Connect with us

មគ្គទេសក៍​ណែនាំ​សម្រាប់​​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ!

ការ​ណែនាំ​ និង Reviews ផ្សេងៗ

មគ្គទេសក៍​ណែនាំ​សម្រាប់​​អ្វី​ដែល​អ្នក​គួរ​តែ​ធ្វើ​នៅ​ភ្នំពេញ​ចុង​សប្ដាហ៍​នេះ!

ដូច​ Ke$ha បាន​និយាយ​ (Make this​ the one you won’t remember… be the one they won’t forget)

Click here to read this in English>>

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គេង​ឆ្អែត​ហើយ​សម្រាប់​ដើម​សប្ដាហ៍​ ព្រោះ​អ្នក​នឹង​មិន​បាន​សម្រាក​ទេ​ចុង​សប្ដាហ៍​នេះ! ចាប់​តាំង​ពី​ភាព​យន្ត​ល្បី​ៗ​ដក​ស្រង់​ចេញ​ពី​មហោស្រព​ Cannes ឫ​តន្ត្រី​សម្ដែង​ផ្ទាល់ ឫ​ដើរលេង​ក្លឹប​រាត្រី តាំង​ពី​ព្រលប់​ដល់​ភ្លឺ​ (ឫ​ក៏​បន្ត​ដល់​ព្រឹក​ទៀត​ក៏​បាន)​​ អ្នក​នឹង​មិន​ចង់​ឲ្យ​ពេល​វេលា​នោះ​បាត់​បង់​សូម្បី​តែ​១​នាទី។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ យើង​សង្ឃឹម​ថា​អ្នក​ចេះ​រាំ​កាច់​ចង្កេះ​ព្រោះ​បទ​ភ្លេង​ចង្វាក់ Latin ​នឹង​គ្រប​ដណ្ដប់​ទូទាំង​ទី​ក្រុង​ តាំងពី​ Bassac Lane ដល់​​ទួល​ទំពូង។

ដូច​ Ke$ha បាន​និយាយ​ (Make this​ the one you won’t remember… be the one they won’t forget)

គឺ​សប្បាយ​​ដល់​ថ្នាក់​​អត់​ចាំ​ថា​មាន​រឿង​អ្វី​កើត​ឡើង តែ​ប្រាកដ​ថា​អ្នក​ដទៃ​នឹង​ចងចាំ​អ្នក!!! 😉

ថ្ងៃ​សុក្រ

អាហារ​ និង​ភេសជ្ជៈ

អស់​កម្លាំង​ពី​ការងារ​ខ្លាំង​អីចឹង ទៅ​សម្រាក​លំហែ​ជាមួយ​នឹង​ស្រា​ក្រឡុក​ដ៏​ឆ្ងាញ់​ៗ​ពី Elbow Room’s End-of-Day Menu ដែល​មាន​តម្លៃ​ពិសេស​តែ​៤ដុល្លារ​ប៉ុណ្ណោះ ចាប់​ពី​ម៉ោង​៦ដល់៩ល្ងាច​។ Elbow Room មាន​ទី​តាំង​នៅ Bassac Lane ផ្លូវ​ ៣០៨​ សង្កាត់​ទន្លេបាសាក់។ បើ​សិន​ជា​មិន​ដឹង​ជ្រើសរើស​អ្វី​សម្រាប់​ជម្រើស​ស្រា​ក្រឡុក​ កុំ​ភ្លេច​ “Golden Glove” ជា​ឈ្មោះ​ស្រា​ក្រឡុក​ដែល​កំពុង​តែ​ល្បី​ខ្លាំង។

Mekong Swizzle Promo

ឫ​បើ​សិន​ជា​អ្នក​ចូល​ចិត្ត​ស្រា Gin កុំ​ភ្លេច​ទៅ​ FCC នៅ​តាម​មាត់​ទន្លេ​សម្រាប់​កម្មវិធី Gin O’Clock on the Terrace ដែល​អ្នក​អាច​សាក​ភ្លក់​ស្រា Gins ដ៏​ល្បី​ៗ​ជា​ច្រើន​ប្រភេទ​ទូទាំង​ពិភពលោក អម​ដោយ​តន្ត្រី​ចង្វាក់ Folk នៅ​ទីតាំង​រានហាល​​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​លំហែ​អារម្មណ៍។ សម្រាប់​ស្រា​ទី​៤​គ្រប់​ប្រភេទ​គឺ​ឥត​គិត​ថ្លៃ។

ខណៈ​នោះ​ដែរ​បើ​នៅ​ភោជនីយដ្ឋាន​ Doors វិញ ល្ងាច​ថ្ងៃ​សុក្រ​នេះ​អ្នក​នឹង​អាច​រីករាយ​ជាមួយ​​ Tapas ដ៏​ឆ្ងាញ់​ៗ​ឥត​កំណត់ និង​ Free-flowing wine ដែល​ធ្វើ​ឲ្យ​អ្នក​បំភ្លេច​មិន​បាន​ ជាមួយ​នឹង​តន្ត្រី​កំដរ​អារម្មណ៍​ពី DJ Nora។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​៧ដល់​១០​ល្ងាច​នៅ​ភោជនីយដ្ឋាន​ Doors ទីតាំង​នៅ​កែង​ផ្លូវ ៤៧​ និង ផ្លូវ​ ៨៤។ (១០ដុល្លារ​សម្រាប់​ Tapas មិន​កំណត់; ២៥ដុល្លារ​សម្រាប់​ស្រា​ក្រហម​និង​ស្រាបៀ​ឥត​កំណត់)។


