Connect with us

មានកម្មវិធី​សប្បាយ​ៗ​អ្វី​ខ្លះ សម្រាប់​ចុងសប្ដាហ៍នេះ?

មគ្គទេស​ចុង​សប្ដាហ៍

មានកម្មវិធី​សប្បាយ​ៗ​អ្វី​ខ្លះ សម្រាប់​ចុងសប្ដាហ៍នេះ?

មានកម្មវិធី​សប្បាយ​ៗ​អ្វី​ខ្លះ សម្រាប់​ចុងសប្ដាហ៍នេះ?

ត្រៀម​ខ្លួន​ចូលរួម​កម្មវិធី​បាញ់​ទឹក​ដាក់​គ្នា ជប់​លៀង​នៅ​អាងហែល​ទឹក ភ្លក់រសជាតិ​ស្រាក្រឡុក​ច្រើន​មុខ និយាយ​ទៅ​ចុង​សប្ដាហ៍​នេះ​មាន​ច្រើន​មុខ​តែ​ម្ដង

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

Lucky Grandma ជាភាពយន្ត​កំប្លែងចិន​ និយាយ​អំពី​លោក​យាយ​ម្នាក់ ដែល​ពូកែ​ជក់​បារី​និង​លេង​ល្បែង​មិន​ចាញ់​ក្មេងៗ។ ដោយ​សារ​តែ​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ការ​លេង​ល្បែង​ លោក​យាយ​បាន​ក្លាយ​ជា​គោលដៅ​នៃ​អ្នក​លេង​ នៅ Chinatown ទីក្រុង​ ញូវយ៉ក។ ជា​រឿង​កំប្លែង​អីចឹង​ ចាំ​មើល​តើ​លោក​យាយ​ នឹង​ចេញ​វាយ​តប់​ឬ​យ៉ាង​ណា​ខ្លះ? 

ចាប់​ពី​ម៉ោង​ ៦​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥ 

 

Marvin Gaye គឺ​ជា​បុគ្គល​ល្បី​សាធារណៈ​មួយ​រូប ដែល​មិន​ចាំ​ត្រូវ​ការ​ការ​ណែនាំ​ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​មាន​ភាពយន្ត​ឯកសារ​មួយ​និយាយ​ពី​សាច់​រឿង​ជីវិត​របស់​តារា​រូប​នេះ​ផ្ទាល់​តែ​ម្ដង។ តន្ដ្រី​របស់​លោក​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង ដល់​អ្នក​សិល្បៈ​ជាច្រើន​ជំនាន់​ក្រោយ ប៉ុន្តែ​លោក​បែរ​ជា​ជួប​គ្រោះ​អកុសល​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​លោក។ ភាពយន្តឯកសារ What’s Going On? នឹង​បង្ហាញ​ពី​ព្រឹតិ្តការណ៍​ខ្លះៗ​ ដែល​បាន​កើត​ឡើង​ ដោយ​ប្រើប្រាស់​វីដេអូ​ឯកសារ​ ពិត​ប្រាកដ។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨ ​ 

 

 

ល្ខោន

 

ការ​សម្ដែង​ល្ខោន Antigone ជា​រឿង​ល្ខោន​បារាំង​ដង​ស្រង់​ចេញ​ពី​ស្នាដៃ​របស់​អ្នក​សរសេរ​រឿង​ល្ខោន Jean Anouilh នឹង​ដាក់​សម្ដែង​ឲ្យ​​មើល​នៅ​លើ​ឆាក​សម្ដែង​រយៈ​ពេល​៥​ថ្ងៃ ដោយ Eric Ellul។ ការ​​សម្ដែង​នេះ​នឹង​ជា​ភាសា​បារាំង​និង​អង់គ្លេស​ ចាប់​ពី​ម៉ោង​៨​យប់​នៅ Phnom Penh Dance Studio ផ្លូវ​លេខ ៣០៦

 

តន្ដ្រី

 

លោកចចិន Mr. Chen ដែល​ជា​អតីត​តារា​ចម្រៀង​ប្រចាំ​ក្រុម​ Mustach នឹង​សម្ដែង​តន្ដ្រី​បែប Acoustic Solo នៅ Phantom Lounge នឹង​នាំ​យក​នូវ​តន្ដ្រី​បែប​មនោសញ្ជេតនា​ កំដរអារម្មណ៍​អ្នក​ចូល​ទស្សនា។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Phantom Lounge ផ្លូវលេខ ១៨៤។

