Connect with us

មាន​កម្មវិធី​អ្វី​ពិសេស​ខ្លះ ចុង​សប្ដាហ៍​នេះ?

មគ្គទេស​ចុង​សប្ដាហ៍

មាន​កម្មវិធី​អ្វី​ពិសេស​ខ្លះ ចុង​សប្ដាហ៍​នេះ?

មាន​កម្មវិធី​អ្វី​ពិសេស​ខ្លះ ចុង​សប្ដាហ៍​នេះ?

ទោះ​បីចង់​ដើរលេង​សប្បាយ​ចូលរួម​កម្មវិធី​ស្រាបៀរ​ពិភពលោក ឬ​ទស្សនា​ការ​សម្ដែង​សិល្បៈ ចុង​សប្ដាហ៍​នេះ​ពួក​យើង​មាន​កម្មវិធី​ពិសេស​ៗ​ជ្រើស​រើស​ត្រៀ​ម​ទាំង​អស់ តាម​អារម្មណ៍…

 

ថ្ងៃសុក្រ

 

ភាពយន្ត

 

ខណៈពេល​ដែល មនុស្ស​ជា​ច្រើន​បាន​យល់​ថា​បំលាស់​ប្ដូរ​អាកាស​ធាតុ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ឬ​ក៏​បំផ្លាញជម្រក​និង​ទីលំនៅ​របស់​សត្វ​ព្រៃ​ ព្រម​ទាំង​ចំនួន​សត្វព្រៃ​ផង​ដែរ។ ដូច្នេះ​ហើយ​បាន​ជា​ទំនាក់​ទំនង​រវាង​ផ្លូវជីវិត​នៃ​ ធម្មជាតិ​និង​សត្វ​ពិត​ជា​មាន​ភាព​សំខាន់​មើល​រំលង​មិន​បាន​។ លោក Anote Tong ប្រធានាធិបតី​នៃ កោះ​ Kiribati កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ខណៈ​ដែល​​នីវ៉ូទឹក​សមុត្រ​កំពុង​តែ​កើន។ ក្នុង​ភាពយន្ត​ឯកសារ Anote’s Ark បង្ហាញ​ពី​សកម្មភាព​របស់​លោក​ ធ្វើ​ឡើង​ដើម្បី​ការពាត​ប្រជាជន​របស់​លោក​​និងទ្រព្យសម្បតិ្ត​ខ្លះ​ទៀត​លើ​កោះ ខណៈ​ពេល​ដែល​លោក​ព្យាយាម​រក​ជំនួយ​ពី​ទីគោគ​ផ្សេងទៀត។ 

ចាប់​បញ្ចាំង​ពី​ម៉ោង​៧​យប់​ នៅ Meta House ផ្លូវ​លេខ ១៧៨ 

 

តន្ដ្រី

 

ដំបូង​បង្អស់ស​ម្រាប់​ថ្ងៃសុក្រ​នេះ​គឺ​ឱកាស​សម្រាប់​ចាប់​បាន​មីក្រូ​ដើម្បី​ច្រៀង​ ពេញ​មួយ​យប់​ ដោយ​កម្មវិធី​នេះ មាន​រយៈ​ពេល​ដល់​ទៅ​៩​ម៉ោង​ឯណោះ​។ ចង់​សាក​អត់?

