Connect with us

មាន​អ្វី​ពិសេស​ខ្លះ​ សម្រាប់​ចុង​សប្ដាហ៍​នេះ?

មគ្គទេស​ចុង​សប្ដាហ៍

មាន​អ្វី​ពិសេស​ខ្លះ​ សម្រាប់​ចុង​សប្ដាហ៍​នេះ?

មាន​អ្វី​ពិសេស​ខ្លះ​ សម្រាប់​ចុង​សប្ដាហ៍​នេះ?

ចួលរួម​ទស្សនា​ការ​សម្ដែង​តន្ដ្រី​ជា​ច្រើន​កន្លែង ការ​តាំង​ពិពរណ៌​ពិសេសៗ​ច្រើន​កន្លែង ឬ​រាំកម្សាន្ត​សប្ដាហ៍​នេះ​មាន​ទាំង​អស់សម្រាប់​ឲ្យ​អ្នក​ជ្រើសរើស!!!

ថ្ងៃសុក្រ

 

ភាពយន្ត

 

ភាពយន្ត​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​តន្ដ្រី​បែប Indie ចំណង​ជើង​ថា Factory: Manchester from Joy Division to Happy Mondays និយាយ​អំពី​ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ក្រុម​ហ៊ុន​ផលិត​ចម្រៀង​ Factory Records ដែល​មាន​ទីតាំង​នៅ​អង់គ្លេស​ខាង​ជើង​ ដែល​នាំ​មក​នូវ​ក្រុម​ចម្រៀង​ល្បីៗ​ជា​ច្រើន​ក្រុម​។ ភាពយន្ត​ឯកសារ​នេះ​ផលិត​ដោយ​ទូរទស្សន៍ BBC នៅ​ឆ្នាំ ២០០៧​ ដែល​បាន​សម្ភាសន៍​លោក Tony Wilson ជា​ស្ថាបនិក​ Factory Records ក៏​ដូច​ជា​បាន​សម្ភាស​ន៍​ជន​ទទៃទៀត​ដែល​ពាក់​ព័ន្ធ​ផង​ដែរ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

កាល​ពី​អំឡុង​ទស្សវត្ស​ឆ្នាំ ១៩៥០ មាន​ក្រុម​ចម្រៀង​ហ្សាស​មួយ​ក្រុម​ផ្លាស់​ប្ដូរទីតាំង​ពី​សហរដ្ឋ​អាមេរិក​​ ទៅ កាន់​ទីក្រុង​ប៉ារីស ដោយ​ពួក​គេ​ទទួល​ឥទ្ធិពល​ ពី​ស្ទីល​តន្ដ្រី​របស់​អឺរ៉ុប​។ តន្ត្រី​ដែល​ប្រើ​ប្រាស់ហ្គីតា​និង​វីយូឡុង ពី​ជនជាតិ​ Romani គឺ​ជា​ដើម​ហេតុ​នៃ​ការ​បង្កើត​ស្ទីល​តន្ដ្រី​ថ្មី Jazz Manouche ឬ “Gypsy Jazz” ដែល​ជា​ប្រភេទ​មួយ​នៃតន្ដ្រី​ Swing។ មក​សាក​ល្បង​បទពិសោធន៍​ដោយ​ខ្លួន​ឯង​ក្នុង​ការ​សម្ដែង​រាត្រី​នេះ​នៃ​កម្មវិធី ​Jazz in the City

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Green Pepper ផ្លូវ​លេខ ៣៧០

 

ក្រុម​តន្ដ្រី The Antonio Trio ដឹក​នាំ​សម្ដែង​ដោយ​​ដៃហ្គីតា​និង​ជា​អ្នក​ចម្រៀង​ផង​ដែរ​ឈ្មោះ Antonio Elchico នាំ​យក​នូវ​ការ​សម្ដែង​តន្ដ្រី​បែប Covers ពិសេស​ៗ​នៅ​លើ​ឆាក​ Alchemy ដែល​បម្រើ​ភេស្ជៈ​និង​អាហារ​ឆ្ងាញ់​ឆ្ងាញ់។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

