Connect with us

មាន​អារម្មណ៍​ថា ចង់​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

មគ្គទេស​ចុង​សប្ដាហ៍

មាន​អារម្មណ៍​ថា ចង់​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

មាន​អារម្មណ៍​ថា ចង់​ដើរ​លេង​ឯណា​ចុង​សប្ដាហ៍​នេះ?

សម្រាប់​ចុង​សប្ដាហ៍​នេះ អត់​មាន​គម្រោង​ថា​ចង់​ទៅ​ចូលរួម​កម្មវិធី​អ្វី​ក្នុង​ក្រុង​មែន​អត់? ក្នុង​អត្ថបទ​នេះ​សុទ្ធ​តែ​ដក​ស្រង់​កម្មវិធី​សប្បាយៗ​និង​ពិសេស​អ្នក​អាច​ជ្រើស​រើស​បាន…

ថ្ងៃសុក្រ

 

ភាពយន្ត

 

ការ​ប្រើ​ប្រាស់​ឳសថ​ក្លែង​ក្លាយ គឺ​ជា​ឃាត​ករ​លាក់​មុខ​មួយ​នៅ​អាស៊ី​អាគ្នេយហ៍។ មនុស្ស​ជា​ច្រើន​រូប​ដែល​ជា​ជន​ក្រីក្រ​មិន​មាន​បថវិការ​គ្រប់​គ្រាន់​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ បាន​ប្រើ​ប្រាស់​ឳសថ​ប្រភេទ​នេះ ដោយ​រំពឹង​នូវ​ការ​ជា​​សះ​ស្បើយ​ពី​ជំងឺ ប៉ុន្តែ​បែរ​ជា​ទទួល​បាន​ភាពគ្រោះ​ថ្នាក់​កាន់​តែ​​ខ្លាំង។ ភាពយន្ត​ឯកសារ Pharmacide: The Mekong បញ្ចេញ​កាល​ពី​ឆ្នាំ ២០១២ ជា​ស្នាដៃ​របស់​លោក Mark Hammond បង្ហាញ​ពី​ទី​ផ្សារ​ងងឹត​នៃ​ឳសថ​ក្លែង​ក្លាយ​នៅ​កម្ពុជា​​ ក៏​ដូច​ជា​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​តាម​ដង​ទន្លេ​មេគង្គ​ផង​ដែរ។ 

ចាប់​ពី​ម៉ោង ៧​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

មិន​ដឹង​ថា​គួរ​តែ​ស្ដាប់​បទ​អ្វី​ក្រៅ​ពី​បទ​ដែល​អ្នក​ចូល​ចិត្ត? HClub មាន​កម្មវិធី Aux Star ល្ងាច​ថ្ងៃ​សុក្រ​នេះ​ដែល​អ្នក​អាច សំណូម​ពរ​ឲ្យ​ DJ ចាក់​តន្ដ្រីដែល​អ្នក​ពេញ​ចិត្ត​ ដើម្បី​កំដរ​អារម្មណ៍​ពេល​ល្ងាច​ជាមួយ​នឹង​ភេសជ្ជៈ​តាម​តម្រូវ​ការ ដោយ​មាន​​ប្រូម៉ូសិន​ពិសេស​ទិញ​ ២​ថែម​១​ផង​ដែរ។

ចាប់​ពី​ម៉ោង ៧​យប់​នៅ HClub ផ្លូវ​លេខ ៣០៨

 

Jazz and the City នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​ពិសេស​ ពី​តារា​ចម្រៀង​ហ្សាស​ល្បី​ឈ្មោះ Chet Baker។ Arone នឹង​ស្នង​ដំណែង​ Chet សម្រាប់​ត្រំ​ប៉ែត ចូលរួម​លេង​ភ្លេង​ដោយ​ Metta សម្រាប់​​ព្យ៉ាណូ និង Intan ជា​អ្នក​ច្រៀង។

ចាប់​ពី​ម៉ោង ៧​កន្លះ​ត​ទៅ នៅ Green Pepper ផ្លូវ​លេខ ៣៧០ 

 

 

សម្រាប់​អ្នក​ចូល​ចិត្ត​មើល​ភាពយន្ត​បែប​រន្ធត់​ ប៉ុន្តែ​ពិសេស​សម្រាប់​ចម្រៀង​នៅ​ក្នុង​សាច់​រឿងតែម្ដង។ ទៅ​កាន់ Hard Rock សម្រាប់​កម្មវិធី​ ​Horror Rock Tribute Night ពី​​ក្រុម​ Ban@Work អាច​ចូល​រួម​ដោយ​សេរី។