ភាព​យន្ត

សម្រាប់​ការ​ណាត់​ជួប​មើល​កុន​សម្រាប់​ចុង​សប្ដាហ៍​នេះ​គឺ​កុំ​ភ្លេច​រឿង “Hitman’s Bodyguard” ជា​រឿង​បែប​កំប្លែង​​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​ Samuel L Jackson សម្ដែង​ជា​សាក្សី​ម្នាក់ (Hitman) ដែល​នឹង​បក​អាក្រាត​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​មួយ​រូប ជាមួយ​នឹង​តារា​សម្ដែង Ryan Reynold ជា​អ្នក​ត្រូវ​បាន​គេ​ជួល​ដើម្បី​ឲ្យ​សាក្សី​ម្នាក់​នោះ​មាន​សុវត្ថិភាព​។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​ជា​ភាសា​អង់គ្លេស​ជាមួយ​នឹង Subtitle ជា​ភាសា​ខ្មែរ​នៅ​រោង​កុន​ Legend Citymall, Tuol Kork & Meanchey ចាប់​ពី​ម៉ោង​៩:៣៥​នាទី​យប់។

ប៉ុន្តែ​ប្រសិន​ជា​រឿង​របៀប​បាញ់​ប្រហារ វាយ​តប់​មិន​មែន​ជា​រឿង​ដែល​អ្នក​ចូល​ចិត្ត​ នៅ​ META House អ្នកអាច​​មក​ទស្សនា​រឿង​ជា​លក្ខណៈ​ឯកសារ​ដែល​និយាយ​ពី​ ប្រវត្តិ​តន្ត្រី​ទេសចរណ៍​របស់​ក្រុម​ចម្រៀង Classic ដ៏​ល្បី​គឺ The Beatles ដែល​មាន​ចំណង​ជើង​ថា “Eight Days a Week”។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង ៧​ដល់​៩​ល្ងាច​នៅ​ META House តាម​វិថី​ Sothearos សង្កាត់​ទន្លេបាសាក់។

ឫ​ប្រសិន​ជា​អ្នក​​ចេញ​ដើរលេង​នៅ​ក្បែរ​សណ្ឋាគារ សុខា​ អ្នក​អាច​សម្រាក​និង​អង្គុយ​មើល​រឿង​លើ​សាឡុង​យ៉ាង​ត្រជាក់​ចិត្ត​ដើម្បី​មើល​រឿង​ “A Street Cat Named Bob” នៅ​ Outpost Cambodia Pop Up ដោយ​ឥត​គិត​ថ្លៃ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង​ ៧​ដល់​៩​ល្ងាច​នៅ ​Outpost ដែល​មាន​ទី​តាំង​ផ្ទះ​លេខ​១៩១​ ផ្លូវ​ទន្លេសាប​ ភូមិ​១​ សង្កាត់​ជ្រោយ​ចង្វា។

ការ​ប្រកួត​លេង​ហ្គេម

ចង់​លេង​ល្បែង​ Monopoly ឲ្យ​សប្បាយ​ជាមួយ​និង​​ស្រាបៀ​កំដរ​ឫ​អត់? ឫ​ចង់​លេង​ Mario Kart? ប្រសិន​ជា​អ្នក​គិត​ថា​ ទៅ​ដើរ​លេង​យប់​សប្បាយ​គឺ​ត្រូវ​តែ​លេង​ល្បែង​បែប​នេះ​ អ្នក​នឹង​រក​បាន​កន្លែង​ដ៏​ល្អ​មួយ​គឺ​នៅ Could’s Games Night ដែល​អ្នក​អាច​លេង​ល្បែង​បន្ទះ​ក្ដារ (Monopoly) ជាមួយ​និង​ ហ្គេម​SuperNintendo ចាស់​ៗ​ ដែល​អ្នក​ចូល​ចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​ថែម​ទាំង​អាច​កម្មង់​ Pizza ពី​ហាង​ លក់​ Pizza “Italian House” ទៀត​ផង​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ដល់​១១​យប់​នៅ Cloud តាម​បណ្ដោយ​ផ្លូវ​លេខ​៩។


ការ​ប្រគំ​តន្ត្រី

ការ​រាំ​ចង្វាក់​ Latin គឺ​ជា​ជម្រើស​ប្លែក​សម្រាប់​សប្ដាហ៍​នេះ នៅ​ទន្លេបាសាក់​ Street Party។​ អ្នក​ចម្រៀង​សញ្ជាតិ​ គុយបា​ មួយ​គូ​ ពេល​នេះ​កំពុង​តែ​នៅ​ទី​ក្រុង​ដើម្បី​ទស្សនា​ក៏​ដូច​ជា​ត្រៀម​ខ្លួន​ដើម្បី​សម្ដែង​ជាមួយ​នឹង​សំឡេង​ដ៏​ពីរោះ​របស់​ពួក​គេ។ អីចឹង​កុំ​ភ្លេច​ចូល​រួម​ ហើយ​ធានា​ថា​អ្នក​នឹង​មិន​អាច​នៅ​ស្ងៀម​ដោយ​មិន​កាច់​ចង្កេះ​នោះ​ទេ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ពី​ម៉ោង ៨:៣០​ល្ងាច​ដល់​​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​​ Bassac Lane តាម​បណ្ដោយ​ផ្លូវ ៣០៨​ សង្កាត់​ទន្លេ​បាសាក់។

ចំពោះ​កន្លែង​ផ្សេង​ទៀត​, លោក Mike Dynamo និង Saksa Chewan នៃ​ក្រុម​ Hypnotic Fist Technique នឹង​បង្ហាញ​ខ្លួន​ដំបូង​សម្រាប់​ក្រុម​ 99-Boys។​​ ពួក​គេ​នឹង​សម្ដែង​ចម្រៀង​លក្ខណៈ Acoustic Covers សម្រាប់​បណ្ដា​បទ​ចម្រៀង​នៅ​សម័យ​ទសវត្ស​ទី​៩០​ ចាប់​ផ្ដើម​ពី​ម៉ោង​ ៦:៣០​ដល់​៨:៣០​នៅ​ Farm To Table តាម​បណ្ដោយ​ផ្លូវ​ ៣៦០។ ក្រុម​ចម្រៀង​ចង្វាក់​រ៉ក​ក្នុង​ស្រុង​របស់​ Tin គឺ​ក្រុម​ Belle Chaus និង​សម្ដែង​នៅ Good Times Bar ចាប់​ពី​ម៉ោង​ ៩​ដល់​១១​ល្ងាច​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ១៩។ Double-A និង Mirasol និង​សម្ដែង​តន្ត្រី​លក្ខណៈ Motown នៅ​ Alchemy ចាប់​ពី​ម៉ោង​ ៨:៣០​ដល់​​១១​ល្ងាច តាម​បណ្ដោយ​ផ្លូវ​ ១២៣ ក្បែរ​​ Russian Market។

