Connect with us

ប្លែក​អារម្មណ៍ជាមួយ​ក្រុមចង្វាក់​រ៉ុក ចិន-អង់គ្លេស Guiguisuisui នាំ​នូវ​ទស្សនីយ៏ភាព​ថ្មី​មិន​ធ្លាប់​ឃើញ

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ប្លែក​អារម្មណ៍ជាមួយ​ក្រុមចង្វាក់​រ៉ុក ចិន-អង់គ្លេស Guiguisuisui នាំ​នូវ​ទស្សនីយ៏ភាព​ថ្មី​មិន​ធ្លាប់​ឃើញ

ប្លែក​អារម្មណ៍ជាមួយ​ក្រុមចង្វាក់​រ៉ុក ចិន-អង់គ្លេស Guiguisuisui នាំ​នូវ​ទស្សនីយ៏ភាព​ថ្មី​មិន​ធ្លាប់​ឃើញ

What’s On Phnom Penh បាន​ជួប​សម្ភាសន៍​ជាមួយ​លោក Dann Gaymer ជា​សមាជិក​​មួយ​រូប​​ពី​ក្រុម​ចម្រៀង​ ចិន-អង់គ្លេស​ Guiguisuisui អំពី​ភាពច្នៃ​ប្រឌិត​ពី​បែប​បទ​តន្ដ្រី​ពួក​គេ និង​ពី​​វិធី​ដែល​អាច​ឲ្យ​ក្រុម​នេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​បំបាត់​កង្វល់​ដោយ​បណ្ដោយ​អារម្មណ៍​ខ្លួន​កន្ដ្រាក់​តាម ចង្វាក់​តន្ដ្រី។

Translated by Thearo Nuch

លាយ​បញ្ចូល​គ្នា​នៃ​សំឡេង​តន្ដ្រី​បែប​អេឡិចត្រូនិក​និង​ការ​សម្ដែង​ផ្ទាល់​យ៉ាង​រស់​រវើក លោក Dann Gaymer មក​ពី​ចក្រភព​អង់គ្លេស​និង Nan Guazi មក​ពី​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​តាំង​ពី​ទីក្រុង​ប៊ែកឡាំង​ ដល់​ទីក្រុង​សៀងហៃ ជាមួយ​ការ​សម្ដែង​យ៉ាង​កក្រើក​របស់​ពួក​គេ​ មិន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ខក​បំណង។

ឥឡូវ​​ក្រុម​ចម្រៀង​សមាជិក​២​រូប​នេះ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​សម្ដែង​ផ្សព្វផ្សាយ​ការ​បញ្ចេញ​អាល់ប៊ុម​ខ្នាត​ខ្លី​ថ្មី “Charon”។

យើង​បាន​ជួប​ជាមួយ​ Dann បន្ទាប់​ពី​ក្រុម​ចម្រៀង​នេះ​បាន​សម្ដែង​២​យប់​នៅ​ខេត្តកំពត ដើម្បី​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ប្រគំ​តន្ដ្រី​នៅ Cloud រាត្រី​ថ្ងៃ​សុក្រ​នេះ។

Guiguisuisui 2

ការ​សម្ដែង​របស់​អ្នក​​ មើល​ទៅ​ដូច​ជា​ត្រូវ​ការ​ជ្រើសរើស​ទីតាំងឲ្យ​សាកសម​ ​ដើម្បី​សម្ដែង​ អីចឹង​តើ​អ្នក​គិត​យ៉ាង​ណា​អំពី​ការ​សម្ដែង​នៅ​ Cloud ល្ងាច​ថ្ងៃ​សុក្រ​នេះ?