Robin Narciso នឹង​ចែក​រំលែក​បេះដូង​និង​ការ​ចងចាំ​ពី​វ័យ​ក្មេង​របស់​លោក ដោយ​លើក​យក​តន្ដ្រី​បែប Alternative និង Indie មក​ពី​ទស្សវត្ស​ទី​៩០​ មក​សម្ដែង​នៅ​សួនច្បារ​ LF ម្ដុំ​បាសាក់​ឡេន។

ចាប់​ពី​ម៉ោង​៨​យប់តទៅ​នៅ LF Social Club ផ្លូវ​លេខ ៣០៨

 

សិល្បៈ

 

កម្មវិធី​ពិពរណ៌​រូប​ថត “70 Years of Friendship in My Eyes” ឧបត្ថម្ភដោយ​ អង្គរាជទូត​ប្រចាំ​ប្រទេស​ថៃ​នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​បង្ហាញ​ពី​រូបថត​ជ្រើស​រើស​ពី​ ការ​ប្រកួត​ប្រជែង​ ដើម្បី​កំណត់​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​នៅ​ឆ្នាំ ២០២។ ពិរពណ៌​នេះ​គឺ​អាច​ចូលរួម​ដោយ​សេរី ប៉ុន្តែ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ។

ចាប់​ពីម៉ោង​១០​ព្រឹក​ដល់​៥​ល្ងាច​នៅ FT Gallery ផ្លូវ​ជាតិ​លេខ​២​

 

Covid បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ជា​ច្រើន​ ដោយ​ផល​ប៉ះ​ពាល់​ទាំង​នោះ​គឺ​ជះចាយ​សឹង​គ្រប់​ទីកន្លែង។  “You’re not alone!” គឺ​ជា​ការ​ដាក់​តាំង​ពិរពណ៌​មួយ​បង្ហាញ​ពី បទពិសោធន៍​សិល្បៈ បង្ហាញ​ពី​រឿង​រ៉ាវ​ កើត​ឡើង​ជុំ​វិញ​ប្រទេស​កម្ពុជា រៀប​ចំ​ដោយ​ ពិដោរ​ និង InSTEDD iLab SEA (ជា​អង្គការ​ដែល​ជ្រោម​ជ្រែង​ការ​ដាក់​តាំង​ពិពរណ៌​នេះ)។ ក្នុង​នោះ​ក៏​មាន​ដាក់​បង្ហាញ​នូវ​រូប​ថត​ នៃ​អ្នក​ធ្វើ​ការ​ជួរ​មុខ​ចំពោះ​គ្រោះ​ទុរភិក្ស​នេះ ពាក់​ព័ន្ធ​នឹង​វិស័យ​សុខា​ភិបាល ដាក់​បង្ហាញ​នូវ​ស្នដៃ​បែប Digital ព្រមទាំង​មាន​ភាពយន្ត​ឯកសារ​ថ្មី​មួយ​ផ​ង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ត​ទៅ​នៅ Bophana Center ផ្លូវ​លេខ ២០០

 

រាំកម្សាន្ត

 

Meta House​ នឹង​មាន​កម្មវិធី​រាំ​កម្សាន្ត​ប្រចាំ​សប្ដាហ៍ Metatronic ពី DJ ពីររូប DJs fin_lay and Shibui Q។ ស្រាបៀរ​ដាក់​លក់​ក្នុង​តម្លៃ​តែ​១ដុល្លារ ហើយ​អាច​ចូលរួម​ដោយ​សេរី។ DJs នឹង​ចាក់​តន្ដ្រី​បែប Acid House, Tech House និង Deep House។

ចាប់​ពីម៉ោង​៩​ល្ងាច​ដល់​៣​ទៀត​ភ្លឺ​នៅ Meta House ផ្លូវលេខ ១៧៨

 

ប្រសិន​ជា​អ្នក​ចង់​រាំ​កម្សាន្ត​តន្ដ្រីបែប Hip Hop និង​ R&B អាច​ទៅ​កាន់ Est. Lounge ដែល​ DJ Moto នឹង​នាំ​យក​តន្ដ្រីទាំង​នោះ​ឲ្យ​អ្នក​រាំ​កម្សាន្ត​ពេញ​មួយ​រាត្រី។

ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Est. Lounge ផ្លូវ​លេខ ២១៤

 

មាន​អ្វី​ទៀត?

