មានកម្មវិធីពិសេសៗអ្វីខ្លះចុងសប្ដាហ៍នេះ?
កម្មវិធីប្រគំតន្ដ្រីជាច្រើនកន្លែង ការសម្ដែងផ្សេងៗ ព្រមទាំងការដាក់តាំងពិពរណ៌ដ៏សម្បូរបែបជាច្រើនអ្នកអាចចូលរួមបានទាំងអស់ សម្រាប់ចុងសប្ដាហ៍នេះ….
ថ្ងៃសុក្រ
មានអ្វីនៅលើបញ្ជីមុខម្ហូប?
បងបន្លែនិងអង្គការសង្គ្រោះសត្វចិញ្ចឹម Animal Mama នឹងមានកម្មវិធីរាត្រី ដាក់លក់ភីស្សាបួស និងស្រាក្រឡុកពិសេសៗ ដើម្បីរៃអង្គាសថវិការដើម្បីសង្គ្រោះសត្វចិញ្ចឹមដែលត្រូវការជំនួយ។
កម្មវិធី Cocktails for a Cause នេះនឹងធ្វើឡើងចាប់ពីម៉ោង៦ល្ងាចនៅ Bong Bonlai ផ្លូវលេខ ៨៣០
Two Rivers Ale បានចាប់ដៃគូរជាមួយ Flowers Nanobrewery ដើម្បីដាក់លក់នូវស្រាបៀរបិតរសជាតិឆ្ងាញ់ ជាមួយនឹងអាហារបួសជាច្រើនប្រភេទ រៀបចំដោយភោជនីយដ្ឋានមកពីខេត្តកំពត Uguisu Sabou។ អ្នកសិល្បៈ Falcón ក៏នឹងបង្ហាញវត្ថុសិល្បៈរបស់លោកខ្លះៗនៅទីនោះផងដែរ។
កម្មវិធី The Mash Up នឹងធ្វើចាប់ពីម៉ោង ៥ដល់១១យប់ នៅ Two Rivers Ale ផ្លូវលេខ ២៤៦
Plantation នឹងមានកម្មវិធីបែប Carnival ប្រេស៊ីលពិសេសមួយ ដាក់លក់ស្រាក្រឡុក កាព្រីញ៉ាំ ឆ្ងាញ់ពិសារ ព្រមទាំងសាច់អាំងពិសេសបែប Churrasco ផងដែរ។ ជាពិសេសនោះ អ្នកក៏អាចទស្សនាការសម្ដែងពី Agüita e Coco ធានាថាដឹងតែសប្បាយ។
កម្មវិធី A Night in Rio! ធ្វើឡើងពីម៉ោង៧ល្ងាចនៅ Plantation ផ្លូវលេខ ១៨៤
អត់បានធ្វើអ្វីកាលពីថ្ងៃនៃក្ដីស្រលាញ់មែនអត់? អ្នកអាចទៅចូលរួមកម្មវិធីមួយនៅ Raffles (តម្លៃថ្លៃបន្តិច) សម្រាប់កម្មវិធីពិសេសញ៉ាំអាហារបួនមុខនៅភោជនីយដ្ឋានភ្នំ១៩២៩។ តម្លៃសម្រាប់២នាក់គឺ ៩៨ដុល្លារ ដែលនឹងបម្រើអាហារបែបរ៉ូមេនទិកសម្រាប់ពីរនាក់ ដោយក្នុងនោះមានសាច់គោ Steak បែបអូស្រ្តាលីនិង ស្រាក្រហមបែបបារាំងផងដែរ។
កម្មវិធីនេះចាប់ផ្ដើមពីម៉ោង៦ល្ងាចដល់១០យប់នៅ Raffle Le Royal វិថីរុក្ខា (ក្បែរវត្តភ្នំ)
សម្រាប់ល្ងាចនេះផងដែរ អ្នកក៏អាចញ៉ាំស្រាអាល្លឺម៉ង់តាមចិត្ត ព្រមទាំងអាហារ BBQផ្សេងៗនៅ Hops ផងដែរ។
ចាប់ពីម៉ោង៦ល្ងាចនៅ Hops Beer Garden ផ្លូវលេខ ២២៨ តម្លៃ២៥ដុល្លារសម្រាប់ម្នាក់
បើចង់ញ៉ាំស្រាបៀរមួយម៉ោងពេញកុំភ្លេចទៅកាន់ Tacos Kokopelli លក្ខខណ្ឌគឺគ្រាន់តែត្រូវទិញបៀរមួយកែវសិន តែប៉ុណ្ណោះ ក្រោយមកអ្នកអាចញ៉ាំស្រាបៀរតាមចិត្តក្នុងរយៈពេលមួយម៉ោងពេញ។
ចាប់ពីម៉ោង៦កន្លះដល់៧កន្លះល្ងាចនៅ Tacos Kokopelli ផ្លូវលេខ ១៩z
មានអ្វីដាក់បង្ហាញ?
