ហេ៎! ចុងសប្ដាហ៍ហើយ តោះទៅដើរលេង
រាំកម្សាន្ត អាហារ និង ការសម្រាកចុងសប្ដាហ៍ស្ដាប់ភ្លេង ចុងសប្ដាហ៍នេះគឺពិតជាសម្បូរបែប
ថ្ងៃសុក្រ
តន្ដ្រី
សម្រាប់តន្ដ្រីថ្ងៃសុក្រដំបូងនៃចុងសប្ដាហ៍នេះ ទៅកាន់ Farm to Table ដើម្បីទៅទស្សនា The Red Accordion ដែលជាឈ្មោះហៅរបស់ Chritian Hervé សម្រាប់ការសម្ដែងរបស់ខ្លួន។ លោកនឹងសម្ដែងតន្ដ្រីបែប ហ្សាស បែបបារាំង និងបែប Folk Essentials ផងដែរ។ ចាប់ពីម៉ោង ៦កន្លះដល់ម៉ោង ៩កន្លះល្ងាច នៅ Farm to Table ផ្លូវលេខ ៣៦០។
Bassac Lane នឹងមានការសម្ដែងបែបតន្ដ្រី Funk បែបទស្សវត្សទី ៦០ និង ៧០ ព្រមទាំងតន្ដ្រីគួរឲ្យរាំកម្សាន្តពីសំណាក់ក្រុមតន្ដ្រី Pocket Change ដែល Mirasol Aguila ជាអ្នកចម្រៀងសម្រាប់ល្ងាចនេះ។ ចាប់ពីម៉ោង ៩យប់ដល់ពាក់កណ្ដាលអាធ្រាត្រនៅ បាសាក់ឡេន។
L.A.B ជាឈ្មោះថ្មីរបស់ វីស្គីបារ Bodleian នឹងមានកម្មវិធីរាត្រីប្រគំតន្ដ្រីហ្សាស ជាមួយនឹងអ្នកចម្រៀង Intan Andriana ចាប់ដៃគូរជាមួយអ្នកលេងព្យ៉ាណូ James Atkitson សម្រាប់តន្ដ្រីបែប Jazz ក្លាស៊ីក និង Jazz បែបទំនើបផងដែរ ហើយក៏មានបន្ថែមនូវតន្ដ្រីប៉ុបសម័យផងដែរ។ ចាប់ពីម៉ោង ៨ល្ងាចដល់ ១១យប់នៅ L.A.B ផ្លូវលេខ ២៨៨។
The Sock Essentials ឈ្មោះថ្មីនៃក្រុមចម្រៀងបង្កើតដោយ Ariane Parkes និង Scott Bywater លេងតន្ដ្រីបែប ពេញនិយមទូទាំងពិភពលោក ដោយច្រៀងជា៧ភាសាឯណោះ នៅ Cloud។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
កុនល្ខោន
របាំអប្សារាខ្មែរនឹងត្រូវគេយកមកសម្ដែងនៅ Sra’Art សម្រាប់កម្មវិធីបិទតាំងពិពរណ៌ “Apsaras and Legends of Cambodia”។ កម្មវិធីល្ងាចនេះនឹងមានការសម្ដែងរបាំអប្សរាពីរឈុត និងការសម្ដែងរបាំជូនពរផងដែរ។ ចាប់ពីម៉ោង ៦ដល់ ៩កន្លះយប់នៅ Sra’Art ផ្លូវសុធារស។
កំប្លែង
បណ្ដាអ្នកកំប្លែងបែប Stand Up នៅកម្ពុជា និង The Box Office រៀបចំកម្មវិធីមួយអាចចូលរួមដោយឥតគិតថ្លៃ និងដោយមានការចូលរួមទស្សនាពីអ្នកកំប្លែង Gabriel Villalobos មកតាំងពីរដ្ឋតិចសាសសហរដ្ឋអាមេរិក ប៉ុន្តែរស់នៅទីក្រុង Saigon លោកបានទស្សនាទីក្រុងភ្នំពេញ ក៏ដូចជាពាំនាំនូវរឿងកំប្លែងអស់សំណើចមកជាមួយផងដែរ។ ប្រធានបទលើកយកមកសម្ដែងមាន Sex, នយោបាយ និងមនុស្សយន្ត។ ចាប់ពីម៉ោង ៧កន្លះដល់ម៉ោង ៩កន្លះយប់នៅ The Box Office ផ្លូវលេខ ២៤៤។
រាំកម្សាន្ត