រាំ​ចង្វាក់ Latin

ប្រសិន​ជា​អ្នក​មិន​សូវ​ចូល​ចិត្ត​រាំ​លើ​វិថី អ្នក​អាច​ស្វែង​រក​តន្ដ្រី​បែប​អេស្ប៉ាញ​នេះ​ពេញ​មួយ​យប់​នៅ Bar.Sito ក្នុង​កម្មវិធី Latin Night ជាមួយ​ការ​បង្រៀន​រាំ​ចង្វាក់​ Salsa ដោយ​ឥត​គិត​ថ្លៃ​​អម​ដោយ​តន្ដ្រី​ដែល​ធ្វើ​ឲ្យ​អ្នក​ពេញ​ចិត្ត​នឹង​ការ​ហាត់​រាំ​តាំង​ពី​ព្រលប់​ដល់​ទៀប​ភ្លឺ។​ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨​ល្ងាច​ដល់​ម៉ោង​២​ទៀប​ភ្លឺ​នៅ Bar.Sito តាម​បណ្ដោយ​ផ្លូវ​ ២៤០½ ។

ក្លឹប​រាត្រី

មាន​តែ​តន្ត្រី​ពិត​ប្រាកដ​ប៉ុណ្ណោះ​សម្រាប់ META House យប់​នេះ មក​សាក​ស្ដាប់​សំឡេង​តន្ត្រី​ពី​ Records ពិត​ៗ​នៅ​កម្មវិធី​ Vinylmania ហើយ​ DJ Shaggy នឹង​កូតឌីស​សម្រាប់​បទ​ភ្លេង​ចង្វាក់ Drum & Bass ឲ្យ​លោក​អ្នក​លំហែ​អារម្មណ៍។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៩​ល្ងាច​ដល់​២​ទៀប​ភ្លឺ​ នៅ​ META House តាម​បណ្ដោយ​ផ្លូវ​សុធារស។

ក្នុង​ពេល​នោះ​ដែរ​នៅ Juicy Bar នឹងនាំ​អ្នក​​ត្រលប់​ទៅ​រក​ភាព​ធម្មតា​ៗ​វិញ​ដោយ​បទ​ភ្លេង​ House, Techno និង Funk ពី​តារា​ល្បីៗ​ដូច​ជា Tim Coates, Nora Haidee, St Vincent, Stevie J, Lefty and Achaya ចាប់​ពី​ម៉ោង​ ៩ល្ងាច​ដល់​៦​ព្រឹក​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ១៧២។ ហើយ​គ្រាន់​តែ​ឆ្លង​ផ្លូវ​តែ​បន្តិច​អ្នក​នឹង​ទៅ​ដល់ MadHouse ដែល​ Mad Fridays នឹង​បង្ហាញ​ពី​តន្ត្រី​ចង្វាក់​ Underground Techno និង House ពី​បណ្ដា DJ សញ្ជាតិ​អាល្លឺម៉ង់​និង​​បារាំង​ DJ Disk Joshi និង DJ HEKA ចាប់​ផ្ដើម​ពី​ម៉ោង​ ១០​ល្ងាច​ដល់​ម៉ោង ៧​ព្រឹក​ តាម​បណ្ដោយ​ផ្លូវ​ ១៧២។

ថ្ងៃ​សៅរ៍

សិល្បៈ

បន្ត​មក​ដល់​សប្ដាហ៍​នេះ​នៅ​​ META House គឺ​កម្មវិធី “Waiting for Ice to Melt” ជា​កម្មវិធី​តាំង​ពិព័រណ៍​គំនូរ​មួយ​ដែល បង្ហាញ​ពី​ការ​ពិត​នូវ​​ភាព​លំបាក​របស់​វិចិត្រករ​នោះ​ចំពោះ​ការ​ជម្នះ​ការ​ប្រើប្រាស់​គ្រឿង​ញៀន “Meth” និង​ការ​ត្រលប់​មក​រស់​នៅ​​ជីវិត​ធម្មតា​វិញ។ អីចឹង! កុំ​ខក​ខាន​ឲ្យ​សោះ​!

IMG_0182

អ្នក​នឹង​មាន​ឱកាស​ដ៏​ល្អ​មួយ​ ដើម្បី​ទៅ​ស្ដាប់​អ្នក​សិល្បៈ​ Minstrel Kuik និយាយ​ពី​កិច្ច​ការ​របស់​នាង ដែល​រាប់​បញ្ចូល​នឹង​ការ​តាំង​ពិព័រណ៍ “Grddled Ghost” កំពុង​ដាក់​បង្ហាញ​នៅ Sa Sa Gallery។ ស្នាដៃ​របស់ Kuik ត្រូវ​បាន​នាង​ហៅ​ថា “political game of images” ជា​បណ្ដុំ​សិល្បៈ​រូប​ភាព​និយាយ​ពី​រឿង​រ៉ាវ​ទាក់​ទង​នយោបាយ​ និង​គំនិត​សង្គម​ក្នុង​លក្ខណៈ​មួយ​ដែល​គួរ​ឲ្យ​ចាប់​ចិត្ត​ចាប់អារម្មណ៍។ កម្មវិធី​នេះ​នឹង​រំពឹង​ថា​មាន​មនុស្ស​ចូលរួម​ច្រើន​ ដូច្នេះ​អ្នក​គួរ​តែ​ទៅ​ឲ្យ​បាន​លឿន​បើ​សិន​ជា​អាច​។ ចាប់​ផ្ដើម​ពី​ម៉ោង ៦ដល់​៧ល្ងាច​​នៅ Sa Sa Bassac តាម​បណ្ដោយ​វិថី​សុធារស​ ចន្លោះ​ផ្លូវ​ ១៧៨​និង​១៥៤​ ។ កម្មវិធី​នេះ​នឹង​និយាយ​ជា​ភាសា​អង់គ្លេស​ប៉ុន្តែ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ។

