Connect with us

ចូល​ឆ្នាំចិន​ថ្មី ថ្ងៃអូស្ដ្រាលី​និង​សកម្មភាព​ជាច្រើនទៀតចុងសប្ដាហ៍នេះ

មគ្គទេស​ចុង​សប្ដាហ៍

ចូល​ឆ្នាំចិន​ថ្មី ថ្ងៃអូស្ដ្រាលី​និង​សកម្មភាព​ជាច្រើនទៀតចុងសប្ដាហ៍នេះ

ចូល​ឆ្នាំចិន​ថ្មី ថ្ងៃអូស្ដ្រាលី​និង​សកម្មភាព​ជាច្រើនទៀតចុងសប្ដាហ៍នេះ

ចុង​សប្ដាហ៍​នេះ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ជប់លៀង​ជា​ច្រើន សកម្មភាពពាក់ព័ន្ធ​នឹង​សិល្បៈ​វប្បធម៌ ពិសេសៗជាច្រើន​ដែល​អ្នក​អាច​ចូលរួម

ថ្ងៃសុក្រ

 

ជម្រើស​យើង

 

កម្មវិធី​អបអរ​សិល្បៈ​ដង​វិថី​នៅ​ភ្នំពេញ​ បាន​ត្រលប់​មក​វិញ​រាត្រីនេះ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ Futures Factory។ កម្មវិធី Cambodia Urban Arts opening party គឺ​ជា​កម្មវិធី​សិល្បៈ​មួយ​​ដែល​នឹង​មាន​ដាក់​តាំង​រូប​ចម្លាក់​ឈើ ការ​សម្ដែង​របាំ​ផ្សេងៗ ការ​គូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង​ ការ​ប្រគំតន្ដ្រី​ ការ​ចាក់​សាក់​នៅ​នឹង​កន្លែង​ និង​ដាក់លក់​ប្រដាប់​ប្រដារ​ធ្វើ​ដោយ​ដៃ​ជា​ច្រើន។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៦​ដល់​ ១០យប់​ នៅ Futures Factory ផ្លូវ​លេខ ១៣។​  

 

តន្ដ្រី

 

99 Boyz នឹង​នាំ​យក​នូវ​ការ​សម្ដែង​ប្រកប​ទៅ​ដោយ​​ថាមពល​ ព្រម​ទាំង​ចម្រៀង​ដែល​អាច​ច្រៀង​តាម​ និង​រាំយ៉ាងសប្បាយ​រីករាយ។ ជាមួយ​នឹង​ស្ទីល​ច្រៀង​ចម្រៀង​បែប​​ទស្សវត្ស​ទី ៩០ របស់​ពួក​គេ​ធ្លាប់​ធ្វើ​ឲ្យ​ទីតាំង Duplex ទី​១ តែង​តែ​អ៊ូអរ​ជានិច្ច​ អីចឹង​សាក​ទៅ​មើល​ពួក​គេ​សម្ដែង​នៅ​ទីតាំង​ទីពីរ​វិញ​ម្ដង​មើល៍។ ចាប់​ពី​ម៉ោង​ ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Duplex Grand Café ផែ​ស៊ីសុវត្ថិ។​ 

 

Juniper នឹង​មាន​កម្មវិធី​មួយ​អញ្ជើញ​បណ្ដា DJs ពី The Kompong Collective ដើម្បី​នាំ​យក​នូវរាត្រី​ពិសេស​ អាច​ឲ្យ​អ្នក​ទស្សនា​សប្បា​យ​រីករាយ​នឹង​តន្ដ្រី​ក៏ដូច​ជា​គយគន់​ទេសភាព​ដ៏ស្រស់ត្រកាល​នៅ​ភ្នំពេញ​ម្ដុំ​មាត់ទន្លេ។ Happy Hour នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៧ ហើយ​ Pizza ពិសេស​នឹង​មាន​ដាក់​លក់​រហូត​ដល់​ម៉ោង ១០យប់។ ចាប់​ពី​ម៉ោង ៦ ដល់ ១១ យប់​នៅ Juniper Gin Bar ផ្លូវ​លេខ ១៣០។

 

តារា​ចម្រៀង​និង​អ្នក​លេង​ហ្គីតា​ Robin Narciso នឹង​នាំ​យក​នូវ​ស្ទីល​តន្ដ្រី​បែប Indie របស់​ខ្លួន​មក​កាន់ទីធ្លា​ខាងក្រោយ​ Cloud។ នៅ​ទី​នោះ​នឹង​មាន​សាច់​អាំង​ និង​ភេសជ្ជៈ​ដាក់​លក់ ធ្វើ​ឲ្យ​រាត្រី​របស់​អ្នក​កាន់​តែ​ពិសេស។ ចាប់​ពី​ម៉ោង ៨ ដល់ ១១ យប់​នៅ Cloud ផ្លូវ​លេខ ៩។​

 