Sundown Social Club នឹងមាន DJ ពិសេសម្រាប់ចាក់ភ្លេងល្ងាចនេះគឺ Frazer ពី What’s On ផ្ទាល់តែម្ដង។ ក្នុងនោះលោកក៏មានចូលរួមសម្ដែងពី DJ DafDafDaf ដែលពួកគេនឹងចាក់តន្ដ្រីបែប Deep និង Funky House ពេញមួយល្ងាចនេះ ចាប់ពីម៉ោង ៥ដល់ ១១កន្លះយប់។ Sundown Social Club មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៤០។
DJ និង Producer សញ្ជាតិអូស្ត្រាលី Sean Oh នឹងចាក់ភ្លេងបែប House Melodic នៅ Party Patio រាត្រីនេះដោយមានការចូលរួមដោយ DJ ប្រចាំភ្នំពេញ Kaza ដែលនឹងចាក់តន្ដ្រីបែប Techno។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
រីករាយថ្ងៃកំណើតដល់ DJ iLLicita! Meta House នឹងមានការចាក់តន្ដ្រីបែប Deep House/Techno សម្រាប់អបអរដល់ថ្ងៃកំណើត DJ ដោយនៅតែផ្ដល់ឱកាសឲ្យលោកចាក់ភ្លេងរាំកម្សាន្ត។ Beers មានតម្លៃតែ ១ដុល្លារក្នុងមួយកែវ ព្រមទាំងមាន DJ ផ្សេងៗទៀតចាក់តន្ដ្រីប្ដូរវេនឲ្យរាំកម្សាន្តផងដែរ។ ចាប់ពីម៉ោង ៩ល្ងាចដល់ ២យប់នៅ Meta House ផ្លូវលេខ ១៧៨។
ភាពយន្ត
The Flick បាននាំយកនូវបណ្ដាភាពយន្តដែលត្រូវបានគេដាក់ឲ្យដណ្ដើមពានរង្វាន់អូស្ការ យកមកដាក់បញ្ចាំង ក្នុងនោះភាពយន្ត Harriet នឹងចាប់ដាក់បញ្ចាំងដំបូងគេ។ ភាពយន្តនេះនិយាយអំពីជីវប្រវត្តរបស់លោកស្រី Harriet Tubman សញ្ជាតិអាហ្វ្រិកអាមេរិកាំង ដែលបានបម្រះខ្លួនចេញពីទាសកម្មនៅ អាមេរិកខាងត្បូងហើយ នៅតែត្រលប់ទៅវិញជាច្រើនលើកច្រើនសារក្នុងគោលបំណង ជួយដល់ទាសកររាប់រយរូប ទៀតដើម្បីឲ្យមានសេរីភាពដូចគ្នា។ ការកក់សំបុត្រគឺចាំបាច់បើសិនជាចង់ទស្សនាភាពយន្តនេះ។ ចាប់ពីម៉ោង ២រសៀលនៅ The Flicks ផ្លូវលេខ ៩៥។
អាហារនិងភេសជ្ជៈ
ចង់ដឹងថាតើអាហារពី Okinawa មានរសជាតិយ៉ាងម៉េច? Kaizoku Sakaba នឹងមានកម្មវិធីញ៉ាំដោយឥតគិតកំណត់សម្រាប់ Tapas របស់ Okinawa ផ្ទាល់និងស្រា សាកេ។ នំនេះគឺសម្បូរទៅដោយ សារ៉ាយនិងសាច់ជ្រូក ហើយការដាក់ឲ្យញ៉ាំនេះមានតម្លៃ ២៥ដុល្លារម្នាក់ សម្រាប់រយៈពេល ២ម៉ោង ហើយគឺ ៥ដុល្លារក្នុងរយៈពេលកន្លះម៉ោងសម្រាប់រយៈពេលបន្ទាប់។ យកល្អអ្នកគួរតែកក់កន្លែងទុកជាមុន ដោយនឹងទទួលបាន Orion Beer មួយកែវផងដែរ បើសិនជាអ្នកកក់កន្លែង។ ចាប់ពីម៉ោង ៧ដល់១១យប់នៅ Kaizoku Sakaba ផ្លូវលេខ ៦៣។
Tomoka Cocktail Company រៀបចំកម្មវិធីមួយរំឭកដល់សហរដ្ឋអាមេរិក ដែលធ្លាប់ដាក់បម្រាមមិនឲ្យសេពគ្រឿងស្រវឹងខួបគម្រប់ ១០០ឆ្នាំ។ ដូច្នេះពួកគេនឹងមានស្រាជាច្រ់នប្រភេទដាក់លក់ ព្រមទាំងស្រាក្រឡុកផងដែរ។ សម្រាប់ឱកាសនេះ នៅទីនោះនឹងមានដាក់បម្រើ Menu បែបទស្សវត្សឆ្នាំ ១៩២០ ធានាថាដឹងតែប្លែកអារម្មណ៍។ ចាប់ពីម៉ោង ៦ល្ងាចដល់ ១យប់នៅ Tomoka Cocktail Company ផ្លូវលេខ ៧៥។
មានអ្វីទៀត?
