Connect with us

ស្រាបិត​ Craft Beer ពិសេស​ពីផលិតករ​ខ្មែរ សម្រាប់​បម្រើ​អតិថិជន​ខ្មែរ

ជំរើស​យើង

ស្រាបិត​ Craft Beer ពិសេស​ពីផលិតករ​ខ្មែរ សម្រាប់​បម្រើ​អតិថិជន​ខ្មែរ

ស្រាបិត​ Craft Beer ពិសេស​ពីផលិតករ​ខ្មែរ សម្រាប់​បម្រើ​អតិថិជន​ខ្មែរ

អាជីវកម្ម​ស្រាបៀរ​បិត​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ភាព​រីក​ចម្រើន​គួរឲ្យ​កត់ស​ម្គាល់​ក្នុង​រយៈ​ពេល​មួយ​ទស្សវត្ស​កន្លង​មកនេះ ប៉ុន្តែ​វា​នៅ​តែ​មាន​អារម្មណ៍​ថា​អាជីវកម្មនេះ​មាន​លក្ខណៈ​ភាគ​ច្រើន​ជា​បរទេស​ជាជាង​ផលិតក្នុង​ស្រុក។ ពេល​នេះ អ្នក​ជំនាញ​ខាង​បិត​ស្រា​នៅក្នុង​ស្រុក​ដែល​ជាជន​ជាតិ​ខ្មែរ​ផ្ទាល់ បាន​ផលិត​ស្រាបិត​ (Craft Beer) ផ្ទាល់​ខ្លួន​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ចូល​ចិត្ត​ញ៉ាំ​ស្រាបៀរ​ក្នុង​ស្រុក។ 

ក្នុង​ពេល​ដ៏គាប់ជួន​មួយ​ ម្ចាស់់​ក្រុម​ហ៊ុន​បិត​ស្រាក្នុង​ស្រុក​បែប Craft Brewing ទាំង​ពីរ​រូប​បាន​ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា។ លោក អ៊ុង​ ជេសុន​ បាន​ត្រលប់​មក​ពី​ប្រទែស​អូស្ដ្រាលី​មក​កាន់​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៨ ហើយ​ក៏​ចាប់​អារម្មណ៍ចាប់​ផ្ដើម​ប្រឡូក​ចូល​ជាមួយ​នឹង​វិស័យ​បិត​ស្រា ដោយ​ក្ដី​សង្ឃឹម​ថា​លោក​នឹង​អាចប្រើ​ប្រាស់​ចំនង់​ចំនូល​ចិត្ត​ផ្ទាល់​ខ្លួន​នេះ​ ទៅ​ជា​អាជីវ​មួយ​ពិត​ប្រាកដក្នុង​ប្រទេស​កំណើត។ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ចំពោះ​អាជីវកម្ម​ស្រាបិត​បែប​ Craft Beer នេះសុទ្ធ​តែ​កាន់​កាប់​ដោយ​ជន​បរទេស​ជាជាង​ប្រជា​ជន​ខ្មែរ ដូច្នេះ​ហើយ​ទើប​លោក​មាន​គោល​បំណង​ផ្លាស់​ប្ដូរ។

 

“មិន​មាន​កន្លែង​បិតស្រា​របស់​ជនជាតិ​ខ្មែរ​ណា ដែល​បិត​ស្រាបែប Craft beer នោះ​ទេ” លោក​បញ្ជាក់​ “មាន​តែ​ក្រុម​ហ៊ុន​ផលិត​ទ្រង់​ទ្រាយ​ធំប៉ុណ្ណោះ​ដូច​ជា Anchor ឬ​ស្រា Cambodia ជា​ដើម”។

