Connect with us

ថ្ងៃចុង​សប្ដាហ៍​ចុង​ក្រោយ ឱកាស​ដើរលេង​ក៏ចុង​ក្រោយ

មគ្គទេស​ចុង​សប្ដាហ៍

ថ្ងៃចុង​សប្ដាហ៍​ចុង​ក្រោយ ឱកាស​ដើរលេង​ក៏ចុង​ក្រោយ

ថ្ងៃចុង​សប្ដាហ៍​ចុង​ក្រោយ ឱកាស​ដើរលេង​ក៏ចុង​ក្រោយ

សម្រាប់​ចុង​សប្ដាហ៍​ចុង​ឆ្នាំ ២០១៩ នេះ​គិ​ត​ហើយ​ឬ​នៅ ថា​គួរ​តែ​ទៅ​ដើរ​លេងឥណា? ចង់​ចំណាយពេល​ពិសេស​ជាមួយ​អ្នក​ណា? អីចឹង​ទីនេះ​មាន​កន្លែង​និង​កម្មវិធី​​ពិសេស​ៗ អ្នក​អាច​ជ្រើស​រើស​បាន

ថ្ងៃសុក្រ

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

Meta House នឹង​មាន​ការ​សម្ដែង​តន្ដ្រី​សម្រាប់​ដាក់​ឲ្យ​ចូលរួម​គ្រប់​គ្នា បូក​បញ្ចូល​កម្មវិធី​ដល់​ទៅ​បី​ឬ​បួន​បញ្ចូល​គ្នា​ឯណោះក្នុង​មួយ​រាត្រី។ ដំបូង​បង្អស់​នឹង​មាន​ការ​សម្ដែង​បែប​តន្ដ្រី​ហ្សាសបែប​បារាំង​ពី​ក្រុម​ NHK Jazz។ បន្ទាប់​នឹង​មាន​ការ​សម្ដែង​ពី​លោក  Notorische Ruhestoerung ជា​តន្ដ្រី​ករ​សញ្ជាតិ​អាល្លឺម៉ង់ ជា​អ្នក​សិល្បៈ​មួយ​រូប​ផ្ដោត​សំខាន់​ទៅ​លើអ្នកប្រទះ​នឹង​ការ​លំបាក​ក្នុង​សង្គម។ បើ​សិន​ជា​អ្នក​គិត​ថា​ការ​សម្ដែង​នេះ​វា​រៀង​ ក្រៀម​ក្រំពេក​ចាំ​បន្តិច​ដល់​ពេល​ ដែល​ DJ ស្រស់​ស្អាត Marie Thach នឹង​ចាប់​ផ្ដើម​ចាក់ភ្លេង​រាំ​កម្សាន្ត។ ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យសិល្បៈ​តាម​រយៈ​ការ​សម្ដែង​ ចម្រៀង​ និង DJ ម៉ារី ធានា​ថា​អ្នក​នឹង​រាំ​លេង​សប្បាយ​កប់​ហ្មង​រាត្រី​នេះ។ ចាប់​ពី​ម៉ោង ៧កន្លះ​​នៅ Meta House ផ្លូវ​លេខ ១៧៨។ ​

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Reggae ដែល​បច្ចុប្បន្ន​នេះ​មិន​សូវ​មាន​ប្រគំច្រើន​​ប៉ុន្មាន​ទេ​នៅ​ ភ្នំពេញ។ បើ​អ្នក​ចូល​ចិត្ត​ កុំភ្លេច​ទៅ​កាន់ Cloud រាត្រី​នេះ​​ដែល DJs ដល់​ទៅ​បី​រូប​នឹង​ផ្លាស់ប្ដូរ​វេន​គ្នា ចាក់​ភ្លេង​រាំកម្សាន្ត។ DJ Papa Dub ជំនាញ​ខាង​តន្ដ្រី​បែប Jamaica, Gorimaa និង Heavy HK Sound មក​ពី​ហុង​កុង។ ចាប់​ពី​ម៉ោង ៨យប់​ដល់​ ១ ទៀបភ្លឺ​នៅ Cloud ផ្លូ​​វ​លេខ ៩។ 

 