នេះគឺជាសប្ដាហ៍ចុងក្រោយសម្រាប់ការដាក់លក់សៀវភៅពិសេស the Big Bad Wolf Book Sale មាននៅទីក្រុងភ្នំពេញផ្ទាល់តែម្ដង។ ការដាក់លក់នេះមានទាំងសៀវភៅខ្មែរនិងអង់គ្លេសក្នុងតម្លៃពិសេស។ ការដាក់លក់ពិសេសនេះ នឹងបន្តរហូតដល់ថ្ងៃច័ន្ទទី ២០ខែមករា។ ចាប់ពីម៉ោង ៩ព្រឹកដល់ពាក់កណ្ដាលអាធ្រាត្រនៅ ផ្សាររុងរឿង។
The History of Things to Come Vintage Clothing បានរៀបចំកម្មវិធីដាក់លក់ពិសេសមួយនៅ សណ្ឋាគារ Penh House & Jungle Addition Hotel ពេញមួយចុងសប្ដាហ៍។ ដាក់លក់សម្លៀកបំពាក់ទាំងភេទស្រីនិងភេទប្រុស ពី Edwardian Era ប្រមាណជា១០០ឆ្នាំមុន។ ការដាក់លក់នេះគឺជាការដាក់លក់លាងឃ្លាំង អីចឹងទំនិញអាចមានតម្លៃថោក។ ចាប់ពីម៉ោង ១០ ព្រឹកដល់ ៨យប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យនៅ Penh House & Jungle Addition Hotel ផ្លូវលេខ ២៤០។
ក្រុមល្ខោន Phnom Penh Players នឹងមានការដាក់សម្ដែងនូវរឿងថ្មី ដូច្នេះហើយពួកគេបានដាក់ឲ្យមាននូវ Audition ថ្មីដើម្បីជ្រើសរើសតួសម្ដែងថ្មីសាកសម ដើម្បីចូលរួមសម្ដែងទោះបីជាមានបទពិសោធន៍ក្នុងការសម្ដែង ឬមិនមានបទពិសោធន៍ក៏ដោយ។ ចាប់ពីម៉ោង ៥ល្ងាចថ្ងៃសុក្រ និងចាប់ពីម៉ោង ២រសៀលនៅថ្ងៃសៅរ៍និងអាទិត្យនៅ 3 Mangos ផ្លូវលេខ ៣៦០។
ថ្ងៃសៅរ៍
ចម្រៀង
ក្រុមចម្រៀង The Havana Kings នឹងនាំយកនូវតន្ដ្រីពិសេសនិងការសម្ដែងដ៏សិចស៊ីរបស់ពួកគេ ទៅកាន់ Alchemy ដើម្បីឲ្យអ្នកទស្សនាចូលរួមរាំកម្សាន្ត និងលំហែអារម្មណ៍សម្រាប់រាត្រីថ្ងៃសៅរ៍។ ចាប់ពីម៉ោង ៧កន្លះដល់ ១០កន្លះនៅ Alchemy GastroPub ផ្លូវលេខ ១២៣។
រាំកម្សាន្ត
ចង់ជប់លៀងដូចទស្សវត្សឆ្នាំ ១៩២០? អីចឹងកុំភ្លេចទៅកាន់ Cloud ដែលពួកគេនឹងមានកម្មវិធីជប់លៀងរាំកម្សាន្តបែបទស្សវត្សទី ២០។ ជាមួយនឹងការស្លៀកពាក់ពិសេសស្របតាមសម័យកាលនោះ។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ Cloud ផ្លូវលេខ ៩។
