ការណែនាំ និង Reviews ផ្សេងៗ
នៅភ្នំពេញចុងសប្ដាហ៍នេះគួរតែធ្វើអីល្អ?
តាក់ទីងណេងណេង!!! ចុងសប្តាហ៍មកដល់ទៀតហើយ! អត់ដឹងថាគួរតែទៅលេងនៅណាមែនអត់? អីចឹងនេះជាអ្វីៗដែលអ្នកគួរតែធ្វើចាប់ផ្ដើមពីល្ងាចថ្ងៃនេះរហូតដល់ល្ងាចថ្ងៃអាទិត្យ។
Read in English >>
តាក់ទីងណេងណេង!!! ចុងសប្តាហ៍មកដល់ទៀតហើយ! អត់ដឹងថាគួរតែទៅលេងនៅណាមែនអត់? អីចឹងនេះជាអ្វីៗដែលអ្នកគួរតែធ្វើចាប់ផ្ដើមពីល្ងាចថ្ងៃនេះរហូតដល់ល្ងាចថ្ងៃអាទិត្យ។
ថ្ងៃសុក្រ
អាហារ និង ភេសជ្ជៈ
ចង់ញ៉ាំអាហារបែប Street food ប៉ុន្ដែមិនចង់ញ៉ាំនៅតាមផ្លូវ? ឥឡូវអ្នកអាចសាកភ្លក់រសជាតិ អាហារបែបខ្មែរទាំងអស់គ្នា នៅ Eleven One សម្រាប់កម្មវិធី Street Food Friday។ បន្លែនិងអាហារសម្រាប់អ្នកតមសាច់ក៏មាននៅទីនោះផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៦ដល់៩ៈ៣០ល្ងាច នៅ Eelven One Kitchen តាមបណ្ដោយផ្លូវ ៣៣៤ បឹងកេងកង១។
ធ្វើដំណើរមកតាំងពីប្រទេស សាំងហ្គាពួរសម្រាប់រាត្រីនេះគឺ Mixologist Symphony ជ័យលាភីពានរង្វាន់ Rising Star of the Year Bar Award ឆ្នាំ ២០១៧។ នាងនឹងមកក្រឡុកស្រាពិសេសៗនៅ Elbow Room ពេញមួយល្ងាចតែម្ដង។ ចាប់ពីម៉ោង ៨យប់ដល់ពាក់កណ្ដាលអាធ្រាត្រ នៅ Elbow Room ផ្លូវលេខ ៣០៨។
ល្ងាចនេះដែរ នៅ Justice Cafe ក៏នឹងមានកម្មវិធី Friday party ដំបូងបំផុត ដែលមានបន្ថែមដោយ ភីស្សា និង ស្រាក្រឡុកទៀតផង។ Justice Cafe មានទីតាំងនៅតាមបណ្ដោយផ្លូវ 53BT សង្កាត់បឹងទំពុន។
សិល្បៈ និង ការថតរូប
យប់នេះនឹងមានកម្មវិធីពិសេសមួយ គឺជាការសម្ពោធពិពណ៌ស្នាដៃរបស់លោក Chhum Limhay នៅ Java Arts ដែលជាផ្នែកមួយនៃ ការច្នៃប្រឌិតជំនាន់ថ្មី។ គំនូរស្ថាបត្យកម្មរបស់លោកគឺជាបង្ហាញពីការស្រមើស្រមៃ ពីទីក្រុងនៅថ្ងៃអនាគត ផ្សារភ្ជាប់នឹងការជះឥទ្ធពលពី ទីក្រុងបុរាណៗជាមួយសោភ័ណភាពបែបវិទ្យាសាស្រ្តទំនើប។
ហើយស្វែងរកអ្នកពូកែខាងអក្សរសាស្រ្តខ្មែរ ព្រោះក្រុមដែលពាក់ព័ន្ធនឹងកម្មវិធី Khmer Literature Festival កំពុងតែរងចាំអ្នក! អ្នកអាចមកទាក់ទងនៅការិយាល័យការងាររបស់ The Desk ដើម្បីដឹងថាតើអ្នកអាចជួយបានអ្វីខ្លះ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ដល់៧ៈ៣០ល្ងាចនៅ The Desk Cambodia ផ្លូវព្រះនរោត្ដម។
