Connect with us

មាន​កម្មវិធី​ពិសេសអ្វី​ខ្លះ ​ចុងសប្ដាហ៍​នេះ?

មគ្គទេស​ចុង​សប្ដាហ៍

មាន​កម្មវិធី​ពិសេសអ្វី​ខ្លះ ​ចុងសប្ដាហ៍​នេះ?

មាន​កម្មវិធី​ពិសេសអ្វី​ខ្លះ ​ចុងសប្ដាហ៍​នេះ?

សម្រាប់​ចុង​សប្ដាហ៍​នេះគួរ​តែ​ទៅ​ដើរ​លេង​ឯណា​ល្អ?! ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​កុំភ្លេច​ការ​ពារ​ខ្លួ​ន​ឯង​និង​អ្នក​នៅ​ជុំវិញ​ផង​ណា!!!

ដោយ​សារ​តែ​ថ្មីៗ​នេះ មាន​ហេតុការណ៍​អកុសល​កើ​ត​ឡើង ជុំ​វិញ​ការ​រាតត្បាត​ថ្មី​មួយកើតឡើង​ដោយ​អ្នក​ពាក់ព័ន្ធ​ដល់ទៅ​ជាង​៩០០​នាក់​ អាច​នឹង​ប្រឈម​មុខ។ ដូច្នេះ​ទោះ​បី​ជា​កម្មវិធី​ផ្សេងៗ​ចុង​សប្ដាហ៍​នេះ​ នៅ​ធ្វើ​ឡើង​ក៏​ដោយ​ ក៏​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ដោយ​ លាង​ដៃ​និង​សាប៊ូ​ឬ​អាល់​កុល​ព្រម​ទាំង​ពាក់​ម៉ាស​ជាប់​ជានិច្ច។

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

Motown មក​កាន់ Met House រាត្រី​នេះ នៅ​ក្នុង​ភាពយន្ត​ឯកសារ​បញ្ចេញឆ្នាំ ២០១៩ Hitsville: The Making of Motown អ្នក​ទស្សនា​តារា​ល្បីៗ​ដូច​ជា Stevie Wonder, Diana Ross, Gladys Knight និង Lionel Richie ជា​ដើម​ បាន​ផ្ដើម​ការសម្ដែង​​របស់​ពួក​គេ​លើ​ក​ដំបូង​នៅ​ទស្សវត្ស​ឆ្នាំ ១៩៥០ នៅ​ទីក្រុង​ Detroit។ ពួក​គេ​និង​ក្រុម​តន្ដ្រី​ Motown បាន​ត្រូវ​គេ​ចាក់​ផ្សាយ​លើ​អាកាស​ ពេញ​មួយ​ទស្សវត្ស​បន្ទាប់ បម្រើ​អារម្មណ៍​អ្នក​ស្ដាប់​តន្ដ្រី​សញ្ជាតិ​អាមេរិក​មិន​ថា​ជា​ជាតិ​សាសន៍​ឬ​ពណ៌​សម្បុរ​អ្វី​ទាំងអស់។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

ក្រុម​តន្ដ្រី The Blue Souls សម្ដែង​តន្ដ្រី​ចង្វាក់ Blues និង Soul ដោយ​ក្រុម​ចម្រៀង​នេះ តន្ដ្រី​ពួក​គេ​មាន​លក្ខណៈ Funky និង Uptempo បន្តិច​។

ចាប់​ពី​ម៉ោង​​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូ​វ​លេខ ១២៣

 

Jazz and the City នឹង​សម្ដែង​ Show លើ​ក​ទី​២០​របស់​ពួក​គេ​នៅ Green Pepper ល្ងាច​ថ្ងៃសុក្រ​នេះ។ សម្រាប់​ការ​សម្ដែង​ល្ងាច​នេះ ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​តារា​ហ្សា​ស​ជើង​ចាស់​ពីរ​រូប​គឺ Miles Davis and Louis Armstrong។ នាំ​យក​ស្នាដៃ​ជើង​ចាស់​​មក​សម្ដែង​មក​ទៀត​គឺ Intan Andriana សម្រាប់​ Vocals ហើយ​ James Atkinson សម្រាប់​ព្យ៉ាណូ​ និង Ross Clarke សម្រាប់​ត្រែ។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០  

 

