មានអ្វីពិសេសៗខ្លះសម្រាប់ចុងសប្ដាហ៍នេះ?
បន្ទាប់ពីត្រូវចាំបាច់រស់នៅដោយដាច់ដោយឡែក ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ឥឡូវយើងអាចជួបជុំមិត្តភក្តិបានខ្លះៗហើយ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នជានិច្ច និងការពារអនាម័យខ្លួនគ្រប់ពេល
ថ្ងៃសុក្រ
ភាពយន្ត
Meta House នឹងនាំមកនូវភាពយន្តពីររឿងសម្រាប់ដាក់បញ្ចាំងថ្ងៃសុក្រចុងសប្ដាហ៍នេះ។ សម្រាប់ភាពយន្តទី១ ដាក់បញ្ចាំងនៅម៉ោង៧ល្ងាច ភាពយន្តឯកសារ Angkor Wat Megacity និយាយរៀបរាប់ពីហេដ្ឋារចនាសម្ព័ន្ធបុរាណរបស់ប្រាសាទអង្គរវត្ត ដែលត្រូវបានគេលើកយកមកសិក្សានិងវិភាគដោយប្រើប្រាស់នូវ ប្រព័ន្ធបច្ចេកវិទ្យាផែនទីយ៉ាងពិសេស។
ប្រសិនជាអ្នកធ្លាប់ឆ្ងល់ថាតើរឿង The Muppet Show នឹងមានលក្ខណៈបែបណា ប្រសិនជាគេផ្ដោតសំខាន់ទៅបញ្ហារដែលកើតមានពិតប្រាកដលើពិភពលោក ដូចជា ការប្រើប្រាស់សារធាតុញៀន មនោសញ្ជេតនាស្នេហាត្រីកោណ ឬសូម្បីតែឃាតកម្ម? ចាប់ពីម៉ោង១០យប់ ភាពយន្តបែប Muppets ចំណងជើងថា Meet the Feebles ដែលពោរពេញទៅដោយរឿងរ៉ាវអាក្រក់ផ្សេងៗកើតឡើង នឹងចាប់ដាក់បញ្ចាំង ហើយ អ្វីដែលពិសេសនោះគឺ ភាពយន្តនេះផលិតដោយអ្នកធ្លាប់ពាក់ព័ន្ធក្នុងដំណើរការផលិតភាពយន្ត Lord of the Rings ដ៏ល្បីល្បាញផងដែរ។
ចាប់ពីម៉ោង ៧យប់និង១០យប់ នៅ Meta House ផ្លូវលេខ ១៧៨
ឆាកតន្ដ្រី
Jam for a Cause នឹងធ្វើឡើងនៅ Moon Knight Pub រាត្រីនេះដោយដាក់ឲ្យចូលរួមទស្សនាដោយឥតគិតថ្លៃ ជាមួយនឹងប្រអប់សម្រាប់ដាក់ថវិការរៃអង្គាស ដើម្បីជាមូលនីធិសម្រាប់សង្គ្រោះកុមារកម្ពុជា។ អ្នករៀបចំកម្មវិធីនេះបានរៀបរាប់ថា ពួកគេខ្វាយខ្វល់ជាពិសេសទៅកាន់ កុមារកម្ពុជាដែលគ្មានទីតាំងស្នាក់នៅ ជាហេតុធ្វើឲ្យពួកគេអាចប្រឈមមុខនឹងបញ្ហាជាច្រើន ក្នុងស្ថានការណ៍ដែលពិភពលោកកំពុងប្រឈមមុខជំងឺរាតត្បាត Covid -19។ ភេសជ្ជៈដាក់ឲ្យពិសារនឹងឧបត្ថម្ភដោយ Carlsberg ហើយក្រុមចម្រៀង Whiskey & Biscuits នឹងបង្ហាញខ្លួនលើឆាកសម្ដែង។ កក់់កន្លែងទុកជាមុន ខណៈដែលកម្មវិធីនេះធ្វើឡើងដោយ រក្សានូវគម្លាតសង្គម អាចឲ្យចូលរួមតែ ៣០នាក់តែប៉ុណ្ណោះ។
ចាប់ពីម៉ោង ៨យប់ ថ្ងៃសុក្រនិងសៅរ៍ នៅ Moon Knight Eatery & Pub ផ្លូវលេខ ១៤៦
