ថ្ងៃសម្រាកចុងសប្ដាហ៍មកដល់ទៀតហើយ!!!
ចុងសប្ដាហ៍នេះ អ្នកអាចចូលរួមកម្មវិធីពិសេសៗជាច្រើន មិនថាជាសិល្បៈ ភេសជ្ជៈ និង រាំកម្សាន្តជាដើម… តោះអីចឹងអ៊ុតមើលបន្តិចមើល៍ថាមានអ្វីពិសេសខ្លះ?!
ថ្ងៃសុក្រ
ភាពយន្ត
ប្រសិនជាអ្នកធ្លាប់ឮឈ្មោះ Greta Thunberg អ្នកប្រាកដជាដឹងហើយថា នាងជាសកម្មជនបរិស្ថានល្បីឈ្មោះមួយរូប ដែលតែងតែធ្វើសកម្មភាពផ្សេងៗក្នុងគោលបំណងបង្ហាញពីសារ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពិភពលោក។ ជុំវិញសកម្មភាពទាំងអស់របស់នាង គឺប្រៀបដូចជាសកម្មជនមួយរូប ធ្វើកិច្ចការយ៉ាងច្រើន ប៉ុន្តែនាងគឺគ្រាន់តែជាក្មេងស្រីមួយរូបតែប៉ុណ្ណោះ។ ចង់ដឹងថាតើកិច្ចការរបស់នាងទាំងនេះ មានឥទ្ធិពលប៉ះពាល់អ្វីខ្លះសម្រាប់ជីវិតឯកជនរបស់នាង។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
តន្ដ្រី
អ្នកតន្ដ្រីករ Mezzo Soprano សញ្ជាតិជប៉ុន Ai Iwasaki និងអ្នកលេងព្យ៉ាណូអ៊ីតាលី Gabriele Faja នឹងផ្ដល់ឲ្យនូវការសម្ដែងមួយ ដកស្រង់ចេញពីអ្នកនិពន្ធបទភ្លេងល្បីឈ្មោះ Francis Poulenc, Ottorino Respighi, Claudio Monteverdi និង Wolfgang Amadeus Mozaet។ សំបុត្រចូលរួមមានតម្លៃ១០ដុល្លារ។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
Farm to Table បាននាំមកវិញនូវកម្មវិធី Friday night acoustic music series រៀងរាល់ថ្ងៃសុក្រ។ សម្រាប់រាត្រីនេះ ការសម្ដែងពីរផ្សេងគ្នានិងប្ដូរវេនគ្នាកំដរអារម្មណ៍អ្នកចូលរួមទស្សនា ដោយអ្នកនិពន្ធតន្ដ្រីនិងចម្រៀងសញ្ជាតិ ស្កុតឡាំង Lewis McTie (ពីក្រុមចម្រៀង Little Thieves) និងតន្ដ្រីករដៃគូរ Kirty and Dave។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០