បន្ទាប់​ពី​ពិគ្រោះពិភាក្សា​ជាមួយ​ម្ចាស់​ឧស្សាហកម្ម​នេះ​ជា​ច្រើន​នៅ​ប្រទេស​ថៃ និង​ វៀត​ណាម​ លោក​បាន​ស្វែង​យល់​ពី​ការ​ស្វែង​រក​វត្ថុធាតុដើម​ និង​ឧបករណ៍​ត្រូវ​ការ​ ព្រម​ទាំង​កែច្នៃ​លំនៅដ្ឋាន​គ្រួសារ​លោក​ផ្ទាល់​ទៅ​ជា​កន្លែង​បិត​ស្រា​ផង​ដែរ។ នៅឆ្នាំ ២០១៩ ជាមួយ​នឹង​ម៉ាស៊ីន​បិត​នៅ​ខាង​ក្រោយ​ ទីតាំង​ខាង​មុខ​ផ្ទះ​គឺ​ជា​បារ​បម្រើស្រាបៀរ​ពិសេស​មួយ​។ លោក​ហៅ​ឈ្មោះ​បារ​នេះ​ថា “Elite Beer” ជា​បារ​តូច​មួយ​សម្រាប់​ដាក់​លក់​ឲ្យ​អ្នក​ជិត​ខាង​ ក៏ដូច​ជា​មាន​បម្រើ​ម្ហូប​អាហារ​ឆ្ងាញ់ៗ​ផង​ដែរ។ 

 

បន្ទាប់​ពី​ខ្ញុំ​បើក​បារ​រយៈ​ពេល​​២​ទៅ​៣​ខែ គាត់​បាន​មក​ចូល​លេង​ញ៉ាំ​ស្រា​២,៣​កែវ” ជេសុន បរិយាយ​ពី​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​នឹង​ដៃគូរ​ជំនួញ​គឺ លោក សុភាន់ ភឿដូរ៉េ (ហៅកាត់​ថា​ ដូរ៉េ)។ ជេសុ​ន​បន្ថែម​ថា “ដូរ៉េ​គឺ​រៀង​ប្លែង​បន្តិច​ ព្រោះ​លោក​គឺ​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​លោក​ដឹង​ច្បាស់​ថា​លោក​កំពុង​ញ៉ាំ​ស្រាបៀរ​ប្រភេទ​អ្វី។ បន្ទាប់​មក​ខ្ញុំ​ក៏ទៅ​ជិត​គាត់​ហើយ​សួរ​ថា ‘ហេតុអ្វី​បាន​លោក​ដឹង​ពី​ស្រា Craft Beer?’”  

ជេសុននិយាយ​បន្ថែម​ទាំង​ញញឹម​ញញែម​ថា “ព្រោះ​តែ​គាត់​មើល​ទៅ​ដូច​ជា​ចូ​ល​ចិត្ត​ញ៉ាំ​ស្រា​ខ្ញុំ​ខ្លាំង អីចឹង​ហើយ​ទើប​ពួក​យើង​ក៏​ចាប់​ផ្ដើម​ស្គាល់​គ្នា។​”

ជាការ​ពិត​លោក ដូរ៉េ ធ្លាប់​មាន​បទពិសោធន៍រួច​ទៅ​ហើយ​ជា​មួយ​នឹង​ស្រាបៀរ​បិត តាម​រយៈ​ការ​ងារ​របស់​លោក ដៅយ​ធ្លាប់​បាន​ចំណាយ​ពេល​ “ជា​ច្រើន​ខែ” ដើម្បី​ស្វែង​រក​នូវ​វត្ថុ​ធាតុ​ដើម​ចាំ​បាច់​ ដើម្បី​ផលិត​ស្រាបិត​មុន​នឹង​លោក​បាន​ជួប​ ជេសុន។ លោក​មិន​ដែល​ជួប​អ្នក​ផលិត​ស្រាបៀ​បិត​ប្រភេទ​នេះ​ ដែល​ជា​សញ្ជាតិ​ខ្មែរ​ពី​មុន​មក​នោះទេ។

ដោយ​សង្កេត​ឃើញ​​ទេព​កោសល្យ​របស់​ ដូរ៉េ​ សម្រាប់​ស្រា​ Craft beers ឆ្ងាញ់​ពិសារ​ក៏​ដូច​ជា​មាន​បទ​ពិសោធន៍​ខាង​បិត​ស្រា​ផង​ទៀត​នោះ​ ជេសុន​ ក៏​ស្នើ​គម្រោង​នេះ​ ដោយ​ចូលរួម​គ្នា​ជ្រោម​ជ្រែង​សម្រាប់​អាជីវ​កម្មមួយ​។