ចាប់​ផ្ដើម​ពី​ថ្ងៃ​រសៀល​ដល់​​ល្ងាច​​នៅ Wings & Beers មាន​កម្មវិធី​ម៉ោង​ពិសេស​ពី​ម៉ោង​៤​ដល់​៧​យប់​ ដោយ​លក់​ស្រាបៀរ​ក្នុង​តម្លៃ​តែ​៣ពាន់រៀល​ក្នុង​មួយ​កែវ។ ជា​ពិសេស​អាច​ទិញ​ស្លាប​មាន់​មួយ​ថែម​មួយ​ សម្រាប់​កម្មវិធី​ ​open karaoke ចាប់​ផ្ដើម​ពី​ម៉ោង​ល្ងាច​នៅ Wing & Beers ផ្លូវ​លេខ ១៣៥។ បន្ទាប់​ពី​នេះ​អាច​ទៅ​កាន់ Alchemy ដើម្បី​ចូលរួម​កម្មវិធី Mic Drop Karaoke វិញ​ម្ដង​​ដោយ​មាន​សុទ្ធ​តែ​ឧបករណ៍​ភ្លេង​និង​សំលេង​ថ្មីៗ ធានា​ថា​អ្នក​នឹង​ច្រៀង​ពីរោះ​ដូច​ជា​តារា​ចម្រៀង​។ ចាប់​ពី​ម៉ោង​៩​យប់​តទៅ​នៅ Alchemy ផ្លូវ​លេខ ១២៣

Three Country Drunks នឹង​សម្ដែង​យប់​នេះ ដោយ​ពួក​គេ​គឺ​ក្រុម​ចម្រៀង​ថ្មី​ក្នុង​ក្រុង​​ អីចឹង​ពួក​យើង​មិន​ទាន់​ដឹង​ទេ​ថា​ តើ​ការ​សម្ដែង​នេះ​នឹង​មាន​លក្ខណៈ​របៀប​ណា​។ ប៉ុន្តែ​កម្ម​វិធី​នេះ​នឹង​មាន​ការ​ចូលរួម​ពិសេស​នៃ​ការ​ដាក់​ឲ្យ​ញ៉ាំ​ BBQ ជើង​មាន់​ បង្គារ​ពិសេស​ ព្រមទាំង​ស្បែក​មាន់​ជាដើម​ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ Pop-Up ពី Fat Passion នៅ Meat & Drink ផង​ដែរ អីចឹង​សាក​ល្បង​ម្ដង​មើល!។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ Meat & Drink បាសាក់ឡេន

 

តារា​ចម្រៀង​ Soul អ្នក​នាង​ Mirasol Aguila នឹង​ត្រូវ​បាន​ចូលរួម​សម្ដែង​ជា​មួយ​អ្នក​ចម្រៀង​ថ្មី​ប្រចាំ​ក្រុង Pristine Faith ស្វាគមន៍​មក​កាន់​ឆាក​សម្ដែង​លើក​ដំបូង​ ដោយ​មាន​​លោក Arone Silverman ជា​អ្នក​លេង​ហ្គីតា​ សម្រាប់​កម្មវិធី​ល្ងាច​ថ្ងៃសុក្រ​នេះ​នៅ Alchemy Mirasol and Pristine សម្ដែង​តន្ដ្រី​ពី​ចង្វាក់ R&B, ហ៊ីបហប​ និង Soul។ 

ចាប់​ពី​ម៉ោង​៧​កន្លះ​នៅ Alchemy ផ្លូវ​លេខ ១២៣ 

 

Mary ជា​អ្នក​ជំនាញ​ខាង​ច្រៀង​តន្ដ្រី​ចង្វាក់​ហ្សាស​និង Bossa Nova ជាមួយ​នឹង​សំនៀង​ដ៏​ពិសេស​របស់​នាង ខណៈដែល Takeshi បាន​ចំណាយ​ពេល​វេលា​ជា​ច្រើន​ក្នុង​ជីវិត​របស់​លោក​ ដើម្បី​លេង​តន្ដ្រី​ប្រភេទ​នេះ​។ ក្រុម​ចម្រៀង​ជប៉ុន​មួយ​គូ​នេះ Mary and Takeshi បាន​ចាប់​ផ្ដើម​សំដែង​ជាមួយ​គ្នា តាំង​ពី​ឆ្នាំ ២០១៣​ មក​ម្ល៉េះ​ ដោយ​យប់​នេះ​ពួក​គេ​នឹង​មក​សម្ដែង​រួម​គ្នា​ផង​ដែរ​នៅ​ Cloud។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Cloud ផ្លូវ​លេខ ៩

 

