មានអ្វីខ្លះសម្រាប់ភ្នំពេញ ចុងសប្ដាហ៍នេះ?
នៅភ្នំពេញចុងសប្ដាហ៍នេះ អត់ដឹងថាគួរតែឆែកមើលកន្លែងណាល្អៗ ជាមួយមិត្តភក្តិមែន? តោះអាចបន្តិចទៅនេះសុទ្ធតែជាកម្មវិធីពិសេស ភាគច្រើនសុទ្ធតែអាចចូលរួមដោយសេរី…
ថ្ងៃសុក្រ
ភាពយន្ត
ភាពយន្តឯកសារ The Girls of Phnom Penh និយាយអំពីនារីវ័យក្មេងបីនាក់ ដែលជាជនរងគ្រោះនៃការជួញដូរព្រហ្មចារីនៅប្រទេសកម្ពុជា។ អស់រយៈពេលជាង៦ខែ ចន្លោះឆ្នាំ ២០០៨-២០០៩ ឯកសារនេះបង្ហាញពីព្រឹត្តិការណ៍ប្រចាំថ្ងៃនៃជីវិតរបស់នារីទាំងនេះ មិនថាជាឧបសគ្គឬបទពិសោធន៍លំបាកនានាដែលពួកគេបានឆ្លងកាត់។ ភាពយន្តនេះក៏មានដាក់បញ្ចូលបទភ្លេងនិពន្ធពីលោក Nick Cave និង Warren Ellis ផងដែរ។
ចាប់ពីម៉ោង ៧ល្ងាចតទៅ នៅ Meta House ផ្លូវលេខ ១៧៨
សិល្បៈ
សម្រាប់អ្នកចូលចិត្តសិល្បៈគំនូរនិងស្រាក្រហម អាចចូលរួមកម្មវិធី Art and Wine pairing។ ក្នុងតម្លៃចូលរួម២៥ដុល្លារ អ្នកអាចភ្លក់ស្រាក្រហមដល់ទៅ១០ប្រភេទខុសៗគ្នា ក៏ដូចជាទស្សនាការតាំងពិពរណ៌គំនូរនៅ Sra’Art ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកុំឲ្យអ្នកឆាប់ស្រវឹង កម្មវិធីនេះក៏មានដាក់នំ Tapas ឲ្យញ៉ាំផងដែរ។
ចាប់ពីម៉ោង ៦កន្លះដល់៩កន្លះនៅ Sra’Art ផ្លូវសុធារស
កំប្លែង
កម្មវិធីនិយាយរឿងកំប្លែងស្ងួតបានត្រលប់មកវិញនៅ The Box Office លើកនេះអាចចូលរួមដោយសេរី។ សម្រាប់កម្មវិធីលើកនេះចូលរួមដោយអ្នកនិយាយពី Comedy in Cambodia។ ដោយស្ថិតក្នុងការប្រតិបត្តិរក្សាគម្លាតសង្គម កៅអីសម្រាប់អ្នកចូលរួមសរុបគឺកំនត់តែ ៤៥នាក់តែប៉ុណ្ណោះ។
ចាប់ពីម៉ោង ៧កន្លះល្ងាចនៅ The Box Office ផ្លូវលេខ ២៤៤
តន្ដ្រី
សម្រាប់រាត្រីនេះកម្មវិធីប្រគំតន្ដ្រីបែប Jazz និង Swing នឹងនាំមកជូនដោយ Anthony and Femke។ ដោយ Anthony ជំនាញខាងដៃហ្គីតា ចំណែកឯ Femke នឹងផ្ដល់នូវសំនៀងបែប Pop-Soul ព្រមទាំងការសម្ដែងបែប Acoustic ផងដែរសម្រាប់លេងកំដរកម្មវិធី នេះ។
ចាប់ពីម៉ោង ៧យប់នៅ Alchemy ផ្លូវ ១២៣
នៅឯ Farm to Table ឯណោះវិញ តន្ដ្រីករជប៉ុនដៃគូរ Mary and Takeshi សម្ដែងតន្ដ្រីបែបហ្សាសនិង Bossa Nova។ ស្ទីលតន្ដ្រីចម្រៀងបែប Acoustic ពួកគេគឺស្រដៀងជាមួយនឹងស្ទីលពីតារាជើងចាស់ Antônio Carlos Jobim និងស្ទីលថ្មីរបស់ Kazumi Watanbe។
ចាប់ពីម៉ោង៧យប់ នៅ Farm to Table ផ្លូវលេខ ៣៦០