 

បន្ទាប់​ពី​ចាប់​ផ្ដើម​សហការ​គ្នា​ហើយ ដៃគូរ​ទាំង​ពីរ​រូប​នេះ​បាន​សម្រេច​ចិត្ត​បិត​បារ ហើយ​ចាប់​សម្រុក​ផលិត​ស្រា​ទាំង​ស្រុង​នៅ​ខែ​មិនា​ឆ្នាំ​២០២០។ “កាល​នោះពួក​យើង​បិត​ម្ដង​បាន​តែ​២០​លីត្រ​តែ​ប៉ុណ្ណោះ” ជេសុន​ បញ្ជាក់។ “ឥឡូវ​នេះ​យើង​បាន​បិត​​បាន​ដល់​ទៅ​១០០លីត្រ​ ហើយ​យើង​នៅ​តែ​មិន​មាន​ស្រា​គ្រប់​គ្រាន់​ដើម្បី​ផ្ដល់​ជូន​អតិថិជន។”

 

សម្រាប់ស្រា​ទាំង​១០០​លីត្រ​នេះ គឺ​ត្រូវ​បាន​ច្រក​ដប​នឹង​លក់​ទៅកាន់​ ភោជនីយដ្ឋាន​និង​បារ​៦កន្លែងនៅ​ភ្នំពេញ​ ក៏ដូច​ជា​បី​នៅ​កំពត​និង​មួយ​នៅ​ខេត្ត​បាត់ដំបង។ ពួក​គេ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ បុណ្យ​ស្រាបៀរ​ Oktoberfest ឆ្នាំ​២០២០​នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ។​ នេះ​បាន​ធ្វើ​ឲ្យ​អតិថិជន​នៅ​ទី​នោះ​មាន​ភាព​សប្បាយ​រីករាយ ក៏​ដូច​ជា​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ “អ្នក​លក់​សក់​ពណ៌​ខ្មៅ​ពីររូប ឈរ​នៅ​ទី​នោះ​ពោរពេញ​ទៅ​ដោយ​អ្នក​មាន​សក់​ពណ៌​ក្រហម​និង​មាស​ (សំដៅ​លើ​ជន​បរទេស)”។

 

“យើ​ងទទួល​បាន ការ​ទទួល​ស្គាល់​ក៏ដូច​ជា​កោត​សរសើរ​យ៉ាង​ច្រើនពី​រាត្រី​នោះ។” ជេសុន​ ថ្លែង។ “យើង​ទទួល​បា​ន​ការ​សរសើរ​ច្រើន ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​កាល​នោះ​គឺ​ មិន​មែន​ដោយ​សារ​តែ​ពួក​យើង​ប្លែក​ខុស​គេ​នោះទេ ប៉ុន្តែគឺ​ដោយ​សារ​តែ​អតិថិជន​នៅ​ទីនោះ​ពេញ​ចិត្ត​រសជាតិ​ស្រាបៀរ​របស់​ពួក​យើង ហើយ​តែង​តែ​ត្រលប់​មក​ទិញ​ថែម​ទៀត​។”

 

ចំពោះកម្មវិធី​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃសុក្រទី​៥​ខែ​កុម្ភៈ​នេះ​ Elite Cambodian Craft Beer ក៏​នឹងមាន​ដាក់​លក់​នៅ​បារ​របស់​ខ្លួន​ផ្ទាល់​គឺតាព្រហ្ម​ផង​ដែរ ដើម្បី​អាច​ឲ្យ​អ្នក​ចូល​ចិត្ត​ស្រាបៀរបិត​ថ្មីៗ​ មក​សាក​រសជាតិ​ និង​ដក​បទពិសោធន៍​ថ្មីៗ។​

