Connect with us

ហេ៎! ដល់​ពេល​ជប់លៀង​ទៀត​ហើយ!

មគ្គទេស​ចុង​សប្ដាហ៍

ហេ៎! ដល់​ពេល​ជប់លៀង​ទៀត​ហើយ!

ហេ៎! ដល់​ពេល​ជប់លៀង​ទៀត​ហើយ!

ចាប់​តាំង​ពី​កម្មវិធី​បែប Carnival ពី​អាល្លឺម៉ង់ Festival បែប​ប្រេស៊ីល កម្មវិធី​ជប់​លៀង​អាហារ​ភេសជ្ជៈ​ និង​រាំ​កម្សាន្ត ពិត​ជា​សម្បូរ​បែប

ថ្ងៃសុក្រ

 

ភាពយន្ត

 

Meta House នឹង​មាន​កម្មវិធី​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ Don’t Think I’ve Forgotten: Classic Lost Rock ‘n’ Roll បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៤ ប្រើ​ប្រាស់​វីដេអូ​ឯកសារ​ចាស់​ៗ បូក​រួម​ជាមួយ​នឹង​​តារា​ចម្រៀងពី​សម័យកាល​នោះ​ដែល​នៅ​រស់ ដើម្បី​រំឭក​ពី​តន្ដ្រី​កម្ពុជា​នៅ​ទសវត្ស​ឆ្នាំ ១៩៥០​ រហូត​ដល់ ១៩៧០ រហូត​ដល់​សម័យកាល​ខ្មែរ​ក្រហម។ ភាពយន្ត​នេះ​ក៏មាន​ដាក់​បញ្ចូល​បទ​ចម្រៀងសម័យកាល​នោះទៅ​ក្នុង​សាច់រឿង​ផង​ដែរ។ ចាប់ពី​ម៉ោង ៧យប់​ត​ទៅ នៅ Meta House ផ្លូវ​លេខ ១៧៨។ ​

 

 

អ្នក​ជំនាញ​ខាង​ផលិត​ភាពយន្ត​ខ្មែរ​វ័យក្មេង​ Somchanrith Chap នឹង​ដាក់​បញ្ចាំងភា​ពយន្ត​ខ្នាតខ្លី Cambodian short films មួយ​ចំនួន​របស់​លោក​ ហើយ​​នឹង​ពន្យល់​បង្ហាញ​អ្នក​ចូលរួម​ទស្សនា​ ដោយ​ដឹង​ថា​តើ​ហេតុ​អ្វី​បាន​ជា​ភាពយន្ត​ទាំ​ង​នោះ​ពិសេស​ និង​ដឹក​នាំ​រៀប​ចំ​បាន​ល្អ។ ការ​ជួប​ជុំ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា​នេះ អាច​ចូល​រួម​ដោយ​ឥតគិត​ថ្លៃ​និង​ជា​ភាសា​ខ្មែរ។ ចាប់ពី​ម៉ោង ៦កន្លះ​ដល់ ៨​នៅ មជ្ឈមណ្ឌល​បុប្ផាណា​ ផ្លូវ​លេខ ២០០។ 

 

សិល្បៈ

 

 

សមាជិក​៥​រូប​នៃ artist collective XEM នឹង​មាន​កម្មវិធី​បទ​បង្ហាញ​មួយ​នៅ Sa Sa Art Project ពាក់ព័ន្ធនឹង​សារៈ​សំខាន់​នៃ ការ​ផលិត​ផ្សេង​ៗរបស់​អ្នក​សិល្បៈ ជា​ពិសេស​នៅ​អាស៊ី​អាគ្នេហ៍​ ហើយ​ក៏ជា​ឱកាស​ពិសេស​សម្រាប់​ Artists ច្រើន​រូប​សំណេះ​សំណាល​គ្នា​ផង​ដែរ។ ចាប់ពី​ម៉ោង ៦​ដល់ ៧កន្លះ​នៅ Sa Sa Art Project ផ្លូវ​លេខ ៣៥០។​

