ការណែនាំ និង Reviews ផ្សេងៗ
នៅភ្នំពេញចុងសប្ដាហ៍នេះគួរតែទៅដើរលេងឯណាខ្លះ?
អើនុះ! ថ្ងៃសម្រាកចុងសប្ដាហ៍បានត្រលប់មកដល់ទៀតហើយ! សប្បាយចិត្តខ្លាំងអត់? ហើយនេះគឺជាអ្វីដែលអ្នកចង់ដឹងថាគួរតែធ្វើអ្វីខ្លះនៅភ្នំពេញចុងសប្ដាហ៍នេះឲ្យសប្បាយកប់តែម្ដង។
អើនុះ! ថ្ងៃសម្រាកចុងសប្ដាហ៍បានត្រលប់មកដល់ទៀតហើយ! សប្បាយចិត្តខ្លាំងអត់? ហើយនេះគឺជាអ្វីដែលអ្នកចង់ដឹងថាគួរតែធ្វើអ្វីខ្លះនៅភ្នំពេញចុងសប្ដាហ៍នេះឲ្យសប្បាយកប់តែម្ដង។
ថ្ងៃសុក្រ
អាហារ និង ភេសជ្ជៈផ្សេងៗ
ចាប់ផ្ដើមរាត្រីថ្ងៃសុក្ររបស់អ្នកដោយបំបាត់ចោលរាល់ទុក្ខកង្វល់ទាំងអស់ពីដើមសប្ដាហ៍ ជំនួសមកវិញ ដោយភ្លក់រសជាតិស្រាក្រឡុកដ៏ឈ្ងុយឆ្ងាញ់ នៅ Elbow Room។ ក្រុមការងារនៅទីនោះបានប្រារព្ធកម្មវិធីសម្ពោធ Menu ស្រាក្រឡុកថ្មីដែលមានឈ្មោះថា “End of Day” មាន៤រសជាតិជាមួយនឹងតម្លៃតែ៤ដុល្លារតែប៉ុណ្ណោះក្នុងមួយកែវ ហើយសម្រាប់ចុងសប្ដាហ៍នេះពួកគេនឹងផ្ដល់ Menu ពិសេសរហូតដល់ម៉ោងបិទឯណោះ។
សម្រាប់អ្នកដែលមិនខ្វល់ច្រើននឹងគ្រឿងស្រវឹងថ្ងៃសុក្រ អីចឹងកុំភ្លេចយប់នេះ នឹងមានកម្មវិធី “Cocktails With a Cause” នៅ Che Culo ដែលចំណូលបានពីកម្មវិធីនោះទាំងភេសជ្ជៈនិងការចាប់ឆ្នោត (Lucky Draw) នឹងផ្ដល់ទៅឲ្យ Sisters ដែលជាក្រុមមនុស្សធម៌កម្ពុជាសម្រាប់ ជួយទំនុកបម្រុងនារីៗដែលមិនមានលទ្ធភាពទិញផលិតផលអនាម័យផ្សេងៗ។ កម្មវិធីនេះនឹងប្រព្រឹត្តិទៅចាប់ពីម៉ោង៨យប់ដល់១២យប់នៅ Che Culo ទីតាំងតាមបណ្ដោយផ្លូវ ៣០២។
ជាចុងក្រោយ តើអ្នកណាដែលមិនចូលចិត្ត BBQ? ជាពិសេសបើស្រាបៀមួយកែវតម្លៃតែ 0.75$ទៀតនោះ? បើសិនជាចង់ដឹងច្បាស់កុំភ្លេចទៅ La Petangue តាមបណ្ដោយផ្លូវ ១៥៥ ចាប់ពីម៉ោង៦ល្ងាចដល់យប់ជ្រៅ… ឫក៏ឆៀងចូល Mini Banana ចាប់ពីម៉ោង៤ល្ងាចទៅ ព្រោះអ្នកនឹងអាចរីករាយជាមួយនឹងការបញ្ចុះតម្លៃភេសជ្ជៈជាច្រើនប្រភេទ Shot ញ៉ាំបានដោយមិនគិតថ្លៃ និងតន្ត្រីសម្ដែងផ្ទាល់ពី Scoddy’s Acoustic Trio និងភ្លេងពីរោះៗ ពី DJ Mutespeaker ដើម្បីឲ្យបរិយាកាសកាន់តែសប្បាយថែមមួយកម្រិតទៀត។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៤ល្ងាចដល់១យប់ មានទីតាំងនៅតាមបណ្ដោយផ្លូវ ៥១ បឹងកេងកងមួយ។
