Connect with us

មុគ្គទេស៍​ដំណើរ​កម្សាន្ត​ភ្នំពេញចុង​សប្ដាហ៍នេះ

មគ្គទេស​ចុង​សប្ដាហ៍

មុគ្គទេស៍​ដំណើរ​កម្សាន្ត​ភ្នំពេញចុង​សប្ដាហ៍នេះ

មុគ្គទេស៍​ដំណើរ​កម្សាន្ត​ភ្នំពេញចុង​សប្ដាហ៍នេះ

តន្ដ្រី​ពិសេសៗ ភាពយន្ត ការ​សម្ដែង​ផ្សេងៗ ច្រៀង​ខារ៉ាអូខេ សុទ្ធ​តែ​កម្មវិធី​ពិសេសៗ​ទាំងអស់​អាច​ជ្រើស​បាន​សម្រាប់​ចុង​សប្ដាហ៍​នេះ! គួរ​តែ​ធ្វើ​អ្វី​ល្អ​ទៅ​ហ្ន៎?!

 ថ្ងៃសុក្រ

 មាន​អ្វី​នៅ​លើ​ឆាក?

 

The Hard Rock Cafe នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​ផ្ទាល់​មួយ​ពី​ ក្រុម Band@Work នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៨​ល្ងាច​ ដោយ​ការ​ដាក់​លក់​ពិសេស​ Happy Hour ចាប់​ពី​ម៉ោង​៤​និង​៧​ល្ងាច​។

 

តារា​ចម្រៀង​បែប Soul-Jazz Mirasol Aguila នឹក​នាំយក​ការ​សម្ដែងមក​កាន់​ Le Moon ចាប់ពីម៉ោង៧​ល្ងាច​តទៅ។ រីករាយ​នឹង​តន្ដ្រី​ពិសេស​ ដើម្បី​ធ្វើ​ឲ្យ​ថ្ងៃ​ចាប់​ផ្ដើម​ចុង​សប្ដាហ៍​របស់​អ្នក​កាន់​តែ​ពិសេស។ 

 

 Scoddy និង​ The Missed Calls នឹង​ចាប់​សម្ដែង​នៅ​លើ​ឆាក Oscar’s On The Corner សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប​ហ្គីតា​ Folk ក៏ដូចជា​រ៉ុក​ផង​ដែរ។ ចាប់​ពី​ម៉ោង​១០​យប់​នៅ Oscar’s On the Corner កែង​ផ្លូវ​ ១៣ និង ១០៤។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

កម្មវិធី​ចាក់​តន្ដ្រី​រាំ​កម្សាន្ត Metatronic នឹង​ចាប់​ផ្ដើម​នៅ Meta House ចាប់​ពី​ម៉ោង​៩​ល្ងាច​ត​ទៅ ពិសេស​បើ​សិន​ជា​អ្នក​រាំ​កម្សាន្ត​ជាមួយ​តន្ដ្រី​បែប Underground។ សម្រាប់​អ្នក​ដែល​ទិញ​ Shot ស្រា Jagermeister អ្នក​ក៏​ទទួល​បាន​អាវយឺត​ហ្វ្រី​មួយ​ផង​ដែរ។ Meta House មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវលេខ ១៧៨។

 

Rhythm Control ត្រលប់​មក​កាន់ H Club វិញ​ចាប់​ពី​ម៉ោង​៩​ល្ងាច​។ អ្នក​អាច​រាំ​កម្សាន្ត​ជាមួយ​តន្ដ្រី Techno, Acid និង House ផង​ដែរ​ពី​សំណាក់​ DJ ដូ​ច​ជា Tim Coates, Rob Bianche និង Lefty Striker ជា​ដើម។​ ចាប់​ពី​ម៉ោង​៩​នៅ H Club ផ្លូវ​លេខ ៣០៨។

 

ថ្ងៃ​សៅរ៍ 

 

មាន​អ្វីដាក់​បញ្ចាំង?

