ទៅរាំលេងឯណាចុងសប្ដាហ៍នេះ?
ចង់រាំក៏បាន ចង់ធ្វើអ្វីផ្សេងក៏បាន រយៈពេលបីថ្ងៃនេះសម្បូរកម្មវិធីសម្រាប់ចូលរួមតែម្ដង
ថ្ងៃសុក្រ
ភាពយន្ត
ភាពយន្តឯកសារថ្មីរបស់លោក Chris Moukarbel ដែលនិយាយអំពីអ្នកសិល្បៈម្នាក់ឈ្មោះ Banksy ដោយយកបណ្ដារូបភាពជាច្រើនពីបណ្ដាបណ្ដាញសង្គម Instagram, Facebook, YouTube និង Tweeter ជាដើមដាក់បញ្ចូលគ្នា គួរឲ្យចាប់អារម្មណ៍។ អ្នកសិល្បៈរូបនេះក៏បង្ហើបពីរឿងរ៉ាវខ្លះៗ ពាក់ព័ន្ធនឹងការដាក់លក់និងទិញ Artwork តម្លៃមិនគួរឲ្យជឿ និងមិនប្រក្រតី។ ចាប់ពីម៉ោង ៧ដល់ ៨កន្លះយប់នៅ Meta House ផ្លូវលេខ ១៧៨។
មជ្ឈមណ្ឌលបុប្ផាណានឹងមានកម្មវិធីដាក់បញ្ចាំងស៊េរីរឿងលើកទី ២ ពីបណ្ដាក្រុមអ្នកផលិតភាពយន្តនៅក្នុងស្រុកក្នុងប្រធានបទ បញ្ហាក្នុងសហគមន៍ជនជាតិដើមភាគតិច។ ចុះទៅថតដល់ទីតាំងជនជាតិភាគតិចជាច្រើន នៅ ខេត្តមណ្ឌលគិរី រតនគិរី និងបន្ទាយមានជ័យជាដើម គម្រោងឯកសារនេះផ្ដោតសំខាន់ទៅលើ បញ្ហាពាក់ព័ន្ធនឹងសហគមន៍របស់ពួកគេ អំពីហិង្សាទៅលើភេទទន់ខ្សោយ ការអប់រំ សុខភាពនិងបញ្ហាសង្គមផ្សេងទៀត។ អ្នកចូលរួមទស្សនាគឺនឹងស្នើរឲ្យជួយរកដំណោះស្រាយ បន្ទាប់ពីភាពយន្តបានដាក់បញ្ចាំង។ តម្លៃចូលរួមគឺឥតគិតថ្លៃ ប៉ុន្តែកៅអីមានចំនួនកំណត់។ ចាប់ពីម៉ោង ៥កន្លះដល់ ៩យប់នៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
សិល្បៈ
Sa Sa Art Projects នឹងមានកម្មវិធីជប់លៀងបញ្ចប់ការសិក្សា សម្រាប់ថ្នាក់ពិពរណ៌សិល្បៈសហសម័យ ដោយសម្ពោធការដាក់តាំងពិពរណ៌មួយ ចំណងជើងថា ដង្ហើម។ ការដាក់តាំងនេះគឺនឹងចាប់ផ្ដើមពីថ្ងៃនេះដល់ថ្ងៃទី១ ខែកុម្ភៈ ដែលបង្ហាញពីស្នាដៃអ្នកសិល្បៈខ្មែរដល់ទៅ ១១រូប។ ចាប់ពីម៉ោង ៦ដល់ ៨យប់នៅ Sa Sa Art Project ផ្លូវលេខ ៣៥០។
អ្នកជំនាញថតរូបលោក Miguel Jerónimo ដែលបានដាក់បង្ហាញពិពរណ៌រូបថតចំណងជើងថា “អេតចាយ” សម្ពោធកាលពីថ្ងៃពុធ។ ពិពរណ៌រូបថតនេះ បង្ហាញពីឯកសាររូបថតពីអ្នករើសសម្រាម និងប្រព័ន្ធកែច្នៃដែលសឹងតែគ្មាន នៅ Bophana Center។ ការចូលទស្សនានេះគឺដោយឥតគិតថ្លៃ ហើយនឹងដាក់បង្ហាញរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ។ ចាប់ពីម៉ោង ៨ព្រឹកដល់ ៦ល្ងាចនៅ Bophana Center ផ្លូវលេខ ២០០។
តន្ដ្រី
អ្នកជំនាញលេងហ្គីតាលោក Scott Bywater នឹងចូលរួមសម្ដែងជាមួយអ្នកចម្រៀង Ariane Parkers និងដៃហ្គីតាលោក Stan Paleco សម្រាប់ការសម្ដែងយប់នេះបែប Acoustic នៅ Farm to Table។ ចាប់ពីម៉ោង ៦កន្លះដល់ ៩កន្លះទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៣៦០។