អ្នកសិល្បៈមកពីខេត្តបាត់ដំបង Mil Chankrim ពីស្ទូឌីយ៉ោ Romcheik5 មានផ្ទាំងគំនូរជាច្រើន បំពេញទៅដោយដោយរូបភាពចម្លែកៗគួរឲ្យចាប់អារម្មណ៍ បង្ហាញពីសាច់រឿងផ្សេងៗគ្នា។ ក្នុងផ្ទាំងគំនូរទាំង១៥ផ្សេងៗគ្នានេះ លោកបង្ហាញពីលទ្ធផលនៃការបំផ្លាញបរិស្ថាន ក៏ដូចជាបង្ហាញពីជីវិតរស់នៅដែលបាត់បង់អត្ថន័យគ្មានកោះត្រើយផងដែរ។
ចាប់ពីម៉ោង៥ដល់៨ល្ងាចនៅ ២-៨០-២ Gallery ផ្លូវលេខ ២៨២
អ្នកសិល្បៈ Song Seakleng នឹងមានសុន្ទរកថាមួយនិយាយរៀបរាប់ ពីការងាររបស់លោកនៅ Sa Sa Art Project ល្ងាចនេះ។ គម្រោងនេះជំរុញទឹកចិត្តដោយ ការស្វែងរកយុត្តិធ៌ផ្សេងៗនៅក្នុងសង្គមដោយ “ផ្ដល់សម្លេងទៅកាន់ជនដែលគ្មានសម្លេង”។ លោក សៀកលេង ប្រើប្រាស់រូបថតក៏ដូចជាវីដេអូរឿងខ្នាតខ្លី ដើម្បីបង្ហាញពីសាច់រឿងដែល ភាគច្រើនមិនត្រូវគេចាប់អារម្មណ៍ឬខ្វល់ខ្វាយនៅក្នុងប្រទេសកម្ពុជា មិនថាជារឿងរ៉ាវរបស់អ្នកប្រកបអាជីវកម្មផ្លូវភេទ ឬ សហគមន៍ LGBTQ។
កម្មវិធី Artist Talk with Song Seakleng ចាប់ផ្ដើមពីម៉ោង៦ល្ងាចនៅ Sa Sa Art Projects ផ្លូវលេខ ៣៥០
មានអ្វីដាក់បញ្ចាំង?
ភាពយន្តពិសេសជ្រើសរើសសម្រាប់ល្ងាចនេះគឺ ភាពយន្តឯកសារ “Our Southern Home” បញ្ចេញកាលពីឆ្នាំ ២០១២ ដែលនិយាយអំពី រឿងរ៉ាវពាក់ព័ន្ធនឹង អំពីហិង្សារផ្សេងៗជុំវិញសាសនានៅផ្នែកខាងត្បូងប្រទេសថៃ ចេញពីទស្សនៈនៃគ្រួសារថៃនៅទីនោះចំនួន៤។
ភាពយន្តនេះចាប់បញ្ចាំងពីម៉ោង៧ល្ងាចនៅ META House ផ្លូវលេខ ១៧៨
មានអ្វីលើឆាកសម្ដែង?