 

ភាពយន្ត​ឯកសារ​​ចំណង​ជើង​ថា “The Story of Plastic” និយាយ​ជា​ភាសា​ខ្មែរ នឹង​ចាប់ដាក់​បញ្ចាំង​ពី​ម៉ោង​២​រសៀល​ត​ទៅ​នៅ The Flicks។ ភាពយន្ត​ឯកសារ​នេះ​នឹង​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ជាច្រើន​នៃ​ការ​ប្រើ​ប្រាស់​ផ្លាស្ទិក​ទូទាំង​ពិភពលោក។ សំបុត្រ​ចូលរួម​ទស្សនា​គឺ​មាន​កំណត់​ ហើយ​អ្នក​អាច​ទាក់ទង​ទិញ​សំបុត្រ​បាន​នៅ​ទី​នេះ។ The Flick មាន​ទីតាំង​នៅតាម​បណ្ដាយ​ផ្លូវ​លេខ ៩៥។

 

កម្មវិធី​មហោស្រព​ភាពយន្ត​ជប៉ុន​បាន​ត្រលប់​មក​វិញ​នៅ Major Cineplex ផ្សារ AEON 2 ដោយ​ដាក់​បញ្ចាំង​ភាពយន្ត​បែប​ដ្រាម៉ា​គ្រួសារ “One Night” នឹង​បញ្ចាំង​នៅ​ម៉ោង​២​រសៀល។

 

 

ចំណែក​ឯ​ភាពយន្ត “Norman the Snowman” លក្ខណៈ​បែប​អារម្មណ៍​ល្អ នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ម៉ោង​ ៤​និង​៤០​នា​ទី។

 

មាន​អ្វី​នៅ​លើ​ឆាក​សម្ដែង?

 

Sundown Social នឹង​មាន​កម្មវិធី​ពិសេស​សម្រាប់​ថ្ងៃ​អូស្ត្រាលី​ជាមួយ​នឹង​ ការ​ចាក់​តន្ដ្រី​កំពូលៗ​ទាំង​១០០​បទ រីករាយ​ក្នុង​កម្មវិធី​នេះ ដោយ​អ្នក​អាច​ទិញ​ស្រា Harvest មួយ​ថែម​មួយ។ Sundown មាន​ទីតាំង​នៅ​តាម​បណ្ដាយ​ផ្លូវ​លេខ ៤៤០។

 

The Deck ក៏​នឹង​ប្រារព្ធ​កម្មវិធី​ថ្ងៃអូស្ត្រាលី​ដូច​គ្នា​ចាប់​ពី​ម៉ោង​២​រសៀល​ត​ទៅ​។ បទ​ចម្រៀង​ពិសេស​ពី Triple J’s Hottest 100 ក៏​នឹង​ចាក់​ផ្សាយ​ដូច​គ្នា អម​ដោយ​ស្រា​បៀរ​និង Shot ដាក់​លក់​ក្នុង​តម្លៃ​តែ​១​ដុល្លារ។ ចាប់​ពីម៉ោង​២​រសៀល​នៅ The Deck ផ្លូវ​លេខ ១៣៥។

 

Aquarius Hotel  នឹង​មាន​កម្មវិធី​ពិសេស​មួយ​ចាប់​ពី​ម៉ោង​៧​ល្ងាច សម្រាប់​អ្នក​ចូល​ចិត្ត​តន្ដ្រី​សម្ដែង​ផ្ទាល់ ធ្វើ​ឡើង​នៅ​ជាន់​ដំបូល​តែ​ម្ដង​ ជាមួយ​នឹង​អាងហែល​ទឹក​ក៏ដូច​ជា​ទេសភាព​យ៉ាង​ពិសេស​នៃ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។ ក្រុម​តន្ដ្រីសមាជិក​បីរូប Intan Andriana នឹង​នាំ​យក​ទស្សនីយ៍​ភាព​តន្ដ្រី​ពិសេស​មក​កាន់​អ្នក​ចូលរួម ដោយ​ទីតាំង​ Hotel នេះ​គឺ​នៅ​តាម​បណ្ដាយ​ផ្លូវ​លេខ ២៤០។