អ្នក​លេង​ព្យ៉ាណូ​សញ្ជាតិ​ ឥណ្ឌូនេស៊ី​ Metta Legita នឹង​រួម​ដៃ​គ្នា​ជាមួយ​អ្នក​លេង​ឧបករណ៍​ភ្លេង​ផ្លុំ​ខ្យល់ Virtuoso លោក Gerard Evans​ ដោយ​លោក​នឹង​សម្ដែង​តន្ដ្រី​ពី​ឧបករណ៍​ភ្លេង​ Saxophone។ មិន​ខុ​ស​ពី​រាល់​ដង Farm to Table តែ​ង​តែ​មាន​រាត្រី​សម្ដែង​តន្ដ្រី ហ្សាស​ ហើយ​លើក​នេះ Jazz Lines ​នឹង​ចូល​ខ្លួន​មក​កំដរអារម្មណ៍​អ្នក​យ៉ាង​ពិសេស។ ចាប់​ពីម៉ោង ៦​កន្លះ​ល្ងាច​ដល់​ម៉ោង ៩កន្លះ​យប់​នៅ Farm to Table ផ្លូវលេខ ៣៦០។ 

 

Geography of the Moon បាន​បន្ត​កម្មវិធី​ប្រគំតន្ដ្រី​ទេស​ចរណ៍​របស់​ពួក​គេ​ សម្រាប់អាល់ប៊ុម​ថ្មី Permanent Summer ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Dream Folk, Post-psychedelic និង Alternative Acrylic ធ្វើ​ឲ្យ​កក្រើក​នៅ Alchemy រាត្រី​នេះ។ ចាប់​ពី​ម៉ោង ៧កន្លះ​យប់​ត​ទៅ​នៅ Alchemy Gastropub ផ្លូវ​លេខ ១២៣។  

 

កំប្លែង

 

Laughter on Tap នៅ​ Riel Brewing នឹង​មាន​ភ្ញៀវកិត្តយស​ពីររូប​មក​ចូលរួម​សម្ដែង​ចុង​សប្ដាហ៍​នេះ សុទ្ធ​តែ​មក​ពី​ក្រៅ​ប្រទេស។ ​Vu Minh Tu មក​ពី​ប្រទេស​វៀតណាម​ ល្បី​ឈ្មោះ​ដោយ​ធ្លាប់​ឈ្នះ​ពាន​​លំដាប់​លេខ​មួយ ពី​ក្នុង​កម្មវិធី Roosters Beer Comedy នៅ​ទីក្រុង Saigon និង Dustin Moore មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា “អស់​សំណើច​” និង “ថាម​ពល​ពិសេស​នៃ​ភាពវិជ្ជមាន” ដោយ​ Comedy Fringe ប្រចាំ​ក្រុង​បាងកក។ កម្មវិធី​នេះ​អាច​ចូលរួម​ដោយ​សេរី​ ប៉ុន្តែ​គួរ​តែ​ផ្ញើរ​អ៊ីម៉េល​កក់​កន្លែង​ទុក​មុន​ជា​ការ​ល្អ។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់​ម៉ោង ១០កន្លះ​នៅ Riel Brewing ផ្លូវ​លេខ ៤៦៤។ ​​

 

រាំកម្សាន្ត

 

Pontoon នឹង​មាន​ Guest DJ មួយ​រូប​មក​តាំង​ពី​ប្រទេស​ជប៉ុន DJ Ta-Shi  ​ ដើម្បី​មក​សម្ដែង​នៅ​រាត្រី​នេះ​។ DJ រូប​នេះល្បី​ឈ្មោះ​ដោយ​សារ​ស្នាដៃ​របស់​ខ្លួន​ បន្ទាប់​ពី​ឈ្នះ​កម្មវិធី​ប្រកួតប្រជែង​ DJ បែបហ៊ីបហបនៅ​ប្រទេស​ជប៉ុន។ អ្វី​​ដែល​ពិសេស​នេះ​គឺ​លោក​ ធ្លាប់​ត្រូវ​បាន​តារា​ល្បី​ៗ ដូច​ជា James Brown, Dr. Dre និង Snoop Dogg សរសើរ​ពី​ស្នាដៃ​របស់​លោក​ផង​ដែរ។ ក្រៅ​ពី​នេះ​ក៏មាន​ DJs ផ្សេងៗទៀត​នឹង​ចូលរួម​ជាមួយ​លោក​ដូច​ជា DJ Nine, Gang និង Funkii។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ម៉ោង​ ៤ ទៀបភ្លឺ​នៅ Pontoon ផ្លូវ​លេខ ១៧២។

 

 

 

DJs បារាំង​ពីររូប​នឹង​ប្ដូរវេន​គ្នា ចាក់តន្ដ្រីបែប​ Deep House ឲ្យ​អ្នក​ចូលរួម​ Chill កម្សាន្ត​ជាមួយ​នឹង​ភេសជ្ជៈ​ដាក់​លក់​ជា​ច្រើន​ប្រភេទ។ កម្មវិធី​នេះ​អាច​ចូលរួ​ម​ដោយសេរី ចាប់​ពី​ម៉ោង ៩យប់​ដល់ ១​ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។

 