Jazz and the City ត្រលប់មកវិញម្ដងទៀតសម្រាប់មួយល្ងាចនៅ Green Pepper លើកនេះសម្ដែងតន្ដ្រីចង្វាក់ Blues ម្ដង។ ចង្វាក់តន្ដ្រីនេះបានកើតមកពីរឋានៈក្រុមអ្នក ដែលធ្លាប់ទទួលការជិះជាន់ ហើយជាមធ្យោបាយដើម្បីចែករំលែករឿងរ៉ាវ និងអារម្មណ៍ពួកគេ ដោយបន្ថែមភ្លេងតន្ដ្រីលក្ខណៈបែបរំភើបអារម្មណ៍ខ្លះដែរ ដើម្បីកុំឲ្យការសម្ដែងនេះមានលក្ខណៈ Blue ដូចចង្វាក់តន្ដ្រី។
ចាប់ពីម៉ោង ៧កន្លះតទៅនៅ Green Pepper ផ្លូវលេខ ៣៧០
ក្រុមចម្រៀងដ៏មានទេពកោសល្យ Band@Work នឹងសម្ដែងតន្ដ្រីនេះនៅ Hard Rock Cafe សម្រាប់កម្មវិធី Queen tribute night។ កម្មវិធីនេះអាចចូលរួមដោយសេរី ហើយអ្វីដែលពិសេសនោះគឺពូកគេក៏ដាក់បង្ហាញវីដេអូ Pardoy ធ្វើពីបទចម្រៀងល្បីពី ក្រុងចម្រៀង Queen ចំណងជើងថា “I Want to Break Free” ផងដែរ។
ចាប់ពីម៉ោង៧កន្លះ នៅ Hard Rock Cafe កែងផ្លូវលេខ ១០២និង៥១
តារាចម្រៀងនិងដៃហ្គីតា Scott (Scoddy) Bywater នឹងមានកម្មវិធីសម្ដែងតន្ដ្រី Solo នៅ Oscar’s on the Corner ដោយលើកយកចម្រៀងពិសេសៗមកកំដរអារម្មណ៍។ បន្ទាប់ពីលោកក៏មានអ្នកសម្ដែងពី K’nE សម្ដែងតន្ដ្រីជាភាសារខ្មែរនិងអង់គ្លេសបែបរ៉ុកខិនរ៉ូល ចាប់ពីម៉ោង១០យប់។
ចាប់ពីម៉ោង ៨យប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
Mike Dynamo និង Bad Kenny ពីក្រុម 99 Boyz នឹងរៀបចំឆាកសម្ដែងមួយរាត្រីនេះសម្រាប់អ្នកចូលចិត្តច្រៀងខារ៉ាអូខេ។ សម្រាប់កម្មវិធី Mic Drop Karaoke ដោយមានរៀបចំនូវប្រដាប់ប្រដារពិសេសៗ ត្រៀមសម្រាប់ឲ្យអ្នកច្រៀង អីចឹងត្រៀមខ្លួនហើយឬនៅ?
ចាប់ពីម៉ោង៩យប់ នៅ Alchemy GastroPub ផ្លូវលេខ ១២៣
DJane Sopheak នឹងនាំលោកអ្នកត្រលប់ទៅកាន់ ទសវត្សទី៦០និង៧០ នៃយុគសម័យកាលមាសតន្ដ្រីរ៉ុកខិនរ៉ូល។ សម្រាប់កម្មវិធីនៅ Long after Dark រាត្រីនេះក៏មានកម្មវិធីពិសេសដោយចាប់ពីម៉ោង ៧ដល់៨យប់ Harvest Craft Beers នឹងមានកម្មវិធីពិសេសដាក់លក់មួយថែមមួយ។
ចាប់ពីម៉ោង៧យប់នៅ Long After Dark ផ្លូវលេខ ៤៥០
រាំកម្សាន្ត
ទីតាំងបារនិងភោជនីយដ្ឋាន Azure ដែលមានទីធ្លាធំទូលាយ សមស្របសម្រាប់ប្រារព្ធកម្មវិធីរាំ salsa and bachata។ ចូលរួមដោយសេរី អ្នករាំតាមចង្វាក់ផ្សេងៗតាមអ្នកចូលចិត្ត ដោយមានអ្នកជំនាញរាំ Hugo Osario បង្រៀនរាំថ្នាក់ Intermediate មុនពេលចាប់ផ្ដើមនៅម៉ោង៧កន្លះល្ងាចផងដែរ ល្អសម្រាប់អ្នកចង់ចេះរាំកាន់តែពូកែ។