ក្រុមតន្ដ្រី The 99 Boyz នឹងសម្ដែងតន្ដ្រីពីទស្សវត្សឆ្នាំ ៩០ល្បីៗ (ចាប់ពីម៉ោង៨ល្ងាចនៅ Alchemy ផ្លូវលេខ ១២៣ ចូលរួមដោយសេរី)។ Khmer Magic Music Bus នឹងសម្ដែងតន្ដ្រីបែបប្រពៃណីខ្មែរ នៅ Bouchon Wine Bar (ចាប់ពីម៉ោង៧ល្ងាច ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ១៧៤)។ ក្នុងនោះក៏មានការសម្ដែងបែបខ្មែររ៉ុកខិនរ៉ូលពី K’n’E នៅ Oscar’s On the Corner (ចាប់ពីម៉ោង១០កន្លះយប់នៅកែងផ្លូវលេខ ១៣ និង ១០៤)។ ក្រុមចម្រៀងថ្មី Little Thieves នឹងសម្ដែងនៅទីធ្លាខាងក្នុងបាសាក់ឡេន ពួកគេជាក្រុមសម្ដែងតន្ដ្រីបែប Prog-Folk និង Latin-beat Jiggery-Pokery។ (ចាប់ពីម៉ោង៨កន្លះល្ងាចនៅ Bassac Lane ផ្លូវលេខ ៣០៨)។
ល្ងាចនេះដែរក៏នឹងមានកម្មវិធី Latin Night នៅ Azure ដែលក្រុមតន្ដ្រីសញ្ជាតិកូឡុំប៊ី មិចស៊ីកូ និង រុស្សី Son Sabor សម្ដែងតន្ដ្រីបែបហ្សាស និង Funk បែបក្លាស៊ីកឡាតាំង។ អត់ដឹងពីរបៀបរាំ? អ្នកអាចចូលរៀនវគ្គរាំ Salsa Class មុននឹងការប្រគំតន្ដ្រីនេះក៏បាន។
Salsa Class ចាប់ផ្ដើមពីម៉ោង៧កន្លះល្ងាច Son Sabor Latin Trio ចាប់ផ្ដើមពីម៉ោង៨កន្លះល្ងាចនៅ Azure ផ្លូវលេខ ១២៣
កម្មវិធីនិយាយកំប្លែង Stand Up Comedy ក៏ធ្វើឡើងផងដែរនៅ the Box Office។ ទោះបីជាអ្នកនិយាយរឿងកំប្លែងមិនទាន់បានប្រកាសឡើងក៏ពិតមែន តែកុំបារម្ភ។ អ្វីដែលពិសេសនោះគឺអ្នកអាចចូលរួមដោយសេរី ជាមួយនឹងការដាក់លក់ Fish & Chips យ៉ាងឆ្ងាញ់ពិសារផងដែរ។
អ៊ីម៉េលតំណនេះ livecomedyincambodia@gmail.com ដើម្បីកក់កន្លែងអង្គុយ
កម្មវិធី Comedic Stylings ចាប់ផ្ដើមពីម៉ោង ៧កន្លះល្ងាចនៅ The Box Office ផ្លូវលេខ ២៤៤
មានអ្វីនៅយប់ជ្រៅ?