Jazz and the City រាត្រីនេះនឹងមានការសម្ដែងពី សិល្បៈករតន្ដ្រីដែលសុទ្ធតែមានចម្រៀងនិពន្ធដោយខ្លួនឯង។ Metta Legita (ព្យ៉ាណូនិងច្រៀង), Funky Sueyoshi (លេងស្គរ) និង Andrey Mescheryakov (លេងបាស) នឹងសម្ដែងជាមួយគ្នាពីចម្រៀងដែលនិពន្ធដោយ Metta ក៏ដូចជាតន្ដ្រីផ្សេងៗទៀតនិពន្ធដោយតារាចម្រៀងហ្សាសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
ប្រសិនជាអ្នកមិនធ្លាប់ឮ Ieva ច្រៀងទេ អ្នកគួរតែទៅចូលរួមទស្សនាការសម្ដែងរបស់នាងរាត្រីនេះ។ សម្លេងរបស់នាងគឺពិតជាពីរោះប្លែក ហើយការសម្ដែងនេះចូលរួមដោយតន្ដ្រីករសង្ហាមួយរូបទៀតគឺ Robin ជាអ្នកលេងហ្គីតា។ Ieva & Rob នឹងបន្តការសម្ដែងដោយ K’n’E ជាក្រុមតន្ដ្រីខ្មែរសម្ដែងតន្ដ្រីរ៉ុកខិនរ៉ូល។
ចាប់ពីម៉ោង៩ល្ងាចនៅ Oscars on the Corner ផ្លូវលេខ ១៣
សិល្បៈ
សិល្បៈករដងវិថី The Sokheng អ្នកសិល្បៈសម្ដែង Rachaell Johnson នឹងបង្ហាញពីទេពកោសល្យរបស់ពួកគេ ផ្ទាល់ទៅកាន់អ្នកចូលរួមកម្មវិធីមួយនៅទីធ្លារដំបូលរបស់ Good Times អមទៅដោយតន្ដ្រី។
Burhani, Subspiiker និង DJs បួនរូបទៀតនឹងផ្លាស់វេនគ្នា ចាក់តន្ដ្រីកំដរកម្មវិធីពិសេសមួយនេះ។
ចាប់ពីម៉ោង៦ល្ងាចដល់២ទៀបភ្លឺនៅ Good Times ផ្លូវលេខ ១៧២
Sra’Art ស្វាគមន៍អ្នកមកកាន់កម្មវិធីពិសេសមួយ សម្រាប់អ្នកចូលចិត្តស្រាក្រហមនិងគូរគំនូរ។ កម្មវិធី Sip and Paint បើកឲ្យអ្នកចូលរួមគូរគំនូរនិងញ៉ាំស្រាក្រហមតាមចិត្ត ក្នងតម្លៃតែ២៥ដុល្លារ អ្នកក៏ត្រូវបានផ្ដល់ឲ្យនូវប្រដាប់ប្រដារចាំបាច់សម្រាប់គូរគំនូរផងដែរ។ អ្នកជំនាញខាងគំនូរ Kierstyn នឹងនៅទីនោះដើម្បីផ្ដល់ជាជំនួយដល់អ្នកចូលរួមផងដែរ។
ចាប់ពីម៉ោង៦ដល់៨ល្ងាចនៅ Sra’Art ផ្លូវសុធារស
ល្ខោន
The Nether ត្រលប់មកវិញចុងសប្ដាហ៍នេះនៅ The Box Office ក្នុងលក្ខណៈជា Blackbox Theatre។ សំបុត្រចូលរួមគឺលក់អស់បាត់ទៅហើយ ប៉ុន្តែបើសិនជាអ្នកចង់ទស្សនាខ្លាំង អាចមកដល់ទីតាំងមុនម៉ោងបន្តិចក្រែងលអាចចូលរួមបាន តាមរយៈសំបុត្រលក់នៅទីតាំងក្នុងតម្លៃ៧ដុល្លារ។
ចាប់ពីម៉ោង៧កន្លះនៅ The Box Office ផ្លូវលេខ ២៤៤
មានអ្វីទៀត?