ក្រុមច​ម្រៀង​ហ្វីលីពីន The Roots នឹង​ត្រលប់​មក​សម្ដែង​ចុង​សប្ដាហ៍​នេះ សម្រាប់​អ្នក​ចូលចិត្ត​តន្ដ្រី​បែប R&B, Latin, pop និង ចម្រៀងពី​ទសវត្ស​មុនៗ​នៅ Farm to Table។ អ្នក​ចម្រៀង​ពីររូប​នៃក្រុម​នេះ​នឹង​ចូលរួម​សម្ដែង​ដោយ​អ្នក​លេង​ហ្គីតា Arone Silverman ចាប់​ពី​ម៉ោង ៦កន្លះ​ដល់ ៩កន្លះ​នៅ Farm to Table ផ្លូវ​លេខ ៣៦០។

 

Alchemy នឹង​មាន​កម្មវិធី​សម្ដែង​ពី​ក្រុម​ចម្រៀង​ជើង​ចាស់​ប្រចាំភ្នំពេញ​គឺ​ក្រុម The Boxchords។ អីចឹង​ទៅ​កាន់ Alchemy ចាប់​ពី​ម៉ោង ៨ដល់​១១យប់​ដើម្បី​រីករាយ​ នឹង​ការ​សម្ដែង​ទាំង​អស់​គ្នា​ ជាមួយ​នឹ​ង​ភេសជ្ជៈ​ដ៏សម្បូរ​បែប​នៅ​ទី​នោះ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣។

 

សម្រាប់​អ្នកដែល​ចង់​រាំ​កម្សាន្ត​នៅ​ម្ដុំ​បាសាក់​ឡេន កុំ​ភ្លេច​ទៅ​កាន់ Party Patio ដែល​នឹង​មាន​ DJ បារាំង​ពីរ​រូប Toke និង Lateral ចាក់​តន្ដ្រី​បែប Disco, Techno និង​ House ចាប់​ពី​ម៉ោង ៩យប់​នៅ Party Partio ផ្លូវ​លេខ ៣០៨។ 

 

បើ​សិនជា​អ្នកចូល​ចិត្ត​តន្ដ្រី​បែប​រ៉ុក​វិញ អាច​ទៅ​ទស្សនា​ការ​សម្ដែង​របស់​ GC Riders នៅ ​Duplex Belgian Taverne ដែល​ពួក​គេ​នឹង​សម្ដែង​តន្ដ្រី​ស្ទីល​ពី​ក្រុម​ចម្រៀង​រ៉ុកល្បីៗ ដូ​ចជា Led Zeppelin, Judas Priest, Cream, Ozzy Osbourne ជា​ដើម ប៉ុន្តែ​ក្រុម​នេះ​នឹង​ច្រៀង​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួន​ឯង។ ចាប់​ពី​ម៉ោង ៨កន្លះ​យប់​នៅ Duplex Belgian Taverne ផ្លូវ​លេខ ១៧៨។​   

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ឪពុក​​ក្រីក្រម្នាក់​​បាន​ព្យាយាម​បញ្ចុះបញ្ចូល​នា​រី​ស្គាល់​តាម​វីដេអូ​ខេ​ម​អ៊ីនធឺណិត​ម្នាក់​​​រៀប​ការ​ជាមួយ​ខ្លួន។ នេះ​គឺ​ជា​អ្វីកើត​ឡើង​នៅ​ក្នុង​ភាពយន្ត​កំប្លែង​ចិន ចំណង​ជើង​ថា​ My Dear Liar ដែល​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ Legend Cinemas ថ្ងៃ​នេះ។ ភាពយន្ត​នេះ​បញ្ចូល​សម្លេង​ជា​ភាសា​ខ្មែរ​ ដោយ​មិន​មាន​ Subtitle ជា​ភាសាអង់គ្លេស​នោះ​ទេ។ ចាប់​ដាក់​បញ្ចាំង​នៅ​តាម​ម៉ោង​ផ្សេងៗ នៅ​ Legend Cinemas គ្រប់ទីតាំង។ 

 

បើ​សិន​ជា​អ្នក​នៅ​តែ​មាន​អារម្មណ៍​រីករាយ​នឹង​រដូវកាល​​គ្រីស្ដម៉ាស​ អ្នក​អាច​ទៅ​ទស្សនា​ភាពយន្ត Black Christmas ដែល​​ថត​ថ្មី​យកលំនាំ​ពី​ភាពយន្ត​ចំណង​ជើង​ដូច​គ្នា​នេះ បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៧៤។ ភាពយន្ត​នេះ​មាន​លក្ខណៈ​បែប​រន្ធត់ ដោយ​និស្សិត​មួយ​ក្រុម​ត្រូវ​បាន​ជន​ចម្លែក​ម្នាក់​តាម​ដាន ខណៈ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​កម្សាន្ត​សម្រាក​រដូវ​ត្រជាក់។ ចាប់ដាក់​បញ្ចាំង​នៅ​តាម​ម៉ោង​ផ្សេង​គ្នា​ នៅ Major Cineplex គ្រប់ទីតាំង។