ការ​ជ្រើស​រើស​ទីតាំង​ឲ្យ​សាកសម​នឹង​បរិបទ​នៃ​ស្ទីល​ចម្រៀង​និង​សិល្បៈ​ពិតជា​សំខាន់ ប៉ុន្តែ​វា​ក៏​សំខាន់​នៅ​ក្នុង​ជីវិត​រស់​នៅ​ផង​ដែរ។​ លក្ខណៈ​ផ្សេងៗ​ពីទីតាំង​និង​អ្នក​ចូលរួម​ព្រម​ទាំង​អ្វី​ដែល​ពាក់ព័ន្ធ​ទាំង​អស់​គឺ​ពិត​ជា​មាន​ឥទ្ធិពល ចំពោះ​ការ​សម្ដែង​របស់​ពួក​យើង ដូច​ជា​រូប​គំនូរ​ផ្សេងៗ​ដែល​ដាក់​បង្ហាញ​នៅ​លើ​កំណាត់ស​ ព្រម​ទាំង​វិធី​ដែល​ពួក​យើង​ច្រៀង​និង​សម្ដែង​ គឺ​ស្ដែង​ចេញ​ឲ្យ​ឃើញ​នូវ​អ្វី​​ដែល​ជា​លក្ខណៈ​ខុស​ប្លែក​របស់​យើង​។

ជា​ខ្លី​ឲ្យ​ងាយ​យល់​គឺ​ អ្នក​ចូលរួម​ទស្សនា​នឹង​ទទួល​បាន​នូ​វ​បទ​ពិសោធន៍​មួយ ប្រៀប​បាននឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​ផ្សេង​ទៀត ណែ​នាំ​ពួក​គេ​ឲ្យ​ស្គាល់ ហើយ​ក៏​អាច​បង្ហាញ​នូវ​អ្វី​ដែល​ថ្មីៗ​ជា​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ​ ដោយ​នេះ​គឺ​ជា​ការ​សម្ដែង​ដំបូង​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​របស់​យើង។

ដៃគួ​សម្ដែង​របស់​លោក Nan Guazi ធ្លាប់​និយាយ​ពី​វិធី​ដែល​នាង​ខំ​ជម្រុញ​អ្នក​ទស្សនា ឲ្យ​ចូលរួម​នាង​ក្នុង​ការ​ធ្វើ​​ឲ្យ​បរិយា​កាស​នៃការ​សម្ដែង​កាន់​តែ​ពិសេស។ ប្រាប់​យើង​បន្តិច​មក​អំពី​រឿង​នេះ។

ទស្សិកជន​ចិន​អាច​​មាន​លក្ខណៈ​អៀន​ខ្មាស់​ច្រើន ហើយ​នៅ​ពេល​ពួក​គេ​ទៅ​ទស្សនា​ការ​សម្ដែង​អ្វី​មួយ​គឺ​តែង​តែ​គិត​ក្នុង​ចិត្ត​ថា នឹង​មាន​​ព្រំ​ដែន​អរូបី​ដ៏​ខ្លាំង​មួយ​ បែង​ចែក​រវាង​អ្នក​ចូល​ទស្សនា​និង​អ្នក​សម្ដែង។ ទោះ​បី​ជា​មាន​អ្នក​ទស្សនា​ខ្លះ​ចូលរួម​ពេញ​ដៃ​ពេញ​ជើង ព្រោះ​ដោយ​សារ​​វា​ជា​តន្ដ្រី​បែប​​ Heavy Metal និង Punk ប៉ុន្តែ​ត្រូវ​គិត​ទុក​ក្នុង​ចិត្ត​ទៅ ព្រោះ​មាន​តែ​ជន​ជាតិ​ចិន​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ចូលរួម។

វា​ក៏​មាន​ព្រំដែន​មួយ​ទៀត​រវាង​មនុស្ស​រាល់​គ្នា​ក្នុង​ការ​រស់​នៅ​រាល់​ថ្ងៃ ដោយ​សារតែ​សម្ពាធ​​ព្រោះ​មនុស្ស​រស់​នៅ​ទី​ក្រុង​​ ភាគ​ច្រើន​រវល់​តែ​ជាមួយ​ទូរសព្ទ​របស់​គេ​មិន​សូវ​បាន​និយាយ​គ្នា។​ ទោះ​បី​ជា​មនុស្ស​ទី​នោះ​ទាក់​ទង​គ្នា​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ឬ​បណ្ដាញសង្គម​ក៏​ដោយ​​តាម​ការ​ពិត​នៅ​ខាង​ក្រៅ​គឺ​ពិត​ជា​សោះ​កក្រោះ​ខ្លាំង​ណាស់។

ដូច្នេះ​វា​មើល​ទៅ​ដូច​ជា​ចម្លែក​ដែល​យើង​ខំប្រឹង​ប្រើ​សកម្មភាព​ទាំង​នោះ​ក្នុង​ការ​សម្ដែង ដើម្បី​ទាក់ទាញ​យក​អ្នក​ចូល​ទស្សនា​និង​ខិត​ខំ​បង្កើត​ការ​ផ្សារភ្ជាប់​រវាង​ពួ​កគេ។

Where do some of the inspirations of your artistic landscapes, soundscapes and characters stem from?