ភាពយន្ត
ចង់មើលរឿងខ្មោចជាមួយសង្សារមែន? កុំភ្លេចរឿង Annabelle: Creation បានដាក់បញ្ចាំងនៅរោងកុន Legend ហើយដែលភាពយន្តនេះត្រូវបានគេសរសើរទូទាំងពិភពលោកថាពិតជាល្អមើល។ រឿងនេះគឺជារឿងដែលនិយាយពីប្រវត្តិហេតុការណ៍កើតពីមុនរឿង Annabelle ដែលជារឿងទី៤ក្នុងចំណោមស៊េរីរឿង Conjuring។ បំណងល្អ អ្នកគួរតែគេងបើកភ្លើងបន្ទាប់ពីមើលរឿងនេះហើយ ជាពិសេសបើសិនជាអ្នកឆាប់ខ្លាចដោយតុក្កតាដូចក្នុងរឿងនេះ។
ការប្រគំតន្ត្រី
ប្រសិនជាសាកអ្វីដែលថ្មី នេះគឺជម្រើសតន្ត្រីខ្លះៗដែលអ្នកអាចជ្រើសរើសបានទូទាំងទីក្រុងយប់នេះ។ ជាដំបូង ក្រុមវាយស្គរជប៉ុន Daiko នឹងសម្ដែងនៅកម្មវិធី the first of a series of energetic drumming performances នៅផ្សារទំនើប Aeon Mall ចាប់ពីម៉ោង៧យប់ ទីតាំងតាមបណ្ដោយវិថីសុធារស។ នេះជាអ្វីដែលអ្នករំពឹងថានឹងបានឃើញ… (នេះគឺការសម្ដែងនៅឆាកខ្នាតតូចមួយ)៖
បន្ទាប់មកទៀត នៅទីធ្លាសិល្បៈ Neverland នឹងប្រារព្ធកម្មវិធី Sound Art: Jogya Noise Bombing ក្រុមតន្ត្រីទេសចរណ៍មួយក្រុមដែលមានអ្នកសិល្បៈមកពីប្រទេសឥណ្ឌូណេស៊ី នឹងនាំគ្នាមកបញ្ចេញទេពកោសល្យផ្សេងៗដូចជា តន្ត្រី, បរិយាកាសសំឡេង, សៀក និងការសម្ដែងផ្សេងទៀតដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាប្លែកខុសពីធម្មតា។ កម្មវិធីនេះនឹងចាប់ផ្ដើមនៅម៉ោង ៨ដល់ម៉ោង៩ល្ងាច នៅ Neverland Art Space ចុះពីវិថី Norodom កែងផ្លូវ ៣៨០។
ហើយប្រសិនជាអ្នកមិនប្រកាន់នឹងហ្វូងនារីៗវ័យក្មេងស្រែកហ៊ោតាមតារារួបសង្ហារ កុំភ្លេចចូលរួមមើលក្រុមចម្រៀង P-Sand ដែលនឹងមកប្រគំតន្ត្រីយប់នេះនៅ Phum Kres Angkor ឧបត្ថម្ភដោយស្រាបៀ Heineken ចាប់ពីម៉ោង ៧កន្លះល្ងាចរហូតដល់ម៉ោង១១ ដែលមានទីតាំងនៅ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។