 

Stan and Kayron នឹង​សម្ដែង​ជាមួយ​គ្នា​សម្រាប់​កម្មវិធី រាត្រី​ជួប​ជុំ​គ្នា​នៅ Elephant Bar នៅ​សណ្ឋាគារ Raffles Hotel។ ជាមួយ​តម្លៃ​ចូលរួម​ ២៥​ដុល្លារ អ្នក​អាច​ញ៉ាំ​ស្រា​ប៉ិត​ និង​ស្រាក្រឡុក​ពិសេសៗ​ជា​ច្រើន​មុន​ ព្រមទាំង​មាន​ការ​សម្ដែង​តន្ដ្រី​ឡាតាំងកំដរ​អារម្មណ៍​ផង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Raffles Hotel Le Royal ផ្លូវ​លេខ ៩២

 

ប្ដូរ​អារម្មណ៍​ទៅ​ទស្សនា​តន្ដ្រី​បែប​ហ្សាស​វិញ​ម្ដង​ ជាមួយ​នឹង​ការ​សម្ដែង​ពី Anthony and Femke នៅ Alchemy។ តន្ដ្រីករទាំង​ពីរ​រូប​នឹង​សម្ដែង​តន្ដ្រី​បែប ហ្សាស​ Acoutic, soul និង​ swing ពិសេស​កំដរ​អារម្មណ៍​អ្នក​ទស្សនា​ អាច​ឲ្យ​ទន្រាំ​ជើង​ចូលរួម​រាំកម្សាន្ត។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastoPub ផ្លូវ​លេខ ១២៣

 

តារា​ចម្រៀង Intan និង​អ្នក​លេង​ព្យ៉ាណូ Meta នឹង​ត្រលប់​មក​វិញ​ ដើម្បី​នាំ​មក​ជូន​នូវ​តន្ដ្រី​បែប Jazz សម្រាប់​រាត្រី​ថ្ងៃ​សុក្រ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

រាំកម្សាន្ត

 

ឌីជេ​សញ្ជាតិ​អាមេរិក DJ I’m Zeke ជំនាញ​ខាង​បូក​បញ្ចូល​ចង្វាក់ ហ៊ីបហប​និង​ House នឹង​នាំ​យក​តន្ដ្រី​បែប​រាំ​កម្សាន្ត​ពិសេស​មក​កាន់​ Duplex Belgian Tavern។ ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Deep House និង Tech House អាច​ទៅកាន់ Meta House ដើម្បី​​ចូលរួម​​ជាមួយ DJ Dalah ចាក់​តន្ដ្រី​ពិសេស​ក្នុង​កម្មវិធី Metatronic Night លោក​ក៏​នឹង​ចូលរួម​ជាមួយ DJ Jason Le ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មានអ្វី​ទៀត?

 

Hostel សម្រាប់​អ្នក​ Backpackers នៅភ្នំពេញ Mad Monkey នឹង​មាន​កម្មវិធី after work happy hour ពិសេស​សម្រាប់​ថ្ងៃសុក្រ។ ភេសជ្ជៈ​នឹង​មាន​ដាក់​លក់​ពីរ​ថែម​មួយ​ចាប់​ពី​ម៉ោង ៥​ដល់​៨​ល្ងាច​ អ្នក​អាច​ប្រើ​ប្រាស់​អាងហែល​ទឹក​ដោយ​សេរី​ផង​ដែរ បើ​អ្នក​ទៅ​ចូលរួម​កម្មវិធី​នេះ។

ចាប់​ពី​ម៉ោង​៥​ល្ងាចនៅ Mad Monkey ផ្លូវ​លេខ ៣០២

 

Cloud នឹង​ចូលរួម​ប្រារព្ធកម្មវិធី​ចូល​ឆ្នាំ​ខ្មែរ ដោយ​រៀប​ចំកម្មវិធីល្បែង​បាញ់​ទឹក KNY water fight ប្រចាំ​ឆ្នាំ។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ទីធ្លា​ខាងក្រោយ​ ដោយ​មាន​ដាក់​ឲ្យ​ប៉េងប៉ោង​ទឹក នឹង​កាំ​ភ្លើង​ទឹក​សម្រាប់​លេង​ទឿត​ផង​ បើ​កាន់​តែ​ល្អ​អាច​យក​កាំភ្លើង​បាញ់​ទឹក​ផ្ទាល់​ខ្លួន​មក​ក៏​បាន។