 

Cats ក៏ទើបនឹង​ចាប់​ដាក់​បញ្ចាំង​ដូចគ្នា ខណៈ​ដែល​ភាពយន្ត​នេះ​ត្រូវ​បាន​គេ​ Rate ត្រឹម​តែ ២.៦ ប៉ុណ្ណោះ​នៅ​លើ​ IMDB អីចឹង​អ្នក​ខ្លះ​ប្រាកដជា​មិន​ចង់​ទៅ​មើល​ហើយ​ព្រោះ​ខ្លាច​ស្ដាយ​ថវិការ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ ភាពយន្ត​នេះ​បាន​ចូលរួម​សម្ដែង​សុទ្ធ​តែ​ពី​តារា​ល្បីៗ ដូច​ជា Taylor Swift និង Jason Derulo ជាដើម បើ​ចង់​ដឹង​ច្បាស់​ទាល់​តែ​សាក។ 

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

Bassac Lane រាត្រី​នេះ​នឹង​មាន​ការ​សម្ដែង​ពី​ក្រុម​ចម្រៀង​ហ្វីលីពីន The Roots​ ម្ដង​ទៀត។ កាល​ពី​យប់​មិញ​ ពួក​គេ​សម្ដែង​បទ​ចម្រៀង​បែប​មនោសញ្ជេតនា​ ប៉ុន្តែ​រាត្រី​ពួក​គេ​ចូលរួម​សម្ដែង​ជាមួយ​ដៃហ្គីតា Arone Silverman រាំ​កម្សាន្ត​យ៉ាង​សប្បាយ​តែ​ម្ដង។ ចាប់​ពី​ម៉ោង​ ៩យប់​ដល់​ពាក់​កណ្ដាល​អា​ធ្រាត្រ​នៅ Bassac Lane។​

 

តារា​ចម្រៀង​សម្លេង​មាន​ទឹក​ដម​ Lisa Conception នឹង​សម្ដែង​តន្ដ្រី​បែប Acoustic នៅ The K’s ដោយ​ច្រៀង​ចម្រៀង​បែប Covers ជា​ច្រើន​បទ។ នៅ The K’s ផ្លូវ​លេខ ២០៨ ចាប់​ពីម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ។ 

 

Scott Bywater ជា​អ្នក​ជំនាញ​ក្នុង​ការ​លេង​ហ្គីតា​និង​ជា​អ្នក​ចម្រៀង​ជើស​ចាស់​នៅ​ភ្នំពេញ នឹង​សម្ដែង​ Show ជា​លក្ខណៈ Solo នៅ ​Botanico រាត្រី​នេះ។ លោក​នឹង​សម្ដែង​តន្ដ្រី​បែប Musical Poetry ដែល​លោក​ជា​អ្នក​តែង​និពន្ធ​ដោយ​ខ្លួន​ឯង។ ចាប់​ពី​ម៉ោង ៧ដល់​ ៩កន្លះ​យប់​នៅ Botanico ផ្លូវ​លេខ ២៩។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

សម្រាប់​រាត្រី​នេះ​នឹង​មាន​កម្មវិធី​ជប់លៀង​រាំកម្សាន្ត​ធំៗពីរ ទី​១គឺ​នៅ One Love Reggae Rooftop មាន​កម្មវិធី “Shindig” ចាក់​ចម្រៀង​បែប Disco, Funk, Nu-Disco និង House។ បទ​ភ្លេង​បែប​នេះ​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ នៅ​បណ្ដា​ទីក្រុង​ល្បីៗដូច​ជា London, Sydney, New York និង Ibiza ជា​ដើម​។ តម្លៃ​សំបុត្រ​ចូលរួមគឺ ៤ដុល្លារ​បន្ទាប់​ពី​ម៉ោង ១១យប់​ ប៉ុន្តែ​នឹង​ទទួល​បាន​​ Shot មួយ​ឥតគិត​ថ្លៃ។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ៣ ទៀបភ្លឺ​នៅ One Love Reggae Rooftop ផ្លូវ​លេខ ១៧២។

 