ចាប់​ពី​ម៉ោង៧កន្លះ​ល្ងាច​នៅ Hard Rock Cafe ផ្លូវ​លេខ ១០២

 

តារា​ចម្រៀងស្ទាត់​ជំនាញ​ជាមួយ​ហ្គីតា Scoddy Bywater នឹង​សម្ដែង​រា​ត្រី​នេះនៅ Oscar’s on the Corne​r ចូល​រួម​សម្ដែង​ដោយ K’n’E ដែល​ផ្ដោត​ទៅលើ​តន្ដ្រី​បែប Garage រ៉ុក​ភាសា​ខ្មែរ​និង​អង់គ្លេស​ពី ទស្សវត្ស​ទៅ​៦០។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Oscar’s on the Corner ផ្លូវ​លេខ ១៣

 

សម្រាប់​សោតនីយរម្មណ៍​បែប​ Soul, Blues ឬ​ Old-School R&B និង ហ្សាស​​ ទៅ​កាន់​ Rush Pub យប់​នេះ​សម្រាប់​ការ​សម្ដែង​មួយ​ពី Simmer អាច​ចូលរួម​ដោយ​សេរី។

ចាប់​ពី​ម៉ោង ៨​កន្លះ​យប់​នៅ Rush Pub ផ្លូវ​លេខ ២៨២

 

ប្ដូរ​អារម្មណ៍​សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Latin វិញ​ ចូលរួម​កម្មវិធី Aguita de Coco នៅ Est. Lounge ដោយ​នឹង​សម្ដែង​តន្ដ្រី​បែប​ឡាតាំង​ពេញ​មួយ​ល្ងាច​ អ្វី​ដែល​ពិសេស​នោះ​គឺ​ពួក​គេ​ក៏​មាន​ដាក់លក់​ Cigars ផង​ដែរ។

ចាប់​ពី​ម៉ោង​៩​យប់​ នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

Jeffro and his Chi-Town នាំ​យក​តន្ដ្រី​បែប Blues ពី​ទីក្រុង​ Chicago សហរដ្ឋ​អាមេរិក​មក​កាន់ Sharky’s។ សម្រាប់​ Show លើក​នេះ​ “តន្ដ្រី​ Blue បា​ន​បង្កើត​កូន​ហើយ​ ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា Rock & Roll។” 

ចាប់​ពី​ម៉ោង ៩​កន្លះ​ល្ងាច​នៅ Sharky’s ផ្លូ​វលេខ ១៣០

 

មាន​អ្វី​ទៀត?

 

ចំពោះ​អ្នក​មាន​ចំណូល​ចិត្ត​ខាង​ Game​ កាសែតនៅ​ Cloud នឹង​មាន​កម្មវិធី retro gaming contest។ សម្រាប់​កម្មវិធី​ប្រកួត​ប្រជែង​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ល្បែង​ Super Mario Kart, Street Fighters 2 និង Donkey Konga។ អ្នក​ដែល​ឈ្នះ​នឹង​ទទួល​បាន​​ស្រាបៀរ​មួយ​ Tower។ 

ចាប់​ពី​ម៉ោង​៧​ដល់​១១កន្លះ​យប់​នៅ​ Cloud ផ្លូវ​លេខ ៩

 

វិទ្សាស្ថាន​បារាំង​​ប្រារព្ធ​កម្មវិធី Bastille Day (Juillet en fête) ជាមួយ​នឹង​ការ​ដាក់​ឲ្យ​លេង​ប៉ាតង់​ចុង​សប្ដាហ៍។ ក្នុង​នោះ​ក៏​មាន​ការ​បង្រៀន​របៀប​លេង​សម្រាប់​ អ្នក​មិន​ចេះ​ព្រម​ទាំង​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លះ​ផង​ដែរ។ ពិសេស​ក្នុង​កម្មវិធី​នេះ ក៏​មាន​ដាក់​បម្រើ​ម្ហូប​ឲ្យ​ញ៉ាំ​ដូច​ជា​ សាច់​ចៀម​ បន្លែ ព្រមទាំង​សុកូឡា​ជា​ដើម។ 