ចាប់ពីម៉ោង៨ល្ងាចនៅ Azure ផ្លូវលេខ ១២៣
DJ សញ្ជាតិអាល្លឺម៉ង់ DJ Flo Pagani នឹងចាក់តន្ដ្រីបែប Energetic Electro “Tralala” នៅ Meta House។ លោកនឹងចូលរួមចាក់ភ្លេងដោយ DJ Marcuss iLL និង VJ iLLicta ផងដែរ។
ចាប់ពីម៉ោង៩ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
ថ្ងៃសៅរ៍
ភាពយន្ត
“ប្រសិនជាគ្មានវា ហ៊ីបហបក៏មិនកើតឡើង ហើយតន្ដ្រីសម្រាប់រាំប្រាកដជាគ្មានចង្វាក់”។ តន្ដ្រីបែប Funk បានវិវឌ្ឍន៍ឡើងពីចង្វាក់ Jazz និង Blues នៅសហរដ្ឋអាមេរិកទស្សវត្សឆ្នាំ៧០ វាជាវិធីសាស្ដ្រមួយដើម្បីបង្ហាញពីលក្ខណៈបុគ្គលនីមួយ ជាពិសេសក្នុងខណៈពេលដែលពោរពេញទៅដោយរឿងមិនល្អកើតឡើង។ ភាពយន្តឯកសាររយៈពេលមួយម៉ោង ចំណងជើងថា One Nation Under a Groove មានបញ្ជូលនៃវីដេអូសម្ភាសន៍ជាមួយបុគ្គលល្បីៗដូចជា George Clinton, Sly & The Family Stone, Earth, Wind & Fire ហើយនិង Kool & the Gang។
ចាប់ពីម៉ោង៧យប់នៅ Meta House ផ្លូវលេខ ១៧៨
កម្មវិធីពេលថ្ងៃ
Phnom Penh Climb មានកម្មវិធី pop-up tattoo shop ថ្ងៃនេះបើសិនជាអ្នកចាប់អារម្មណ៍ចង់បានសាក់ថ្មី ប៉ុន្តែកន្លែងមានកំណត់អីចឹងត្រូវតែប្រញាប់បន្តិច។ អ្នកជំនាញខាងចាក់សាក់មកពី Black Star Tattoo នឹងមកដល់ទីតាំង ដោយមានម៉ោងផ្សេងៗសម្រាប់ឲ្យអ្នកជ្រើសរើស។ ចំពោះតម្លៃសាក់វិញគឺពឹងផ្អែកទៅលើរយៈពេលប្រើប្រាស់ អាចក្នុងចន្លោះតម្លៃពី ២០ដុល្លារទៅ ៦០ដុល្លារ។ អីចឹងបើចង់បានសាក់ថ្មី កុំភ្លេចទៅ Phnom Penh Climb។
ចាប់ពីម៉ោង១០កន្លះដល់៨យប់នៅ Phnom Penh Climb ផ្លូវលេខ ៤៦០
Bassac Studio នឹងរៀបចំកម្មវិធី បង្រៀនគូរគំនូរសម្រាប់ក្មេងៗ។ ចំពោះថ្នាក់តម្លៃ១០ដុល្លារនេះ អ្នកអាចឲ្យកូនៗអាយុពី២ទៅ៥ឆ្នាំ ចូលរួមក៏ដូចជាមានអាហារសម្រន់ដាក់ឲ្យញ៉ាំខ្លះផងដែរ។ ចំនួនចូលរួមមានកំណត់អីចឹងចុះឈ្មោះឲ្យហើយសម្រាប់កម្មវិធីថ្ងៃសៅរ៍នេះ។
ចាប់ពីម៉ោង៩ដល់១០ព្រឹកនៅ Bassac Studio ផ្លូវលេខ ២៩៤
ផ្សារខ្នាតតូច Mini Farmer’s Market នៅ Farm to Table ត្រលប់មកវិញថ្ងៃសៅរ៍នេះ ដោយរៀបចំឡើងប្រកបទៅដោយការអនុវត្តន៍ភាពដាច់ដោយឡែក។ អ្នកអាចរកទិញទំនិញពី Pelican Bakery Pies, នំប៉័ង និងនំខេក ព្រមទាំងការ៉េម La Pops Gelato ផងដែរ។
ចាប់ពីម៉ោង១០ព្រឹកដល់២រសៀលនៅ Farm to Table ផ្លូវលេខ ៣៦០
