ជំរើសយើង
ពួកយើងបានត្រៀមនូវអ្វីពិសេសសម្រាប់អ្នកចុងសប្ដាហ៍នេះ
កុំបារម្ភ អ្នកនឹងមិនអផ្សុកនោះទេ បន្ទាប់ពីសម្រាកពីការងារ
រូបថត Feature ពី Delaney Dawson លើ Unsplash
ប្រែសម្រួលដោយ ធារ៉ូ
ថ្ងៃសុក្រ
មានអ្វីលើឆាកសម្ដែង?
ថ្ងៃសុក្រនេះ Riel Brewing នឹងរៀបចំកម្មវិធីនិយាយរឿងកំប្លែងម្ដងទៀត ធានាថាដឹងតែសើចគឹលទៀតហើយ។ ខណៈពេលដែលអ្នកអាចចូលទស្សនាអ្នកនិយាយរឿងកំប្លែងនៅទីនោះដោយឥតគិតថ្លៃ អ្នកក៏អាចញ៉ាំស្រាបៀរបិតផ្ទាល់នៅទីនោះផងដែរ។ អីចឹងបើសិនជាចូលចិត្តស្ដាប់រឿងកំប្លែងនិងចង់បន្ធូរអារម្មណ៍ចុងសប្ដាហ៍កុំភ្លេចទៅកាន់ Riel Brewing នៅផ្លូវលេខ ៤៦៤ទួលទំពូង ចាប់ពីម៉ោង ៧កន្លះល្ងាច។
តារាប្រចាំក្រុង Miss Sarawan ដែលជំនាញខាងសំដែងចម្រៀងបែបខ្មែរ Rock’n’roll ទស្សវត្សទី ៦០។ សូរសៀងរបស់ Sarawan បានធ្វើអ្នកនៅភ្នំពេញជាច្រើនរូបបានស្គាល់នាង និងតែងតែរីករាយរាំកម្សាន្តគ្រប់ពេលនាងសម្ដែង។ រាត្រីថ្ងៃសុក្រនេះ Sarawan នឹងនាំយកនូវទស្សនីយ៍ភាពរីករាយនេះ មកបាសាក់ឡេន ខណៈដែលអ្នកចូលរួមអាចទិញនូវ CD របស់នាងផ្ទាល់មានចំណងជើងថា “សប្បាយចងចាំ” ដែលបានថតនៅ ស្ទូឌីយ៉ូ 60 Road Studios នៅឯខេត្តសៀមរាប។
មានអ្វីនៅយប់ជ្រៅ?
Cubik ប្រចាំខែបានត្រលប់មកវិញនៅ Reggae Rooftop សម្រាប់ពេលនេះ DJ James What គឺជា DJ ល្បីដែលនឹងចូលខ្លួនមកចាក់ចម្រៀងខណៈលោកបានហោះហើរមកតាំងពីចក្រភពអង់គ្លេស។ ចូលរួមជាមួយលោកគឺ DJs Sequence, Sushi និង B-Fox ហើយពួកគេនឹងចាក់តន្ដ្រីបែប House, Deep House, Techno, Drum and Bass អីចឹងត្រៀមស្បែកជើងរាំឲ្យហើយ ព្រោះរាត្រីនេះអ្នកមិនត្រូវខកខាននោះឡើយ។ ចាប់ពីម៉ោង១០យប់អ្នកអាចចូលរួមដោយសេរី ប៉ុន្តែចាប់ពីម៉ោង១១ អ្នកត្រូវចំណាយ៥ដុល្លារ នៅ One Love Reggae Rooftop Bar ផ្លូវលេខ ១៧២។