ចាប់​ពី​ម៉ោង​៦​ដល់​៩កន្លះ​នៅ វិទ្យាស្ថាន​ភាសាបារាំង​ផ្លូវ​លេខ ១៨៤

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

Cloud រៀប​ចំ​កម្មវិធី “walk-in” movie fest ចាប់​ផ្ដើម​​ពី​ពេល​រសៀល​ដល់​យប់​។ ភ្ជាប់​ជាមួយ​នឹង​ម៉ាស៊ីន​បញ្ចាំង​ភាពយន្ត ព្រម​ទាំង​កន្លែង​អង្គុយ​សម​ស្រប ពោតលីង​និង​ភេសជ្ជៈ​ទៀត​ផង​នោះ ធានា​ថា​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​មើល​ភាពយន្ត​ពិសេស​។ អ្នក​ចូលរួម​អាច​ពិភាក្សា​គ្នា​ដើម្បី​ជ្រើស​រើស​ភាពយន្ត​ដែល​ពេញ​ចិត្ត ដើម្បី​ដាក់​បញ្ចាំង​ទស្សនា​ដោយ​ឥតគិត​ថ្លៃ។ 

ចាប់​ពី​ម៉ោង​៣​រសៀល​នៅ Cloud ផ្លូវ​លេខ ៩

 

កំពូល​ភាពយន្ត​ដ៏​ល្បី​សម្រាប់​កុមារ​ ET ពី​អ្នក​ដឹក​នាំ​រឿង Steven Spielberg (ជា​រឿង​ដែល​តារា​ហូលីវូដ Drew Barrymore បាន​ចាប់​ផ្ដើម​អាជីព​ជា​អ្នក​សម្ដែង​តាំង​ពី​អាយុ​បី​ឆ្នាំ) និយាយ​អំពី​រឿង​រ៉ាវ​នៃ​ក្មេង​ប្រុស​មួយ​រូប បាន​ជួប​ជាមួយ​ មនុស្ស​ភព​ផ្កាយ​វវ្វេង​ផ្លូវ​ដើម្បី​ត្រលប់​ទៅ​ភព​របស់​ខ្លួន​វិញ។

ចាប់​ពី​ម៉ោង​៤​កន្លះ​រសៀល​នៅ Meta House ផ្លូវ​លេខ ១៧៨ 

 

The Rocky Horror Picture Show មិន​ត្រឹម​តែ​ភាពយន្ត​ ប៉ុន្តែ​គឺ​ជា​បទ​ពិសោធន៍​ពិសេស​មួយ។ សម្រាប់​អ្នក​ចូល​រួម​ការ​ដាក់​បញ្ចាំង​ភាពយន្ត​បែប​ Musical លើក​នេះ នឹង​ត្រូវ​តែង​ខ្លួន​ប្លែក​ៗ​ទៅ​តាម​ តួអង្គ​នៅ​ក្នុង​ភាពយន្ត​នេះ។ The Box Office នឹង​ជ្រើ​សរើស​យក​អ្នក​ដែល​តែង​ខ្លួន​ល្អ​ជាង​គេ​ និង​អាក្រក់​ជាង​គេ​​ផង​ដែរ។ ដោយ​មាន​ដាក់​ពោត​លីង​ឲ្យ​ញ៉ាំ​ដោយ​ឥតគិត​ថ្លៃ ក្នុង​នោះ​ក៏​មាន​ស្រាបៀរ​និង​អាហារ​ជា​ច្រើន​ដាក់​លក់​​នៅ​ទី​នោះ​ផ្ទាល់។ អាច​ចូលរួម​ដោយ​ឥត​គិត​ថ្លៃ​ ប៉ុន្តែ​យក​ល្អ​គួរ​តែ​កក់​កន្លែង​ទុក​ជា​មុន។

ចាប់​ពី​ម៉ោង​៥​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

នៅ Meta House ល្ងាច​នេះ​នឹង​មាន​ចាប់​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ​ From Warhol-Fame to Junkie: Nico Icon និយាយ​អំពី​តារា​ម៉ូដែល​ក្លាយ​ជា​តារា​ចម្រៀងនារី​សញ្ជាតិ​អាល្លឺម៉ង់​មួយ​រូប ទទួល​បាន​ភាពពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ ក្រោយ​មក​នាង​ក៏​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​សារ​តែ​​​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ចាប់​ពី​ម៉ោង​៧​យប់​នៅ​ Meta House ផ្លូវ​លេខ ១៧៨ 

