ត្រៀមខ្លួនសម្រាប់ចុងសប្ដាហ៍ហើយឬនៅ?
ឥឡូវនេះគឺជាពេលដែលអ្នកគិតគូរគម្រោងឲ្យហើយ សម្រាប់ចុងសប្ដាហ៍នេះគឺពោរពេញទៅដោយកម្មវិធីតន្ដ្រីជាច្រើនមុខតែម្ដង។ នេះជាអ្វីៗដែលអ្នកអាចចូលរួម…
ថ្ងៃសុក្រ
តន្ដ្រី
The Boxchord នឹងសម្ដែងតន្ដ្រីបែប Acoustic នៃបណ្ដាបទចម្រៀងពីរោះល្បីៗ មិនថាជាតន្ដ្រីចង្វាក់ Folk, រ៉ុក, Punk ឬ RnB ព្រមទាំងចម្រៀងនិពន្ធផ្ទាល់របស់ពួកគេផងដែរ។ តន្ដ្រីពួកគេគឺមានស្ទីលបែបសប្បាយៗ ធ្វើឲ្យអ្នកទស្សនាអារម្មណ៍ល្អ។
ចាប់ពីម៉ោង៧យប់នៅ Banana Leaf វិថីនរោត្តម
Mirasol and Stan ត្រលប់មក Alchemy រាត្រីនេះ ដោយតារាចម្រៀង Mirasol Aguila និងដៃហ្គីតា Stan Paleco សម្ដែងតន្ដ្រីពីចង្វាក់ RnB ក៏ដូចជាចង្វាក់ Hip Hop និង Soul ជាដើម។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ១២៣
សម្រាប់កម្មវិធីនៅ Green Pepper ថ្ងៃសុក្រនេះ Intan Andriana នឹងនាំយកនូវការប្រគំតន្ដ្រី “Just Take Five” ពិសេសសម្រាប់អ្នកចូលចិត្តតន្ដ្រីចង្វាក់ហ្សាស។ សម្ដែងលើឆាកគឺ Intan ជាអ្នកចាត់ចែងខាងព្យ៉ាណូ, Andrey ខាងបាស, Euan ខាងហ្សាក់ហ្សូហ្វូននិង Funky ខាងស្គរ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
Red Bar សម្រាប់ល្ងាចថ្ងៃសុក្រនេះនឹងមានតន្ដ្រីបែប Indie Rock និង Reggae លេងកំដរដោយ Saska Chewan (សមាជិកក្រុម 99 Boyz) ពិសេសសម្រាប់អ្នកលំហែរអារម្មណ៍ពេលល្ងាចដោយភេសជ្ជៈញ៉ាំកំដរ។
ចាប់ពីម៉ោង៨យប់នៅ Red Bar ផ្លូវលេខ ៣០៨
ផ្ដោតអារម្មណ៍នឹងចង្វាក់តន្ដ្រីជាមួយ Kairon and Lis ពីក្រុមហ្សាសល្បីឈ្មោះប្រចាំក្រុមចម្រៀង Havana Kings ដែលពួកគេនឹងសម្ដែងតន្ដ្រីបែប Reggae នៅ One Love Reggae Rooftop។
ចាប់ពីម៉ោង៨យប់នៅ One Love Reggae Rooftop ផ្លូវលេខ ១៧២
អ្នកនិពន្ធតន្ដ្រីនិងតារាចម្រៀង Gareth Bawden នឹងបង្ហាញខ្លួនលើកដំបូងជាមួយហ្គីតានៅក្នុងកម្មវិធី Oscar’s Acoustic Night រាត្រីនេះដោយអមទៅដោយកម្មវិធីពិសេស Happy House ចាប់ពីម៉ោង៨ដល់១០យប់។
ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Oscar’s on the Corner កែងផ្លូវលេខ១៣និង១០៤
សម្រាប់អ្នកចូលចិត្តតន្ដ្រីបែប Authentic ឬ Blue អាចមកចូលរួមទស្សនាការសម្ដែងរបស់ Jeffro and His Chi-Town នៅ Sharky’s ដើម្បីទទួលបានអារម្មណ៍បែបលន្លង់លន្លោចនឹងតន្ដ្រីក៏ដូចជារ៉ូមេនទិកផងដែរ។
ចាប់ពីម៉ោង៩កន្លះយប់នៅ Sharky’s ផ្លូវលេខ ១៣០
រាំកម្សាន្ត
DJ I’m Zeke មកទីក្រុង New York សហរដ្ឋអាមេរិកដែលធ្លាប់ចាក់តន្ដ្រីកម្មវិធីពិសេស Phi Phi to Ibiza នឹងមកចូលខ្លួនចាក់តន្ដ្រីល្ងាចនេះនៅ Duplex ដោយរំពឹងថានឹងមានអ្នកចូលរួមច្រើន ដោយគួរតែកក់កន្លែងអង្គុយទុកជាមុន ប៉ុន្តែប្រសិនជាអ្នកចូលរួមតើអ្នកនឹងអង្គុយមើលឬក៏ឡើងរាំកម្សាន្ត?