 

តន្ដ្រី

 

តារា​ចម្រៀង Benjamin Atawoneka នឹង​បន្ត​ការ​សម្ដែង​ខែ​កុម្ភៈ​របស់​លោក​នៅ Lantern Rooftop Bar នៅ​ឯសណ្ឋាគារ​បៃតង។ ស្ទីល​តន្ដ្រី​បែប R&B, soul, funk, Afro-beat និង​ reggae របស់​លោក​ នឹង​ធ្វើ​ឲ្យ​អ្នក​ចូលរួម​​នៅ​ទី​នោះ​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ ចូលរួម​ដោយ​សេរី​ចាប់ពី​ម៉ោង ៥​កន្លះ​ល្ងាច​ដល់ ១១យប់​នៅ Lantern Rooftop Bar ផ្លូវ​លេខ ២៨២។​

 

Geography of the Moon គឺ​ជា​កម្មវិធី​តន្ដ្រី​មួយ​នៅ Farm to Table ​រាត្រី​នេះ​។ ពួក​គេ​នឹង​សម្ដែង​តន្ដ្រី​បែប​ពិសេស​មួយ​ ស្ទីល​ប្លែក​របស់​ពួក​គេ​ដោយ​មាន​ហ្គីតា​និង​បង្ហើរ​សំនៀង​បែប​ចង្វាក់​ Blue។ ចាប់ពី​ម៉ោង ៦​កន្លះ​ដល់ ៩កន្លះ​នៅ Farm to Table ផ្លូវ​លេខ ៣៦០។​

 

 

ក្រុម​ចម្រៀង​សញ្ជាតិ​អាមេរិកកាំង Jeffro James ដែល​មាន​សមាជិក​ពីរ​រូប Jeffro Starks និង James Speck។ Jeffro ជំនាញ​ខាង​លេង​ហ្គីតា​ហើយ​ក៏ច្រៀង​ផង​ដែរ ចំណែក​ឯ James ជា​អ្នក​ជំនាញ​ខាង​ Keyboards និង Ukulele។ ចាប់ពី​ម៉ោង​ ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣។​

 

តារា​ចម្រៀង​ចង្វាក់ Soul Mirasol Aguila នឹង​សម្ដែង​ជាមួយ​ដៃ​ហ្គីតា​លោក Arone Silverman នៅ​ L.A.B. ដោយ​នាំ​មក​នូវ​តន្ដ្រី​បែប Jazz និង R&B ព្រម​ទាំង​បូក​បញ្ចូល​នឹង​ Contemporary, Classic ផង​ដែរ។ ចាប់ពី​ម៉ោង ៨ដល់ ១១យប់​នៅ L.A.B ផ្លូវលេខ ២៨៨។

 

LF Social Club នឹង​មាន​កម្មវិធី​បើកហាង​ថ្មី​បន្ទាប់ពី​ធ្វើការ​កែលម្អ​រដោយ​មាន​ការ​សម្ដែង​ពិសេស​ពី ​​ ​ក្រុម​ចម្រៀង​ Sinville Roadshow ផង​ដែរ។ ក្រុម​ចម្រៀង​នេះ​មាន​សមាជិក​មក​ពី​ សហរដ្ឋ​អាមេរិក អង់គ្លេស​និង​ឥណ្ឌា​ ដោយ​សម្ដែង​តន្ដ្រី​ចង្វាក់​ រ៉ុក Blues និង​ ហ្សាស ក្លាស៊ីក។ ចាប់ពី​ម៉ោង ៨យប់​ដល់​ម៉ោង​១ទៀប​ភ្លឺ​នៅ LF Social Club ផ្លូវ​លេខ ៣០៨។
 

 