បើសិនជាចង់ទៅកន្លែងណាដែលមានលក្ខណៈ Relax មិនសូវអ៊ូអរអ្នកអាចឆៀងចូលទស្សនាការសម្ដែងរបស់លោក Jeff Sleeman នៅ Botanico Beer & Wine Garden ចាប់ពីម៉ោង ៧កន្លះដល់ម៉ោង៩កន្លះ នៅតាមផ្លូវលេខ២៩ ឫក៏ទៅមើលការសម្ដែង Acoustic Americana set របស់លោក Joe Wrigley នៅ Farm to Table ចាប់ពីម៉ោង ៦កន្លះល្ងាចដល់៨កន្លះល្ងាចនៅ Farm to Table។
ឫ ប្រសិនជាអ្នកពេញចិត្តឫចង់ភ្លក់រសជាតិស្រាបៀ បែលហ្សិក និងស្ដាប់តន្ត្រី Funk and Soul កុំភ្លេចមកចូលរួមកម្មវិធី Double-A & Mirasol នៅ Duplex តាមបណ្ដោយផ្លូវ ២៧៨ បឹងកេងកង១។
ក្លឹបរាត្រី
ធុញទ្រាន់នឹងស្រាក្រឡុកផ្អែមៗទាំងនោះមែនទេ? ប្ដូរអារម្មណ៍ជាមួយតន្ត្រីសម័យទសវត្សទី៦០ នៅកម្មវិធី Cambodian Rock Night នៅ META House ដែលអ្នកអាចស្ដាប់បទចម្រៀងចាស់ៗល្បីៗ ពីកំពូលតារាចម្រៀងដូចជា ប៉ែន រ៉ន, រស់ សេរីសុទ្ធា, និង ស៊ិន ស៊ីសាមុត និងតារាជើងចាស់ផ្សេងៗទៀតចាប់ពីម៉ោង ៩ល្ងាចដល់ម៉ោង២ភ្លឺនៅ META House តាមបណ្ដោយវិធីសុធារស សង្កាត់ទន្លេបាសាក់។
ឫក៏មកស្ដាប់ភ្លេងនិងរាំកម្សាន្តជាមួយ DJ Justin James នៅ Heart of Darkness ចាប់ពីពាក់កណ្ដាលយប់រហូតដល់ទៀបភ្លឺ តាមបណ្ដោយផ្លូវលេខ៥១។
ថ្ងៃសៅរ៍
កីឡា និង ការហាត់ប្រាណ
ប្រសិនអ្នកចង់រកកន្លែងដែលចេញទៅក្រៅហើយហាត់ប្រាណបញ្ចេញញើសនោះកុំភ្លេច ឱកាសដ៏ល្អមួយនេះគឺ Phokeetra Sports Club និងមានកម្មវិធីមួយឲ្យអ្នកទាំងអស់គ្នាចូលរួមប្រើប្រាស់ឧបករណ៍ Gym អាងហែលទឹក និងថ្នាក់ហាត់ប្រាណផ្សេងៗ ដោយមិនបាច់បង់ថ្លៃ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង៨ល្ងាច នៅ 26 Old August Site បណ្ដោយវិថីសុធារសក្រុងភ្នំពេញ។
មិនត្រឹមតែប៉ុណ្ណោះអ្នកក៏អាចចូលរួម កីឡាឡើងភ្នំតាមរយៈ Phnom Penh Climbing Gym ដែលនឹងប្រារព្ធកម្មវិធី Weekend climbing trip ទៅកាន់ស្រុកសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦ព្រឹកថ្ងៃសៅរ៍រហូតដល់៦ល្ងាចថ្ងៃអាទិត្យ ដែលធ្វើដំណើរចេញពី Phnom Penh Climbing Gym ទីតាំងតាមបណ្ដោយផ្លូវ ៤៥០។
ផ្ទុយទៅវិញ, ប្រសិនជាអ្នកចង់ចំណាយពេលស្រែកហ៊ោដល់ក្រុមបាល់ទាត់ដែលអ្នកពេញចិត្ត អ្នកអាចមកចូលរួមទស្សនា English Premier League លើអេក្រង់ធំនៅ All Sport Bar ចាប់ពីម៉ោង៩ល្ងាចដល់១យប់ ទីតាំងតាមបណ្ដោយផ្លូវ ១៧២។
