Connect with us

នុះ នុះ! ថ្ងៃសម្រាកចុង​សប្ដាហ៍មក​ដល់ទៀតហើយ

ជំរើស​យើង

នុះ នុះ! ថ្ងៃសម្រាកចុង​សប្ដាហ៍មក​ដល់ទៀតហើយ

នុះ នុះ! ថ្ងៃសម្រាកចុង​សប្ដាហ៍មក​ដល់ទៀតហើយ

យើង​បាន​រៀប​ចំ​ដាក់បញ្ចូល​កន្លែង​កម្សាន្ត​ពិសេសសម្រាប់ត្រៀម​ចុងសប្ដាហ៍នេះ

ប្រែសម្រួល​ដោយ ធារ៉ូ

Read in English 

ថ្ងៃសុក្រ

 

មាន​អ្វីដាក់​បញ្ចាំង?

 

ស្ថានទូត​ប្រទេសហ្វីលីពីននឹង​ចាប់​ដាក់​បញ្ចាំង​ភាពយន្ត I’m Drunk, I Love You ដែល​ជា​ភាពយន្តដែល​បញ្ចេញ​ឆ្នាំ ២០១៧ ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​ភាពយន្ត​ដ៏ល្អ​មួយ។ ភាពយន្ត​នេះ​មិន​មាន​ជា​លក្ខណៈ​ស្នេហានោះទេ ដោយឡែកគឺ​និយាយ​អំពី​មិត្តជិតស្និទ្ធ​ថ្នាក់សកលវិទ្យាល័យ២រូប បាន​ធ្វើដំណើរកម្សាន្ត​ជាមួយ​គ្នា​ មុនពេល​បញ្ចប់​ឆ្នាំ​សិក្សា។ នៅ​ពេល​នោះ​ហើយ ដែល​ពួក​គេ​បាន​យល់​ពី​អារម្មណ៍ពិត​រវាងគ្នានិងគ្នា។ ចាប់​ដាក់បញ្ចាំង​ចាប់​ពី​ម៉ោង ៦ល្ងាច​នៅ ស្ថាតទូន​ហ្វីលីពីន ផ្លូវ​១៨២កែង​នរោត្ដម។  

 

ក្នុង​ផ្នែកមួយ​នៃ​ការ​បញ្ចាំង​ភាពយន្ត​ពេញ​មួយ​អាទិត្យ សម្រាប់​យុទ្ធានាការ​សំឡេង​នារីទូទាំងភិពពលោក Meta House នឹ​ង​ចាប់​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារផ្សេងៗ ជា​ហូរហែ។ រាត្រី​នេះ​គឺ​ជា​ការ​ដាក់​បញ្ចាំងសេ៊រីភាពយន្ត​ឯកសារ​ជាមួយ​នឹង​សំនួរ​ចម្លើយ បន្ទាប់​មក​នឹងចាក់​បញ្ចាំង​ភាពយន្ត​ខ្នាត​ធំ​សរុប។​

 

Side by Side គឺ​ជា​លទ្ធផល​មួយ​នៃ​គម្រោង​របស់ Meta House ហៅ​ថា “The Khmer Rouge and Cambodia’s Indigenous Peoples” គាំទ្រ​ដោយ​សាលាក្ដីខ្មែរ​ក្រហម​ សហគមន៍អឺរ៉ុប​និង UNOPS ដែល​បាន​ធ្វើ​ Workshop សម្ភាសន៍អ្នក​មានជីវិត​រស់​ពីសម័យកាល​នេះ​ដល់​ទៅ ៣៥រូប។ ភាពយន្ត​ឯកសារ​របស់ Ly Polen នេះ​គូស្នេហ៍វ័យចំណាស់​មួយ​គូរ​នឹង​បក​ស្រាយ​ពីការ​ចងចាំ​ពួក​គេ​ នូវ​សម័យកាល​នោះ​ ដោយ​ចាប់បង្ខំឲ្យរៀបការដោយសាមីខ្លួនមិនទាំងយល់ព្រម។ ការ​បញ្ចាំង​នេះ​ក៏មាន​សំនួរ​ចម្លើយ​នៅជាចុង​ក្រោយផងដែរ។

