ភ្នំពេញសម្រាប់ចុងសប្ដាហ៍នេះ!
អត់ដឹងថាគួរតែទៅដើរលេងឯណា សម្រាប់ចុងសប្ដាហ៍ថ្ងៃភ្ជុំបិណ្យនៅភ្នំពេញមែន? កុំភ័យ នៅមានកន្លែងជាច្រើននៅបើកបម្រើទេតើ! តោះអីចឹងមកអានមើលបន្តិចមើល៍ មានកន្លែងណាខ្លះល្អៗអាចចូលរួមបាន?
ថ្ងៃសុក្រ
ភាពយន្ត
រដូវបុណ្យភ្ជុំបិណ្ឌគឺជាថ្ងៃដែលផ្ដោតសំខាន់ទៅលើការជួបជុំគ្រួសារ ទាំងសមាជិកដែលរស់រានមានជីវិតក៏ដូចជា អ្នកដែលបានចែកឋានរួចទៅហើយ។ សម្រាប់អ្នកនៅទីក្រុងភ្នំពេញ ភាគច្រើនបានធ្វើដំណើរទៅកាន់ស្រុកនៅតាមបណ្ដាខេត្តដើម្បី ជួបជុំជាមួយសមាជិកគ្រួសារ។ ជាមួយគ្នានេះដែរបើសិនជាអ្នកនៅទីក្រុងភ្នំពេញនៅឡើយ ហើយមិនមានគម្រោងធ្វើអ្វី អាចទៅកាន់ The Flicks ដើម្បីទស្សនាភាពយន្ត The War with Grandpa ជារឿងកំប្លែងបែបគ្រួសារ។
ចាប់ពីម៉ោង៦កន្លះល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
ភេសជ្ជៈ
ភោជនីយដ្ឋាន Le Phnom 1929 ដែលមានទីតាំងនៅខាងក្នុងសណ្ឋាគារ Raffles Le Royal នឹងមានកម្មវិធី Paulaner Fest ចាប់ផ្ដើមពីសប្ដាហ៍នេះ។ ស្រាបៀរ Paulaner ជាច្រើនលីត្រនិង សាច់មាន់ Schnitzel ជាច្រើនចាននឹងដាក់លក់នៅទីនោះ ក៏ដូចជាសាច់ក្រកនិង Sauerkraut ធ្វើឲ្យអ្នកមានអារម្មណ៍ថាដូចជានៅប្រទេសអាល្លឺម៉ង់អីចឹងដែរ។ ចំពោះតម្លៃវិញគឺរាងថ្លៃគួរសម ដោយអាហារមានតម្លៃ១០ដុល្លារសម្រាប់មួយចាន ស្រាបៀរមួយកែវ៨ដុល្លារ ឬ១៨ដុល្លារសម្រាប់ស្រាបៀរឥតកំនត់។
ចាប់ពីម៉ោង១១កន្លះព្រឹកដក់១០យប់ នៅសណ្ឋាគារ Raffles Le Royal Hotel ផ្លូវលេខ ៩៦
The Box Office នឹងប្រារព្ធកម្មវិធី Oktoberfest តាមរបៀបខ្លួនសប្ដាហ៍នេះ ដោយពួកគេមានស្រាបៀរជាច្រើនប្រភេទរួចជាស្រេច អីចឹងការអបអរនេះអមទៅដោយ Happy Hour មានរយៈពេលយូរជារាល់ដង ព្រមទាំងមានកម្មវិធីប្រកួតប្រជែងផ្សេងៗទៀត អ្នកឈ្នះនឹងទទួលបានស្រាប្រៀរដោយឥតគិតថ្លៃជាច្រើនផងដែរ។
ចាប់ពីម៉ោង២ដល់១១យប់នៅ The Box Office ផ្លូវលេខ ២៤៤
ចូលចិត្តញ៉ាំស្រាបៀរមែន? Boran House នឹងមានកម្មវិធី Free beer!! ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៦កន្លះល្ងាចដល់៧ល្ងាច ដោយគ្រាន់តែចំណាយ១ដុល្លារសម្រាប់ស្រាបៀរ Draught មួយកែវដំបូង។ អីចឹងចាំអង្គាល់?!