តាព្រហ្ម​ ដែល​ទើប​នឹង​ធ្វើ​ការ​ជួសជុល​ទីតាំង នឹង​មាន​បង្ហាញ​ពីជញ្ជាំង​ឥដ្ឋ​លាប​ពណ៌​ស​ដាក់​តាំង​ ជាមួយ​នឹង​ថូ​ផ្ការ​ខ្លះៗ​នៅ​ទីនោះ ព្រមទាំង​មាន​ក្ដារដីស​​មួយ​សរសេរ​រៀប​រាប់​ ពី​ប្រភេទ​ស្រាបៀរ​ដែល​ដាក់លក់​ ធានា​ថា​ប្រកប​ជា​មាន​បរិយា​កាស​សប្បាយ​រីករាយ។

“ត្រឹម​តែ​ជា​កន្លែង​តូច​មួយ ដែល​អាច​ឲ្យ​ភ្ញៀវចូល​បាន​និង​ចំណាយ​ពេល​សប្បាយ​នៅទី​នេះ​។ នេះ​ហើយ​គឺ​ជា​គោល​បំណង” ដូរ៉េ ថ្លែង​ដូច្នេះ។ 

ការ​សម្រេច​ចិត្ត​ក្នុង​ការ​បើក​ តា​ព្រហ្ម​ មក​កាន់​សាធារណជន​គឺ ចាប់​ផ្ដើម​ដោយ​ក្រុម​អ្នក​ជិះ​កង់​ក្នុង​ស្រុក​មួយ​ក្រុម​តែង​តែ​មក​កាន់​ទីនេះ ហើយ​ពួក​គេ​ជានិច្ច​កាល​គឺ​តែ​ងតែ​ចង់​ញ៉ាំ​ស្រាបៀរ​ដែល​បិត​ថ្មីៗ។

 

តាព្រហ្ម​នឹង​បើក​​កម្រើ​នៅថ្ងៃសុក្រ​ និង​ថ្ងៃសៅរ៍​ ដោយ​សម្រាប់​ថ្ងៃដើម​អាទិត្យ​គឺ​ផ្ដោត​សំខាន់​ក្នុង​ការ​ផលិត​ស្រា​ថ្មីៗ។ “អ្វី​គ្រប់​យ៉ាង​ពី​ស្រាបៀរ​យើង​នេះ គឺ​ផលិត​ដោយ​ដៃ”។ ជេសុន ពន្យល់​ ខណៈ​ពេល​កំពុង​ជាប់​ដៃ​​រវល់​ លោក​បន្ថែម​ថា “គ្មាន​អ្វី​ដំណើរការ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ទី​នេះ​នោះ​ទេ ពួក​យើង​បាន​ធ្វើ​អ្វីៗ​ច្រើន​មុខ​ដោយ​ដៃ ដូច​ជា​ច្រក​ដប​ដោយ​ដៃ នឹង​ការ​លាង​សម្អាត​ផ្សេងៗ​ដោយ​ដៃ​ជា​ដើម។ យើង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដោយ​ខ្លួន​ឯង តែ​ពីរ​អ្នក​យើង​តែ​ប៉ុណ្ណោះ។​”

 

ខណៈ​ពេល​ដែល​ពួក​គេ​មិន​មាន​ដើម​ទុនច្រើន សម្រាប់​ពេល​នេះ លោក​បញ្ជាក់​ថា​ ក្រុមហ៊ុន​តូច​ៗ​មាន​អត្ថ​ប្រយោជន៍ល្អ​ៗ​ជា​ច្រើន​ “ពី​ព្រោះ​ ប្រសិន​ជា​យើង​ធ្វើ​ម្ដង​តែ​១០០​លីត្រ​ បើសិន​ជា​មាន​អ្វី​ខុស​ឆ្គង​យើង​អាច​កែប្រែបានដោយ​​ងាយ​ស្រួល”។

 