ឆ្លងមួយផ្លូវ គឺ Pontoon ឯណោះវិញ KlapYaHandz នឹងនាំយកនូវបទចម្រៀងតែងនិពន្ធថ្មីរបស់ខ្លួនមកសម្ដែងពេញមួយយប់។ បើចង់ចូលរួមទស្សនាក្រុមតារាចម្រៀងបែបហ៊ីបហប និងជាលក្ខណៈឯករាជ្យដែលផ្លាស់ប្ដូរវិថីតន្ដ្រីជាច្រើននៅកម្ពុជា កុំភ្លេចមកកាន់ Pontoon ដោយសំបុត្រចូលរួមមានតម្លៃ ៦ដុល្លារ ចាប់ពីម៉ោង ៩យប់ដល់ ៤ទៀបភ្លឺ ផ្លូវ១៧២។
បើចូលចិត្តហ៊ីបហបខ្មែរបែបថ្មី ត្រូវប៉ាន់តែម្ដង VannDa នឹងសម្ដែងយប់នេះ ជាមួយនឹងតន្ដ្រីបែបខ្មែរប៉ុប និងហ៊ីបហបរួមបញ្ចូលគ្នា នៅ Sound Club។ ក្នុងរាត្រីនេះដែរ អ្នកនឹងអាចរាំកម្សាន្តជាមួយតន្ដ្រីនិងប្រូម៉ូសិនពិសេសនូវភេសជ្ជៈប្រចាំក្លឹបផងដែរ។ ចាប់ពីម៉ោង៨ល្ងាចដល់៤ទៀបភ្លឺនៅ Sound Club ផ្លូវ National Assembly Street។
មានអ្វីទៀត?
DIB Club នៅកោះពេជ្រនឹងប្រារព្ធកម្មវិធីជប់លៀង “Shuck Yeah!” មិនត្រឹមតែមានឈ្មោះឡូយប៉ុណ្ណោះទេ កម្មវិធីនេះនឹងមានដាក់លក់ Oysters ស្រស់ពី Ostra ជាមួយនឹង Wine អមជាមួយអាងហែលទឹកព្រមទាំងមាន DJ ចាក់តន្ដ្រីកំដរផងដែរ។ ចាប់ពីម៉ោង ៦ដល់១១យប់ នៅ DIB Club កោះពេជ្រ។
ធ្លាប់សាក Mekong Dry Gin នៅ Seekers អត់? ផលិតនៅភ្នំពេញ ដោយប្រើប្រាស់នូវធនធានដើមក្នុងស្រក Seeker Gin មានរសជាតិឆ្ងាញ់ប្លែកបើប្រៀបធៀបនឹង Gin ប្រភេទផ្សេងទៀត។ ជាមួយនឹងថ្ងៃសុក្រដំបូងប្រចាំខែ ទីតាំងចែកចាយ Gin នេះនឹងរៀបចំកម្មវិធីជួបជុំ ជាមួយនឹងអ្នកផលិតព្រមទាំងដាក់លក់នូវ Cocktail ពីជីនជាច្រើនប្រភេទផងដែរ។ ចាប់ពីម៉ោង ៥ដល់ ១១យប់នៅ Seekers Spirits ផ្លូវលេខ ៤៥៤។
អ្នកថតរូបសញ្ជាតិកាណាដា Chris Stewart នឹងបើកនូវពិពរណ៌រូបសិល្បៈនៅ Cloud ដែលមានឈ្មោះថា “Senses” ដែលនឹងបង្ហាញពីអ្វីដែលសិល្បៈអាចធ្វើបាន ខណៈពេលនេះគឺញាណទាំងអស់តែម្ដង។ អ្នកអាចអានពីប្រវត្តិរបស់លោកនៅក្នុងទំព័រព្រឹត្តិការណ៍នៅលើ Facebook ពិតជាគួរឲ្យចាប់អារម្មណ៍។ ចាប់ពីម៉ោង ៧ដល់ ១១យប់ នៅ Cloud ផ្លូវលេខ ៩។
មានអ្វីដាក់បញ្ចាំង?