តើ​អ្វី​ជាកត្តាជំរុញ ឲ្យ​ស្ទីល​បែប​បទ​នៃ​ចម្រៀង​របស់​ក្រុម​អ្នក​ទៅ​ជា​បែប​នេះ?

ខ្ញុំ​អាច​និយាយ​ថា​ដូច្នេះ ចំពោះ​ដំណើរ​ផ្លូវ​នៃ​ជីវិតគឺ ខ្ញុំ​បានសិក្សា​​មុខវិជ្ជា​ មនុស្ស​សាស្ត្រ​  វប្បធម៌​ផ្សេងៗ​ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ សាសនា តាវ និង​ ព្រះ​ពុទ្ធ ​ហើយ​ខ្ញុំ​បាន​ចំណាយ​ពេល​មួយ​ទស្សវត្ស​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​អាស៊ី ពាក់កណ្ដាល​ទស្សវត្ស​ទៀត​គឺ​សម្ដែង ដូច្នេះ​ខ្ញុំ​ក៏​បាន​សិក្សា​ពី​កន្លែង​ផ្សេងៗ​ជា​ច្រើន​ និង​អ្នក​សិល្បៈ​ផ្សេងៗ​ក្នុង​ដំណើរ​នោះ​ផង​ដែរ។

វា​មាន​ដាក់​បញ្ចូល​នៃ​ស្ទីល​ចម្រៀង​បែប​អ្នក​ជិះ​ក្ដារ​បន្ទះ​ដូច​នៅ​ចក្រភព​អង់គ្លេស​ ហើយ​ក៏​មាន​ស្ទីល​បែប​ Punk ចម្លែក​កប់​ញ្ចូល​នៅ​ក្នុង​នោះ​ផង​ដែរ។ អ្វី​ដែល​កប់​ជ្រៅ​ជាង​នេះ​ទៀត​នោះ​គឺ​ ស្ទី​ល​ចម្រៀង​ចង្វាក់​ blues ពីឪពុក​របស់​ខ្ញុំ​ ដែល​នៅ​តែ​ជា​អ្នក​ចម្រៀង​ដ៏​ពូកែ​មួយ​រូប​សម្រាប់​ខ្ញុំ។

សម្រាប់​ Nan Gauzi វិញ​នាង​បាន​ធំដឹង​ក្ដៅ​នៅ​ខេត្ត Guangxi ប្រទេស​ចិន​ ហ៊ុំព័ទ្ធ​ទៅ​ដោយ​ភ្នំ​ស្រស់​ស្អាត​យ៉ាង​ច្រើន ជ្រោះ​ និង​ទន្លេ​ជាដើម។ នាង​ទទួល​បាន​ឥទ្ធិពល​នៃ​តន្ដ្រី​តាម​បែប​បុរាណ​ចិន​ និង​បែប​ផែន​សិល្បៈ​ តាំង​ពីនៅ​វ័យ​ក្មេង​ ហើយ​ម្ដាយ​នាង​ក៏​ជា​តន្ដ្រី​ក៏​ម្នាក់​ដ៏​ប៉ិន​ប្រសព្វ​ផង​ដែឬ ដែល​លេង​ឧបករណ៍​ភ្លេង​ Pipa និង Guzheng។

តំបន់​ពី​ប្រទេស​ចិន​នោះ​ សម្បូរ​ទៅ​ដោយ​ជនជាតិ​ភាគ​តិច​ជាមួយ​នឹង​ភាសា សិល្បៈ ព្រមទាំង​តន្ដ្រី​ប្លែកៗពី​គ្នា បន្ត​តាំង​ពី​រាជវង្ស​ហាន។ ដូច្នេះ​នៅ​ក្នុង​ការ​ច្រៀង​របស់​នាង ការ​រៀប​ចំខ្លួន​ និង​រៀប​ចំឆាក​ គឺ​ភាគ​ច្រើន​យក​តាម​រចនា​ពី​ស្រុក​កំណើត​នាង​តែ​ម្ដង។W

តើ​រឿងរ៉ាវ​ប្រភេទ​ណា ដែល​អ្នក​ចង់​ប្រាប់​ទស្សនិកជន?

