Connect with us

តោះ​ជប់​លៀង​ទាំង​អស់​គ្នា ត្រៀម​គ្រីស្តម៉ាស​និង​ឆ្នាំ​ថ្មី​ចុង​អាទិត្យ​នេះ

មគ្គទេស​ចុង​សប្ដាហ៍

តោះ​ជប់​លៀង​ទាំង​អស់​គ្នា ត្រៀម​គ្រីស្តម៉ាស​និង​ឆ្នាំ​ថ្មី​ចុង​អាទិត្យ​នេះ

តោះ​ជប់​លៀង​ទាំង​អស់​គ្នា ត្រៀម​គ្រីស្តម៉ាស​និង​ឆ្នាំ​ថ្មី​ចុង​អាទិត្យ​នេះ

ចុងសប្ដាហ៍ទៀត​ហើយ មិន​ចាញ់​សប្ដាហ៍មុន​ប៉ុន្មានថ្ងៃ​សុក្រ​និង​សៅរ៍នេះគឺ​ពោរពេញ​ទៅ​ដោយ​ការ​ជប់លៀង​ធំៗ និង​ការ​សម្ដែង​ផ្សេងៗ​ ជា​ច្រើន

ថ្ងៃសុក្រ

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

តើ​បទ​ចម្រៀង​អ្វី​ពីបណ្ដា​រឿង​របស់ Disney ដែល​អ្នក​ពេញ​ចិត្ត​បំផុត? កើត​ទាន់​ជំនាន់ Disney បញ្ចាំង​រឿង Mulan, The Lion King, The Little Mermaid ឬ The Jungle Book អត់? បើ​សិន​ជា​អ្នក​ចូល​ចិត្ត​បណ្ដា​រឿង​ទាំង​នោះ ហើយ​ចូល​ចិត្ត​ច្រៀង​តាម​ចម្រៀង​ពី​សាច់​រឿង កុំភ្លេច​ទៅ​កាន់ ​ Hard Rock Cafe ដែលនឹង​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា Disney Tribute Night ដោយ​នឹ​ង​សម្ដែង​ចម្រៀងចេញ​ពី​សាច់រឿង​ទាំង​អស់​នៅ​លើ​ឆាក​តែ​ម្ដង។ ចាប់​ពី​ម៉ោង ៨យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Hard Rock Cafe ផ្លូវ​លេខ ១០២។​

 

មាន​អារម្មណ៍​ស្ដាប់​តន្ដ្រី​បែប Blues មនោសញ្ជេតនា រាត្រី​នេះ​នៅ​ភ្នំពេញ​នឹង​មាន​ទីតាំង​ជា​ច្រើន​កន្លែង​សម្ដែង​តន្ដ្រី​ផ្សេងៗ ទូទាំង​ក្រុង។ កម្មវិធី  ​Alchemy Blues Night សម្ដែង​តន្ដ្រី​បែប Electric Blue ស្ទីល​ Chicago ពី​ក្រុម​ Chi-Town ដឹក​នាំ​ក្រុម​ដោយ​លោក Jeffro Starks។ ចាប់​ពី​ម៉ោង ៨ ដល់ ១១យប់​នៅ Alchemy ផ្លូវ​លេខ ១២៣។ Greg Beshers នឹង​នាំ​យក​ការ​សម្ដែង​បែប Acoustic ចំណង​ជើង​ថា “Western Border Blues” ទៅ​កាន់​ Farm to Table ដោយ​លាយ​បញ្ចូល​តន្ដ្រី​បែប​ប្រពៃណី​អាមេរិក​ជាមួយនឹង​ Rythm and Blues, Soul, Country និង Americana។ ចាប់​ពី​ម៉ោង ៦កន្លះ​ដល់ ៩កន្លះនៅ Farm to Table ផ្លូវ​លេខ ៣៦០។ Java Toul Kork នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​បែប Jazz និង Funk ពី​អ្នក​ជំនាញ​លេង​ព្យ៉ាណូ​  ​Barry Spiers។ ចាប់​ពី​ម៉ោង ៦ដល់​ម៉ោង ៨​នៅ Java ទួលគោកផ្លូវ​លេខ ៣៣៧។ Princess Netashiva និង​ក្រុម​ចម្រៀង​ the Soma Jazz Band ចាប់​ដៃគ្នា​សម្ដែង​នៅ Lantern Rooftop Bar ជាមួយ​នឹង​ការ​សម្ដែង​តន្ដ្រី​បែប  Afro-American jazz, soul និង R&B។ ចាប់​ពី​ម៉ោង ៥កន្លះ​ដល់​ ១១កន្លះ​នៅ​ Baitong Hotel and Resort ផ្លូវ​លេខ ២៨២។

 

មាន​អ្វី​ទៀត?

