តេនតេន តោះចុងសប្ដាហ៍នេះធ្វើអ្វីខ្លះគ្នាយើង
សប្ដាហ៍ថ្មី កម្មវិធីថ្មីៗ សម្រាប់សប្ដាហ៍នេះគឺសម្បូរបែបតែម្ដង។ ចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ អាចរើសបានតាមចិត្ត ថាគួរតែទៅណា។
ថ្ងៃសុក្រ
ជម្រើសយើង
ក្រុមចម្រៀង ហ៊ីបហប Hypnotic Fist Technique មិនដែលធ្វើឲ្យអ្នកចូលរួមទស្សនាខកបំណងនោះឡើយ សម្រាប់ថ្ងៃសុក្រចុងសប្ដាហ៍នេះ ពួកគេនឹងត្រលប់មក LF Social Club ដើម្បីសម្ដែងតន្ដ្រីដ៏ពិសេសអ្នកមិនគួររំលង។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ LF Social Club ផ្លូវបាសាក់ ៣០៨ បឹងកេងកង១។
កំប្លែង
ចូលចិត្តទស្សនារឿងកំប្លែងបែប Stand Up? តារាកំប្លែងស្ងួត Ben Quilan នឹងសម្ដែងរាត្រីនេះនៅ Riel Brewing Company ម្ដុំទួលទំពូង។ មកតាំងពីហុងកុង Ben ធ្លាប់ឈ្នះរង្វាន់ជាច្រើនដោយសារតែទេពកោសល្យរបស់លោក ក្នុងការនិយាយរឿងកំប្លែងកំដរអារម្មណ៍ទស្សនិកជន។ ធំដឹងក្ដីដោយមានម្ដាយជាជនជាតិចិន និងឪពុកជាជនជាតិអូស្ដ្រាលីអីចឹងលោកប្រាកដជាមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ច្រើនសម្រាប់អ្នកទាំងអស់គ្នា។ នេះជាឈុតឆាកខ្លះៗនៃការសម្ដែងរបស់លោក។
ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ Riel Brewing ផ្លូវលេខ ៤៦៤ ទួលទំពូង។
ភាពយន្ត
ថតលក្ខណៈជាភាពយន្តឯកសារដកស្រង់ពីរឿងពិត ភាពយន្តបារាំង Les Invisibles នឹងនិយាយអំពីរឿងរ៉ាវពាក់ព័ន្ធនឹងក្រុមស្រ្ដីដែលកំពុងតែធ្វើការ ឬរស់នៅពឹងពាក់នឹងជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងមួយនៅទីក្រុងប៉ារីស។ វិទ្យាស្ថានភាសាបារាំង នឹងបញ្ចាំងភាពយន្តនេះនៅរាត្រីថ្ងៃសុក្រជាភាសាបារាំង និងមាន Subtitles ជាភាសាអង់គ្លេស។
ចាប់ពីម៉ោង ៧ល្ងាចតទៅនៅ វិទ្យាស្ថានភាសាបារាំងនៅផ្លូវលេខ ១៨៤ សំបុត្រចូលរួមតម្លៃ២ដុល្លារ។
កន្លែងញ៉ាំស្រា
ចាប់តាំងពីស្រារ៉ាំលាយជាមួយម្នាស់និងដូង រហូតដល់ស្រាវដកាលាយជាមួយក្រូចនិងខ្ញី ក្រុមហ៊ុន Tomoka Cocktail Company បានមមាញឹកយ៉ាងខ្លាំងក្នុងការលាយបញ្ចូលក៏ដូចជាបង្កើតរសជាតិថ្មីដើម្បីឲ្យមានលក្ខណៈពិសេសនិងរសជាតិបែបខ្មែរ។ យប់នេះពួកគេនឹងបង្ហាញនូវប្រភេទស្រាពិសេសៗ ទាំងអស់នេះសម្រាប់អ្នកទាំងអស់គ្នាដែលចង់ភ្លក់ ក៏ដូចជាមានតន្ដ្រីកំដរផងដែរ។ ចាប់ពីម៉ោង ៦ល្ងាចដល់យប់ជ្រៅ នៅ Tomoka Cocktail Company ទីតាំងនៅតាមផ្លូវលេខ ៧៥។