Meta House នឹង​មាន​កម្មវិធីរាំកម្សាន្ត Metatronic ចូលរួម​ដោយ​  DJ Korpus មក​ពី​ប្រទេស​បារាំង​។ លោក​បាន​ចាក់​តន្ដ្រី​អស់រយៈ​ពេល​ជាង​ ២០ឆ្នាំ​ទៅ​ហើយ​ ដោយ​ក្នុង​នោះ​មានតន្ដ្រី​បែប Deep House និង Techno ជាដើម។ កម្មវិធី​នេះ​អាច​ចូលរួម​ដោយ​សេរី ហើយ​បៀរ​មាន​ដាក់​លក់​ក្នុង​តម្លៃ​តែ​ ១ដុល្លារ​តែ​ប៉ុណ្ណោះ។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ២ ទៀបភ្លឺ​នៅ Meta House ផ្លូវ ១៧៨។

 

DJ Devmarc សញ្ជាតិ​ឥណ្ឌូនេស៊ី​ នឹង​សម្តែង​នៅ Epic Club រាត្រី​នេះ។ ដោយ​មាន​ប្រវត្តិ​ធ្លាប់​ជា​តារា​ម៉ូដែល​ នាង​បាន​ស្វែង​រក​ឃើញការ​ស្រលាញ់​ពេញ​ចិត្ត​ខាង​តន្ដ្រី ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​ក៏បាន​សម្ដែង​ទូទាំង​ពិភពលោក។ អាច​នឹង​មាន​ថ្លៃសំបុត្រ​ចូល​ប៉ុន្តែ​មិន​ថ្លៃប៉ុន្មាន​នោះទេ ប៉ុន្តែ​អ្នក​នឹង​សង្កេត​ថា​កម្មវិធី​នេះ​សម្បូរ​ទៅ​ដោយ​ស្រា Budweiser ដោយ​ក្រុមហ៊ុន​នេះ​ជា​អ្នក​ឧបត្ថម្ភកម្មវិធី​ធំ។ ចាប់ពី​ម៉ោង ៩យប់​ដល់ ៣​ទៀបភ្លឺ​នៅ Epic Club។ ​​​​ ​

 

មាន​អ្វី​ទៀត?

 

បន្ទាប់​ពី​ឆ្នាំ ១៩៧៥ បណ្ដា​អ្នក​កាសែត​អន្តរជាតិ​នៅ​ប្រទេសកម្ពុជា​ បាន​មក​កាន់​ទី​នេះ​ដើម្បី​សិក្សា​អំពី​រឿង​រ៉ាវ​ជម្លោះ​វៀត​ណាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​បញ្ហា​ពី​សំណាក់​ក្រុម​ទាហានវៀតកុង និង​ខ្មែរ​ក្រហម។  ​Jean-François Bouvet នឹង​មាន​បទបង្ហាញមួយនិយាយ​ពី​ រឿង​រ៉ាវ​ដែល​កើត​ឡើង​ទៅ​កាន់​បណ្ដា​អ្នក​កាសែត​អស់ទាំង​នោះ។ បណ្ដា​អ្នក​ដែល​ស្លាប់​និង​អ្នក​ដែល​បាន​រស់​នៅ ដើម្បី​បង្ហាញពី​បទពិសោធន៍។ ការ​ដាក់​បង្ហាញ​នេះ​គឺ​ជា​ភាំសា​បារាំង​ និង​មាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ផង​ដែរ។ ចាប់​ពី​ម៉ោង ៦កន្លះ​ដល់ ៨យប់​នៅ មជ្ឈមណ្ឌល​បុប្ផាណា​ ផ្លូវលេខ ២០០។​​

 

 

Hey Hey  ​អញ្ជើញ​អ្នកទាំង​អស់​គ្នា​ឲ្យ​ចូលរួម​កម្មវិធី​ជប់​លៀង​ ក៏ដូច​ជា​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​របស់​អ្នក​នាង Claire។ ដូច្នេះ​ហើយ​ទើ​ប​ Hey Hey នឹង​ត្រូវ​បិទជា​ផ្លូវ​ការ​ព្រោះ​ មិន​មាន​អ្នក​មើល​ការ​ខុស​ត្រូវ​បន្ត។ ចាប់​ពី​ម៉ោង ៨ដល់ ១១យប់​នៅ Hey Hey ផ្លូវ​លេខ ១៥៥។ ​

 

ភាពយន្ត

 

ភាពយន្ត​បែប​ដ្រាម៉ា​ថៃ ​Dew the Movie នឹង​ចាប់​ដាក់​បញ្ចាំង​ចុង​សប្ដាហ៍​នេះ និយាយអំពី​រឿង​រ៉ាវមួយដែល​ស្រដៀង​នឹង​រឿង​រ៉ាវជា​ច្រើន។ មិត្តភក្តិ​ប្រុស​ពីររូប​​ ដឹង​ថា​ពួក​គេ​កំពុង​តែ​មាន​អារម្មណ៍​បែប​ស្នេហា​ទៅកាន់​គ្នា ប៉ុន្តែ​រស់​នៅ​ក្នុង​ទីតាំង​ដែល​មិន​ទទួល​ស្គាល់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា។ អីចឹង​តើ​រឿង​រ៉ាវ​ស្នេហា​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា? ដាក​បញ្ចាំង​ជា​ភាសា​រខ្មែរ​ប៉ុន្តែ​មាន Subtitles ជា​ភាសា​អង់គ្លេស។ បញ្ចាំង​នៅ​តាម​រោងកុន​នានា រាជធានីភ្នំពេញ។​​

