ទៅណាអីចេះ ចុងសប្ដាហ៍នេះ?
ចុងសប្ដាហ៍នេះ ក៏នៅតែសម្បូរនូវកម្មវិធីសប្បាយៗប្លែកៗ អាចជ្រើសរើសចូលរួម មិនចេះខ្វះ
ថ្ងៃសុក្រ
ភាពយន្ត
Sa Sa Art Project រៀបចំកម្មវិធីបញ្ចាំងភាពយន្តឯកសារពិសេសមួយ ជាផ្នែកនៃការដាក់តាំងពិពរណ៌ “Interface”។ សម្រាប់ភាពយន្ត Moro Moro and Cooking in Pressure នេះគឺបង្ហាញពីភាពតានតឹងនៃវប្បធម៌រវាង Bangsa Moro of Mindanao ពីហ្វីលីពីនខាងត្បូង និង Morotai នៅ Maluku ខាងជើង។ ក្នុងសាច់រឿងនេះអ្នកនឹងអាចសង្កេតឃើញនូវ អាហារ និង នយោបាយ ពាក់ព័ន្ធនឹង ច្បាប់នានានៃអាហារនិងការប្រកបរបរកសិកម្ម។ ចាប់ពីម៉ោង ៦ដល់ ៨យប់នៅ Sa Sa Art Project ផ្លូវលេខ ៣៥០។
នៅ Meta House ឯណោះវិញក៏នឹងមានកម្មវិធីដាក់បញ្ចាំងភាពយន្តឯកសារ និយាយអំពីបញ្ហាសំខាន់មួយពាក់ព័ន្ធនឹងសហគ្រាស។ នៅក្នុង American Factory: Hi-Tech-China “invades” the USA នេះនិយាយអំពីមហាសេដ្ឋីសញ្ជាតិចិនមួយរូប ដែលសឹងតែនឹងបោះបង់ចោលរោងចក្ររបស់ខ្លួនទៅហើយ បានជួលអ្នកជំនាញសញ្ជាតិអាមេរិកចំនួនពីររូបដើម្បីធ្វើការឲ្យខ្លួន។ ក្នុងរឿងនេះនឹងបង្ហាញអ្នកឲ្យឃើញពីការប៉ះពាល់នៃសហគ្រាសបច្ចេកទេសទំនើបពីប្រទេសចិន និងអ្នកធ្វើការទូទៅនៅសហរដ្ឋអាមេរិក។ ចាប់បញ្ចាំងពីម៉ោង ៧ដល់ ១០យប់នៅ Meta House ផ្លូវលេខ ១៧៨។
តន្ដ្រី
High Dept Music បាននាំយកនូវការប្រគំតន្ដ្រី Divercity មកកាន់ Duplex Grand Café។ ការសម្ដែងនេះនឹងមានមកពីសំណាក់ក្រុមតន្ដ្រីនិងតារាចម្រៀងដល់ទៅ ១០ ផ្សេងគ្នា ពីប្រទេសកម្ពុជានិងពីទូទាំងពិភពលោក។ ចាប់ផ្ដើមតាំងពីល្ងាចម៉ោង ៤ ដល់យប់ជ្រៅ ធានាថាអ្នកនឹងអាចរាំលេងកម្សាន្តសប្បាយជាមួយនឹងតន្ដ្រីបែប Rock, Soul, Pop និង Funk។ ចាប់ពីម៉ោង ៤ដល់ ១១យប់នៅ Duplex Grand Café ផែស៊ីសុវត្ថិ។
រាត្រីនេះគឺត្រូវនឹងយប់ថ្ងៃទី ១៣ ដែលជាថ្ងៃពិសេសមួយសម្រាប់ អ្នកនៅលោកខាងលិចដែលគិតថា ជាថ្ងៃដែលពោរពេញទៅដោយរឿងរ៉ាវចម្លែក ព្រមទាំងពិសេសសម្រាប់ថតភាពយន្តបែបរន្ធត់។ ប៉ុន្តែថ្ងៃនេះគឺប្រាកដជាល្អសម្រាប់ការប្រគំតន្ដ្រីបែប Metal Attack ដែលក្រុមចម្រៀង Reign in Slumber និង ដូចឆ្កែ នឹងមិនធ្វើឲ្យអ្នកខកបំណងនោះទេ ប្រសិនជាចូលចិត្តតន្ដ្រីបែបស្គរដែក។ តម្លៃសំបុត្រចូលរួមគឺ ៣ដុល្លារ ដែលអ្នកអាចទទួលបានស្រាបៀរឥតគិតថ្លៃមួយកែវ។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