 

ខណៈ​ពេល​ដែល​មិន​មាន​អ្នក​ណា​ម្នាក់​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ កាន់ទីក្រុង​ផ្សេងៗ​ដូច​ជា Bangkok, Singapore ឬ KL, Tomoka Cocktail Company បាន​សម្រេច​ចិត្ត​ នាំ​យក​នូវ​បទពិសោធន៍​នៃ​ទីក្រុង​ទាំង​នោះ​មក​បង្ហាញ​តាម​រយៈ​ជា​លក្ខណៈ​ភេសជ្ជៈ​ជំនួស​វិញ​។ ប្រើ​ប្រាស់​គ្រឿង​ផ្សំ​ពី​ទីក្រុង​ដែល​បាន​រៀប​រាប់​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ដូច​ជា​បាន​ធ្វើ​ដំណើរ​កម្សាន្ត​អីចឹង​ដែរ។

ចាប់​ពី​ម៉ោង​៦​ល្ងាច​ដល់​២​ទៀប​ភ្លឺ​នៅ Tomoka Cocktail Company ផ្លូវ​លេខ ៧៥

 

 

ថ្ងៃសៅរ៍

 

ភាពយន្ត

 

The Wild Goose Lake ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភាពយន្ត​បែប ដ្រាម៉ា​ ឧក្រិដ្ឋកម្ម​មួយ​ បង្ហាញ​ពី​ស្ទីល​នៃ​ការ​ផលិត​ភាពយន្ត​បែប Film Noir (សខ្មៅ)។ ដោយ​ត្រូវ​បាន​ជ្រើស​រើ​ស​យក​ទៅ​ដាក់​បញ្ចាំង​នៅ មហោស្រព​ភាពយន្ត​កាន​ អ្នក​វិភាគ​ភាពយន្ត Roger Ebert បាន​បង្ហាញ​យោ​បល់​ថា​ភាពយន្ត​នេះពិត​ជា “គ្រោតគ្រឿម” បង្ហាញ​ពី​ជើងកាង​មួយ​រូប បាន​ព្យាយាមគេច​ពី​មនុស្ស​គ្រប់​គ្នា ដែល​ចង់​សម្លាប់​លោក។

ចាប់​ពី​ម៉ោង​៨​យប់​នៅ The Flicks ផ្លូវ​លេខ ៩៥

 

តន្ដ្រី

 

Pay the Piper លើក​ទី​៤​ នឹង​បង្ហាញ​នូវ​ទេពកោសល្យ​ថ្មី​រាត្រី​នេះ ក្រុម​ចម្រៀង​មួយ​ឈ្មោះ​ថា Face Slap បង្កើត​ចង្វាក់​ភ្លេង​បែប​អេឡិចត្រូ​និក​ដោយ​ ប្រើ​ប្រាស់​តិចនិច​ពិសេស​។ ចូលរួម​សម្ដែង​រាត្រី​នេះ​ដែរ​ គឺ​ក្រុម​តន្ដ្រី​បែប Hip Hop ឈ្មោះ​ហៅថា Funan Beat Empire។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​៥ដុល្លារ ផ្តល់​ជូន​ទៅ​កាន់​​ក្រុម​តន្ដ្រី​ផ្ទាល់​តែ​ម្ដង ដោយ​ក្នុង​នោះ​អ្នក​ក៏​នឹង​ទទួល​បាន​ស្រាបៀរ​មួយ​កែវ​ផង​ដែរ។

ចាប់ពី​ម៉ោង​៨​កន្លះ​ល្ងាច​នៅ Boran House ផ្លូវ​លេខ ៣១០

 

សម្រាប់​ជា​ផ្នែក​មួយ​នៃ Boxtoberfest, The Box Office នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​ផ្ទាល់​ផង​ដែរ យប់​នេះ គឺ​ក្រុម​ចម្រៀង​ The Blue Souls ដោយ​មាន​សមាជិក​សញ្ជាតិ​អ៊ីតាលី Frank Scarfone ជា​អ្នក​ច្រៀង​និង​លេង​ហ្គីតា លោក Vincent Noble Biputra ជា​អ្នក​លេង​ Bass និង Adam Lane សញ្ជាតិ​អង់គ្លេស​ជា​អ្នក​លេង​ស្គរ​ Drum។ ពួក​គេ​សម្ដែង​តន្ដ្រី​បែប​ Uptempo, Blues and Soul។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ The Box Office ផ្លូវ​លេខ ២៤៤

