Connect with us

ទីបំផុត​ចុងសប្ដាហ៍​មក​ដល់​ហើយ

មគ្គទេស​ចុង​សប្ដាហ៍

ទីបំផុត​ចុងសប្ដាហ៍​មក​ដល់​ហើយ

ទីបំផុត​ចុងសប្ដាហ៍​មក​ដល់​ហើយ

រាំកម្សាន្ត សើច​សប្បាយ ភេសជ្ជៈ​ កម្មវិធី​តន្ដ្រី​ជា​ច្រើន​កន្លែង​ បបួល​មិត្តភក្តិ​ឲ្យ​ហើយ​ទៅ​

ថ្ងៃសុក្រ

 

ភាពយន្ត

 

ដោយប្រើ​ប្រាស់​ឈុត​ឆាក​វីដេអូ​ខ្លះៗពីអំឡុង​​ឆ្នាំ ១៩៦០ ផលិតករ​រឿង​លោក Nick Broomfield បាន​ដាក់​បញ្ចូល​គ្នា​ បង្កើត​ឲ្យ​មាន​សាច់​រឿងស្នេហា​រវាង Leonard Cohen និង Marianne Ihlen នៅ​ក្នុង​រឿង Marianne & Leonard: Words of Love។ ពួក​គេ​បាន​រស់​នៅ​ជាមួយ​នឹង​សិល្បៈករ​, ​អ្នក​និពន្ធ និង​អ្នក​ចម្រៀង​ជា​ដើម​នៅ Hydra ប្រទេស​ក្រិច។ ការ​ដាក់​បញ្ចាំង​នេះ​គឺ​អាច​ចូលរួ​ម​ដោ​យ​ឥត​គិត​ថ្លៃ។ ចាប់​ពីម៉ោង ៧ល្ងាច​តទៅ​នៅ Meta House ផ្លូវលេខ ១៧៨។

 

តន្ដ្រី

 

Back to the 80s នឹង​នាំ​មក​នូវបែប Reggae, Rock, Pop និង Ska ពី​សំណាក់​តន្ដ្រីករ​ Reggae ពីររូប​គឹ Donnie Pardell និង Rod Wolfe។ ចាប់​ពី​ម៉ោង ៦កន្លះ​ល្ងាច​ដល់ ៩កន្លះ​នៅ Farm to Table ផ្លូវ​លេខ ៣៦០។ 

 

អ្នក​ចម្រៀង​ចង្វាក់ Blue និង​ Alt-Country លោក  ​Gonzalo & Poca នឹង​នាំ​យក​ការ​សម្ដែង​របស់​ពួក​គេ​ទៅ​កាន់ Botanico។ ជាមួយ​នឹង​សំនៀង​ដ៏រន្ដំ​ជាភាសា​អង់គ្លេស​និង​អេស្ប៉ាញ ពួក​គេ​ត្រៀមសម្ដែង​បែប​បុរាណ​និង​សម័យ ព្រម​ទាំង​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​ផង​ដែរ។ ចាប់ពី​ម៉ោង ៧ដល់​ ៩កន្លះ​នៅ Botanico ផ្លូវលេខ ២៩។

 

ដៃ​គូ​អ្នក​ចម្រៀង Philippe Javelle and Sophie Messina នាំ​គ្នា​យក​ស្ទីល​ចម្រៀង​បែប​ទស្សវត្សឆ្នាំ ១៩២០ នៅ The K’s សម្រាប់​កម្មវិធី​ជប់​លៀង Prohibition Night party។ សម្រាប់​កម្មវិធីរយៈ​ពេល​ បី​ម៉ោង​នេះ​អ្នក​អាច​ទិញ​ស្រាក្រឡុក​មួយ​ថែម​មួយ​។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ​ The K’s ផ្លូវ​លេខ ២០៨។  ​

 

Alchemy នឹង​មាន​ការ​សម្ដែង​ពី Antonio Elchico Trio នាំ​យក​នូវ​ត​ន្រ្ដី​បែប Cover អម​ជាមួយ​នឹង​ឧបករណ៍​ភ្លេង​ Bass និង Drum។ ពួក​គេ​នឹង​ចូលរួម​សម្ដែង​ពី​ Gerard Evans សម្រាប់​ឧបករណ៍​ភ្លេង​ Sax និង Pavel Ramirez ចូលរួម​ផ្នែក​ Vocals និង ហ្គីតា។ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy ផ្លូវ​លេខ ១២៣។​

 

Cloud មាន​កម្មវិធី Latin Music Night ចូលរួម​ពី​សំនាក់ Carlos Camacho, Poca de Feo និង Marleny។ អ្នក​ទាំង​បី​នឹង​សម្ដែង​តន្ដ្រី​ពីរោះ​ៗពី អាមេរិក​កណ្ដាល​និង​ខាង​ត្បូង​ ហើយ​នេះ​ក៏ជា​ការ​សម្ដែងលើក​ចុង​ក្រោយ​របស់ Carlos ផង​ដែរ។ ចាប់ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Cloud ផ្លូវ​លេខ ៩។​