ក្រុម​ចម្រៀង​បែប​ Indie Goldilocks Zone នឹង​សម្ដែង​រាត្រី​ថ្ងៃ​សុក្រ​នេះ​នៅ Bassac Lane ដែល​អ្នក​អាច​ទៅ​ចូលរួម​ទស្សនា​និង​រាំ​លេង​កម្សាន្ត​ដោយ​ឥតគិត​ថ្លៃ​ អម​ជាមួយ​បារ​ជាច្រើន​នៅ​ក្បែរ​បម្រើ​ភេសជ្ជៈ​គ្រប់ប្រភេទ។ ចាប់ពី​ម៉ោង ៩យប់​ដល់​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ Bassac Lane។

 

ជប់លៀង

 

Rosewood អាគារ​វឌ្ឍនៈ​នឹង​មាន​កម្មវិធីខួប​គម្រប់​២ឆ្នាំ​ ដែល​ហៅ​ថា white party ជាមួយ​នឹង​តន្ដ្រី​ខ្មែរ​ពី​ទស្សវត្ស​ឆ្នាំ ១៩៦០ ព្រម​ទាំង​ស្រាក្រឡុក​តម្លៃ​តែ​ ៥ដុល្លារ​មួយ​កែវ​ កម្មវិធី​នេះ​មើល​ទៅ​ដូច​ជា​មាន​លក្ខណៈ Fancy បន្តិច​ប៉ុន្តែ​អ្នក​អាច​ចូលរួ​ម​ដោយ​ឥត​គិតថ្លៃ។ ចាប់ពី​ម៉ោង ៧ល្ងាច​ដល់ ពាក់​កណ្ដាល​អាធ្រាត​នៅ Rosewood Hotel អាគារ​វឌ្ឍនៈ។

 

Wing & Beer មាន​កម្មវិធី​ប្រឡង​រាំ mashup dance challenge ជាមួយ​នឹង​ DJs Tala និង Catriona។ កម្មវិធី​នេះ​គឺ​ដាក់​ឲ្យ​ចូលរួម​ដោយ​សេរី​ ហើយ​អ្នក​ឈ្នះនឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ២០ដុល្លារ​សម្រាប់​ចំណាយ​នៅ​បារ ព្រម​ទាំង​ស្រា​ Stone Head Beer មួយ​កន្ត្រក​និង​ចង់​ Angkor Beer មួយ​ផង​ដែរ។ ចាប់ពី​ម៉ោង ៧ដល់ ៩យប់​នៅ Wings & Beer ផ្លូវ​លេខ ១៣៥។

 

មិន​មាន​កម្មវិធី​ជប់​លៀង​ណា​ដូច​កម្មវិធី​ជប់​លៀង​ច្រៀង​ខារ៉ាអូខេ​នោះ​ទេ​។ មក​កាន់​ Cloud យប់​នេះ​សម្រាប់​កម្មវិធី ​​karaoke party ដោយ​អ្នក​នឹងទទួល​បាន​ស្រាបៀរ​មួយ​កែវ​បន្ទាប់​ពី​ច្រៀង​បាន​បី​បទ។ ចាប់ពី​ម៉ោង ៨ដល់ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។​

 

ឥឡូវ​នេះ​គឺ​ត្រូវ​ពេល​នឹង​កម្មវិធី carnival in Brazil ហើយ​ The K’s នឹង​រៀប​ចំកម្មវិធី​មួយ​ដើម្បី​នាំ​យក​ប្រទេស​ Brazil មក​កាន់ទីក្រុង​ភ្នំពេញ​។ Philippe Javelle និង Cecile Dahome ត្រៀម​ខ្លួន​ដើម្បី​បង្ហាញ​នូវ​តន្ដ្រី​បែប Bossa Nova, Semba និង Kizomba ខណៈ​ឯ Burhani និង Svetlana នឹង​​​បង្ហាញ​អ្នក​ពី​របៀប​រាំ Kizomba។ ចាប់ពី​ម៉ោង ៨ដល់​ម៉ោង ១១យប់​នៅ The K’s ផ្លូវ​លេខ ២០៨។​ 

 