ចាប់ពីម៉ោង៦កន្លះល្ងាច នៅ Boran House ផ្លូវលេខ ៣១០
តន្ដ្រី
នៅ Major Minor នឹងមានកម្មវិធី Jazz and Blues ដែលមានចូលរួមពីលោក James Spekc សម្រាប់ Keys និង Ukulele លោក Tim Holland សម្រាប់ Bass ចំណែកឯលោក Anthony Armenti សម្រាប់ Drums។ ពួកគេនឹងចូលដៃគ្នាសម្ដែងរាត្រីនេះ នៅ Alchemy ធានាថានឹងធ្វើឲ្យអ្នកមានអារម្មណ៍រំភើបរីករាយនឹងចង្វាក់ Jazz និង Blues។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
ក្រុមចម្រៀង Band@Work ជាក្រុមចម្រៀង Covers ពូកែច្រៀងចម្រៀងច្រើនបែបបទ នឹងត្រលប់មកវិញរាត្រីនៅ Hard Rock Cafe ដោយលើកយកតន្ដ្រីពី Pink, Maroon 5 and Lady Gaga មកសម្ដែង។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Hard Rock Cafe ផ្លូវលេខ ១០២
អ្នកនិពន្ធចម្រៀង តន្ដ្រីករនិងហ្គីតា Scott Bywater នឹងសម្ដែងតន្ដ្រីបែប Solo មួយនៅ Oscar’s on the Corner។ រំពឹងចាប់ស្ដាប់តន្ដ្រីបែប Originals និង Covers ផងដែរ អាចឲ្យអារម្មណ៍របស់អ្នកអណ្ដែងអណ្ដូងតាមសម្លេងហ្គីតានិងសំនៀងរបស់ Scott។
ចាប់ពីម៉ោង៨កន្លះនៅ Oscar’s on the Corner ផ្លវលេខ ១៣និង១០៤
រាំកម្សាន្ត
ខណៈពេលដែលអ្នកឃើញការរាំចង្វាក់ Salsa កំពុងតែមានការចាប់អារម្មណ៍ ដោយមានអ្នកចេះរាំជាច្រើន ក៏ដូចជាអ្នកចង់រៀនជាដើម។ បើអីចឹង សាករៀនរាំខ្លួនឯងម្ដងមើល៍! នៅ Azure នឹងមានកម្មវិធី free salsa and bachata dance night ប៉ុន្តែប្រសិនជាអ្នកមិនចេះរាំតែសោះអ្នកមករៀននៅថ្នាក់ដំបូងមុនការរាំក្នុងតម្លៃ៧ដុល្លារ។
ចាប់ពីម៉ោង៨កន្លះដល់១១កន្លះនៅ Azure Bar and Grill ផ្លូវលេខ ១២៣។
ថ្ងៃសៅរ៍
ភាពយន្ត
ខណៈពេលកំពុងតែចាកចេញពីកម្មវិធីជប់លៀងមួយ និស្សិតនារីមួយរូបត្រូវបានប៉ូលីសបីរូប ចាប់រំលោភ។ ជនមិនស្គាល់នាងមួយរូប បានខិតខំជួយនាងដើម្បីប្ដឹងប៉ូលីស។ ប៉ូលីសនៅទីនោះ សម្រាប់តែសួរនាងថា “ពួកគេជាប៉ូលីស? នាងគួរតែគិតម្ដងទៀត ថាគួរតែនិយាយបែបណាទើបល្អ”។ នាងនៅតែអង់អាចនិងមិនផ្លាស់ប្ដូរនូវអ្វីដែលនាងបានបញ្ជាក់។ ក្នុងភាពយន្តពីប្រទេស Tunisian ចំណងជើងថា Beauty and the Dogs ដែលពោរពេញទៅដោយឈុតឆាកជាច្រើនប្រៀបដូចជាសុបិនអាក្រក់ ការថប់អារម្មណ៍នានា ក៏ដូចជា ការបង្ហាញសិទ្ធអំណាចជាដើម។
ចាប់ពីម៉ោង៦ល្ងាចនៅ The Flicks ផ្លូវលេខ ៩៥
សិល្បៈ