The Sock Essentials នឹង​សម្ដែង​នៅ Oscar’s ្ងាច​នេះ​នាំ​យក​នូវ​តន្ដ្រី​បែប Acoustic អម​ទៅ​ដោយ​ការ​សម្ដែង​ពី K’n’E សម្រាប់​រាត្រី​ថ្ងៃសុក្រ​ដ៏ពិសេស​មួយ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Oscar’s on the Corner ផ្លូវ​លេខ ១៣

 

ល្ខោន​សំដែង

 

ក្រុម​សម្ដែង​ល្ខោន​ដើម្បី​សប្បុរស​ធម៌​ The Phnom Penh Players បាន​ត្រលប់​មក​វិញ​ ចុង​សប្ដាហ៍​នេះនិង​សប្ដាហ៍​ក្រោយ​ដោយ​នឹង​សម្ដែង​ល្ខោន​និយាយ​ចំណង​ជើង​ថា The Nether។ សាច់​រឿង​សម្ដែង​ផ្ទាល់​នេះ និយាយ​អំពី​ពិភព​ប្រឌិត​មួយ​ ដែល​មនុស្ស​គ្រប់​គ្នា​អាចក្លាយ​ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន​ ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​នៅ​ពេល​ដែល​អ្នក​ស៊ើបអង្កេត​វ័យ​ក្មេង​ម្នាក់​រក​ឃើញ​ អាថ៌កបាំង​មួយ​នៃពិភព​នៃ​ក្ដី​ស្រមៃ​នេះ។ សំបុត្រចូលរួម​មានតម្លៃ​៥​ដុល្លារ​បើ​សិន​ជា​ទិញ​ទុក​មុន និង​៧​ដុល្លារ​ពេល​ទិញ​នៅ​កន្លែង​ដាក់​បញ្ចាំង​។ ទឹក​ប្រាក់​ទទួល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ សម្រាប់​ការពារ​នឹង​សង្គ្រោះ​កុមារ​កំព្រា​ឬ​កុមារ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រស់​នៅ​នានា។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍ នៅ The Box Office ផ្លូវ​លេខ ២៤៤​ 

 

សិល្បៈ

 

ការ​បង្ហាញ​ថ្មី​មួយពី​អ្នក​សិល្បៈ Runikov Denis នឹង​ធ្វើ​ឲ្យ​ប្លែក​ទីតាំង Good Times លើ​ដំបូល​។ ជាមួយ​នឹង​ការ​​ជប់​លៀង​រាំ​កម្សាន្ត ព្រម​ទាំ​ង​មាន​ការ​សម្ដែង​ភ្លើង​ពី Sparkle Art, និង​ការ​សម្ដែង​តន្ដ្រី​អេឡិចត្រូនិកពី LRX បន្ទាប់​មក DJs បី​រូប​ទៀត​​នឹង​ចូលខ្លួន​ផ្លាស់​វេន​គ្នា​សម្ដែង​ជា​បន្ត​បន្ទាប់។

ចាប់​ពី​ម៉ោង​៥​ល្ងាច​ដល់​២​ទៀប​ភ្លឺ​នៅ Good Times ផ្លូវ​លេខ ១៧២

 

Sra’Art នឹង​មាន​កម្មវិធី​ដាក់​បង្ហាញ​ពិពរណ៌​ថ្មី “내면의 La Stanza” អានថា [នែម្យុន អ៊ីឡា ស្តេនហ្សា] បក​ប្រែ​ថា “បន្ទប់​ខាង​ក្នុង​”។​ កម្មវិធី​នេះ​ក៏​មាន​ដាក់​បម្រើ​នូវ​ស្រា​ក្រហម​និង​នំ​តាប៉ាស់​។ ការ​ដាក់​តាំង​ពិពរណ៌​នេះ​ គឺ​ជា​ការ​ចូលរួម​ពី​សំណាក់​អ្នក​សិល្បៈ​កូរ៉េ Inzi Youn និង​អ្នក​ថត​រូប​អ៊ីតាលី Gian Claudio Di Cecco។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​ដល់​៨​កន្លះ​នៅ Sra’Art ទីតាំង​តាម​បណ្ដោយវិថី​សុធារស 

 

មាន​អ្វីទៀត?