minstrel kuik art

ចាប់​អារម្មណ៍​ពី​កម្មវិធី​សិល្បៈ​ទាំង​នោះ​មែន​ទេ?​ នៅ​ Enso Cafe’s Paint & Sip Night អ្នក​នឹង​អាច​ភ្លក់​ស្រា​ក្រហម​ឆ្ងាញ់​ៗ និង​អាច​រៀន​ពី​វិធីសាស្ត្រ​គូរ​គំនូរ​ថ្មី​ជា​ច្រើន។ សំបុត្រ​ចូល​រួម​សម្រាប់​កម្មវិធី​នេះ​គឺ ២៨ ដុល្លារ​ហើយ​អ្នក​អាច​​កក់​កន្លែង​បាន​ប្រសិន​ជា​ចាំ​បាច់​។ ព័ត៌មាន​បន្ថែម​នៅ​ទី​នេះ (Include link) កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​ដល់​៩​ល្ងាច​នៅ Enso Cafe តាម​បណ្ដោយ​ផ្លូវ​ ២៤០។


ភាព​យន្ត

ភាព​យន្ត “Exile” ដែល​ជា​ស្នាដៃ​របស់​អ្នក​បង្កើត​ Bophana Centre លោក​ប៉ាន់​ រិទ្ធី ដែល​ទទួល​បាន​ការ​កោត​សរសើរ​ជា​ច្រើន​នៅ​មហោស្រព​ភាព​យន្ត​ Cannes ប្រទេស​បារាំង​នោះ​ ពេល​នេះ​បាន​ត្រលប់​មក​ភ្នំពេញ​សម្រាប់​ការ​បញ្ចាំង​ដ៏​ពិសេស​មួយ។ រឿង​នេះ​និយាយ​អំពី​ បុរស​វ័យ​ក្មេង​សញ្ជាតិ​ខ្មែរ​ម្នាក់ បញ្ជាក់​ពី​ការ​បំផ្លិចបំផ្លាញ​ស្រុក​កំណើត​របស់​គាត់​ ជា​ភាព​យន្ត​មួយ​បង្ហាញ​ពី​ ភាព​ឯក​ការ​ ភាព​បាត់បង់​ និង​ភាព​អយុត្តិធម៌។ សម្រាប់​កន្លែង​នេះ​ផង​ដែរ​ ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ​។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៥​ល្ងាច​នៅ Bophana Centre តាម​ផ្លូវ​​លេខ​ ២០០។

សម្រាប់​ថ្ងៃ​នេះ​ដូច​គ្នា​ Indigo​ និង the Flicks និង​មាន​ប្រារព្ធ​កម្មវិធី​មួយ​ពេល​រសៀល​ ដែល​ជា​កម្មវិធី​មួយ​បង្ហាញ​ពី “A Dangerous Method” និយាយ​អំពី​ការ​ផលិត​ថ្មី​របស់​លោក Freud និង Jung ពី​វិធីសាស្ត្រ​វិភាគ​​ ភាព​មិន​ប្រក្រតី​ផ្នែក​សតិ​អារម្មណ៍ (psychoanalytic method) និង​ បញ្ហា​ជុំវិញ​ទំនាក់​ទំនង​របស់​ពួក​គេ។ ជាមួយ​និង​ការ​និយាយ​ណែ​នាំ​ពី​អ្នក​ជំនាញ​ ចិត្តវិទូ​ពី Indigo លោក Erik van Kemenade។ ជា​របក​គំហើញ​មួយ​សម្រាប់​អ្នក​ចាប់​អារម្មណ៍​ពី​របៀប​ការ​ប្រើ​ប្រាស់​ចិត្តសាស្ត្រ… និង​ការ​អនុវត្តន៍​ប្រើប្រាស់​ផ្នែក​ចិត្តវិទ្យា​ក្នុង​សម័យ​កាល​នេះ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៤​ដល់​៦:៣០​ល្ងាច​​ នៅ​ Flicks 1​ តាម​បណ្ដោយ​ផ្លូវ​ ៩៥។

បន្ទាប់​មក​ទៀត​ META House នឹង​បញ្ចាំង​រឿង​ល្អ​ៗ​ចំនួន​ពីរ​សម្រាប់​យប់​នេះ។ រឿង​ទី​១​គឺ​ជា​រឿង​ភាពយន្ត​ឯកសារ​ដែល​ចំណង​ជើង​ថា “Children of Krousar Thmey” ដែល​ស្វែង​យល់​ពី​ស្ថាន​ភាព​របស់​ក្រុម​ជំរំ​ជន​ភៀស​ខ្លួន​ដ៏​ធំ​បំផុត​​របស់​កម្ពុជា​ នៅ​ក្បែរ​ព្រំដែន​ប្រទេស​ថៃ​។ ភាពយន្ត​នេះ​ដែរ ប្រហែល​ជា​ផ្ដោត​សំខាន់​ទៅ​លើ​​ក្ដី​សង្ឃឹម​ជា​ជា​ង​ទុក​សោក។ ចាប់​ផ្ដើម​ពី​ម៉ោង​ ៧​ដល់​៨​ល្ងាច​ នៅ​ META House តាម​បណ្ដោយ​ផ្លូវ​សុធារស។

​​​​ភាពយន្ត​ទី​២​នេះ​មាន​ចំណង​ជើង​ថា “Spa Night” ជា​រឿង​បង្ហាញ​ពី​​បុរស​ស្រលាញ់​ភេទ​ដូច​គ្នា​សញ្ជាតិ​ កូរ៉េ​និង​អាម៉េរិកាំង​ម្នាក់ ព្យាយាម​បិត​បាំង​​ពី​បញ្ហា​នេះ​ទៅ​គ្រួសារ​ខ្លួន​ ខណៈ​ពេល​ដែល​កំពុង​ធ្វើការ​នៅ​ កន្លែង​ស្ប៉ា​បុរស​និង​ខារ៉ាអូខេ​នៅ​ Koreatown ទីតាំង​នៅ​ទីក្រុង Los Angeles។