រោងកុន
ជម្រើសដ៏ល្អបំផុតសម្រាប់ភាពយន្ដនៅចុងសប្តាហ៍នេះគឺប្រាកដជារឿង “First They Killed My Father” ដែលជាស្នាដៃដឹកនាំរបស់ Angelina Jolie ដកស្រង់ចេញសៀវភៅរបស់អ្នកស្រី អឹុង លួង និយាយបរិយាយពីជីវិតខ្លួនក្នុងសម័យខ្មែរក្រហម។ បញ្ចាំងនៅ Legend Cinemas ទាំងបីទីតាំង មានម៉ោងច្រើនអាចជ្រើសរើស។
ឫ, ប្រសិនជាចង់ទស្សនារឿងដ៏ល្អមួយដែលនិយាយអំពី ក្មេងដែលមានបញ្ហាសតិ អ្នកប្រាកដជាចូលចិត្តរឿង “The Room” ដែលដាក់បញ្ចាំងនៅ Outpost។ រឿងនេះបរិយាយអំពី ស្ដ្រីម្នាក់និងកូន ព្យាយាមគេចពីកន្លែងឃុំខ្លួននៅបន្ទប់ក្រោមដី ដែលពួកគេត្រូវគេចាប់ឃុំឃាំងអស់រយៈពេលជាច្រើនឆ្នាំ។ បញ្ចាំងចាប់ពីម៉ោង ៧ដល់៩យប់ ទីតាំងនៅជិត សណ្ឋាគារសុខា ជ្រោយចង្វារ។
ការប្រគំតន្ដ្រី
Tusk នឹងត្រលប់មកវិញយប់នេះ ដោយកម្មវិធីជាច្រើនយ៉ាងអធិកអធម ជាមួយនឹងការសម្ដែងពីក្រុមចម្រៀង Complicated Business, ការសម្ដែងតន្ដ្រីពី DJ Max Mason និង Bliss 136, និង មានការប្រកាសដ៏ពិសេសមួយប្រចាំរាត្រី (អានបន្ថែមនៅទីនេះ)។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៨យប់ដល់ម៉ោង២ទៀបភ្លឺ នៅ Tusk Bar & Guess House តាមបណ្ដោយផ្លូវ ២៧៨ បឹងកេងកេង១។
ហើយ Cambodian Space Project ក៏នឹងត្រលប់មកទីក្រុងវិញដូចគ្នា សម្រាប់កម្មវិធីដ៏ពិសេសមួយនៅ FCC មុននឹងពួកគេចេញដំណើរទីកាន់ទីក្រុង Wanshinton DC។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨ៈ៣០ល្ងាចនៅ FCC វិថីស៊ីសុវត្ថិ ម្ដុំមាត់ទន្លេ។
នៅកន្លែងផ្សេងៗទៀត, Marianna & Joe នឹងនាំយកនូវចម្រៀងចង្វាក់ Folk មកកាន់ Farm to Table ចាប់ពីម៉ោង ៦ៈ៣០ល្ងាចដល់៨ៈ៣០យប់ ទីតាំងតាមបណ្ដោយផ្លូវ ៣៦០បឹងកេងកងមួយ។ លោក Rob Narciso នឹងសម្ដែងតន្ដ្រីលក្ខណៈ Acoustic នៅ Botanio ចាប់ពីម៉ោង ៧ដល់៩ៈ៣០យប់ តាមបណ្ដោយផ្លូវលេខ ២៩ សង្កាត់ទន្លេបាសាក់។ Chris និង Arone នឹងធ្វើឲ្យកក្រើកនៅ Alchemy ចាប់ពីម៉ោង ៨ៈ៣០ដល់១១យប់ តាមបណ្ដោយផ្លូវ ១២៣ Russian Market និង ក្រុម Mustache Band នឹងសម្ដែងចម្រៀង Original songs នៅ Town Club ចាប់ពីម៉ោង ៨ តទៅ ទីតាំងនៅតាមបណ្ដោយផ្លូវ ១១៨។