 

តន្ដ្រី

 

សម្ដែង​តន្ដ្រី​ពីរោះ​ៗ​នៅ​ទីធ្លា​សួន​ច្បារ​​បារ Botanico រាត្រី​នេះ​គឺ​តារា​ចម្រៀង​និង​អ្នក​និពន្ធ​ Gonzalo Rodino។ ជាមួយសំនៀង​របស់​លោក​ ព្រមទាំង​សម្លេង​ហ្គីតា​​ធានា​ថា​អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​តន្ដ្រី​ពេល​ល្ងាច​ យ៉ាង​រ៉ូមេនទិក។

ចាប់​ពី​ម៉ោង​៧​យប់​ នៅ Botanico Beer & Wine Garden ផ្លូវលេខ ២៩

 

ក្រុម​តន្ដ្រី​បែប​រ៉ុកខិនរ៉ូល​សមាជិក​បួន​រូប Extraordinary Chambers បាន​ចាប់​ផ្ដើម​សម្ដែង​​ជាមួយ​គ្នា  ហើយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ក្រុម​ចម្រៀង​ល្អ​មួយ​នៅ​ក្នុង​ក្រុង។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Oscar’s on the Corner ផ្លូវ​លេខ ១៣

 

The Zargz Experience ជា​ក្រុម​ចម្រៀង​បែប Metal ប៉ុន្តែ​មាន​លក្ខណៈ​ប្លែក​ពិសេស​។ ដោយ​​មានអ្នក​​លេង​ស្គរ​ជន​ជាតិ​តួកគី អ្នក​លេង​ស្គរ​សញ្ជាតិ​ឥណ្ឌូនេស៊ី ព្រម​ទាំង​អ្នក​លេង​ហ្គីតា​ Zargz អីចឹង​សាក​​ទៅ​ទស្សនា​ពួក​គេ​ម្ដង​មើល៍!

ចាប់​ពី​ម៉ោង​៩កន្លះ​យប់​នៅ Sharky’s ផ្លូវលេខ ១៣០​

 

សិល្បៈ

 

White Mansion មាន​កម្មវិធី​ដាក់​តាំង​ពិពរណ៌ Serey Chea’s first solo show ដោយ​ចាប់​ផ្ដើម​ដោយការ​ជប់លៀង​រាត្រី​នេះ។ សេរី គឺ​ជា​ជំនួយការ​សម្រាប់​រដ្ឋបាល​នៃ​ធនាគាត​ជាតិ​កម្ពុជា ដោយ​ស្វែង​រក​ចំនង់ចំនូល​ចិត្ត​ខាង​គូរគំនូរ ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត​ Covid-19។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ នាង​បាន​ផលិត​គំនូរ​ដល់​ទៅ​៦០​ផ្ទាំង​ឯណោះ​ គំនូរ​៥​ផ្ទាំង​​នឹង​ត្រូវ​លក់​ ក្នុង​កម្មវិធី​នេះ ដើម្បី​ប្រមូល​ថវិការ​សម្រាប់​មូលនិធិ​ Raksa Koma Foundation និង​មន្ទីរពេទ្យ Nokor Tep Women’s Hospital។ 

ចាប់​ពី​ម៉ោង​៦​ល្ងាច​ នៅ White Mansion ផ្លូវ​លេខ ២៤០

 

KOK អ្នក​សិល្បៈ​គំនូរ​មួយ​រូប​ដែល​កំពុង​តែ​មាន​​ពិព៌រណ៍​គំនូរ​​ កំពុ​ងតែ​ដាក់​តាំង​នៅ​ជញ្ជាំង​នៅ Sra’Art។ សម្រាប់​ថ្ងៃសៅរ៍​នេះ​ លោក​នឹង​ដាក់​បង្ហាញ​ការ​គំនូរ​គំនូរ​លើ​​ខ្លួន​មនុស្ស live body painting។ ម៉ូដែល​ដែល​នឹង​ចូល​ខ្លួនឲ្យ​លោក គូរ​គំនូរ​លើ​ខ្លួន​គឺ​​កញ្ញា សុភា។