 

ថ្ងៃ​សៅរ៍

 

ពិធី​ Festivals ផ្សេងៗ

 

ក្នុង​ឱកាសបើក​ទីតាំង​ថ្មី​នៅ​តា​ខ្មៅ Don Don Down នឹង​មាន​កម្មវិធី​ចាក់​តន្ដ្រី​កំដរ​ នឹង​មាន​ដាក់​ភេសជ្ជៈ​លក់​ឲ្យ​អ្នក​ចូលរួម​មិន​ត្រឹម​តែ​ទិញ​ទំនិញ​ប៉ុន្តែ​ក៏រាំ​កម្សាន្ត​ផ​ង​ដែរ។ ជាមួយ​នឹង​ទំនិញ​​ជជុះ​ពិសេស​ៗ​ នាំ​ចូល​មក​ពី​ប្រទេស​ជប៉ុន អីចឹង​ចាំ​អង្គាល? ចាប់​ពី​ម៉ោង ១២ ថ្ងៃត្រង់​ត​ទៅ នៅ Don Don Down តា​ខ្មៅ ផ្លូវជាតិ​លេខ ២។  

 

អ្នក​កំពុង​តែស្ថិត​នៅ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​អត់ញ៉ាំស្រា​ខែ​មករា (Dry January) ​មែន? គ្រាន់​តែ​ចង់ញ៉ាំ​ភែសជ្ជៈ​ដូច​ជាកូកា​កូឡា ឬ​ទឹកសុទ្ធ​ធម្មតា? ក្រុម​អ្នក​ Mindful Market នឹង​មាន​កម្មវិធី  Mindful Drinking Festival ដែល​ដាក់​បង្ហាញ​ពី​គ្រឿង​ភេសជ្ជៈ​ផលិតក្នុង​ស្រុក។ អ្នក​ Bartender ឈ្មោះ Annemarie Sagoi ពី​បារ Le Boutier នឹង​បង្ហាញ​ពី​របៀប​ធ្វើ​ Cocktail ដែល​គ្មាន​គ្រឿង​អាល់កុល ជាមួយ​​នឹង​គ្រឿង​ផ្សំ​ដែល​អាច​រក​បាន​ដោយ​ងាយៗ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ តា​រា​ចម្រៀង Mirasol Aguila នឹង​ចូល​ខ្លួន​បម្រើ​អារម្មណ៍​ដោយ​បង្ហើរ​សំនៀង​ដ៏ពីរោះ​របស់​នាង។ ក្នុង​នោះ​ក៏មាន​ដាក់​ឲ្យ​គូរ​មុខ​ផង​ដែរ ពិសេស​បំផុត​បើ​សិន​ជា​អ្នក​យកកែវ​មក​ដោយ​ខ្លួន​ឯង អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​កែវ​ដោយ​ឥតគិត​ថ្លៃ។ ចាប់​ពីម៉ោង ១ដល់ ៦ល្ងាច​នៅ Mindful Market ផ្លូវ​លេខ ៣៦០។​ ​

 

តន្ដ្រី

 

Long After Dark នឹង​មាន​កម្មវិធី​ស្ដាប់​ចម្រៀងកំពូល​ទាំង ១០០​បទ Triple J Hottest 100។ នេះ​គឺ​ជា​ការ​រាប់​ថយ​ក្រោយ​នៃ​បណ្ដា​បទចម្រៀង​កំពូល​ៗ កាល​ពី​ឆ្នាំ ២០១៩។ ទី​នោះ​នឹង​មាន​កម្មវិធី Happy Hour ទី​១ចាប់​ពី​ថ្ងៃ​ត្រង់​ដល់​ម៉ោង ២ រសៀល និង​ទី​ ២ ចាប់​ពី​ម៉ោង ៥​ដល់ ៧ល្ងាច​ ក្នុង​នោះ​ក៏មាន​ស្រាបៀរ​ដាក់​ឲ្យ​ញ៉ាំ​ជា​បន្ត​បន្ទាប់​ ព្រម​ទាំង​បឺហ្គឺ​តម្លៃ​តែ ៥​ដុល្លារ។ ចាប់​ពី​ម៉ោង ១២ថ្ងៃ​ត្រង់​ដល់ ៨ល្ងាច​នៅ Long After Dark ផ្លូវ​លេខ ៤៥០។​

 