Meta House នឹង​មាន​កម្មវិធី​រាំ​កម្សាន្ត​ម្ដង​ទៀត​យប់​នេះ។ សម្រាប់​ DJs ពិសេសថ្ងៃសៅរ៍​អ្នកនឹង​ជួប​ជាមួយ DJ Batu មក​ពី​ទួកគី​ និង DJ Nick E មក​ពី​អាល្លឺម៉ង់។ កម្មវិធី​នេះឈ្មោះ​ថា Saturday Emergency កម្មវិធី​នេះ​ពិសេស​តែ​ម្ដង​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រីបែប តិចណូ។ ចាប់​ពី​ម៉ោង​ ៩យប់​ដល់​ ២ ទៀបភ្លឺ​​នៅ Meta House ផ្លូវ​លេខ ១៧៨។ 

 

DJ Saint Vincent នឹង​ចាក់ភ្លេង​បែប NeuDrop សម្រាប់កម្មវិធី​រាំ​កម្សាន្ត​ Psynovation នៅ ​Party Patio ជា​លើក​ទី​១។ ចូលរួម​ជាមួយ​លោក​គឺ DJ Dalah ដែលនឹង​ចាក់ភ្លេង​បែប Electronic, House, Techno និង Tech House ចូលរួម​ដោយ​សេរី។ ចាប់​ពី​ម៉ោង ៩យប់​ដល់ ១ ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។

 

មានអ្វី​ទៀត?

 

បើ​សិនជា​ចង់​ចំណាយ​ពេល​វេលា​ ចូល​រួម​កម្មវិធី​បែប​សិល្បៈ​ទៅ​កាន់ Sa Sa Art Projects ដើម្បី​ចូលរួមកម្មវិធី​ បើកស្ទូឌីយោ ជាមួយសិល្បករ អូភូហ្គូ មេនសា។ អ្វី​ដែល​ផ្ដោត​សំខាន់​សម្រាប់​កម្មវិធី​នេះ​គឺ មួក​ឬ​ប្រដាប់​ពាក់​រុំ​លើ​ក្បាល​។ បើ​ចង់​ដឹង​ច្បាស់​មក​កាន់ Sa Sa Art ចាប់​ពី​ម៉ោង ២​រសៀល​ដល់​ ៨យប់ទីតាំងនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៥០។  

 

កម្មវិធី​លេង​ល្បែង​កម្សាន្ត​បែប Retro Game នឹង​ត្រលប់​មក​វិញ​នៅ Cloud រាត្រី​នេះ។ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដើរ​លេង​នៅ​តាម​ម្ដុំ​បាសាក់ឡេន អ្នក​មក​ចូលរួម​លេង​ជាមួយ​គ្នា ដោយ​មាន​ប្រដាប់​ប្រដារ​លេង​ល្បែង​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង។ បើ​សិន​ជា​ចង់​លេង​ Mario Kart ឬ​ក៏ Street Fighter កុំភ្លេច​ទៅ​កាន់​ Cloud ដោយ​មាន​ដាក់​លក់​ Kampot Cider និង Punch តម្លៃ​២ដុល្លារ​និង ស្រាបៀរកំប៉ុងតម្លៃ​តែ​១ដុល្លារ។ ចាប់​ពី​ម៉ោង ៨យប់​ដល់ ១ ទៀប​ភ្លឺ​នៅ Cloud ផ្លូវ​លេខ ៩។​​​ 

 

បើ​សិន​ជា​អ្នក​ចង់​រាំ​ Salsa វិញ​​ ទៅ​កាន់​ Duplex Belgian Taverne ដើម្បី​ចូល​រួ​ម​រាំ​កម្សាន្ត​ជាមួយ​គ្នា។ ល្អ​បំផុត​សម្រាប់​អ្នក​មក​ទី​ក្រុង​ផ្សេង ហើយ​មិន​ដឹង​ថា​ជា​រក​កន្លែង​រាំ​បាន​ អីចឹង​ Duplex ប្រាកដ​ជា​ល្អ។ ចាប់​ពី​ម៉ោង ៧យប់​ដល់ ១ ទៀបភ្លឺ​​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨។

 

មាន​អ្វី​ដាក់​បញ្ចាំង?