ការ​ដាក់​លក់​សាក​ល្បង​នេះ​​នឹង​មាន​ការ​ចាក់​ Taps ស្រា​បួន​រស​ជាតិ​ ដែល​ចម្រាញ់​ចេញ​ពី​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​​ផ្ទាល់​។ នេះ​ហើ​យ​ទើប​ពួ​ក​គេ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ដោយ​ជាក់​ស្ដែង​ស្រាបៀរ​ខ្លះ​មាន​រសជាតិ​ ផ្លែ​ស្វាយ ក៏ដូច​ជា ក្លិន​ផ្កាចំប៉ី​ជា​ដើម។ អ្វី​ដែល​ពិសេស​នោះ​គឺ​ពួក​គេ​ក៏​មាន​ជម្រើស​ស្រាបៀរ​ថ្មី​ពណ៌​ផ្កាឈូក សម្រាប់​ថ្ងៃបុណ្យ​នៃក្ដី​ស្រលាញ់​ ផលិត​ចេញ​ពី ឆៃថាវ​ក្រហម។

 

ក្រៅ​ពី​ផលិត​ស្រាបៀរ​បិត Craft Beer ផលិត​ពី​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ ដូរ៉េ និយាយ​ថា “បេសកម្ម​និង​ការ​រំពឹង​ទុក​ដ៏​ធំ​មួយ” គឺ​ណែ​នាំ​​ប្រជាជន​ខ្មែរ​ដើម្បី​សាក​ល្បង​នូវ​ ស្រាបៀរ​បិត​លំដាប់​ថ្នាក់​ពិភពលោក​ផង​ដែរ។ “យើង​ផ្ដោត​សំខាន់​លើ​អតិថិជន​ខ្មែឬ យើង​ចង់​បង្ហាញ​ពួក​គេ​ថា ‘អ្វី​ទៅ​ជា​ស្រាបិត Caft Beer’។ ខ្ញុំ​ចាំថា​កាល​ពីខ្ញុំ​សាក​ញ៉ាំ​ស្រាបិត​លើក​ដំបូង​ ក្នុង​ចិត្ត​ខ្ញុំ​​គិត​ថា​ ‘ហេតុអ្វី​បាន​ជា​ស្រាបៀរ​នេះ​ មាន​រស​ជាតិ​ឆ្ងាញ់​ម្ល៉េះ?’” ដូរ៉េ​ រំឮក​ទៀត​ថា លោក​មិន​ដែល​សាក​បៀរ​របៀប​នេះ​ទាល់​តែ​សោះ​រហូត​ដល់​លោក​ ចំណាយ​ពេល​ដល់​ទៅ​២០​ឆ្នាំ។”

 

ពួក​គេ​នឹ​ង​ប្រឈម​មុខ​នឹងឧបសគ្គ​ជា​ច្រើន​​ ដើម្បី​ផ្លាស់​ប្ដូរ​ប្រជាជន​កម្ពុជា​​ ចំពោះ​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ​ជុំ​វិញ​ស្រាបៀរបិត​ ជាជា​ង​ស្រាបៀរ​ដែល​ពួក​គេ​ធ្លាប់​តែ​ពិសារ​ក្នុង​ពេល​កន្លង​មក។ ឧបសគ្គ​៣​សំខាន់ៗ​នោះ​គឺ៖ ទី​១ ស្រាបៀរ​នេះ​មាន​កម្រិត​អាល់កុល​ខ្លាំង​បន្តិច​ជាង​ស្រាធម្មតា​ អីចឹង​អ្នក​ពិសារ​អាច​ឆាប់​ស្រវឹង​ជា​ង​ស្រា​ធម្មតា។ ទី​២​គឺ​រស​ជាតិ​ប្លែក​បន្តិច ហើយ​ទី​៣​គឺ​តម្លៃ​ថ្លៃ​បន្ដិច។ ពីព្រោះ​សម្រាប់​ស្រា​នេះ​មួយ​កែវ​ឬ​មួយ​ដប​ មាន​តម្លៃ​ជា​មធ្យម​ ១ដុល្លារ​កន្លះ​ ដែល​តម្លៃ​នេះ​អាច​ទិញ​ស្រាបៀរ​ធម្មតា​២​ទៅ​៣​កំប៉ុង។