សម្រាប់ Lineups នៃការសម្ដែងតន្ដ្រីរាត្រីនេះពិតជាពិសេស ដោយក្នុងនោះពោរពេញទៅដោយតន្ដ្រីករពោរពេញទៅដោយទេពកោសល្យ ហើយសម្ដែងដោយចាប់ដៃគូរគ្នា។
Marianna and Joe បានចាប់ដៃគ្នាហើយហៅឈ្មោះក្រុមខ្លួនថា Heartworn Highway នឹងសម្ដែងតន្ដ្រីបែប Americana ពីពាក់កណ្ដាលទសវត្សឆ្នាំ ១៨០០។ អីចឹងសម្រាប់តន្ដ្រីប្រភេទនេះ អ្នកនឹងសប្បាយរីករាយនឹងសម្លេងហ្គីតា និងសំនៀងច្រៀងស្ទីលបែប ខូវប៊យ ធ្វើឲ្យអ្នកនឹកឃើញអតីត កាលពីនៅក្មេងដែលអ្នកមិនធ្លាប់មានពីមុនមក។
ចាប់ពីម៉ោង ៧យប់នៅ Farm to Table ផ្លូវលេខ ៣៦០
Antonio and Janeth ក៏នឹងនាំមកជូននូវការសម្ដែងពី ហ្គីតា និងសំនៀងចម្រៀងពី តន្ដ្រីប៉ុបសម័យថ្មី។
ចាប់ពីម៉ោង ៧យប់នៅ Alchemy ផ្លូវលេខ ១២៣
រីករាយនឹងអារម្មណ៍នៃ Havana ខណៈដែលអ្នកអាច Cha Cha Cha ជាមួយនឹងក្រុមតន្ដ្រីបែប ឡាតាំង Agüita de Coco… ហើយក៏មានដាក់លក់ ស៊ីហ្គារពីប្រទេសគុយបាទៀតផង។
ចាប់ពីម៉ោង៩យប់ នៅ Est. Lounge ផ្លូវលេខ ២១៤
ស្រីកា និង រដ្ឋាឬហៅថា K’n’E នឹងនាំលោកអ្នកទៅកាន់ទីក្រុងភ្នំពេញក្នុងអំឡុងទស្សវត្សទី៦០ ខណៈដែល រស សេរីសុទ្ធា, ប៉ែន រ៉ន និង ស៊ិន ស៊ីសាមុត កំពុងសម្ដែងតន្ដ្រីបែប ខ្មែររ៉ុកល្បីៗ។
ចាប់ពីម៉ោង១០យប់ សុក្រ និង អាទិត្យនៅ Oscar’s on the Corner កែងផ្លូវលេខ ១៣និង១០៤
ភេសជ្ជៈ
Seekers Spirits បានរៀបចំកម្មវិធីមួយសម្រាប់ល្ងាចថ្ងៃសុក្រនេះ ដោយមានការប្រែប្រួលខ្លះៗ នៃការរៀបចំកន្លែងអង្គុយ និងភេសជ្ជៈថ្មីៗផងដែរ។ ដោយសារតែត្រូវប្រកាន់ភ្ជាប់នូវគម្លាតសង្គម អ្នកអាចចូលអង្គុយកន្លែងធំៗនៅម៉ោងពីរផ្សេងគ្នាអាចជ្រើសរើសបាន។ អ្វីដែលពិសេសនោះគឺអ្នកអាចយកអាហារពេលល្ងាចមកញ៉ាំនៅទីនេះបាន។
ចាប់ពីម៉ោង ៥ដល់ ៧កន្លះនិង ៧និង៤៥នាទីដល់ម៉ោង ១០យប់ ថ្ងៃសុក្រនិងសៅរ៍ នៅ Seekers Spirits ផ្លូវលេខ ៤៥៤។
រាំកម្សាន្ត
ខានរាំលេងយូរមែន Club Love is back ដោយមានកម្មវិធីពិសេសសម្រាប់ការបើកឡើងវិញរាត្រីនេះ។ កក់កន្លែងទុកឲ្យហើយ ព្រោះកន្លែងអង្គុយមានកំណត់ ដែលអាចឲ្យមានទីធ្លាគ្រប់គ្រាន់សម្រាប់រាំកម្សាន្ត។ ភេសជ្ជៈលក់ក្នុងតម្លៃពាក់កណ្ដាលចាប់ពីម៉ោង ៩ដល់១០យប់។
ចាប់ពីម៉ោង ៩យប់នៅ Club Love ផ្លូវលេខ ២៧៨
ថ្ងៃសៅរ៍
សិល្បៈ
អ្នកសិល្បៈដ៏មានទេពកោសល្យ Kok នឹងមានការដាក់តាំងពិពរណ៌ទោលរាត្រីនេះនៅ Sra’Art ដែលជាផ្នែកមួយចំពោះ វដ្ដនៃទំនាក់ទំនងរបស់មនុស្ស។ លាយបញ្ចូលគ្នានូវ សិល្បៈគំនូរ Pointilism និង Graphic នាំមកនូវពណ៌និងរូបភាពគួរឲ្យចាប់អារម្មណ៍។