ម្ដងទៀតហើយ ដែល Disney បាននាំយកមកនូវភាពយន្តគំនូរជីវចលក្លាស៊ីករបស់ខ្លួនគឺ Aladdin មកថតជាលក្ខណៈ Live Action។ ប៉ុន្តែអ្វីដែលពិសេសបំផុតនោះគឺ ភាពយន្តនេះបានដឹកនាំដោយ Guy Ritchie អីចឹងបើសិនជាអ្នកមិនទាន់បានទៅទស្សនាភាពយន្តនេះនៅរោងកុន អីចឹងអាចទៅ The Flicks ទីតាំងនៅផ្លូវលេខ ៩៥ ចាប់ពីម៉ោង ៦កន្លះល្ងាច។
ថ្ងៃសៅរ៍
មានអ្វីនៅលើឆាកសម្ដែង?
ក្រុមតន្ដ្រីបែប Ska គឺ Checkered Past នឹងនាំយកនូវតន្ដ្រីបែប punk, reggae និង brass មកកាន់ Cloud។ អ្វីដែលពិសេសចំពោះការសម្ដែងនេះគឺ តន្ដ្រីនេះបានដាក់បញ្ចូលឧបករណ៍តន្ដ្រីដល់ទៅ ៧ ប្រភេទផ្សេងៗគ្នា រួមមាន Guitar, Bass, Drum, Trumpet, Trombone, Keyboard, Vocalist, សម្ដែងជាលក្ខណៈតន្ដ្រីរបស់ Ska ព្រមទាំងបទចម្រៀងតែងនិពន្ធដោយខ្លួនឯងផងដែរ។ ម្ចាស់បារ Cloud ផ្ទាល់តែម្ដងលោក Pierre-Yves និយាយថាតន្ដ្រីនេះ គឺធានា 200%ថាអ្នកពិតជាអាចរាំបាន។ ចាប់ពីម៉ោង ៨ល្ងាចនៅ Cloud ផ្លូវលេខ ៩។
ភាពយន្តដែលទទួលបានការគាំទ្រជាខ្លាំងគឺ Bohemian Rhapsody បាននាំយកមកវិញនូវបទពិសោធន៍ក៏ដូចជារឿងរ៉ាវរបស់ក្រុមចម្រៀងដែលល្បីខ្លាំង នៅទស្សវត្សទី៧០ គឺក្រុមចម្រៀងរ៉ុក Queen ជាពិសេសគឺអ្នកច្រៀងប្រចាំក្រុមលោក Freddie Mercury។ ក្រុមចម្រៀងនេះបានបញ្ចេញបទល្បីៗជាច្រើនរាប់ទស្សវត្សដូចជា “We Are the Champions”, “Somebody to Love”, “Fat Bottomed Girls”, “Don’t Stop Me Now” ជាដើម។ ដូច្នេះដើម្បីអបអរក៏ដូចជារំឮកពីក្រុមនេះ Hard Rock Cafe នឹងរៀបចំកម្មវិធីសម្ដែងតន្ដ្រីសម្រាប់ក្រុមចម្រៀង Queen ដែលអ្នកអាចចូលរួមបានដោយសេរី។ ចាប់ពីម៉ោង ៨យប់នៅ Hard Rock Cafe ផ្លូវលេខ ១០២។
ទីតាំងសម្រាប់សម្ដែងតន្ដ្រីមួយនៅម្ដុំទួលទំពូងគឺ Alchemy នឹងរៀបចំកម្មវិធីជប់លៀងខួបគម្រប់ ៣ឆ្នាំដោយអាហារពិសេស ព្រមទាំងភេសជ្ជៈផ្សេងៗ ព្រមទាំងតន្ដ្រីកំដរដល់ទៅ៣ម៉ោងពីក្រុម 99 Boyz ទៀតផង។ តារាចម្រៀងប្រចាំក្រុម 99 Boyz បានប្រាប់ What’s On ថាអ្នកគួរតែរំភើបជាមួយនឹងតន្ដ្រីសម្រាប់រាត្រីនេះ ព្រោះនឹងមានស្រាបៀរដាក់លក់តម្លៃមិនថ្លៃ ព្រមទាំងឥតគិតថ្លៃខ្លះៗផងដែរ។ អីចឹងកុំភ្លេចជួបគ្នានៅទីនោះព្រោះពួកយើងនឹងចូលរួមដូចគ្នា។ ចាប់ពីម៉ោង ៨ល្ងាចនៅ Alchemy ផ្លូវលេខ ១២៣។