DJs Tech Support, Chocolita និង Pitch នឹងចាក់តន្ដ្រីបែប Soul, Funk, Hip Hip ក្លាស៊ីកព្រមទាំង ឌីស្កូផងដែរ នៅខាងលើបារ Sundown សម្រាប់កម្មវិធី Flamingo Nights។
ចាប់ពីម៉ោង៦ល្ងាចតទៅនៅ Sundown Social Club ផ្លូវលេខ ៤៤០
នៅឯ META House DJ Keimo នឹងចចាក់តន្ដ្រីបែប Acid, Deep House និង Disco ជាមួយនឹងការដាក់បញ្ចូលតន្ដ្រីបែប អេឡិចត្រូនិកយ៉ាងពិសេស។
Metatronic – Sound Travels ជាមួយ DJ Keimo ចាប់ផ្ដើមពីម៉ោង៩ល្ងាចដល់១ទៀបភ្លឺនៅ Meta House ផ្លូវលេខ ១៧៨
ឬក្នុងតម្លៃតែ៥ដុល្លារ អ្នកអាចជិះទូកកម្សាន្តតាមដងទន្លេ ព្រមទាំងស្ដាប់តន្ដ្រីបែប Deep House ផងដែរ។
កម្មវិធី Boat Beats ចាប់ផ្ដើមពីម៉ោង៧ល្ងាចនៅ Crocodile Cruise ផែស៊ីសុវត្ថិកែងផ្លូវលេខ ៩៨ តម្លៃសំបុត្រ៥ដុល្លារ
មានអ្វីទៀត?
នៅឯ Botanico Beer Garden អ្នកអាចមកទស្សនាអ្នកសិល្បៈគំនូរលោក Yalev Aroun មកគូរគំនូរផ្សេងៗនៅទីតាំង Botanico ជាមួយនឹងការដាក់លក់ស្រាបៀរបិតឆ្ងាញ់ពិសារជាច្រើនមុខផងដែរ។
ចាប់ពីម៉ោង៦ដល់៨ល្ងាចនៅ Botanico ផ្លូវលេខ ២៩
ថ្ងៃសៅរ៍
មានអ្វីដាក់បង្ហាញ?
កម្មវិធីដាក់តាំងពិរណ៌រូបថតនិងវត្ថុសិល្បៈដ៏ពិសេសមួយ នឹងធ្វើឡើងនៅ FT Gallery រៀបរាប់អំពីជនពិការនៅប្រទេសកម្ពុជា។ ពិពរណ៌នេះនឹងបង្ហាញស្នាដៃពី Chan Phoun, Bor Ha, Mil Chankrim, Kim San, Adana Mam Legros, Limhay Chum, Jin, Ket Monnyreak, Vodka, Sukun Kanika, Morn Chear, Ten Borey, Erick Gonzalez, Tytaart, Raphael Pech និង Mech Choulay។ From Disability to Visibility ក្រឡេកមើលពីមធ្យោបាយផ្សេងៗដែលជនរស់នៅជាមួយនឹងពិការភាព ដោះស្រាយជុំវិញបញ្ហានានាមិនថាជាផ្លូវកាយ ឬផ្លូវចិត្តទូទៅរបស់ពួកគេ។ អ្នករៀបចំកម្មវិធីនេះលោក Migeul Jeronimo និយាយថា គោលដៃនៃការរៀបចំកម្មវិធីនេះគឺដើម្បី អបអរនូវភាពឯករាជ្យ និងការជំរុញទឹកចិត្តនានាក្នុងការរស់នៅ ជាជាងចាត់ទុកពិការភាពថាគ្រាន់តែជាជនរងគ្រោះ។ ក្រុមអ្នករាំពីសេសមកពីខេត្តកំពត Epic Arts នឹងចាប់សម្ដែងនៅម៉ោង២រសៀល។
From Disability to Visibility ចាប់ផ្ដើមពីម៉ោង១រសៀលនៅ FT Gallery, The Factory ផ្លូវជាតិលេខ ២
នៅមជ្ឈមណ្ឌលបុប្ផាណា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នឹងដាក់តាំងបង្ហាញពិរពរណ៌នូវរូបថតនិងប្រវត្តិរូបផ្សេងៗពីសកម្មជន១៥រូប ពាក់ព័ន្ធនឹងការងាររបស់ពួកគេ ក្នុងការការពារសិទ្ធិនារីនិង LGBTQ+។ សកម្មជននីមួយៗនឹងមានដាក់បង្ហាញនូវទស្សនៈរបស់ពួកគេ ក៏ដូចជាការងារផ្សេងៗដែលគេកំពុងធ្វើ ក៏ដូចជាផលលំបាកផ្សេងៗពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាសព្វថ្ងៃនេះផងដែរ។ អ្នកត្រូវតែយកម៉ាសជាមួយខ្លួន ដើម្បីចូលរួមការដាក់តាំងពិពរណ៌នេះ។
My Voice My Rights ចាប់ផ្ដើមពីម៉ោង ២ដល់៦ល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា
មានអ្វីដាក់បញ្ចាំង?