អាហារ​ និង​ ភេសជ្ជៈ

បើ​សិន​ជា​ចង់​សាក​ការ​លំហែ​អារម្មណ៍​លក្ខណៈ​ឡូយ​ឆាយ​​ អាច​ទៅ​ចូល​រួម​កម្មវិធី Music Meets High tea នៅ InterContinental Hotel ដែល​អ្នក​លេង​វីយោឡុង​ Mathias Boegner នឹង​សម្ដែង​ឈុត​ឆាក​តន្ត្រី​ដ៏​ល្អ​១ជាមួយ Bach និង Eugène Ysaÿe។ តម្លៃ​​ចូល​រួម​កម្មវិធី​នេះ​គឺ​ ១៥​ដុល្លារ​ម្នាក់​ ចាប់​ផ្ដើម​ពី​ម៉ោង​ ៣​ដល់​ម៉ោង​៦​ល្ងាច​​ នៅ​សណ្ឋាគារ​ InterContinental តាម​បណ្ដោយ​វិថី​ ម៉ៅ​ សេទុង។

ចំពោះ​កន្លែង​មួយ​ទៀត​ សណ្ឋាគារ​ Raffles នឹង​ប្រារព្ធ​ពិធី​ Rum Fiesta យប់​នេះ​ ដូច្នេះ​ប្រសិន​ជា​អ្នក​មាន​រឿង​អ្វី​ដើម្បី​អបអរ​ ចង់​ចំណាយ​ពេល​ដ៏​ល្អ​មួយ​ជាមួយ​មិត្តភ័ក្ដិ​ឫ​គូ​ស្នេហ៍ អ្នក​អាច​នាំ​គ្នា​មក​ចូលរួម​នៅ​ហាង​កាហ្វេ​ដ៏​ល្បី​របស់​សណ្ឋាគារ​គឺ​ Cafe Monivong ដើម្បី​សាក​ភ្លក់​រសជាតិ​ស្រា​ក្រឡុក​ដ៏​ឆ្ងាញ់ ពី​បារ​ទាំង​បួន​គឺ Samai Distillery (ប្រើ Samai Rum), La Familia (ប្រើ Plantation Rum), Elbow Room (ប្រើ​ Diplomatico Rum) និង Elephant Bar(ប្រើ​ Havana Club Rum)។ ស្រា​ក្រឡុក​ទាំង​អស់​មាន​តម្លៃ​ ៦ដុល្លារ​ហើយ​អ្នក​ក៏​អាច​ញ៉ាំ Tapas នៅ​ទី​នោះ​ផង​ដែរ។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៥:៣០ល្ងាច​​ ដល់ ៩:៣០​ល្ងាច​​នៅ Raffles Hotel រុក្ខវិថី ៩២ ខណ្ឌ​ដូន​ពេញ​ ជិត​វត្តភ្នំ។

ចូលចិត្ត​ Rum ប៉ុន្តែ​មិន​ចង់​ចូល​រួម​កម្មវិធី​ធំ​ៗ? អ្វី​ដែល​អ្នក​ត្រូវ​ការ​គឺ​ Cloud’s Pirate Night! ដែល​មាន​ការ​សហការ​ជាមួយ Samai Distillery, Cloud និង​នាំ​អ្នក​ឲ្យ​សាក​ភ្លក់​នូវ​ភេសជ្ជៈ​ Rum ផ្សេងៗ​ ព្រម​ទាំង​ល្បែង​ស្វែង​រក​កំណប់​ទៀត​ផង។ អីចឹង​ចាំ​អង្កាល់!!! កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ Cloud តាម​បណ្ដោយ​ផ្លូវ​លេខ​៩។

រាំ​កម្សាន្ត

បង្ហាញ​ពី​សមត្ថភាព​រាំ​របស់​អ្នក​ទាំង​អស់​នារី​ៗ (ឫ​ប្រុសៗ​បើ​ក្លាហាន​)​ ក្នុង​កម្មវិធី Shimmy Ladies Dance Class។ Sundee Viñas នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​រាំ​គ្រលែង​ចង្កេះ​ដូច​ជា​អ្នក​ជំនាញ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៣ដល់​៤​រសៀល​នៅ Urban Space & Playground តាម​ផ្លូវ​ ២៨៧​ ខណ្ឌ​ទួល​គោក។

បន្ទាប់​ពី​បាន​រាំ​ប៉ុណ្ណឹង​ហើយ​ ហើយ​នៅ​តែ​រាំ​មិន​ឆ្អែត​! អ្នក​ក៏​អាច​ទៅ​ Doors សម្រាប់​កម្មវិធី Salsa Dance Party ហើយ​ត្រៀម​ខ្លួន​ដើម្បី​រាំ​ឲ្យ​ដាច់​ជើង។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​ ៩​ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​កែង​ផ្លូវ​៤៧ និង​ ផ្លូវ​៨៤។


ការ​ប្រគំ​តន្ត្រី

ធ្វើ​ដំណើរ​ទៅ​កាន់​កម្មវិធី​ The Box Office’s Live at 5 session អ្នក​នឹង​ជួប Jamie Tan ដ៏​គួរ​ឲ្យ​ស្រលាញ់​ ជា​នារី​រូបរាង​តូច​ច្រឡឹង​តែ​ពូកែ​ធ្វើ​ឲ្យ​បរិយាកាស​រំភើប​រីករាយ​មិន​ធម្មតា​។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៥​ដល់​៨​ល្ងាច​នៅ The Box Office តាម​បណ្ដោយ​ផ្លូវ​ ២៤៤។