HyepLab ជាក្រុមតន្ដ្រីដែលប្រមូលផ្ដុំនូវ DJ ល្បីៗនិងអ្នកជំនាញខាងតន្ដ្រីបទភ្លេងប្រចាំនៅកម្ពុជា ដែលមានឈ្មោះបោះសំឡេងនៅ អាស៊ីអាគ្នេហ៍ និង មានកម្មវិធីមួយនៅ HangOut ម្ដុំទួលទំពូង។ កម្មវិធីលើកនេះនឹងប្រមូលផ្ដុំនូវ DJ ល្បីជាច្រើនរូបដូចជា Premo Sounds, Kenny Chase, Daniel Omens, Brandon Perez, Marie Tach និង Nick Indigo។ ជាមួយនឹង Dj ពិសេសៗ ព្រមទាំង Drink តម្លៃសមរម្យ តោះទៅរាំទាំងអស់គ្នា។ ចាប់ពីម៉ោង ៩ល្ងាចដល់ ៣ទៀបភ្លឺ នៅ HangOut ផ្លូវលេខ 476។
មានអ្វីទៀត?
សិល្បៈ! ការបង្កើតថ្មី! ការរចនា! ថ្ងៃនេះជាថ្ងៃដែលអ្នកអាចរៀនពីការបង្ហាញនូវលក្ខណៈពិសេសនៃការបង្កើតថ្មីរៀងខ្លួន ប៉ុន្តែក្នុងសភាពជារបៀបថ្មីមួយ។ សម្រាប់មនុស្សពេញវ័យ មានការសិក្សារ៣បែបដែលអ្នកនឹងអាចរៀនគឺ modern calligraphy, printmaking និង 3D architecture modeling out of bamboo នៅ Eleven One Kitchen ផ្លូវ ៣៣៤ បឹងកេងកង។
ទីតាំងលក់សៀវភៅនិងសម្ភារៈសិក្សា Ginger & Grace នឹងរៀបចំកម្មវិធីសិក្សាវគ្គខ្លីរយៈពេល ២ម៉ោងកន្លះ ដែលបង្ហាញពីការប្រើប្រាស់ប៊ិចឲ្យកាន់តែមានលក្ខណៈពិសេសប្លែក ដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ នៅទីនោះក៏មានដាក់លក់នូវអាហារសម្រន់ផ្សេងៗ ផងដែរដូចជា Brownie, Cookie, Cake, និង Cinnamon Rolls ជាដើម។ ចាប់ពីម៉ោង ១០ដល់ ១២កន្លះនៅ Ginger & Grace ផ្លូវលេខ ១៣៥។
នៅរសៀលថ្ងៃត្រង់នេះ Royal University of Fine Arts នឹងរៀបចំកម្មវិធី Workshop មួយជាមួយសាស្ត្រាចារ្យ Chan Vitharin។ បើកឲ្យចូលរួមពីសំណាក់សាធារណជន Workshop នេះជាផ្នែកមួយនៃកម្មវិធីរបស់ SaSa Art “ឥទ្ធិពល” ពី ស្រុន រីដា។ ចាប់ពីម៉ោង ២ ដល់ ៥រសៀលនៅ Char RUFA Printmaking Studio ផ្លូវលេខ ៣២០។
នៅ Eleven One Kitchen បឹងកេងកងនឹងមាន Workshop មួយបង្រៀនអ្នកឲ្យយល់ដឹងកាន់តែច្បាស់ពីឫស្សី សម្រាប់យកទៅប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗ។ អ្នកអាចដឹងអំពីតិចនិកនៃការពុះឫស្សី និងតិចនិកសំខាន់ៗផ្សេងៗទៀតផងដែរ។ ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៣៣៤ ចាប់ពីម៉ោង ២ដល់៦ល្ងាច។
សម្រាប់កុមារឫក៏អ្នកពេញវ័យ នឹងមានកម្មវិធីមួយឈ្មោះថា mandala drawing workshop បង្រៀនរបៀបផាត់ពណ៌ឲ្យត្រូវតាមបច្ចេកទេស។ បើយោងទៅតាមអ្នករៀបចំ Workshop នេះ Mandalas គឺជារាងនៃធរណីមាត្រម្យ៉ាង ដែលបានរូបរាងដូចជាសញ្ញាតំណាងឲ្យសាសនា ព្រះពុទ្ធ ឬ ហិនឌូ។ ថ្នាក់នេះបើកឲ្យចូលរួមពីក្មេងដែលមានអាយុចាប់ពី ៧ឆ្នាំ ឡើងទៅ។ ចាប់ពីម៉ោង ៩ដល់ ១១ ព្រឹកនៅ Eleven One Kitchen ទួលទំពូង ផ្លូវ ១២៣។
មានអ្វីសម្រាប់បញ្ជីភេសជ្ជៈ?