សម្រាប់អ្វីដែលប្លែក ហើយពិសេសអាចចូលរួមកម្មវិធី Fashion & Creative Bazaar នៅ Phnom Penh Fantasy World (នៅទីនោះក៏មានដាយណូស័រផងដែរ)។
ចាប់ពីម៉ោង៣រសៀលដល់១០យប់នៅ Phnom Penh Fantasy World
តន្ដ្រី
សម្រាប់រាត្រីនេះកម្មវិធីសម្ដែងដំបូងរបស់ Asian Voices ធ្វើឡើងនៅ Banana Leaf។ តារាចម្រៀងនិងអ្នកលេងហ្គីតា Lee និង Ron នឹងយកតន្ដ្រីរបស់ពួកគេមកកំដរនៃការបើកទីតាំងថ្មីនៅ ជីប ម៉ុង Noro Mall នេះផងដែរ។
ចាប់ពីម៉ោង៧ល្ងាចនៅ Banana Leaf ផ្លូវនរោត្ដម
ដៃគូរក្រុមចម្រៀង Anthony and Femke នឹងសម្ដែងរាត្រីនេះសម្រាប់តន្ដ្រីហ្សាសបែប Acoustic, Pop និង Soul នៅសួនច្បារ Botanico បារ។
ចាប់ពីម៉ោង៧ល្ងាចនៅ Botanico Wine & Beer Garden ផ្លូវលេខ ២៩
ប្រសិនជាអ្នកពេញចិត្តចង្វាក់ Rock កុំភ្លេចចូលរួមទស្សនាការសម្ដែងពី Conspiracy Theory នៅ Alchemy ដែលនាំមកតន្ដ្រីរ៉ុកបែប Punkabilly Psych Glam Rock។ ពួកគេច្រៀងបទនិពន្ធខ្លួនឯងខ្លះ ក៏ដូចជាបទចម្រៀង Covers ខ្លះផងដែរ។
ចាប់ពីម៉ោង៧ល្ងាចនៅ Alchemy GastroPub ផ្លូវលេខ ១២៣
Simmer បានរីកចម្រៀងផ្លាស់ប្ដូរពីក្រុមចម្រៀងដៃគូរបែប Acoustic កាលពីឆ្នាំ ២០១៥ មកជាក្រុមមានសមាជិក៤រូប ដោយមានអ្នកច្រៀង ដៃហ្គីតា Sax និង Bass ផងដែរ។ ក្រុមចម្រៀងនេះនឹងសម្ដែងនៅ Cloud នូវតន្ដ្រីចង្វាក់ Blues, Jazz, R&B និង Soul។
ចាប់ពីម៉ោង៨នៅ Cloud ផ្លូវលេខ៩
Pocket Change រាត្រីនេះនឹងមាន Power Lineup សម្បូរទៅដោយតន្ដ្រីករមានទេពកោសល្យដូចជា Mirasol Aguila (អ្នកចម្រៀង), James Atkinson (Keyboards), Damani Keyy (បាស់), Jesse Ricketson (ស្គរ), Arone Silverman (ហ្គីតានិងសំនៀង)។ ពួកគេនឹងកំដរអារម្មណ៍លោកអ្នកនៅ Oscar រាត្រីថ្ងៃសៅរ៍នេះ។
ចាប់ពីម៉ោង ១០យប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
រាំកម្សាន្ត
ចង់រៀនរាំចង្វាក់ tango ឲ្យកាន់តែពូកែ មកឆែកមើលថ្នាក់បង្រៀនរាំថ្មីនៅ Phnom Penh Dance Studio។ អ្នកមិនចាំបាច់ត្រូវការដៃគូរនោះទេ ដោយអាចចាប់ដៃគូរនៅនឹងកន្លែងតែម្ដងសម្រាប់អ្នកចូលរួមថ្នាក់ដូចគ្នា។ តម្លៃថ្នាក់រាំនេះគឺ១០ដុល្លារ។
ចាប់ពីម៉ោង៥ល្ងាចនៅ Phnom Penh Dance Studio ផ្លូវលេខ ៣០៦
