Connect with us

អត់ទៅ​ដើរលេង​ភ្ជុំ? នេះ​​កន្លែង​ផ្សេងៗអាច​ទៅ​​លេង​បាន​នៅ​ភ្នំពេញ

មគ្គទេស​ចុង​សប្ដាហ៍

អត់ទៅ​ដើរលេង​ភ្ជុំ? នេះ​​កន្លែង​ផ្សេងៗអាច​ទៅ​​លេង​បាន​នៅ​ភ្នំពេញ

អត់ទៅ​ដើរលេង​ភ្ជុំ? នេះ​​កន្លែង​ផ្សេងៗអាច​ទៅ​​លេង​បាន​នៅ​ភ្នំពេញ

កន្លែង​ណា​ខ្លះ​ទៅ​ហ្ន៎ ដែល​នៅ​បើក​បម្រើ​ថ្ងៃបុណ្យ​ភ្ជុំ?

ប្រែសម្រួល​ដោយ ​ធារ៉ូ

 

ពិធី​បុណ្យ​​សម្រាកភ្ជុំបិណ្ឌបាន​មក​ដល់ហើយ លើក​នេះគឺ​ចំថ្ងៃ​ចុងសប្ដាហ៍តែម្ដង។ ខណៈពេល​ដែល​បារ​ឬ​កន្លែង​កម្សាន្ត​ផ្សេងៗ បាន​បិទទ្វារជា​ច្រើន ក៏ប៉ុន្តែ​នៅ​តែ​មាន​កន្លែង​ខ្លះៗ បើកជាពិសេស​សម្រាប់​អ្នក​នៅទីក្រុង​ផងដែរ។

អ្វីដែល​ពិសេស​ដំបូង​គេ​គួរ​តែ​រំឭក​គឺនៅ Sacred Lotus Cafe នឹង​មាន​ដាក់​ឲ្យ​ភ្លក់​នូវ​​ នំអន្សម​បួស​ ពេញ​មួយ​ចុងសប្ដាហ៍តែ​ម្ដង​សម្រាប់រដូវភ្ជុំនេះ។ ផ្លាស់ប្ដូរ​ស្នូលសាច់ជ្រូក​ជាមួយ​នឹង​ តៅហ៊ូ ព្រម​ទាំង​វេច​ជា​មួយ​អង្ករ​តំនើប​ធម្មតា សណ្ដែក​ដីនិងសណ្ដែក​លឿង​ ធានា​ថា​ដឹង​តែ​ឆ្ងាញ់​តែម្ដង។ ចាប់ពី​ម៉ោង​ ៨ព្រឹក​ដល់ ៨យប់​ ពេញ​មួយ​ចុងសប្ដាហ៍នៅ Sacred Lotus Cafe ផ្លូវលេខ ៤៤០។

 

ថ្ងៃសុក្រ

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

ភាពយន្ត​កូរ៉េ Parasite នឹង​ចាប់​ដាក់​បញ្ចាំង​នៅគ្រប់រោងកុន​នៅ​កម្ពុជា​ចុងសប្ដាហ៍​នេះ។ ភាពយន្ត​នេះ​ដឹក​នាំ​ដោយ​លោក Joon-ho Bong ដែល​មាន​ស្ទីល​សាច់រឿង​ស្រដៀង​នឹង​ ភាពយន្តហូលីវូដ Us ដែល​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ដើម​ឆ្នាំ​នេះ។ ខណៈ​ពេល​រឿង​កូរ៉េ​នេះ​បាន​ដាក់​បញ្ចាំងនៅ មហោស្រពភាពយន្ត Cannes ទទួល​បាន​ការក្រោកឈរនិងទះដៃពីអ្នក​ចូលរួម​ទស្សនា​យ៉ាង​គគ្រឹកគគ្រែង។ ចាប់​ដាក់​បញ្ចាំង​ជា​ច្រើន​ម៉ោង​ នៅ​តាម​បណ្ដា​រោង​កុននានា។      

 

មាន​អ្វី​លើ​ឆាក​សម្ដែង?