សម្រាប់តន្ដ្រីបែប Funk, House និង Nu-Disco នឹងបង្ហាញខ្លួនល្ងាចនេះនៅ The Garden at Bassac ជាមួយ DJs Kenny Chase និង Jonah Wood។ ដើម្បីអបអរជាពិសេសសម្រាប់កម្មវិធីនេះ The Garden នឹងមានដាក់លក់ ២ ថែមមួយសម្រាប់ Gin and Tonics ឬ Rum and Cokes។ ចាប់ពីម៉ោង ៨ដល់ ១១យប់នៅ The Garden at Bassc ផ្លូវលេខ ៣០៨។
DJ Sir Bongalot ប្រចាំ Space Four Zero នឹងចាក់តន្ដ្រីខ្មែររ៉ុកសម័យទស្សវត្សឆ្នាំ ១៩៦០ ព្រមទាំងតន្ដ្រីខ្មែរបែប Psychedelica សម្រាប់់ថ្ងៃនេះនៅ Long After Dark។ មិនត្រឹមតែចាក់ចម្រៀងចេញពីថាសប៉ុណ្ណោះទេ លោកក៏មានដាក់លក់របស់របរខ្លះៗ ចេញពី Vinyl Collection របស់លោកផងដែរ។ បើសិនជាចង់បានថាសចម្រៀងខ្មែរជំនាន់ចាស់ៗ កុំភ្លេចទៅកាន់ Long After Dark ចាប់ពីម៉ោង ៨ល្ងាចដល់ម៉ោងទៀបភ្លឺ ទីតាំងនៅតាមបណ្ដោយផ្លូវលេខ ៤៥០។
Ege Bar នឹងមានកម្មវិធីចាក់ភ្លេងរាំកម្សាន្តបែប Breakbeat/Jungle/Drum ‘n’ Bass ពេញមួយរាត្រី ដោយមាន DJ Shagyz ជាអ្នករ៉ាប់រ៉ងក្នុងការចាក់ភ្លេងរាំកម្សាន្ត។ ចាប់ពីម៉ោង ៩យប់ដល់ ២ទៀបភ្លឺនៅ Ege Bar ផ្លូវលេខ ៤៦០។
DJs Shadows of Space និង DALAH នឹងត្រលប់មកវិញដើម្បីនាំយកនូវតន្ដ្រីបែប Tech House និង NeuDrop Collective សម្រាប់រាំកម្សាន្តរាត្រីនេះនៅ Party Patio។ ចាប់ពីម៉ោង ៩យប់ដល់ ១ ទៀបភ្លឺនៅ Party Patio ផ្លូវលេខ ៣០៨។
ភាពយន្ត
Let’s do the time warp again! នៅ The Box Office នឹងដាក់បញ្ចាំងភាពយន្តបែប Musical ដ៏ល្បីគឺ Rocky Horror Picture Show ដែលបានបញ្ចេញតាំងពីទស្សវត្សទី ៧០។ ភាពយន្តនេះមានពោរពេញទៅដោយ Soundtrack សុទ្ធតែបទចម្រៀងពីរោះៗ ធ្វើឲ្យអ្នកទស្សនាចង់តែរាំនិងច្រៀងតាម។ ចាប់ពីម៉ោង ៥ ដល់ ១១ យប់ តម្លៃចូលរួមគឺឥតគិតថ្លៃ ប៉ុន្តែបើកក់កន្លែងទុកមុនគឺពិតជាល្អ។ The Box Office មានទីតាំងនៅតាមផ្លូវ ២៤៤។
មានអ្វីទៀត?