Cloud បានបើកចង្ក្រានខ្លួន ដោយប្រារព្ធកម្មវិធី បុហ្វេអាហារពេលល្ងាច។ ក្នុងតម្លៃតែ៦ដុល្លារអ្នកអាចញ៉ាំអាហារបានតាមចិត្ត ប៉ុន្តែក្នុងតម្លៃ១០ដុល្លារ អ្នកអាចញ៉ាំអាហារបានព្រមទាំងភេសជ្ជៈឥតកំណត់ផងដែរ។
ចាប់ពីម៉ោង៦ដល់៩ល្ងាចនៅ Cloud ផ្លូវលេខ ៩
Tomoka Cocktail Company នឹងមានកម្មវិធីជប់លៀងបែប House Party ដោយជ្រើសរើសយកភេសជ្ជៈដែលធ្លាប់តែល្បី ក្នុងទសវត្សឆ្នាំ ១៩៧០ ប៉ុន្តែក៏ធ្វើឡើងច្នៃតាមរបៀបថ្មីផងដែរ។
ចាប់ពីម៉ោង៦ល្ងាចនៅ Tomoka Cocktail Company ផ្លូវលេខ ៧៥
ថ្ងៃសៅរ៍
ភាពយន្ត
ភាពយន្តឯកសារទើបតែបញ្ចេញថ្មី The Story of Plastic បង្ហាញពីផងប៉ះពាល់គួរឲ្យភ្ញាក់ផ្អើលមួយ ពីការប្រើប្រាស់ផ្លាស្ទិក។ The Flicks នឹងយករឿងបញ្ចេញឆ្នាំ ២០១៩ នេះមកដាក់បញ្ចាំងដោយបញ្ចូលសម្លេងជាភាសាខ្មែរ។ ការដាក់បញ្ចាំងនេះរៀបចំដោយ Only One Planet Cambodia។
ចាប់ពីម៉ោង២កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ដឹងហើយថាលោក J.R.R. Tolkien គឺជាអ្នកនិពន្ធល្បីឈ្មោះមួយរូប ដែលមានស្នាដៃនិពន្ធរឿង Lord of the Rings ដល់ទៅបីវគ្គ។ ក្នុងរឿង Tolkien នឹងនិយាយរៀបរាប់ពីជីវិតរបស់អ្នកនិពន្ធ មុនពេលសង្គ្រាមលោកលើកទី១ ជុំវិញគ្រួសារ មិត្តភក្តិជាដើម។
ចាប់ពីម៉ោង៨ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
តន្ដ្រី
Marianna and Joe នឹងសម្ដែងចម្រៀងពីសម័យមុនសង្គ្រាមស៊ីវិលនៅអាមេរិក លក្ខណៈជាអាមេរិកក្លាស៊ីក។ ការសម្ដែងបែប Acoustic នេះនឹងធ្វើឡើងនៅក្រោមភ្លើងពណ៌សួនច្បារបារ Botanico។
ចាប់ពីម៉ោង៧ល្ងាចនៅ Botanico Wine and Beer Garden ផ្លូវលេខ ២៩
“Soft Music for Hard Times” ធានាថានឹងធ្វើឲ្យថ្ងៃសម្រាកចុងសប្ដាហ៍របស់អ្នក ដំណើរការយ៉ាងរលូន។ ជាមួយនឹងតន្ដ្រីពីអ្នកលេង សេឡូ Clara ព្រមទាំងអ្នកលេង Bassoonist ពី Michele ពួកគេនឹងលេងតន្ដ្រីបែប ក្លាស៊ីក (Mozart និង Haydn) នៅភោជនីយដ្ឋាន Green Pepper កំដរអ្នកចូលរួមខណៈពេលញ៉ាំអាហារនិងភេសជ្ជៈផ្សេងៗ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
Ai Sha និង David មកពីក្រុមចម្រៀងខ្មែរ រន្តំ នឹងសម្ដែងជាមួយគ្នារាត្រីនេះនៅសួនច្បារខាងក្រោយ Cloud។ DNA នឹងនាំយកតន្ដ្រីបែប Acoustic សម្រាប់ចម្រៀង Covers ខ្មែរនិងអង់គ្លេស។
ចាប់ពីម៉ោង៨ល្ងាចនៅ Cloud ផ្លូវលេខ ៩
ក្រុមចម្រៀងចង្វាក់ Soul The Blue Souls នឹងសម្ដែងលើឆាក Oscars on the Corner រាត្រីនេះមុននឹងការសម្ដែងពីក្រុម K’n’E។
ចាប់ពីម៉ោង៩ល្ងាចនៅ Oscars on the Corner ផ្លូវលេខ ១៣
រាំកម្សាន្ត
DJ Mariah I Don’t F#@king Carey នាំយកតន្ដ្រីពី Backstreet Boys និង Spice Girls មកកាន់កម្មវិធី Guilty Pleasure Party លើកទីបី។ កម្មវិធីរាំកម្សាន្តនេះនឹងលើកយកតន្ដ្រីពីទសវត្សទី៨០និង៩០ មកជូនអ្នកចូលរួមរាំកម្សាន្ត។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
មានអ្វីទៀត?