ដំណើរ​វិល​ជុំ​នៃ​ជីវិត ការ​ស្លាប់​ និង​ការ​ចាប់ជាតិ​មក​វិញ​គឺ​បន្ត​មិន​ចេះ​ចប់​ ដូច្នេះ​អ្នក​មិន​អាច​មាន​ពន្លឺ​ដោយ​គ្មាន​ភាពងងឹត​បាន​ឡើយ​ ហើយ​ភាព​ងងឹត​គឺ​មិន​មែន​ក៏​ជា​អ្វី​ដែល​អ្នក​គួរ​ឲ្យ​ខ្មាស់​អៀន​នោះ​ទេ។ វា​ក៏​នៅ​មាន​រឿង​រ៉ាវ​ផ្សេងៗ​ទៀត​ នៅ​ក្នុង​នោះ​ ប៉ុន្តែ​វា​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ធុញ​សម្រាប់​ផ្ដល់​ឲ្យ​មនុស្ស​ខាង​សិល្បៈ​ ដូច្នេះ​យើង​ក៏​ផ្ដល់ឱកាស​ ដល់​​អ្នក​ទស្សនា​ស្វែង​យល់​ពី​ដំណើរ​សាច់​រឿង​ទាំង​ស្រុង​តែ​ម្ដង។

ប្រាប់​យើង​អំពី​អាល់ប៊ុម​ខ្នាត​ខ្លី​ Charon បន្តិច​មើល៍

អាល់ប៊ុម​នេះ​លាយ​បញ្ចូល​គ្នា​នៃ​ស្ទីល​តន្ដ្រី​បែប Synths ចង្វាក់ trip hop និង​ Shoe gaze ហ្គីតា​​បូក​បញ្ចូលជាមួយ​​ហ្នឹង​ឧបករណ៍​ភ្លេង​ចិន​ខ្លះៗ​ផង​ដែរ​ដូច​ជា Pipa និង Guzheng ហើយ​​ក្នុង​នោះ​ក៏​មាន​​កាព្យឃ្លោង បូករួម​ជាមួយ​នឹង​ការ​និយាយ​បែប​ល្ខោន​អូប៉េរ៉ា​ លាយ​បញ្ចូល​គ្នា​ទាំង​អស់ ដើម្បី​បង្កើត​ឲ្យ​មាន​ទាំង​តន្ដ្រី​មក​ពី​ខាង​លិច​និង​ខាង​កើត​ បុរាណ​និង​សម័យ។

បទ​នីមួយ​ៗ​ក្នុង​អាល់ប៊ុម​នេះ អាច​ជា​បទ​ទោល​ឬ​ដាក់​បញ្ចូល​គ្នា​ ដើម្បី​បង្ហាញ​ពី​សាច់​រឿង​ដែល​មាន​អត្ថន័យ​ឆ្លុះ​បញ្ចាំង​ទៅ​លើ​ រឿង​​ព្រេង​និទាន​ចិន​ ទាក់ទង​ជាមួយ​ផ្កាលីលីពីងពាង​ក្រហម ដែល​បាន​បង្ហាញ​នៅ​ក្នុង​អត្ថបទ​បុរាណ​ថា​ ជាផ្កា​ដែល​ដុះ​ចេញ​នៅ​ស្ថាន​នរក​ និង​នាំ​ផ្លូវ​ឲ្យ​ព្រលឹង​ដែល​ស្លាប់ ទៅ​កាន់​ផ្លូវ​ដែល​អាច​ចាប់​កំណើត​វិញ​បាន។ ចំណង​ជើង​បាន​ដកស្រង់​ចេញ​ពី​​ សេនារ​បស់​ម្ចាស់​នរក​ Hades ដែល​ស្រដៀង​ជាមួយ​នឹង​ រឿងព្រេង​និទាន​របស់​ក្រិក ក្នុង​ការ​ជួយ​ឲ្យ​វិញ្ញាញ​ដែល​វង្វេង​បាត់​បង់​ ស្វែង​រក​ជីវិត​ថ្មី។