 

សម្រាប់​រដូវ​កាល​គ្រីស្តម៉ាស​នេះ អ្វី​ដែល​ផ្ដោត​សំខាន់​បំផុត​នោះ​គឺ​ការ​ផ្ដល់​ឲ្យ​អ្នក​ដទៃ។ ធនាគារស្ថាបនា​នៅ​ម្ដុំ Aeon សែន​សុខ នឹង​មាន​ការ​ដាក់​ឲ្យ​ជន​ស្ម័ក្សចិត្ត​ក្នុង​ការ​ផ្តល់​ឈាម ជាមួយ​នឹងមជ្ឈមណ្ឌលជាតិ​ផ្ដល់ឈាម។ ឈាម​ដែល​បរិច្ចាគនឹ​ង​អាច​ជួយ​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ការ​ចាំ​បាច់ មិន​ថា​តែ​ពីគ្រោះ​ថ្នាក់​ចរាចរណ៍ ក៏ប៉ុន្តែ​ក៏បូក​រួម​ជាមួយ​នឹង​អ្នក​ចាំ​បាច់​ត្រូវ​ការ​ឈាម​សម្រាប់​ព្យាបាល​ជំងឺ​ផង​ដែរ។ ចាប់​ពី​ម៉ោង ៧ព្រឹក​ដល់ ៧ល្ងាច​នៅ Aeon Sen Sok ផ្លូវ​លេខ ១០០៣។  

 

Make It នឹង​បើក​ទ្វា​ថ្ងៃនេះ​និង​ថ្ងៃស្អែក​សម្រាប់អ្នក​ដែល​ចង់​បាន​ប្រដាប់ប្រដារ​ដើម្បី​ខ្ចប់កាដូ ត្រៀម​ថ្ងៃគ្រីស្តម៉ាស​។ អ្នក​អាច​ទិញ​ក្រដាស​ខ្ចប់កាដូ ខ្សែលម្អ​រ ជា​ដើម​ធានា​ថា​​នឹង​ធ្វើ​ឲ្យ​កាដូ​នោះ​ស្អាត​មួយ​ចប់​តែ​ម្ដង។ ចាប់​ពី​ម៉ោង​ ១០ព្រឹក​ដល់ ៦ល្ងាច​នៅ Make It ផ្លូវ​លេខ ៤៧០។

 

HH Hotel and Skybar នឹង​មាន​កម្មវិធី​ជប់លៀង​ Christmas ហើយពួក​គេ​នឹង​អញ្ជើញ​យើង​ទាំង​អស់​គ្នា​ ឲ្យ​ទៅ​ចូល​រួម។ DJ Indigo នឹង​សម្ដែង​នៅ​ទី​នោះ ដោយ​មាន​ឈ្មោះ​ល្បី​រួច​ជា​ស្រេច​ចំពោះ​ការ​ចាក់​ភ្លេង​រាំ​កម្សាន្ត​បែប EDM, Deep House និង​ Trap ជា​ដើម។ មិន​ត្រឹម​តែ​មាន​ភ្លេង​កំដរ​ដើម្បី​រាំ​កម្សាន្ត​ប៉ុណ្ណោះ​ទេ អ្នក​ក៏អាច​ញ៉ាំ​ភេសជ្ជៈ​បញ្ចុះ​តម្លៃ​៥០ភាគរយ ដោយ​មាន​ការ​ដាក់​ឲ្យ​ញ៉ាំ​ស្រា​ក្រហម​សម្រាប់​មិត្ត​នារីៗទៀតផង។ ចាប់​ពី​ម៉ោង ៧ដល់ ១១យប់​នៅ HH Hotel and Skybar ផ្លូវ​លេខ ២៨២។​

 

មាន​អ្វី​ដាក់បញ្ចាំង?