ចាប់ពីម៉ោង៩យប់នៅ Duplex Belgian Tavern ផ្លូវលេខ ២៧៨
សម្រាប់អ្នកចូលចិត្តតន្ដ្រីបែប House និង Techno Beats កុំភ្លេចចូលរួមកម្មវិធីរាំកម្សាន្តដោយចាក់តន្ដ្រីដោយ Shadows of Space នៅ Meta House។ លោកនឹងចូលរួមប្ដូរវេនចាក់តន្ដ្រីដោយ DJs Jason Le និង Nick E. Meta។
ចាប់ពីម៉ោង៩យប់នៅ Meta House ផ្លូវលេខ ១៧៨
ភាពយន្ត
ហេតុអ្វីបានជាតន្ដ្រីចង្វាក់ Punk ចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាបានកាលពីទស្សវត្សទី៩០ ខណៈដែលប្រទេសនេះបានបិទជិតពីទំនាក់ទំនងផ្សេងៗទាំងស្រុងពីពិភពលោក។ ស្របពេលនេះដែរ អ្វីៗផ្សេងទៀតនៅតែអាចរកផ្លូវចូលមកកាន់ប្រទេសនោះបាន ក្នុងនោះគឺមានកាស្សែតតន្ដ្រីចម្រៀងខុសច្បាប់ជាដើម។ ហេតុដូច្នេះហើយស្រាប់តែតន្ដ្រីចង្វាក់ Punk ត្រូវទទួលបានការចាប់ពីអារម្មណ៍ខ្លាំងពីតន្ដ្រីករក្នុងស្រុក ហើយចាប់សម្ដែងលាក់ៗជាលក្ខណៈ Underground នេះជាខ្លឹមសារពីក្នុងរឿងឯកសារ Yangon Calling។
ចាប់ដាក់បញ្ចាំងនៅ Meta House ចាប់ពីម៉ោង ៧យប់ ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៧៨
ថ្ងៃសៅរ័៍
តន្ដ្រី
ទីតាំងថ្មីនៅទីក្រុងទើបតែមានកម្មវិធីជប់លៀងបើកសម្ពោធដំបូង រាត្រីថ្ងៃសៅរ៍នេះគឺ Lost in Phnom Penh ដែលនឹងមានការសម្ដែងពី សិល្បករមកពីផលិតកម្ម “La Cima Cartel“ ដូចជា YCN RAKHIE, MEEZY នឹង ALLERGY ព្រមទាំង DJ MASH-K ផងដែរ។
ចាប់ពីម៉ោង៦ល្ងាចដល់ពាក់កណ្ដាលអាធ្រាត្រនៅ Lost in Phnom Penh ផ្លូវលេខ ១៤៣
សម្រាប់តន្ដ្រីកំដរអារម្មណ៍មុនពេលល្ងាចថ្ងៃលិច នៅសណ្ឋាគារ Penh House ថ្ងៃសៅរ៍នេះ Rhiannon Johnson នឹងមានកម្មវិធីសម្ដែងតន្ដ្រី Soul Pilots។ ក្រុមតន្ដ្រីត្រូវបានគេកត់សម្គាល់ដោយសារសមត្ថភាពសម្ដែងតន្ដ្រីបែប Soul និងហ្សាសរបស់ពួកគេ។ ភោជនីយដ្ឋាន Fat Passion នឹងចូលខ្លួនដើម្បីបម្រើអាហារផងដែរ ព្រមទាំងអាងហែងទឹកបើកឲ្យប្រើប្រាស់សម្រាប់អ្នកចូលរួមគ្រប់គ្នា។ សំបុត្រចូលរួមមានតម្លៃ១០ដុល្លារសម្រាប់ការទិញទុកមុននិង ១៥ដុល្លារសម្រាប់អ្នកទិញសំបុត្រនៅទីតាំងផ្ទាល់តែម្ដង ដោយអាចប្ដូរយកស្រាក្រឡុកមួយកែវដោយឥតគិតថ្លៃផងដែរ។
ចាប់ពីម៉ោង៥កន្លះដល់១០កន្លះនៅ Penh House and Jungle Addition Hotel ផ្លូវលេខ ២៤០