អ្នកជំនាញខាងលេង សាក់សូហ្វូន Gerard Evans និងអ្នកចម្រៀង Soul Metta Legita នឹងនាំយកនូវតន្ដ្រីបែបមនោសញ្ជេតនាមកកាន់ L.A.B យប់នេះ។ សម្ដែងចម្រៀងដែលពួកគេនិពន្ធដោយខ្លួនឯង ព្រមទាំងការកែច្នៃបច្ចេកទេសសម្ដែងពិសេស អីចឹងដឹងតែមិនខកបំណងទេ។ អ្វីដែលពិសេសនោះអ្នកអាចញ៉ាំស្រាក្រឡុកពីរថែមមួយទៀតផង។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ L.A.B ផ្លូវលេខ ២៨៨។
The Bloody Marys រៀបចំកម្មវិធីពិសេសត្រៀមថ្ងៃ St. Patrick’s Day ដោយមានការសម្ដែងតន្ដ្រីបែប Celtic Punk ដែលអាចឲ្យអ្នកចូលរួមដោយសេរី។ បើសិនជាចូលចិត្ត Bloody Marys ហើយមានមិត្តភក្តិសញ្ជាតិអៀកឡង់ កុំភ្លេចបបួលពួកគេទៅលេងទីនោះ។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Bassac Lane។
សិល្បៈ
Sra’Art នឹងមានកម្មវិធី wine pairing – with art នាំមកនូវការដាក់បង្ហាញស្នាដៃរបស់អ្នកសិល្បៈនារី ជាច្រើនរូបព្រមទាំងដាក់បម្រើនូវស្រាក្រហមនិងនំ Tapas។ តម្លៃចូលរួមគឺ ២០ដុល្លារ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះយប់នៅ Sra’Art វិថី សុធារស។
វេទមន្ត
អ្នកណាមិនចូលចិត្តការសម្ដែងសៀកវេទមន្ត? នៅ The K’s នឹងមានការសម្ដែង Card-trick extraordinaire Sarin Preap ដែលអ្នកនឹងអាចឃើញការសម្ដែងជាមួយសន្លឹកបៀរដ៏ពិសេសរបស់លោក។ នៅថ្ងៃសុក្រទី១៣នេះ ចាប់ពីម៉ោង ៦កន្លះដល់ ១១យប់ នៅ The K’s ផ្លូវលេខ ២០៨។
រាំកម្សាន្ត
សម្រាប់ល្ងាចថ្ងៃសុក្រនេះនឹងមានកម្មវិធីពិសេសមួយ ជប់លៀងបើកក្លឹបថ្មីនៅទីក្រុង។ ដោយមានលក្ខណៈជាបារ ភោជនីយដ្ឋាន Lounge និង ក្លឹបដាក់បញ្ចូលគ្នា ហើយនៅម្ដុំបាសាក់ឡេនទៀតនោះ អីចឹងប្រាកដជាពិសេសមិនខាន។ សម្រាប់កម្មវិធីពិសេសយប់នេះ នឹងមាន DJs ចាក់តន្ដ្រីកំដរ អាហារនិង “bartender shows”។ កម្មវិធី សម្ពោធ H Club នេះនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចតទៅនៅ H Club ផ្លូវលេខ ៣០៨។
បារ Le Petanque មានកម្មវិធីចាក់តន្ដ្រីរាំកម្សាន្តថ្ងៃសុក្រពីសំណាក់ DJ Toke។ មកពីទីក្រុង Lyon ប្រទេសបារាំងលោកនឹងចាក់តន្ដ្រីបែប Indie, Disco និង House ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Petanque, Toul Tompoung Lane។
ថ្ងៃសុក្រនេះមានកម្មវិធីជប់លៀងពិសេសមួយហៅថា The Red House Project ដែលនឹងធ្វើឡើងនៅផ្ទះបែបខ្មែរមួយ ចូលរួមចាក់តន្ដ្រីពីសំណាក់ DJ ដល់ទៅ ៥រូប។ ក្នុងនោះក៏មានបារដាក់លក់ ព្រមទាំងការសម្ដែងភ្លើងផងដែរ។ តម្លៃចូលរួម ៥ដុល្លារប្ដូរបានបៀរឬសូដាមួយ ចាប់ពីម៉ោង ១០យប់ដល់ ៧ទៀបភ្លឺនៅ The Red House ផ្លូវលេខ 8Bt។