លោក Jean-Baptiste Phou នឹងដាក់បញ្ចាំងនូវទិដ្ឋភាពសម្ដែងល្ខោន Cambodia, Here I Am សម្ដែងពីឆ្នាំ ២០១២ របស់លោកនៅ មជ្ឈមណ្ឌលបុប្ផាណា។ ល្ខោននេះបង្ហាញពីរឿងរ៉ាវនៃនារីបួនរូប Sophea, Sovandara, Mom និង Metha ដែលធ្វើដំណើរត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ដើម្បីស្វែងយល់ពីអតីតកាលរបស់ពួកគេ បច្ចុប្បន្នកាល ក៏ដូចជាការចងចាំផ្សេងៗដែលពួកគេនឹងបន្សល់ទុកនៅទីនេះ។ ការបង្ហាញនេះគឺជាភាសារខ្មែរ ជាមួយនឹង Subtitles ភាសារអង់គ្លេស។ កម្មវិធីនេះអ្នកក៏អាចចូលរួមទស្សនាតាម Online ក៏បាន។
Cambodia, Here I am ចាប់ដាក់បញ្ចាំងពីម៉ោង៥ល្ងាចនៅ មជ្ឈមណ្ឌលបុប្ផាណា ផ្លូវលេខ ២០០ ឬទស្សនាតាមអ៊ីនធឺណិតនៅ Bophana Facebook Page
មានអ្វីលើឆាកសម្ដែង?
ការសម្ដែង A Bend in the River គឺជាការត្រលប់មកវិញនៃការសម្ដែងនៅទីធ្លាខាងក្រៅសម្រាប់ទីក្រុងភ្នំពេញ លើកនេះនឹងធ្វើឡើងនៅ វិទ្យាស្ថានភាសារបារាំង។ ដកស្រង់ចេញពីរឿងព្រេងបុរាណ កម្មវិធីនេះនឹងដាក់បញ្ចូលរបាំខ្មែរ ល្ខោន និងការរចនាផ្សេងៗដើម្បីបង្ហាញពីគំនិតអារម្មណ៍ នៃការសងសឹក ការលើកលែងទោស និងទុក្ខសោកជាច្រើនជំនាន់។ អ្នកអាចអានពីកិច្ចសម្ភាសរបស់ពួកយើងជាមួយ Sophiline ពីការសម្ដែងឆ្នាំ ២០១៧នៅទីនេះ។
A Bend in the River ចាប់ផ្ដើមពីម៉ោង៧ល្ងាចនៅ វិទ្យាស្ថានភាសាបារាំង ផ្លូវលេខ ១៨៤ សំបុត្រតម្លៃ ១៥ដុល្លារជាមួយនឹង ភេសជ្ជៈមួយកែវ។
សម្រាប់អ្នកចូលចិត្តទស្សនាការសម្ដែងតន្ដ្រីផ្ទាល់ ក្រុមតន្ដ្រីបែប Indie, The Goldilockz Zone នឹងនាំយកការសម្ដែងពិសេសរបស់ពួកគេមកកាន់ Sam’s Bar។
ចាប់ពីម៉ោង៧កន្លះនៅ Sam’s Bar ផ្លូវលេខ ៤៦០ តម្លៃសំបុត្រទស្សនា ២ដុល្លារកន្លះ
ជាចុងក្រោយ ការសម្ដែងពិសេសរបស់ Drag Queen ពី Blue Chili នឹងធ្វើឲ្យកក្រើកឆាក Hard Rock ជាមួយនឹងការសម្ដែងបែប Cabaret របស់ពួកគេ។
កម្មវិធី Rock the Drag Queens with Haus Chilli ចាប់ពីម៉ោង៨ល្ងាចនៅ Hard Rock Cafe, Exchange Square កែងផ្លូវលេខ ៥១ និង ១០២
មានអ្វីទៀត?