ហើយក៏មានការសម្ដែងតន្ដ្រីចង្វាក់ Blues ពី Pavel និង Colin នៅ META House ចាប់ពីម៉ោង ៩ល្ងាចដល់ពាក់កណ្ដាលអាធ្រាត ទីតាំងតាមបណ្ដោយផ្លូវ សុធារស។
ក្លឹបរាត្រី
DJ សញ្ជាតិម៉ាឡេស៊ី Jenni F បានសម្ដែងទូទាំងទ្វីបអាស៊ី តាំងពីអាយុ១៦ឆ្នាំ ហើយក៏ធ្លាប់បានទទួលពានរង្វាន់ក្នុងកម្មវិធី MAD DJ Competition នៅឆ្នាំ ២០១៣ ពេលនាងទើបតែមានអាយុ១៧ឆ្នាំតែប៉ុណ្ណោះ។ យប់នេះនាងនឹងបង្ហាញសមត្ថភាព DJ របស់នាងនៅ Epic Club។ យប់នេះវេលាម៉ោង ៩ល្ងាចដល់៣ទៀបភ្លឺ នៅក្បែរ Jet’s Container Market ជិត ទូតរុស្សី។
ខណៈនោះដែរ នៅ Mad House, Dj Heka & Crappy Beats នឹងធ្វើឲ្យកម្មវិធីជប់លៀងកាន់តែកក្រើករហួតដល់ម៉ោង ៧ភ្លឺសម្រាប់កម្មវិធី MAD Friday។ ចាប់ពីម៉ោង ១០ល្ងាចដល់៧ភ្លឺ ទីតាំងតាមបណ្ដោយផ្លូវលេខ ១៧២។
ថ្ងៃសៅរ៍
អាហារ និង ភេសជ្ជៈ
រីករាយឆ្នាំថ្មី អេត្យូពី! ហា! យើងក៏មិនសូវដឹងពីវាប៉ុន្មានដែរ ប៉ុន្ដែប្រសិនជាលោកអ្នកចង់សាករសជាតិ អាហារបែប Enkutatashi កុំភ្លេចឈៀងចូលភោជនីយដ្ឋាន Sara Ethiopian Restaurant ដើម្បីឲ្យដឹងរសជាតិម្ដង។ ចាប់ពីម៉ោង ១១ព្រឹកដល់១០យប់ តាមបណ្ដោយផ្លូវលេខ ១៧២។
បន្ទាប់ពីនេះ នៅ LOCO bar នឹងប្រារព្ធកម្មវិធីខួបគម្រប់៤ឆ្នាំ ជាមួយនឹងអាហារដោយឥតគិតថ្លៃ ល្បែងកម្សាន្ដផ្សេងៗ និងជម្រើសភេសជ្ជៈល្អផងដែរ ចាប់ផ្ដើមពីម៉ោង ៧យប់ដល់៥ភ្លឺនៅតាមបណ្ដោយផ្លូវលេខ ១៣០។ ហើយឱកាសពិសេសសម្រាប់អ្នកចូលចិត្តស្រា Martinis, នៅ Bouchon នឹងមានបម្រើនូវស្រានេះគ្រប់ប្រភេទក្នុងតម្លៃតែ៣ដុល្លារតែប៉ុណ្ណោះក្នុងមួយកែវ ព្រមទាំងកំដរអារម្មណ៍ជាមួយនឹង DJ Watts ទៀតផង ពិតជាពិសេសខ្លាំងណាស់ ទីតាំងតាមបណ្ដោយផ្លូវលេខ ១៧៤។
សិល្បៈ ការថតរូប ការរចនា
រៀនគូររូបឲ្យបានល្អថ្ងៃនេះនៅ Neverland Artspace ដែលក្រុមការងារ N o w h e r e នឹងបង្រៀនអ្នកពីរបៀបគូររូប Portrait លើផ្ទាំងសំបត់ឲ្យបានល្អ ចាប់ពីម៉ោង១រសៀលទៅ ទីតាំងចុះពីផ្លូវនរោត្តម។
ឫក៏ចូលទៅកាន់ The Plantation ដើម្បីបន្ថែមស្នាដៃរបស់អ្នកទៅលើជញ្ជាំង “Speak Your Green” ជាផ្ទាំងសិល្បៈមួយដែលស្នើឲ្យអ្នកបង្កើតនូវកិច្ចសន្យាដើម្បីធ្វើឲ្យទីក្រុងភ្នំពេញ ក្លាយជាកន្លែងមួយដែលមាននិរន្តរភាព និងបន្ថែមបញ្ចូល artwork ដែលកំពុងតែរីកសាយទូទាំងទីក្រុង។ The Plantation Urban Resort & Spa មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៨៤។