 

ក្រុម​ចម្រៀង​ Ska Checkered Past នឹង​សម្ដែង​នៅ​កម្មវិធីពិសេស​មួយ​ លក្ខណៈ​ជា​ Sunset Session នៅ The Exchange។ ចូលរួម​ទស្សនាពួក​គេ​សម្ដែង​ពី​ដើមព្រលប់​​ ជា​ជម្រើស​ល្អ​មួយ​មុន​នឹង​ចំណាយ​ពេល​ ដើរ​កម្សាន្ត​នៅ​ក្នុង​ក្រុង​បន្ថែម​ទៀត។

ចាប់​ពី​ម៉ោង​៧​យប់​នៅ The Exchange ផ្លូវ​លេខ ៤៧

 

Baffled Shores គឺ​ជា​ក្រុម​ចម្រៀង​ដែល​មាន​បុរស​ពីររូប​ ជាមួយ​ហ្គីតា​ សម្ដែងតន្ដ្រី​បែប US Indie Rock, Post-Grunge, Britpop, Post-Britpop និង​តន្ដ្រី​ស្ទីល​ ១៩៩០-២០០០​ជា​ដើម។​ ពួ​ក​គេ​នឹង​សម្ដែង​នៅសួន​ច្បារ Botanico រាត្រី​នេះ​​។

ចាប់​ពី​ម៉ោង​៧​ល្ងាច​នៅ Botanico Wine & Beer Garden ផ្លូវ​លេខ ២៩

 

Alchemy នឹង​មាន​ការ​សម្ដែង​ពី​ក្រុម​ចម្រៀង​ហ្វីលីពីន 17Crush នៅ​សួន​ច្បារ​ខាង​ក្រៅ​។ 17Crush គឺ​ជា​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​៦​រូប​ សម្ដែង​តន្ដ្រី​បែប​ រ៉ុក, ប៉ុប, R&B, Jazz, Top ‘$0s, ‘80s, ‘90s និង “slow rock”។

ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣

 

ក្រុមតន្ដ្រី​បែប Latin Aguita E Coco បាន​ត្រលប់​មក​កាន់ Ege Bar វិញម្ដង​ទៀត​ហើយ ចូល​ចិត្ត​តន្ដ្រី​បែបច​ង្វាក់ Latin ហើយ​ចង់​រាំ​កម្សាន្ត​នោះ​កុំភ្លេច​មក​ចូលរួម។

ចាប់​ពី​ម៉ោង​៩​កន្លះ​ល្ងាច​នៅ Ege Bar ផ្លូវ​លេខ ៤៦០

 

សិល្បៈ

 

SaSa Art Project នឹង​មាន​កម្មវិធី​ Open House និង Art Exhibition ពិសេស​មួយ។ អ្នក​សិល្បៈ​គំនូរដែល​ចាប់​អារម្មណ៍​​ គឺ​ស្វាគមន៍​ជានិច្ច​ក្នុង​ការ​បង្ហាញ​ពីស្នាដៃ​របស់​ពួក​គេ​ ការងារកំពុង​តែ​ធ្វើ ក៏​ដូច​ជា​ស្វែង​រក​ដំបូន្មាន​ជា​ដើម​ចាប់​ពី​ម៉ោង​៤​ដល់​៦​ល្ងាច​ បន្ទាប់​មក​ Gallery នឹង​ដាក់​បង្ហាញ​ពិពរណ៌​ “Angkor Hangover” ដំបូង​របស់​ពួក​គេ​ ជា​គម្រោង​បែប Slide រូប​ថត​ចូលរួម​ដោយ​អ្នក​ថត​រូប​ដល់​ទៅ​៣០​រូប ចូលរួ​ម​កាល​ពី​ Photo Workshops​ ឆ្នាំ ២០១៩​នៅ​ខេត្ត​សៀម​រាម។

ចាប់​ពី​ម៉ោង​៤​ដល់​៧​ល្ងាច​នៅ SaSa Art Project ផ្លូវ​លេខ ៣៤០

 

មាន​អ្វី​ទៀត?