Tomoka Cocktail Company មិន​បាន​ភ្លេច​ទេ​ថា​​ថ្ងៃ​ស្អែក​គឺ​ជាថ្ងៃ​ Margarita Day ហើយ​ពួក​គេ​នឹង​រៀប​ចំ​កម្មវិធី​នេះ​មុន​មួយ​ថ្ងៃ​តែ​ម្ដង។ សម្រាប់​រាត្រី​នេះ​នឹង​មាន​ត្រៀម​ Margaritas ធ្វើ​ពី​ Blue Agave Tequila ត្រៀម​ជា​ពិសេស។ ចាប់ពី​ម៉ោង ៦ល្ងាច​ដល់​ម៉ោង ១ទៀបភ្លឺ​នៅ Tomoka Cocktail Comapny ផ្លូវ​លេខ ៧៥។​  

 

រាំកម្សាន្ត

 

Disco – House – Techno នេះ​គឺ​អ្វី​ដែល​កើត​ឡើង​នៅ Party Patio នាំ​មក​ជូន​ដោយ DJs សញ្ជាតិ​បារាំង Toke and Lateral ចូល​រួម​នឹង​រាំ​កម្សាន្ត​ដោយ​សេរី។ ចាប់ពី​ម៉ោង ៩យប់​ដល់​ម៉ោង ១ព្រឹក​នៅ Party Patio ផ្លូវ​លេខ ៣០៨។ 

 

ថ្ងៃ​សៅរ៍

 

ភាពយន្ត

 

មជ្ឈមណ្ឌល​បុប្ផាណា ​នឹង​ដាក់​បញ្ចាំង​រឿង​ True Love និយាយ​អំពី​ជីវិត​ម្ដាយ​និង​កូន​ស្រី​ម្នាក់​ ជម្លៀស​ចេញ​ពី​សង្គ្រាម​ដោយ​គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទាំង​អស់​នៅ​ខ្លួន រួម​បញ្ចូល​ទាំង​អាហារ​និង​ទឹកផឹក​គ្រប់គ្រាន់។ ពួក​គេ​ក៏បាន​ជួប​ជាមួយ​នឹង​អ្នក​សង្គ្រោះ​ម្នាក់​មើល​ទៅ​ដូច​ជា​ល្អ ប៉ុន្តែ​ស្រាប់​តែ​មាន​គំនិត​ចង់​លក់​កូន​ស្រី​ម្នាក់​នោះ​ទៅ​កាន់​មហា​សេដ្ឋី​ទៅ​វិញ។ ចូលរួម​ទស្សនា​ដោយ​សេរី ដោយភាពយន្ត​និយាយ​ជា​ភាសា​ខ្មែរ។ ចាប់ពី​ម៉ោង ៥ដល់​ម៉ោង ៦កន្លះ​នៅ មជ្ឈមណ្ឌល​បុប្ផាណា ផ្លូវ​លេខ ២០០។​

 

 

Honeyland គឺ​ជា​ភាពយន្ត​​ជាប់​ឈ្មោះ​ដណ្ដើម​ពាន​រង្វាន់​អូស្ការ​សម្រាប់​ផ្នែក​ ភាពយន្ត​ឯកសារ​ល្អ​បំផុត​ និង​ភាពយន្ត​អន្តរជាតិ​ល្អ​បំផុត។ នៅ​ទីក្រុង​ដាច់​ដោយ​ឡែក​មួយ​​នៅ Macedonian ដែល​មាន​អ្នក​នៅ​ទី​នោះ​ខ្លះ​ចិញ្ចឹម​ឃ្មុំ។ ឯកសារ​នោះ​ក៏និយាយ​ខ្លះ​ៗអំពី​គ្រួសារ​និង​ជំនួញ​ផ្សេង​ៗពាក់​ព័ន្ធ​នឹង​ឃ្មុំ។ ចាប់ពី​ម៉ោង ១២និង​៤៥នាទី​នៅ The Flicks ផ្លូវ​លេខ ៩៥។​​  

 

មាន​អ្វី​ទៀត?