សម្រាប់អ្នកចូលចិត្តខ្លាំឃ្មុំ នេះគឺជាឱកាសល្អ The Sun and Moon bear rescue ស្វែងរក អ្នកស្ម័ក្សចិត្តសម្រាប់ចុងសប្ដាហ៍នេះ ដើម្បីបម្រើការនៅកន្លែងសង្គ្រោះខ្លាឃ្មុំ។ ដោយសារតែឆ្នាំនេះជួបប្រទះនឹងគ្រោះទុរភិក្សពាក់ព័ន្ធជម្ងឺឆ្លងកូរ៉ូណា ហេតុដូច្នេះហើយទើបពួកគេ មិនបានទទួលអ្នកស្ម័ក្សចិត្តផ្សេងៗដូចរាល់ដង។
ចាប់ពីម៉ោង៧ព្រឹកដល់៥ល្ងាចនៅ ភ្នំតាម៉ៅ
ថ្ងៃអាទិត្យ
ភាពយន្ត
“Internet addiction” ត្រូវបានប្រើប្រាស់ជា ការការពារស្របច្បាប់ពាក់ព័ន្ធនឹងជម្ងឺផ្លូវចិត្ត ជាលើកទី១កាលពីឆ្នាំ ២០១០ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ គូស្នេហ៍វ័យក្មេងមួយគូ បានចំណាយពេលច្រើនពេកនៅលើអ៊ីនធឺណិត តាមរយៈកម្មវិធីហ្គេមអនឡាញមួយ ក្នុងគោលបំណងចិញ្ចឹមកូននៅក្នុងអ៊ីនធឺណិត ខណៈពេលដែលកូនពិតប្រាកដរបស់ពួកគេបានបាត់បង់ជីវិត។ Love Child និយាយអំពីរឿងរ៉ាវនេះ ក៏ដូចជារឿងរ៉ាវមនុស្សខ្លះទៀតដែលព្យាយាមគេចវេសពីការពិត។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
មានអ្វីទៀត?
ចូលចិត្ត Bloody Mary? ចូលរួមកម្មវិធី Bloody Mary with Seekers Spirits បើសិនជាអ្នកចូលចិត្ត ភេសជ្ជៈឆ្ងាញ់ និងអាហារសម្រន់ពិសេសៗ។ មិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចចំណាយពេលថ្ងៃអាទិត្យ ជាមួយនឹងអាងហែលទឹកពិសេសនៅ Penh House អមដោយតន្ដ្រីកំដរ។
ចាប់ពីម៉ោង១១ព្រឹកដល់២កន្លះរសៀលនៅ Penh House ផ្លូវលេខ ២៤០
Dorsu គឺជាក្រុមហ៊ុនហ្វេសិនបែប Ethical មួយនៅកម្ពុជាផលិតក្រណាតទន់ និងថែរក្សាបរិស្ថាន។ សម្រាប់កម្មវិធីថ្ងៃអាទិត្យនេះ ពួកគេនឹងមានដាក់តាំងលក់ផលិតផល ក៏ដូចជាអមដោយតន្ដ្រីពី DJ Swizzle Stix និងភេសជ្ជៈ Pimm’s Cocktail Jug ក្នុងតម្លៃ១០ដុល្លារពេញមួយថ្ងៃ។
ចាប់ពីម៉ោង២រសៀលនៅ Sundown Social Club ផ្លវលេខ ៤៤០