កម្មវិធី​ Jazz and the City​ នឹង​មាន​​ចម្រៀង​ពិសេសៗ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​តន្ដ្រី​របស់​លោក Cole Porter។ លោក​ជា​បុរស​ម្នាក់​ល្បី​ក្នុង​ក្រុង ដូច្នេះ ហើយ​បទ​ចម្រៀង​របស់​លោក​និយាយ​ ពី​ភាពវិជ្ជមា​​ន​នៃ​ការ​រស់​នៅ ស្នេហា​ ជាដើម។ ដោយ​យក​តន្ដ្រី របស់​លោក​មក​សម្ដែង​ជា​ថ្មី រាត្រី​នេះ​អ្នក​នឹង​ជួប​ជាមួយ Intan Andriana, Metta Legita ជាមួយ​នឹង​ Stan Paleco។

ចាប់​ពី​ម៉ោង​៧កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវលេខ​ ៣៧០

 

ក្រុម​ចម្រៀង​បែប​ Indie Rock The Goldilock Zone នឹង​នាំ​យក​នូវ​តន្ដ្រី​ថ្មីៗ​របស់​ពួ​ក​គេ​មក​កាន់ Ege Bar ដោយ​ព្រម​ទាំង​សម្ដែង​បទ​ចម្រៀង​ពិសេស​ៗ​ពី​អាល់ប៊ុម​ចាស់​របស់​ពួក​គេ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

កម្មវិធី​បៀរ​អន្តរជាតិ

 

សម្រាប់​អបអរ​ថ្ងៃ​បុណ្យ​អន្តរជាតិ​សម្រាប់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ស្រាបៀរ​នេះ នៅ​កន្លែង​ជា​ច្រើន​ក្នុង​ក្រុង​ភ្នំពេញ​នឹង​មាន​កម្មវិធី​ពិសេស​ៗ​ 

 

ពេញ​មួយ​ថ្ងៃ​នៅ The Box Office ដែល​មាន​ដាក់​លក់​ស្រាបៀរ​បែប Craft Beers ដល់​ទៅ​២០​មុខ​ ព្រមទាំង​មាន​ស្រាបៀរ​កំប៉ុង​ជា​ច្រើន​ផង​ដែរ នឹង​មាន​ការ​ដាក់​លក់​បញ្ចុះ​តម្លៃ​៥០​ភាគ​រយ​ចាប់​ពី​ថ្ងៃត្រង់​ដល់​យប់​!​ អ្វី​ដែល​ពិសេស​នោះ​គឺ​ក៏​មាន​ដាក់​សាច់​ក្រក​ឲ្យ​ញ៉ាំ​ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ។

ចាប់​ពី​ថ្ងៃ​ត្រង់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

Lantern Rooftop Bar​ ក៏​មាន​កម្មវិធី​ពិសេស​ផង​ដែរ​សម្រាប់​រាត្រី​នេះ ដោយ​ដាក់​លក់​ស្រាបៀរ​ប្រភេទ​ណា​ក៏​បាន​៥​កែវ​ក្នុង​តម្លៃ​១០​ដុល្លារ។ អីចឹង​ចាំ​អង្គាល់ ឱកាស​ល្អ​បាន​មក​ដល់​ហើយ។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

សម្រាប់ឱកាស​នេះ នៅ Good Times នឹង​មាន​ការ​ដាក់​លក់​ពិសេស​មួយ​ ដោយ​ក្នុង​រយៈ​ពេល​២​ម៉ោង​អ្នក​អាច​ញ៉ាំ​ស្រា​ Carlsberg Draft បាន​តាម​ចិត្ត​ក្នុង​តម្លៃ​តែ​១០​ដុល្លារ។ ការ​ដាក់​លក់​នេះ​នឹង​មាន​ថែម​ជូន​នូវ​ សាច់​ក្រក BBQ មួយ​ផង​ដែរ​។

ចាប់​ពី​ម៉ោង​៧​ដល់​១០​យប់​នៅ Good Times ផ្លូវ​លេខ ១៧២

 