 

អ្នក​សិល្បៈ​គំនូរ​មក​ពី​កូរ៉េ​ខាង​ត្បូង​បាន​រៀប​ចំ​កម្មវិធី “hand-built” pottery workshop នៅ Nowhere Art Studio ដែល​ក្នុង​រយៈ​ពេល​បី​ម៉ោង​នោះ អ្នក​ចូលរួម​នឹង​ទទួល​បាន​ការ​បង្ហាត់​បង្រៀន​ពី Coiling តិច​និក​ ដើម្បី​ធ្វើ​ក្អម​ឆ្នាំ​ង​។ ជាមួយ​នឹងដីឥត្ឋ​ផ្ដល់​ឲ្យ​ម្នាក់ ៨០០​ ក្រាម​ សម្រាប់​អ្នក​ដែល​ធ្វើ​វា​ហើយ​ក្នុង​កម្មវិធីនេះ នឹង​ត្រូវ​គេ​​យក​ទៅ​ដុត​​កម្ដៅ​ ហើយ​យក​ត្រលប់​មក​វិញ​២ខែ​ក្រោយ​។ ថ្នាក់​នេះ​មាន​តម្លៃ​ ៣០ដុល្លារ​ដោយ​ផ្ដល់​ជូន​អាហារ​សម្រន់ផ្សេងៗផង​ដែរ។ ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ថ្ងៃ​ត្រង់​នៅ Nowhere Art Studio ផ្លូវ​នរោត្ដម។  ​

 

Treehouse Cafe នឹង​មាន​កម្មវិធីលេង​ល្បែង Settlers of Catan។ សម្រាប់​អ្នក​ដែល​ដឹង​ពី​ល្បែង​នេះ​និង​ចង់​ចូលរួម​លេង​កម្សាន្ត អាច​នាំយក​នូវ​ក្ដារ​ផ្ទាល់​ខ្លួន ឬ​មក​ជាមួយ​ក្រុម​ផ្ទាល់​ខ្លួន​សម្រាប់​ប្រកួត​ប្រជែង​នឹង​ក្រុម​ផ្សេង​ទៀត។ ក្រុម​ឈ្នះ​នឹង​ទទួល​បាន​កាហ្វេញ៉ាំ​ដោយ​ឥតគិត​ថ្លៃ។ ចាប់​ពី​ថ្ងៃ​ត្រង់​ដល់​ម៉ោង ៣រសៀល​នៅ Treehouse Cafe ផ្លូវ​លេខ ១១៣។

 

សម្រាប់​ការ​ចំណាយ​ពេល​វេលា​ថ្ងៃ​រសៀល​ថ្ងៃ​នេះ អ្នក​អាច​ទៅ​កាន់ Sra’Art ដើម្បី​ទស្សនា​ការ​បង្ហាញ​ស្នាដៃ  live body painting ពី​អ្នក​សិល្បៈ​គំនូរ​លោក Romain ទៅ​លើ​ដង​ខ្លួន​របស់​ Model ឈ្មោះ Helen Sea Ung។ ក្នុង​នោះ​ក៏មាន​ភេសជ្ជៈ​ដាក់​ឲ្យ​ញ៉ាំ​ដោយ​ឥតគិត​ថ្លៃ​ផង​ដែរ។ ចាប់ពី​ម៉ោង ៣រសៀល​ដល់ ៥​ល្ងាច​នៅ Sra’Art ផ្លូវ​សុធារស។

​​

 

ប្រសិន​ជា​អ្នក​ចង់​ចំណាយ​ពេល​ទិញ​ផលិតផល​ម្ហូប​អាហារ​ និង​មាន​ដាក់​បម្រើ​ភេសជ្ជៈ​ឲ្យ​ញ៉ាំ​ដែរ​នោះ កុំភ្លេច​ទៅ​កាន់ Blonde ដើម្បី​ចូលរួម​កម្មវិធី​ដាក់​លក់ Butter Magic Soap ថ្មី​ដែល​មាន​នូវ​ Soaps, lotions, និង​សាប៊ូ​។ នៅ​ពេល​នោះ​អ្នក​ក៏អាច​សាក​ញ៉ាំ​នំឃុកឃី​ប៊័រ​និង​នំប័ុង​ដោយ​ Ambrosia ផង​ដែរ។ ចាប់ពីម៉ោង ៣រសៀល​ដល់ ៦​ល្ងាច​នៅ Blonde ផ្លូវ​លេខ ២៤០។ 