សិល្បៈ
ចង់ចេះគូរគំនូរដោយខ្លួនឯងទេ? មិនដឹងថាគួរតែទៅរៀននៅឯណា? ពេលនេះនៅ Neverland Artspace និងមានកម្មវិធីបង្រៀនមួយពេលសម្រាប់វគ្គមួយអាចឲ្យអ្នកគូរ រូប portrait របស់អ្នកខ្លួនឯងដោយប្រើ Acrylic លើផ្ទាំងសំពត់។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង១ល្ងាច ដល់ម៉ោង៥ល្ងាច នៅ Neverland Artspace ចុះពីវិធីនរោត្តម កែងផ្លូវ ៣៨០។
ភាពយន្ត
ប្រសិនជាអ្នកចង់ទស្សនាលក្ខណៈជារឿងកំប្លែង ដើម្បីបន្សាបស្រវឹងរសៀលនេះ កុំភ្លេចរឿង Chicklit។ នេះគឺជារឿងមួយដែលនិយាយអំពីរឿងរបស់មនុស្សប្រុសទាំង៤នាក់ ព្យាយាមជួយហាងមួយនៅស្រុករបស់គេដោយសរសេររឿងមួយស្រដៀងនឹងរឿង 50 Shades of Grey ហើយក៏មានបញ្ហាដោយសារនៅពេលដែលក្រុមហ៊ុនបោះពុម្ព ទាមទារឲ្យអ្នកនិពន្ធស្រីម្នាក់នោះមកធ្វើការបង្ហាញពីសៀវភៅនោះ។ រឿងនេះនឹងដាក់បញ្ចាំងនៅ The Flicks 1 ម៉ោង៤ល្ងាច តាមបណ្ដោយផ្លូវ៩៥ បឹងកេងកង៣។
ប្រសិនជាអ្នកនៅមានអារម្មណ៍សម្រាប់ទស្សនាភាពយន្តដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អនោះ កុំភ្លេចចាំដល់ម៉ោង៨យប់ ដែលជាម៉ោងដាក់បញ្ចាំងរឿង La La Land ដែលជាភាពយន្តឈ្នះពានរង្វាន់អូស្ការ សម្ដែងដោយតារាសម្ដែង Emma Stone និង Ryan Gosling។
ឆ្លើយសំនួរយករង្វាន់(Pub Quiz)
អ្នកណាខ្លះជាអ្នកគាំទ្រ Seinfeld? Long After Dark នឹងមានកម្មវិធីឆ្លើយសំនួរពិសេសគឺ Seinfeld-themed pub quize យប់នេះ។ ដូច្នេះបើសិនជាអ្នកដែលចូលចិត្តមើលរឿងភាគខ្លាំង ប្រហែលជាអ្នកអាចឈ្នះរង្វាន់ស្រាបៀខ្លះៗ។ កម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង៧ ដល់ម៉ោង១០យប់ នៅ Long After Dark ផ្លូវ ៤៥០ Russian Market។
ក្លឹបរាត្រី
មានជម្រើសខ្លះៗ បើសិនជាអ្នកចង់កម្សាន្តសប្បាយនិងរាំបែកញើសពេញមួយយប់ថ្ងៃសៅរ៍