Tacos Kokopelli កាន់​តែ​មាន​កម្មវិធី​ពិសេស​សម្រាប់​ថ្ងៃ​នេះ​ ដោយ​ដាក់​លក់​ស្រាបៀរ​កម្ពុជា​ Draft ក្នុង​តម្លៃ​តែ​ ២ពាន់​រៀលប៉ុណ្ណោះ​ក្នុង​មួយ​កែវ​ ដោយ​អម​ជាមួយ​ការ​ដាក់​លក់​​អាហារ​ មិចសិច​ពិសេស​ផង​ដែរ។​ នំតាកូ Dorados និង Sala ដុំ​តូច​ក្នុង​តម្លៃ​តែ​៤​ដុល្លារ អីចឹង​ដឹង​តែ​ឆ្ងាញ់​មាត់​ហើយ​ភេស្ជៈ​ធូរ​ថ្លៃ​ទៀត។

ចាប់​ពី​ម៉ោង​៧​ដល់​១០​យប់​នៅ Tacos Kokopelli ផ្លូវ​លេខ ១៩

 

រាំកម្សាន្ត

 

រាំកម្សាន្ត​ជា​លក្ខណៈ​អ្នក​មើល​ បាន​ត្រលប់​មក​វិញ​ហើយ​នៅ Teddy ម្ដុំ​ទួល​ទំពូង​​ បើសិនជា​អ្នក​ចូល​ចិត្ត​ការ​សម្ដែង​របស់​ Drag Queen។ ចូលរួម​កម្មវិធី The Best Show Ever ល្ងាច​នេះ​ ដោយ​នៅ​ទី​នោះ​ក៏​មាន​ដាក់​លក់​ស្រាបៀរ​និង​អាហារ​តម្លៃ​ថោក​ផង​ដែរ។

ចាប់​ពី​ម៉ោង​ ៨​យប់​នៅ Teddy Bar ផ្លូវ​លេខ ៤៦០

 

កម្មវិធី Metatronic ត្រលប់​មក​វិញ​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​តិច​ណូ​។ រាត្រី​នេះ​កម្មវិធី​ជប់លៀងរាំកម្សាន្ត​បែប​អេឡិច​ត្រូនិក​ នឹង​មាន​ DJs ពីររូប​ថ្មី​មក​កាន់​ភ្នំពេញ​គឺ ជន​ជាតិ​អង់គ្លេស​មកពីសៀមរាប​ និង​អាមេរិក​មក​ពី​វៀត​ណាម fin_lay and Shibui Q-Lui ដោយ​នឹង​សម្ដែង​តន្ដ្រី​បែប Tech House, Acid, Techno, House, Deep House និង Psytrance ជា​ដើម។ 

ចាប់​ពី​ម៉ោង​៩​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

សម្រាប់​កម្មវិធី​លក្ខណៈ Old School បន្តិច​អាច​មក​ចូលរួម​កម្មវិធី​ Twisted Disco ដោយ​មាន​ការ​ចាក់​តន្ដ្រី​បែប Funk, Disco, House ពី​ Sound Advice។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgian Tavern ផ្លូវ​លេខ ២៧៨

 

ថ្ងៃសៅរ៍

 

តន្ដ្រី

 

សួន​ច្បារ​បារ Botanico ល្ងាច​នេះ​នឹង​មាន​ការ​សម្ដែង​តន្ដ្រី​ពី Gareth Bawden អម​ជាមួយ​ហ្គីតា​របស់​លោក ដោយ​សំដែង​តន្ដ្រី​បែប Golden Oldies, Modern Classics, Ballades និង​ចង្វាក់​ Blues, Rock ផង​ដែរ។

ចាប់​ពី​ម៉ោង​ ៧​យប់​នៅ Botanico Wine and Beer Garden ផ្លូវ​លេខ ២៩។

 