Shopping
ចង់បានរបស់របរផ្សេងៗក្នុងតម្លៃថោក? កុំភ្លេចចូលទៅកាន់ Bee Vintage & Craft សម្រាប់កម្មវិធី Pi Dollar clearance sale រាល់ចុងសប្តាហ៍ ចាប់ពីម៉ោង ១០ព្រឹកដល់៤ល្ងាច ទីតាំងតាមបណ្ដោយផ្លូវលេខ ២៤០។
ភាពយន្ត
ភាពយន្ដឯកសារដ៏ល្អចំនួនពីរ នឹងដាក់បញ្ចាំងនៅ META House ល្ងាចនេះ។ រឿងទី១គឺ “Bottled Life” និយាយអំពីទង្វើររបស់ Nestle ដែលទាញយកទឹកក្នុងដីហើយនៅក្នុងប្រទេសអភិវឌ្ឍន៍ហើយលក់ទៅឲ្យអ្នកប្រើប្រាស់ដូចជាផលិតផលល្អមានស្ដង់ដារ។ (Spoiler: ក្រុមហ៊ុន Nestle អាក្រក់ណាស់ កុំទិញផលិតផលពួកគេអី។)
រឿងទីពីរទាក់ទងនឹងរឿងរ៉ាវកើតឡើងនៅជិតផ្ទះយើងហ្នឹងឯង។ ភាពយន្ដឯកសារមានរយៈពេល ៤០នាទីចំណងជើងថា “Snow” ដែលបរិយាយអំពីរឿងរ៉ាវរបស់ Ian Woodford ដែលបានមកប្រទេសកម្ពុជាកាលពីទស្សវត្សទី៩០ ដើម្បីជួយយក យានជំនិះរបស់អង្គការសហប្រជាជាតិពី ទឹកដីដែលកាន់កាប់ដោយពួកខ្មែរក្រហម ហើយបានក្លាយជាបុគ្គលល្បីឈ្មោះម្នាក់អស់រយៈពេលជាង២០ឆ្នាំ។ លោកក៏បានបើកបារមួយឈ្មោះថា Maxine’s bar (ដាក់ឈ្មោះតាមកូនស្រីលោក) ហើយក៏បានបង្ហាញមុខនៅក្នុងរឿង “City of Ghosts” ផងដែរ រួមជាមួយនឹង Project ជាច្រើនទៀតដែលលោកបានចូលរួម។ លោក “Snow” (ជាឈ្មោះគេដាក់ឲ្យលោក) បានស្លាប់នៅឆ្នាំ ២០១៤ ពេលមានអាយុ ៥៦ឆ្នាំ។
ការប្រគំតន្ដ្រី
អ្នកលេងព្យាណូតន្ដ្រី Jass ដ៏ពូកែ Metta Legita ត្រលប់មកកាន់ Jazz Club វិញយប់នេះ ដែលនឹងសម្ដែងបទភ្លេងថ្មី រួមបញ្ចូលនឹងភ្លេង Covers ពីរោះៗផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៩យប់ ដល់ពាក់កណ្ដាលអាធ្រាត្រ នៅ The Jazz Club ទីតាំងតាមបណ្ដោយផ្លូវលេខ ២៨២។
ចំពោះជម្រើសផ្សេងពីនេះ, អ្នកអាចទៅទស្សនាការសម្ដែងរបស់ក្រុមចម្រៀង The Box Chords នៅ Cloud ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រ តាមបណ្ដោយផ្លូវលេខ៩។ តារាចម្រៀង រ៉ុកក្លាស៊ីក Ace Zapa នឹងសម្ដែងនៅ Sharky’s Bar ទីតាំងតាមបណ្ដោយផ្លូវលេខ ១៣០។ Clay George, Joe Wrigley និង Steve Sutcliffe នឹងនាំតន្ដ្រីបែប Americana ទៅកាន់ Alchemy។ ឫក៏លោកអ្នកអាចរាំគ្រលែងចង្កេះតាមចង្វាក់ភ្លេងកូឡុំប៊ីជាមួយ DJ Malo នៅ Institit Francais de Cambode ទីតាំងតាមបណ្ដោយផ្លូវ ១៨៤។