ចាប់​ពី​ម៉ោង​៧​ដល់​១០​យប់​នៅ Cloud ផ្លូវ​លេខ ៩ 

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

សម្រាប់​ក្មេងៗ ភាពយន្ត​តុក្កតាដែល​យក​លំនាំ​តាម​រឿង Snow White and the Seven Dwarves​ និង​ Princess and the Frog ចំណង​ជើងថា Red Shoes and the Seven Dwarves នឹង​ចាប់​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង​៤​កន្លះ​ល្ងាចនៅ Meta House ផ្លូវ​លេខ ១៧៨ 

 

តារា​ចម្រៀង​ចង្វាក់​ប៉ុប Grace Davis បាន​ធ្វើ​ដំណើរ​តន្ដ្រី​ទេស​ចរណ៍​ទូទាំង​ពិភពលោក​នៅ ក្នុង​រឿង The High Note ច្រៀង​ទៅកាន់​អ្នក​ចូលរួម​រាប់សិប​នាក់។ ភាពយន្ត​នេះ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ ដូច​ជា Dakota Johnson និង Ice Cube ជា​ដើម។ 

ចាប់​ដាក់​បញ្ចាំង​ចាប់​ម៉ោង​៦​កន្លះ​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

តារា​ចមៀង​ជំនាញ​ខាង​តន្ដ្រី​ចង្វាក់​ ហ្សាស Mirasol Aguila and Arone Silverman នឹង​ចូលរួម​គ្នា​ដើម្បី​សម្ដែង​​រាត្រី​នេះ​នៅ​ទីធ្លា​ខាង​ក្រៅ​សួន​ច្បារ​ Botanico សម្រាប់​តន្ដ្រីបែបរ៉ូមេនទិក Acoustic។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico ផ្លូវ​លេខ ២៩

 

The Box Office នឹង​នាំ​យក​តន្ដ្រី​ករ២​រូប​ដៃគូរ​ត្រលប់​មក​វិញ​ សម្រាប់​ការ​សម្ដែង​ចម្រៀង​ជាមួយ​ហ្គីតា ដោយ Kirsty Day ជា​អ្នក​ច្រៀង​ហើយ David Bell ជា​អ្នក​លេង​ហ្គីតា។ ក្នុង​កម្មវិធី​នេះពួក​គេ​នឹង​សម្ដែង​តន្ដ្រី​ពី​ជំនាន់​ចាស់​និង​ថ្មី ដែល​នឹង​នាំ​អារម្មណ៍​ល្អៗ​មក​កាន់​អ្នក​ទស្សនា។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

ក្រុម​តន្ដ្រី​ប៉ុប​បែប Upbeat ហៅ​ខ្លួន​ឯង​ថា​ Mentos នឹង​នាំ​យក​នូវ​ការ​សម្ដែង​របស់​ពួក​គេ​មកកាន់ Alchemy រាត្រី​នេះ។ រំពឹង​ថា​នឹង​ទទួល​បាន​តន្ដ្រី​ Pop បែប​ស្រស់ស្រាយ​និង​គួរ​ឲ្យ​ចង់​រាំ​កម្សាន្ត។

ចាប់​ពី​ម៉ោង​៧​កន្លះ​យប់​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ក្រុម​តន្ដ្រី​រ៉ុក​ Conspiracy Theory នឹង​សម្ដែង​តន្ដ្រី​លើក​ដំបូង​បំផុត​ល្ងាច​ថ្ងៃសៅរ៍​នេះ ដោយ​មាន​ចូលរួម​សម្ដែងពី​សមាជិក​ដល់​ទៅ​៤​រូប។ នេះ​ជា​ឱកាស​ល្អ​ បើសិន​ជាអ្នក​ចង់​ដឹង​ថា Punkabilly Pysch Glam Rock មាន​សភាព​យ៉ាង​ណា​ខ្លះ?

