យេ!!! ថ្ងៃចុងសប្ដាហ៍បានមកដល់ហើយ។ នេះគឺអ្វីៗដែលអ្នកគួរធ្វើដើម្បីចំណាយពេលវេលាល្អទាំងនេះឲ្យកាន់តែមានន័យ។
គន្លឹះពីទីកន្លែងល្អ សម្រាប់ដើរកម្សាន្តតាំងពីល្ងាចថ្ងៃសុក្រដល់ព្រឹកថ្ងៃអាទិត្យ
ថ្ងៃសុក្រ
មានអ្វី ដាក់បញ្ចាំង?
អ្នកជំនាញខាងផលិតភាពយន្តលោក លីម ហេង នឹងដាក់បញ្ចាំងភាពយន្តលោកនៅ Bophana Center ក៏ដូចជាចែករំលែកពីបទពិសោធន៍ផ្សេងៗក្នុងអាជីពជាផលិតករមួយរូប ជាមួយបណ្ដាអ្នកស្រលាញ់វិស័យសិល្បៈភាពយន្ត។ លោកបានដាក់បង្ហាញភាពយន្តនៅតាមកម្មវិធីពិពរណ៍ភាពយន្តផ្សេងៗតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ ដូច្នេះលោកមានដំបូន្មាន និងរឿងរ៉ាវជាច្រើនដើម្បីបកស្រាយជូនអ្នកចូលរួមទស្សនា។ ចាប់ពីម៉ោង ៦កន្លះល្ងាចនៅ មជ្ឈមណ្ឌលបុផ្ផាណា ផ្លូវលេខ ២០០។
បើសិនជាចង់ទៅមើលភាពយន្តបែបលក្ខណៈកំប្លែងផ្សងព្រេង ជាពិសេសមានក្មេងៗទៅមើលជាមួយ កុំភ្លេចភាពយន្ត Dora and the Lost City of Gold ដែលនឹងចាប់ដាក់បញ្ចាំងចុងសប្ដាហ៍នេះ។ តាមពិតទៅបើយោងទៅតាមអ្នកវិភាគកុន ភាពយន្តនេះមិនសូវជាត្រូវគេទទួលស្គាល់ថាល្អប៉ុន្មាននោះទេ ប៉ុន្តែវាពិតជាសមនឹងនាំក្មេងៗ ទៅមើលបើសិនជាពួកគេចូលចិត្តភាពយន្តគំនូរជីវចល Dora the Explorer។ ចាប់ដាក់បញ្ចាំងនៅចុងសប្ដាហ៍ នៅបណ្ដារោងកុនផ្សេងៗទូទាំងភ្នំពេញ។
មានអ្វីលើឆាកសម្ដែង?
បើសិនជាអ្នកចង់ផ្លាស់ប្ដូរបរិយាកាសនៅភ្នំពេញ ឲ្យត្រលប់ទៅកាន់ទស្សវត្សទី៧០ ជាមួយនឹងតន្ដ្រីបែប Sax’n’Soul កុំភ្លេចទៅកាន់ Farm to Table រាត្រីនេះ។ ក្រុមចម្រៀង Chico-Evans នឹងសម្ដែងតន្ដ្រីបែប Acoustic ជាមួយនឹងបទចម្រៀងពីតារាជំនាន់ចាស់ដូចជា AI Jareau, Christopher Cross, Marvin Gaye ជាដើម។ ការសម្ដែងនេះក៏មានរួមបញ្ចូលដោយ Antonio Elchico ជាដៃហ្គីតានិង Gerard Evans ជាអ្នកលេង សាក់ហ្សូហ្វូន។ ចាប់ពីម៉ោង ៦កន្លះល្ងាចនៅ Farm to Table ផ្លូវលេខ ៣៦០។
សម្រាប់តន្ដ្រីមកពីទស្សវត្សដូចគ្នាប៉ុន្តែខុសចង្វាក់ Hard Rock Cafe នឹងប្រារព្ធកម្មវិធីចាក់តន្ដ្រីក្រុមចម្រៀងរ៉ុកល្បីល្បាញ Guns and Roses និង AC/DC។ Band@Work នឹងនាំមកយកនូវ Hells Bells, Shoot to Thrill មកកំដរអារម្មណ៍លោកអ្នក ក៏ដូចជារ៉ុកទីតាំងនោះ ឲ្យដូចសម័យកាលរ៉ុកខិនរ៉ូល។ ចាប់ពីម៉ោង ៨យប់នៅ Hard Rock Cafe ផ្លូវលេខ ១០២។