 

Sinville Roadshow កំពុងធ្វើ​ដំណើរ​សម្រាប់​តន្ដ្រី​ទេសចរណ៍​របស់​ពួក​គេ​ឆ្លង​កាត់​កម្ពុជា ​ចុង​សប្ដាហ៍​នេះ។ ជាមួយ​នឹង​ស្ទីលតន្ដ្រី​បែប រ៉ុក ប្លូ និង ហ្សាស​ រាត្រី​ថ្ងៃ​សុក្រ​នេះ​ពួក​គេ​នឹង​សម្ដែង​នៅបាសាក់​ឡេន ដោយ​អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ បាសាក់ឡេន។​

 

មាន​អ្វី​ទៀត?

 

សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​នេះ នឹង​មាន​កម្មវិធី​ដ៏ពិសេស​​នៅ QK Club ដោយ​អ្នក​នឹង​អាច​ឈ្នះ​សំបុត្រ​ VIP ទៅ​ចូលរួម​ការ​ប្រកួត​កីឡាបាល់ទាត់​ នៃ​ក្រុម​ Manchester United។ កម្មវិធី​នេះ​ក៏មាន​ការ​ចូលរួម​សម្ដែង​យ៉ាង​ពិសេស​ពី Laura Mam, Vichhai និង Jimmy ផង​ដែរ។ ចាប់ពី​ម៉ោង ៦ល្ងាច​ដល់ ១១យប់​នៅ QK Club ផ្លូវ​ ១១៨។

 

Le Moon Terrace Bar រៀប​ចំ​កម្មវិធី​ជប់លៀង “destination” party ជា​លើក​ទី​ពីរ​ ដោយ​​មាន​លក្ខណៈ​ជា​ប្រេស៊ីល ទាំង​បរិយាកាស​ ម្ហូប​អាហារនិង​តន្ដ្រី​។ DJ Toke នឹង​ចាក់​តន្ដ្រី​បែប Samba ជាមួយ​នឹង​ស្រាក្រឡុក​បែប Cachaça មួយថែម​មួយ​ ក្រឡុក​ដោយ​ Vishnu Das និង Carla Molina Ruiz អម​ដោយ​សាច់គោ​ពិសេស​ប្រចាំ​ប្រេស៊ីល Picanha Beef ក្នុង​តម្លៃ ១៥ដុល្លារ​ផង​ដែរ។ ចាប់ពី​ម៉ោង ៦ដល់ ១០កន្លះ​យប់​នៅ Le Moon Terrace Bar ផ្លូវ ១៥៤។

 

Kingdom Beer មាន​កម្មវិធី all-you-can-drink event ដែល​អ្នក​អាច​ញ៉ាំ​ស្រា​បិទ​ពិសេស​ជា​ច្រើន​មុខ ព្រម​ទាំង​បឺហ្គឺរមួយ​ក្នុង​តម្លៃ​តែ​ ១៥ដុល្លារ​ឯណោះ។ ចូលរួម​ដោយ Mike’s Burger ព្រម​ទាំង​ DJ ជំនាញ​ចាក់តន្ដ្រី​បែប​អេឡិចត្រូនិក Brandon Perez កំដរ​អារម្មណ៍​ផង​ដែរ។ ចាប់ពី​ម៉ោង ៧ដល់​ម៉ោង ១១យប់​នៅ Kingdom Beer ផ្លូវ​ជាតិ​លេខ ៥។

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

មជ្ឈមណ្ឌល​បុប្ផាណា នឹង​ដាក់​បញ្ចាំង​ភាពយន្ត​ស្នាដៃ​របស់​ព្រះនរោត្តម​សីហនុ ចំណងជើង​ថា Buddha, Dhamma, Sangkha, the only Heavenបងប្រុសរបស់កែមរំពឹងថានឹងបានឡើងជាមេដឹកនាំផ្ដាច់ការរបស់ប្រទេសកម្ពុជាប្រសិនបើគាត់បានរំលោភ និងសម្លាប់យកព្រហ្មចារីរបស់កុមារដែលមានអាយុ ១០ ទៅ ១២ ឆ្នាំបានគ្រប់ចំនួន ១០០ នាក់។ កែមក៏បានទៅធ្វើការជាសន្តិសុខនៅភ្នំពេញនៅផ្ទះរបស់អ្នកស្រីម៉ាប់ដែលជាស្ត្រីពូកែប្រច័ណ្ឌម្នាក់ ហើយនាងបានសម្លាប់ប្ដី និងប្រពន្ធចុងរបស់គាត់ដោយជួលគ្រូមន្តអាគម។