សោកស្ដាយដែលមិនបានចូលរួមក្នុងការប្រគំតន្ត្រីដ៏ល្អរបស់ក្រុមចម្រៀង Radiohead នៅ Milan? អ្នកអាចបង្កើតបទពិសោធន៍ថ្មីមួយនៅភ្នំពេញនេះ ដែល Crossfit Amatak នឹងដាក់បញ្ចាំងការប្រគំតន្ដ្រីរយៈពេល២ម៉ោងលើអេក្រក់ធំ ជាមួយនឹងការបម្រើស្រាបៀ។ Crossfit Amatak មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៧០ Russian Market។
ក្លឹមរាត្រី
DJ Max Mason និង 136 Bliss និងចូលរួមគ្នាម្ដងទៀតដើម្បីធ្វើឲ្យកក្រើកនៅ Tusk ទីតាំងតាមបណ្ដោយផ្លូវលេខ ២៧៨ បឹងកេងកង១។ មកមើល “Tuk Tuk Dj” របស់ Max កាលពីសប្តាហ៍មុនទាំងអស់គ្នា នៅទីនេះ៖
ខណៈពេលនៅដែរ នៅ Pontoon Pulse នឹងត្រលប់មកវិញជាមួយកម្មវិធី No Problem Disco with DJ Joe Soul ដែលបានធ្វើដំណើរពីទីក្រុងបាងកកមក ដើម្បីសម្ដែងនៅទីនេះ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ១១យប់ដល់៥ទៀបភ្លឺ នៅ Pontoon Pulse តាមបណ្ដោយផ្លូវលេខ ១៧២។ ហើយនៅជាប់កន្លែងនោះដែរ Rob Bianche និង Heka នឹងចាប់ផ្ដើមពីជប់លៀងរាំកម្សាន្ដរហូតដល់ថ្ងៃរះនៅ MadHouse ផ្លូវលេខ១៧២ ដូចគ្នា។
ថ្ងៃអាទិត្យ
សិល្បៈ និងការថតរូប
នេះគឺជាឱកាសដែលលោកអ្នកអាចទិញរូបគំនូរសិល្បៈបែប សិល្បៈទីក្រុង។ ក្រុមរចនា Street art ដ៏ល្បីឈ្មោះនៅ Kbach Gallery នឹងមានកម្មវិធីដេញថ្លៃមួយនៅសណ្ឋាគារ Sofitel ដើម្បីរៃអង្គាសថវិការសម្រាប់ Shanty Town Spirit Association។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ២រសៀលនៅ សណ្ឋាគារ Sofitel តាមបណ្ដោយវិថី សុធារស។
កន្លែងអម្បាញ់មិញហ្នឹង មើលទៅដូចជាថ្លៃពេកមែនអត់? អីចឹងមកបង្កើតវាដោយខ្លួនឯងម្ដង (ជាមួយនឹងស្រាក្រហមមួយកែវផងដែរ) នៅថ្នាក់រៀន Paint & Sip សប្តាហ៍នេះ ដែលនឹងធ្វើនៅភោជនីយដ្ឋាន Luna ចាប់ពីម៉ោង ១១ព្រឹកដល់១រសៀល ទីតាំងតាមបណ្ដោយផ្លូវលេខ២៩។
ភាពយន្ដ