ខណៈពេលដែលថ្មីៗនេះនៅ អូស្រ្តាលី ទើបតែមានគ្រោះភ្លើងឆេះព្រៃ យ៉ាងខ្លាំងសន្ធោរសន្ធៅ ដូច្នេះទើប Sundown Social Club នឹងមានកម្មវិធីជប់លៀងរៃអង្គាសប្រាក់ក្នុងកម្មវិធី Save ‘Straya raffle and cocktail party ល្ងាចថ្ងៃសៅរ៍នេះ។ ចាប់ពីម៉ោង ៤ ដល់ ១០ នៅ Sundown Social Club ផ្លូវលេខ ៤៤០។
អាហារនិងភេសជ្ជៈ
Whipped Bakery and Treehouse Cafe បានរៀបចំកម្មវិធី Pop Up ដាក់លក់មួយនៅ Ginger & Grace សម្រាប់អ្នកដែលចូលចិត្តនំដូណាត់ នំខេក ឃុគឃី Cinnamon និង កាហ្វេជាដើម។ ចាប់ពីម៉ោង ២ ដល់ ៤ រសៀលនៅ Ginger & Grace ផ្លូវលេខ ១៣៥។
ស្រាសាកេ និងអាហារសម្រន់នឹងដាក់ឲ្យញ៉ាំឥតកំណត់ សម្រាប់អបអរឱកាសកម្មវិធី Kagami-Biraki។ The View Serviced Residence នឹងរៀបចំកម្មវិធីនេះ ដោយដាក់លក់សំបុត្រចូលរួមតម្លៃ ២០ដុល្លារសម្រាប់ពីរនាក់ ហើយ៥ដុល្លារបន្ថែមទៀតបើសិនជាអ្នកនាំយកគ្នាមកម្នាក់ទៀត។ ចាំបាច់អ្នកត្រូវតែកក់កន្លែងទុកជាមុនសិន ចាប់ពីម៉ោង ៦ដល់៨យប់នៅ The View Serviced Residence ផ្លូវលេខ ៣៧០។
ថ្ងៃអាទិត្យ
តន្ដ្រី
The Piano Shop និង The Plantation Urban Resort បានរួមដៃគ្នារៀបចំកម្មវិធីមួយដែលនាំយកនូវតន្ដ្រី ដោយបានការចូលរួមពីសំណាក់អ្នកលេងព្យ៉ាណូសញ្ជាតិបារាំងល្បីឈ្មោះ Etienne Chenevier។ កម្មវិធីនេះនឹងដាក់បង្ហាញនៅ សួនច្បារខាងក្រៅនៃសណ្ឋាគារ ដោយមានតម្លៃសំបុត្រចូលរួម ១០ដុល្លារសម្រាប់មនុស្សធំ និង ៣ដុល្លារសម្រាប់សិស្សឬក្មេងតូច។ ចាប់ពីម៉ោង ៨ដល់ ៩កន្លះយប់ នៅ The Plantation Urban Resort ផ្លូវលេខ ១៨៤។
ក្រុមចម្រៀង The Goldilocks Zone ដែលមានសមាជិក៥រូប មកពីទីតាំងផ្សេងៗជុំវិញពិភពលោក បានចាត់ទុកទីក្រុងភ្នំពេញថាជាទីលំនៅរបស់ពួកគេ។ ល្ងាចនេះ Goldilocks Zone នឹងសម្ដែងនៅ Meta House សម្រាប់តន្ដ្រីបែប Acoustic, Original Sessions។ តម្លៃសំបុត្រចូលរួមគឺ ៤ដុល្លារសម្រាប់អ្នកទិញទុកមុន និង ៧ដុល្លារនៅច្រកចូល។ ចាប់ពីម៉ោង ៤ដល់៥រសៀលនៅ Meta House ផ្លូវលេខ ១៧៨។