នៅ Factory ក៏មានថ្នាក់ salsa for beginners ថ្មីសម្រាប់រយៈពេល៣សប្ដាហ៍។ Tomoka Cocktail Company ក៏នឹងចូលរួមដូចគ្នា ប្រសិនជាអ្នកត្រូវការស្រាក្រឡុកខ្លះកំដរអារម្មណ៍ក្នុងការរាំលេងកម្សាន្ត។ តម្លៃ១០ចូលរួមសម្រាប់ជនបរទេសនិង ៣ម៉ឺន២ពាន់រៀលសម្រាប់ខ្មែរ។
ចាប់ពីម៉ោង៧ល្ងាចនៅ Artspace at The Factory ផ្លូវជាតិលេខ ២
សាកល្បងតន្ដ្រីតិចណូបែប Underground ទីក្រុង Berlin ទៅកាន់ Meta House សម្រាប់កម្មវិធីចាក់តន្ដ្រីពី DJ Nick E. Meta និងមិត្តភក្តិ។
ចាប់ពីម៉ោង១០យប់នៅ Meta House ផ្លូវលេខ ១៧៨
ថ្ងៃអាទិត្យ
ភាពយន្ត
The Last Emperor និយាយអំពីរឿងរ៉ាវនៃជីវិតរបស់អធិរាជ Pu-Yi ចាប់ពីវ័យក្មេងធំដឹងក្ដីនៅរាជវាំងដ៏ធំទីក្រុងបេកាំងគឺ the Forbidden City ព្រមទាំងរយៈពេលដែលព្រះអង្គត្រូវចាប់ឃុំឃាំងតាំងពីអាយុ២ឆ្នាំ ដោយកងទ័ពក្រហមរបស់ ម៉ៅ សេទុង នៅទសវត្សឆ្នាំ៥០។ ភាពយន្តនេះឈ្នះពានរង្វាន់អូស្ការ៩ រាប់បញ្ចូលតាំងភាពយន្តល្អបំផុតនិងអ្នកដឹកនាំល្អបំផុត។
ចាប់ពីម៉ោង៧ល្ងាចនៅ Meta House ផ្លូវលេខ ១៧៨
កម្មវិធីពេលថ្ងៃ
បន្ទាប់ចំណាយរយៈពេលយ៉ាងយូរក្នុងការរក្សាគម្លាតសង្គម ឥឡូវប្រាកដជាពេលសមស្របមួយ ដែលអ្នករកសៀវភៅថ្មីដើម្បីអាន។ Rush Pub មានកម្មវិធីប្ដូរសៀវភៅ book exchange ដែលអ្នកយកសៀវភៅចាស់អានហើយ មកប្ដូរយកសៀវភៅថ្មី។ ក្នុងនោះអាចកំដរអារម្មណ៍ជាមួយស្រាបៀរឬស្រាក្រហម។
ចាប់ពីម៉ោង៣ដល់៧ល្ងាចនៅ Rush Pub ផ្លូវលេខ ២៨២
សណ្ឋាគារ Penh House Hotel បាននាំមកវិញនូវកម្មវិធី bagels brunch and pool។ អីចឹងអាចមកញ៉ាំ Bagels ជាមួយភេសជ្ជៈដែលអ្នកចូលចិត្ត មិនថាជា Soft Drinks ឬក៏ Cocktails ព្រមទាំងមានអាងហែលទឹកនៅទីនោះផងដែរ។
ចាប់ពីម៉ោង១១ព្រឹកដល់៣រសៀលនៅ Penh House Hotel and Jungle Addition ផ្លូវលេខ ២៤០
តន្ដ្រី
ស្រីកា និងរដ្ឋា ជាមួយគ្នាបង្កើតជាក្រុម K’n’E នឹងសម្ដែងចម្រៀង Covers ចង្វាក់រ៉ុកពីទស្សវត្សទី៦០ ខ្មែររ៉ុក ព្រមទាំងមានអ្នកសម្ដែងពិសេសៗចូលរួមផងដែរ។
ចាប់ពីម៉ោង១០យប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
Phnom Penh’s “longest running open mic នៅតែបន្តរហូតដល់ពេលនេះ នៅ Tacos Kokopello នឹងមានកម្មវិធី Open Mic ថ្ងៃអាទិត្យ Sunday Sundowner ដោយតែងតែមានអ្នកចម្រៀងមានទេពកោសល្យចូលរួម អ្នកលេងហ្គីតា ក៏ដូចជាអ្នកនិយាយកំប្លែងផងដែរ។
ចាប់ពីម៉ោង៥ល្ងាចនៅ Tacos Kokopelli ផ្លូវលេខ ១៩z