បន្ទាប់​មក​ទៀត​ Wrigley & Pearl នឹង​នាំ​អ្នក​ឲ្យ​ស្គាល់​នូវ​ចម្រៀង Americana លក្ខណៈ​ចាស់ៗ (Old School) និង​ Rock’n’Roll នៅ​ Botanico Beer & Wine Garden ចាប់​ពី​ម៉ោង​ ៧ដល់​៩:៣០ល្ងាច​ តាម​បណ្ដោយ​ផ្លូវ​២៩។ Blues Rockers Chi Town នឹង​សម្ដែង​នៅ Sharky Bar ចាប់​ពី​ម៉ោង​ ៩ល្ងាច​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​ នៅ​ Sharky Bar តាម​បណ្ដោយ​ផ្លូវ​ ១៣០ ហើយ Scott Bywater នឹង​សម្ដែង​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង​ខ្លះ​ៗ​នៅ DJ Guesthouse and Lounge ចាប់​ពី​ម៉ោង​ ៧:៣០ដល់​៨:៣០ល្ងាច​តាម​បណ្ដោយ​ផ្លូវ​លេខ​២៩។

នៅ​ឯ​ Jazz Club វិញ​លោក Marco Vezzoso ដែល​ជា​អ្នក​ជំនាញ​លេង​ Jazz Trumpet ដែល​ទទួល​ស្គាល់​ទូទាំង​ពិភពលោក​និង​មក​ចាប់​ផ្ដើម​សម្ដែង​ដំបូង​ សម្រាប់​សប្ដាហ៍​ជា​ច្រើន​ទៀត​ដែល​លោក​នឹង​ត្រូវ​សម្ដែង​។ ធ្វើ​ដំណើរ​មក​ពី​ ​ទីក្រុង​ Milan លោក Vezzoso មាន​បទ​ភ្លេង​ផ្ទាល់​ខ្លួន​ដល់​ទៅ ២០​បទ​ឯ ណោះ​និង​មាន​អាល់ប៊ុម​ផ្ទាល់​ខ្លួន​ទៀត​ផង​ ដែល​ចែក​ចាយ​ដោយ​ក្រុមហ៊ុន EGEA។ សម្រាប់​ការ​សម្ដែង​ទាំង​អស់​នេះ​ លោក​នឹង​មាន​ជំនួយ​ពី​ Alessandro Collina សម្រាប់​ការ​លេង​ព្យ៉ាណូ លោក Toma Willem សម្រាប់​ការ​វាយ​ស្គរ​ និង​ Seb Adnot សម្រាប់​ Contrebasse។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៩​ដល់​១១​ល្ងាច​ នៅ​ The Jazz Club ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ ២៨២​។ សំបុត្រ​ចូល​រួម​មាន​តម្លៃ​១០​ដុល្លារ​សម្រាប់​ល្ងាច​ថ្ងៃ​សុក្រ​និង​សៅរ៍​ និង​៥​ដុល្លារ​សម្រាប់​ថ្ងៃ​អាទិត្យ​/ច័ន្ទ/អង្គារ​ ដែល​នឹង​បញ្ចូល​ភេសជ្ជៈ​មួយ​កែវ។

​នៅ​ឯ​ Russian Market វិញ​ the Son Caribe guys និង​សហការ​ជាមួយ​ Phil Javelle សម្រាប់​កម្មវិធី Cuba Suave បង្ហាញ​ពី​តន្ត្រី​លក្ខណៈ​សិច​ស៊ី​បែប​គុយ​បា​ទៅ​កាន់​ទស្សនិកជន​នៅ Alchemy។​ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង ៨:៣០ដល់១១យប់​នៅ Alchemy GastroPub តាម​បណ្ដោយ​ផ្លូវ​លេខ​ ១២៣ ក្បែរ​ Russian Market។

ឫ​ក៏​អ្នក​អាច​បង្វែរ​អារម្មណ៍​ទៅ​កាន់ Bophea Pub & Studio ដែល​តារា​ចម្រៀង​ល្បី​ G Devith នឹង​ផ្ដល់​ការ​សម្ដែង​​ដ៏​ពិសេស​ ជា​ផ្នែក​មួយ​​នៃ​ការ​សម្ពោធ​ភេសជ្ជៈ​ Energy Drink ថ្មី​របស់ G-Park Series។

ក្លឹប​រាត្រី

សម្រាប់​តន្ត្រី​ពេល​ព្រលប់​ កន្លែង​ដែល​គួរ​តែ​ទៅ​បំផុត​គឺ Dj Guesthouse & Lounge សម្រាប់​កម្មវិធី​ DJ Remix ដែល​ចាក់​ភ្លេង​អម​ជាមួយ​នឹង​ជម្រើស​ភេសជ្ជៈ​ល្អ​ៗ​នៅ​ម៉ោង Happy Hour ដែល​នាំ​ឲ្យ​អ្នក​កាន់​តែ​សប្បាយ​សម្រាប់​យប់​បន្ត​ទៅ​ទៀត។

បន្ទាប់​ពី​កន្លែង​នោះ​មក គួរ​តែ​ប្រយ័ត្ន​ខ្លួន​ Blue Chilli ព្រោះ​នឹង​មាន​ការ​សម្ដែង Drag មួយ​កន្លែង​ទៀត​នៅ​ក្នុង​ក្រុង​! បារ​សម្រាប់​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ថ្មី​មួយ​​គឺ​ Q Bar នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ថ្ងៃ​នេះ​ ជាមួយ​នឹង​ជម្រើស​ភេសជ្ជៈ​ជា​ច្រើន​មុខ​ រួម​បញ្ចូល​នឹង​ការ​សម្ដែង ដ៏​អស្ចារ្យ​របស់​ Drag នៅ​ម៉ោង ១០:៣០​យប់។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង​២​ទៀប​ភ្លឺ​ មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ ១៧៤។