អ្នក​ជំនាញ​ខាង​ភោជនីយដ្ឋាន​ឥណ្ឌា Pervez Gulzar នឹង​ចម្អិន​សាច់​មាន់​ និង​ដំឡូង​បែប Biryni នៅ​ Cloud ខណៈ​ពេល​ដែល​ក្រុម​ចម្រៀង ​Prerna នឹង​សម្ដែង។ Gulzar ជា​អ្នក​កាន់ Tabla ហើយ Thomas Hommeyer ជា​អ្នកកាន់ Sitar អ្នក​ទាង​ពីរ​នឹង​ធ្វើ​ឲ្យ​សម្លេង​នៃ​តន្ដ្រី​ឥណ្ឌា ដូច​គ្នា​នឹង​រសជាតិ​អាហារ​អីចឹង​ដែរ។ ចាប់​ពី​ម៉ោង ៦កន្លះ​ដល់​ម៉ោង ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។​​

 

Alchemy’s Jazz Sessions នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​តន្រ្ដីករ​ពូកែៗប្រចាំ​ភ្នំពេញ​ ចូលរួមគ្នា​ដើម្បី​សម្ដែង​ដោយ​មាន​ឈ្មោះ​ហៅថា Upside Quartet។ ខណៈ​ដែល​ពួក​គេ​ធ្លាប់​តែ​សម្ដែង​តន្ដ្រី​បែប​ហ្សាស​ បទ​ខ្មែរ​ ពួក​គេ​ក៏នឹង​បន្ថែម​ចង្វាក់ Blue ទៅ​ក្នុងការ​សម្ដែង​រាត្រី​នេះ​ផង​ដែរ។ ចាប់​ពី​ម៉ោង ៧កន្លះ​ទៅ​នៅ Alchemy Gastropub ផ្លូវ​ ១២៣។

 

បើ​សិន​ជា​អ្នក​ចូល​ចិត្ត​រាំ​កម្សាន្ត​កុំភ្លេច​ទៅ​កាន់ Duplex ដើម្បី​រាំ​កម្សាន្ត​នឹង​ចង្វាក់​ភ្លេងរបស់

Aguita E’Coco ក្រុម​តន្ដ្រី​បី​រូប​មក​ពី​ប្រទេស​គុយបា បូឡូវា​និង អាហ្សង់ទីន។ សម្រាប់​រាត្រី​សាលសារ ក្នុង​នោះ​ក៏មាន​បូករួម​ជាមួយ​ចង្វាក់ Bachata, Bolero ផង​ដែរ។ ចាប់​ពី​ម៉ោង ៩កន្លះ​ល្ងាច​ដល់​ ១២កន្លះ​អាធ្រាត្រ នៅ Duplex Belgian Taverne ផ្លូវ​លេខ ២៧៨។

 

សិក្ខាសិលា​ផ្សេងៗ

 

សិក្សា​ពី​ការ​គូរ​គំនូរ​ដោយ​ប្រើ Acrylics ក៏ដូច​ជា​បង្រៀន​អំពី​គំនូរ​​បែប Self-Portrait ទៅ​ដល់​អ្នក​ចូលរួម​សិក្សា​ផង​ដែរ។ ថ្នាក់​នេះ​មាន​តម្លៃ​ ៣៥ដុល្លារ​ដែល​នឹង​ផ្ដល់​ឲ្យ​លោក​អ្នក​នូវ​ឧបករណ៍​ត្រូវ​ការ ព្រមទាំង​មាន​អាហារ​សម្រន់​ខ្លះៗ ផង​ដែរ។ ចាប់​ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ១​រសៀល​ នៅ Nowhere Art Studio វិថី​នរោត្ដម។

 

Workspace 1 រៀប​ចំកម្មវិធី​ Your 2020: Dream, Plan, Manifest ជា​សិក្ខាសិលា​មួយ​និយាយ​អំពី​ការ​រៀប​ចំ​ផែន​ការ​សម្រាប់​ឆ្នាំថ្មី​របស់​អ្នក​ ព្រមតាំង​ការ​សរសេរ​កំណត់​ហេតុ​ផ្សេងៗផង​ដែរ។ កម្មវិធី​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ស្ដី្រ​ ដែល​នឹង​រៀប​ចំ​ដោយ​ក្រុម​សំខានៗចំនួន​ពីរ​គឺ F Yeah Collective និង Refresh។ ថ្នាក់​រៀន​នេះ​មាន​តម្លៃ ២០ដុល្លារ​ ចាប់​ពី​ម៉ោង​ ៩និង​១៥នាទី​ព្រឹក ដល់​ម៉ោង ១២កន្លះ​ថ្ងៃ​ត្រង់​នៅ The Factory ផ្លូវ​ជាតិលេខ ២។​

 

Ginger & Grace មាន​កម្មវិធីថ្នាក់ Intro to Modern Calligraphy ដើម្បី​បង្ហាញ​ពី​វិធី​សាស្ដ្រ​ដើម្បី​បង្កើត​អ្វី​ល្អ ដោយ​ប្រើ​ប៊ិច​ជក់​និង​ ការ​សរសេរ​អក្សរ​បែប​ប្រវត្តិសាស្ដ្រ​ពិសេស។ ដោយ​សារ​តែ​ឥឡូវ​នេះ​ ការ​ចែករំលែក​នូវ​ការ​ Design ផ្សេងៗគឺ​ត្រូវ​គេ​ធ្វើ​តាម Facebook និង Pinterest, Calligraphy គឺ​ជា​ការ​រចនា​ថ្មី​គួរ​ឲ្យ​ចាប់អារម្មណ៍។ ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់ ១២ថ្ងៃត្រង់​នៅ Ginger & Grace ផ្លូវ​លេខ ១៣៥។