 

បន្ទាប់មក​នៅ​ម៉ោង ៨កន្លះ​យប់ មជ្ឈមណ្ឌលវប្បធម៌អាល្លឺម៉ង់​និង​ដាក់​បញ្ចាំង​ភាពយន្ត  Vessel។ នេះ​ជាភាពយន្ត​ឯកសារ​ដែល​និយាយ​អំពី​ការងាររបស់​អ្នក​រូបវិទ្យាសញ្ជាតិហូឡង់ ដុកទ័រ Rebecca Gomperts ដែល​ជា​អ្នក​បង្កើតអង្គការ​មួយ ផ្ដល់​នូវ​ឱសថត្រូវ​ការ​សម្រាប់​អ្នក​ចង់រំលូតកូន នៅ​ទីតាំងមួយ​ជាអន្តរជាតិសម្រាប់​នារី​មក​ពី​គ្រប់ទីកន្លែងទូទាំងពិភពលោក​ដែល​ការ​សម្រាលកូន​គឺ​មិន​ស្របច្បាប់។ ចាប់​ពី​ម៉ោង ៧យប់​នៅ Meta House ផ្លូវលេខ ១៧៨។

 

មាន​អ្វី​នៅ​លើ​ឆាក​សម្ដែង?

 

ក្រុម​ចម្រៀង The Goldilockz Zone នឹង​ត្រលប់​មក​វិញ​​នាំមក​នូវ​កា​រ​សម្ដែង​នៅ ​Bassac Lane ដែល​ពោរពេញ​ទៅ​ដោយ​ជម្រើស​ផ្សេងៗនៃ​គ្រឿង​ស្រវឹង​មិនថាជា​ស្រា​បៀរឬ Cocktails។ ក្នុង​ចម្រៀង​បែប Indie នេះ​នឹង​សម្ដែង​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួនឯង​ក៏ដូច​ជា​បង្ហាញ​នូវ​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ​ ចំណង​ជើង​ថា ​ “Hardline of Love” ទើប​តែ​នឹង​បញ្ចេញ​សប្ដាហ៍នេះ។ ចាប់​ពី​ម៉ោង​ ៩ទៅ​នៅ Bassac Lane។ 

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

សម្រាប់រាត្រី​នេះ បើ​សិន​ជា​ចង់​ដើរ​លេង​តាម​ក្លឹប​ធានាថា ដឹង​តែមិន​ខ្វះទេ គ្រាន់​តែសម្រេច​​ចិត្ត​គិត​ថា​គួរ​តែ​ទៅ​កន្លែង​ណា​ល្អ។ 

 

នៅ​តាម​ផ្លូវ ២៧៨ Club Love នឹង​មាន​ DJ មកតាំងពី​ប្រទេស​បារាំង​គឺលោក Sonny Amerie។ DJ ប្រចាំ​ទីក្រុង​ប៉ារីស​រូប​នេះ​ នឹង​មក​ចាក់​តន្ដ្រី​បែប Soul, Hip-Hop, R&B,House  និង Future សម្រាប់​ការ​សម្ដែង​ដំបូង​នៅ​ប្រទេស​កម្ពុជា។ តម្លៃ​សំបុត្រ​ចូលរួម​តែ ៥ដុល្លារ​ អ្នក​នឹង​ទទួល​បាន​នូវ​ជម្រើស​ភេសជ្ជៈ​ដែល​អ្នក​ចង់​បាន​។ ចាប់​ពី​ម៉ោង ៩យប់​ដល់​ ៤ទៀបភ្លឺ​នៅ Club Love ផ្លូវ​លេខ​ ២៧៨។   

 

DJ សញ្ជាតិ​ឥណ្ឌូនេស៊ី Wyntella នឹង​ចាក់ភ្លេង​បែប Techno Pop នៅ Epic ២​​ រាត្រី​នេះ​។ ស្រាបៀរ​ Budweiser ឧបត្ថម្ភកម្មវិធីនេះ ជាមួយ​នឹង​ប្រូម៉ូសិន​ហៅ​ថា “Meet More Buddies”។ នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ ចូល​ក្លឹបរាំលេង​សប្បាយ​ជាមួយ​នឹង​តន្ដ្រី​ពីរោះ​កន្ដ្រាក់អារម្មណ៍។ ចាប់​ពី​ម៉ោង ៩យប់ដល់ ៣ទៀបភ្លឺ​នៅ Epic ២ Eden Garden។