មិន​ចាញ់​កន្លែង​ទាំង​នោះ​ប៉ុន្មាន​ទេ Max Mason និង DJ Bliss- 136 នឹង​ត្រលប់​មក​វិញ​​ សម្រាប់​ការ​សម្ដែង​ជា​ក្រុម​នៅ Duplex ហើយ​សម្រាប់​ពេល​នេះ​ពួក​គេ​នឹង​បាន​ចូល​រួម​ដោយ​ DJ Disc Joshi។ រាំ​លេង​នឹង​ចង្វាក់​ House និង Techno ជាមួយ​នឹង​ការ​លាយ​ឡំ​ចង្វាក់ Latin ខ្លះៗ​ ក្នុង​កម្មវិធី 3-Way Session ចាប់​ពី​ម៉ោង​១០​ដល់​២​ទៀប​ភ្លឺ​នៅ​ Duplex ផ្លូវ​លេខ​២៧៨។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​ដើរលេង​យប់​លក្ខណៈ Underground កុំ​ភ្លេច​ឆៀង​ចូល​ទៅ META House សម្រាប់​កម្មវិធី “Sound of Berlin” ដែល DJ Martin Warlich នឹង​លើក​យក​ចង្វាក់​ភ្លេង​ដែល​លោក​ធ្លាប់​បាន​សម្ដែង​នៅ​កន្លែង​ល្បី​ៗ ដូច​ជា​ Barbarella Clyb, Arena, Kater Kiosk, MiKZ, Franz Club, Kit Kat Club, Lining Bar និង Millinski។

បន្ទាប់​មក​ទៀត​ អ្នក​នៅ​តែ​អាច​បន្ត​ការ​ជប់​លៀង រហូត​ដល់​ថ្ងៃ​រះ​នៅ​ MadHouse ដែល DJ Heka នឹង​ត្រលប់​មក​វិញ​​សម្រាប់​ពេល​យប់​ដ៏​ពិសេស​មួយ​ ចាប់​ផ្ដើម​ពី​ម៉ោង ១០​យប់​ដល់​៧​ព្រឹក​ដែល​មាន​ទី​តាំង​តាម​ផ្លូវ​ ១៧៤។

ថ្ងៃ​អាទិត្យ

កីឡា

មក​ចូល​រួម​ការ​រត់​ប្រណាំង​មារ៉ាតុង​ខ្នាត​តូច​ឈ្មោះ​ថា​ “Run for Children” ​ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​សាលា​រៀន​នៅ​តំបន់​ដាច់​ស្រយាល។ បរិច្ចាគ​ ១៥ ដុល្លារ​ដើម្បី​ចូល​រួម​ការ​រត់​ចម្ងាយ​ ៣ គ., ២០ ដុល្លារ​សម្រាប់​ការ​រត់​ចម្ងាយ​ ៦ គ.ម និង ៣០ ដុល្លារ​សម្រាប់​ការ​រត់​ចម្ងាយ​ ១០ គ.ម។ ការ​រត់​ប្រណាំង​ធ្វើ​ឡើង​នៅ​​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ពី​ម៉ោង​ ៦៩ ព្រឹក​ លើ​មហាវិថី​សាល​ដឺហ្គោល។

អាហារ​ និង ភេសជ្ជៈ

បន្ទាប់​ពី​លំហាត់​ប្រាណ​រួច​ អ្នក​អាច​សម្រាក​លំហែ​ពេល​ថ្ងៃ​ត្រង់​ជា​មួយ​នឹង​អាហារ​​​ដែល​មាន​ឱជារស​​ឈ្ងុយឆ្ងាញ់, ភេសជ្ជៈ និង​​ស្ដាប់​តន្ត្រី​នៅ​ក្បែរ​តុ​អាហារ។ អ្វី​ដែល​ពិសេស​​ការ​ផ្ដល់​ជូន​ទាំង​នេះ​គឺ​ឥត​គិត​ថ្លៃ។

ឥត​គិត​ថ្លៃ​ដោយ​សារ​ក្រុម​ធ្វើ​ម្ហូប​ Farm to Table ដែល​ដឹក​នាំ​ដោយ​ចុងភៅ​ Amy Baard គឺ​កំពុង​សាក​ល្បង​នូវ​មុខ​ម្ហូប​ថ្មី​របស់​ខ្លួន​ ដូច​នេះ​អ្នក​អាច​ភ្លក់​អាហារ​ឆ្ងាញ់ៗ​ជា​ច្រើន។ អ្នក​ក៏​អាច​សាក​ល្បង​ស្រា​ Sangria បិត​ដោយ​ក្រុម​ Farm to Table, ស្រាបៀ​ Brewlander និង​ G&T Garnish Station នៅ​ក្នុង​តម្លៃ​ម៉ោង​ពិសេស​ចាប់​ពី​ម៉ោង​ ៤ ដល់​ ៧ ល្ងាច។ ​ការ​ទទួល​អាហារ​ចាប់​ផ្ដើម​ពី​ម៉ោង​ ១ ដល់​ម៉ោង​ ៥ ល្ងាច នៅ​ Farm to Table ផ្លូវ​លេខ​ ៣៦០។

food fest.jpg

សិល្បៈ

ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​ទស្សនា​ការ​តាំងពិពណ៌​ក្រឡាប់ចាក់ (Upside Down) ​ដ៏​អស្ចារ្យ​របស់​ Oeur Sokuntevy ទេ​ កុំ​ភ្លេច​មក​ទស្សនា​នៅ​ចុង​សប្ដាហ៍​នេះ។ ​ការ​តាំង​​ពិពណ៌​នេះ​នឹង​បញ្ចប់​នៅ​ចុង​ខែ​ ដូច​នេះ​កុំ​ខក​ខាន​ឲ្យ​សោះ។ (ទីតាំង​នៅ​ Java Arts មហាវិថី​ព្រះសីហនុ)

Oeur Sokuntevy

មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​មាន​ឱកាស​រៀន​ពី​លោក​គ្រូ​ Minstrel Kuik ដែល​ជំនាញ​ខាង​ធ្វើ​សៀវភៅ​ទៀត​ផង។ ដើម្បី​ចូល​រួម​អ្នក​ត្រូវ​ធ្វើ​ការ​កក់​ទុក​ជា​មុន។ (ពេល​វេលា​ម៉ោង​ ១០៖៣០ នាទី​ព្រឹក​ ដល់​ ៤ ល្ងាច នៅ​ Sa Sa Bassac មហាវិថី​សុធារស។ ណែនាំ​ឲ្យ​ធ្វើ​ការ​បរិច្ចាគ​ ៥ ដុល្លារ)

ភាព​យន្ត​ និង ការ​ថត​រូប

មាន​ភាព​យន្ត​ឯកសារ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ដែល​ចាក់​បញ្ចាំង​នៅ​ Meta House នា​យប់​នេះ។