ប្រទេសកម្ពុជាកាលពីទស្សវត្សឆ្នាំ ៦០ ត្រូវបានល្បីរន្ទឺចំពោះតារាចម្រៀង ស៊ិន ស៊ីសាមុត និង រស់ សេរីសុទ្ធា ព្រមទាំងតារាចម្រៀងនិងក្រុមចម្រៀងជាច្រើនទៀតល្បិទូទាំងប្រទេស បានផលិតតន្ដ្រីពីរោះៗជាច្រើន។ Oscar’s on the Corner នឹងនាំយកទស្សនីយភាពនេះត្រលប់មកវិញ ជាមួយនឹងកម្មវិធីចំណងជើងថា “K’n’E” (R’n’R) អក្សរកាត់សម្រាប់ Khmer and English Rock and Roll។ ចាប់ពីម៉ោង ១០ យប់ដល់ ១ ទៀបភ្លឺនៅ Oscar’s on the Corner កែងផ្លូវលេខ ១៣ និង ១០៤។
ភាពយន្ត
ស៊េរីភាពយន្តដ៏ល្បីមួយរបស់លោក Will Smith គឺ Bad Boys បានត្រលប់មកវិញជាមួយនឹងចំណងជើងថា Bad Boys For Life។ សម្បូរទៅដោយឈុតឆាក វាយតប់ បាញ់ប្រហារ និងបើកឡានប្រដេញជាដើម អ្នកមិនគួររំលងភាពយន្តបែប Action នេះទេ។ ចាប់ដាក់បញ្ចាំងថ្ងៃអាទិត្យនេះនៅតាមបណ្ដារោងកុន នានា នៅទីក្រុងភ្នំពេញ។
រាំកម្សាន្ត
បើសិនជាអ្នកចង់រាំកម្សាន្តបែប Chill និងមានលក្ខណៈជា Ibiza មកកាន់ The Balé ដែលនឹងនាំយកមកនូវតន្ដ្រីបែបពិសេស ពី DJs Alex Ferrer និង Juluis ប្រៀបដូចជាអ្នកកំពុងតែជប់លៀងនៅប្រទេសអេស្ប៉ាញ។ ចាប់ពីម៉ោង ២ ដល់ ៨យប់នៅ The Balé ផ្លូវជាតិលេខ 6A។
Tuff Bass Collective កំពុងតែមានបេសកម្មមួយដើម្បី នាំយកនូវតន្ដ្រីបែប Bass មកកាន់ទីក្រុងភ្នំពេញ។ ចាប់ផ្ដើមលើកដំបូងជាមួយនឹង Sessions ថ្ងៃអាទិត្យនៅ The Eighty8។ កម្មវិធីលើកទីពីរនេះ នឹងមាន DJs ដល់ទៅបីរូបចូលរួមគឺ Airfix Twin, Gorimaa និង Prof. Kinski ចាក់តន្ដ្រីបែប ska, reggae, world និងdub។ ចាប់ពីម៉ោង ២ ដល់ ១០ យប់នៅ The Eighty8 ផ្លូវលេខ ៨៨។
អាហារនិងភេសជ្ជៈ
Penh House នឹងមានកម្មវិធី Bagel brunch សម្រាប់អ្នកដែលចូលចិត្ត Bagel។ ជាមួយនឹង Toppings ពិសេសៗ សម្រាប់អ្នកចូលចិត្តញ៉ាំសាច់ ហើយក៏មានជម្រើសសម្រាប់អ្នកអត់ញ៉ាំសាច់ផងដែរ។ ចាប់ពីម៉ោង ១១ព្រឹកដល់ ៣ រសៀលនៅ Penh House and Jungle Addition Hotel ផ្លូវលេខ ២៤០។
មានអ្វីទៀត?
កម្មវិធី Phnom Penh Fem Fest ប្រចាំឆ្នាំបានត្រលប់មកវិញសម្រាប់ឆ្នាំនេះ ដោយនឹងមានកម្មវិធីសប្បាយៗ ជាច្រើនដើម្បីចូលរួម។ តាំងពីការទស្សនាភាពយន្ត ជប់លៀង និង Workshop កុំភ្លេចទៅកាន់ KBach Arts ដើម្បីឲ្យដឹងកាន់តែច្បាស់ ដោយនៅទីនោះនឹងមានដាក់អាហារសម្រន់ខ្លះៗ និងភេសជ្ជៈឲ្យញ៉ាំផងដែរ ចាប់ពីម៉ោង ៣ដល់ ៤រសៀលនៅ The Factory ផ្លូវជាតិលេខ ២។