ទស្សនាដោយសេរី ចាប់ពី​ម៉ោង ៥ល្ងាច​តទៅ​នៅ មជ្ឈមណ្ឌល​បុប្ផាណា ផ្លូវ​លេខ ២០០។

 

Rosewood នឹង​មាន​កម្មវិធី​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ The Roots Remain ពី​អ្នក​សិល្បៈ​លោក Fonki។ កៅ​អី​ចូលរួម​កម្មវិធី​នេះ​គឺ​មាន​តែ ១០ប៉ុណ្ណោះ​ អីចឹង​ត្រូវ​តែ​ Email ពួក​គេ​ជាមុន​ ដើម្បី​កក់​កន្លែង​ទុក​។ បន្ទាប់​ពីនោះ​​គឺ​នៅ​ពេល​រសៀល​ម៉ោង ២ ទៅ ៤រសៀល​ Fonki នឹង​ចូលរួម​ជា​មួយ Ranon Phal ក្នុង​កម្មវិធី​សិក្ខាសិលា​និង​ការ​សម្ដែង​ផ្ទាល់​ផង​ដែរ។ ចាប់ពី​ម៉ោង ១០ព្រឹក​ត​ទៅ​នៅ Rosewood ផ្លូវ​លេខ ១០៦។ ​

 

តន្ដ្រី

 

ខុស​ពី​ Open Mic រាល់​ដង​ដែល​អ្នក​ធ្លាប់​ចូលរួម The Garden at Bassac នឹងអញ្ជើញ DJs មក​សម្ដែង​រយៈ​ពេល ១៥ នាទី​វិញ​ម្ដង​ ដើម្បី​បង្ហាញ​ពី​ស្ទីល​តន្ដ្រី​ និង​ចង្វាក់​បទ​ភ្លេងរបស់​ពួក​គេ។ បើ​សិន​ជា​អ្នក​ជា​ DJ កុំ​ភ្លេច​កក់​កន្លែង​ទុក​ជាមុន អ្នក​នឹង​ទទួល​បាន​ភេសជ្ជៈ​មួយ​កែវ​ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ។ ចាប់ពី​ម៉ោង ៧ដល់ ១១យប់​នៅ The Garden at Bassac ផ្លូវលេខ ៣០៨។​​ 

 

Duplex នឹង​មាន​កម្មវិធី salsa night ជាមួយ​នឹង​ការ​សម្ដែង​ពី Sophie Messina និង Phil Javelle សម្រាប់​តន្ដ្រី​បែប Latin ឲ្យ​អ្នក​ចូលរួម​រាំកម្សាន្ត។ កម្មវិធី​នេះក៏មាន​តន្ដ្រី​បែប Bachata, Merenue, Reggaeton និង Cha Cha ផង​ដែរ។ ចាប់ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Duplex Belgian Taverne ផ្លូវ​លេខ ២៧៨។ 

 

Billy Page ក្រុម​ចម្រៀង​សមាជិក​បី​រូប ដោយ​ធ្លាប់​មាន​បទ​ពិសោធន៍​សម្ដែង​លើក​ដំបូង សម្រាប់​ផលិតកម្ម​របស់​ BBC។ លោក​និង​សមាជិក​បាន​ធ្វើ​ដំណើរ​ទូទាំង​អាស៊ី​ សម្ដែង​តន្ដ្រី​បែប British Folk ហើយ​ក៏មាន​លក្ខណៈ​បែប​ជា​ Broadway ផង​ដែរ។ ចាប់ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy ផ្លូវលេខ ១២៣។ 

 

Sundown Social Club មាន​កម្មវិធី Synth Mystique ជា​រាត្រី​មួយ​ដែល​អ្នក​លំហែអារម្មណ៍​នៅ​ទី​នោះ ជាមួយ​នឹង​តន្ដ្រីបែប Downbeat House និង Upbeat Electronica ដោយ​មាន DJs Pitch និង MR SPKR។ Happy Hours ពីម៉ោង ៥ដល់ ៧ល្ងាច​ ហើយ​កម្មវិធី​នេះ​នឹង​បញ្ចប់​នៅ​ម៉ោង ១១យប់ នៅ Sundown Social Club ផ្លូវ​លេខ ៤៤០។

 