 

សម្រាប់ចុងសប្ដាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី Eco-Tourism Fair, Farm to Table នឹង​ស្វាគមន៍ “forests and Mekong mysteries” ​អ្នក​ផ្ដល់​សេវាកម្មទេសចរណ៍ CRDTours, Sam Veasna Conservation Tours និង BeTreed Adventures។ គោល​បំណង​នៃ​ជួប​ជុំ​នេះ​ គឺ​ក្នុង​គោល​បំណង​ណែនាំ​នូវ​ ទីតាំង​ធម្មជាតិ​ពិសេសៗ​នៃ​កម្ពុជា ដោយ​អាច​ឲ្យ​អ្នក​ទេសចរណ៍​ស្វែង​រក​ទីតាំង​ទាំង​នោះ ប្រកប​ទៅ​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្នុង​នោះ​ផង​ដែរ​​សម្រាប់​ថ្ងៃអាទិត្យ​ នឹង​កម្មវិធី Trivia Game ពិសេស​មួយ​នៅ​ម៉ោង​៤​រសៀល​ (ដោយ​បង់​៥​ដុល្លារ​សម្រាប់​ Trivia នេះ​នឹង​យកទៅ​ប្រើ​​ប្រាស់​ ដើម្បី​អង្គការ​នានា, ព្រម​ទាំង​ទទួល​បាន​ភេសជ្ជៈ​ឥតគិត​ថ្លៃ​មួយ​កែវ​ផង​ដែរ អ្នក​ឈ្នះ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​សម្រាប់​អាហារ​ពេល​ល្ងាច)។

ចាប់​ពី​ម៉ោង១០​ព្រឹក​ដល់២​រសៀល​នៅ Farm to Table ផ្លូវ​លេខ ៣៦០

 

ចង់​ចាប់​ផ្ដើម​ការ​ស្វែង​រក​ ទីតាំង​ទេសចរណ៍​ធម្ម​ជាតិ​​នៅ​ប្រទេស​កម្ពុជា​ដែល​អ្នក​មិន​ធ្លាប់​ស្គាល់? SVC Tours នឹង​មាន​កម្មវិធី sunrise bird watching walking tour ឆ្លង​កាត់​ទន្លេ​ដើម្បី​ទស្សនា​សត្វ​បក្សី​ជា​ច្រើន​ប្រភេទ។ ក្នុង​នោះ​មាន​អ្នក​មុគ្គទេសន៍​ម្នាក់​នឹង​និយាយ​រៀប​រាប់​ពី​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​សត្វ​ស្លាប ហើយ​ក៏​មាន​ដាក់​ឲ្យ​ កែវ​យឺត​សម្រាប់​ឆ្លុះ​មើល​បក្សី​ផង​ដែរ។ សំបុត្រ​ចូលរួម​គឺ​មាន​តម្លៃ​៦២​ដុល្លារ​ ដោយ​ក្នុង​នោះ​មាន​ដាក់​ឲ្យ​នូវ​ កាហ្វេ Pastries អាហារ​ថ្ងៃត្រង់​បុហ្វេ និង​ភេសជ្ជៈ​ដាក់​ឲ្យ​ញ៉ាំ​ឥត​កំនត់​​នៅ Farm to Table។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គា់ល់​នោះ​គឺ កម្មវិធី​ទេសចរណ៍​នេះ​គាំទ្រ​សកម្មភាព​អភិរក្ស​នៃ SVC ដែល​កំពុង​តែ​មាន​បញ្ហា​ជា​ច្រើន​ដោយ​សារតែ COVID។

ចាប់​ពី​ម៉ោង​៥កន្លះ​ព្រឹក​ដល់​១០១កន្លះ​ព្រឹក​នៅ Farm to Table ផ្លូវ​លេខ ៣៦០​

 

 

 

ថ្ងៃអាទិត្យ

 

ភាពយន្ត

 

ភាពយន្ត​ដ្រាម៉ា​បែបឧក្រិដ្ឋកម្ម Seules les bêtes (Only the Beasts) ប្រើ​ប្រាស់​អ្នក​និយាយ​សាច់​រឿង​៥​នាក់ ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​បាន​កើ​តឡើង​ចំពោះ​នារី​ម្នាក់​ ដែល​បាន​បាត់​ខ្លួន​ ហើយ​ហេតុ​អ្វី​បាន​ជា​នាង​បាត់​ខ្លួន។