ក្នុងដំណើរសម្ដែងទូទាំងពិភពលោក តារាកំប្លែងបែប Stand Up លោក Mohammed Magdi នឹងនាំយកសម្ដែងបែបធ្វើឲ្យគេគិត “thought-provoking” (នេះបើតាមការរាយការណ៍របស់កាសែតល្បីឈ្មោះ The Washington Post) ព្រមទាំងមានការចូលរួមដោយតារាកិត្តិយសខ្លះទៀត កម្មវិធីនៅ The Box Office យប់នេះគឺពិតជារំលងមិនបាន។ អ្វីដែលពិសេសនោះ បើសិនជាអ្នកទិញសំបុត្រទុកមុន នោះអ្នកនឹងមិនបារម្ភចំពោះការគ្មានកន្លែងអង្គុយទស្សនា ព្រោះអាចនឹងមានការចូលរួមច្រើនកុះករ។ ចាប់ផ្ដើមពីម៉ោង៧កន្លះ នៅ Box Office ផ្លូវលេខ ២៤៤។
មានអ្វីនៅយប់ជ្រៅ?
ក្នុងឱកាសជប់លៀងបើកកន្លែងរាំកម្សាន្តនិង KTV ថ្មីរបស់ Mermaid កំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមានវត្តមាននៅទីនោះ ព្រមទាំងមានតារាសម្ដែង សុខ សុមាវត្តី ជា Emcee ផងដែរ។ ជាមួយនឹងការគាំទ្រកម្មវិធីដោយ Jack Daniels ដូច្នេះកម្មវិធីពិសេសៗ ប្រាកដជាមាន។ ចាប់ពីម៉ោង ៦ល្ងាចដល់ម៉ោង២ទៀបភ្លឺ នៅ Mermaid Bar ផ្លូវលេខ ១១៨។
DJ Cathrin នឹងចាក់ភ្លេងនៅ Puzzles Gastropub យប់នេះ។ ដោយមានឈ្មោះលើការរាំលើឆាកសម្ដែង មិនចាញ់ការចាក់ភ្លេងនោះធ្វើឲ្យនាងរហ័សនាមថា “hard-working girl but twerk harder!” បែបបទនៃតន្ដ្រីនឹងមានដូចជា EDM, hip hop, trap និងប្រាកដណាស់គឺ twerk តែម្ដង។ ចាប់ពីម៉ោង ៩យប់នៅ Puzzles Gastropub។
មានអ្វីទៀត?
អ្នកសិល្បៈគំនូរលោក Troy Campbell នឹងដាក់តាំង Collection គំនូររបស់លោកដែលមានឈ្មោះថា “No Need to be Coy” នៅ Cloud។ បណ្ដុំ Collection នៃគំនូរទាំងអស់នេះគឺត្រូវបានធ្វើឡើងនៅទីតាំងផ្ទះជួលដ៏ចង្អៀតនៅ ទីក្រុង សេអ៊ូល ជាមួយនឹងឧបករណ៍ផ្សេងលោកបានទិញនៅទីនោះ ក៏ដូចជាពីទីតាំងផ្សេងៗទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីម៉ោង៧កន្លះល្ងាច នៅ Cloud ផ្លូវលេខ៩។
បើសិនជាចង់ញ៉ាំអាហារបែប BBQ នឹងជួបជាមួយមនុស្សប្លែកមុខជាច្រើននាក់ ទៅចូលរួមជប់លៀងខួបកំណើត Ege Bar នៅទួលទំពូង ធានារថាដឹងតែសប្បាយរកផ្លូវមកផ្ទះវិញមិនឃើញ។ ចាប់ពីម៉ោង ៧កន្លះល្ងាចទៅ នៅ Ege Bar ផ្លូវលេខ ៤៦០។
ថ្ងៃសៅរ៍
មានអ្វីដាក់បញ្ចាំង?