 

តារាល្បីម្នាក់​ពី​ហូលីវូដ Judy Garland គឺ​ជាអ្នក​ដែល​គេ​ផ្ដោត​សំខាន់​ទៅ​លើ​សម្រាប់​រឿង ​Judy ដែ​លសម្ដែង​ដោយ​ Renée Zellweger។ តារា​សម្ដែង​វ័យក្មេង​ម្នាក់​ ដែល​សម្ដែង​នៅ​ក្នុង​រឿង The Wizard of Oz បន្ទាប់​មក​ក៏បន្ត​ការសម្ដែង​របស់​នាង​អស់​រយៈពេល​ដល់​ទៅ ៣០ឆ្នាំ​កន្លង​មក​ទៀត។ Garland គឺ​ជា​តារា​សម្ដែង​មួយ​រូប​ដែល​រង​គ្រោះ​ដោយ​ ការ​ធ្វើ​បាប​ពី​សំនាក់​អ្នក​ពាក់ព័ន្ធនានា​ក្នុង​វិស័យភាពយន្ត​រហូត​ដល់​នាង​ស្លាប់។ ភាពយន្ត​នេះ​រៀបរាប់​ពី​សាច់រឿង​ជីវិត​របស់​នាង​​នៅទីក្រុងឡុង ឆ្នាំ ១៩៦៨។ 

 

មាន​អ្វី​នៅ​យប់ជ្រៅ?

 

កម្មវិធី​ជប់លៀង​រាំកម្សាន្ត​បែប Underground របស់ Meta House បាន​ត្រលប់​មកវិញ​ហើយ​យប់​នេះជាមួយ​នឹង​ការ​សម្ដែង​របស់​ DJ សញ្ជាតិ​បារាំង DJ Theo។ លោក​នឹង​មាន​ការ​ចូលរួម​សម្ដែង​ពី DJs ប្រចាំ Sao Sopheak, Marcus ILL និង Nick E។ សម្រាប់​យប់​នេះ​ក៏មាន​ដាក់លក់​ស្រា​បៀរ​ពិសេស​តម្លៃ​តែ​ ១ដុល្លារ​ផង​ដែរ។ ចាប់​ពីម៉ោង ៩យប់​ដល់ ២ព្រឹក​នៅ Meta House ផ្លូវ​ ១៧៨។​

 

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

ចុងសប្ដាហ៍ជិត​ដល់​គ្រីស្ដម៉ាស​នេះនៅ Bassac Lane នឹង​មាន​កម្មវិធី “Groovy Christmas Special” ចូលរួម​សម្ដែង​ដោយ​តន្ដ្រីករ ​Phil Javelle, Mirasol Aguila និង Antti Siitonen។ ពួក​គេ​នឹង​នាំ​យក​នូវ​បទ​ចម្រៀង​គ្រីស្ដម៉ាស​ពិសេសៗ ជា​ច្រើន​នៅ​ទីធ្លា​ខាង​ក្នុង​ បាសាក់ឡេន។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ 

 

Cloud នឹង​មាន​កម្មវិធី សម្ដែង​តន្ដ្រី​បែប Garage Rock អូស្ត្រាលី​ទស្សវត្សទី ៨០ ជាមួយ​នឹង​ការ​សម្ដែង​ពីរ​ផ្សេង​គ្នា​គឺ ក្រុម​ចម្រៀង Loulou ពី Louis Whelan និង Tin សម្ដែង​ចម្រៀង​ផ្ទាល់​ខ្លួន​របស់លោក។ ចាប់​ពី​ម៉ោង ៨ ដល់ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។​

 

 

ក្រុម​ចម្រៀង​សញ្ជាតិ​ហ្វីលីពីន The Roots នឹង​សម្ដែង​នៅ Duplex រាត្រី​នេះ​ ចូលរួម​សម្ដែង​ដោយ Barry Spiers ជា​អ្នក​លេង Keyboard និង​ Love G, Fu ជា​អ្នក​ចម្រៀង​។ ចាប់​ពី​ម៉ោង ៨ដល់ ១១កន្លះ​យប់​នៅ Duplex Belgian Taverne ផ្លូវ​លេខ ២៧៨។ 

 

 