ក្រុមចម្រៀងថ្មីទើបតែបង្ហាញខ្លួន The Funboy Three នឹងចាប់ផ្ដើមសម្ដែងលើកដំបូងនៅ The Box Office ល្ងាចថ្ងៃសៅរ៍នេះ ដោយសមាជិកបីរូបនេះ មានដូចជា Cruztian Velayo, Devid Bell និង Hugo St. Leger។ ពួកគេនឹងនាំយកការប៉ិនប្រសព្វខាងតន្ដ្រីរបស់ពួកគេមកកំដរអារម្មណ៍អ្នក ធានាថានឹងមិនខកបំណង។
ចាប់ពីម៉ោង៦ល្ងាចដល់១១យប់នៅ The Box Office ផ្លូវលេខ ២៤៤
សម្រាប់រាត្រីនេះដែរនឹងមានការសម្ដែងតន្ដ្រីបែប Latin ដល់ទៅពីរកន្លែងឯណោះ។ នៅម៉ោង៧ល្ងាចនៅ Hops នឹងមានការសម្ដែងតន្ដ្រីបែប La Fiesta de Felito ពី Cuba Son, Dj Adrián, Felito El Moreno and 12me។ ក្នុងឱកាសនេះដែរភោជនីយដ្ឋានបែបអាល្លឺម៉ង់នេះនឹងមានបម្រើអាហារបែបគុយបារនិងស្រាក្រឡុក។ ចាប់ពីម៉ោង៧ល្ងាចនៅ Hopes Beer Garden ផ្លូវលេខ ២២៨។ នៅឯ Ítacate Mexican Restaurant ក៏នឹងមានការសម្ដែងតន្ដ្រីពី Mayimbe ដែលអាចឲ្យអ្នករាំកម្សាន្តយ៉ាងសប្បាយរីករាយ ព្រមទាំងអមទៅដោយអាហារបែបមិចស៊ិកកូពិសេសៗត្រៀមនៅទីនោះផងដែរ។
ចាប់ពីម៉ោង៨យប់នៅ Ítacate Mexican Restaurant ផ្លូវលេខ ៣០២
អ្នកចម្រៀងសញ្ជាតិអង់គ្លេស Joe Wrigley នឹងចែករំលែកនៃក្ដីស្រលាញ់របស់លោកចំពោះតន្ដ្រីបែប Old School អាមេរិខាណា តន្ដ្រីបែប Folk និង Country សម្រាប់ការសម្ដែងនៅ ទីធ្លារសួនច្បារ Beer Garden Botanico។
ចាប់ពីម៉ោង៧ល្ងាចតទៅនៅ Botanico Wine and Beer Garden ផ្លូវលេខ ២៩
Dennis and Kim ចូលរួមជាមួយ G ផងដែរនោះ នឹងនាំយកនូវអារម្មណ៍ពិសេសមកកាន់ Alchemy ដោយ Dennis ជាអ្នកច្រៀងគោល, Kim ចូលរួមច្រៀងផងដែរនិងលេងហ្គីតា ខណៈដែល G ជាអ្នករៀបរៀង Melody ក៏ដូចជាលេងបទភ្លេងពី Keyboard ផងដែរ។ ពួកគេនឹងសម្ដែងតន្ដ្រី Covers សម្រាប់ចម្រៀងប៉ុបល្បីៗ ដោយខាងភោជនីយដ្ឋានក៏នឹងមាន Menu ពិសេសៗត្រៀមកម្មវិធីនេះ ផងដែរ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
ក្រុមតន្ដ្រីបែបឥណ្ឌា Prerna ក៏មានសមាជិកក្រុមទីបីពិសេសម្រាប់ការសម្ដែងរាត្រីនេះនៅ Meta House ដោយ Verča Janouchová ជាអ្នកលេង Sax, Verča ចូលរួមសមាជិកក្រុម Thomas Hommeyer សម្រាប់ឧបករណ៍ភ្លេង Sitar និង Pervez Gulzar ផ្ដោតសំខាន់ទៅលើ Tabla សម្រាប់ការសម្ដែងលើកនេះ។
ចាប់ពីម៉ោង៨យប់នៅ Meta House ផ្លូវលេខ ១៧៨
ដៃគូរចម្រៀង Mary and Danny នឹងសម្ដែងតន្ដ្រីពិសេសៗសម្រាប់ទីតាំងបារថ្មីនៅម្ដុំទួលស្លែង ដែលតម្លៃភេសជ្ជៈគឺថោក ហើយម្ចាស់បារគឺរួសរាយរាក់ទាក់។
ចាប់ពីម៉ោង៩ល្ងាចនៅ Boran House ផ្លូវលេខ ៣១០