តន្ដ្រីសម្ដែងផ្ទាល់
សម្រាប់រាត្រីអ្នកអាចជ្រើសរើសទីតាំងជាច្រើននៅក្នុងក្រុង ដើម្បីចូលរួមកម្សាន្ត។ សម្រាប់តន្ដ្រីបែប “post-psychedelic” ចង្វាក់បែប folk និងរ៉ុកពីក្រុម Geography of the Moon ចាប់ពីម៉ោង ៨យប់នៅ Alchemy ផ្លូវលេខ ១២៣។ សម្រាប់តន្ដ្រីបែប ហ្សាស ពីក្រុម 1 Girl & 6 Strings ចាប់ពីម៉ោង ៧ល្ងាចតទៅនៅ Botanico ផ្លូវលេខ ២៩។ សម្រាប់តន្ដ្រីបែបក្លាស៊ីក “Chicago Blues” ពីតារាចម្រៀង Jeffro Starks ចាប់ពីម៉ោង ៦កន្លះតទៅនៅ Farm to Table ផ្លូវលេខ ៣៦០។ តន្ដ្រីបែប Acoustic ពី Robin Narciso ចាប់ពីម៉ោង ៨ នៅ Cloud ផ្លូវលេខ ៩ និងតន្ដ្រីបែបរ៉ុកបែបខ្មែរពី ក្រុម Simoun នឹងសម្ដែងចាប់ពីម៉ោង ១០តទៅនៅ Oscar’s On the Corner កែងផ្លូវលេខ ១៣និង ១០៤។
DJ និងក្លឹបរាត្រី
សម្រាប់ការសម្ដែងរាត្រីនេះនៅ Epic 2 ពិតជាធំដោយតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងចូលខ្លួនសម្ដែងលើឆាក ជាមួយនឹង DJ ដ៏មានថ្វីដៃមកតាំងពីប្រទេសកូរ៉េគឺ DJ នារី Min Park។ អ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ 010 600 609 សម្រាប់កក់ទុកជាមុន ព្រោះអាចនឹងមានអ្នកចូលរួមច្រើន។
ចាប់ពីម៉ោង ៩យប់ដល់ ៣ ទៀបភ្លឺនៅ Epic 2, Eden Garden។
META House នឹងមានកម្មវិធីពិសេសមួយយប់នេះ ដើម្បីប្រារព្ធថ្ងៃកំណើតលោក Nico ដែលជាដៃគូម្ចាស់ទីតាំងនេះ។ សម្រាប់តន្ដ្រីយប់នេះ DJS B-Fox, Lefty, Dr Wah Wah និង Prof Kinski នឹងប្ដូរវេនគ្នាចាក់ចម្រៀងរាំកម្សាន្តជាមួយនឹងបៀរតម្លៃតែ ១ដុល្លារតែប៉ុណ្ណោះពេញមួយយប់។ ចូលរួមដោយសេរី ទីតាំងនៅ META House តាមបណ្ដោយផ្លូវលេខ ១៧៨។
សម្រាប់ការសម្ដែងរាត្រីនេះនៅ Party Patio នឹងមានការចូលរួមពី DJs ជំនាញខាងចង្វាក់ Techno គឺ Shadows of Space និង Moudy រួមបញ្ចូលនឹងការដាក់បង្ហាញវីដេអូ Visoul ពី CymaticA។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