នៅ Alchemy ក៏មាន​ការ​សម្ដែង​តន្ដ្រី​ Jazz អាច​ចូលរួម​ទស្សនា​ដោយ​សេរី ដោយ​មាន​ការ​សម្ដែង​ពី​លោក Arone Silverman ជា​អ្នក​លេង​ហ្គីតា​និង​ Trumpet, James Atkinson ជា​អ្នក​លេង Keyboards និង James Adams, Damani Kelly ជា​អ្នក​លេង​ស្គរ​ ការ​សម្ដែង​នេះ​នឹង​ដក​ស្រង់​ស្ទីលពី Miles Davis រហូត​ដល់ Jazz សម័យបច្ចុប្បន្ន។ ចាប់​ពី​ម៉ោង ៨ដល់ ១១យប់​នៅ Alchemy ផ្លូវ​លេខ ១២៣។

 

នៅ Party Patio នឹង​មាន​ការ​ចាក់ភ្លេង​រាំកម្សាន្ត​ពី  Psynovation លើ​ក​ទី ៨ ដោយ​មាន​ការ​ចូលរួម​ពី DJs Marcus ILL, ILLicita, DALAH និង Shadow of Space។ ពេញ​មួយ​រាត្រី​នេះ​ពួក​គេ​នឹង​ចាក់ភ្លេង​បែប Tech House និង Techno។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ១ ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។

 

មាន​អ្វី​ទៀត?

 

ប្រសិន​ជាអ្នក​មិន​ទាន់​បាន​ផ្ដល់​ឈាមកាល​ពី​ម្សិល​មិញ​ ហើយ​នៅ​តែមាន​បំណង​ចង់​ចូលរួម​ កុំភ័យ។ មជ្ឈមណ្ឌល​ផ្ដល់ឈាម​ជាតិ​ និង​មាន​កម្មវិធី​នេះ​ម្ដង​ទៀត​​ ចូលរួម​ឧបត្ថម្ភដោយ ​​Voice Cambodia។ ចាប់​ពី​ម៉ោង ៩ដល់​១០ព្រឹក​នៅ  មជ្ឈមណ្ឌល​ផ្ដល់ឈាម​ជាតិ ផ្លូវ​លេខ ២៧១។

 

សម្រាប់​អ្នកដែល​ចូល​ចិត្ត​ខាង​សិល្បៈ​គូររូប ហើយ​ចង់​សម្រួល​អារម្មណ៍​ជាមួយ​នឹង​ការ​គូរ​គំនូរ​ផ្សេងៗ អាច​ទៅ​កាន់ Art Bar។ លោក Rumman Khan នឹ​ង​មាន​កម្មវិធី Workshop មួយ​សម្រាប់​អ្នក​ចង់​រៀន​គូរ​គំនូរ តម្លៃ​ចូលរួម​គឺ​ ១៥ដុល្លារ​ដែល​មាន​ផ្ដល់​ឲ្យ​នូវ​សម្ភារៈ​ដែ​ល​ត្រូវ​ការ និង​កាហ្វេ​ទៀតផង។ ចាប់​ពី​ម៉ោង ១១ព្រឹក​ដល់ ១រសៀល​នៅ The Art Bar ផ្លូវ​លេខ ៤៥។​​

 

ប្រសិនជា​គ្រាន់​តែ​កាត់នំ​ឃុកឃី​ មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​ខ្លាំង​ អីចឹង​យក​ Gingerbread Cookie ទាំង​នោះ​ទៅកាន់ Bloom Cafe ដែល​នឹង​មាន​ការ​​បង្រៀន​តុបតែង​នំ​ ឃុកឃី គួរ​ឲ្យ​ស្រលាញ់​ដោយ​មាន​តម្លៃ ១៥ សម្រាប់​ថ្នាក់​និង​សម្ភារៈផ្សេងៗ។ ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់​ថ្ងៃ​ត្រង់ នៅ Bloom Cafe ផ្លូវ​ ២២២។

 