ចាប់ពីម៉ោង ៦ដល់១០កន្លះនៅ Sra’Art ផ្លូវសុធារស
ភាពយន្ត
សម្រាប់រាត្រីនេះនៅ Meta House នឹងមានដាក់បញ្ចាំងនូវភាពយន្តពីររឿងដូចគ្នា។ ចាប់ផ្ដើមដំបូងពីរឿងបែបឯកសារ Baraka បកស្រាយពីផលិតករភាពយន្តនេះផ្ទាល់ថា ជាមធ្យោបាយសម្រាប់សមាធិ បង្ហាញពី សាសនា ធម្មជាតិនិងលទ្ធផលនៃការបំផ្លិចបំផ្លាញនានា ពីមនុស្សទាំង២៤ប្រទេសនិងទីបទាំង៦។
Little Shop of Horrors ជាភាពយន្តទីពីរសម្រាប់រាត្រីនេះ។ ដោយមានលក្ខណៈជាភាពយន្តបែបរន្ធត់ ដែលទទួលបានការពេញនិយមគួរឲ្យកត់សម្គាល់។ អ្នកគ្រប់គ្រងហាងម្នាក់ត្រូវការសាច់មនុស្សដើម្បីចិញ្ចឹមរុក្ខជាតិ Venus Flytrap របស់ខ្លួនដែលត្រូវការឈាមនិងសាច់មនុស្សជាប្រចាំ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ភាពយន្តនេះមានលក្ខណៈជាតន្ដ្រី Muscial។
ចាប់ពីម៉ោង ៧យប់ដល់ ១០យប់នៅ Meta House ផ្លូវលេខ ១៧៨
ឆាកសម្ដែង
សម្រាប់ការសម្ដែងដ៏ធំមួយយប់នេះគឺ the 99 Boyz Farewell Dudes នៅ Alchemy ចាប់ពីម៉ោង ៨យប់តទៅ ដែលអ្នកអាចទៅទស្សនាការសម្ដែងលើកចុងក្រោយរបស់លោក Saska Chewan ជាសមាជិកប្រចាំមួយរូបប្រចាំក្រុម មុនពេលលោកត្រលប់ទៅកាន់ប្រទេសហ្វីលីពីនវិញ។
ចាប់ពីម៉ោង ៨យប់តទៅ នៅ Alchemy ផ្លូវលេខ ១២៣
អ្នកចម្រៀងបែប Street Corner Gypsy ហើយក៏ជាអ្នកជំនាញខាងហ្គីតាផងដែរនោះ គឺលោក Christophe Horvath បានត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ហើយនឹងសម្ដែងនៅ Botanico។ លោកចូលចិត្ត សម្ដែងតន្ដ្រីបែប Ballads, Hynbs និងតន្ដ្រីបែប Protest Songs ជាភាសាអង់គ្លេស អេស្ប៉ាញនិងអ៊ីតាលី។
ចាប់ពីម៉ោង ៧យប់តទៅ នៅ Botanico wine & Beer Garden ផ្លូវលេខ២៩
ក្រុមចម្រៀង The Goldilocks Zone បានចំណាយពេលវេលា ឆ្លងកាត់ Covid ដោយនិពន្ធបទចម្រៀងថ្មីៗជាច្រើន ព្រមទាំងរៀបចំខ្លួនរួចជាស្រេចក្នុងការត្រលប់មកឆាកសម្ដែងវិញ។ ទៅធ្វើជាសាក្សីនៃការត្រលប់មកវិញរបស់ពួកគេ រាត្រីនេះនៅ Oscar’s on the Corner ទាំងអស់គ្នា។
ចាប់ពីម៉ោង ៨យប់នៅ Oscar’s on the Corner កែងផ្លូវលេខ ១៣ និង ១០៤
រាំកម្សាន្ត