 

នៅ Aeon 1 ថ្ងៃ​នេះ​នឹង​មាន​កម្មវិធី​ Workshop ដើម្បី​បង្កើត​​ ស្គរ​បែប​ជប៉ុន អ្វី​ដែលពិសេស​នោះ​គឺ​ការ​រៀប​ចំសម្លៀក​បំពាក់​សម្រាប់​ហាត់​ប្រាណ​គឺ​មាន​ស្រាប់​នៅ​ក្នុង​ ថ្នាក់​រៀន​ផ្ទាល់​តែម្ដង។ ថ្នាក់​រៀន​នេះ​គឺ​បើក​ឲ្យ​ចូល​ដោយ​សេរី​ សម្រាប់​មនុស្ស​ធំ។ អីចឹង​បើ​ចង់​ដឹង​ថា​តើ​ស្គរ​ធំៗ​របស់​ជប៉ុន​គេ​ធ្វើ​ដោយ​របៀប​ណា ចូលរួមចាប់​ពី​ម៉ោង​១០​កន្លះ​ព្រឹក​ដល់​ម៉ោង ១២​រសៀល​នៅ Aeon Mall វិថី​សុធារស។

 

មាន​អ្វី​ទៀត?

 

Burns Night គឺ​ជា​កម្មវិធី​មួយ​ពិសេស​ដើម្បី​អបអរ​វប្បធម៌​របស់​ជនជាតិ​ Scottish។ ក្នុង​នោះ​នឹង​មាន​ដាក់​បម្រើ​នូវ​អាហារ​បែប ស្កត​និង​ព្រម​ទាំង​ស្រា​ Scotch Wisky ទៀត​ផង។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ អ្នក​ជំនាញ​ខាង​កាព្យឃ្លោង Robert Burns នឹង​បង្ហើពាក្យ​ពេចន៍របស់​លោក ហើយ​ ​BritCham ក៏​មាន​កម្មវិធី Gala ក្រវ៉ាត់កពណ៌ខ្មៅ​នៅ Raffles ផង​ដែរ បើ​ក​ឲ្យ​ចូលរួមទៅ​កាន់​សំណាក់​សាធារណជន​។ ចាប់ពី​ម៉ោង ៦​ដល់​ ១១​យប់​នៅ Raffles Hotel Le Royal ផ្លូវ​លេខ ៩២។  

 

Sra’Art រៀប​ចំកម្មវិធី​រាត្រី Art and Wine Pairing ដែល​ជា​ផ្នែក​មួយ​នៃចុងសប្ដាហ៍​របស់ Cambodia Urban Art។ ហេតុអ្វី​បាន​ជា​ពួក​គេ​សហការ​គ្នា? នេះ​គឺ​ដោយ​សារ​តែ​ ពួក​គេ​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​សមាគម​ដែល​តែង​តែ​នាំ​មក​នូវ​អ្វី​ៗ​ដែល​ប្លែក និង​ផ្ដល់​នូវ​បទពិសោធន៍ថ្មីៗ​ទៅ​កាន់​អ្នក​ចូលរួម។ តម្លៃ​សំបុត្រ​ចូលរួម​មាន​តម្លៃ ២០​ដុល្លារ​ មាន​ជាមួយ​ស្រាក្រហម​ នំ​តាប៉ាស​ និង​ទស្សនីយ៍ភាព​ទាំង​ស្រុង​នៃ​គំនូរ​សិល្បៈ។ ចាប់ពី​ម៉ោង ៧ដល់​១០​យប់​នៅ Sra’Art វិថី សុធារស។  

 

រាំកម្សាន្ត

 

Drone បាន​ត្រលប់​មក​វិញ​នៅ Pontoon Pulse ដែល​នឹង​ចាក់​តន្ដ្រី​បែប តិចណូ​ និង Tech House ដោយ​ DJs ពិសេស​ដល់​ទៅ ៣​រូប​គឺ INEE, St Vincent and DALAH អីចឹង​ត្រៀម​ខ្លួន​រាំ​កម្សាន្ត​៦​ម៉ោង​ឲ្យ​ហើយ​ទៅ។ ចាប់ពី​ម៉ោង ១១យប់​ដល់ ៥​ទៀបភ្លឺ​នៅ Pontoon Pulse ផ្លូវ​លេខ ១៧២។

 

នៅ Party Patio ក៏មាន​កម្មវិធី​រាំកម្សាន្ត​តិចណូ​ដូច​គ្នា ដោយ​ DJ ម៉ារី នឹង​សហការ​គ្នា​ជាមួយ​ DJ បារាំង Sisyphe ឆ្លាស់វេន​គ្នា​ចាក់​​តន្ដ្រី​រាំកម្សាន្ត។ ចាប់ពី​ម៉ោង ១១​ដល់​១​ទៀប​ភ្លឺ នៅ Party Partio ផ្លូវ​លេខ ៣០៨។