 ​ ​​ 

សម្រាប់​តន្ដ្រី​បែប House, Techno, Psytrance ទៅ​កាន់ Cloud សម្រាប់​កម្មវិធី Positive Vibe រដូវភ្លៀងជា​លើក​ចុង​ក្រោយ ដោយ​នឹង​មាន​ DJ Moudy ជា​អ្នក​ចាក់ភ្លេង។ តម្លៃ​ចូលរួម​តែ ៥ដុល្លារ​តែ​ប៉ុណ្ណោះ​ ដោយ​អាច​ប្ដូរ​យក​ស្រាបៀរ​បាន​មួយ។ ចាប់​ពី​ម៉ោង ១០ដល់​ ៤ទៀបភ្លឺ​នៅ Cloud ផ្លូវ​លេខ ៩។​

 

ប៉ុន្តែ​ប្រសិន​ជា​អ្នក​ចង់​រាំតាមចង្វាក់ House ដោយ​មាន​លាយ​បញ្ចូល​ Techno ទៅ​កាន់  HangOut សម្រាប់​កម្មវិធី “Sushi Takeover”។ សំបុត្រ​សម្រាប់​ចូលរួមគឺ​មាន​តម្លៃ ៥ដុល្លារ​ដូច​គ្នា​ ដោយ​អាច​ប្ដូរ​បាន​ជា​ស្រាបៀរ​ឬ​ Shot។ ក្នុង​នោះ​ក៏មាន​ដាក់​ឲ្យ​ញ៉ាំ​នូវ mini burgers និង​សាច់មាន់​ចង្កាក់រហូត​ដល់​ពាក់​កណ្ដាល​អាធ្រាត្រផងដែរ។ ចាប់​ពី​ម៉ោង ១០យប់​ដល់ ២ទៀបភ្លឺ​នៅ HangOut ផ្លូវ​លេខ ៤៧៦។ 

 

មាន​អ្វី​ទៀត?

 

អ្នក​សិល្បៈគំនូរ Chea Sereyroth ចង់​បង្ហាញ​នូវ​ស្នាដៃ​មួយ​និយាយ​រៀបរាប់ ពី​កសិករស្រែចម្ការ​នៅ​ទី​ដាច់​ស្រយាលប្រទេស​កម្ពុជា ដែល​មានឈ្មោះ​ថា “from time immortal”។ ផ្ទាំងគំនូរ​នោះ​បាន​ធ្វើឡើង​ដោយ​ប្រើប្រាស់ ស្រូវ ដី ភក់​ អាចម៍រណា ជាដើម គំនូរ​ទាំង ៨ ផ្ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​សរសើរ​មិន​ដាច់​ពី​មាត់។ ការ​ដាក់​តាំង​ពិពរណ៍ “Ricefield Mirages” នៅ Sa Sa Arts Project នឹង​ចាប់​ដាក់​បង្ហាញ​រាត្រី​នេះ។ ចាប់​ពី​ម៉ោង ៦ល្ងាចដល់ ៨យប់​នៅ Sa Sa Arts Project ផ្លូវលេខ ៣៥០។​

 

សម្រាប់​រាត្រី​នេះ​ដែរ និស្សិតមក​ពី​សកលវិទ្យាល័យ​អាមេរិក នឹង​មាន​កម្មវិធី​ក្លែង​ក្លាយ​មួយ​ថា “Alienstock” ​បបួល​មនុស្ស​ទៅ​រាត​ត្បាត​តំបន់ ៥១ នៅ​រដ្ឋនេវាដា សហរដ្ឋអាមេរិក ដែល​ត្រូវ​គេ​សង្ស័យថា​មាន​ផ្ទុកមនុស្ស​ក្រៅភពនៅ​ទី​នោះ។ នេះ​គឺ​យក​ត្រាប់​តាមព្រឹត្តិការណ៍លេង​សើច​មួយ​ល្បី​ទូទាំង​ពិភពលោក​ ឥឡូវ​នេះ​ក្លាយ​ជា​កម្មវិធី​តន្ដ្រី​មួយ​។ Mad Monkey នឹង​នាំ​មក​នូវ​គំនិត​ជប់លៀង​ផ្សេងៗពី Alien អីចឹង​សាកទៅ​ចូលរួម​មើល៍ បើ​ចង់​ដឹង។ ចាប់​ពី​ម៉ោង ៨ដល់ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Mad Monkey ផ្លូវ​លេខ ៣០២។