Joe and the Jumping Jacks នឹងនាំសេចក្ដីរីករាយមកកាន់ Bassac Lane ដោយសម្ដែង និងរាំកម្សាន្តតាមចង្វាក់ភ្លេងដ៏កន្ដ្រាក់របស់ពួកគេ។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ Bassac Lane ផ្លូវលេខ ៣០៨។
ទៅកាន់ Cloud វិញម្ដងដើម្បីសប្បាយរីករាយនឹងរាំចង្វាក់ Salsa ពីតន្ដ្រីករពីររូប Poca De Feo និង Marleny សម្ដែងតន្ដ្រីបែប Latin American Acoustic។ ចាប់ពីម៉ោង ៨ ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
Alchemy នឹងរៀបចំកម្មវិធីប្រគំតន្ដ្រីពី Sinville Roadshow ដែលជាក្រុមតន្ដ្រីបែប Soul ធ្វើដំណើរទូទាំងពិភពលោក។ ទីតាំងនេះនឹងមានតន្ដ្រីបូករួមបន្ថែមជាមួយនឹងស្រាវីស្គីបែបក្ដៅអ៊ុនៗ និងស្រាក្រហមផងដែរ។ ចាប់ពីម៉ោង ៨ដល់១១យប់នៅ Alchemy ទីតាំងតាមបណ្ដោយផ្លូវលេខ ១២៣។
រាំកម្សាន្ត
នៅ Meta House នឹងមានកម្មវិធីរាំកម្សាន្ត Metatronic រាត្រីនេះ ដែលនឹងមាន DJ មកតាំងពីប្រទេសអ៊ីតាលីមកចូលរួមចាក់ភ្លេងកំដរជាមួយ DJs Marcus iLL, Nick E. Meta និង Sao Sopheak ដើម្បីចាក់តន្ដ្រីបែប Deep House និង Techno សម្រាប់រាំកម្សាន្ត។ ចាប់ពីម៉ោង ៩យប់ដល់ ២ ទៀបភ្លឺនៅ Meta House ផ្លូវ ១៧៨។
DJs Keimo និង DALAH ចូលខ្លួនមកចាក់តន្ដ្រីបែបអេឡិចត្រូនិកឲ្យអ្នករាំកម្សាន្ត សម្រាប់កម្មវិធីជប់លៀង Gates of Babylon ពី NeuDrop។ សម្រាប់អ្នកចូលចិត្ត តន្ដ្រីបែបទំនើបប្រភេទនេះ ធានាថាដឹងតែសប្បាយតែម្ដង។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
កម្មវិធីរាំកម្សាន្តប្រចាំខែរបស់ Cubik បានត្រលប់មកកាន់ Heart of Darkness រាត្រីនេះដោយមាន DJs ដល់ទៅ៤រូប និងព្រមទាំងមានការសម្ដែង Drag Show រួមបញ្ចូលទាំងការគូរមុខដោយឥតគិតថ្លៃ។ សម្រាប់អ្នកចូលចិត្តរាំកម្សាន្តតន្ដ្រីបែប House, Techno, Drum & Bass កុំភ្លេចមកចូលរួមឲ្យបានមុនម៉ោង១១ ព្រោះសំបុត្រនឹងមានតម្លៃ ៦ដុល្លារបន្ទាប់ពីនេះ។ ចាប់ពីម៉ោង ១០ដល់ ៤ ទៀបភ្លឺនៅ Heart of Darkness ផ្លូវលេខ ៥១។
Sovath Monivann កូនប្រុសរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងសម្ដែងរាត្រីនៅ Sound Club ជាមួយនឹង DJ Vi’en ជាអ្នកចាក់ភ្លេងកំដររាំកម្សាន្ត។ ចាប់ពីម៉ោង ៩យប់ដល់ ៤ ទៀបភ្លឺនៅ Sound Club ម្ដុំកោះពេជ្រ។
ថ្ងៃសៅរ៍
ភាពយន្ត
មជ្ឈមណ្ឌលបុប្ផាណានឹងដាក់បញ្ចាំងភាពយន្តឯកសារ Reamker: Dance with the Gods បញ្ចេញកាលពីឆ្នាំ ១៩៩៣។ ភាពយន្តនេះនិយាយអំពីការរាំរបាំអប្សរា ចាប់តាំងពីគំនូរចម្លាក់នៅប្រាសាទអង្គរវត្ត មកដល់សាលារចនានៅទីក្រុងភ្នំពេញ។ ភាពយន្តនេះនិយាយជាភាសាខ្មែរ និងអាចចូលរួមទស្សនាដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៥ដល់ ៦ល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០។