 

ចុងសប្ដាហ៍​នេះ​គឺ​ជា​កម្មវិធី ឱកាស​ការងារ National Career and Productivity Fair ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ ដោយ​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខ​របរ​ និង​ការងារ​កម្ពុជា​​ ដើម្បី​ណែនាំ​នូវ​ប្រជាជន​កម្ពុជា​វ័យ​ក្មេង​ ដើម្បី​ផ្ដល់ជា​គន្លឹះ​ដល់​ពួ​កគេ​ក្នុង​ការ​សិក្សា​ ក៏ដូច​ជា​ស្វែង​រកការងារ​នៅ​ទីក្រុង​ភ្នំពេញផង​ដែរ។ ដោយ​សារ​តែ​បញ្ហា​រោគ​ឆ្លង​ Covid កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​តាម​រយៈ​អ៊ីនធឺណិតជំនួស​វិញ ចាប់​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ។

ចាប់​ពី​ម៉ោង​៨​ព្រឹក​ដល់​៥​ល្ងាច​តាម​រយៈ​គេហទំព័រ ​​www.careerfair.nea.gov.kh

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​ ចាំបាច់​ត្រូវ​ផ្អាក​សិន​​ដោយ​សារ​តែ​​ការ​រាតត្បាត​នៃ​ជំងឺ​ Covid-19 ថ្មីៗ​នេះ ហើយ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​បិទផ្អាករាល់​រោងភាពយន្ត​ចាប់ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​តទៅ។ ចំពោះ​ព័ត៌មាន​ថា​តើ​កម្មវិធី​នេះ នឹង​ធ្វើ​ឡើង​បន្តទៀត​នៅ​ថ្ងៃ​ណា​ គឺ​​មិន​ទាន់​ដឹងនៅ​ឡើយ។ 

 

តន្ដ្រី

 

អ្នក​ចម្រៀង​និង​លេង​ហ្គីតា​ល្បី​ឈ្មោះ​ប្រចាំ​ក្រុង​ Lisa Concepcion នឹង​សម្ដែង​នៅ​សួន​ច្បារ​ Botanico ខាង​ក្រៅ​ល្ងាច​នេះ ជាមួយ​នឹង​ការ​បម្រើ​បៀរ​និង​ម្ហូប​អាហារ​ឆ្ងាញ់ៗ​សម្រាប់​អ្នក​ចូលរួម។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine and Beer Garden ផ្លូវលេខ ២៩

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​តន្ដ្រី​ Covers ចង្វាក់​ប៉ុប​បែប​បទ​ល្បីៗ កុំ​ភ្លេច​ឆែក​មើល​ក្រុម​ចម្រៀង​ដៃគូ​ថ្មី វ័យក្មេង​សម្ដែង​នៅ Alchemy ​Carmela and G-Bert

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

យប់​នេះ​ជាឱកាស​ពិសេស​មួយ​សម្រាប់​ការ​សម្ដែង​ចុង​ក្រោយ​របស់​ ទីន (ធ្លាប់​ជា​អ្នក​ចម្រៀង​ប្រចាំ​ក្រុម Sliten6ix, Phnom Skor, Reign in Slumber, Blood Bricks និង​ក្រុម​ផ្សេងទៀត​ជាច្រើន​ផង​ដែរ) ដោយ​លោក​នឹង​ផ្លាស់​ប្ដូរ​ទីលំនៅ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។ សម្រាប់​ការ​សម្ដែង​រាត្រី​នេះ គឺ​ជា​កា​រ​សម្ដែង​ចុង​ក្រោយ​របស់​ក្រុម​ចម្រៀង Blood Bricks ដោយ​ចូលរួម​សម្ដែង​ពី​សំណាក់​២​ក្រុម​ទៀត​គឺ The Goldilocks Zone និង Little Thieves ដែល​សុទ្ធ​តែ​ជា​ក្រុម​ចម្រៀង​ចង្វាក់​រ៉ុក។

ចំពោះ​ការ​សម្ដែង​គឺ​ចាប់​ផ្ដើម​ពិ​ម៉ោង​៩​ល្ងាច ចំពោះ​ទីតាំង​អ្នក​ទៅ​កាន់​គេទំព័រ​ហ្វេស​ប៊ុក​របស់ Blood Bricks ដើម្បី​ស្វែង​រក!?