ចាប់​ពី​ម៉ោង​៤​រសៀល នៅ Sra’Art ផ្លូវ​សុធារស

 

រាំ​កម្សាន្ត

 

ចង់​រៀន​រាំ​បែប swing dance ទៅ​កាន់​​ Azure ដោយ​នៅ​ទី​នោះ​នឹង​មាន​អ្នក​បង្រៀន​រាំចង្វាក់​នេះ​ផង​ដែរ សម្រាប់​អ្នក​ដែល​មិន​ទាន់​ចេះ​សោះ ក៏​ដូច​ជា​អ្នក​ដែល​ចេះ​ខ្លះៗ​ហើយ ចូល​រួម​ដោយ​សេរី​។

ចាប់​ពី​ម៉ោង៨​ល្ងាច​នៅ Azure Bar and Grill ផ្លូវ​លេខ ១២៣

 

Sound Advice នឹង​ចាក់​តន្ដ្រី​បែប Twisted Disco នៅ Duplex ស្ដាប់​ទៅ​ដូច​ជា​ពួក​គេ​ចាក់​តន្ដ្រី​បែប Disco ប៉ុន្តែ​នេះគឺ​ជា​ Disco បែប​ថ្មី​។

ចាប់​ពី​ម៉ោង​៩​យប់​នៅ Duplex Belgain Tavern ផ្លូវ​លេខ ២៧៨

 

Baseline techno ត្រលប់​មក​កាន់​ Meta House វិញ​រាត្រី​ថ្ងៃ​សៅរ៍​នេះ សម្រាប់​តន្ដ្រី​ចង្វាក់​បែប Underground បែប​ទីក្រុង​ប៊ែកឡាំង​នឹង​ត្រូវ​ចាត់​ចែង​ចាក់​ដោយ DJ Nick E. Meta។ 

ចាប់​ពីម៉ោង​១០​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

មាន​អ្វី​ទៀត?

 

ហាង​រចនា​ និង​ កន្លែង​ដាក់​បង្ហាញ​នូវ​គំនិត​ថ្មីៗ​ Pichet នឹង​មាន​ការ​សម្ពោធ​បើក​ទីតាំង​ថ្ងៃ​នះ។ ត្រៀម​ខ្លួន​ដើម្បី​ទៅ​ទស្សនា​ការ​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ថ្មីៗ ព្រមទាំង​ជជុះ​ផង​ដែរ​ នូវ​ប្រដាប់​ប្រដារ​ប្រើ​ក្នុង​ផ្ទះ​ក៏​ដូច​ជា​សម្លៀក​បំពាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ ក៏​ចង់​ដាក់​ឲ្យ​មាន​ទីតាំង​សម្រាប់​ប្រមូល​ផ្ដុំ​នូវ​សកម្មភាព​ច្នៃ​ប្រឌិត​ផ្សេងៗ​និង​ ការ​ជួប​ជុំ​អ្នក​រចនា​ម៉ូដ​នានា​ជា​ដើម។

ចាប់​ពីម៉ោង​១០​ព្រឹក​ដល់​៦​ល្ងាច​នៅ Pichet ផ្លូវ​លេខ ៣៦០

 

ទីតាំង​ដាក់​លក់​ស្បែង​ជើង​បែប Espadrille នៅ​កម្ពុជា​​ shoe maker Amboh នឹង​ប្រារព្ធ​កម្មវិធី​ដាក់​សម្ពោធ​នូវ​ម៉ូដ​ថ្មីៗ​ជាមួយ​នឹ​ងការ​ដាក់​លក់ បញ្ចុះ​តម្លៃ​២០​ភាគ​រយ​សម្រាប់​ ផលិត​ផល​ចាស់ៗ ហើយ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​១០​ភាគ​រយ​សម្រាប់​ផលិត​ផល​ថ្មីៗ។

ចាប់​ពីម៉ោង​២​រសៀល​ នៅ Amboh ផ្លូវលេខ ២១

 