ដៃគូរ​ចម្រៀង Intan and Stan នឹង​សម្ដែង​រាត្រី​សម្រាប់តន្ដ្រីចង្វាក់​ “purple jazz hues” នៅ​លើ​ឆាក​ Alchemy។ Purple Jazz Huse ឬ​ក៏​អាច​ហៅថា Classic Jazz នឹង​ត្រូវ​សម្ដែង​ដោយ​ការ​បង្ហើរ​សំនៀង​យ៉ាង​ស្រទន់​ជាមួយ​នឹង​សំលេង​រន្តំ​នៃ​ហ្គីតា។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣​ 

 

Love Lounge គឺ​ជា​ភោជនីយដ្ឋាន​ព្រម​ទាំង​កន្លែង​សម្ដែង​ ដែល​ធ្លាប់​ជា​ Club Love មាន​ទីតាំង​នៅ​ខាងលើ Duplex ផ្ទាល់​តែ​ម្ដង។ តារា​ចម្រៀង​និង​និពន្ធ Lisa នឹង​បង្ហាញ​ខ្លួន​លើ​ឆាក​សម្ដែង​ល្ងាច​នេះ ដោយ​មាន​កម្មវិធី​ពិសេស​បញ្ចុះ​តម្លៃ​៥០​ភាគរយ​សម្រាប់​ភេសជ្ជៈ​ខណៈ​ពេល​នាង​សម្ដែង​ពីម៉ោង​៩​ដល់​១០​ផង​ដែរ។

ចាប់​ពីម៉ោង​៩​យប់​នៅ Love Lounge ផ្លូវ​លេខ ២៧៨

 

សិល្បៈ

 

នេះ​គឺ​ជា​មហោស្រព​សិល្បៈ​មួយ ហើយ​ក៏​ជា​ភាគ​ទី​១​ផង​ដែរ Synapse 1.0 នឹង​មាន​ការ​ដាក់​បង្ហាញ​ការ​បង្ហាញ​ក្បាច់រាំ​ និង​សិល្បៈ​គំនូរ​ពិពរណ៌ (ដោយ KOK) អម​ដោយ​ការ​សម្ដែង​គូរ​គំនូរ​ផ្ទាល់​នៅ​នឹង​ទីតាំង​ពី​លោក យី​ កក្កដា​ ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​នឹ​ង​មាន​ ការ​ដេញ​ថ្លៃ ការ​ចាក់​តន្ដ្រី​ពី Brandne Perez នឹង​មាន​ដាក់​លក់​ស្រាក្រឡុក​​បី​ក​ន្លែង​នៅ​ទី​នោះ។ ឧបត្ថម្ភដោយ Dopamine Kh នឹង​ធ្វើ​ឡើង​នៅ Phnom Penh Dance Studio កម្មវិធី​នេះ​ធ្វើ​ឡើង​គឺ​ក៏​នៅ​ក្នុង​ការ​ឧបត្ថម្ភ​អង្គការ​ Tiny Toones តាម​រយៈ​ការ​ដាក់​លក់​សំបុត្រ​ចូលរួម។ សំបុត្រ​មាន​តម្លៃ​​៦​និង​៨​ដុល្លារ​បើ​ទិញ​ទុក​មុន​ និង ១០​ដុល្លារ​នៅទីតាំង​ផ្ទាល់​តែ​ម្ដង ក្នុង​នោះ​ក៏​មាន​ Dophamine Shots ដាក់​ឲ្យ​ចំនួន​៣​ Shots ទៀត​ផង។

ចាប់​ពី​ម៉ោង​៦​កន្លះ​ដល់​១០កន្លះ​យប់​នៅ Phnom Penh Dance Studio   

 

Good Times គឺ​ជា​បារ​បែប Gallery/Hostel/Bar នឹង​មាន​ការ​រៀប​ចំ​កម្មវិធី​ពិសេស​មួយ​ photo exhibition of old Phnom Penh បញ្ជាក់​ពី​ហេតុការណ៍​ពីឆ្នាំ ១៩៧៣​ ទៅ ១៩៧៥ មុន​នឹង​ធ្លាក់​ទៅ​កាន់​របប​ប្រល័យ​ពូជសាសន៍។ រូប​ថត​ទាំង​នេះ​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ Series, “Dancers 1973” និង “Phnom Penh Before the Fall: Snapshots From a Besieged Cirty” ដោយ​អ្នកសិល្បៈ Colin Grafton និង Keiko Kitamura។ សម្រាប់​យប់​ថ្ងៃ​បើក​តាំង​ពិពរណ៌ អ្នក​ទាំង​ពីរ​​នឹង​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ពួក​គេ​​ ដោយ​មាន​ការ​សម្ដែង​ពី Blues Routes បន្ទាប់​ពី​នេះ​ចូលរួម​ផង​ដែរ​ពី Sokin Keat ជា​អ្នក​លេង​ចាប៉ី​ដង​វែង។

