ុកដ៏ល្បីប្រចាំទីក្រុងភ្នំពេញ នឹងចាប់ដៃគូជាមួយលោក Belle Chaus សម្រាប់ការប្រគំតន្ត្រីមួយនៅ Taco Kokopelli ដែលប្រិយមិត្តនឹងរីករាយជាមួយ tequila shots មានតម្លៃតែ១ដុល្លារប៉ុណ្ណោះ និងជួយធ្វើឲ្យបរិយាកាសនៅទីនោះកាន់តែមានភាពសប្បាយរីករាយ ប្លែកជាមួយនឹងសំឡេងហ្គីតាដ៏ពីរោះ ព្រមទាំងចង្វាក់ Rock’n’roll។
ក្លឹបរាត្រី
សម្រាប់យប់ថ្ងៃសុក្រសប្ដាហ៍នេះ ក្លឹបតន្ត្រីដូចជាស្ងាត់បន្តិច (បើតាមស្ដង់ដារបស់ក្រុងភ្នំពេញ) ប៉ុន្តែ នៅតែមានកន្លែងខ្លះៗ ដែលអ្នកអាចទៅរាំកម្សាន្តរហូតបែកញើសក្លៀកជុំវិញក្រុង។
DJ Kaztet Dee (WAT A GWAAN) នឹងលេងភ្លេងកម្សាន្តប្រចាំរបស់លោក គឺចង្វាក់ Jungle និង reggae នៅ Top Banana’s Friday Sessions ចាប់ពីម៉ោង ៩ល្ងាចនៅបារ Top Banana ផ្លូវ ២៧៨ ហើយ DJ Watt’s Up និង Mix បញ្ចូលគ្នានូវចង្វាក់អេឡិចត្រូនិក ហ៊ីបហប និង World Music នៅ Mad House ចាប់ពីម៉ោង ១០ល្ងាចដែលមានទីតាំងតាមបណ្ដោយផ្លូវ ១៧២ ជាមួយនឹងប្រម៉ូហ្សិន ចុះតម្លៃពាក់កណ្ដាលសម្រាប់ស្រាគ្រប់ប្រភេទរហូតដល់ពាក់កណ្ដាលយប់។
ថ្ងៃសៅរ៍
កម្មវិធីផ្សេងៗនិង ការទិញឥវ៉ាន់
សម្រាប់អ្នកស្រលាញ់វិស័យថតរូបទាំងអស់គ្នា ក្នុងឱកាសសម្ពោធផលិតផលថ្មីៗរបស់ Canon, I-Qlick Cambodia នឹងរៀបចំកម្មវិធីដែលទាក់ទងជាមួយការជជែកពិភាក្សាពីការថតរូប ការបង្ហាញ ផលិតផលផ្សេងៗ និងរង្វាន់ចែកចាយសម្រាប់អ្នកចូលរួមនៅ Daylight Plaza ផ្សារទំនើប Aeon Mall ពេញមួយចុងសប្ដាហ៍នេះដែលមានទីតាំងនៅតាមបណ្ដោយផ្លូវសុធារស។
ក្នុងថ្ងៃនោះដែរ នៅឯ Exchange Square, The Idea បានរៀបចំកម្មវិធី Baitong Festival ដែលមាន រយៈពេល២ថ្ងៃ ជាកម្មវិធីមួយផ្ដោតសំខាន់ទៅលើធម្មជាតិ និងការរស់នៅពោរពេញដោយពណ៌បៃតង។ អ្នកអាចរៀនពីវិធីដាំដើមឈើក្នុងទីក្រុងរបស់អ្នក និងបណ្ដុះស្មៅថ្នាំជាដើម មិនត្រឹមតែប៉ុណ្ណោះអ្នកអាច ចូលរួមកម្មវិធីប្រកួតប្រជែង “recycled art” ជាមួយនឹងឱកាសឈ្នះរង្វាន់ដល់ទៅ ៣៥០ដុល្លារ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង១០ព្រឹករហូតដល់ម៉ោង៨យប់ នៅ Exchange Square/Hong Kong Land តាមបណ្ដោយផ្លូវ ១០២។