Happy Hour នឹងធ្វើឡើងនៅ Embargo បារ ដែលជាបារដែលផលិតស្រាបៀរបិតដោយខ្លួនឯង។ តម្លៃតែ១ដុល្លារតែមួយកែវ អីចឹងល្អបំផុតសម្រាប់អ្នកដែលចូលចិត្តបៀរ។ ចាប់ពីម៉ោង ៥ដល់៨យប់ នៅ Embargo ផ្លូវលេខ ៥១។
មានអ្វីដាក់បញ្ចាំង?
នៅស្រុកខ្មែរយើងប៉ុន្មានខែកន្លងមកនេះ មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងអគ្គិសនី តែតាមពិតមិនមែនតែនៅប្រទេសយើងនោះទេ បញ្ហានេះបានកើតឡើងតាំងពីកំណើតនៃអគ្គសនីមកម្ល៉េះ។ ភាពយន្ត The Current War នឹងរៀបរាប់បង្ហាញអ្នកពីអ្វីដែលបានកើតឡើង រវាងកំពូលអ្នកវិទ្យាសាស្រ្ត២រូបគឺ Thomas Edison និង Tesla។ ចាប់ពីម៉ោង ៩កន្លះយប់នៅ Aeon Mall Cinema ផ្លូវសុធារស។
ថ្ងៃអាទិត្យ
មានអ្វីទៀត?
Kbach Arts នឹងរៀបចំកម្មវិធីពិសេសមួយម្ដងទៀតនៅថ្ងៃ អាទិត្យនេះជាមួយនឹងកម្មវិធី Selap Art Parties។ អ្នករៀបចំកម្មវិធីនេះ Shauna O’Mahony បានរៀបរាប់ថា កម្មវិធីនេះនឹងមានការចូលរួមសម្ដែងពីសំណាក់តារាកិត្តិយសជាច្រើន ព្រមទាំងមានការដាក់បង្ហាញគំនូរផ្សេង ការគូរគំនូរផ្ទាល់ដៃនៅទីតាំងតែម្ដង។ អីចឹងកុំខកខានឲ្យសោះ។ ចាប់ពីម៉ោង ១២ដល់៤ល្ងាច នៅ The Factory ផ្លូវជាតិលេខ ២។
មានអ្វីដាក់បញ្ចាំង?
បើសិនជាអ្នកមិនទាន់បានមើលភាពយន្តបែប Superheroes ដែលរកចំណូលបានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រកុំភ្លេចទៅកាន់ The Flick ដើម្បីទស្សនារឿង Avengers: Endgame។ ចង់ដឹងថាក្រុម Avengers នឹងយកឈ្នះ Thanos ឬយ៉ាងណា ទាល់តែមើលបានដឹង។ ចាប់ពីម៉ោង៨កន្លះយប់នៅ The Flicks ផ្លូវលេខ ៩៥។