 

ភាពយន្ត

 

ភាពយន្ត​ ឆ្អឹងអណ្ដែត ដឹក​នាំ​ដោយ​លោក​ ម៉ៅ អាយុទ្ធ​ នឹង​យក​ដាក់​បញ្ចាំង​នៅ មជ្ឈមណ្ឌល​បុប្ផាណា​ថ្ងៃ​នេះ​។ និយាយ​អំពី​រឿង​រ៉ាវ​ក្រោយ​ពី​រដូវ​កាល​ប្រល័យ​ពូជ​សាសន៍​ត្រូវ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ ១៩៧៩។ ចូល​រួម​សម្ដែង​ពី​សំណាក់​តារា​សម្ដែង​ខ្មែរ​ល្បីៗ​នៅ​សម័យកាល​អំឡុង​ឆ្នាំ ៨០ និង ៩០ ដូចជា​លោក​ ទេព រិន្ឌ​ដារ៉ូ ជា​ដើម​។ ចាប់​ពី​ម៉ោង ៥​ដល់​ម៉ោង ៧​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​ ផ្លូវ​លេខ ២០០។

 

បន្ទាប់​ឈ្នះ​ពាន​រង្វាន់​អូស្ការ​ពី​រឿង​បែប​ Indie ចំណង​ជើង​ថា​ Lady Bird ពេល​នេះ Greta Gerwig បាន​ត្រលប់​មក​វិញ​ជាមួយ​នឹង​រឿង Little Women ដក​ស្រង់​ចេញ​ពី​រឿង​ប្រលោមលោក​អាមេរិក​កាល​ពី​សតវត្ស​ទី ១៩។ ភាពយន្ត​ដក​ស្រង់​នេះ ត្រូវ​បាន​ដាក់ដណ្ដើម​យកពាន​រង្វាន់​អូស្កា​ដល់​ទៅ ៦ផ្នែក​ខុសៗគ្នា ឯណោះ។ ចូលរួម​សម្ដែង​ពី​សុទ្ធ​តែ​តារា​ល្បីៗ ប្រចាំ​ហូលីវូដ​ ភាពយន្ត​នេះ​ចាត់​ទុក​ក្នុង​ចំនោមថា​ជា​ភាពយន្ត​ល្បី​ខ្លាំង​ប្រចាំ​ឆ្នាំ​ ២០១៩។ ចាប់បញ្ចាំង​ពី​ម៉ោង ៦​និង​១៥នាទី​​​ ​នៅ The Flicks ផ្លូវ​លេខ ​៩៥។ 

 

ថ្ងៃអាទិត្យ​

 

ថ្ងៃ​ប្រទេស​អូស្ដ្រាលី​

 

ថ្ងៃនេះ​គឺ​ជា​ថ្ងៃ​បុណ្យ​ជាតិ​ប្រទេស​អូស្ដ្រាលី ប្រារព្ធ​ថ្ងៃ​ដែល​កាប៉ាល់ទ័ព្វ​​​អង់គ្លេស​​បាន​កាន់កាប់​មក​ដល់ New South Wales ប្រទេស​អូស្ដ្រាលី។ សម្រាប់​ឱកាស​នេះ​ ក៏នឹង​មាន​ការ​ជប់លៀង​ខ្លះ​ៗទូទាំង​ទីក្រុង​ដើម្បី​អបអរ។​

 

AusCham បាន​បង្កើតកម្មវិធី​ Great Australia Day Bash មិន​មែន​សម្រាប់​តែ​អបអរ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏ជា​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ឧបត្ថម្ភអូស្ដ្រាលីចំពោះ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ ទើប​នឹង​កើត​ឡើង​ថ្មីៗនេះ។ សំបុត្រ​ចូលរួម​មាន​តម្លៃ ៣៥ដុល្លារ​ ដោយ​នឹង​មាន​ផ្ដល់​ស្រា​ក្រហម​ឥតកំណត់ ព្រម​ទាំង​សាច់អាំង​និង​តន្ដ្រី​កំដរ​ផង​ដែរ។ ចាប់ពី​ថ្ងៃ​ត្រង់​ដល់ ៥​ល្ងាច​នៅ The Exchange ផ្លូវលេខ ៤៧។ 

នៅ​ឯ The Deck bar ម្ដុំ​ទួលទំពូង​វិញ​ក៏នឹង​មាន​កម្មវិធី Australia Day ផ្ដោត​សំខាន់​ទៅ​លើ​ការ​រៃអង្គាស​ថវិការ Bushfire Relief Fundraiser ជូន​ទៅ​កាន់​មន្ទីរពេទ្យ Currumbin Wildlife។ គូស​បញ្ជាក់​ថា​ទីតាំង​មន្ទីរពេទ្យ​នេះ​គឺ​នៅ​ជិត​ផ្ទះ​ របស់​ម្ចាស់ The Deck ផ្ទាល់​តែ​ម្ដង ដោយ​ថ្មីៗនេះ​តម្រូវ​ការ​សម្រាប់​ព្យាបាល​សត្វគឺ​ឡើង​ដល់​ទៅ​ជាង ២០ភាគរយ​ឯណោះ។ ក្រុម​ចម្រៀង The Goldilocks Zone នឹង​សម្ដែង​ក្នុង​ឱកាស​នេះ ហើយ​ក៏មាន DJ ប្ដូរវេន​គ្នា​ចាក់​តន្ដ្រី​កំដរ​ផង​ដែរ។ ចាប់​ពីម៉ោង ៤រសៀល​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ The Deck ផ្លូវលេខ ១៣៥។