ចូលចិត្តទិញឥវ៉ាន់មែនទេ? ហាង Shop Sabai នឹងប្រារព្ធពិធី flea market លើកទី៥នៅ YK Art House មានទីតាំងតាមបណ្ដោយផ្លូវ ៨៣០ ចេញពីវិធីសុធារស។ ប្រិយមិត្តអាចស្វែងរកឥវ៉ាន់ជជុះល្អៗ ដើម្បីទិញឫក៏អាចលក់នូវរបស់របរខ្លះៗដែលអ្នកចង់លក់។ បើសិនជាប្រិយមិត្តទៅកន្លែងនោះ កុំភ្លេចឆ្លងថ្នល់ឆៀងចូល Edgar Allen Paw ដែលចាប់ពីម៉ោង ២រសៀលទៅ ហាងលក់ចំណីសត្វ ចិញ្ចឹមនេះនឹងប្ដូររសជាតិហើយលក់ស្រាក្រឡុកខ្លះៗ ដើម្បីរកថវិកាសម្រាប់ថ្លៃព្យាបាល “Big Boy” ដែលជាកូនឆ្កែចិញ្ចឹមរបស់ម្ចាស់ហាងកំពុងតែជម្នះនឹងជំងឺមហារីកគួរឲ្យអាណិត។
រឿងកំប្លែង
ត្រូវការចំណីអារម្មណ៍ខាងសំណើចមែនអត់? អ្នកកំប្លែងជាច្រើនរូបនឹងបង្ហាញទេពកោសល្យផ្នែក កំប្លែងស្ងួតរបស់ខ្លួន “Stand-up Comedy” សម្រាប់កម្មវិធី Comedic Styling នៅ Box Office។ សម្រាប់ សប្ដាហ៍នេះ តារាកំប្លែងស្ងួតប្រចាំក្រុងភ្នំពេញដូចជា លោក Sam Thomas, Dan Riley, Fred Mace និង Stevo Joslin ហើយក៏មានការចូលរួមជាមួយដោយលោក Justin St-Dennis ដែលមកពី ទីក្រុង Bangkok។ ចាប់យកស្រាបៀរមួយកែវឫប្រាំកែវតាមចិត្តចង់ ដើម្បីសម្រួលអារម្មណ៍និងរៀបចំខ្លួន ដើម្បីសើចសប្បាយរីករាយ នៅកម្មវិធី Comedic Styling ចាប់ផ្ដើមពីម៉ោង៩ដល់១១យប់នៅ Box Office តាមបណ្ដោយផ្លូវ ២៤៤។
ភាពយន្ត
វាជាជម្រើសដ៏ល្អមួយបើសិនជាអ្នកចង់ចំណាយពេលយប់ថ្ងៃសៅរ៍ ដោយមិនមានគ្រឿងស្រវឹង។ ភាពយន្តដែលអ្នកមិនគួររំលងសម្រាប់ចុងសប្ដាហ៍នេះដែរគឺជាភាពយន្តប្រភេទ Drama របស់ អ្នកដឹកនាំរឿងល្បីឈ្មោះលោក Christopher Nolan និយាយអំពីហេតុការណ៍នៅសង្គ្រាមលោក លើកទី២ ចំណងជើងថា “Dunkirk” ដែលមានឈុតឆាកបាញ់ប្រហារជាច្រើន។ភាពយន្តនេះ និយាយអំពីក្រុមទាហានសម្ព័ន្ធ (អាមេរិក អង់គ្លេស បារាំង បែលហ្សិក និងហូឡង់) ត្រូវជម្លៀស ចេញពីតំបន់ Dunkirk មុនពេលពួកគេត្រូវវាយប្រហារដោយទាហានសត្រូវតាមផ្លូវអាកាស។ ប្រិយមិត្តអាចទស្សនារឿងនេះបាននៅរោងកុនលេជេនទួលគោកម៉ោង ៧និង១៥នាទីល្ងាច ឫម៉ោង១០យប់នៅរោងកុនលេជេនស៊ីធីម៉ល។