 

Whiskey Got Groove នឹង​សម្ដែង​ Set ចុង​ក្រោយ​របស់​ពួ​ក​គេ​នៅ Alchemy រាត្រី​នេះ។ ការ​សម្ដែង​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧​កន្លះ​ល្ងាច​ ដោយ​ Alchemy មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១២៣។

 

The Box Office​ ក៏​នឹង​មាន​ការ​សម្ដែង​តន្ដ្រី​ពិសេស​មួយ​ផង​ដែរ រាត្រី​នេះ​ចូលរួម​ពី​ Little Thieves និង Rob Sixtrings ដែល​នឹង​ឆ្លាស់​វេន​គ្នា​សម្ដែង​តន្ដ្រី​លើ​ឆាក​ចាប់​ពី​ម៉ោង​៧​កន្លះ​ល្ងាច​ត​ទៅ។ The Box Office មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវលេខ ២៤៤។

 

MC ពិសេស​ប្រចាំ​ក្រុង​ភ្នំពេញ Mike Dynamo (អ្នក​ចម្រៀង​ពី​ក្រុម​ Hypnotic Fist Technique និង 99 Boyz) នឹង​ចាត់​ចែង​កម្មវិធី​ច្រៀង​ខារ៉ា​អូខេ Mic Drop Karaoke នៅ Mao បារ​។ ចាប់​ពី​ម៉ោង​៩​ល្ងាច​តទៅ​អ្នក​អាច​ចូលរួម​ច្រៀង​លេង​សប្បាយ​ ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​នឹង​រង​ចាំ​វេន​ដើម្បី​ច្រៀង​។ Mao បា​រ​មានទីតាំង​នៅ​កែង​ផ្លូវ​លេខ ១០៦ និង​ផែ​ស៊ីសុវត្ថិ។

 

Psykik Electric នឹង​សម្ដែង​នៅ Cloud ចាប់​ពី​ម៉ោង​៩​យប់​ល្ងាច​នេះ ដោយ​ពួក​គេ​នឹង​នាំ​យក​នូវ​តន្ដ្រីតែង​និពន្ធ​ថ្មីៗ​ដោយ​ខ្លួន​ឯក​មក​សម្ដែង​ផង​ដែរ។ ចាប់​ពី​ម៉ោង​៩​ល្ងាច​នៅ Cloud ទីតាំង​តាម​បណ្ដោយ​ផ្លូវ​លេខ ៩ បាសាក់​ឡេន។

 

K’n’E ច្រៀង​តន្ដ្រី​ខ្មែរ​និង​អង់គ្លេស​ បែប​រ៉ុក​ខិន​រ៉ូល​នឹង​ចាប់​សម្ដែង​ពី​ម៉ោង​១០​យប់​នៅ Oscar’s On The Corner។ Oscar’s មាន​ទីតាំង​នៅ​កែង​ផ្លូវ​លេខ ១៣ និង​ ១០៤។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

កន្លែង​ជួល​ទូក​ The Crocodile Boat Cruise នឹង​ផ្ដល់ជូន​នូវ​ជម្រើស​ផ្សេងៗ​សម្រាប់​អ្នក​ចង់​ជប់​លៀង​ល្ងាច​នេះ។ អ្នក​អាច​ជ្រើ​សរើស​ម៉ោង​ផ្សេងៗ​គ្នា សម្រាប់​ការ​ញ៉ាំ​អាហារ​ដ៏ពិសេស​ ក៏ដូច​ជា​ស្ដាប់​តន្ដ្រី​ពីរោះៗ​នៅ​លើ​ដង​ទន្លេ​ផង​ដែរ។

មាន​អ្វី​ទៀត?