ចូលចិត្ត K-Pop? ចូលចិត្តក្រុមចម្រៀង BTS? ភាពយន្តឯកសារ Bring the Soul: The Movie របស់ពួកគេនឹងចាប់ដាក់បញ្ចាំងនៅថ្ងៃសៅរ៍នេះតាមបណ្ដារោងភាពយន្តហើយ។ ដោយដាក់បញ្ចាំងនៅម៉ោងខុសគ្នាៗ អីចឹងបបួលពួកម៉ាកអ្នក Stan តន្ដ្រី K-pop ទៅទស្សនាទាំងអស់គ្នា។
មានអ្វីទៀត?
ចាប់ផ្ដើមថ្ងៃសៅរ៍ ដោយការសាកល្បងគូសគំនូរសិល្បៈ? នៅ Nowhere Art Studio នឹងរៀបចំ Workshop មួយឈ្មោះថា “block printing on fabric”។ បើសិនជាអ្នកចូលចិត្តខាងការកែច្នៃគំនូរផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិតទៅលើផ្ទាំង Fabric អាចទៅចូលរួមសាកល្បងបាន។ ចាប់ពីម៉ោង៩ព្រឹកដល់១រសៀល នៅ Nowhere Art Studio តាមបណ្ដោយផ្លូវនរោត្តម។
នៅ Workspace 1 at the Factory ឯណោះវិញនឹងមានការលេងល្បែង boardgames គួរឲ្យចាប់អារម្មណ៍។ បើតាមអ្នករៀបចំកម្មវិធីលោក Keomony Sen បានឲ្យដឹងថា “យើងមាន boardgames ដល់ទៅ ១៧ឯណោះនៅក្នុងបន្ទប់លេង”។ អីចឹងកុំភ្លេចមកលេងទាំងអស់គ្នា នៅថ្ងៃសៅរ៍ម៉ោង២រសៀលនេះ។ អាហារសម្រន់ផ្សេងៗក៏មានផ្ដល់ជូនផងដែរ គឺនំឃុកឃីនិងតែ។ ចាប់ពីម៉ោង ២ដល់៤ រសៀលនៅ The Factory ផ្លូវជាតិលេខ២។
ក្នុងថ្ងៃនោះដែរ KBach Gallery ដែលមានទីតាំងនៅ The Factory ដូចគ្នា នឹងមានការជប់លៀងបើកបង្ហាញគំនូរសិល្បៈដ៏ធំមួយ។ រូបថតដល់ទៅ ៥០នឹងដាក់បង្ហាញបង្ហាញពីអាគារផ្សេងៗនៅកម្ពុជា តាំងពីទស្សវត្សទី៦០។ ទឹកប្រាក់ផ្សេងៗ ដែលរកបានពីកម្មវិធីនេះនឹងយកទៅឧបត្ថម្ភធ្វើជាសៀវភៅ ស្ថាបត្យកម្ម២ក្បាល ធ្វើឲ្យកាន់តែមានភាពងាយស្រួលចំពោះអ្នកដែលចង់ដឹងពី ប្រវត្តិសាស្រ្តផ្សេងៗរបស់វិស័យស្ថាបត្យកម្មនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះចំណូលផ្សេងទៀត នឹងផ្ដល់ឲ្យអ្នកសិល្បៈជើងចាស់ខ្មែរ លោក Peak Chapech ជំនាញខាងល្ខោនបាសាក់។ ក្នុងនោះក៏មានការសម្ដែងរបស់លោក រួមជាមួយនឹងការសម្ដែងផ្សេងៗទៀតពីសំណាក់អ្នករបាំជាយុវជនផងដែរ។ ចាប់ពីម៉ោង ៥ដល់៨យប់ នៅ The Factory តាមបណ្ដោយផ្លូវជាតិលេខ២។