 

Aussie XXL Cafe and Bar ក៏មាន​កម្មវិធី​ជប់លៀង​ដូច​គ្នា​អបអរ Australia Day ទី​នោះ​នឹង​មាន​ដាក់​ញ៉ាំ​បុហ្វេ​ ព្រម​ទាំង​ស្រាបៀរ​តម្លៃ​តែ​១ដុល្លារ​ក្នុងមួយ​កែវ​ អម​ជាមួយ​តន្ដ្រី​​បែប​អូស្ដ្រាលីកំដរ។ ភេសជ្ជៈទី​១​ ទទួល​បាន​ដោយ​ឥតគិត​ថ្លៃ​បើ​សិនជា​អ្នក​មក​ដល់​ទីនេះ​ជាមួយ​នឹង​សម្លៀក​បំពាក់​បៃតង​និង​ពណ៌មាស។ ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់ ១១យប់​នៅ Aussie XXL Cafe and Bar ផ្លូវលេខ ៥១។​

 

Mad Monkey នឹង​មាន​កម្មវិធី​ពេល​​ថ្ងៃ​ដ៏ធំមួយ​ ដោយ​រៀប​ចំកម្មវិធី​បើ​ក​បារ​ចាប់​តាំង​ពី​ម៉ោង ១១ព្រឹក ដោយ​អ្នក​ចូលរួម​អាច​ញ៉ាំ​ស្រាគ្រប់​ប្រភេទ​តាម​ចិត្ត​ក្នុង​តម្លៃ​១៥ដុល្លារ។ ចាប់ពីម៉ោង ១១ព្រឹក​ដល់​២រសៀល​នៅ Mad Monkey ផ្លូវ​លេខ ៣០២។ 

 

មាន​អ្វី​ទៀត?

 

ស្រប​ពេល​ជាមួយ​នឹង​បុណ្យ​ចូល​ឆ្នាំ​ចិន​ចុងសប្ដាហ៍​នេះ Mama Wongs នឹង​មាន​កម្មវិធី all you can eat dumplings ក្នុង​តម្លៃ​តែ ៦ដុល្លារ​កន្លះ ព្រមទាំង​មា​នម៉ុ​ង​សាយ​លេង​កំដរ​នៅ ម៉ោង ២រសៀល​ទៀត​ផង។ ចាប់​ពី​ថ្ងៃ​ត្រង់​ដល់ ៦​ល្ងាច​នៅ Mama Wongs ផ្លូវ​លេខ ៣០៨។

 

Enfants d’Asie អង្គការ​មួយ​ដែល​បាន​ផ្ដល់​ការ​បង្រៀន​ទៅ​ដល់​កុមារ​កម្ពុជា​ ដល់​ទៅ​ជាង​១ពាន់អ្នក​ បាន​រៀប​ចំកម្មវិធី​រៃ​អង្គាស​ថវិការ​មួយ ដើម្បី​ស្វែង​រក​ថវិការ​ដើម្បី​ផ្គត់ផ្គង់ការ​បង្រៀន​បន្ថែម​ទៀត។ ការ​រៀប​ចំនេះ​ក៏ជាផ្នែក​មួយ​នៃ Cambodian Urban Art weekend ផង​ដែរ ដូច្នេះ​នឹង​មាន​ការ​គូរគំនូរ តន្ដ្រី​លេង​កំដរ​ និង​រាំកម្សាន្ត​ជាដើម។ ចាប់​ពីម៉ោង ៤រសៀល​ដល់ ៩យប់​នៅ Enfants d’Asie ផ្លូវ​លេខ ១០៥។​

 

ភាពយន្ត

 

Parasite ជា​ភាពយន្ត​កូរ៉េ​ល្បី​បំផុត​ប្រចាំ​ឆ្នាំ ដឹក​នាំ​រឿង​ដោយ​លោក Bong Joon Ho និយាយ​រៀប​រាប់​អំពី​ ឋានៈ​ខុស​គ្នា​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​ ដែល​បង្ករ​ឲ្យ​មាន​ហេតុការណ៍អាក្រក់​ជា​ច្រើន​បាន​កើត​ឡើង។ ចាប់​ដាក់​បញ្ចាំង​នៅ Meta House ដោយ​​ឥតគិត​ថ្លៃ ភាពយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​បណ្ដា​អ្នក​ទស្សនា​ពិភាក្សាគ្នា​មិន​ដាច់​មាត់។ ចាប់​ពី​ម៉ោង ៧ដល់ ៩យប់​នៅ Meta House ផ្លូវលេខ ១៧៨។​​

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top