 

Los Primos ជា​ក្រុម​តន្ដ្រី​អាហ្សង់ទីន​តែ​មួយ​គត់​​ក្នុង​ក្រុង​ សម្ដែង​តន្ដ្រី​ Tango និង Blues ក៏ដូច​ជា​ចង្វាក់​ ឡាតាំង​ក្លាស៊ីក​ និង​ Folk ផង​ដែរ។ 

ចាប់​ពី​ម៉ោង​១០​កន្លះ​លយប់​នៅ Sharky’s Bar ផ្លូវ​លេខ ១៣០

 

សិល្បៈ

 

Sa Sa Art Project នឹង​មាន​កម្មវិធី ដេញថ្លៃ​សម្ងាត់​និង​តាំង​ពិពរណ៌​ នៅ​ទីតាំង​ Gallarey Space នៅ The Factory ដើម្បី​រៃអង្គាស​ទឹក​ប្រាក់​សម្រាប់កម្មវិធី​សំខាន់ៗ​ផ្សេងៗ​​ប្រចាំ​ឆ្នាំ។ ការ​តាំង​ពិពរណ៌​នេះ​ នឹង​មាន​រូប​គំនូរ​ដល់​ទៅ​៤០​ផ្ទាំង​សម្រាប់​ដាក់​តាំង​និង​ដេញ​ថ្លៃ។ បើ​សិន​ជា​អ្នក​មិន​អាច​ចូលរួម​ផ្ទាល់​ ការ​ដេញ​ថ្លៃ​នេះ​ក៏​អាច​ចូលរួម​បាន​តាម​រយៈ​អ៊ីនធឺណិត​ផងដែរ។

ចាប់​ពី​ម៉ោង​២​ដល់​៧​ល្ងាច​នៅ The Factory ផ្លូវ​ជាតិ​លេខ ២

 

រាំកម្សាន្ត

 

DJs Pitch, Chocolita and Tech Support នឹង​កំដរ​អារម្មណ៍​អ្នក​មក​កាន់ Sundown Social Club ល្ងាច​ថ្ងៃសៅរ៍​នេះ ដោយ​នាំ​យក​នូវ​តន្ដ្រី​បែប “Hyper Smooth” ចង្វាក់​ Hip-Hop, Soul, Funk, French និង Disco។

ចាប់​ពី​ម៉ោង​៦​ល្ងាច​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០ 

 

មានអ្វី​ទៀត?

 

ទីតាំង​លក់​ផលិត​ផល​អនុស្សាវរីយ៍​និង​ពេល​ខ្លះ​ដាក់​លក់​នំ​ផ្សេងៗ​ Ginger & Grace នឹង​មាន​កម្មវិធី​អបអរ​ខួប​គម្រប់​២​ឆ្នាំ​របស់​ពួកគេ​ចាប់​ពី​ម៉ោង​២​ដល់​៤​រសៀល​ ដោយ​ដាក់​ស្រារ​ស៊ាំប៉ាញ​ឲ្យ​ញ៉ាំ​សម្រាប់​អ្នក​ចូលរួម ហើយ​ថ្ងៃ​នេះ​ក៏​មាន​កម្មវិធី​ចាប់​រង្វាន់​ផ្សេងៗ សម្រាប់​អ្នក​ទិញ​ផលិត​ផល​នៅ​ទី​នោះ​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៦​រសៀល​នៅ Ginger & Grace ផ្លូវ​លេខ ៤៧០

 

Vibe នឹង​មាន​កម្មវិធីដាក់​លក់​ទំនិញ​ ពី​ចម្ការ​បន្លែ​ Organic ក្នុង​ស្រុក​ ដែល​អ្នក​ចូលរួម​មាន​ឱកាស​ដើម្បី​ជួប​ជាមួយ​អ្នក​ដាំដុះ​បន្លែ​ទាំង​នោះ​ដោ​យ​ផ្ទាល់​ផង​ដែរ ព្រម​ទាំង​ទិញ​បន្លែ​ផ្ទាល់​ពី​ពួក​គេ។

ចាប់​ពី​ម៉ោង​៩​ព្រឹក​ដល់​១​រសៀល​នៅ Vibe ផ្លូវ​លេខ ៤៤៦

 