ក្រុម​សិល្បៈ​សៀក​ពិសេស​ ហ្វែរ និង​មក​សម្ដែង​នៅ​ភ្នំពេញ​ ដោយ​នឹង​បង្ហាញ​អ្នក​ពីតិចនិក​ខ្លះៗ​នៃ​​ការ​សម្ដែង​ផ្ទាល់​ផ្សេងៗ​ពី​សំណាក់​ អ្នក​ជំនាញ​មិន​ថា​ជា​អាក្រូបាត​ឬ​ក៏​ការ​ដើ​រលើ​ខ្សែរ​ពួរ​ជា​ដើម​។ សំបុត្រចូលរួម​មាន​តម្លៃ​១៥​ដុល្លារ ដែល​អ្នក​អាច​ចូល​រក​ទិញ​នៅ​ទីនេះ។ កម្មវិធី​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៣​រសៀល​ត​ទៅ​នៅ​ The Factory ផ្លូវ​ជាតិលេខ​២។

 

Favela នៅ The Factory ក៏​នឹង​មាន​កម្មវិធី workshop ពិសេសបង្ហាត់​ក្បាច់​គុណ​ការពារ​ខ្លួន​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​ស្ដ្រី​ចាប់​ផ្ដើម​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​តទៅ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ​Daughters of Cambodia។ អ្នក​ចូល​រួម​នឹង​អាច​អាច​ហាត់​ក្បាច់គុណ​ការ​ពារ​ខ្លួន​នេះ ក៏ដូច​ជា​ដឹង​អំពី​ការ​ងារ​ពិសេស​ៗ​ពី NGO ក្នុង​ការ​ការ​ពារ​នារី​ៗ​ពី​ការជួញដូរ​មនុស្ស​ផង​ដែរ។ អ្នក​អាច​មាន​ឱកាស​ដើម្បី​បរិច្ចាក​ ក៏ដូច​ជា​ទិញ​អាហារ​ឆ្ងាញ់ៗ​ដាក់​លក់​នៅ​ទី​នោះ​ផង​ដែរ។

ចាប់​ផ្ដើម​ពី​ម៉ោង​១២​រសៀល​នៅ​ Favela, The Factory ផ្លូវជាតិ​លេខ ២

 

AusCham កម្ពុជា​នឹង​មានកម្មវិធី​ពិសេស​មួយ សម្រាប់​ជនជាតិ​អូស្ត្រាលី​ដែល​នឹក​ស្រុក​ ចាប់​ពី​ម៉ោង​១​រសៀល។ កម្មវិធី​ថ្ងៃអូស្ដ្រាលី​នៅ Exchange Bar នឹង​មាន​ដាក់​បម្រើ​ Wine ញ៉ាំ​ដោយឥត​គិត​កំណត់​ ស្រាបៀរ​ និង BBQ ក៏ដូច​ជា Raffle ធំមួយ​ផង​ដែរ។ ទំនាក់ទំនងជាមួយ​ AusCham ដើម្បី​កក់​កន្លែង​ ៣៥​ដុល្លារ​សម្រាប់​អ្នក​ដែល​មិ​ន​មែន​ជា​សមាជិក​ ពិសេស​ក្នុង​ការ​ចំណាយ​ពេល​រីករាយ​ថ្ងៃ​អូស្រ្ដាលី។

ចាប់ពី​ម៉ោង​១​រសៀល​នៅ The Exchange Bar។

 

SraÁrt នឹង​មាន​កម្មវិធី​ workshop ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​គូរ​គំនូរ​ពី​ម៉ោង​២​រសៀល​ត​ទៅ។ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់ សិក្សា​​នូវ​សមត្ថភាពថ្មីមួយ​ ក៏ដូច​​ជា​គាំទ្រ​នូវ​សកម្មភាព​សិល្បៈ​នានា​ប្រចាំ​ក្រុង​ភ្នំពេញ​ផង​ដែរ។

ចាប់​ពី​ម៉ោង​២​រសៀល​នៅ​ Sra’Art ផ្លូវ​សុធារស។

 