នៅវេលាមួយដែលអ្នកនយោបាយ ដែលប្រើប្រាស់អំណាចនឹងភាពភ័យខ្លាចរបស់មនុស្ស (ប្រជាភិថតិកៈ) បានកើនឡើងជាច្រើនក្នុង ពិភពប្រជាធិបតេយ្យ រឿងកំប្លែង “Look Who’s Back” មើលទៅហេតុការណ៍ទាំងអស់ដូចជាដឹងមុនអញ្ចឹង។ ដោយដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីរបស់អាល្លឺម៉ង់ ភាពយន្ដនេះបានប្រមើលមើលតើអ្វីនឹងអាចកើតឡើងបើសិនជា Hitler កាន់អំណាចម្ដងទៀតនៅអាល្លឺម៉ង់សព្វថ្ងៃនេះ ហើយក៏លើកឡើងពីការសម្រេចដ៏គួរឲ្យចាប់អារម្មណ៍មួយ។ លោកអ្នកគួរតែទៅទស្សនារឿងនេះព្រោះវាពិតជាល្អ។ ចាប់ដាក់បញ្ចាំងពីម៉ោង ៨ដល់១០យប់នៅ META House តាមវិថី សុធារស។
ពេលខ្លះ វាមិនមានអ្វីល្អជាងចំណាយពេលវេលាថ្ងៃអាទិត្យដើម្បី មើលរឿងបែប Classic នោះទេ។ ហើយបើសិនជាអ្នកចូលចិត្តរឿងបែបហ្នឹង កុំភ្លេចនៅ The Flicks នឹងដាក់បញ្ចាំងរឿង Classic ដ៏ល្បីមួយគឺរឿង “Gone With the Wind” ទាំងគ្រប់៤ម៉ោងតែម្ដង។ កម្មង់ស្រាមួយកែវឫ៥កែវឫក៏អាហារផ្សេងៗតាមចិត្តចង់ ហើយចំណាយវេលាពេលល្ងាចរបស់លោកអ្នកយ៉ាងរំភើយ។ ចាប់ដាក់បញ្ចាំងពីម៉ោង ៦ៈ៣០ល្ងាចដល់១០ៈ៣០យប់ នៅ Flick 1 តាមបណ្ដោយផ្លូវលេខ ៩៥។
ការប្រគំតន្ដ្រី
តន្ដ្រីខ្មែរចង្វាក់ Pop នឹងមានកម្មវិធីមួយរសៀលថ្ងៃនេះ ជាមួយនឹងការសម្ដែងរបស់ Superior M និង 4Nix សម្ដែងជាមួយគ្នានៅទីធ្លាសារណៈ នៅផ្សារទំនើបសុវណ្ណា ចាប់ពីម៉ោង ១រសៀល ទីតាំងតាមបណ្ដោយផ្លូវលេខ ១៩៩។
បន្ទាប់ពីពិធីដេញថ្លៃ នៅសណ្ឋាគារ Sofitel នឹងបន្ដនូវកម្មវិធី Culture-for-a-cause នៅពេលល្ងាចជាមួយនឹង Musica Felice ដើម្បីបញ្ចប់ថ្ងៃចុងសប្តាហ៍របស់លោកអ្នកជាមួយនឹងតន្រ្ដីយ៉ាងពីរោះរណ្ដំ ដែលមានតាំងពីព្យ៉ាណូ និងឧបករណ៍ភ្លេងខ្មែរបុរាណ។ ដឹងតែរីករាយតែម្ដង! កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ដល់៧ៈ៣០ល្ងាចនៅ សណ្ឋាគារ Sofitel ភ្នំពេញ នៅតាមបណ្ដោយវថី សុធារស តម្លៃសំបុត្រ ៨ដុល្លារ។
ទាំងនេះគឺជាការណែនាំទាំងអស់ពីពួកយើងសម្រាប់សប្ដាហ៍នេះ! សំណាងល្អទាំងអស់គ្នា! ហើយនឹងជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយ។ អូ! និយាយអីចឹងកុំភ្លេចចុះឈ្មោះសម្រាប់ Newsletter របស់ពួកយើងដើម្បីទទួលបាន Friday Roundup ផ្ងើរចូលប្រអប់សាររបស់លោកអ្នកងាយៗតែម្ដង! ជារៀងរាល់សប្ដាហ៍!
***This week’s Roundup is brought to you by our brand new Music Section sponsor, Tusk Bar & Guesthouse!***