ចូលចិត្តស្រាបិតបែប Craft Beer អត់? ចូលចិត្តតន្ដ្រីបែប Deep House អត់? ចូលចិត្តចំណាយពេលនៅមាត់ទន្លេ ដោយញ៉ាំស្រាបៀរឆ្ងាញ់ខណៈពេលកំពុងរាំអត់? បើចូលចិត្តទាំងអស់នេះ អ្នកប្រាកដជាចូលចិត្តកម្មវិធី Crafty Beats by Catlocarpio។ ចាប់ពីម៉ោង ៧ យប់ដល់ ១២កន្លះអាធ្រាត្រនៅ 5 Drunk Men ផែស៊ីសុវត្ថិ។
ថ្ងៃសៅរ៍
ជម្រើសយើង
DJs ការសម្ដែងពី Drag Queens អាហារដាក់លក់ជាច្រើនមុខ ស្រាក្រឡុក និងការលាបពណ៌លើដងខ្លួនពីសំណាក់ជាងគំនូរ ក៏ដូចជាការសម្ដែងតន្ដ្រី សាក់ស្សូហ្វូនជាដើម នៅ Factory គឺមានគ្រប់ទាំងអស់។ អាចទាំងស្រុងពីកម្មវិធីនេះ និងការទិញសំបុត្រ តាមរយៈតំណរនេះ។
ចាប់ពីម៉ោង ៥កន្លះដល់ ពាក់កណ្ដាលអាធ្រាត្រនៅ Factory ផ្លូវជាតិលេខ ២។ តម្លៃសំបុត្រគឺ ១០ដុល្លារប៉ុន្តែ ៨ដុល្លារបើទិញទុកមុន ដោយមានភេសជ្ជៈមួយកែវដោយឥតគិតថ្លៃ។
ទិញឥវ៉ាន់
សម្រាប់អ្នកចង់ចំណាយពេលថ្ងៃសៅរ៍ដើម្បីទិញរបស់របរផ្សេងៗ ថ្ងៃនេះគឺពិតជាល្អតែម្ដង Urban Space នៅ Toul Kork នឹងមានកម្មវិធី Flea Market បែបគ្រួសារចាប់ពីម៉ោង ៩ព្រឹកដល់ ៣រសៀល នៅ Urban Space Playground ផ្លូវលេខ ២៨៧។ កម្មវិធីប្ដូរសម្លៀកបំពាក់ពី Fashion Revolution ចាប់ពីម៉ោង ២ដល់៥រសៀលនៅ Could ផ្លូវលេខ ៩ និងកម្មវិធីជប់លៀងគ្រីស្តម៉ាសប្រចាំឆ្នាំនៅ Raintree ដែលអ្នកអាចទិញទំនិញពិសេស ជាច្រើនផលិតក្នុងស្រុក ចាប់ពីម៉ោង ៩ព្រឹកដល់ ៦ល្ងាចនៅ Raintree Cambodia ផ្លូវលេខ ១១០។
ញ៉ាំអាហារ
ប្រសិនជាអ្នកធ្លាប់រស់នៅសហរដ្ឋអាមេរិក ឬមានមិត្តភក្តិសញ្ជាតិអាមេរិក ហើយពួកគេចូលចិត្ត ដំឡូងកិន (Mashed Potato) ខ្លាំងនោះ កុំភ្លេចមកចូលរួមកម្មវិធី Thanksgiving Pot Luck នៅ Botanico។ នៅទីនោះមានផ្ដល់ឲ្យនូវមាត់ដុតតួគីមួយក្បាល ប៉ុន្តែអ្នកចូលរួមត្រូវយកអាហារខ្លះៗមកជាមួយ ដើម្បីចែករំលែក។ ចាប់ពីម៉ោង ៤ដល់ ៧រសៀលនៅ Botanico ផ្លូវលេខ ២៩។