Guiguisuisui 3

តាំង​ពី​ឆ្នាំ​ ២០១២ មក​តើ​សិល្បៈ​របស់អ្នក​ទាំង​ពីរ​បាន​ប្រែប្រួល​អ្វី​ខ្លះ? ហើយ​តើ​អ្នក​ប្រមើល​មើលឃើញ​ការ​ប្រែប្រួល​នេះ​របៀប​ណា​ដែរ?​

តាំង​ពី​ឆ្នាំ​២០១២​មក នៅ​ពេល​ដែល​​ក្រុម​នេះ​គ្រាន់​តែ​ក្រុម​ Solo ចង្វាក់​បែប​ Punk និង Blues ដែល​ឆ្លង​កាត់​ការ​ដាក់​បញ្ចូល​គ្នា​ខ្លះ វា​ឆ្លង​កាត់​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន។ កាល​ពី​ដើម​ វា​មាន​ថាមពល​ដើម​មួយ​​ ពី​អ្វី​ដែល​ថ្មី​ប៉ុន្តែ​​វា​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ជា​បន្តបន្ទាប់​ជា​ច្រើន​បែប​បទ ធ្វើ​ឲ្យ​វា​មិន​ដូច​ដើម​១០០ភាគរយ​នោះ​ទេ។

សិល្បៈ​របស់​យើង​បាន​ក្លាយ​ជា​តន្ដ្រី​និង​រូបរាង​បង្ហាញ​បញ្ចូល​គ្នា​ ប៉ុន្តែ​របៀប​ដែល​យើង​យក​វា​មក​បង្ហាញ​តាម​តន្ដ្រី​ទេស​ចរណ៍​ គឺ​នៅ​តែ​មើល​ទៅ​ដូច​ជា​ចង្វាក់​ Punk សាមញ្ញ​ធម្មតា​ ហើយ​ក៏​កាន់​តែ​ឡូយ​ជាង​មុន​ ដោយ​យើង​បាន​បញ្ចូល​នូវ​ភាព​ខុស​ប្លែក​ជា​ច្រើន​ ដែល​សូម្បី​តែ​ពួក​យើ់ង​ផ្ទាល់​ក៏​មិន​ដឹង​ថា អ្វី​នឹង​កើត​ឡើង​នៅ​យប់​នីមួយៗ

សម្រាប់​អនាគត យើង​មិន​ដឹង​ទេ​ថាអ្វី​នឹង​កើត​ឡើង ប៉ុន្តែ​ពិត​ជា​រំភើព​នឹង​ពិត​ជា​ចង់​ដឹង​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​ពិត​ជា​រំភើប​សម្រាប់​បច្ចុប្បន្ន ដោយ​អតីកាល​បាន​កន្លង​ផុត ហើយ​អនាគតគឺ​ស្រពេចស្រពិល​ ដូច្នេះ​អ្វី​ដែល​យើង​មាន​ទាំង​អស់​គឺ​ពេល​ឥឡូវ​នេះ!Guiguisuisui Charon Tour 2019 plays at 8pm on Friday 1stFebruary at Cloud, St 9, Tonle Bassac, before heading to Metal Your Day Store in Siem Reap on Saturday.

តន្ដ្រីទេស​ចរណ៍ Guiguisuisui Charon ឆ្នាំ ២០១៩ ចាប់​ផ្ដើម​នៅ​ម៉ោង​៨​យប់ ថ្ងៃ​សុក្រ​ទី១​សប្ដាហ៍​នេះ នៅ​ Cloud​ ផ្លូវ​លេខ ៩ ទន្លេបាសាក់ មុន​ពេល​ក្រុម​នេះ​ធ្វើ​ដំណើរ​ទៅ​កាន់​ ខេត្តសៀមរាប​សម្រាប់​កម្មវិធី Metal Your Day ថ្ងៃ​សៅរ៍null

Continue Reading
You may also like...
Click to comment

Leave a Reply

More in អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top