 

ថ្ងៃ​សៅរ៍

 

មាន​អ្វី​ទៀត?

 

YK Art House នឹង​មាន​កម្មវិធី បែប​សកម្មភាព​ពេល​ព្រឹក​ដោយ ភ្ញាក់ឡើង​និង​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី​ដោយ​ រៀន​ពី​របៀបចង​ខ្សែ​រុក្ខជាតិ​ដាំ​តាម​ផ្ទះ​ដែល​គេ​ហៅ​ថា វិធីសាស្រ្ត Macrame។ ដោយ​ខ្សែព្យួរ​ធ្វើ​ឡើង​ពីអាវយឺត​យក​មក​ប្រើ​ឡើង​វិញ ព្រម​ទាំង​មាន​ពណ៌ចំរុះ នេះ​ជា​កម្មវិធី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍មួយ។ តម្លៃ​ចូល​រួម​គឺ ១០ដុល្លារ​ជាមួយ​នឹង​ភេសជ្ជៈ​មួយ។ ចាប់​ពី​ម៉ោង ១០ព្រឹក​ដល់ ថ្ងៃត្រង់​នៅ YK Art House ផ្លូវ​លេខ ៨៣០។  

 

ស្ដាប់មើល​ទៅ​ពិត​ជា​ទំនង​តែ​ម្ដង​ ​Cloud នឹង​រៀប​ចំកម្មវិធី Festival មួយ​នៅ​សួន​ច្បារ​ខាង​ក្រៅ​ពេញ​មួយ​ថ្ងៃ។ ជាមួយ​នឹង​ផ្សារ​ចល័តនៅ​ជាន់ទី​១ បារប៊ីខ្យូ​ជាមួយ​នឹង​ជម្រើស​បន្លែ​ឬ​សាច់ និង​មាន​នៅ​ផ្នែក​ខាង​ក្រោយ​បារ ព្រម​ទាំង​មានទាំង​ការ​សម្ដែង​តន្ដ្រី​ពី ​1 Girl 6 Strings ធានា​ថា​ដឹង​តែ​ប្លែក។ ចំពោះ​អ្នក​ដែល​ចង់​លក់របស់​របរ​ផ្សេងៗ ថ្លៃ​ឈ្នួល​តូបគឺគ្រាន់​តែ ៥ដុល្លារ​តែ​ប៉ុណ្ណោះ​។ ចាប់​ពី​ម៉ោង ២រសៀល​ដល់ ១១យប់​នៅ Cloud ផ្លូ​វ​លេខ ៩។ 

 

ប្រសិន​ជា​អ្នក​មាន​អារម្មណ៍បែប​ត្រូពិក ប៉ុន្តែ​បែបនៅ​ប៉ែក​ម្ខាង​ទៀត​នៃ​ពិភពលោក​ពី​ទី​នេះ ទៅ​កាន់  Villa Grange សម្រាប់​កម្មវិធី ជប់លៀង​នៅ​ក្បែរ​អាង​ហែលទឹក ដែល​នឹង​មាន​ DJ ចាក់តន្ដ្រី​បែប Carribean-tinted ព្រម​ទាំង Ambietn Deep House ធានា​ថា​ដឹង​តែ​ប្លែក។ ដោយ​មានបម្រើ​អាហារ​និង​ស្រាក្រឡុក​នៅ​ទី​នោះ​ផងដែរ អីចឹង​តោះ​ទៅ​លេង​ជាមួយ​គ្នា។ ចាប់​ពី​ម៉ោង ៣កន្លះ​រសៀលដល់​ ១០យប់​នៅ Villa Grange ផ្លូវ​លេខ ២៤៤។