ឬប្រសិនជាអ្នកចង់បានអ្វីដែលប្លែកបន្តិច ហើយមិនងាយនឹងស្វែងរកនៅទីក្រុងភ្នំពេញ អីចឹងមិនសាកទៅចូលរួមកម្មវិធីញ៉ាំអាហារបែប Moroccan បុហ្វេនៅម្ដុំទួលទំពូងម្ដងទៅមើល៍។ ចុងភៅ Karim សន្យាថាអ្នកនឹងទទួលបានបទពិសោធន៍ថ្មីមួយនៃអាហារដែលមិនធ្លាប់មានពីមុនមក។ ក្នុងតម្លៃតែ ១០ ដុល្លារអ្នកអាចញ៉ាំអាហារបានតាមចិត្ត ជាមួយនឹងស្រា Heineken មួយដបឬទឹកក្រូចមួយកែវ។
ភាពយន្ត
នៅមជ្ឈមណ្ឌលបុប្ផាណារាត្រីនេះ នឹងមានដាក់បញ្ចាំងភាពយន្តកំរមួយដែលបញ្ចេញកាលពីឆ្នាំ ១៩៩៤ ដែលមានចំណងជើងថា Heavenly Maidens Dance Again ដែលនិយាយអំពីក្រុមរបាំបាឡេ បែបខ្មែរដែលវិះនឹងត្រូវបាត់បង់ក្នុងសម័យកាលខ្មែរក្រហម។ គូសបញ្ជាក់ថាភាពយន្តនេះនឹងបញ្ចាំងជាភាសាខ្មែរដោយមិនមាន Subtitles។ អាចចូលមើលទិញសំបុត្រនៅទីនេះ ចាប់ពីម៉ោង ៥ ល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
និយាយអីចឹងមានបានទៅមើលរឿង ស្នេហាក្មេងៗ នៅ? ប្រសិនជាអត់ទាន់បានទៅមើលទេ គួរតែទៅឲ្យហើយមុននឹងរឿងនេះត្រូវបានគេឈប់ដាក់បញ្ចាំង។ ប្រសិនជាមិនទាន់ច្បាស់ពីសាច់រឿងទេ ស្នេហាក្មេងៗ និយាយអំពីយុវជនរៀននៅថ្នាក់វិទ្យាល័យមួយក្រុមដែលកំពុងតែដកបទពិសោធន៍ លើរឿងរ៉ាវស្នេហា ដោយផ្ដោតសំខាន់ទៅលើតួអង្គបីរូបសំខាន់ៗគឺ វេហា កេសរ និង រិទ្ធ។ ចាប់ពីម៉ោង ៤កន្លះល្ងាចតទៅនៅ Major Cineplex។
ហ្វេសិន
La Chhouk នឹងផ្ដល់ឲ្យលោកអ្នកនូវទស្សនីយ៍ភាពថ្មីជាមួយនឹងកម្មវិធីថ្មីមួយដែលមានឈ្មោះថា Yeatraa Recycled Fashion Show ចូលរួមសម្ដែងជាច្រើនពីសំណាក់ Drag Queen ល្បីៗប្រចាំទីក្រុងផងដែរ។ ចាប់ពីម៉ោង ៤ដល់ ៩កន្លះយប់នៅ Factory ផ្លូវជាតិលេខ ២។
ការសម្ដែងតន្ដ្រី
សម្រាប់អ្នកដែលចូលចិត្តតន្ដ្រីបែប ក្លាស៊ីកប្រពៃណីបែបអ៊ឺរ៉ុប កុំភ្លេចទៅចូលរួមកម្មវិធី Musica Felice សំបុត្រចូលរួមមានតម្លៃ ១០ដុល្លារ ប៉ុន្តែចំណូលទាំងអស់នឹងបរិច្ចាកទៅកាន់ Happy Chandara Vocational Training Centre និងសាលាតន្ដ្រី Phum Pleng Music School។ ចាប់ពីម៉ោង ៥ដល់៧ល្ងាចនៅ សណ្ឋាគារ Sofitel Phokeethra ផ្លូវសុធារុស។