យប់នេះពិតជាពិសេសម្រាប់ការបង្ហាញពីវប្បធម៌និងសិល្បៈរបស់កម្ពុជា។ នៅឯម្ដុំទួលស្លែងឯណោះវិញ ដំបូលនឹងដាក់បង្ហាញកម្មវិធីមួយឈ្មោះថា “សូរស្ដ្រី” ដែលជាការសហការរបស់ Neak Sophal និង Emily Howe។ គម្រោងនេះនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃទី២៣ ខែសីហា នៅ Mirage Contemporary Art Space នៅខេត្តសៀមរាប។ Emily នឹងដាក់បង្ហាញនូវការថតទុកសម្លេងជុំវិញការសម្ភាសន៍ផ្សេងៗ ខណៈពេលដែល Sophal នឹងបង្ហាញពីរូបថតផ្សេងៗដែលពាក់ព័ន្ធ។ សម្រាប់កម្មវិធីល្ងាចនេះក៏មានការដាក់បង្ហាញនូវគំនូរមិនផ្លូវការអំឡុងពេលសិក្សា ក៏ដូចជាមានការសួរនិងឆ្លើយសំនួរផ្សេងៗ។ ចាប់ពីម៉ោង ៦កន្លះល្ងាចដល់៨យប់ នៅដំបូលផ្លូវលេខ ១១៩។
មានអ្វីលើឆាកសម្ដែង?
កញ្ញា Sarawan នឹងសម្ដែងនៅ Java Cafe រាត្រីនេះ ប្រសិនជាអ្នកមិនធ្លាប់ដឹងពីប្រភេទតន្ដ្រីរបស់នាង នាងគឺជាតារាចម្រៀងដ៏ស្រស់ស្អាតមួយរូប ដែលនឹងនាំមកនូវស្ទីលបែបទស្សវត្សទី៦០ នៅកម្ពុជា។ ជាមួយនឹងតន្ដ្រីផ្សេងៗពីរាជនីសម្លេង រស់ សេរីសុទ្ធា និង ប៉ែន រ៉ន។ នាងនឹងសម្ដែងក្នុងកម្មវិធីនេះជាមួយនឹងហ្គីតាបែប Acoustic ពីលោក Joe Wrigley។ សំបុត្រទស្សនាឥតគិតថ្លៃចាប់ពីម៉ោង ៦ល្ងាចនៅ Java Cafe ទួលគោក ផ្លូវលេខ ៣៣៧។
ក្រុមចម្រៀង Indica Indie ផ្នែកមួយនៃក្រុមចម្រៀងល្បីនៅភ្នំពេញ The Goldilocks Zone នឹងសម្ដែងជាលើកដំបូងនៅ Good Times Ba។ អីចឹងចាំអង្គាល់ សាកទៅចូលរួមម្ដងមើល៍ថាតើក្រុមនេះខុសពី The Goldilocks Zone យ៉ាងម៉េចខ្លះ? ចាប់ពីម៉ោង ១០យប់នៅ Good Times Bar ផ្លូវលេខ ១៩។
Sundown Social Club ជាទីតាំងមួយនៅម្ដុំទួលទំពូងដែលទទួលបានការគាំទ្រច្រើន ជាទីតាំងដែលអាចរីករាយនឹងទេសភាពស្រស់ស្អាតរៀងរាល់ថ្ងៃលិច។ មិនត្រឹមតែប៉ុណ្ណោះ ពិសេសបំផុតសម្រាប់ល្ងាចនេះដែល DJ Pitch នឹងចាក់ភ្លេងបែប funk, soul, disco និង hip hop ប្រៀបដូចជាឆ្នាំ ១៩៧៩ អីចឹង។ ជាមួយនឹង Happy Hour ចាប់ពីម៉ោង៥ដល់៧ល្ងាច កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៦កន្លះល្ងាច នៅ Sundown Social Club ផ្លូវលេខ ៤៤០។
Jazz-Manouche គឺប្រភេទតន្ដ្រីហ្សាសមួយប្រភេទ ដែលល្បីល្បាញនៅទស្សវត្សទី៣០ ដោយអ្នកលេង Banjo ល្បីឈ្មោះ Django Reinhardt។ អីចឹងបើចង់ដឹងថា តន្ដ្រីបែបនោះតើមានរសជាតិយ៉ាងណា កុំភ្លេចទៅ Cloud ចាប់ពីម៉ោង៨កន្លះដល់១១យប់ ទីតាំងតាមបណ្ដោយផ្លូវលេខ៩។
ថ្ងៃអាទិត្យ
មានអ្វីដាក់បញ្ចាំង?