 

The New Apsaras group exhibition and More Than Human upcycled fashion show នាំ​យក​នូវ​ទស្សនីយភាព​ថ្មី​ សម្រាប់​ការ​ទាក់​ទង​នឹង​សិល្បៈ​ព្រមទាំង​ហ្វេសិន​ មក​កាន់​​កន្លែង​បង្ហាញ​ពិពរណ៌ The Plantatio។ កម្មវិធី​នេះផ្ដោត​សំខាន់​ទៅ​លើ​កា​រ​ប៉ះ​ពាល់​នៃ Fast Fashion។ ពិពរណ៌​នេះ​នឹង​ដាក់​បង្ហាញ​ស្នាដៃ​ពី​អ្នក​សិល្បៈ​មួយ​ចំនួន​ រួច​នឹង​ដាក់​បង្ហាញ​នៅ​សណ្ឋាគារ​នេះ​រយៈ​ពេល​មួយ​ខែ​។ អាច​ចូលរួម​ដោយ​សេរី ចាប់ពី​ម៉ោង ៥​ល្ងាច​ដល់ ១០យប់​នៅ The Plantation ផ្លូវ​លេខ ១៨៤។​   ​

 

Quiz Night នៅ The Garden at Bassac គឺ​ជា​ឱកាស​មួយ​ដែល​អ្នក​អាច​បង្ហាញ​នូវ​ចំណេះ​ដឹង Trivia របស់​អ្នក​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្រ្ត​ ភូមិសាស្រ្ត​ សិល្បៈ​ ភាពយន្ត​ និង​តន្ដ្រី​ ដោយ​អ្នក​ឈ្នះ​ដឹង​ទទួល​បាន​ស្រាបៀរ​មួយ​ថូ​ឬស្រា​ក្រហម​មួយ​ដប។ ចាប់ពី​មោង ៨ដល់ ១០យប់​នៅ The Garden at Bassac ផ្លូវ​លេខ ៣០៨។​​

 

តន្ដ្រី

 

បារ​បម្រើស្រាបិត​បែប​ Craft Beer, The Box Office នឹង​មាន​កម្មវិធី​សម្ដែង​តន្ដ្រី​ផ្ទាល់​ពី​ David Bell and Hugo St. Leger ចូល​ដៃ​គ្នា​ដើម្បី​សម្ដែង​តន្ដ្រី​រាំ​កម្សាន្ត​ទាំង​ចាស់​និង​ថ្មី ចាប់ពី​ម៉ោង ៦កន្លះ​ដល់​ម៉ោង ១០កន្លះ​នៅ The Box Office ផ្លូវ​លេខ ២៤៤។​​​​

 

99 Boyz ត្រលប់​មក​វិញ​រាត្រី​នេះ​ ហើយ​នាំ​យក​នូវ​ថាម​ពល​សម្ដែង​ពិសេស​របស់​ពួក​គេ​ត្រលប់​មក​វិញ ជាមួយ​នឹង​ការ​សម្ដែង​បទ​ចម្រៀង​ពិសេស​ៗពី​ទស្សវត្ស​ឆ្នាំ ៩០។ សម្ដែង​នៅ​ទី​ធ្លា​ខាង​មុខ​ Alchemy ធានា​ថា​អ្នកនឹង​សប្បាយ​រីករាយ​ជាមួយ​តន្ដ្រី​និង​រាំកម្សាន្ត​គ្រប់គ្នា។ ចាប់ពី​ម៉ោង ៧កន្លះ​ដល់ ១០កន្លះ​នៅ Alchemy GastroPub ផ្លូវ​លេខ ១២៣។​