សម្រាប់ល្ងាចនេះផងដែរ ក៏នឹងមានការសម្ដែងយ៉ាងពិសេសពីក្រុមចម្រៀង Sam & The Unbreakables ដោយចូលរួមសម្ដែងដោយ Blood Bricks and Zilent ផងដែរ។ រំពឹងទុកនូវការទស្សនាតន្ដ្រីបែប Heavy Set ពីពួកគេ។
ចាប់ពីម៉ោង៩យប់នៅ Cloud ផ្លូវលេខ ៩។
រាំកម្សាន្ត
យប់នេះផងដែរក៏មានការចាក់តន្ដ្រីចង្វាក់ ឌីស្កូរាំកម្សាន្តដល់ទៅពីរកន្លែងឯណោះគឺ Hard Rock Cafe នឹងមានក្រុមចម្រៀងមួយជាមួយនឹងឌីជេពីររូបចូលខ្លួនកំដរក្នុងកម្មវិធី all-night disco fest។ កម្មវិធីនេះអាចចូលរួមដោយសេរី ដោយធ្វើឡើងរហូតដល់យប់ជ្រៅ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Hard Rock Cafe ផ្លូវលេខ ១០២
Bouchon ស្នើរឲ្យអ្នកចូលរួមកម្មវិធីដោយស្លៀកឈុតបែប Vintage “ខោពណ៌ទឹកក្រូច” ដើម្បីចូលរួមកម្មវិធី disco funk ។
ចាប់ពីម៉ោង៨យប់នៅ Bouchon Wine Bar ផ្លូវលេខ ១៧៤
បើអ្នកចូលចិត្តតន្ដ្រីបែប salsa កុំបារម្ភ Azure នឹងមានត្រៀមពិសេសសម្រាប់អ្នក ដោយដាក់បញ្ចូលនូវ Playlist ពិសេសដើម្បីឲ្យអ្នកចូលរួមនៅទីនោះមានឱកាសរាំកម្សាន្ត។ ក្នុងនោះក៏មានដាក់លក់ស្រាក្រឡុកឆ្ងាញ់ៗផងដែរ។
ចាប់ពីម៉ោង៨យប់នៅ Azure Bar and Grill ផ្លូវលេខ ១២៣
ភាពយន្ត
ខណៈពេលដែលរោងកុនធំៗនៅតែបិទនៅឡើយ ប៉ុន្តែអ្នកអាចទៅចូលរួមកម្មវិធី movie night ឯ Sia Boutique Hostel។ សម្រាប់ពេលនេះយើងមិនដឹងច្បាស់ទេថា គេនឹងដាក់បញ្ចាំងរឿងអ្វី ប៉ុន្តែដោយមានឈ្មោះ “Boutique” ជាមួយបែបនេះសង្ស័យថាភាពយន្តដែលនឹងដាក់បញ្ចាំងប្រាកដជា Classy ដែរហើយ។
ចាប់ពីម៉ោង៧យប់នៅ Sia Boutique Hostel ផ្លូវលេខ ១៧៤។
មានអ្វីទៀត?
អ្នកជំនាញខាងត្បូងនិងគ្រឿងអលង្ការ Alice Varini នឹងមានកម្មវិធី Workshops ថ្ងៃនេះអំពី ត្បូងដែលមានប្រភពពីប្រទេសកម្ពុជា។ នាងនឹងបង្ហាញពីប្រភេទត្បូងផ្សេងៗដែលអ្នកអាចស្វែងរកពីខេត្តផ្សេងៗដូចជា មណ្ឌលគិរី, រតនគិរី, តាកែវ, កំពង់ធំ និង ប៉ៃលិនជាដើម។ ដោយមិនចង់ឲ្យមានការរំខានពីកម្មវិធីផ្សេងៗពេលល្ងាច នាងនឹងធ្វើកម្មវិធីនេះឡើងនៅពេលព្រឹកនិងថ្ងៃត្រង់ដោយកំណត់កន្លែងចូលរួមបានតែ៦នាក់តែប៉ុណ្ណោះ។ សំបុត្រចូលរួមគឺមានតម្លៃ ៤៥ដុល្លារ។
ចាប់ពីម៉ោង៩កន្លះព្រឹកដល់ថ្ងៃត្រង់ និងចាប់ពីម៉ោង២រសៀលដល់៤កន្លះល្ងាចនៅ Penh House and Jungle Addition ផ្លូវលេខ ២៤០