 

ពិធី Festival Arts4peace​ នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​នេះ ក្នុងឱកាស​ដែលអង្គការ​សហប្រជាជាតិ​ប្រកាស​ជា​អន្តរជាតិ​នៃ​ទិវាសន្តិភាពនៅ Cambodia-Japan Cooperation Center។​ កម្មវិធី​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សិល្បៈខ្មែរ ព្រមទាំង​បង្ហាញ​ពី​តម្លៃ​ របស់​បណ្ដា​អ្នក​ដែល​មាន​សមត្ថភាព​ជា​ច្រើន​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​ក្នុង​រយៈ​ពេល​ជាង ៤០ឆ្នាំកន្លង​ទៅ​នេះ។ ជាមួយ​នឹង​ការ​សម្ដែង​ពី ក្រុម​ចម្រៀង​ខ្មែរ Khmer Magic Music Bus ធានា​ថាដឹង​តែសប្បាយ។ ចាប់​ពី​ម៉ោង ៦ដល់៧កន្លះ​​ ល្ងាច​នៅ CJCC វិថី​សហព័ន្ធ​រុស្សី​។

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

 

ក្នុងថ្ងៃពិសេស​សម្រាប់​ថ្ងៃ​សិទ្ធិមនុស្ស​នេះ​ដែរ​ តន្ដ្រី​ករ​ក្នុង​ស្រុក​ដល់​ទៅ​៥រូប​នឹង​ផ្លាស់​វេនគ្នា​ ដើម្បី​សម្ដែង​បង្ហាញ​ពី​ក្ដី​ស្រលាញ់ តាមរ​យៈ​តន្ដ្រី​ហ្សាស។ ការ​ប្រគំតន្ដ្រី Peace, Love & Music នៅ Kwest Restaurant ចូលរួម​សម្ដែង​ដោយ អ្នក​លេង​ព្យ៉ាណូ  Mathias Aspelin, អ្នក​លេង​សាក់ហ្សូហ្វូននិង​ខ្លុយ Gerard Evans អ្នក​ចម្រៀង Mirasol Aguila បាស​ដោយ Andrey Meshcheryakov និង ស្គរ​ដោយ Richard Boisson។ តម្លៃ​សំបុត្រ​ចូលរួមគឺ​មិន​គិត​ថ្លៃ​នោះ​ទេ។ ចាប់​ពី​ម៉ោង ៧ដល់​១០យប់​នៅ Kwest Restaurant ផ្លូវ​លេខ ១៥៤។    

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

នៅ One Love Reggae Rooftop ឯណោះ​វិញកម្មវិធី​ជប់លៀង​ប្រចាំ​ខែ​ បាន​ត្រលប់​មក​វិញ​ដោយ​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា Vent។ ជាមួយ​តន្ដ្រី​បែប Afro House, Deep House និង Tech House នាំ​មក​ជូន​ដោយ the Sauce រាត្រី​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​រាំ​ដល់​ម៉ោង៣ទៀបភ្លឺ​ ជាមួយ​នឹង​ DJ Sushi និង Kenny Chase ចាក់ភ្លេង​កំដរ។ តម្លៃ​ចូលរួម​គឺ ៥ដុល្លារ​ប៉ុន្តែ​មុន​ម៉ោង​១១ គឺ​មិន​គិត​ថ្លៃ​នោះ​ទេ។ ចាប់​ពី​ម៉ោង ៩ដល់ ៣ទៀបភ្លឺ​នៅ One Love Reggae Rooftop ផ្លូវ​ ១៧២។​ ​ 