ភាពយន្តមួយទៀតដែលអ្នកមិនគួររំលងនោះគឺ “The Levelling” គឺជាភាពយន្តអង់គ្លេស ដែលទទួល បានការចាប់អារម្មណ៍ទូទាំងពិភពលោក។ នេះគឺជារឿងដំបូងរបស់អ្នកដឹកនាំរឿង Hope Dickson Leach ដែលនិយាយពីស្រីវ័យក្មេងម្នាក់ ត្រលប់មកចម្ការរបស់គ្រួសារនាងវិញបន្ទាប់ពីបងប្រុសរបស់ នាងស្លាប់ និងស្វែងរកពីមូលហេតុដែលធ្វើឲ្យបងប្រុសនាងស្លាប់។ ជាមួយនឹងតួអង្គដ៏ល្អៗក្នុងសាច់ រឿងនេះ ព្រមទាំងសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍ បានជួយឲ្យភាពយន្តនេះឈ្នះពានរង្វាន់នៅ Toronto International Film Festival កាលពីឆ្នាំ ២០១៦ ដែលនឹងមានដាក់បញ្ចាំងម៉ោង ៦ល្ងាច នៅ The Flicks 1 មានទីតាំងនៅតាមបណ្ដោយផ្លូវ ៩៥ បឹងកេងកង៣។
មុននឹងដល់កម្មវិធី Cambodian Rock Night (មើលខាងក្រោម) META House នឹងបញ្ចាំងភាពយន្ត ឯកសារដ៏មានឥទ្ធិពលមួយរបស់លោក John Pirozzi ដែលមានចំណងជើងថា “Don’t Think I’ve Forgotten” ដែលនិយាយរៀបរាប់ពីជីវិត និងមុខរបរនានានៅជំនាន់មាសសម្រាប់វិស័យសិល្បៈចម្រៀងកម្ពុជា ហើយត្រូវបានបំផ្លាញដោយសារតែរបបខ្មែរក្រហម។ ភាពយន្តឯកសារនេះនឹងចាប់ដាក់បញ្ចាំងនៅម៉ោង ៧ល្ងាចនៅ META House ទីតាំងនៅតាមបណ្ដោយផ្លូវសុធារស។
ការប្រគំតន្ត្រី
ការប្រគំតន្ត្រីដ៏ធំមួយសម្រាប់យប់នេះគឺប្រាកដជា ការជប់លៀងលក្ខណៈ Street Party នៅ Bassac Lane ដែលអ្នកនាង Lisa Conception នឹងសម្ដែងលើឆាក។
នៅថ្ងៃនោះដែរ Jazz Club ដែលមានទីតាំងនៅផ្លូវ ២៨២ អ្នកនាង Kristen Rasmussen នឹងច្រៀងចម្រៀងចង្វាក់ Blue ដើម្បីជាកិច្ចអបអរដល់ថ្ងៃកំណើតសម្រាប់កន្លែងនោះ ចាប់ផ្ដើមពីម៉ោង៩ល្ងាច។ ចំណែកឯកញ្ញា Sarawan ដ៏ស្រស់ស្អាតនឹងសម្ដែងចម្រៀងចង្វាក់ Acoustic ទាំងបទខ្មែរនិងអង់គ្លេសនៅ Alchemy ទីតាំងតាមបណ្ដោយ ផ្លូវ១២៣ វេលាម៉ោង៨កន្លះយប់ ហើយក្រុមចម្រៀង Chi-Town របស់ Chigago Blues-rock និងធ្វើឲ្យកក្រើកនៅ Sharky Bar មានទីតាំងនៅតាមផ្លូវ ១៣០វេលាម៉ោង៩យប់។
ក្លឹបរាត្រី
Long After Dark នឹងធ្វើឲ្យទួលទំពូងត្រលប់ទៅអតីតកាលវិញជាមួយនឹង“Let’s Get Stoned” ជារាត្រីមួយដែលគេនឹងផ្ដោតទៅលើបទចម្រៀងចាស់ៗល្បីៗរបស់ក្រុមចម្រៀង Rolling Stones ជាមួយនឹងម្ហូបអាហារនិងភេសជ្ជៈពិសេសៗចាប់ពីម៉ោង ៨ល្ងាចដល់២ភ្លឺ ដែលមានទីតាំងនៅតាម បណ្ដោយផ្លូវ ៤៥០។
ឫក៏អ្នកអាចចូលរួមជាមួយនឹងកម្មវិធីលក្ខណៈ Classic Rock មួយទៀតដែលមានទីតាំងនៅ META House។ កម្មវិធីនេះនឹងផ្ដោតសំខាន់ទៅលើតន្ត្រីរ៉ុកកម្ពុជាក្នុងអំឡុងទសវត្សរ៍ទី៦០ ដែលមានតារាចម្រៀងល្បីៗ ដូចជា រស់ សេរីសុទ្ធា ស៊ិន ស៊ីសាមុត និង ប៉ែន រ៉ន ជាដើម។