កម្មវិធីពេញមួយថ្ងៃសម្រាប់សហគ្រិននិងអ្នកជំនាញនារីជាច្រើនរូប “Future is SHE” នឹងបង្ហាញពីរឿងរ៉ាវពីនារីកម្ពុជាជាច្រើនរូប ដែលទទួលបានជោគជ័យក្នុងបណ្ដាមុខជំនួញរបស់ពួកគេ ក៏ដូចជាផ្ដល់នូវដំបូន្មាននិងគន្លឹះផ្សេងៗសម្រាប់ក្មេងជំនាន់ក្រោយផងដែរ។ កម្មវិធីនេះចាប់ផ្ដើមពីម៉ោង១០ព្រឹក ជាមួយនឹងការដាក់បញ្ចាំងភាពយន្តឯកសារចំនួន២ បន្ទាប់ក៏នឹងមានការភ្ជាប់ទំនាក់ទនងការងារ (Speed Networking) ចាប់ពីម៉ោង១ដល់៣រសៀល។ កម្មវិធីបែបនិយាយសាច់រឿង និងកំណាព្យនឹងចាប់ផ្ដើមពីម៉ោង៣ដល់៤និង៤៥នាទីរសៀល។ ក្រោយមកក៏មានការសម្ដែងតន្ដ្រីនិងស្រាក្រឡុកឆ្ងាញ់ពិសេសដាក់លក់រហូតដល់ម៉ោង៩យប់ផងដែរ។ ក្រៅពីនេះ Pop-Up Shops ជាច្រើនពីសហគ្រិននារីនឹងបង្ហាញខ្លួនជាច្រើននៅទីនោះ។
កម្មវិធី Futures is SHE ចាប់ផ្ដើមពីម៉ោង១០ព្រឹកដល់៩យប់នៅ Friends Futures Factory ផ្លូវលេខ ១៣
Mini Banana នឹងមានកម្មវិធីពិសេសមួយ សម្រាប់រយៈពេលដល់១៥ម៉ោងនៃតន្ដ្រី។ DJs ដល់ទៅ១៥រូបនឹងផ្លាស់វេនគ្នា ចាក់ភ្លេងដើម្បីអបអរការផ្លាស់ប្ដូរបន្ថែមឈ្មោះ ៉”My Way”។ ចាប់ផ្ដើមពីពាក់កណ្ដាលថ្ងៃ នឹងមានដាក់លក់ អាហារ ស្រាក្រឡុក ការគូរគំនូរផ្ទាល់ អានបៀរ Tarot សាក់ Henna និងកម្មវិធីពិសេសៗទៀតជាច្រើន។
កម្មវិធី MY Way Take Off នឹងចាប់ផ្ដើមពីម៉ោង១រសៀលដល់ ៤ព្រឹកនៅ Mini Banana (My Way) ផ្លូវលេខ ៥១
ថ្ងៃអាទិត្យ
មានអ្វីលើបញ្ជីមុខម្ហូប?