កម្មវិធី Premo Sounds និងធ្វើឲ្យកក្រើកដោយ future bass and urban house នៅ DJ Guesthouse ចាប់ពីម៉ោង ៧កន្លះល្ងាចរហូតដល់ម៉ោង១១កន្លះល្ងាច តាមបណ្ដោយផ្លូវលេខ ២៩។ នៅ META House នឹងមានកម្មវិធី Kingdom of House DJ Party ចាប់ពីម៉ោង ៩ល្ងាចដល់ម៉ោង២ព្រឹក នៅតាមបណ្ដោយវិថីសុធារស សង្កាត់ទន្លេបាសាក់។ នៅ MAD House នឹងមានកម្មវិធីតន្ដ្រីចង្វាក់ Techno និង Acid house DJs ជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃភេសជ្ជៈពាក់កណ្ដាលរហូតដល់ពាក់កណ្ដាលអាធ្រាត្រ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ១០យប់ដល់ម៉ោង៧ព្រឹក នៅតាមបណ្ដោយផ្លូវ ១៧២។
ចំណែកឯជម្រើសចុងក្រោយវិញ DJ Justin James នឹងត្រលប់មកវិញ លើកនេះនឹងមកសម្ដែងនៅ Club Love ចាប់ពីម៉ោង ១១យប់រហូតដល់៤ទៀបភ្លឺ ដែលមានទីតាំង នៅផ្លូវ ២៧៨ បឹងកេងកង១។
ថ្ងៃអាទិត្យ
កីឡា
កម្មវិធីប្រណាំងរថយន្ត National Karting Championship នឹងត្រលប់មកវិញសប្ដាហ៍នេះបន្ទាប់ពី ការធ្វើបានយ៉ាងល្អសម្រាប់វគ្គទី១។ ខណៈដែលវាហាក់ដូចជាចេញទៅក្រៅក្រុងបន្តិច ប៉ុន្តែវាជារឿងដ៏ល្អមួយដែលអាចឲ្យអ្នកដើរឫរត់បន្តិចបន្តួចពេលព្រលឹមដើម្បីកម្ដៅសាច់ដុំ។ កាលពីសប្ដាហ៍មុន ទោះបីជាភ្លៀងក៏ដោយ យើងបានឃើញការសម្ដែងដ៏ល្អៗជាច្រើនពីសំណាក់អ្នកនាង Ley Sreyroth ព្រមទាំងអស់សំណើចជាមួយ បុរសសញ្ជាតិបែលហ្សិកម្នាក់ ដែលចាត់ចែងការងារនៅ iBurger និង Tusk។ ដូច្នេះទីនេះ ពិតជារាជាណាចក្រដ៏អស្ចារ្យមែន ហើយកម្មវិធីនេះនឹងចាប់ផ្ដើមចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៣រសៀលនៅ Cambodia Karting Curcuit ចេញពីផ្លូវជាតិលេខ៤ ម្ដុំផ្សារកំបូល។
ការដើរផ្សារ
បំភ្លេចចោលផ្សារទំនើបជាច្រើនកន្លែងនៅក្នុងទីក្រុង កន្លែងដែលល្អបំផុតដែលអ្នកអាចទិញរបស់របរផ្សេង ក្នុងតម្លៃសមរម្យគឺកុំភ្លេច ផ្សារ Don Don, the pop-up Japanese second hand store (ហាងជជុះជប៉ុន)។ សម្រាប់ថ្ងៃអាទិត្យនេះ នៅហាង Cafe Ripple តាមបណ្ដោយផ្លូវ៣៦០ ចាប់ពីម៉ោង ១០ព្រឹករហូតដល់ម៉ោង៣រសៀល នៅបឹងកេងកង១។
សិល្បៈនិងភាពយន្ត
ធ្លាប់គិតថាចង់សាករៀនសរសេរអក្សរផ្ចង់របស់អក្សរខ្មែរទេ? PenhScript នឹងផ្ដល់វគ្គបង្រៀនអក្សរចំនួន៣ម៉ោងសម្រាប់ថ្ងៃនេះ ដើម្បីបង្រៀនអ្នកឲ្យដឹងពីគន្លឹះនៃសិល្បៈបុរាណមួយនេះ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង១១ព្រឹករហូតដល់ម៉ោង១ល្ងាច នៅតាមបណ្ដោយផ្លូវ២៧៣ ខណ្ឌទួលគោក អាចកក់កន្លែងបាន។