សម្រាប់អ្នកដែលមានកូនតូចៗ កុំភ្លេចចូលរួមកម្មវិធីប្ដូរសៀវភៅសម្រាប់ក្មេងៗ children’s book exchange។ ប៉ុន្តែបើសិនជាអ្នកចូលរួមអ្នកត្រូវតែនាំយកនូវសៀវភៅចាស់ៗ ដើម្បីប្ដូរផងដែរ ដោយជាភាសារអ្វីក៏បាន ត្រឹមម៉ោង៦ល្ងាចថ្ងៃសុក្រ។ អីចឹងដល់ព្រឹកថ្ងៃសៅរ៍អ្នកអាចចាប់យកសៀវភៅថ្មីៗតាមចំនួនសៀវភៅដែលអ្នកយកមកដាក់កាលពីថ្ងៃសុក្រ។
ចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់នៅ Make It ផ្លូវលេខ ៤៧០
Battambang Blaze គឺជាផលិតផល BBQ Sauce យ៉ាងហិលពិសេសផលិតពីម្ទេសខ្មែរ ហើយនឹងដាក់លក់យ៉ាងពិសេសចុងសប្ដាហ៍នេះនៅ mini market ទីតាំង Farm to Table។ មិនត្រឹមតែដាក់លក់ទឹកជ្រលក់ពិសេសនេះតែមួយមុខនោះទេ នៅទីនោះក៏មានបន្លែនិងសាច់ត្រៀមពិសេសទុកចំអិនឲ្យអ្នកចូលរួមកម្មវិធីញ៉ាំផងដែរ។
ចាប់ពីម៉ោង១០ព្រឹកដល់២រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០
Azure នឹងមានកម្មវិធីលក់ផលិតផលពិសេសៗ Pop-Up Shop ពីបណ្ដារបរជំនួញនិងសហគ្រិនខ្នាតតូច។ ក្នុងនោះក៏មានដាក់ឲ្យគូរ Henna Tattoos នឹង Workshop សម្រាប់សិល្បៈគំនូរដោយឥតគិតថ្លៃ។ ផលិតផលដែលដាក់ចូលរួមក្នុងកម្មវិធីនេះមានដូចជា Bumblebee Cambodia Soap, Mello Linen, Tomoka Cocktail Company, Whipped Bakery, Bodia, Morijana និង Phnom Paint។
ចាប់ពីម៉ោង៣ដល់៧រសៀលនៅ Azure Bar and Grill ផ្លូវលេខ ១២៣
Sra’Art នឹងមានកម្មវិធី art and wine pairing លើកទីពីរ ដោយអ្នកចូលរួមអាចភ្លក់ស្រាក្រហមដល់ទៅ១០ប្រភេទឯណោះ ហើយអ្នកព្រមទាំងអាចបានចូលរួមការដាក់តាំងពិពរណ៌នូវផ្ទាំងសិល្បៈពី KOK ផងដែរ។ ទាំងស្រាក្រហម ការដើរមើលផ្ទាំងគំនូរនិង Tapas គឺមានតម្លៃសរុប២៥ដុល្លារសម្រាប់ម្នាក់។
ចាប់ពីម៉ោង៦ល្ងាចដល់១០យប់នៅ Sra’Art ទីតាំងនៅតាមបណ្ដោយផ្លូវ សុធារស។
ថ្ងៃអាទិត្យ
កម្សាន្តពេលថ្ងៃ
Brass Money ប្រចាំ Bassa Lane នឹងមានកម្មវិធី Sunday Braai (កម្មវិធីបារបេខ្យូរបែបអាហ្វ្រិក) ពេញមួយថ្ងៃ។ ក្នុងនោះនឹងមានសាច់ ស្រាបៀរ ស្រាក្រឡុក និង Shots ជាច្រើនសម្រាប់អ្នកចូលរួម។
ចាប់ពីម៉ោង១១ព្រឹកដល់ ១១និង៤៥នាទីយប់នៅ Brass Monkey បាសាក់ឡេន
រៀនគូរគំនូរខណៈដែលអ្នកអាចញ៉ាំស្រាក្រឡុក នៅទីធ្លាសួនច្បារ គីនីន។ សម្រាប់កម្មវិធី Paint N’ Sip ពិសេសដោយមានគ្រូគំនូរបង្ហាត់បង្រៀនផងដែរពី Yamada School។ តម្លៃចូលរួមកម្មវិធីនេះគឺ ៣០ដុល្លារ ដោយមានការបង្ហាត់បង្រៀនផ្សេងៗព្រមទាំងឧបករណ៍ត្រូវការសម្រាប់គូរគំនូរផងដែរ។
ចាប់ពីម៉ោង២ទៅ៤កន្លះរសៀលនៅ Kinin ផ្លូវលេខ ១២៣