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscar’s on the Corner កែងផ្លូវ​លេខ ១៣និង​១០៤ 

 

រាំកម្សាន្ត

 

ចូលរួម​កម្មវិធី​ពិសេស​នៅ Lantern Rooftop Bar’s Sunset Session ដោយ​មាន​ការ​សម្ដែង​តន្ដ្រី​ពី​សិល្បៈ​ករ​​មាន​ទេព​កោសល្យ​ជា​ច្រើន​រូប​ដូច​ជា DJs Jack Malipan, Dr. Wah-Wah, Rob Bianche and Sound Advice។ ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

ល្ងាច​នេះ ផង​ដែរ នឹង​មាន​ការ​សម្ដែង​តន្ដ្រី​ Latin ដើម្បី​រាំ​កម្សាន្ត​ពីរ​កន្លែង អាច​ជ្រើស​រើស​បាន។ នៅ Duplex មាន​កម្មវិធី Agüita ‘e Coco ចូលរួម​ពី​អ្នក​លេង​ហ្គីតា Poca De Feo និង​តារា​ចម្រៀង​សញ្ជាតិ​ Cuba, Merleni ដែល​នឹង​សម្ដែង​តន្ដ្រី Bachata, Salsa និង Bolero ចាប់​ពីម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨​។ នៅ​ឯ Est. Lounge ក៏​មាន​កម្មវិធី Latin night ដោយ​អ្នក​ចូលរួម​មាន​សមាជិក​ចាប់​ពី​នារី​បួន​នាក់​ឡើង​ទៅ​នឹង​ទទួល​បាន​​ ស្រាក្រហម​មួយ​ដប​ដោយ​ឥតគិត​ថ្លៃ។ ចាប់​ពី​ម៉ោង​៩​យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤។

 

DJ I’m Zeke នឹង​ចាក់​ភ្លេង​ពិសេស​ សម្រាប់​រាត្រី​នៃ​ចង្វាក់​ហ៊ីបហប​និង House លាយ​បញ្ចូល​គ្នា ដើម្បី​ឲ្យ​អ្នក​ចូលរួម​រាំ​កម្សាន្ត​នៅ Love Lounge។ ចាប់​ពី​ម៉ោង​៩​ដល់​១០​យប់​ ភេសជ្ជៈ​ដាក់​លក់​នឹង​បញ្ចុះ​តម្លៃ​ពាក់​កណ្ដាល​។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Love Lounge ផ្លូវ​លេខ ២៧៨

 

មាន​អ្វី​ទៀត?

 

សម្រាប់ការ​ដាក់​លក់​ផ្សារខ្នាត​តូច​នៅ Farm to Table រាត្រី​នេះ​គឺ​ជា​ការ​លាយ​បញ្ចូល​គ្នា នៃ​ការ​ដាក់លក់​ទំនិញ​ក៏​ដូច​ជា ការ​ដាក់​បម្រើ​ឲ្យ​ញ៉ាំ​អាហារ​ផង​ដែរ ក្នុង​កម្មវិធីEggscellent។ ពង​មាន់​ពិសេសៗ​យក​ចេញ​ពី​កសិដ្ឋាន​នៅ​សៀម​រាម នឹង​មាន​នៅ​ដាក់​លក់ ហើយ​ Farm to Table ក៏​មាន​បម្រើ​អាហារ​ពិសេសៗ​ជា​ច្រើន​ធ្វើ​ពី​ពង​មាន់​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​២​រសៀល​នៅ Farm to Table ផ្លូវ​លេខ ៣៦០​ 

 

នៅ​សណ្ឋាគារ The Plantation ថ្ងៃសៅរ៍នេះ​នឹង​មាន​កម្មវិធី​លេង​ល្បែង​ពិសេស​មួយ ពាក់ព័ន្ធនឹង​ប្រវត្តិសាស្រ្តរបស់​ទីតាំង​ដោយ​ធ្លាប់​ជា​ផ្ទះវីឡា ក្នុង​សម័យ​អាណានិគម​បារាំង។ ក្នុង​រយៈ​ពេល​៨០​ឆ្នាំ​កន្លង​ទៅ​នេះ​ ដោយ​មាន​ការ​ប្រែប្រួល​ជា​ច្រើន​ ហិប​អាថ៌កំបាំង​មួយ​បាន​បង្កប់​នៅ​ទី​នោះ ហើយ​ក៏​បាន​បាត់​ទៅ​វិញ អីចឹង​អ្នក​អាច​ចូលរួម​កម្មវិធី​នេះ​ ដើម្បី​ស្វែង​រក​ទាំង​អស់​គ្នា។ ខណៈ​ពេលដែល​អ្នក​នៅ​ទីតាំង​សណ្ឋាគារ អ្នក​អាច​ញ៉ាំ​ការ៉េម​និង​ហែល​ទឹក។

ចាប់​ពី​ម៉ោង​២​ដល់​៥ល្ងាច​នៅ The Plantation ផ្លូវ​លេខ ១៨៤

 