ខណៈពេលដែលការងារសាងសង់កំពុងតែលាន់ឮរំពងពេញទីក្រុង នោះគឺរំលឹកយើងថាទីក្រុងភ្នំពេញបានផ្លាស់ប្ដូរលឿនណាស់ អីចឹងតើមានន័យយ៉ាងណាសម្រាប់ប្រជាជនដែលរស់នៅទីនេះ? នេះគឺជាសំណួរដ៏សំខាន់មួយ ដែលនឹងស្វែងយល់នៅក្នុងកម្មវិធី Urbanizedជាកម្មវិធីភាពយន្តឯកសារនឹងប្រព្រឹត្តិទៅនៅ META House ដែលផ្ដោតសំខាន់ទៅលើបញ្ហាផ្សេងៗដែលទាក់ទងនឹងការរីកធំធាត់នៃទីក្រុងមិនឈប់ឈរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៤ល្ងាច រហូតដល់ម៉ោង ៥កន្លះល្ងាចនៅ META House តាមវិធីសុធារស សង្កាត់ទន្លេបាសាក់។
អារហារ និងភេសជ្ជៈ
សម្រាប់ជនជាតិអង់គ្លេសដែលមានអារម្មណ៍នឹកផ្ទះ នឹងសប្បាយចិត្តចំពោះកម្មវិធីនេះ នៅរសៀលថ្ងៃនេះ The Box Office នឹងប្រារព្ធកម្មវិធី Traditional Sunday Roast.. ជាមួយកាប្រកួតប្រជែងល្បែង Scrabble។ នេះហើយ ជាកន្លែងពិសេសដែលអ្នកគួរតែចំណាយពេល សម្រាប់ថ្ងៃអាទិត្យ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ១រសៀល ដល់៩យប់ នៅ The Box Office តាមបណ្ដោយផ្លូវ ២៤៤។
ការប្រគំតន្ត្រី
ឈប់សិនកុំទាន់ឆាប់ចូលគេងនៅផ្ទះស្វាគមន៍ថ្ងៃច័ន្ទអី! មានកម្មវិធី២ធំៗនៅថ្ងៃអាទិត្យនេះដែលអាចជួយអ្នកកុំឲ្យដេកនៅផ្ទះមើលតែ Netflix។
ថ្ងៃអាទិត្យនេះ Sharky Bar និងមានកម្មវិធីបង្ហាញតន្ត្រីចង្វាក់ដ៏សិចស៊ី និង Guacho guitar ពីអ្នកសិល្បៈតន្ត្រីសញ្ជាតិប្រេស៊ីល Tiago Campos ចាប់ពីម៉ោង៩ ដល់១០យប់នៅតាមបណ្ដោយផ្លូវ១៣០។ នៅពេលនោះដែរក្រុមតន្ត្រីប្រចាំ Oscar’s on the Corner គឺ K’n’E និងសម្ដែងចម្រៀងចង្វាក់ rock’n’roll ល្បីៗទាំងជាភាសាខ្មែរ ព្រមទាំងភាសាអង់គ្លេស៕
ទាំងនេះគឺជាកម្មវិធីទាំងអស់សម្រាប់ចុងសប្ដាហ៍នេះ! បើចង់ទទួលបានព័ត៌មានបែបនេះជារៀងរាល់ថ្ងៃសុក្រកុំភ្លេចចុះឈ្មោះតាមរយៈ Email នៅត្រង់នេះ!

Pingback: Top Things to Do in Phnom Penh THIS Weekend – WHAT'S ON PHNOM PENH