បើ​សិន​ជា​អ្នក​ចង់​ទៅ​ទស្សនា​ការ​សម្ដែង​តន្ដ្រី​ផ្ទាល់ ទៅ​កាន់ Duplex ដែល​អ្នក​អាច​ទស្សនាការ​សម្ដែង​របស់ក្រុម White Brothers។ បែ​ប​បទ​នៃការសម្ដែង​របស់​ក្រុម​ចម្រៀង​នេះ​គឺ​មាន​លក្ខណៈ​បែប​អន្តរជាតិ​ ជា​ភាសាអង់គ្លេស​ ស្ទីលបែប​ទស្សវត្ស​ទី ៧០។ ចាប់​ពី​ម៉ោង ៩ដល់​ពាក់កណ្ដាលយប់​ នៅ Duplex Tavern ផ្លូវ​លេខ ២៧៨។

 

បើ​សិន​ជា​អន់ចិត្ត​ព្រោះ​មិន​បាន​ដើរលេង​ទៅ​ណា​ចុង​សប្ដាហ៍​នេះ អ្នក​អាច​ទៅ​កាន់ The Box Office ដើម្បី​ទៅ​ទស្សនា​ការ​និយាយ​កំប្លែង​ស្ងួត​ ធានា​ថា​ដឹង​តែ​សើច​សប្បាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អ្នក​នឹង​មាន​ឱកាស​លេង​ល្បែងផ្សង​សំណាង សម្រាប់​យក​ឈ្នះ​រង្វាន់​ផ្សេងៗជា​ច្រើន ពិសេស​គឺ​ជួប​ជាមួយ​តារា​កំប្លែង​ស្ងួត Kevin William មុន​ពេល​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។ តម្លៃសំបុត្រ​ចូលរួម​គឺ​មិន​គិត​ថ្លៃ​នោះ​ទេ​ ចាប់​ពី​ម៉ោង ៧កន្លះ​ដល់​១០កន្លះ​យប់​ នៅ The Box Office ផ្លូវ​២៤៤។​​ 

 

មាន​អ្វី​ទៀត?

 

ដើម្បី​អបអរ​ការ​ទទួល​បាន​ 4000 Likes នៅ​លើទំព័រហ្វេសប៊ុក Cloud នឹង​មាន​កម្មវិធី​ជប់លៀង ៤០០០រៀល។ ជាមួយ​នឹង​ស្រា​ឆ្ងាញ់ៗ ជាច្រើន​ប្រភេទដូច​ជា Cloud Punch, House pour shots, និង Kloud Beer ក្នុង​តម្លៃ​តែ ៤០០០រៀល​តែប៉ុណ្ណោះ ធានា​ថាដឹងតែសប្បាយ​ញ៉ាំតែម្ដង។ ចាប់​ពី​ម៉ោង ៦ល្ងាច​ដល់ ១ទៀបភ្លឺ​នៅ Cloud ផ្លូវ​លេខ ៩។

 

មាន​អ្វី​នៅ​យប់​ជ្រៅ?

 

នៅ Hangout ម្ដុំ​ទួល​ទំពូង​ឯណោះ​វិញ នឹង​មាន​កម្មវិធី​​ជប់​លៀង​រាំកម្សាន្ត​ជាមួយ​នឹង​ DJ Indigo ព្រមទាំង DJ Kenny Chase។​ សំបុត្រចូលរួមគឺ​មិន​គិត​ថ្លៃ​នោះ​ទេ ដោយ​អ្នក​អាច​រកបាន​នូវ​ស្រាបៀ​រមួយកែវ​តែ១ដុល្លារ​ និង​ស្រាលាយ​តម្លៃ២ដុល្លារ​ និង​ស្រាក្រឡុក​តម្លៃ ៣ដុល្លារ។ ចាប់ពី​ម៉ោង ៩ល្ងាច​ដល់ ២ទៀបភ្លឺ​នៅ The Hangout ផ្លូវ ៤៧៦។ ​ 

 

ថ្ងៃសៅរ៍

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

កាល​ពី​យប់មិញ​នេះ អ្នក​អាច​ទស្សនា​រឿង​បែប​ល្បី​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន ប៉ុន្តែ​យប់​នេះ​ប្ដូរ​រស​ជាតិ​មកទស្សនា​រឿង​បែប​កំប្លែង​ថៃ​វិញ​ម្ដង។ រឿង Love Battle នឹង​ចាប់​ដាក់បញ្ចាំងចុង​សប្ដាហ៍នេះ​ដែរ និយាយ​រៀបរាប់​ពី​ក្រុមហ៊ុនមួយ​ បើក​បម្រើ​នូវ​ការធានារ​រ៉ាប់រ៉ង​បេះដូង។ ចាប់ដាក់​បញ្ចាំង​តាម​ម៉ោង​ខុស​ៗគ្នា​ តាម​បណ្ដារោងកុន​ក្នុង​ក្រុង។

 

មាន​អ្វី​ទៀត?