DJ ថ្មីប្រចាំភ្នំពេញ Jonah Wood នឹងសម្ដែងយប់នេះនៅ Party Patio ជាលើកទី១ ដោយនាំយកមកនូវតន្ដ្រីបែប Disco House និង Techno។ កម្មវិធីចាក់តន្ដ្រីនេះចាប់ផ្ដើមពីម៉ោង ៩យប់ដល់ ១ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
ថ្ងៃសៅរ៍
ភាពយន្ត
សាច់រឿងបែបមនុស្សយន្តថ្មីស្រដៀងនឹងរឿង Robocop បានដាក់បញ្ចាំងថ្មីៗនេះ ដោយដកស្រង់ចេញពីសៀវភៅថ្លុក Bloodshot ចូលរួមសម្ដែងសុទ្ធតែពីតារាល្បីៗដូចជា Vin Diesel និង Sam Huguen ជាដើម។ បើចង់ដឹងថាភាពយន្តបែបមនុស្សយន្ត កាត់ Superheroes នេះថ្មីនិងប្លែកយ៉ាងណា កុំភ្លេចទៅទស្សនាទាំងអស់គ្នា ដែលចាប់ដាក់បញ្ចាំងនៅចុងសប្ដាហ៍នេះហើយ នៅតាមបណ្ដារោងកុនទំនើបៗ។
សិល្បៈ
CULT គឺជាកម្មវិធីផ្សារចល័តមួយដែលដាក់លក់ផលិតផលហ្វេសិនក្នុងស្រុក និងប្រដាប់ប្រដារប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀត នឹងមានកម្មវិធីពិសេសលើកទីមួយសម្រាប់ឆ្នាំ ២០២០។ ដោយត្រូវនឹងអំឡុងពេលសម្រាប់ផ្ដល់កិត្តិយសដល់នារីអន្តរជាតិផងដែរ សម្រាប់កម្មវិធីហៅថា “Let’s Talk about WOMEN” នេះជាឱកាសសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគ្រិននារីក្នុងស្រុកល្បីៗ។ អីចឹងអ្នកអាចញ៉ាំអាហារឆ្ងាញ់ៗ ទីញឥវ៉ាន់ផ្សេងៗជាពិសេសកូនតូចៗរបស់លោកអ្នកក៏មានកន្លែងលេងផងដែរ។ ហើយកុំភ្លេចអ្នកក៏អាចចូលរួម Workshop ធ្វើកាបូបដោយដៃ។ ចាប់ពីម៉ោង ១ថ្ងៃត្រង់ដល់ ៨យប់នៅ Bambujaya Bilingual School ផ្លូវលេខ ៩។
សម្រាប់អ្នកអាចនិយាយភាសារបារាំង អាចចូលរួមកម្មវិធី Improve នឹងធ្វើឡើងនៅ Duplex Grand Café ល្ងាចថ្ងៃសៅរ៍នេះដែលពួកគេមកតាំងពីខេត្តសៀមរាប។ កម្មវិធី C’est un Cabaret d’impro នឹងធ្វើឡើងជាភាសារបារាំង ដោយសំបុត្រចូលរួមមានតម្លៃ ៥ដុល្លារ។ ចាប់ពីម៉ោង ៧កន្លះដល់ ៩កន្លះនៅ Duplex Grand Café ផែស៊ីសុវត្ថិ។
តន្ដ្រី
ម្ចាស់បារ Ege នឹងមានកម្មវិធីខួបកំណើតរបស់ខ្លួន ព្រមទាំងមិត្តភក្តិពីររូបទៀត នៅបាររបស់លោកម្ដុំទួលទំពូង។ ដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែពិសេស ក្រុមចម្រៀងបែប Indie ប្រចាំភ្នំពេញ The Goldilocks Zone នឹងចាប់សម្ដែងពីម៉ោង ៨ល្ងាចតទៅ ក្រោយមកនឹងមានការសម្ដែងពី DJ មួយរូប ពិសេសគឺមាន Happy Hour ដល់ទៅពីរម៉ោងឯណោះ។ ចាប់ពីម៉ោង ៥កន្លះដល់ ២ទៀបភ្លឺនៅ Ege Bar ផ្លូវលេខ ៤៦០។
Cloud រៀបចំកម្មវិធី Latin Music Night មួយទៀតដែលនឹងមានការសម្ដែងពីអ្នកជំនាញលេងហ្គីតា Poco de Feo រួមគ្នាសម្ដែងជាមួយអ្នកចម្រៀង Marleny សម្រាប់ការសម្ដែងបែប Acoustic, Dancey។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