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ភាពយន្ត​ Hungry Tide ពិភាក្សា​អំពី​ចំនុច​សំខាន់​មួយ ដែល​មិន​សូវ​ត្រូវ​គេ​លើក​ឡើង​ក្នុង​ការ​ពិភាគ្សា​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ Climate Change។ ជាក់​សម្ដែង​ភាពយន្ត​ឯកសារ​នេះ​នឹង​លើក​ឧទាហរណ៍ពី កោះ​តូ​ចមួយឈ្មោះ​ថា Kiribati ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ ​អាច​ឲ្យ​​មនុស្ស​រស់​នៅ​ទី​នោះប្រមាណ​ជា ១០៥,០០០ ប្រឈម​នឹង​ការ​ស្លាប់។ ចាប់​ពី​ម៉ោង ៨យប់​ត​ទៅ​ នៅ Meta House ផ្លូវលេខ ១៧៨។​  

 

ថ្ងៃ​អាទិត្យ

 

មាន​អ្វី​ទៀត?

 

ឱកាស​ល្អ​មួយទៀត​ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​សមាជិក​សម្រាប់ ក្រុម​សម្ដែង​ល្ខោន Phnom Penh Players។ សម្រាប់​ថ្ងៃអាទិត្យ​នេះ ការ​ជ្រើស​រើស​តួ​សម្ដែង​សម្រាប់​ Pantomime នឹង​ធ្វើ​ឡើង​ដើម្បី​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ​។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ Pantomime នឹង​លើក​យក​នូវ​រឿង​រ៉ាវ​របស់ Cinderella មក​សម្ដែង​។ ចាប់​ពី​ម៉ោង ៤ដល់ ៦ល្ងាច​នៅ The Box Office ផ្លូវលេខ ២៤៤។

 

ការ​ព្យាបាលតាម​សំឡេង​និង​ថាម​ពល គឺជាមធ្យោបាយ​បុរាណ​មួយដែល​ផ្ដល់​ឲ្យ​នូវ​រំញ័រ ជួយឲ្យ​អ្នក​អាច​ធ្វើ​សមាធិ​បាន​និង​ព្រម​ទាំង​បញ្ចេញ​ថាមពល​ពី​ក្នុង​ខ្លួ​ន​របស់​អ្នក។ នៅ​ក្នុង​ Session សម្រាប់ ​Enso Healing Space នេះ​ដែរ អ្នក​បង្វាត់ Hani Mansour នឹង​តម្រូវឲ្យ​អ្នក​ចូលរួម​​​នៅ​ឲ្យ​ស្ងៀម​ ឬ​ក៏ត្រូវ​ច្រៀងនិង​ធ្វើ​សកម្មភាពផ្សេងៗ។ ចាប់​ពី​ម៉ោង ៥កន្លះ​ល្ងាច​នៅ Enso Healing Space ផ្លូវ​លេខ ២៤០។  

 

The Vine នឹង​រៀប​ចំ​កម្មវិធី​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ដើម្បី​សាក​ល្បង​ភ្លក់រសជាតិ​នូវ​ស្រាក្រហម​ថ្មីបី​ប្រភេទ​របស់​ពួក​គេ។ ជាមួយ​នឹង​សាច់គោ Wagyu តម្លៃ​សម្រាប់​ចូលរួម​គឺ ២០ដុល្លារ​សរុប​ទាំងអស់។ អីចឹង​បើ​ចង់​សាក​ ត្រូវ​តែ​កក់​កន្លែងជា​មុន។ ចាប់​ពី​ម៉ោង ៤ដល់ ៧រសៀល​នៅ The Vine ផ្លូវ​ ១៧២។

 

មាន​អ្វី​ដាក់​​បញ្ចាំង?

 

Meta House បញ្ចប់​ថ្ងៃ​ចុងសប្ដាហ៍​ជាមួយ​នឹង​ការ​ដាក់​បញ្ចាំងភាពយន្ត​ឯកសារដល់ទៅ ៧ និយាយ​រៀប​រាប់​ពីបណ្ដា​ស្ដ្រីរស់​នៅ​ប្រទេស​កាន់សាសនាអ៊ីស្លាម។​

 