 

នៅ​ឯអាងហែល​ទឹក​មរតកតេជោ​ឯណោះ​វិញ នឹង​មាន​កា​រចាប់ដាក់​ឲ្យ​ហែលទឹក​ដោយ​មិន​គិត​ថ្លៃ សម្រាប់ចុងសប្ដាហ៍​នេះ​ដើម្បីអបអររដូវកាលភ្ជុំបិណ្ឌ។ សម្រាប់ទីតាំង​នេះ​គឺ​នៅ​រាងក្រៅ​ពី​ទី​ប្រជុំជន​បន្តិច ប៉ុន្តែ​ពិតជាពិសេស​សម្រាប់​អ្នក​ដែល​ចង់បាន​បទពិសោធន៍ថ្មី។ ចាប់​ពី​ម៉ោង ៩ព្រឹក​តទៅ​នៅ ពហុកីឡាដ្ឋាន​មរតក​តេជោ ខ័ណ្ឌ​ឬស្សីកែវ។  ​

 

នៅ Mad Monkey នឹង​មាន​កម្មវិធី​អបអរ​បែប Oktoberfest សម្រាប់​ថ្ងៃ​នេះ។ អ្នក​ប្រាកដ​ជា​ឆ្ងល់​ហើយ​ថា ហេតុអ្វី​បាន​ជា​គេ​ធ្វើ​កម្មវិធីនេះនៅ​ខែ​កញ្ញា​ទៅ​វិញ? តាម​ពិត​នេះគឺ​ធ្វើតាម​ការ​ប្រកាស ជា​រៀងរាល់​ឆ្នាំ​នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ អីចឹង​ចាំអង្កាល់​ កម្មវិធី​នេះ​ចាប់​ផ្ដើមតាំង​ពី​ម៉ោង ១១ព្រឹក​ដល់​ពាក់​កណ្ដាលយប់​ នៅ Mad Monkey ផ្លូវ​លេខ ៣០២ ​អីចឹងពិសារ​ដោយ​ការ​ទទួល​ខុស​ត្រូវ​​។

 

រាល់​ចុងសប្ដាហ៍ មិន​ថា​ជា​ថ្ងៃបុណ្យ​ឬ​អត់​នោះ​ទេ នៅ Bong Bonla នឹង​មាន​កម្មវិធី​ញ៉ាំអាហារ​តម្លៃ​តែ ១ដុល្លារ​មួយ​ចាន​តែ​ប៉ុណ្ណោះ សម្រាប់​ជាលក្ខណៈ Fundraiser ជួយ​ដល់​គ្រូកម្ពុជា​ជា​ច្រើ​ន​នាក់ ដែល​កំពុ​ងតែ​ស្នា​ក់នៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ទទួល​ការ​បណ្ដុះបណ្ដាល។ គ្រូ​ទាំ​ង​នេះ​គឺ​នឹង​មក​បង្រៀន​សិស្ស​វ័យក្មេង​នៅ​ ទន្លេបាទី។ ភោជនីយដ្ឋាន​នេះ​នឹង​បរិច្ចាក​ ៥% នៃ​ចំណូលទាំងអស់ដែល​នឹង​បាន​ពី​កម្មវិធី។ ចាប់ពី​ម៉ោង ១១ព្រឹក​នៅ Bong Bonlai ផ្លូវ​លេខ ៨៣០។

 

និយាយ​ពីរឿងគ្រូ​នៅភោជនីយដ្ឋាន  Century 9 នឹង​មាន​កម្មវិធី​ “ស្វាគមន៍ត្រលប់មកវិញ” ដើម្បី​ផ្ដល់​នូ​វការ​ដឹងគុណ​ក៏ដូច​ជា​បង្ហាញពីក្ដីស្រលាញ់ ទៅ​កាន់​គ្រូដែល​បានបង្រៀនកូនៗ ពួកគេ។ ដោយ​បង្ហាញ​ពី​ ID បញ្ជាក់ការងារ​ជាគ្រូបង្រៀន អ្នក​អាច​ប្ដូរ​យក​នូវ​ ស្រាបៀរ​ឬ​ស្រាក្រហម​ ដោយឥតគិត​ថ្លៃ។ ចាប់​ពី​ម៉ោង ១១ព្រឹក​ដល់ ៨យប់​នៅ Century 9 ផ្លូវ​ ១៥៥។

 

មាន​អ្វី​នៅ​លើ​ឆាកសម្ដែង?