 

អ្នក​សម្ដែង​តន្ដ្រី​ Jazz Maestros នឹង​សម្ដែង​ Bossa Nova នៅ​ Cloud យប់​នេះដែរ ដោយ​អ្នក​ចម្រៀង​ Mary នឹង​ចាប់​ដៃ​គូរ​ជាមួយ​អ្នក​លេង​ហ្គីតា​ហ្សាស​ Takeshi ក្នុង​កម្មវិធី free Jazz Night។ ចាប់ពី​ម៉ោង ៨ដល់ ១១យប់​នៅ Cloud ផ្លូវ​លេខ ៩។

 

ជប់លៀង

 

 

Carnival គឺ​ជា​កម្មវិធី​ដ៏ធំ​មួយ​នៅ​ទីក្រុង Cologne ប្រទេស​អាល្លឺម៉ង់ ដោយ​ដាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍​ពី​អ្នក​ចូលរួម ដោយ​ពួក​គេញ៉ាំ​ស្រាបៀរ​និងគូរមុខគូរ​មាត់​យ៉ាង​សប្បាយ​រីករាយ។ Meta House នឹង​នាំ​យក​នូវ​ Street Festival មួយ​នេះ​មក​កាន់​ភ្នំពេញ​ ហើយ​ស្នើរ​ឲ្យ​អ្នក​ចូលរួម​ ស្លៀក​ពាក់​ប្លែកៗ និង​ញ៉ាំ​ស្រា​បៀរ​តម្លៃ​តែ​ ១ដុល្លារ​ជាមួយ​ពួក​គេ​។ ពាក្យ​សម្ងាត់​ដើម្បី​ចូលរួមគឺ​ “Koelle Allaaf!”​។ ចាប់ពី​ម៉ោង៦​ល្ងាច​ ដល់​ម៉ោង ២ទៀបភ្លឺ​នៅ Meta House ផ្លូវ​លេខ ១៧៨។​ 

 

 

បន្ត​ការ​រៀប​ចំកម្មវិធី Brazil’s Carnival, The K’s នឹង​ផ្ដល់​ជូន​នៅ Caipirinhas និង Sangria បែប​ប្រេស៊ីល​ ដោយ​មាន​អ្នក​រាំ Burhani សម្ដែង​ចង្វាក់​រាំ​សម្រាប់​ capoeira show។ ចាប់ពី​ម៉ោង ៨ដល់​ម៉ោង ១១កន្លះ​យប់​នៅ The K’s ផ្លូវ​លេខ ២០៨។ 

 

 

បារ​និង​ភោជនីយដ្ឋាន​ Teddy Bear Restaurant នឹង​មាន​កម្មវិធី​អបអរ​ខួប​គម្រប់​២ឆ្នាំ​ ដោយគ្រប់​គ្នា​នឹង​ស្វាគមន៍​មក​កាន់​ទី​នេះ ដើម្បី​ញ៉ាំអាហារ​ឆ្ងាញ់​ៗ​និង​រាំ​កម្សាន្ត​ជាមួយ DJ Robert Mein ផង​ដែរ។ ចាប់ពី​ម៉ោង ៨យប់​តទៅនៅ Teddy Bear Restaurant ផ្លូវ​លេខ ៤៦០។  

 

រាំកម្សាន្ត

 

DJs Marcus iLL and iLLicita នឹង​នាំ​យក​មក​នូវ​តន្ដ្រី​បែប Deep House និង Techno មក​កាន់ Party Patio ចាប់​ពី​ម៉ោង ៩យប់​ដល់​ម៉ោង​ ១ទៀបភ្លឺ​នៅ Party Patio ផ្លូវ​លេខ ៣០៨។​ 

 