កា​រ​ចាប់ដាក់​បញ្ចាំង​នេះ​ចាប់​ផ្ដើមពី​ម៉ោង ២រសៀល​ជាមួយ​នឹង​ភាពយន្ត​ម៉ាឡេស៊ី Aku Siapa ជា​សេ៊រី​នៃ​ការ​សម្ភាសន៍​ជាមួយ​នារី​សញ្ជាតិ​មូស្លីម​ អំពី Hijab ថា​ពួក​គេ​គួរ​តែ​ពាក់វា​ឬ​យ៉ាង​ណា។ ដល់​ម៉ោង ៣រសៀល​នឹង​ដាក់​បញ្ចាំង​រឿង India’s Daugther ពី​ការ​រំលោភបូក​ ចំពោះ​និស្សិត​នារី​ផ្នែក​វេជ្ជសាស្ត្រនៅ​ទីក្រុង​ New Delhi ហើយ​ក្រោយ​មក​ក៏បាន​ស្លាប់​បាត់​បង់ជីវិត។ ជន​ដៃដល់​ទាំង​នោះ ត្រូវ​បាន​គេ​យក​ទៅ​សួរ​ចម្លើយ ព្រមទាំង​ដាក់ទោស​ទៅ​លើ​បទ​ឃាតកម្ម និង​មាន​ការ​ផលិត​ជាឯកសារផ្សេងៗផងដែរ។​​  

 

ភាពយន្ត Prostitution Behind the Veil​ ពី​ប្រទេស​អ៊ីរ៉ង់និយាយ​អំពី​ជីវិត​ម្ដាយ ដែលប្រើប្រាស់​ថ្នាំញៀន​ហេរ៉ូអ៊ីន និង​ខិតខំ​ប្រឹង​ប្រែង​រកលុយ តាម​រយៈ​ការ​លក់​ខ្លួន​ជាប​នពេស្យ៉ា។ Solar Mamas ពី​ប្រទេស​ ហ្សូដង់ ចាប់​ផ្ដើម​ពី​ម៉ោង ៥និង១៥នាទីល្ងាច​ និយាយ​អំពី​នារីដែល​មិន​បាន​ទទួល​ការ​សិក្សា​គ្រប់គ្រាន់ ដែល​បាន​ទៅ​សិក្សា​ហើយ​ក្លាយ​ជា​វិស្វករ​ផ្នែក​ថាមពល​ពន្លឺព្រះអាទិត្យ។ Nefertiti’s Daughters ពី​ប្រទេស ​អេហ្សីព នឹង​ផ្ដោតសំខាន់​ទៅ​លើ​ការ​វិវឌ្ឍន៍នៃ​សិល្បៈគំនូរ​ Street Art ជុំវិញ​វិបត្ត​ផ្សេងៗនៅអេហ្សីព។  

 

ភាពយន្ត​ឯកសារ​ខ្នាត​ខ្លី Saving Face មក​ពី​ប្រទេស​ប៉ាគីស្ថាន​ ដែល​ទទួល​បា​នពាន​រង្វាន់អូស្ការ និយាយ​អំពី​បញ្ហា​ដ៏សំខាន់​មួយ​គឺ អំពើ​ហិង្សា​ទៅ​លើ​ស្រ្ដីនៅ​អាស៊ីប៉ែក​ខាង​ត្បូង។ ជាចុងក្រោយសេ៊រី​នៃភាពយន្ត​នេះគឺ  He Named Me Malala មក​ពី​ប្រទេស​អាហ្គានីស្ថាន និយាយ​ពីនារីក្លាហានមួយ​រូប​គឺ Malala Malala Yousafzai ខិត​ខំ​ប្រឹង​ប្រែង​រក​សិទ្ធឲ្យ​នារី​នៅ​ទី​នោះ ដើម្បី​ទទួល​បាន​ការ​សិក្សា។ បន្ទាប់​ពី​ត្រូវ​គេ​បាញ់​ត្រូវ​ត្រង់ក្បាលខណៈ​ធ្វើ​ដំណើរ​ទៅ​សាលា នាង​ជា​នារី​វ័យក្មេង​បំផុតដែល​ទទួលពាន​រង្វាន់​ណូបែល ត្រឹម​អាយុ១៧ឆ្នាំ។ ចាប់ពីម៉ោង ២ដល់ ៩កន្លះ​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨។

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top

Discover more from WHAT'S ON PHNOM PENH

Subscribe now to keep reading and get access to the full archive.

Continue reading