កន្លែងដាក់តាំងផ្ទាំងគំនូរថ្មីនៅ the Factory ដែលមានឈ្មោះថា FT Gallery នឹងមានកម្មវិធីបើកសម្ពោធស្នាដៃពី អ្នកសិល្បៈគំនូរប្រចាំ Open Studio Cambodia។ ដោយមានសមាជិកខ្មែរ៤រូប និងសមាជិកអាមេរិកមួយរូប ពួកគេនឹងចូលរួមគ្នាសម្រាប់កម្មវិធី “Tomorrow is a New Day” ដើម្បីបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួន ដាក់បញ្ចូលជាមួយនឹង ពលកម្មដែលបង្ខំ ទាសករ ភាពមិនស្មើគ្នានៃភេទ ភាពក្រីក្រ និងពិការភាពជាដើម ដោយប្រើប្រាស់ឧបករណ៍ដូចជា ក្រដាស់អាគ្រីលីគ គូល័រទឹក Block Prints, ក្រដាស់កាត់ ព្រមទាំងគំនូរបែបឌីជីថលផងដែរ។
ចាប់ពីម៉ោង៦ដល់៩យប់នៅ The Factory ផ្លូវជាតិលេខ ២
តន្ដ្រី
តន្ដ្រីមានទេពកោសល្យ Kirsty Day នឹងដៃគូរហ្គីតារបស់នាងដែលមានទេពកោសល្យដូចជា លោក David Bell នឹងសម្ដែងតន្ត្រីដើម្បីឲ្យអ្នកចូលរួមទស្សនាច្រៀងនិងរាំតាមចង្វាក់ភ្លេងសម្រាប់កម្មវិធី Boxtober Fest លើកដំបូង។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ The Box Office ផ្លូវលេខ ២៤៤
នៅ Green Pepper ដៃគូរតារាចម្រៀងនិងអ្នកលេខហ្គីតា Intan and Arone នឹងឡើងសម្ដែងលើឆាក ដោយតន្ដ្រីរបស់ពួកគេគឺហ្សាស បែប Smooth ធ្វើឲ្យជើងអ្នកចង់តែទន្ទ្រាំតាមចង្វាក់ភ្លេង។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
សម្រាប់តន្ដ្រី Covers បែប Acoustic Pop ជាមួយនឹងការផ្លាស់ប្ដូរខ្លះៗគួរឲ្យចាប់អារម្មណ៍ កុំភ្លេចមកទស្សនាការសម្ដែងពី The Boxchords នៅ Alchemy។ ពួកគេនឹងនាំយកនូវតន្រ្ដីចង្វាក់ផ្សេងៗគ្នា ធ្វើឲ្យក្លាយជាតន្ដ្រីបែបប៉ុបនិងអារម្មណ៍ល្អ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
Duplex នឹងមានកម្មវិធីរាំកម្សាន្តជាមួយតន្ដ្រី Jazz ពី Major Minor ពួកគេដាក់បញ្ចូលតន្ដ្រីពីឧបករណ៍ភ្លេងដូចជា Keys, Bass និង Drums ប៉ុន្តែដោយមានការដាក់បញ្ចូលឧបករណ៍ពិសេសមួយគឺ Ukelele។
ចាប់ពីម៉ោង៩យប់ នៅ Duplex Belgian Tavern ផ្លូវលេខ ២៧៨
រាំកម្សាន្ត
No Problem Disco ដែលជាក់ស្ដែងមានអត្ថន័យថាបទភ្លេង ដែលធ្វើឲ្យអ្នកចង់រាំកម្សាន្ត ដូចជាឌីស្កូ។ ជាមួយនឹងតន្ដ្រីពីរោះៗ ព្រមទាំងស្រាក្រឡុក Cocktails នៅលើទីធ្លាដំបូលបារនៅអាគារខ្ពស់មួយនៅភ្នំពេញ។
ចាប់ពីម៉ោង៥កន្លះល្ងាចដល់១១យប់នៅ Lantern Rooftop Bar ផ្លូវលេខ ២៨២
មានអ្វីទៀត?
Urban Tales នឹងមានកម្មវិធី Pchum Ben-themed walking tour ពិសេសមួយសម្រាប់ទីក្រុងភ្នំពេញ។ ទស្សនាពីរវត្តនិងនិយាយជាមួយព្រះសង្ឃ ខណៈដែលអ្នកមុគ្គទេសន៍នឹងបង្ហាញពីចំណេះដឹងរបស់លោកពាក់ព័ន្ធនឹងកម្មវិធីបុណ្យប្រពៃណីភ្ជុំបិណ្ឌនេះនិងអំពីសាសនាព្រះពុទ្ធផងដែរ។ តម្លៃចូលរួមគឺ១៥ដុល្លារ ល្អសម្រាប់ណែនាំមិត្តភក្តិ Expats របស់អ្នក ឲ្យចូលរួមប្រសិនជាពួកគេចង់ដឹងពីចំណេះដឹងខ្លះៗពីប្រទេសកម្ពុជា។
ចាប់ពីម៉ោង៩ដល់១១កន្លះព្រឹកនៅ Cambodia-Vietnam Friendship Monument