ថ្ងៃអាទិត្យសប្ដាហ៍នេះគួរតែចំណាយពេលពេញមួយថ្ងៃនៅ The Flicks ដើម្បីមើលកុនម្ដងហ្អី? ចាប់ផ្ដ់ើមពីម៉ោង ១០ព្រឹកជាមួយភាពយន្តបែប គំនូរជីវចល Missing Link បញ្ចូលសម្លេងដោយ តារាហូលីវូដល្បីលោក Hugh Jackman និងភាពយន្តឯកសារ និយាយអំពីអ្នកវិទ្យាសាស្រ្តធ្វើដំណើរទៅកាន់ស្ថានព្រះច័ន្ទ Armstrong។
បន្ទាប់មកអាចជ្រើសរើសទស្សនាភាពយន្តឯកសារ Generation Wealth និយាយរៀបរាប់ពីជនដែល អាចក្លាយជាអ្នកមានដោយភាពជោគជ័យរបស់ខ្លួនប៉ុន្តែនៅតែមានភាពលំបាកក្នុងការ ធ្វើឲ្យការរស់នៅរបស់ជីវិតមានតម្លៃ។ ជីវិតមួយដែលពោរពេញទៅដោយសម្ភារៈនិយម ចុងក្រោយវានឹងក្លាយជាយ៉ាងណា? ប៉ុន្តែបើសិនជាចង់ដឹងពីរឿងរ៉ាវខ្លះ ពោរពេញទៅដោយអាថ៌កំបាំងជុំវិញការបន្លំទិន្នន័យនៅ Cambridge ទស្សនាភាពយន្ត The Great Hack។
ចំពោះភាពយន្ត២ចុងក្រោយសម្រាប់ជ្រើសរើសគឺ Trial by Fire សម្ដែងដោយ Laura Dern ជានារីនៅរដ្ឋតិចសាស់ ព្យាយាមជួយជនមួយរូបដែលកំពុងតែមានគ្រោះដល់ជីវិត។ ឬក៏ភាពយន្តដក់ស្រង់ចេញពីហេតុការណ៍ពិត សម្ដែងដោយតារាសម្ដែង Chris Evans The Red Sea Diving Resort ។
ហើយភាពយន្តទាំងអស់នេះគឺ អាចទស្សនាក្នុងតម្លៃតែ៤ដុល្លារតែប៉ុណ្ណោះ។ ម៉ោងដាក់បញ្ចាំងពី១០ព្រឹកដល់ ៨និង១៥នាទីល្ងាច នៅ The Flicks ផ្លូវលេខ ៩៥។
មានអ្វីទៀត?
បើសិនជាអ្នកមិនចង់នាំកូនតូចៗ ទៅមើលរឿងទាំងនោះ អាចនាំពួកគេទៅលេងនៅ Ministry of Cat សម្រាប់កម្មវិធីពិសេសមួយ។ ក្នុងតម្លៃតែ៥ដុល្លារ កូនតូចៗ អាចលេងជាមួយឆ្មា និងគូរគំនូរជាមួយគ្នា។ ចាប់ពីម៉ោង៨កន្លះព្រឹកនៅ Ministry of Cat: Rescue Cat Cafe & Adoption Center ផ្លូវលេខ ៤៤២។