ក្រុមហ៊ុ​ន​ស្រា Samai, Seekers និង Cerevisia បាន​ចូល​ដៃ​គ្នា​ដើម្បី​ធ្វើ​កម្មវិធី​ដ៏ពិសេស​មួយ​នៅ សណ្ឋាគារ Raffles។ សម្រាប់​កម្មវិធី​ធ្វើ​ឡើង​នៅ Elephant Bar នេះ ពួក​គេ​នឹង​មាន​ដាក់​បម្រើ​អាហារ​ BBQ ក៏​ដូច​ជា​តន្ដ្រី​កម្សាន្ត​អម​ជាមួយ​ស្រាក្រឡុក​ឆ្ងាញ់ៗផង​ដែរ។

ចាប់​ពី​ម៉ោង​៤​ល្ងាច​នៅ Raffles Hotel Le Royal ផ្លូវ​លេខ ៩២

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

កុមារី​កំព្រា​មួយ​រូប​ បាន​ផ្លាស់​ប្ដូរ​ពី​អ្នក​បម្រើ​ទៅ​ជា​នារី​វ័យ​ក្មេង​យ៉ាង​ស្រស់​ស្អាត​មួយ​រូប ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​មើល​ឃើញ​​ឬ​ចាប់​អារម្មណ៍​ពី​អ្នក​ដែល​នាង​ធ្វើ​ការ​ឲ្យ​នៅ​ក្នុង​រឿង Scent of the Green Papaya។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង​តែង​តែ​រីករាយ​ជាមួយ​នឹង​អ្វីៗ​ដែល​ធ្វើ​ឲ្យ​នាង​មាន​ក្ដី​សុខ មិន​ថា​ជា​ធម្មជាតិ​ឬ​ជីវិត​ គ្រប់​ឈុត​ឆាក​និង​បច្ចេក​ទេស​ថត​នៅ​ក្នុង​រឿង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ទស្សាន​ស្ងើច​សសើរ​ថា​ពិត​ជា​ ភាពយន្ត​បែប​ដ្រាម៉ា​ដ៏​ល្អ​មួយ​រូប។ 

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវលេខ ១៧៨

 

តើ​អ្នក​នឹង​ធ្វើ​អ្វី​ ប្រសិនជា​អ្នក​រក​ឃើញលុយ​ជា​ច្រើន​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​ត្រូវ​ការ​វា? តើ​អ្នក​នឹង​យកវា​ ទោះ​បី​ជា​មាន​រឿង​រ៉ាវ​អាក្រក់​អាច​នឹង​កើត​ឡើង? ភាពយន្ត​កូរ៉េបែប ឧក្រិដ្ឋកម្ម និង Thriller ចំណង​ជើង​ថា Beasts Clawing at Straws នឹង​បក​ស្រាយ​សាច់​រឿង​នេះ។

ចាប់​ពី​ម៉ោង​៨​យប់​នៅ The Flicks ផ្លូវ​លេខ ៩៥

 

 

មានអ្វី​ទៀត?

 

ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី Khmer Arts Action, Meta House នឹង​រៀប​ចំ​កម្មវិធី​តុពិភាក្សា អំពី​អាយុ​ក្មេង​បំផុត​នៃ​នារី​ដែល​អាច​រៀប​ការ។ បន្ទាប់​ពី​តុ​ពិភាក្សា​​រសៀល​នេះ​ក៏​មាន​ការ​សម្ដែងបែប Theatre Production ចំណង​ជើង​ថា I Am a Daughter ផង​ដែរ។ កម្មវិធី​នេះ​បើក​ឲ្យ​ចូលរួម​ទាំង​បុរស​និង​នារី អាច​ចូលរួម​ទាំង​អស់​គ្នា។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ Meta House ផ្លូវ​លេខ ១៧៨។

 

Cerevisia នឹង​មាន​កម្មវិធីរាំ​កម្សាន្ត​ចង្វាក់​ Reggae ពេញ​មួយ​ថ្ងៃ អម​ទៅ​ដោយ​ BBQ និង​ស្រាបៀរ Cerevisia។ តារា​ចម្រៀង Seleta Gorima ពី Reggae Group Vibratones Cambodia នឹង​សម្ដែង​តន្ដ្រី Reggae, Soul និង Breaks។

ចាប់​ពី​ម៉ោង ២​រសៀល​ដល់​១០​យប់​នៅ Cerevisia Brewery ផ្លូវ​លេខ ១៤៤

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top