Ibis Rice គឺ​ជា​ផលិត​ផល​ពី សហគមន៍​អភិរក្ស​សត្វ​ព្រៃ ដែល​បាន​បង្រៀន​​កសិករ​​ដើម្បី​ធ្វើ​កសិកម្ម​ ដោយ​ប្រើ​ប្រាស់​មធ្យោបាយ​ដោយ​មិន​ប្រើ​ប្រាស់​គីមី ព្រម​ទាំង​ផ្ដល់​នូវ​ចំនូល​ដល់​ពួក​គេ ជា​ពិសេស​គឺ​ការអប់​រំ​ក្នុង​ការ​ថែរក្សា​សត្វ​ត្រយ៉ង​ដែល​កំពុង​តែ​រង​នូវ​ការ​ដាច់​ពូជ​ផង​ដែរ។ សម្រាប់​កម្មវិធី​នៅ Farm to Table នេះ​អ្នក​អាច​ទិញ​អង្ករ​ជា​ច្រើន​មុខ​ដែល​ជា​ផលិត​ផល​របស់ សមាគម Ibis Rice ដើម្បី​សាក​ល្បង​រសជាតិ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​២​រសៀល​នៅ Farm to Table ផ្លូវ​លេខ ៣៦០

 

នៅ​ Ege Bar ល្ងាច​ថ្ងៃ​សៅរ៍​នេះ​នឹង​មាន​កម្មវិធី​ជប់​លៀង​មួយ​ហៅថា​ Fear & Loathing in TTP party។ ចង់​ដឹង​ថា​កម្មវិធី​នេះ​ពិសេស​យ៉ាង​ណា​ ព្រោះ​ឈ្មោះ​កម្មវិធី​ប្លែក​អីចឹង ចាំ​សាក​ទៅ​ចូលរួម​មើល៌។

ចាប់​ពី​ម៉ោង​៨​ល្ងាច​នៅ Ege Bar ផ្លូវលេខ​៤៦០

 

Seekers Spirits មាន​កម្មវិធី Bar Takeover នៅ Lantern Rooftop ដើម្បី​ដាក់​បង្ហាញ​ផលិត​ផល​​ស្រា​ Vodka ថ្មី​ដែលនេះ​ក៏ជា​ស្រា Vodka ដំបូង​របស់​កម្ពុជា​ផង​ដែរ។

ចាប់​ពី​ម៉ោង​៥​កន្លះ​ល្ងាច​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

ព្រះ​បាទ​នរោត្តម​ សីហនុ​ ធ្លាប់​ជា​ផលិត​ករ​ភាពយន្ត​មួយ​រូប ដោយ​ធ្លាប់​សរសេរ​ប៉ារ៉ូល​ភាពយន្ត បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​នៃ​ប្រទេស​កម្ពុជា ព្រម​ទាំង​វប្បធម៌​ល្អ​ឯក​ផ្សេងៗ​ ដឹក​នាំ​និង​ផលិត​ដោយ​ព្រះ​អង្គ​ផ្ទាល់​តែ​ម្ដង។ ទ្រង់​បាន​ផលិត​រឿង Rose de Bokor នៅ​ឆ្នាំ ១៩៦៩ ដោយ​មិនបាន​ដាក់​បញ្ចាំង​ជា​សាធារណ​នោះ​ទេ។​ ភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​នៅ Meta House ដោយ​មាន​ Subtitle ជាភាសា​អង់គ្លេស​នៅ​រាត្រី​នេះ។ ក្នុង​នោះ​ក៏​មាន​ដាក់​បញ្ចាំង​នូវ​ឯកសារ​បង្ហាញ​ពី​ព្រះរាជពិធីបុណ្យ​បរម​សព្វ​​ព្រះ​បាទ​សីហនុ ចំណង​ជើង​ថា The King’s Last Song ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨ឮ

 

មានអ្វី​ទៀត?

 

ថ្ងៃ​អាទិត្យនេះក្រុម Young Eco Ambassador ដឹក​នាំ ដោយ​ Seat Lykeang នឹង​មាន​កម្មវិធី​ដំណើរ​កម្សាន្ត “the earthworm trip” សម្រាប់​ទស្សនា​ទីតាំង​កន្លែង​ផលិត​​សូត្រ​ខ្មែរ ក៏​ដូច​ជា​ជួប​ជាមួយ​អ្នក​ច្នៃម៉ូដ​នៅ Red Dirth Road ផង​ដែរ។ នេះ​គឺ​ជា​ដំណើរ​ពេញ​មួយ​ថ្ងៃ​ទៅ​ទីក្រុង​កំពង់ឆ្នាំ​ង​។

ចាប់​ផ្ដើមចេញ​ដំណើរ​ពី​ម៉ោង​៧​ព្រឹក

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top