ដោយរៀបចំកម្មវិធី Heritage Day សម្រាប់ជនជាតអាហ្រ្វិកខាងត្បូង ជាមួយនឹងកម្មវិធីបុណ្យភ្ជុំបិណ្ឌ Brass Monkey នឹងមានកម្មវិធី traditional braai (ឬហៅថា BBQ) ដោយមានសាច់និងស្រា Brandy ដាក់បម្រើ។ ជាក់ស្ដែងពួកគេនឹងឲ្យ Brandy មួយដបដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមដែលមានសម្លៀកបំពាក់ស្លៀកពាក់ស្អាតជាងគេ។ ក្នុងតម្លៃតែ១៥ដុល្លារ អ្នកអាចញ៉ាំអាហារបានដោយឥតកំណត។
ចាប់ពីម៉ោង១១យប់ដល់៣រសៀលនៅ Brass Monkey ផ្លូវលេខ ៣០៨
Cakes & Craft នឹងមានកម្មវិធី Octoberfest តាមរបៀបថ្មី ដោយមិនដាក់លក់ស្រាបៀរអាល្លឺម៉ង់ ប៉ុន្តែដាក់លក់ស្រាបៀរពីក្នុងស្រុកជំនួសវិញ ក្នុងនោះក៏ពោរពេញទៅដោយអាហារពិសេសៗច្រើនប្រភេទដូចជា សាច់ក្រក Ham ដុត និងសាច់មាន់ជាដើម ព្រមទាំង Pretzels និង Sauerkraut។
ចាប់ពីម៉ោង២ដល់១០យប់នៅ Cakes & Craft ផ្លូវលេខ ១៣៥
សម្រាប់ថ្ងៃផងដែរ ចំពោះអ្នកតាមដានកីឡាបាល់ទាត់ Premier League ប្រចាំប្រទេសអង់គ្លេស នឹងចាប់ផ្ដើមប្រកួតជើងទី២ ដែលអ្នកអាចទៅតាមដានបាននៅបារកីឡា Score Bar ឬក៏អាចទៅ Mad Monkey ដែលពួកគេមានការដាក់ប្រកួតប្រជែងទស្សន៍ទាយសម្រាប់រង្វាន់ផ្សេងៗនិងជម្រើសភេសជ្ជៈពិសេសៗផងដែរ។
ថ្ងៃអាទិត្យ
ភាពយន្ត
នៅក្នុងភាពយន្តបារាំងចំណងជើងថា An Easy Girl (Une fille facile) ក្មេងស្រីជំទង់ម្នាក់ឈ្មោះ Naïma ត្រូវបានណែនាំមកកាន់ពិភពនៃ ទូកជប់លៀង ស្រាស់ាំប៉ាញ ក្លឹបរាំកម្សាន្ត និងបុរសវ័យចំណាស់ ខណៈពេលដែលនាងចំណាយពេលវេលារដូវក្រៅនៅទីក្រុងកាន ជាមួយនឹងបងស្រីជីដូនមួយរបស់នាង Sodia អាយុច្រើនជាង៦ឆ្នាំ។ Sofia បាននិយាយថានាងបានរស់នៅក្នុងជីវិតយ៉ាងងាយស្រួល ប៉ុន្តែបើតាមរយៈអ្នកស៊ើបអង្កេតពីខាងក្រៅម្នាក់ បានដឹងថាអ្វីៗគឺមិនមែនងាយស្រួលដូចជាការគិតនោះទេ។
ចាប់ពីម៉ោង៤រសៀលនៅ The Flicks ផ្លូវលេខ ៩៥
តន្ដ្រី
ក្រុមតន្រ្តី The Intan Andriana Trio នឹងមានការសម្ដែងមួយទៀតសម្រាបថ្ងៃអាទិត្យ ដោយ Intan ផ្ដោតសំខាន់ទៅលើ Vocals ខណៈ Stan Paleco ទៅលើហ្គីតា និង Daisuke Yasukochi សម្រាប់ Double Bass ពួកគេនឹងសម្ដែងតន្ដ្រីបែប Relaxing Jazz Classics ដើម្បីឲ្យអ្នកមានអារម្មណ៍ Chill, Relax ត្រៀមឆ្លងទៅកាន់ថ្ងៃច័ន្ទ។
ចាប់ពីម៉ោង៧កន្លះល្ងាចនៅ Green Pepper ផ្លូវលេខ ៣៧០
មានអ្វីទៀត?
សម្រាប់ថ្ងៃអាទិត្យនេះដែរ បើសិនជាអ្នកចូលចិត្តទស្សនាកីឡាវាយបុក អាចទៅកាន់ Score Bar ដើម្បីទស្សនាការប្រកួតវវាង Covington vs. Woodley Ultimate Fighting Championship។ ចាប់ពីម៉ោង៨ព្រឹកនៅ Score Sports Bar ផ្លូវលេខ ២៨២