 

“មិន​មែន​ខ្ញុំ​មិន​ធ្លាប់​សាក​ល្ប​ង​នោះ​ទេ” ក្នុង​ការ​ណែនាំ​ប្រជាជន​ខ្មែរ ឲ្យ​សាក​ញ៉ាំ​ស្រាបៀរ​បិត​នេះ លោក ជេសុន បញ្ជាក់​ “ប៉ុន្តែ​វា​ពិត​ជា​ពិបាក​ខ្លាំ​ងបំផុត។ គឺ​លំបាក​ខ្ទង់ ១១០ភាគ​រយ​”។ ជេសុន​ គិត​ថា វប្បធម៌​កម្ពុជា​គឺ​បន្ត​រវេន​គ្នា​ ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ ចំពោះ​ផលិត​ផល​ថ្មី​អ្វី​មួយ​ ផលិត​ផល​នោះ​ត្រូវ​តែ​ល្បី​ឈ្មោះ​ជាមុន​សិន​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​ណែនាំ ក៏ដូច​ជា​ចែក​ចាយ​។ នេះ​គឺ​ស្រដៀង​នឹង​អ្វី​ដែល​កើត​ឡើង​ជាមួយ​ស្រា​ក្រហម​ដូច​គ្នា កាល​ពី​មុន​មាន​តែ​អ្នក​មាន​តែ​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​ញ៉ាំ​ស្រាក្រហម ឥឡូវ​អ្នក​ណា​ក៏​អាច​ញ៉ាំ​បាន​ដែរ “ដោយ​ស្រាក្រហម​ខ្លះ​ដាក់​ក្នុង​តម្លៃ​៥​ទៅ​៧​ដុល្លារ​។ អីចឹង​ Trend នេះក៏​អាច​កើត​ឡើង​ជា​មួយ​ស្រាបៀរ​បិត​ដូចគ្នា”។​

 

ពួក​គេ​បាន​សង្កេត​ឃើញ​ការ​ផ្លាស់​ប្ដូរ​ថ្មី​មួយ​ដែល ប្រជាជន​កម្ពុជា​ កំពុង​តែ​ចាប់​ផ្ដើម​ចូល​ចិត្ត​ស្រាបៀរ​បែប រាង​ធ្ងន់​បន្តិច​ប្រៀប​នឹង​ពីមុន។ ចំពោះ​ការ​រៀប​ចំ​ Elite Beer Bottles ថ្មីៗ​ដាក់​នៅ​ក្នុង Menu របស់​ហាង​កាហ្វេ​/បារ​ ដែល​កាន់​កាប់​ដោយ​ខ្មែរ គឺ​មានលក្ខណៈ​ពិសេស​ប្លែក​ជាជា​ង​កន្លែង​ដែល​ កាន់​កាប់​ដោយ​ជន​បរទេស។ អ្វី​ដែល​ពិសេស​គឺ​ អតិថិជន​ក្នុងស្រុក​ជា​ច្រើន​ នឹង​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​សាក​ល្បង​ស្រាបៀរបិត Craft Beer ដូច​ជា​អ្នក​ញ៉ាំ​កាហ្វេ​នៅ​ទី​នេះ ផង​ដែរ។ “ដូច្នេះ​ហើយ​ នេះ​គឺ​ជា​ការ​សាកល្បង​ទី១ សម្រាប់​អ្នក​ក្នុង​ស្រុក​សម្រាប់​ពួក​យើង។” លោក​ ជេសុន បញ្ជាក់​៕  

 

Elite Beer’s Taproom គឺ​ចាប់​ផ្ដើម​បើក​ពី​ម៉ោង​២​រសៀលដល់​៩យប់​ ថ្ងៃសុក្រ​និង​សៅរ៍ មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ៣៥១​​ ផ្ទះលេខ ១៤៥ វិថី​ និរោធន៍​ ច្បារអំពៅ​

Continue Reading
You may also like...
Click to comment

Leave a Reply

More in ជំរើស​យើង

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top