ភាពយន្តហូលីវូដ 1917 ដែលត្រូវអ្នកវិភាគរឿងបានដាក់ចំណាត់ថ្នាក់ថាល្អជាច្រើនរូប បានចាប់ដាក់បញ្ចាំងចុងសប្ដាហ៍នេះ និយាយអំពីរឿងរ៉ាវនៃទាហានសញ្ជាតិអង់គ្លេសពីររូបនៅក្នុងសង្គ្រាមលោកលើកទី ១។ ពួកគេត្រូវបានគេបញ្ជូនទៅកាន់ទឹកដីសត្រូវ ដើម្បីបញ្ជូនសារមួយដែលអាចជួយសង្គ្រោះជីវិតទាហានដល់ទៅជាងពីរពាន់នាក់។ ចាប់ដាក់បញ្ចាំងនៅតាមបណ្ដារោងកុននានា ទូទាំងក្រុងភ្នំពេញ។
សិល្បៈ
នៅ Make It នឹងមានកម្មវិធីមួយសម្រាប់អ្នកដែលចូលចិត្តសរសេរ Jornal ប៉ុន្តែមិនទាន់ដឹងច្បាស់ពីតិចនិកថា គួរតែសរសេរធ្វើយ៉ាងម៉េចទើបបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។ ក្នុងតម្លៃចូលរួម ១៥ ដុល្លារអ្នកអាចចូលរួមសិក្សាពីប្រធានបទនេះ ដោយមានទាំងប្រដាប់ប្រដារត្រូវការដាក់ឲ្យរួចជាស្រេច។ ចាប់ពីម៉ោង ១០កន្លះព្រឹកដល់ថ្ងៃត្រង់ នៅ Make It ផ្លូវលេខ ៤៧០។
តន្ដ្រី
អ្នកចម្រៀង Folk សញ្ជាតិអង់គ្លេស Billy Page បានធ្វើដំណើរតន្ដ្រីទេសចរណ៍ទូទាំងអាស៊ី ព្រមទាំងការប្រគំតន្ដ្រីមួយនៅ Alchemy រាត្រីនេះផងដែរ។ សមាជិកក្រុមទាំងបីរូប នឹងសម្ដែងតន្ដ្រីបែប Thoughtful ចិត្ត គំនិត លក្ខណៈស្រដៀងនិងចម្រៀងពីរឿងល្ខោន។ ចាប់ពីម៉ោង ៨ដល់ ១១ យប់នៅ Alchemy ផ្លូវលេខ ១២៣។
Cloud នឹងមានការសម្ដែង Solo ពីតារារ៉ុកប្រចាំភ្នំពេញគឺ Vanntin Hoeurn ដែលនឹងសម្ដែងតន្ដ្រីបែប Dirty Blues/ Punk folk ដោយអាចចូលរួមដោយឥតគិតថ្លៃ។ ចាប់ពីម៉ោង ៨ដល់១១យប់នៅ Cloud ផ្លូវលេខ ៩។
អ្នកចម្រៀងនិងលេងហ្គីតា Lisa Conception នឹងសម្ដែងរាត្រីនេះនៅ The K’s សម្រាប់តន្ដ្រីបែប Acoustic Pop Ballads យ៉ាងរ៉ូមេនទីក។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាតនៅ The K’s ផ្លូវលេខ ២០៨។
កំប្លែង
The Brew Cruise ជាកម្មវិធីមួយរៀបចំដោយសមាគមអ្នកកំប្លែងនៅភ្នំពេញ Comedy Central ដោយលើកនេះនឹងប្រារព្ធកម្មវិធីនៅលើទូកវិញម្ដង។ ក្នុងតម្លៃតែ ១៥ដុល្លារអ្នកអាច ជិះទូកលេងកម្សាន្តនិងទស្សនាការនិយាយរឿងកំប្លែងស្ងួត យ៉ាងសប្បាយរីករាយ។ គូសបញ្ជាក់ដែរថាតម្លៃផ្ទាល់នៅនឹងកន្លែងគឺ ២០ដុល្លារ ដូច្នេះគួរតែទិញសំបុត្រទុកជាមុនទើបល្អ។ ចាប់ពីម៉ោង ៤កន្លះដល់ ៨យប់នៅ មាត់ទន្លេខាងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា។
រាំកម្សាន្ត
មកតាំងពីទីក្រុងហូជីមិញ DJ Zino នឹងមកចាក់ភ្លេងនៅ Club Love រាត្រីនេះជាមួយនឹងការសម្ដែងបែប Bassline និង House Tunes សម្រាប់កម្មវិធីឧបត្ថម្ភដោយស្រាបៀរ Jim-Beam។ តម្លៃចូលរួមគឺឥតគិតថ្លៃបន្ទាប់ពីម៉ោង ១១ បន្ទាប់មកគឺ ៥ដុល្លារនៅច្រកចូលដោយអាចប្ដូរយកភេសជ្ជៈអ្វីក៏បាន។ ចាប់ពីម៉ោង ៩យប់ដល់ ៤ ទៀបភ្លឺនៅ Club Love ផ្លូវលេខ ២៧៨។