ស្រាបៀរ Guinness នឹង​មាន​កម្មវិធី “Steak Out” នៅ The Factory ពេញ​មួយ​ថ្ងៃ​និង​ល្ងាច​ផង​ដែរ។ ក្នុង​កម្មវិធី​នេះ​នឹង​មាន​ដាក់​ឲ្យ​អ្នក​ញ៉ាំ​ Steak Buffet ព្រម​ទាំង​ញ៉ាំ​ស្រា Guinness ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏មាន​ការ​សម្ដែង​តន្ដ្រី​ផ្សេងៗ និង​ចាក់ភ្លេង​រាំ​កម្សាន្ត​ពី Hypelab ទៀតផង។ ចាប់​ពី​ម៉ោង ១រសៀល​ដល់ ១១យប់​នៅ The Factory ផ្លូវ​ជាតិ​លេខ ២។

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទស្សនា​ភាពយន្តថៃ ចុង​សប្ដាហ៍​នេះ​រឿង Khun Phaen Begins នឹង​ចាប់ដាក់​បញ្ចាំង​ ដោយ​ពោរពេញ​ទៅ​ដោយ​ការ​ប្រយុទ្ធកាប់ដាវ និង​ប្រើ​សិល្បសាសន៍​ផ្សេងៗផង​ដែរ។ ចាប់ដាក់​បញ្ចាំង​នៅ​ម៉ោងផ្សេងៗគ្នា​នៅ Major Cineplex by Smart។​

 

ភាពយន្ត​បែប Anime The King’s Avatar: For the Glory ក៏នឹង​ចាប់ចាក់​បញ្ចាំង​ថ្ងៃ​នេះដូច​គ្នា និយាយ​អំពី​អ្នក​កាន់កាប់​បារ​ម្នាក់ បង្កើត​ក្រុម​មួយ​ដើម្បី​ប្រកួត​ប្រជែងកីឡា​បែប អេឡិចត្រូនិក។ ដាក់​បញ្ចាំង​នៅ Legend ទីតាំង​ច្រើនកន្លែង​ទូទាំង​ទីក្រុង។​

 

មាន​អ្វី​សម្រាប់​ការ​ជប់លៀង​ផ្សេងៗ?

 

នៅ The Hangout រាត្រី​នេះ​នឹង​ប្រារព្ធ​កម្មវិធី ​La última fiesta latina de 2019 ដែល​ផ្ដល់​ឲ្យ​នូវ​មេរៀន​រាំ​ចង្វាក់ Salsa ដោយ​ឥតគិត​ថ្លៃ​  Cuervo tequila shots តម្លៃ​២ដុល្លារ​ ការ​សម្ដែង​តន្ដ្រី​បែប គុយបាពី Havana Kings លោក Kayro និង​មាន​ DJs Niko Yu, Indigo ចាក់តន្ដ្រី Latin រាំ​កម្សាន្ត​ផង​ដែរ។ ចូលរួម​ដោយ​សេរី​មុន​ម៉ោង ៨ ប៉ុន្តែ​មាន​តម្លៃ ៣ដុល្លារ​បន្ទាប់​ពី​នោះ។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់ ២ព្រឹក​នៅ The Hangout ផ្លូវ​លេខ ៤៧៦។   

 

Club Love នឹង​មាន​កម្មវិធី​ជប់លៀង​ខួប​គម្រប់​៤ឆ្នាំ​របស់​ពួក​គេ។ មាន​ដាក់​ស្រា Sparkling Wine ឲ្យ​ញ៉ាំ​ ព្រម​ទាំង​មាន​ត្រៀម​ស្ករគ្រាប់ចែក​ឲ្យ​អ្នក​ចូល​រួម ទៀតផង។ អ្វី​ដែល​ពិសេស​នោះ​គឺ​ ប្រសិន​ជា​អ្នក​តែង​ខ្លួន​បាន​ឡូយ​ស្រស់​ស្អាត​តាម Theme ​​“cotton candy pink” អ្នក​នឹង​ទទួល​បាន​រង្វាន់​ពិសេស។ ចាប់​ពី​ម៉ោង ៨យប់ដល់ ៥ទៀប​ភ្លឺ​នៅ Club Love ផ្លូវ​លេខ ២៧៨។

 