ជម្រើសផ្សេងៗទៀតអ្នកអាចទៅចូលរួមទស្សនាការសម្ដែងរបស់អ្នកនិពន្ធនិងចម្រៀង Scott Bywater ជាមួយនឹងអាហារបុហ្វេ BBQ តម្លៃ៨ដុល្លារ ចាប់ពីម៉ោង ៤ដល់៨យប់នៅ Villa Grange ផ្លូវលេខ ២៤៤។ ការសម្ដែងតន្ដ្រីបែប Latin Acoustic ដោយ Poca de Feo និង Marleny ចាប់ពីម៉ោង ៨យប់នៅ Cloud ផ្លូវលេខ ៩។ Lisa Conception នឹងសម្ដែងនៅ The K’s ចាប់ពីម៉ោង ៩យប់តទៅ ទីតាំងនៅខាងលើ VITO Club ផ្លូវលេខ ២០៨។ ចំពោះតន្ដ្រីបែប Funk, Disco និង Pop ពី Pocket Change ចាប់ពីម៉ោង ៨យប់តទៅនៅ Alchemy ផ្លូវលេខ ១២៣។
ក្លឹបរាត្រី
DJ Sopheak នឹងនាំអ្នកទៅកាន់រាត្រីតន្ដ្រីមួយបែបទស្សវត្សទី ៦០ និង ៧០ ជាមួយនឹងតន្ដ្រីបែប ក្លាស៊ីកល្បីៗជាច្រើនពីសម័យកាលមាសនៃតន្ដ្រីខ្មែរ។ ចាប់ពីម៉ោង ៧កន្លះតទៅ នៅ Long After Dark ផ្លូវលេខ ៤៥០។
រាត្រីនេះដែរ នៅ Club Love នឹងមានតន្ដ្រីករអន្តរជាតិ DJ Jay Doyle សម្រាប់ការសម្ដែងលើកដំបូងនៅកម្ពុជា។ សំបុត្រចូលរួមតម្លៃ៥ដុល្លារ អាចប្ដូរជាភេសជ្ជៈមួយកែវ។ ចាប់ពីម៉ោង ៩យប់ដល់ ៤ ទៀបភ្លឺនៅ Club Love ផ្លូវ ២៧៨។
Hard Rock Café ប្រចាំទីក្រុងភ្នំពេញនឹងមានអាយុពីរឆ្នាំចុងសប្ដាហ៍នេះ ដូច្នេះបើសិនជាអ្នកចូលចិត្តកម្មវិធីជប់លៀងបែប EDM និង Sexy Pajamas ដឹងតែត្រូវតែម្ដង។ ចាប់ពីម៉ោង ៩កន្លះយប់ដល់ ២ ទៀបភ្លឺនៅ Hard Rock Café, Exchange Square កែងផ្លូវលេខ ១០២ និង ៥១។
ធ្វើដំណើរទៅកាន់ពាក់បណ្ដាលទស្សវត្សទី ៩០ ជាមួយនឹងការជប់លៀង Pool Party ជាមួយនឹងតន្ដ្រីបែប Rave។ សំបុត្រចូលរួមគឺឥតគិតថ្លៃ សម្រាប់ស្រាគឺមិនមានតម្លៃថ្លៃ ព្រមទាំងមានកម្មវិធីបន្ទាប់នឹងប្រកាសយប់នេះទៀតនោះ អីចឹងចាំអង្កាល់? ចាប់ពីម៉ោង ៩យប់ដល់ ៣ ទៀបភ្លឺនៅ Eighty8 ផ្លូវលេខ ៨៨។
មានអ្វីទៀត?
សម្រាប់អ្នកដែលមានបំណងចង់បរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិត។ មជ្ឈមណ្ឌលផ្ដល់ឈាមជាតិនឹងមានស្ដង់សម្រាប់ការផ្ដល់ឈាមព្រឹកថ្ងៃនេះ។ ពត៌មានបន្ថែមអាចទាក់ទងទៅកាន់អ្នកផ្ដល់ប្រឹក្សា Gina តាមរយៈលេខទូរសព្ទ 011795684។ ចាប់ពីម៉ោង ៩ព្រឹកនៅ មជ្ឈមណ្ឌលផ្ដល់ឈាមជាតិ ផ្លូវ ២៧១។
ប្រសិនជាអ្នកមានគំនិតពិសេសពាក់ព័ន្ធនឹងសហគ្រិន ឥឡូវនេះជាឱកាសដ៏ល្អប្រសិនជាអ្នកចង់វិនិយោគគំរោងផ្សេងៗ។ គំនិតដែលពិសេសជាងគេសម្រាប់ថ្ងៃនេះនឹងទទួលបានទឹកប្រាក់ដើម្បីអនុវត្តន៍។ ចាប់ពីម៉ោង ២ដល់ ៥ រសៀលនៅ MEG Café, Bridge Lifestyle Mall វិថី National Assembly Street។