Penh 278 នឹងមានកម្មវិធី Sunday Roast Dinners ពិសេសមួយ មានជម្រើសសាច់គោ សាច់ជ្រូកបីជាន់ ឬបួស ដោយនឹងមាន Bloody Marys រសជាតិពិសេសផងដែរ។ អ្នកក៏អាចញ៉ាំ Oysters ស្រស់ (តម្លៃ ១ដុល្លារ) ឬឆ្អិន (តម្លៃ១ដុល្លារ៧៥) ផងដែរ។
ចាប់ពីម៉ោង១២ថ្ងៃត្រង់ ទីតាំងនៅតាមផ្លូវលេខ ២៧៨ តម្លៃ១៣ដុល្លារសម្រាប់ម្នាក់
Bloody Marys ពី Seekers និង Burgers ពី West Burger នឹងដាក់ឲ្យអ្នកញ៉ាំដោយឥតកំណត់នៅ Penh House។ អ្នកអាចញ៉ាំភេសជ្ជៈជម្រើសផ្សេងៗផងដែរ ឬក៏អាចជ្រើសរើស ប្រភេទបឺហ្គឺសាច់ឬបន្លែ។ សម្រាប់តម្លៃសមរម្យអ្នកក៏អាចប្រើប្រាស់អាងហែលទឹកនៅទីនោះផងដែរ។
កម្មវិធី West Burger x Bloody Hell ចាប់ផ្ដើមពីម៉ោង ១១ព្រឹកដល់២កន្លះរសៀលនៅ Penh House ផ្លូវលេខ ២៤០
មានអ្វីដាក់បញ្ចាំង?
និយាយអំពីរឿងរ៉ាវកើតឡើងនៅអំឡុងពេលខ្មែរក្រហម ភាពយន្តបញ្ចេញកាលពីឆ្នាំ ១៩៨៩ ចំណងជើងថា “Nine Circles of Hell” និយាយអំពីវេជ្ជបណ្ឌិតសញ្ជាតិ ឆេក ចាប់ចិត្តស្រលាញ់នារីសញ្ជាតិខ្មែរមួយរូប។ ជាមួយគ្នាពួកគេបានរស់រានមានជីវិតពីទារុណភាពជីវិតអំឡុងពេលប៉ុលប៉តកាន់កាប់។
ចាប់ពីម៉ោង៧ល្ងាចនៅ META House ផ្លូវលេខ ១៧៨
ថ្ងៃនេះ ក៏មានភាពយន្តល្អៗ ដែលទទួលបានឈ្មោះដណ្ដើមពានដាក់បញ្ចាំងនៅ The Flicks ផងដែរ។
ភាពយន្តឯកសារនិយាយអំពី MLK/FBI បញ្ចាំងនៅម៉ោង១២ថ្ងៃត្រង់ ភាពយន្តដាក់ដណ្ដើមពាន BAFTA ចំណងជើង The Dig បញ្ចាំងនៅម៉ោង២រសៀល, ភាពយន្ត Ammonite នៅម៉ោង៤រសៀល ភាពយន្ត “The Trial of the Chicago 7 នៅម៉ោង៦ល្ងាច ឬភាពយន្តថ្មីនិយាយអំពី Judas and the Black Messiah សម្ដែងដោយ Daniel Kaluuya នៅម៉ោង ៨ល្ងាច។ អ្នកក៏អាចទស្សនាភាពយន្តទាំងអស់នេះពេញមួយថ្ងៃក្នុងតម្លៃតែ៤ដុល្លារ។
The Flicks មានទីតាំងនៅតាមបណ្ដោយផ្លូវ ៩៥
មានអ្វីនៅលើឆាកសម្ដែង?
Joe & the Jumping Jacks សម្ដែងល្ងាចនេះនៅ Oscar’s On the Corner។ ល្ងាចនេះក៏ជា Ladies’ Night ផងដែរ ដោយនារីនារីអាចទិញស្រាក្រឡុកពីរថែមមួយ។
ចាប់ពីម៉ោង១០យប់នៅ Oscar’s On the Corner កែងផ្លូវ ១០៤ និង ១៣
មានអ្វីទៀត?
បើសិនជាអ្នកចូលចិត្តក្រោកពីព្រលឹមថ្ងៃអាទិត្យអ្នក អាចចូលរួមកម្មវិធី ជិះកង់ជាមួយក្រុម Kangaroo Bike Team សម្រាប់ដំណើរជុំវិញកោះដាច់។ បើសិនជាអ្នកចង់ចូលរួម អ្នកអាចជិះកក់មកដល់សាឡាងអរិយក្ស័ត្រម៉ោង៧ព្រឹក។
ចាប់ពីម៉ោង៧ព្រឹកនៅផែអារិយក្ស័ត្រ