ធុញថប់នឹងតន្ត្រីចាស់ៗមែនទេ? មកជួបជាមួយ DJ Max Mason និង DJ 136 Bliss ដែលសុទ្ធតែ ឌីជេដ៏មានទេពកោសល្យ ចាប់ដៃគូកំដរអារម្មណ៍អស់លោកអ្នកនៅ Duplex ជាមួយនឹងតន្ត្រីបែប អេឡិចត្រូនិក តាមបែប Tropical electro funk របស់ពួកគេចាប់ផ្ដើមពីម៉ោង១០យប់ នៅតាម បណ្ដោយផ្លូវ ២៧៨។ ហើយនេះជាបទភ្លេង Remix បទចម្រៀង Hold on របស់ក្រុមចម្រៀង the XX របស់ DJ Max Mason ដើម្បីឲ្យអ្នកត្រៀមអារម្មណ៍។
ជាចុងក្រោយ អ្នកអាចបន្តការជប់លៀងដល់យប់ជ្រៅដោយបន្តទៅ Heart of Darkness ដែល DJ Yukie មកពីប្រទេសថៃនឹងសំដែងផ្ទាល់នៅទីនោះ។ DJ Yukie ធ្លាប់បានសម្ដែងនៅប្រទេសជាច្រើនទូទាំងពិភពលោក ហើយពេលនេះនាងនឹងនាំយកនូវបទពិសោធន៍និងសមត្ថភាពរបស់នាងមកសម្ដែងនៅរាជធានីភ្នំពេញ ចាប់ផ្ដើមពីម៉ោង ១០យប់ដល់ម៉ោង៤ទៀបភ្លឺ នៅក្លឹប Heart of Darkness តាមបណ្ដោយផ្លូវ ៥១។
ថ្ងៃអាទិត្យ
កម្មវិធីផ្សេងៗ និង បុណ្យផ្សេងៗ
អាគារប៊ូឌីញដែលជាស្នាដៃស្ថាបត្យកម្មដ៏ល្បីល្បាញកំពុងត្រូវបានគេវាយបំផ្លាញហើយ បន្ទាប់ពី មានការតវ៉ា និងដោះស្រាយជាមួយប្រជាជនរស់នៅទីនោះអស់រយៈពេលជាច្រើនឆ្នាំ។ ការវាយ កម្ទេចគឺត្រូវបានគេចាប់ផ្ដើមហើយ ប៉ុន្តែថ្ងៃនេះ នឹងមានកម្មវិធីមួយរៀបចំដើម្បីអាគារពណ៌សនេះ ជាមួយនឹង គម្រោងគំរូសិល្បៈគូសវាស (Projection Mapping Art) ដ៏ធំមួយ។ ពេលម៉ោងនៃកម្មវិធី នេះគឺមិនទាន់ដឹងច្បាស់នៅឡើយ ដូច្នេះកុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់ក្រុមពួកយើងដើម្បីដឹង ពីព័ត៌មានថ្មីៗដែលទាក់ទង។
កម្មវិធី បុណ្យបៃតង “Baitong Festival” នៅបន្តដល់ថ្ងៃនេះ ជាមួយនឹងកម្មវិធីដូចជា ទីផ្សាររបស់ អ្នកចម្ការ “farmers’ market” វេលាម៉ោង ៣រសៀលនៅ Exchange Square បណ្ដោយផ្លូវលេខ ១០២ និងការនិយាយពិភាក្សាអំពីការថតរូប និងការបង្ហាញផលិតផលនៅផ្សារទំនើប Aeon Mall ទីតាំងតាមបណ្ដោយផ្លូវសុធារស។