ថ្ងៃអាទិត្យ
សិល្បៈ និងការថតរូប
នៅមជ្ឈមណ្ឌលបុប្ផាណា នឹងមានការដាក់បង្ហាញពិពរណ៌រូបថតចំណងជើងថា Endless Patience ដោយ Dignity Cambodia។ គម្រោងពិពរណ៌នេះផ្ដោតសំខាន់ទៅលើការកាត់បន្ថយនូវអំពើហិង្សាទៅកាន់ស្រ្ដី។ ចាប់ពីម៉ោង ៥កន្លះល្ងាចដល់ ៨យប់នៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
ជម្រើសយើង
តារាចម្រៀងល្បីៗជាច្រើនប្រចាំប្រទេសនឹងមានកម្មវីធីរៃអង្គាសសម្រាប់ប្រមូលថវិការ ថ្ងៃទិវាអេដស៍ពិភពលោក ឆ្នាំ ២០១៩។ តារាចម្រៀង សុខ សីឡាលីន នឹងក្លាយជាតារាចម្រៀងនាំមុខកម្មវិធីខនសឺតនេះនៅកោះពេជ្រ។ អ្វីដែលពិសេសនោះ ចាប់ពីម៉ោង ១ដល់៦ល្ងាចអ្នកក៏អាចមកធ្វើតេស្តរកមេរោគអេដស៍ និងផ្ដល់ជូនស្រោមអាណាម័យដោយឥតគិតថ្លៃផងដែរ។ ចាប់ពីម៉ោង ៦ល្ងាចដល់ ៩យប់នៅ កោះពេជ្រ។
ទិញឥវ៉ាន់
នៅ Futures Factory ចុងសប្ដាហ៍នេះនឹងមានការដាក់លក់ឥវ៉ាន់ជាច្រើនប្រភេទ ក្នុងកម្មវិធីដែលមានឈ្មោះថា ផ្សាររដូវត្រជាក់។ ក្នុងនោះនឹងមានដាក់លក់អាហារ ទំនិញក្នុងស្រុកជាច្រើន ព្រមទាំងការសម្ដែងនិងសកម្មភាពកម្សាន្តផ្សេងៗ ពេញមួយរសៀលផងដែរ។ ចាប់ពីម៉ោង ១០ព្រឹកដល់ ៨យប់នៅ Futures Factory ផ្លូវលេខ ១៣។
ការសម្ដែងតន្ដ្រី
ការសម្ដែងបែប Acoustic ពី Geography of The Moon នឹងផ្ដល់ជូនលោកអ្នកនូវអារម្មណ៍ថ្មីប្លែក សម្រាប់ថ្ងៃសម្រាកចុងក្រោយ។ ការសម្ដែងនេះចាប់ផ្ដើមពីម៉ោង ៤ល្ងាចតទៅនៅ The Vine ផ្លូវ ១៧២។
ភាពយន្ត
The Irishman នឹងដាក់បញ្ចាំងម៉ោង ៨យប់នេះនៅ The Flicks ដែលជាភាពយន្តកំពុងតែទទួលបានការពេញនិយមជាខ្លាំង ទូទាំងពិភពលោក ដែលជាស្នាដៃរបស់អ្នកដឹកនាំរឿងល្បី Martin Scorcesse ចូលរួមសម្ដែងពីតារាជើងចាស់ Robert De Niro និង Joe Pesci។ ទស្សនា Trailer ខាងក្រោមនេះ
មានអ្វីទៀត?
សន្និសិទពីអាហារូបករណ៍
នៅ CKCC នឹងមានកម្មវិធីមួយថ្ងៃសម្រាប់យុវជនកម្ពុជាដែលមានបំណងចង់ដឹងព័ត៌មានជាច្រើនពាក់ព័ន្ធនឹងអាហាររូបករណ៍ទៅក្រៅប្រទេស ក៏ដូចជាព័ត៌មានផ្សេងៗទៀតជាច្រើន។ ចាប់ពីម៉ោង ៨ព្រឹកដល់ ៥ល្ងាចនៅ CKCC សកលវិទ្យាល័យភូមិន្ទភ្នំពេញ។