ក្រុមចម្រៀង​មក​ពី​អូស្ត្រាលី Plan B ដែល​ទើប​តែ​មក​ដល់​ភ្នំពេញ​ថ្មីៗនេះ​ដើម្បី​សម្ដែង​តន្ដ្រី​ទេសចរណ៍​របស់ពួក​គេ ពេល​នេះ​បាននាំ​យក​តន្ដ្រី​បែប​ទស្សវត្សទី ៨០របស់​ពួក​គេ​មក​កាន់ Sharky’s bar ដោយ​អ្នក​អាច​ចូលរួម​ទស្សនា​ដោយ​ឥតគិត​ថ្លៃ។ ចាប់ពី​ម៉ោង ៨ដល់ ១១កន្លះ​យប់​នៅ Sharkey’s ផ្លូវលេខ ១៣០។

 

កំប្លែង

 

Comedy in Cambodia នឹង​​មាន​កម្មវិធី Qomedy Cuiz លើក​ដំបូង​ រាត្រី​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ Trivia ពាក់ព័ន្ធ​នឹង​កម្មវិធី​ពាន​រង្វាន់អូស្ការ។ ​ថវិការ​បាន​មក​ការ​លក់សំបុត្រ​ចូលរួម​កម្មវិធី​នេះ នឹង​យក​ទៅ​ជួយ​ក្រុម​គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ នៅ​តំបន់​បាក់ទូក​កាល​ពី​ខែមុន​នេះ។ ចាប់ពីម៉ោង ៨ដល់១០យប់​នៅ Le Grand Palais Boutique Hotel ផ្លូវលេខ ១៣០។​​​​

 

 

រាំកម្សាន្ត

 

DJ Saint Vincent នឹង​ប្រារព្ធ​កម្មវិធី​ជប់លៀងរបស់​លោក ដល់​ទៅ​ពីរ​ដង​ឯណោះ​ គឺ​នៅ Party Patio ចាក់ភ្លេង​បែប Electronica, House និង Techno ជាមួយ DJ DALAH ចាក់ភ្លេង​បែប Tech House ពីម៉ោង ៩យប់​ដល់​ ១ពាក់​កណ្ដាល​អាធ្រាត្រនៅ Party Partio ផ្លូវលេខ ៣០៨។ បន្ទាប់​មក​លោក​នឹង​ទៅកាន់ Pontoon Pulse ដើម្បី​ចាក់​តន្ដ្រីបែប Disco, House និង Techo ជាមួយ Rob Bianche និង Tim Coates។ ចាប់ពីម៉ោង ១១យប់​ដល់ ៥ ទៀប​ភ្លឺ​នៅ Pontoon ផ្លូវ​ ១៧២។

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​រឿង​ប្រលោម​លោក​ពី Agatha Christie លក្ខណៈ​បែប Murder Dinner Games ឬ​លក្ខណៈ​បែប Mysteries កុំ​ភ្លេច​ទៅ​ទស្សនា​រឿង Knives Out។ រឿង​នេះ​មាន​លក្ខណៈកំប្លែង​ខ្លះ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ទស្សន៍ទាយ​ថា​តើ​អ្នក​ណា​ជា​ឃាតករ។ ចាប់ពី​ម៉ោង ៨និង១៥នាទី​នៅ The Flicks ផ្លូវលេខ ៩៥។   

 

មាន​អ្វី​ទៀត?

 

បើ​ស្ដាប់​មើល​ទៅ​ដូ​ចជា​កម្មវិធី​ថ្មី​ទើប​តែ​បង្កើត​អត់​ផ្លូវ​ការ​អីចឹង ប៉ុន្តែ​នៅ Mad Monkey នឹង​មានកម្មវិធី National Pizza Day ដោយ​ផ្ដល់​ជូន​លោក​អ្នក​នូវ​ ស្រាបៀរ​ដោយ​ឥតគិត​ថ្លៃ​អម​ជាមួយ​នឹង​ Pizza ដែល​អ្នក​ទិញ ដោយ​កម្មវិធី​នេះ​មាន​រយៈ​ពេល​ដល់​ទៅ ១១ម៉ោង​ឯណោះ។ ចាប់ពី​ម៉ោង ១១ព្រឹក​ដល់ ១០យប់​នៅ Mad Monkey ផ្លូ​វ​លេខ ៣០២។

 

The Deck នឹង​មាន​កម្មវិធី ​Sunday Sessions ចូលរួម​សម្ដែង​ដោយ​ DJ MR SPKR ចាក់ភ្លេង​បែប Chill ហើយ​អ្វី​ដែល​ពិសេស​នោះ​ គឺ​នឹង​មាន​ស្រា​ Sangria ដាក់​លក់​ក្នុង​តម្លៃ​តែ​ ២ដុល្លារ​តែ​ប៉ុណ្ណោះ។ ជា​មួយ​ទិដ្ឋភាព​ល្ងាច​ថ្ងៃ​អាទិត្យ​ អ្នក​មិ​ន​គួរ​រំលង។ ចាប់ពី​ម៉ោង ៥ដល់ ៨យប់​នៅ The Deck ផ្លូវលេខ ១៣៥។​

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top