 

សម្រាប់​រាត្រី​នេះ Cloud ក៏នៅ​បន្ត​បើកទៀត​ដែរ ដោយ​ក្រុម​ចម្រៀង ​Scrotal Vice មក​តាំង​ពី​ប្រទេសអូស្ត្រាលី។ អីចឹង​ប្រសិន​ជា​អ្នក​ចូល​ចិត្ត​តន្ដ្រី​បែប Metal ស្រដៀង​នឹង​ក្រុមក្នុងស្រុក Doch Chkae និង Reign of Slumber ដោយ​ពួក​គេ​ព្រមទាំង​សម្ដែងទៀត​នោះ​ ដឹង​តែ​កប់​ហ្មង។​ ចាប់ពី​ម៉ោង ៨ដល់១១យប់​នៅ Cloud ផ្លូវ​លេខ ៩។

 

ថ្ងៃអាទិត្យ

 

មានអ្វី​ទៀត?

 

ដើម្បី​បញ្ចប់​នូវវិស្សមកាល​រដូវ​ភ្ជុំចុងសប្ដាហ៍នេះ​នៅ  ​Farm to Table នឹង​មាន​កម្មវិធី​ជប់លៀងអបអរចុងក្រោយ​នៃ​កម្មវិធី​រៃអង្គាស​ថវិការ he Distinguished Gentleman’s Ride។ ជា​រៀង​រាល់ឆ្នាំ​ ការ​រៀប​ចំកម្មវិធី​ជិះ​ម៉ូតូ​ធំ ដើម្បី​ប្រមូល​ថវិការ​សម្រាប់​ការ​ព្យាបាល​ជម្ងឺ​មហារីក​ប្រដាប់​បន្តពូជបុរស​​ ព្រមទាំង​សុខភាពផ្លូវភេទផ្សេងៗទៀត។ ចាប់​ពីម៉ោង​ ១២ថ្ងៃត្រង់​ដល់ ៥ល្ងាច​នៅ Farm to Table ផ្លូ​វ​លេខ ៣៦០។

 

មាន​អ្វី​ដាក់​បញ្ចាំង?

 

សម្រាប់​ភាពយន្ត​គំនូរ​ជីវចល​ពី Disney ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​សន្ធឹកសន្ធាប់​ ​Toy Story 4 ព្រម​ទាំង​អាច​ជា​ភាពយន្ត​ចុងក្រោយ​ផងដែរនោះ​ នៅ The Flicks នឹង​លើ​ក​យក​រឿង​នេះ​មក​ដាក់​បញ្ចាំង​ម្ដង​ទៀត សម្រាប់​អ្នក​ដែល​មិន​បាន​ទៅ​មើល​កាល​ពី​ដាក់​បញ្ចាំង​នៅ​រោងកុន។ ចាប់​ពី​ម៉ោង ១១កន្លះ​ព្រឹក​ត​ទៅ​នៅ The Flicks ផ្លូវលេខ ៩៥។

 

Continue Reading
You may also like...
Click to comment

Leave a Reply

More in មគ្គទេស​ចុង​សប្ដាហ៍

You Might Like…

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

តារា​ចម្រៀង Cher សង្គ្រោះ​ដំរី​ឯកោ​បំផុ​ត​ នាំមក​ប្រទេស​កម្ពុជា

By ខែ​វិច្ឆិកា 30, 2020

អត្ថបទ​សំខាន់​​ និង​ កិច្ចស​ម្ភាសន៍​ផ្សេងៗ

ជួបជាមួយជើងខ្លាំងដែលអ្នកមិនធ្លាប់លឺពីមុនមក គឺអ្នកស្រី សយស្រស់

By ខែ​មិថុនា 15, 2020

Our Writers

Facebook

Take Me To…

To Top