ដំបូង​គឺ​ភាពយន្ត​ដែល​មាន​ចំណង​ជើង​ថា“Yangon Calling” ដែល​ជា​ភាពយន្ត​បែប​កំប្លែង, ពោរ​ពេញ​ដោយ​ភាព​ភ្ញាក់​ផ្អើល​ បង្ហាញ​ពី​ការ​​​វាយ​បក​គ្នា​រវាង​សិល្បករ​ និង សង្គម​ និង បញ្ហា​នយោបាយ​ផង​ដែរ។ (ម៉ោង​ ៧ ដល់​ ៨ យប់​ នៅ​ META House មហាវិថី​សុធារស)

បន្ទាប់​ពី​នោះ​ទស្សនា​ភាពយន្ត​ “Don’t Think I’ve Forgotten” ដែល​រៀប​រាប់​ពី​រឿង​រ៉ាវ​​ថា​មាន​អ្វី​ខ្លះ​បាន​កើត​ឡើង​លើ​សម័យ​កាល​ចម្រៀង​មាស​របស់​កម្ពុជា​ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ឡើង​​កាន់​កាប់​ប្រទេស។ (ម៉ោង​ ៨ ដល់ ១០ យប់​ នៅ​ META House មហាវិថី​សុធារស)

ធ្លាប់​ចង់​រៀន​ផលិត​ភាពយន្ត​ដោយ​ខ្លួន​ឯង​ដែរ​ទេ? ពេល​នេះ​ជា​ឧកាស​របស់​អ្នក​ហើយ! Darkroom Phnom Penh កំពុង​តែ​បើក​ការ​បង្រៀន​​ផលិត​ភាពយន្ត​នេះ​ឯង។ ប្រសិន​បើ​អ្នក​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ អ្នក​អាច​សម្រុក​ទៅ​មុខ​ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ ពូក​គេ​នឹង​ណែនាំ​អ្នក​តាម​ដំណាក់​កាល។ ទីតាំង​នៅ​ Darkroom Phnom Penh ផ្លូវ​លេខ​ ៣០០ ជា​មួយ​តម្លៃ​ ១០ ដុល្លារ។​

ប្រសិន​បើ​អ្នក​អាក់​ខាន​មិន​បាន​ទស្សនា​វគ្គ​ថ្មី​នៃ​រឿង​ Game of Throne កុំ​អស់​សង្ឃឹម ៖ Box Office កំពុង​តែ​ចាក់​បញ្ចាំង​​​ភាគ​នីមួយៗ​នៃ​​វគ្គ​ ៧ នៃ​ភាព​យន្ត​នេះ​នា​ថ្ងៃ​នេះ ដើម្បី​អាច​ឲ្យ​អ្នក​តាម​ទាន់​ភាគ​បញ្ចប់​ដែល​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ចន្ទ។ (ម៉ោង​ ២ ដល់​ ៧ យប់​ ផ្លូវ​លេខ​ ២៤៤)។ ព័ត៌មាន​បន្ថែម​​​​ពី​ការ​ទស្សនា​ភាគ​បញ្ចប់​នៃ​ខ្សែ​ភាព​យន្ត​នេះ​ អាច​ឆែក​មើល​តាម​ការ​ណែនាំ​របស់​ពួក​យើង​នៅ​ទីនេះ។​

ការ​ប្រគំតន្ត្រី

មាន​អារម្មណ៍​ថា​អស់​កម្លាំង​ពី​ខ្លួន​បន្ទាប់​​ពី​ចូលរួម​កម្មវិធី​ទាំង​អស់​នោះ​មែន​ទេ? អត់​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​! ទៅ​ញ៉ាំ Burrito ហើយ​សម្រាក​នៅ​កម្មវិធី Sundowners 4th Anniversary ដែល​រៀប​ចំដោយ ​Taco Kokopelli អម​ទៅ​ដោយ​ការ​សម្ដែង​​តន្ត្រី​កំដរ​អារម្មណ៍ ចាប់​ពី​ម៉ោង​ ៥ដល់​៨​យប់​ ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ១៩z

ឫ​ប្រសិន​ជា​ចង់​បញ្ចប់​ថ្ងៃ​សម្រាក​ថ្ងៃ​អាទិត្យ​របស់​លោក​អ្នក​ឲ្យ​កាន់​តែ​ល្អ អ្នក​អាច​ទៅ​សារមន្ទីរ​ ដែល​អ្នក​សម្ដែង​តន្ដ្រី​វីយោឡុង virtuoso Mathias Bogener នឹង​សម្ដែង​ខន​សឺត​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត​មួយ​របស់​ bach and Ysaye។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ដល់​១១​យប់​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣។

Mathias Bogener

ទាំង​នេះ​គឺ​ជា​ការ​ណែនាំ​ទាំង​អស់​ពី​ពួក​យើង​សម្រាប់​សប្ដាហ៍​នេះ! សំណាង​ល្អ​ទាំង​អស់​គ្នា! ហើយ​នឹង​​ជួប​គ្នា​ម្ដង​ទៀត​នៅ​សប្ដាហ៍​ក្រោយ។ អូ! និយាយ​អីចឹង​កុំ​ភ្លេច​ចុះ​ឈ្មោះ​សម្រាប់ Newsletter របស់​ពួក​យើង​ដើម្បី​ទទួល​បាន​ Friday Roundup ផ្ងើរ​ចូល​ប្រអប់​សារ​របស់​លោក​អ្នក​ងាយ​ៗ​តែ​ម្ដង!​ ជា​រៀង​រាល់​សប្ដាហ៍!

 

Continue Reading
You may also like...
2 Comments

2 Comments

  1. Pingback: Your Guide to the Best Things to Do In Phnom Penh THIS Weekend – WHAT'S ON PHNOM PENH

  2. Pingback: Top Things to Do in Phnom Penh THIS Weekend – WHAT'S ON PHNOM PENH

Leave a Reply

More in ការ​ណែនាំ​ និង Reviews ផ្សេងៗ

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top