ឌីជេ សញ្ជាតិកាណាដាពីររូប Circle of 2 នឹងសម្ដែងតន្ដ្រីបែប Chill house រាត្រីនេះនៅ Est. Lounge ហើយជាពិសេសអ្នកក៏អាចរីករាយជាមួយនឹង ស្រាក្រឡុក និងស្រាលាយមួយថែមមួយផងដែរ។
ចាប់ពីម៉ោង ៩យប់នៅ Est. Lounge ផ្លូវលេខ ២១៤
ភេសជ្ជៈ
Harvest Craft Beer នឹងមានការផ្ដល់ជូន ស្រាបៀរពីរកែវតម្លៃ ៤ដុល្លារនៅ Lantern Rooftop Bar ព្រមទាំងមានតន្ដ្រីកំដរពី Kiss Bang Bong ផងដែរ។ កក់ទុកកន្លែងជាមុនជាជម្រើសល្អ បើសិនជាអ្នកចង់ចូលរួមកម្មវិធីទាំងពីរនេះ។
ចាប់ពីម៉ោង ៥កន្លះដល់ ១០យប់នៅ Lantern Rooftop Bar ផ្លូវលេខ ២៨២
នៅឯ Rush Pub បាររាត្រីនេះនឹងមានកម្មវិធីពិសេស Tunisian buffet dinner for $8 ដោយក្នុងតម្លៃតែ ៨ដុល្លារអ្នកអាចញ៉ាំអាហារបែប មេឌីទែរីនេ និងអាហ្វ្រិកខាងជើង ជាមួយស្រាក្រហមមួយកែវ។
ចាប់ពីម៉ោង ៧ដល់៩យប់នៅ Rush Pub ផ្លូវលេខ ២៨២
Orchid Bar នៅសណ្ឋគារ Palace Gate Hotel នឹងមានកម្មវិធីបុហ្វេរយៈពេល៣ម៉ោង hree-hour free flow ដែលអ្នកអាចញ៉ាំស្រាក្រហម ស្រាបៀរ ព្រមទាំងអាហារផងដែរក្នុងតម្លៃ ២២ដុល្លារ កំដរដោយតន្ដ្រីសម្ដែងផ្ទាល់។
ចាប់ពីម៉ោង ៦កន្លះដល់ ១០យប់នៅ Orchid Bar ផ្លូវលេខ ២៤០
មានអ្វីទៀត?
Red Fox នឹងមានកម្មវិធី no-limit hold ‘em tourney សម្រាប់យប់នេះ (សម្រាប់តែអ្នកចេះលេង Poker តែប៉ុណ្ណោះ)។ អ្នកអាចចូលរួមដោយទិញចាប់ពី ២០ដុល្លារចូល, ២០ដុល្លារម្ដងទៀត និង ថែម២០ដុល្លារទៀត អីចឹងសំណាងល្អ!
ចាប់ពីម៉ោង ៧យប់ នៅ Red Fox ផ្លូវលេខ ១៣៦
ថ្ងៃអាទិត្យ
ភាពយន្ត
នៅឯ Meta House ដដែល នឹងដាក់បញ្ចាំងភាពយន្តមួយពីទស្សវត្សទី ៨០ និយាយអំពីប្រទេសកុំមុយនីស Kazakhstan។ ប្រសិនជាអ្នកលាយបញ្ចូលដំណើរផ្សងព្រេងរបស់ Mad Max ជាមួយនឹងភាពមិនល្អចេញពី Monty Python ហើយយកពួកគេទៅកាន់ទីតាំងមួយឆ្ងាយពីផែនដី អ្នកនឹងបានភាពយន្តKin Dza Dza។
ចាប់ពីម៉ោង ៧យប់តទៅនៅ Meta House ផ្លូវលេខ ១៧៨
ឆាកសម្ដែង
បើសិនជាចង់ចំណាយពេលថ្ងៃអាទិត្យដើម្បីញ៉ាំស្រា ក៏ដូចជាស្ដាប់តន្ដ្រីកំដរដែរនោះ ទៅកាន់កម្មវិធី Sunday Sessions នៅ The Deck ម្ដុំទួលទំពូង ដែលនឹងមានឌីជេសញ្ជាតិកាណាដាពីររូប Circle of 2 ចូលខ្លួនមកចាក់តន្ដ្រីកំដរ ដោយមានស្រាក្រហម Sangria តម្លៃតែ២ដុល្លារ។
ចាប់ពីម៉ោង ៥ដល់៨យប់នៅ The Deck ផ្លូវលេខ ១២៣
ពួកយើងពិតជារីករាយដើម្បីជួបអ្នកទាំងអស់គ្នាម្ដងទៀត 🙂