 សម្រាប់​អ្នក​ចូល​ចិត្ត​ ស្រាក្រហម​កុំភ្លេច​ទៅចូល​រួម​កម្មវិធី Wine Tasting ​មួយ​នៅ វិទ្យាស្ថាន​ភាសាបារាំង​។ លោក Sommelier Olivier Gilles ពី Vinolive Wine School នឹង​បង្រៀន​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់ដឹង​ពី ប្រវត្តិសាស្រ្ត​និង​ទឹក​ដី​ក៏ដូច​ជា​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​ស្រាក្រហម​បារាំង។ កម្មវិធី​នេះ​ចាប់​ផ្ដើម​ពី​ម៉ោង​២​កន្លះ​រសៀល​ ហើយ​តម្លៃ​ចូលរួម​គឺ​២៨​ដុល្លារ​សម្រាប់​ថ្នាក់​សមាជិក​១០​នាក់។ អ្វីដែល​ពិសេ​ស​នោះ​អ្នក​ នឹ​ង​អាច​ភ្លក់​ស្រាក្រហម​ជា​ច្រើន​ប្រភេទ។ Institut français du Cambodge មាន​ទីតាំង​នៅ​តាមបណ្ដោយ​ផ្លូវ​លេខ ១៨៤

ថ្ងៃអាទិត្យ 

 

មាន​អ្វី​ទៀត?

 

ប្ដូរ​បរិយាកាស​រសៀលថ្ងៃអាទិត្យ​មក​ហាត់រាំ​ Tango វិញ​ម្ដង។ La Casita នឹង​ណែនាំ​អ្នក​ឲ្យ​ស្គាល់​នូវ​ ក្បាច់​រាំ​បែប​អាហ្សង់ទីនចាប់​ពី​ម៉ោង​៣​រសៀល​ នៅ​ La Casita ផ្លូវ​លេខ ៣៩៨។

 

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

 កម្មវិធី​មហោស្រព​ជប៉ុន​ត្រលប់​មក​វិញ​ថ្ងៃ​នេះ នៅ Major Cineplex ផ្សារ​ទំនើប​ AEON 2។ ភាពយន្ត​បែប​វិទ្យាសាស្រ្ត Sci-fi, Thriller ចំណង​ជើង​ថា “AI Amok”​ នឹង​ដាក់​បញ្ចាំង​ចាប់​ពី​ម៉ោង​៣​រសៀល​ត​ទៅ។

ភាពយន្ត​បែប​រន្ធត់​ “Stolen Identity” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ម៉ោង​៦​និង​១៥​នាទី​ល្ងាច។

 

 

 

 

“Toni Morrison: The Pieces I am” នឹង​ដាក់​បញ្ចាំង​នៅ​ Meta House ម៉ោង​៨​កន្លះ​ល្ងាច​។ ភាពយន្តឯកសារ​នេះ និយាយ​អំពី​ជីវិត​នៃ​អ្នក​និពន្ធ​ឈ្នះ​ពានរង្វាន់​ណូបែល Toni Morrison។

 

 មាន​អ្វី​លើ​ឆាក​សម្ដែង?

 

ក្រុម​សម្ដែង​សៀក ហ្វែរ​ នឹង​មាន​ការ​សម្ដែង​ចាប់​ពី​ថ្ងៃ​ព្រហស្បត្តិ៍ដល់​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ។ សំបុត្រចូល​រួម​គឺ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ពី​១០​ដល់​២០​ដុល្លារ។ អាច​ទិញ​សំបុត្រនៅ​ទី​នេះ

ការ​សម្ដែង​នេះ​គឺ​ធ្វើ​ឡើង​នៅ The Factory​ ទីតាំង​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ចាប់​ពី​ម៉ោង​៥​ល្ងាច​ត​ទៅ។

 The Piano Shop Cambodia នឹង​មាន​កម្មវិធី​ពិសេស​​មួយ​នៅ​សណ្ឋាគារ​ Raffles ដោយ Eric Satie និង Avant-Garde ពី​ទីក្រុង​ប៉ារីស​នឹង​សម្ដែង​ចាប់​ពី​ម៉ោង​៧​ល្ងាច។ កក់​សំបុត្រនៅទី​នេះ

 

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top