ប៉ុន្តែបើសិនជាអ្នកចូលចិត្ត Anime និង Otaku ជប៉ុន អ្នកនឹងសប្បាយចិត្តបើសិនជាបានដឹងដំណឹង នេះ។ Dark Fantasy ប្រារព្ធកម្មវិធី Cosplay ដ៏ធំមួយថ្ងៃនេះ ដែលមានរួមបញ្ចូលនឹងការសម្ដែងរបស់ ភ្ញៀវពិសេស និងការបង្ហាត់បង្រៀនទាក់ទងនឹង ការគូរគំនូរ Manga។ ប្រិយមិត្តអាចរកទិញសំបុត្របាន នៅផ្លូវចូលកម្មវិធីឫក៏អាចកក់សំបុត្រពី DarKFantasy នៅម៉ោង២ទៅ៥កន្លះល្ងាច នៅ Cambodia-Japan Cooperation Centre តាមបណ្ដោយវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក។
សិល្បៈ
ការតាំងពិព័រណ៍សិល្បៈថ្មីមួយ នឹងបើកឲ្យទស្សនានៅ META House យប់នេះ។ លោក Clement Jesch ដែលជាអ្នកសិល្បៈនិមិត្តមួយរូប និងបានបញ្ចប់ការសិក្សានៅ Munich Art Academy សព្វថ្ងៃរស់នៅទីក្រុងភ្នំពេញ។ ស្ទីលរបស់គាត់គឺទទួលបានឥទ្ធិពលពី Klimt និង Schiele ក្នុងការស្វែងរក គំនិតដែលទាក់ទងនឹងការចាប់អារម្មណ៍ផ្លូវភេទ ព្រមទាំងគំនិតដទៃទៀតដែលទាក់ទងនឹងនារីៗ។ អ្វីដែលពិសេសនោះ គឺអ្នកអាចពិសាស្រាក្រហមដោយមិនគិតប្រាក់។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅ ម៉ោង៦កន្លះល្ងាចរហូតដល់ម៉ោង១០យប់ នៅ META House ទីតាំងតាមបណ្ដោយវិថីសុធារស។
ភាពយន្ត
ចង់ទស្សនាភាពយន្តក្នុងបរិយាកាសដ៏ល្អនិង Relaxed មែនអត់? The Flicks នឹងដាក់បញ្ចាំង ភាពយន្តដែលអ្នកទាំងអស់គ្នាចូលចិត្តកាលពីនៅក្មេង រឿង “Ghostbusters” នៅវេលាម៉ោង ៤ល្ងាច ល្អបំផុតសម្រាប់អ្នកដែលទើបតែស្វាងពីស្រវឹង។ ចាប់យក Popcorn និងភេសជ្ជៈដែលពេញចិត្ត ឫក៏ អាហារផ្សេងៗ រួចមកមើលភាពយន្ត វិទ្យាសាស្ត្រនិងកំប្លែង ប្រចាំទសវត្សទី៨០ នៅ The Flicks 1 នៅតាមផ្លូវលេខ ៩៥ បឹងកេងកង១។
កន្លែងញ៉ាំស្រាចុងក្រោយ
ចង់បញ្ចប់ថ្ងៃចុងសប្ដាហ៍ឲ្យបានល្អបំផុតមែនទេ? Sundown Social Club នឹងប្រារព្ធពិធីជប់លៀង មួយដែលមានឈ្មោះថា “senset cocktail party” ដើម្បីអបអរការដាក់លក់នូវស្រាក្រឡុកប្រភេទថ្មី ជាមួយនឹង Guest Bartenders ពី La Familia និង Elbow Room គួបផ្សំនឹងការកំដរអារម្មណ៍ពី DJ Mofo។ អីចឹង! តោះជល់កែវមួយ!!!
កម្មវិធីនេះចាប់ផ្ដើមនៅវេលាម៉ោង ៥ល្ងាចរហូតដល់ម៉ោង ១០កន្លះយប់ នៅ Sundown Social Club ផ្លូវ ៤៤០ ម្ដុំទួលទំពូង។
ទាំងនេះគឺជាកម្មវិធីទាំងអស់សម្រាប់ចុងសប្ដាហ៍នេះ! បើចង់ទទួលបានព័ត៌មានបែបនេះជារៀងរាល់ថ្ងៃសុក្រកុំភ្លេចចុះឈ្មោះតាមរយៈ Email នៅត្រង់នេះ!