នៅ​ The Flicks នឹង​ដាក់​បញ្ចាំង​ភាព​យន្ត​ចំនាស់​លក្ខណៈអង់គ្លេស​​អាមេរិក ​Chitty Chitty Bang Bang ជា​ភាពយន្ត​បែប​ផ្សង​ព្រេង​សម្រាប់កុមារ។ សរសេរប៉ារ៉ូល​​ដោយ​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ Roald Daul នឹង​ ​ដឹក​នាំ​រឿង​ដោយ​លោក Ken Hughes ព្រម​ទាំង​សម្ដែង​ដោយ Dick Van Dyke ភាពយន្ត​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្លែក​អារម្មណ៍។ ចាប់​ពី​ម៉ោង ២កន្លះ​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥។  

 

ថ្ងៃ​អាទិត្យ

 

មាន​អ្វី​ទៀត?

 

Model of Impact នឹង​មាន​កម្មវិធី​ពិសេស​មួយ​សម្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ ខាង​ចំណេះ​ដឹង​និង​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ជំនួញ​។ កម្មវិធី​នេះ​នឹង​ផ្ដោ​ត​សំខាន់​ទៅ​លើ​ការ​បំបាត់​ភាពក្រីក្រ សុខ​មាលភាព និង​ ការ​ញ៉ាំ​អាហារ​ស្អាត​ ទឹក​ស្អាត​និង​អនាម័យ​ជា​ដើម។ ចាប់​ពី​ម៉ោង ៤ទៅ ៧ល្ងាច​នៅ Imapct Hub ផ្លូវលេខ ៣០៦។​​​

 

សម្រាប់កម្មវិធី​ផ្សេង​ៗទៀត​នៅ​ថ្ងៃ​អាទិត្យ​ត្រៀម​ថ្ងៃ​ឆ្លង​ឆ្នាំ អ្នក​អាច​ទៅ​កាន់ Hard Rock Cafe ដែល​ក្មេង​ៗអាច​ញ៉ាំ​អាហារ​ដោយ​សេរី អាយុ​ត្រឹម​១១ចុះ។ អ្នក​ដែល​មាន​កូន​អាច​ទៅ​ចូលរួម​កម្មវិធី​នេះ ដោយ​មាន​អាហារ​ត្រៀម​ពិសេស​សម្រាប់​ឪពុក​ម្ដាយ​ក្មេង​ផង​ដែរ។ ចាប់ពី​ម៉ោង ១១ព្រឹក​ដល់ ៥ល្ងាចនៅ Hard Rock Cafe ផ្លូ​វ​លេខ ១០២។ Duplex Grand Cafe នឹង​មាន​កម្មវិធី​ញ៉ាំ​អាហារ​បុហ្វេ​ ក្នុង​តម្លៃ​តែ​១២ដុល្លារ​អ្នក​អាច​ញ៉ាំ​សាច់​បាន​តាម​ចិត្ត។ ចាប់​ពី​ម៉ោង ១២ដល់​៤រសៀល​នៅ Duplex Grand Cafe ផែស៊ីសុវត្ថិ។ Living Room នៅ Roswood នឹង​មា​ន​កម្មវិធី​ញ៉ាំអាហារ​បុហ្វេ​ដូ​ច​គ្នា ប៉ុន្តែ​មាន​តម្លៃ​ថ្លៃ​បន្តិច​គឺ ៣៤ដុល្លារ។ CUTS ក៏មាន​កម្មវិធី​ញ៉ាំ​ Oyster ស្រាសាំប៉ាញ​ដោយ​សេរី ក្នុង​តម្លៃ ៤៥ ទៅ ៩៥​ដុល្លារ​គិតតាម​ប្រភេទ​ស្រា។ ចាប់​ពី​ម៉ោង ៦ដល់​១០កន្លះ​នៅ Rosewood ភ្នំពេញ​អាគារ​វឌ្ឍនៈ។ 

 

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

នៅ The Flicks នឹង​មាន​ការ​ដាក់​បញ្ចាំង​រឿង The Two Popes ចូលរួម​សម្ដែងដោយ​តារា​សម្ដែង​ល្បី ​Anthony Hopkins។ សាច់​រឿង​នេះ​នឹង​បង្ហាញ​ពី រឿងរ៉ាវ​ផ្សេង​ៗពាក់ព័ន្ធ​​នឹង Pope Benedict XVI អ្នក​កំពូលកាន់​គ្រីស្ត​បែប Roman Catholic បញ្ហា​ផ្សេង​ៗកើត​ឡើង​មុន​ពេល​លោក​ផ្ទេរ​ដំណែង​នេះ​ទៅ​កាន់ អ្នក​ដឹក​នាំ​បច្ចុប្បន្ន​Pope Francis។ ចាប់​ពី​ម៉ោង ៨យប់​នៅ The Flicks ផ្លូវ​លេខ ៩៥៊។ ​

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top