ក្រុមចម្រៀងបែប Electric and Experimental មកពីប៉ែកអ៊ឺរ៉ុប Geography of the Moon នឹងសម្ដែងរាត្រីនេះនៅបារនិងកន្លែងធ្វើសក់ The Vine។ ក្រុមចម្រៀងនេះនាំយកនូវតន្ដ្រីបែប psychedelic blues rock ប្លែកពិសេស ចាប់សម្ដែងពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ នៅ The Vine ផ្លូវលេខ ១៧២។
រាំកម្សាន្ត
DJ ប្រចាំភ្នំពេញរយៈពេលប៉ុន្មានឆ្នាំមុន DJ Moudy បានត្រលប់មកវិញលើកនេះ ដោយសហការជាមួយ DJ ប្រចាំខេត្តកំពត Keimo ដើម្បីនាំមកនូវតន្ដ្រីបែប Groovy, House ដោយអ្នកអាចចូលរួមដោយសេរី។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
DJ និង ផលិតករមកពីទីក្រុងឡុង DJ Markhese នឹងចាក់តន្ដ្រីនៅ Club Love យប់នេះ។ ចូលរួមដោយ DJs Blazian និង Bakes, DJ រូបនេះដែលធ្លាប់ជាសមាជិករបស់ Ministry of Sound Club នៅទីក្រុងឡុង និងចាក់តន្ដ្រីបែប Future House ដូច្នេះបើចង់ដឹងកាន់តែច្បាស់ អាចចូលរួមបាន ដោយសំបុត្រចូលរួមមានតម្លៃ ៥ដុល្លារអាចប្ដូរបានស្រាមួយកែវ។ ចាប់ពីម៉ោង ៩យប់ដល់ ៤ទៀបភ្លឺនៅ Club Love ផ្លូវលេខ ២៧៨។
ភ្ញៀវពិសេស DJ Sean Oh? នឹងចាក់តន្ដ្រីបែប House, Techno, Disco នៅ Pontoon Pulse ដោយមានចូលរួមសម្ដែងពី DJs Nora Haidee និង Tim Coates។ ចាប់ពីម៉ោង ១១យប់ដល់ ៥ ទៀបភ្លឺនៅ Pontoon Pulse ផ្លូវលេខ ១៧២។
ថ្ងៃអាទិត្យ
ភាពយន្ត
ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ Nadia Murad នារីសញ្ជាតិ Yazidi ដែលបានឆ្លៀសខ្លួនចេញពីរបបប្រល័យពូជសាសន៍ និងទាសករផ្លូវភេទ ពីពួក ISIS។ ពេលនេះបានក្លាយជាសំឡេងមួយប្រាប់ពិភពលោកឲ្យដឹងពីឧក្រិដ្ឋកម្មដែលកើតឡើងជាមួយនាងនិងនារីជាង ៣ពាន់រូបទៀត ហើយក៏មាននារីខ្លះក៏កំពុងតែត្រូវគេចាប់ខ្លួននៅឡើយ។ សម្រាប់សាច់រឿងឯកសារនេះមានចំណងជើងថា On Her Shoulders ដាក់បញ្ចាំងពីម៉ោង ៤រសៀលនៅ The Flicks ផ្លូវលេខ ៩៥។
រាំកម្សាន្ត
The Deck នឹងមានកម្មវិធីពិសេសនៅថ្ងៃអាទិត្យលើកទីពីរ ដោយពេលនេះ DJ Octave នឹងមកចាក់តន្ដ្រីកំដរ។ ស្រា Sangrias ដាក់លក់ក្នុងតម្លៃ ២ដុល្លារ ចាប់ពីម៉ោង ៥ដល់ ៨យប់នៅ The Deck ផ្លូវលេខ ១៣៥។
ចំណាយពេលថ្ងៃអាទិត្យរបស់អ្នកនៅកន្លែងក្រៅក្រុងបន្តិច ដោយចូលរួមកម្មវិធី The Balé’s Cool Vibes party ដោយមានដាក់លក់ស្រាក្រឡុកឆ្ងាញ់ៗ និង DJ ចាក់តន្ដ្រីកំដរ។ ចូលរួមដោយសេរី កម្មវិធីចាប់ផ្ដើមពីម៉ោង ២ដល់ ៨យប់នៅ The Balé ផ្លូវជាតិលេខ 6A។