ចាប់​ពី​ម៉ោង​៦​កន្លះ​ល្ងាច​នៅ Good Times ផ្លូវ​លេខ ១៧២

 

មាន​អ្វី​ទៀត?

 

ផ្នែក​មួយ​នៃ​​ការ​ស្វែង​រក​វត្ថុពិសេស ផ្នែក​មួយ​នៃការ​ដើរ​កម្សាន្ត​ ហើយ​ក៏​ជាផ្នែក​មួយ​នៃ​ការ​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ផង​ដែរ សម្រាប់​ថ្ងៃ​នេះគឺ​ជា​ការ​បើក​សម្ពោធ Urban Tales, “an urban gastronomic game។ ដក​ស្រង់​ពី​រឿង​រ៉ាវ​ដ៏​អាថ៌កំបាំង​ អ្នក​នឹង​ដោះ​ស្រាយ​រក​គន្លឹះ​ ហើយ​ជួប​ជាមួយ​នឹង​តួអង្គ​ផ្សេងៗ ក្នុងដំណើរ​ទៅ​រក​រូប​ចម្លាក់​មួយ ហើយ​ស្វែង​រក​គ្រឿង​ផ្សំ​ពិសេស​នៅ​ឯ Pépé Bistro ដែល​អ្នក​អាច​ញ៉ាំ​​អាហារ​ថ្ងៃត្រង់​សម្រាប់​ពីរ​នាក់។ កក់​កន្លែង​ទុក​ជាមុន​ជា​ការ​ល្អ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស​ក្រុម​ ដោយ​មាន​តម្លៃ​សរុប​៣៥​ដុល្លារ សម្រាប់​ការ​លេង​កម្សាន្ត​និងអាហារ។

ចាប់​ពី​ម៉ោង​៨​និង១៥​នាទី​ព្រឹក​ដល់​១​និង​១៥​នាទី​ល្ងាច​នៅ បណ្ណាល័យ​ជាតិ​ភ្នំពេញ  

 

រៀន​ពី​ការ​សកម្មភាព​ខ្លះ​ៗ​នៃ​ការ​ដក​ដង្ហើម​ និង​រាង​កាយ​ពី Ashtanga yoga ក្នុង​រយៈ​ពេល​តែ​ជាង​មួយ​ម៉ោង។ ថ្នាក់​នេះ​គឺ​សម្រាប់​អ្នក​ចង់​រៀន Yoga តាំង​ពី​ដំបូង​ឬអ្នក​ដែលចង់​សាក​ Yoga របៀប​ថ្មី​នេះ។ តម្លៃ​ចូលរួម​គឺ​១​០​ដុល្លារ ហើយ​អ្នក​ត្រូវ​តែ​យក​ក្រណាត់​ Yoga មក​ដោយ​ខ្លួនឯង​ផង​ដែរ។

ចាប់​ពី​ម៉ោង​៨​និង​៤៥​នាទី​ដល់​១០​ព្រឹក​នៅ Backyard Cafe ផ្លូវ​លេខ ៦៣​

 