សម្រាប់​អ្នក​ចូល​ចិត្ត​សំណេរ​អក្សរ​ ហើយ​ចង់​បាន​គន្លឹះ​ដើម្បី​សរសេរអក្សរ​ឲ្យ​ស្អាត​សម្រាប់​ ការ​តុប​តែ​ង​សៀវ​ភៅ ឬ​សំណេរ​សំបុត្រ​នានា​ ចូល​រួម​កម្មវិធី learn brush calligraphy ដោយ​អ្នក​អាច​ញ៉ាំ​សុកូឡា​ក្ដៅ​ និង​នំផ្អែម​ឆ្ងាញ់​ៗ​នៅ​ទី​នោះ​ផង​ដែរ។ តម្លៃ​សំបុត្រចូលរួម​គឺ​មាន​តម្លៃ ៤៥​ដុល្លារ សម្រាប់​ថ្នាក់​២​ម៉ោង​កន្លះ​ ដោយ​ក៏​មាន​ផ្ដល់​ឲ្យ​នូវ​ ប៊ិចជក់ សៀវភៅ​ ឬ​ក្រដាស​ដែល​ត្រូវ​ការ​ផ្សេងៗ និង​កាដូ​តូច​មួយ​ទុក​យក​ទៅ​ផ្ទះ​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​១២កន្លះ​ថ្ងៃត្រង់​នៅ Make It ផ្លូវ​លេខ ៤៧០

 

ថ្ងៃអាទិត្យ

 

ដៃខ្មែរ​ មាន​កម្មវិធី Pop-Up មួយ​សម្រាប់​សហគ្រិន​ផលិត​ផល​ក្នុង​ស្រុក ដែល​បាន​ធ្វើ​សកម្មភាព​ល្អ​ជា​ច្រើន​ពាក់ព័ន្ធ​នឹ​ង​នារី​កម្ពុជា #womenempowerment។ ផលិត​ផល​ក្នុង​ស្រុក​ចំនួន​បួន​ដែល​ចូលរួម​គឺ​មាន​ដូច​ជា Tonlé (ខាង​ផលិត​សម្លៀក​បំពាក់​រក្សា​បរិស្ថាន), Sâmata (spa and wellness products) (លក់​ផលិតផល​ស្ប៉ា​និង​រក្សា​សម្រស់), Senteurs d’Angkor (ហាង​លក់​ទឹក​អប់​ ផលិត​នៅ​កម្ពុជា) និង​ Khmer Creations (ខាង​លក់​គ្រឿង​អលង្ការ​ផលិត​ដោយ​ដៃ)។ ប៉ុន្តែ​កុំភ្លេច​ថា ដៃខ្មែរ ក៏​មាន​លក់​ផលិត​ផល​របស់​គេ​ផ្ទាល់​នៅ​ទី​នោះ​ផង​ដែរ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​៦​រសៀល​នៅ ដៃ​ខ្មែរ ផ្លូវ​លេខ ៤៦៤

 

ការ​ជួបជុំ​លើក​ទី​ពីរ​នៃ​កម្មវិធី Phnom Penh Urban Farming Meetup នឹង​ផ្ដោត​ទៅ​លើ​ការ​ដាំ​​បន្លែ​និង​គ្រឿង​ទេស​នៅ​​រាន​ហាន ជា​តិច​និច​ល្អ​មួយ​ដែល​អ្នក​គួរ​តែ​ដឹង​នៅ​ភ្នំពេញ​។ Session ល្អ​ចំពោះ​អ្នក​ដែល​ចង់​ដឹង​ពី​បច្ចេក​ទេស​ផ្សេងៗ​ពី​អ្នក​ជំនាញ​ មុន​នឹង​បង្កើត​សួន​ច្បារ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។ អ្នក​អាច​យក​មក​នូវ​ថូ​ឬ​ផើង​ជាមួយ​ ដោយ​នៅ​ទីតាំង​គេ​នឹង​មាន​ចែក​ដី​និង​គ្រាប់​រុក្ខជាតិ។ ក្រុម​នេះ​គឺ​ដឹកនាំ​ដោយ​លោក Leo Aurousseu ជា​អ្នក​គ្រប់​គ្រង​ខាង Permaculture នៅសាលា Happy Chandara និង​ជា​ Co-Founder នៃ​គម្រោង​បៃតង Baitong Project។

ចាប់​ពីម៉ោង​១១​ព្រឹក​នៅ Bong Bonlai ផ្លូ​វ​លេខ ៨៣០

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top