DJ Knight ប្រចាំ​ទីក្រុង​ហូជីមិញ​នឹង​មក​សម្ដែង​នៅ Club Love យប់​នេះ​ដោយចាក់ភ្លេង​បែប HipHop, R&B, Garage, Throwbacks, Reggae, Dancehall និង Grime។ បើ​ក​ឆាក​យប់​នេះ​ដោយ​ DJ Blazian។ តម្លៃ​ចូលរួម៥​ដុល្លារ​ អាច​ប្ដូរ​បានជា​ភេសជ្ជៈ​មួយ​កែវ។ ចាប់ពី​ម៉ោង ៩យប់​ដល់ ៤ទៀប​ភ្លឺ​នៅ Club Love ផ្លូវ​លេខ ២៧៨។ 

 

Drone បាន​ត្រលប់មក​វិញហើយ​សម្រាប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ នាំ​មក​នូវ​តន្ដ្រី​ពិសេស​បែប Underground Electro មក​កាន់​ Pontoon Pulse។ DJ សញ្ជាតិ​អង់គ្លេស ​DJ COBE នឹង​ចាក់​តន្ដ្រី​បែប Deep House, Techno និង Electronica ចូលរួមដោយ DJS INEE និង Saint Vincent។ ចាប់ពី​ម៉ោង ១១យប់​ដល់ ៥​ទៀប​ភ្លឺ​នៅ Pontoon Pulse ផ្លូវ​លេខ ១៧៨។ 

 

ថ្ងៃ​អាទិត្យ

 

ភាពយន្ត

 

អ្នក​ប្រាកដ​ជា​គិត​ថា​ប្រធាន​បទ​ពី​ក្រុម​ណាស៊ីស​មិន​អាច​កែ​ច្នៃ​ជា​កំប្លែង​បាន ប៉ុន្តែ​នៅ​ក្នុង​រឿង​ថ្មី ​Jojo Rabbit អ្នក​ប្រាកដ​ជា​ស្មាន​មិន​ដល់។ បើ​ចង់​ដឹង​ច្បាស់​កុំភ្លេច​ទៅ​កាន់ The Flicks ដើម្បី​ទស្សនា​ ដោយ​អ្នក​ដឹក​នាំ​រឿង​នេះ​ក៏ជា​អ្នក​ដឹក​នាំ​រឿង Thor: Ragnarok ផង​ដែរ។ ចាប់​ពី​ម៉ោង ២និង​១៥នាទី​រសៀល​នៅ The Flicks ផ្លូវ​លេខ ៩៥។​​

 

មាន​អ្វី​ទៀត?

 

សម្រាប់​អ្នក​ចូល​ចិត្ត​កីឡា​ប្រដាល់ ចូលរួម​ទស្សនា​  Wilder vs. Fury heavyweight rematch នៅ Mad Monkey។ ការ​ប្រកួត​នេះគឺ​ធ្វើ​ឡើង​នៅ Las Vegas ប៉ុន្តែ​មិនចាំ​បាច់​ទៅ​ដល់​ទី​នោះ ក៏អ្នក​អាច​ទស្សនា​បាន​ជាមួយ​ នឹង​បារ​នៅ​ដំបូល​ព្រម​ទាំង​ភេសជ្ជៈ​គ្រប់ប្រភេទ​ដាក់​បម្រើ។ ចាប់ពី​ម៉ោង ៩ព្រឹក​នៅ Mad Monkey ផ្លូវ​លេខ ៣០២។

 

 

ដោយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន កម្មវិធី​ធ្វើ​ស្គរ​ជប៉ុន Japanese drum workshop ត្រលប់​មក​វិញ​នៅ​ Aeon Mall។ នេះ​ជា​ឱកាស​មួយ​ដែលអ្នក​អាច​កែច្នៃ​ស្គរ​ដោយ​ខ្លួន​ឯង និង​លេង​កម្សាន្ត​ផងដែរ។ ចូលរួម​ដោយ​ឥតគិត​ថ្លៃ​ចាប់ពី​ម៉ោង ១០កន្លះ​ដល់ ១១កន្លះ​នៅ Aeon Mall ផ្លូវ​សុធារស។​

 

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top