DJs ពីររូបនឹងចាក់តន្ដ្រីបែប Deep House និង Techno នៅ Party Patio គឺ iLLicita និង Marcus iLL។ អ្នកអាចចូលរួមដោយសេរីនៅ Party Patio ផ្លូវលេខ ៣០៨។
DJs ពី NeuDrop Collective គឺ Shadows of Space, Marie Tach និង DALAH នឹងមកកាន់ Pontoon Pulse រាត្រីនេះ ពិសេសបំផុតសម្រាប់អ្នកដែលចូលចិត្តតន្ដ្រីបែប Underground Electro។ ចាប់ពីម៉ោង ១១យប់ដល់ ៥ទៀបភ្លឺនៅ Pontoon Push ផ្លូវលេខ ១៧២។
បន្ថែម
កន្លែងញ៉ាំ Burger ថ្មី W&B បើកថ្ងៃនេះ ដោយមានដាក់បម្រើ Muschroom Burgers ឲ្យញ៉ាំដោយឥតគិតថ្លៃ សម្រាប់អ្នកមកដល់ ១០០នាក់ដំបូងហើយថតរូប Selfies នៅទីនោះ។ ចាប់ពីម៉ោង ៩ព្រឹកដល់ ៩យប់នៅ Chip Mong Bak Touk Center ជាន់ទី២។
ថ្ងៃអាទិត្យ
ភាពយន្ត
Meta House នឹងដាក់បញ្ចាំងរឿង Nine Circles of Hell ដែលជារឿងមួយមានលក្ខណៈ Classic បញ្ចេញតាំងពីឆ្នាំ ១៩៨៨មកម្ល៉េះ។ ភាពយន្តនេះគឺភាពយន្តខ្មែរដំបូងដែលបានឱកាសបានចូលរួម មហោស្រពភាពយន្ត Cannes នៅប្រទេសបារាំង ដែលនិយាយអំពីរឿងរ៉ាវស្នេហារវាងជនជាតិបរទេសមួយរូប និងជនជាតិខ្មែរខណៈពេលកម្ពុជាឆ្លងកាត់របបប្រល័យពូជសាសន៍។ តម្លៃសំបុត្រចូលរួមគឺឥតគិតថ្លៃ ចាប់ពីម៉ោង ៧ដល់ ៩យប់នៅ Meta House ផ្លូវលេខ ១៧៨។
សិល្បៈ
Nowhere Art Studio នឹងនាំយកមកវិញនូវ គម្រោងសុភមង្គល ដែលផ្ដោតសំខាន់ទៅលើការបង្ហាញទឹកចិត្តល្អ។ សម្រាប់ Workshop នេះនឹងបង្ហាញអ្នកចំពោះអ្វី ដែលត្រូវការក្នុងការបង្ហាញអារម្មណ៍ស្រលាញ់ចំពោះគ្នាទៅវិញទៅមក ព្រមទាំងស្វែងរកសេចក្ដីរីករាយក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ តម្លៃសំបុត្រចូលរួមគឺ ២០ដុល្លារ ដែលរាប់បញ្ចូលទាំងសម្ភារៈចាំបាច់ផ្សេងៗ និងអាហារសម្រន់ខ្លះៗ។ ចាប់ពីម៉ោង ៩ព្រឹកដល់ថ្ងៃត្រង់ នៅ Nowhere Art Studio ផ្លូវនរោត្ដម។
តន្ដ្រី
Geography of the Moon ដែលជាការសម្ដែងរួមបញ្ចូលពីអ្នកលេងហ្គីតា Andrea Rubbio និង Virginia Bones ជាអ្នកលេង Keyboard ព្រមទាំងចូលរួមសម្ដែងពីអ្នកលេង Cello ដែលនឹងធ្វើឲ្យបរិយាកាសនៅ Meta House ប្រាកដជារីករាយនិងប្លែកអារម្មណ៍។ សំបុត្រចូលរួមមានតម្លៃ ៤ដុល្លារបើកក់ទុកមុន និង ៧ដុល្លារក្នុងថ្ងៃសម្ដែងផ្ទាល់។ ចាប់ពីម៉ោង ៤ដល់៥រសៀលនៅ Meta House ផ្លូវ ១៧៨។
បន្ថែម
បើសិនជាចង់សាកទៅធ្វើការនៅ Factory ម្ដង នៅ Workspace 1 នឹងអាចឲ្យអ្នកសាកធ្វើការក្នុងមួយសប្ដាហ៍ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។