ចាប់​ពីម៉ោង​៦​ល្ងាច​នៅ The Flicks ផ្លូវ​លេខ ៩៥

 

អ្នក​សម្ដែង​សៀក គ្រូ​សៀក​វេតមន្ត​ និង​អ្នក​លេង​ត្លុក​ជា​ដើម បាន​រស់​នៅ​ជាមួយ​គ្នា​នៅ​ទីក្រុង​ New Delhi អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ រហូត​ដល់​រដ្ឋាភិបាល​ បាន​បណ្ដេញ​ពួក​គេ​ចេញ​នៅ​ឆ្នាំ ២០១៣។ ទីតាំង​ពួក​គេ​នេះ​ត្រូវ​បាន​កែច្នៃ​សម្រាប់​ការ​អភិវឌ្ឍន៍​ថ្មី​។ ភាពយន្ត​ឯកសារ Tomorrow We Disappear បង្ហាញ​ពី​ការបាត់​បង់មួយ​និង​ស្មារតី​នៃ​ការ​ពុះពារ។

ចាប់​ពី​ម៉ោង​៧​យប់​នៅ Meta House ផ្លូវ​លេខ ១៧៨

 

តន្ដ្រី

 

ទីតាំង​លក់​ស្រាបៀរ​បិត​ Botanico និង Century 9 Smokehouse BBQ បាន​ចូល​ដៃ​គ្នា​ដើម្បី​រៀប​ចំ​កម្មវិធី ‘Merica Experience ដោយ​មាន​ការ​សម្ដែង​តន្ដ្រី​បែប​អាមេរិក​ស្រុកស្រែ​ និង​សាច់​។ ក្រុម​ចមៀង​ The Country Dudes នឹង​សម្ដែង​តន្ដ្រី​បែប​ អាមេរិក​ក្លាស៊ីក​ ពីតន្ដ្រី​ករ​ចំណាស់ៗ​ដូច​ជា Hank Williams, Johnny Cash និង​ Willie Nelson។ អាហារ​មាន​តម្លៃ​ពី ៨​ទៅ​១២​ដុល្លារ ប៉ុន្តែ​ការ​សម្ដែង​គឺ​ឥតគិត​ថ្លៃ។

ចាប់​ពី​ម៉ោង​១០​ព្រឹក​ដល់​២រសៀល​នៅ Botanico at Odom Garden វិថី​នរោត្ដម

 

មាន​អ្វី​ទៀត?

 

ក្រុម​ហ៊ុន​ផលិត​សម្លៀក​បំពាក់ Dorsu នឹង​ចាប់​ដាក់​លក់ Collection ទើប​តែ​ផលិត​ថ្មីៗ​ថ្ងៃ​នេះ​នៅ Sundown Social Club។ មាន​អ្វី​ពិសេស​ជា​ងចំណាយ​ថ្ងៃ​ចុង​សប្ដាហ៍​ញ៉ាំ​ស្រាក្រឡុក​និង​ទិញ​សម្លៀក​បំពាក់​ ទៀត​នោះ?

ចាប់​ពី​ថ្ងៃត្រង់​ដល់​៤​រសៀល​នៅ Sundown Social Club ផ្លូវ​លេខ ៤៤០

 

ស៊េរី​កម្មវិធី I Am a Daughter នឹង​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ ជាមួយ​នឹង​តុពិភាក្សា​ដ៏​សំខាន់​មួយ: តើ​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​បៀត​បៀន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ​ដែរ​ឬ​ទេ? ហើយ​តោះ​អ្នក​អាច​ជួយ​ជន​រង​គ្រោះ​តាម​របៀប​ណា ជាជាង​បន្ទោសពួក​គេ? ការចូលរួម​ទស្សនា​គឺ​ឥតគិត​ថ្លៃ​​ ឬ​ក៏​អាច​ទស្សនា​តាម​ការ​ Live ពី​គេហទំព័រ​ ហ្វេសប៊ុក​ផង​ដែរ​។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​រួច​រាល់ រឿង​ល្ខោន​ “I Am a Daugher” នឹង​សម្ដែង​នៅ​ទីតាំង​នោះ​ផ្ទាល់​។

ចាប់​ពី​ម៉ោង​២​ដល់​៥​ល្ងាច​នៅ Meta House ផ្លូវ​លេខ ១៧៨

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top