ថ្ងៃ​អាទិត្យ

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

Futures Factory នឹង​មាន​កម្មវិធីសម្ដែង​សិល្បៈកំណាព្វ​កាព្យ​ឃ្លោង​និង​ការ​គូរ​គំនូរ​ផ្ទាល់​នៅ​ទីតាំង។ ជាមួយ​នឹង​អ្នក​ចូលរួមខ្មែរ និង​ស្វីស​ អ្នក​ខ្លះ​បាន​ត្រៀមដល់​ទៅ ៣ ថ្ងៃ​មុនឯណោះ​មុន​នឹង​ចូលរួម​កម្មវិធី​នេះ។ ខណៈ​នោះ​ដែរ​អ្នក​ជំនាញ​គំនូរ Kwan នឹង​គូរ​គំនូរ​ផ្ទាល់​នៅ​កន្លែង​នោះ។ ចាប់​ពី​ម៉ោង ៦ ល្ងាច​ត​ទៅនៅ Future Factory ផ្លូវ​លេខ ១៣។  ​

 

មាន​អ្វី​ទៀត?

 

ការ​ដាក់​បង្ហាញ​ម្ដង​ទៀត​នៃ​គម្រោង Girl Empower Talk នឹង​ធ្វើ​ឡើង​នៅ Meta House ជាមួយ​នឹង​តុពិភាក្សា​ពីនារី​កម្ពុជា​វ័យក្មេង​ ពី​ការ​ប្រែប្រួល​ការ​រស់​នៅ​ពីស្រុក​ស្រែ​មក​កាន់​ទីក្រុង​។ នារី​ទាំង​នេះ​នឹង​ចែក​រំលែក​នូវ​ បទពិសោធន៍ពួក​គេ​ ដូច្នេះ​ប្រសិនជា​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​ប្រធាន​បទ ជា​ពិសេស​នារី​ៗ គួរ​តែ​ចូលរួម​ទាំង​អស់​គ្នា។ ចាប់​ពី​ម៉ោង ៣ដល់​៦​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨។​

សម្រាប់​អ្នក​មិនញ៉ាំ​សាច់​នៅ YK Arthouse នឹង​មាន​កម្មវិធី Bong Bonlai ដើម្បី​យក​ថវិការ​បរិច្ចាគ​ទៅដល់​គ្រូ​បង្រៀន​នៅ ទន្លេបាទី​ដែល​កំពុង​ត្រូវ​ការ​ជំនួយ។ តម្លៃ​អាហារ​គឺ​គ្រាន់​តែ ១ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន​ អីចឹង​ចាំ​អង្គាល? ចាប់​ពី​ម៉ោង ១១ព្រឹក​ដល់ ២កន្លះ​រសៀល​នៅ Bong Bonlai ផ្លូវ​លេខ ៨៣០។

 

ចូល​ចិត្ត​នំ​ដូណាត់? នៅ Hard Rock Cafe នឹង​មាន​កម្មវិធី​តុបតែង​នំ Doughnut ដោយ​មាន​ Theme ជារដូវ​កាលគ្រីស្តម៉ាស។ អីចឹង​បើ​ចូល​ចិត្ត​នំដូណាត់ ហើយ​នឹង​ការ​តុបតែង​ផ្សេងៗ បែប Creative ចូលរួម​ទាំង​អស់​គ្នា។ ចាប់​ពី​ម៉ោង ១១ ព្រឹក​ដល់ ៣ រសៀល​នៅ Hard Rock Cafe ផ្លូវ​ ១០២។ 

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

នៅ The Factory នឹង​មាន​ដាក់​បញ្ចាំង​រឿង ​Life is Beautiful ដែល​ជា​ស្នាដៃ​របស់​លោក Roberto Benigni និយាយ​អំពី​រឿង​រ៉ាវ​ស្នេហា​ និង​ ឧបសគ្គរវាង​ឪពុក​និង​កូន​ក្នុង​រដូវ​កាល​​​សង្គ្រាម។ ដើម្បី​ការ​ពារ​កូន​ខ្លួន​ឪពុក​សញ្ជាតិ​ ជ្វីប អ៊ីតាលី រូបនេះ​ព្យាយាម​កុហក​កូន​ថា​ជម្រំ​ផ្សេងៗសម្រាប់​ដាក់​អ្នកទោស​គឺមិន​មែន​ជា​ការ​ពិត​ទេ។ ចាប់​ពី​ម៉ោង ៣ដល់ ៥កន្លះ​នៅ The Factory ផ្លូវ​ជាតិ​លេខ ២៕​​

 

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top