Farm to Table នឹង​មាន​ការ​ដាក់​លក់​ផ្សារ​ខ្នាត​តូច​ពី អាជីវកម្ម​ខ្នាត​តូច​ក្នុង​ស្រុក​ពីរ​គឺ Waste No More ផលិត​​ថង់​ ឬ​សំលៀក​បំពាក់​ដែល​មិន​ធ្វើ​ពី​ប្លាស្ទិក និង Cambodia Knits ផលិតតុក្កតា​គ្រឿង​លេង​សម្រាប់ក្មេង​ៗ​ ដោយ​មិន​ប្រើ​​ប្លាស្ទិក​ដូច​គ្នា​និង​មិន​ប៉ះពាល់​បរិស្ថាន។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​២​រសៀល នៅ​ Farm to Table ផ្លូវលេខ ៣៦០

 

រាំកម្សាន្ត

 

DJ ដល់​ទៅ​៤​រូប​ នឹង​តំរង់​ជួរ​ចាំ​ផ្លាស់​ប្ដូរ​វេន ដើម្បី​កំដរ​អារម្មណ៍​លោក​អ្នក​ទស្សនា​​ថ្ងៃ​លិច ហើយ​ក៏​អាច​ចូលខ្លួន​រាំ​កម្សាន្ត​ផង​ដែរ។ សម្រាប់​កម្មវិធី​ Sunset Sessions អ្នក​នឹង​ជួប​ជាមួយ DJs Dr Wah-Wah, Rob Bianche, Jack Malipan និង Sound Advice​ ដែល​នឹង​ចាក់​តន្ដ្រី​បែប Soul, Funk, House និង Disco។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​ដល់​១១​យប់​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

Japanese DJ Moto នឹង​ចាក់​តន្ដ្រី​ Reggaeton នៅ Est. Lounge’s La Hora Loca ឬ​ក៏​ហៅ​ថា “Crazy Hour” ដែល​ដាក់​ឈ្មោះ​ដោយ​សារ​តែ​ភាពសប្បាយរីករាយ​ពី​ ចង្វាក់​រាំ​កម្សាន្ត​នៃ​អ្នក​ចូលរួម។ ត្រលប់​មក​ម្ដង​ទៀត Back by popular demand អីចឹង​ប្រហែល​ជា​សប្បាយ​ហើយ។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

កំពូលអ្នកដឹក​នាំ​រឿង​ជប៉ុន Akira Kurosawa មិន​ត្រឹម​តែ​ត្រូវគេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ដឹក​នាំ​រឿង​ដ៏​ឆ្នាំ​ប្រចាំ​សតវត្ស​ទី​២០ តែ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​អ្នក​ដឹកនាំ​រឿង​ដែល​មាន​ឥទ្ធិពល និង​ទទួល​បាន​ការ​គោរព​ពី​សំណាក់​អ្នក​ផលិត​ភាពយន្ត​គ្រប់​សម័យ​កាល​ផង​ដែរ។ ដូច្នេះ​ពេល​លោក​មាន​អាយុ​៨០​ឆ្នាំ លោក​ក៏​បាន​ផលិត​ភាពយន្ត​មួយ​ដែល​និយាយ​អំពីសុបិន​ទាំង​៨​ ដែល​លោក​មាន​។ ភាពយន្ត​នេះ​មាន​ចំណង​ជើង​ថា Yume (Dreams) ហើយ​ក៏​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​មហោស្រព​ភាពយ​ន្ត​កាន​ផង​ដែរ។

បញ្ចាំង​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨​

 

 

 

 

ហ្វេសិន

 

Banana Leaf មាន​ទីតាំង​នៅ Chipmong Mall ផ្លូវ​នរោត្ដម​ នឹង​មាន​កម្មវិធី “high tea” and fashion show។ សំបុត្រ​ចូលរួម​មាន​តម្លៃ ១២​ដុល្លារ ដោយ​ក្នុង​នោះ​មាន បង្អែម ភេសជ្ជៈ និង​គុប៉ុង​ផ្សេងៗ​ផង​ដែរ។ កម្មវិធី​ Fashion Show នេះ​រៀប​ចំ​ដោយ​ Sui Jon និង Luna Boutique។

ចាប់​ពី​ម៉ោង​ ៣​កន្លះ​ល្ងាច​នៅ Banana Leaf ផ្លូវ​នរោត្ដម 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top